Wednesday, November 27, 2024
Google search engine
Homeព័ត៌មានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នាំយកនូវថវិកាសប្បុរសធម៌ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា/ អង្គការ បេះដូងជប៉ុន (Japan Heart) និងមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នាំយកនូវថវិកាសប្បុរសធម៌ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា/ អង្គការ បេះដូងជប៉ុន (Japan Heart) និងមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បាននាំយកនូវថវិកាសប្បុរសធម៌ ចំនួន ២៣,000 ដុល្លារសហរដ្ឋអាមេរិច ដែលទទួលបានពីមូលនិធិសប្បុរសធម៍របស់ក្រុមហ៊ុន ទៅបរិច្ចាគដោយផ្ទាល់ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា អង្គការបេះដូងជប៉ុន Japan Heart និង មន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតនៅក្នុងខេត្តសៀមរាប។

កិច្ចការងារមនុស្សធម៌នេះ មានគោលបំណងធំបំផុតក្នុងការជួយទ្រទ្រង់និងព្យាបាលដល់កុមារកម្ពុជារាប់សែន នាក់ ដែលកំពុងប្រឈមមុខនឹងជំងឺផ្សេងៗ។ ជាពិសេស ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់កុមារដែលមានជីវភាព ក្រខ្សត់ និងមិនមានលទ្ធភាពស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជនបាន។

ថវិកា ២៣,000 ដុល្លារសហរដ្ឋអាមេរិច នេះត្រូវបានបែងចែកជា ៣ ទៅតាមមន្ទីរពេទ្យកុមារដែលរួមមាន៖
១. មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០,០០០ ដុល្លារសហរដ្ឋអាមេរិច
២. អង្គការ បេះដូងជប៉ុន Japan Heart ចំនួន ៦,៥០០ ដុល្លារសហរដ្ឋអាមេរិច
៣. មន្ទីរពេទ្យកុមារអង្គរ ចំនួន ៦,៥០០ ដុល្លារសហរដ្ឋអាមេរិច

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី ពិតជាមានមោទកភាព ដែលបានក្លាយជាចំណែកក្នុងការជួយទ្រទ្រង់ និងពង្រឹងសុខុមាលភាព ក៏ដូចជាលើកស្ទួយ វិស័យសុខាភិបាល របស់កុមារកម្ពុជា និងសង្គមកម្ពុជាទាំងមូល។ មួយវិញទៀត ក្រុមហ៊ុនពិតជាកោតសរសើរដល់មន្ទីរពេទ្យកុមារទាំង៣ខាងលើ ដែលទោះបីជាស្ថិតក្នុងស្ថានភាពជម្ងឺកូវិដ១៩ កំពុងរាតត្បាតបែបណាក៏ដោយ ក៏មន្ទីរពេទ្យនៅតែលះបង់ រក្សាជំហរ និងបន្តផ្តល់ជូននូវការព្យាបាលកុមារដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ជូននូវសេវាថែទាំកម្រិត ខ្ពស់បានល្អដដែល។ នេះគឺជាការគាំទ្រដ៏ល្អបំផុតមួយសម្រាប់កុមារកម្ពុជា ហើយក៏ជាសុច្ឆន្ទៈ និងការប្តេជ្ញាដ៏ធំធេងរបស់មន្ទីរពេទ្យ និងបុគ្គលិកទាំងអស់ដែលមានចំពោះសង្គមកម្ពុជា ។

និយាយពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី តែងតែមានសកម្មភាពសប្បុរសធម៌ជានិច្ច ក្នុងគោលបំណងចូលរួមចំណែកជា ក្រុមហ៊ុនផ្នែកយានយន្ត ដែលគាំទ្រ និងជាចំណែកលើកកម្ពស់សុខុមាលភាពរបស់កុមារ។

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ