Tuesday, October 22, 2024
Google search engine
HomeSpecialពិធីបើកសម្ពោធអគារតាំងបង្ហាញរថយន្ត ZEEKR KH

ពិធីបើកសម្ពោធអគារតាំងបង្ហាញរថយន្ត ZEEKR KH

    ពិភពលោកកំពុងតែឆ្ពោះទៅរកការគោលដៅនៃការប្រើប្រាស់នូវរថយន្តប្រើប្រាស់អគ្គីសនី ទន្ទឹមនឹងនេះដែរ រថយន្តអគ្គិសនីដែលមាននូវភាពឆ្លាតវៃ បច្ចេកវិទ្យាទំនើប រូបរាងស្រស់ស្អាត តាមបែបអនាគត ធ្លាប់តែមាននូវការនាំចូលតាមបណ្តាការ៉ាសលក់រថយន្តនានា ពេលនេះមាននូវ Showroom តាំងបង្ហាញរថយន្តមួយនេះជាផ្លូវការហើយ។ ក៏ជា Showroom របស់ ZEEKR KH​ មុនដំបូងគេបង្អស់នៅក្នុងកម្ពុជាយើងផងដែរ។     ថ្ងៃទី 20 ខែ​ កក្កដា ឆ្នាំ 2024 ក្រុមហ៊ុន ONEROAD GROUP បានធ្វើនូវពិធីបើកសម្ភោធន៏អគារតាំងបង្ហាញរថយន្ត ZEEKR យ៉ាងអធិកអធម នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង នៅចំកណ្តាលរាជធានីភ្នំពេញតែម្តង ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។     ជាមួយនឹងគ្នានេះដែរ ក៏ឃើញមាននូវវត្តមាន របស់នាយកប្រតិបត្តិ ក្រុមហ៊ុន វ័ន រូដ លោក ជែវ ជៀនហ្វុង លោកស្រី​ Vicky Chen នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៏របស់ក្រុមហ៊ុន ZEEKR ផ្ទាល់តែម្តង ក៏ដូចជាមាននូវវត្តមានរបស់ ឯកឧត្តម លោកជំទាវ និង​ ភ្ញៀវកិតិ្តយសទាំងអស់បានចូលរួម ជាច្រើនកុះករផងដែរ​ ដែលកម្មវិធី បានចាប់ផ្តើមប្រព្រឹត្តិឡើង នាវេលាម៉ោង ៨:៣០នាទី ព្រឹករហូតដល់ម៉ោង ១២:០០នាទី ថ្ងៃត្រង់តទៅ។     កម្មវីធីដំបូង គឺភ្ញៀវចុះហត្ថលេខា ចូលទស្សនាសាលតាំងពិព័រណ៍ បន្ទាប់មកឈានទៅដល់ការធ្វើ ថ្លែងសន្ទរកថា កម្មវីធីបន្ទាប់ធ្វើការកាត់ខ្សែបូដើម្បីធ្វើការសម្ពោធនូវរថយន្តដែលទើបតែនឹងបានធ្វើការនាំចូលមកថ្មីៗនិងចុងបញ្ចប់នៃកម្មវិធីគឺការធ្វើការថតរូបជាមួយនឹងឯកឧត្តម​ លោកជំទាវ ប្រមុខថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធី សម្ពោធរថយន្តជាមួយនឹងការទទួលបាននូវបទពិសោធន៏នៃការប្រើប្រាស់ទៅលើរថយន្ត ZEEKR គ្រប់ Model ផងដែរ។     ទីតាំង Showroom របស់រថយន្ត ZEEKR KH ស្ថិតនៅអគារលេខ ៧៥៧ តាមបណ្តោយផ្លូវលេខ ៩៣​ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ផ្លូវកែងលេខ ៤៣២ ភូមិ ៣ សង្កាត់ បឹងត្របែក ខណ្ខចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។     សម្រាប់បងប្អូន ដែលចង់ជ្រាបច្បាស់ អំពីព័ត៌មានលម្អិតរបស់ ZEEKR KH ក៏ដូចជារថយន្ត ដែលមានវត្តមានក្នុងអគារតាំងបង្ហាញ គួបផ្សំជាមួយនឹងតម្លៃរបស់រថយន្ត បងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់គេហទំព័រផ្លូវការ ឬក៏អញ្ជើញសាកសួរដោយផ្ទាល់បាននៅទីតាំងអគារតាំងបង្ហាញ (Showroom) របស់ ZEEKR KH បាន។

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ