Friday, May 29, 2026
Google search engine
Home Blog Page 10

Toyota Plus នឹងទិញរថយន្តរបស់លោកអ្នកកំពុងប្រើប្រាស់ថ្លៃជាងមុនរហូតដល់ ៥០០ដុល្លារពេលប្តូរស៊េរីយក TOYOTA Hilux Revo 2021!

រាល់ការ​​យក​រថយន្ត​ គ្រប់​ម៉ាក គ្រប់​ស៊េរីរបស់លោកអ្នកមកប្តូរ​យក​រថយន្ត​ Toyota Hilux Revo 2021 ​ពីក្រុម​ហ៊ុន​តូយ៉ូតា នោះអតិថិជននឹងទទួលបាន​ការ​ផ្តល់ជូន​ពិសេស​បំផុតគឺ​ប័ណ្ណទឹក​ប្រាក់​ចំនួន​៥០០ដុល្លា​រ តាម​រយៈសេវាកម្មប្តូររថយន្តចាស់យករថយន្តថ្មី ជាមួយ​នឹង​ Toyota Plus។​

​សេវាកម្មរបស់ Toyota Plus ផ្តល់ជូនលោកអ្នកនូវការវាយតម្លៃរថយន្ត និងការផ្តល់ប្រឹក្សាប្រកបដោយវិជ្ជាជីវៈនិងជាក់លាក់ពីបុគ្គលិកជំនាញផ្ទាល់របស់ក្រុមហ៊ុនតែម្តង។ លើស​ពីនេះទៅទៀត លោកអ្នកនៅតែអាចទទួលបានប្រម៉ូសិនដែលមានស្រាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងឳកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្រាប់រថយន្ត Toyota Hilux Revo​ 2021 គឺលោកអ្នក នឹងទទួលបានខ្សែកមាសរហូតដល់៨ជី។

សម្រាប់អតិថិជនដែលត្រូវការកម្ចីហិរញ្ញវត្ថុ យើងខ្ញុំក៏ផ្តល់​សេវាហិរញ្ញវត្ថុ​ដែល​មាន​ភាពបត់បែន​ និង​លក្ខខណ្ណងាយៗ។  ការបង់ប្រាក់ប្រចាំខែទាបគឺចាប់ពី 410ដុល្លារ/ខែ។

រថយន្ត​ Toyota Hilux Revo គឺជារថយន្តដែលលក់ដាច់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដោយឈរ​នៅលំដាប់​ទី១​ ក្នុង​តារាង​ចំណាត់​ថ្នាក់​ប្រៀប​ធៀប​ជាមួយ​រថយន្ត​ដទៃ​ទៀត នេះ​បើ​យោងទៅតាមការចុះផ្សាយថ្មីៗនេះ​នៅលើ​គេហទំព័រ focus2move.com។ កត្តាដែលធ្វើ​អោយ​រថយន្ត​ Toyota Hilux Revo​ 2021 ទទួល​បាន​ការ​គាំទ្រខ្លាំង​ជាង​គេ​នៅក្នុង​តំបន់​ ដោយ​សារភាពធុនរឹងមាំ បចេ្ចកវិទ្យាទំនើបដែលជាតម្រូវការចាំបាច់ និងមិនសាំញាំ ​ សន្សំសំចៃ រួមជាមួយនឹងរូបរាងដ៏អំណាចរបស់រថយន្ត​ផង​ដែរ។ ហេតុផលចំបងមួយទៀតនោះគឺ ទោះជារថយន្តប្រើប្រាស់រយះពេលច្រើនឆ្នាំ ទាំងម៉ាស៊ីននិងតួរថយន្តនៅតែរឹងមាំនិងមានតម្លៃខ្ពស់ជាងរថយន្តដទៃ។

ដូច្នេះ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! ទទួលបានរថយន្តថ្មីហើយ មានទាំងការផ្តល់ជូនពិសេសថែមទៀត។ សម្រាប់ព័ត៍មានលំអិតសូមទំនាក់ទំនងទៅកាន់លេខ ០17 333 503 រឺ​ 086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​ Telegram Youtube Website Instagram

ផ្ទុះការចាប់អារម្មណ៍! រថយន្ត Trailblazer ប្រភេទ Crossover ដ៏ស្រស់ស្អាតទាក់ទាញរបស់ Chevrolet នឹងមានវត្ដមានក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗនេះជាមួយនឹងតម្លៃពិសេសត្រឹមតែ…

Trailblazer Chevrolet

ទោះបីស្ថានភាពកូវីដនៅតែបន្ត បន្តែតម្រូវការផ្នែកប្រើប្រាស់យានយន្តនៅតែចាំបាច់ ខណៈវត្តមានថ្មីនៃរថយន្តជាច្រើនម៉ូដែលសម្រាប់ឆ្នាំ 2022 បានបង្ហាញខ្លួនជាបណ្តើរៗ ជាមួយការរចនាខុសប្លែកទាំងស្រុង និងមានមុខងារកាន់តែទំនើប សុវត្ថិភាពជាងម៉ូដែល មុនៗជាពិសេសម្រាប់រថយន្តរបស់ក្រុមហ៊ុន Chevrolet ដូចជាម៉ូដែល Trailblazer ដែលនឹងជិតមានលក់ក្នុងទីផ្សារកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។

យោងតាមការបង្ហើបពីក្រុមហ៊ុន Chevrolet រថយន្តម៉ូដែល Trailblazer 2022 នឹងរំកិលខ្លួនចូលមកទីផ្សារកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខជាមួយតម្លៃប្រមាណជាង ៤ ម៉ឺនដុល្លារតែប៉ុណ្ណោះ ដែលជារថយន្ត ស័ក្តិសមបំផុតសម្រាប់ការបើកបរប្រចាំថ្ងៃ និងមានតម្លៃសមរម្យ ជាមួយបច្ចេកវិទ្យាទំនើប រួមប្រព័ន្ធសុវត្ថិភាពខ្ពស់ជា SUV ដទៃដែលមានក្នុងទីផ្សារបច្ចុប្បន្ន។

រថយន្ត SUV ខ្នាតកណ្តាលដែលមានការចនាថ្មីប្លែក កាន់តែស៊ីវិល័យ រំលេចជាមួយពណ៌ដ៏ឆើតឆាយ ច្រើនជម្រើស ទាក់ភ្នែកទាំងផ្នែកខាងក្នុង ខាងក្រៅស័ក្តិសមសម្រាប់អតិថិជនគ្រប់ៗវ័យ ទាំងការប្រើប្រាស់ជាមួយសមាជិកគ្រួសារគ្នាច្រើន ក៏ដូចជាការប្រើប្រាស់ដើម្បីបំពេញការងារប្រចាំថ្ងៃផ្ទាល់ខ្លួន និងសមត្ថភាព​អាចប្រើប្រាស់បានគ្រប់កាលៈទេសៈ។

Trailblazer 2022 មានទម្រង់បើកបរប្រភេទប៉ុង ១ (FWD) បំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.35L E-Turbo កម្លាំង 155 hp កម្លាំងរមួល 236 Nm ប្រអប់លេខអូតូ ៩ វគ្គ ប្រភេទ CVT អមនឹងមុខងារប្រើប្រាស់ជាលេខដៃ និងអាចផ្លាស់ប្តូរជម្រើសនៃការបើកបរតាមស្ថានភាពផ្លូវនានា។ ចង្កៀងមុខប្រភេទ LED Projector និង LED Daytime Running Light ចាំងជះពន្លឺបានឆ្ងាយ ភ្លឺច្បាស់ អមជាមួយមុខងារទម្លាក់ និងតម្លើងហ្វាកូដស្វ័យប្រវត្ត ហើយបន្ថែមជាមួយអំពូលកាង ដែលមានសមត្ថភាពកាត់អាប់ ផ្សែងភ្លៀងបានយ៉ាងមានប្រសិទ្ធភាព។

បំពាក់មកជាស្រេចជាមួយបន្ទះដែកការពារក្រោមម៉ាស៊ីន ហ្វ្រាំងដៃអេឡិចត្រូនិច កាងខ្យល់ផ្នែកដំបូលក្រោយដែលអាចជួយរក្សាលំនឹងរថយន្តក្នុងការបើកបរលឿនលឿន និងប្រើប្រាស់​យ៉ាន់កង់ប្រភេទ Alloy ទំហំ 17 អ៊ីញ ហើយកង់នីមួយៗបានភ្ជាប់ដោយហ្រ្វាំងថាស់ទាំង ៤ គ្រាប់ និងសេនស័រកង់ទាំង ៤ គ្រាប់ ប្រាប់ព័ត៌មានកង់ធូរ ឬបែក (Tire Pressure Monitoring)

មុខងារពិសេសៗ

  1. ម៉ាញេអេក្រង់ Touch Screen ទំហំ 8 អ៊ីញ
    • ប្រព័ន្ធបង្ហាញផែនទី GPS
    • មុខងារភ្ជាប់ទូរសព្ទនឹងប្រព័ន្ធកម្សាន្តរថយន្តតាមបច្ចេកវិទ្យា Apple Car Play និង Android Auto
    • ចង្កូតភ្លើងធូរងាយស្រួលបើកបរ (Electronic Power Steering Monitor)
    • ឃ្លុបក្រោយបើក បិទ អូតូ (Hand Free Open)
    • ចង្កៀងមុខទម្លាក់ និងទម្លើងហ្វាកូដអូតូ
    • ប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Chevrolet Trailblazer 2022
    • ប្រព័ន្ធហ្រ្វាំង ABS, EBD, ESC, HSA, HDC
    • ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត (Emergency Auto Brake Assist)
    • ប្រព័ន្ធបើកបរបែបសន្សំសំចៃសាំង (Eco Mode)
    • ប្រព័ន្ធរក្សារថយន្តឲ្យបើកបរក្នុងគន្លងផ្លូវ (Lane Keeping Assist)
    • ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គខាងមុខ (Forward Collision Alert)
    • ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តចង់វ៉ាជែង (Side Blind Spot)
    • ប្រព័ន្ធជំនួញចូលចតទាំងខាងមុខ និងខាងក្រោយ រួមជាមួយកាមេរ៉ា

បន្ថែមពីលើមុខងារទំនើបៗយ៉ាងសម្បូរបែបជាច្រើនសម្រាប់សម្រួលដល់ការបើកបរ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់ ផាសុខភាព អាចដឹករបស់របរបានច្រើន និងតម្លៃសមរម្យដល់អ្នកប្រើប្រាស់ Chevrolet Trailblazer 2022 គឺជារថយន្តសក្តិសមបំផុតសម្រាប់អតិថិជន ជាពិសេសធ្វើឲ្យរថយន្ត SUV ម៉ាកដទៃពិបាកនឹងប្រជែងជាមួយរថយន្តនេះ៕

ចាប់ពី 62,500$ ប៉ុណ្ណោះ!! All-New Isuzu Mu-X 2022 ថ្មីទាំងស្រុង ទំនើប ស្ពិចខ្ពស់ និង មានច្ចេកវិទ្យាថ្មីៗប្លែកខុសពីគេ

All-New Isuzu Mu-X 2022 ជារថយន្ត SUV ថ្មីចុងក្រោយបំផុតដែលទើបដាក់បង្ហាញជាផ្លូវការ គឺពិតជាមាន បច្ចេកវិទ្យាថ្មីៗទំនើបជាច្រើនតាមខនសិប “Lead Your Way” ដែលនាំលោកអ្នកទៅកាន់ភាពជោគជ័យ  ជាមួយការរចនាថ្មី ទាំងស្រុង ទាំងក្នុង ទាំងក្រៅ ជាពិសេសបច្ចេកវិទ្យាទំនើបលើសគេដូចបានរៀបរាប់ ខាងក្រោមដែលជួយ​ឲ្យការបើកបរកាន់តែប្រសើរឡើងនៅលើ ដងផ្លូវប្រកបដោយ ភាព​ជឿជាក់ និង ជោគជ័យ រាល់ការធ្វើដំណើរ។

លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ រថយន្ត Isuzu Pick Up (D-Max) and SUV (Mu-X) ក្នុងប្រទេសកម្ពុជា​មានប្រសាសន៍ថា រចនាបទ្ម័ថ្មី ទាំងស្រុងរបស់ Isuzu Mu-X 2022 នេះ គឺ​ជាការឆ្លុះបញ្ចាំងចេញពីភាពជោគជ័យពិតប្រាកដរបស់អ្នក ប្រើប្រាស់ទាំងអស់ដែលបានធ្វើតាម​បេះដូងខ្លួនឯង គឺមានន័យថា “Lead Your Way”។

លោកបានបន្ថែមថា៖ ប្រព័ន្ធសុវត្ថិភាព គឺជារឿងសំខាន់បំផុតមួយនៅក្នុងការផលិតរថយន្ដ Isuzu ដូចនេះ ទើប Isuzu បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗថ្មីដំបូងគេបង្អស់ តាមខនសិប Fine, Rich, និង Impressive Craftsmanship នាំមកនូវអត្ថន័យនៃភាពឡាក់សើរីគ្រប់ជ្រុង ជ្រោយនៃរថយន្ដដោយឌីហ្សាញ បញ្ចូលគ្នាយ៉ាងសាកសមជា Integrated Cockpit។

លក្ខណៈពិសេសៗនៃទស្សនៈ “Lead You Way” របស់ All-New Isuzu Mu-X គឺ

  1. ឆ្លុះបញ្ចាំងភាពជោគជ័យការរចនាល្អឯកបែបស្ព័រនៃប៉ាណាមុខរថយន្ត ចង្កៀងមុខ Bi-LED បែប Arrow Signature ចង្កៀងក្រោយ LED បែប Winglet Signature ជាមួយកង់ទំហំ ដល់ទៅ 20 អ៊ីងសំរាប់ម៉ូឌែល Ultimate និង 18 ​អ៊ីង សំរាប់ម៉ូឌែល Elegant បានបង្ហាញពី ភាពឡាក់សើរី អេឡេហ្គេន ទាក់ទាញ និង រឹងមាំ​ ជំនះរាល់ឧបសគ្គ
  2.  ស្តាយប្លែកដាច់គេជាមួយទស្សនៈថ្មី Fine Rich និង Craftsmanship រចនាបទ្ម័ក្នុងកាប៊ីន ធំទូលាយ  ការឌីហ្សាញ គ្រប់កន្លែងស៊ីគ្នាឥតខ្ចោះពី console កណ្ដាលរហូតដល់ខាងមុខ បន្ថែមដោយភ្លើង Ambient light និង Dome light ក្នុងរថយន្ត កាន់តែទំនើប ផាសុកភាព ខ្ពស់ជាមួយបច្ចេកវិទ្យា COOLMAX ជួយកាត់បន្ថយកំដៅក្នុងពូកកៅអី ទំនុកចិត្តខ្ពស់ជាមួយ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងស្វ័យប្រវត្តិ
  3. ភាពរីករាយក្នុងពេលធ្វើដំណើរទទួលយកបទពិសោធន៍ថ្មីពោរពេញដោយក្ដីសុខ ពេលបើកបរ ជាមួយកៅអី3ជួរ អាចសារ៉េបាន 8 របៀប(អេឡិចត្រូនិច)សំរាប់អ្នកបើកបរ និង 4 របៀបសម្រាប់អ្នករួមដំណើរ អេក្រង់កំសាន្ត 9 អ៊ីង​អាចភ្ជាប់បានទាំង Apple CarPlay និង Android Auto ជាមួយស្ពីកឃ័រ(speaker)​ 8 គ្រាប់ ម៉ាស៊ីនត្រជាក់ Dual Zone ដំណើរ ការស្វ័យប្រវត្តិ អាចកំណត់សីតុណ្ហភាពផ្សេងគ្នារវាងអ្នកបើកបរ និង  អ្នករួមដំណើរ កន្លែងសាកថ្ម ដែលផ្ទុក USB Fast-chargers, 220 វ៉ុល AC power Socket និង 12 វ៉ុល DC Socket និង កូនសោរ​ឆ្លាតវៃ អាចបញ្ឆេះម៉ាស៊ីនពីចំងាយ 20​ម៉ែត្រ និង បិទបើកឃ្លុបក្រោយ ដោយអេឡិចត្រូនិច ជាមួយប្រព័ន្ធ Jam Protection ការពារការគៀបពេលកំពុងទុកដាក់ឥវ៉ាន់ក្នុង គូទរថយន្ត
  1. ភាពជឿជាក់… ជាមួយប្រព័ន្ធសុវត្ថិភាពថ្មីចុងក្រោយបំផុត Isuzu Matrix Safety Intelligence ដែលជាបច្ចេកវិទ្យា ADAS (Advanced Driver Assistance System) បំពាក់ដោយកាមេរ៉ា 3D អាចចាប់យករូបភាពនៅពីមុខរថយន្ដបានច្បាស់ជាងកាមេរ៉ាទូទៅ ធ្វើការជាមួយនឹងរ៉ាដាចំនួន 2 និង ស៊ិនសឺរ៍ ចំនួន 8 គ្រាប់ ដែលបំពាក់នៅជុំវិញរថយន្ត បច្ចេកវិទ្យានេះ បញ្ចូលប្រព័ន្ធសុវត្ថិភាព ជាច្រើនដូចជា៖

– ប្រព័ន្ធ ACC : រក្សាល្បឿនរថយន្តឲ្យស្មើល្បឿនរថយន្តនៅខាងមុខ ហើយរក្សាគម្លាតពីរថយន្ត ដ៏ទៃដោយ ស្វ័យប្រវត្តិ ជាមួយមុខងារ Stop & Go បញ្ឈប់រថយន្តស្វ័យប្រវត្តិ និង ដំណើរការឡើងវិញ ដោយល្បឿន មធ្យមស្របទៅតាមរថយន្តដែលនៅខាងមុខ
– ប្រព័ន្ធ FCW : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានរថយន្តដទៃនៅខាងមុខធ្វើការជាមួយនឹងប្រព័ន្វ AEB ចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ
– ប្រព័ន្ធ LDW : ផ្ដល់សញ្ញាដល់អ្នកបើកបរភ្លាមៗ នៅពេលដែលរថយន្តចេញក្រៅគន្លងផ្លូវ
– ប្រព័ន្ធ AHB : បើក/បិទភ្លើងហ្វាដោយស្វ័យប្រវត្តិអាស្រ័យថា មាន/គ្មាន រថយន្តនៅខាងមុខ
– ប្រព័ន្ធ PMM: ពន្លត់ម៉ាស៊ីនភ្លាមៗពេលអ្នកបើកបរនៅតែបន្ដដំណើរការទាំងមានឧបសគ្គនៅ ខាងមុខ
– ប្រព័ន្ធ MSL : អាចកំណត់ល្បឿនលឿនបំផុតនៅលើដែចង្កូតដោយខ្លួនឯង
– ប្រព័ន្ធ BSM : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដដទៃមកពីខាងក្រោយឬចង់ជែង
– ប្រព័ន្ធ RCTA : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដ/វត្ថុដ៏ទៃមកជិតឬឆ្លងកាត់ពីក្រោយ
– ប្រព័ន្ធ MCB : បញ្ឈប់រថយន្ដស្វ័យប្រវត្តិភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិច
– ប្រព័ន្ធ PAS : ជំនួយអ្នកបើកបរក្នុងការចតរថយន្ត

ក៏មានប្រព័ន្ធជាច្រើនទៀតដូចជា ប្រព័ន្ធ​ ABS EBD BA BOS ESC TCS HSA HDC និង TSC ផងដែរ

  • ជំនះគ្រប់ស្ថានភាពផ្លូវជាមួយផ្លេតហ្វមថ្មី ដែលមានប្រព័ន្ធជើងក្រោមរឹងមាំ សាក់ស៊ី ជាមួយទីតាំងម៉ាស៊ីនដែលមានតុល្យភាពល្អ។ ប្រព័ន្ធជើងក្រោមខាងមុខជា Double Wishbone ដែល​រចនាឡើងវិញនៃ រ៉ឺស័របូម ភ្នាក់ងារបន្ធូរកម្លាំងសង្កត់នៃហ្គាស និង របារក្សាលំនឹងដែលមានទំហំធំ។ ប្រព័ន្ធជើងក្រោមខាងក្រោយ 5-Link suspension ជាមួយនឹងការរចនាឡើងវិញយ៉ាងទំនើបនៃគម្របស្នូល របារក្សាលំនឹងដែលវែងជាងមុន ធ្វើឲ្យរថយន្តរក្សាលំនឹងនៅលើដងផ្លូវកាន់តែល្អ និង កាត់បន្ថយការរលាក់.
  • កំលាំងម៉ាស៊ីន រថយន្តនេះមាន 6 លេខដៃ​ និង អូតូ ទាំង 2 ម៉ូឌែល គឺ Ultimate (ប៉ុង 2 : 4×4) និង Elegant (ប៉ុង 1 : 4×2) ហើយតម្លៃចាប់ពី 62,500$ តែប៉ុណ្ណោះ។​ កំលាំងម៉ាស៊ីន 3.0 លីត្រ មានកម្លាំងសេះ 190HP ស្មើនឹង 3600 ជុំ/នាទី ជាមួយនឹងកម្លាំងរមួល 450 Nm ស្មើនឹង 1,600 – 2,600 ជុំ/នាទី ដែលផ្តល់នៅកម្លាំងស្ទុះខ្លាំង សម្រាប់ម៉ូឌែល Ultimate មានប្រព័ន្ធ Rough Terrain Mode ជំនួយសម្រាប់គ្រប់ស្ថានភាពផ្លូវដែលពិបាក ក្នុងការធ្វើដំណើរ បន្ថែមនូវទំនាញ និងថាមពល ទៅកាន់កង់ទាំងអស់ឲ្យស្ទុះឡើង អាចប្រើបានទាំង 2H 4H & 4L។
  1. ជ្រើសរើសតាមបេះដូងAll-New Isuzu Mu-X 2022 មាន 4 ពណ៌ គឺ ពណ៌ត្នោត ពណ៌សកាំម៉ៃ ពណ៌ខ្មៅ និង ពណ៌ប្រាក់

ព័ត៌មានលំអិត/ធ្វើការបើកបរសាកល្បង សូមចូលទៅកាន់/ទាក់ទង ៖
Website: www.isuzucambodia-tis.com
Facebook: Isuzu Cambodia
YouTube: Isuzucambodia
អគារតាំងលក់រថយន្ត Isuzu K (Cambodia) Co., Ltd. ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
Tel: 023 950 084 ឬ 077 66 88 99


Public Relations Office
Tri Petch Isuzu Sales Cambodia Co., Ltd.
Tel. 096 2009 237
Contact Person: Nouch Timouyla

TOYOTA RAV-4 BLACK EDITION 2021ការរចនាផ្នែកខាងក្រៅជាមួយពណ៌ខ្មៅស្ទើរតែគ្រប់ទីកន្លែងដែលគេឲ្យឈ្មោះថា…

TOYOTA RAV-4 BLACK EDITION

TOYOTA RAV-4 BLACK EDITION 2021   បលែកភ្នែកហើយកាចជាងមុន

➡️ ការរចនាផ្នែកខាងក្រៅជាមួយពណ៌ខ្មៅស្ទើរតែគ្រប់ទីកន្លែងដែលគេឲ្យឈ្មោះថា Galaxy Black អមជាមួយយ៉ាន់កង់ខ្មៅរលោងរង្វង់19អុីង

➡️ លបឿនអតិបរមា111ម៉ាយក្នុង1ម៉ោង

➡️ សទុះល្បឿនពី 0 – 62 ម៉ាយក្នុង1ម៉ោងចំណាយពេល8វិនាទី

➡️ ដណើរការដោយម៉ាស៊ីនសាំង4សុីឡាំង ទំហំ 2.5L + ម៉ូទ័រអគ្គីសនី (Hybrid)

➡️ បង្កើតបានកម្លាំង 219bhp

➡️ កម្លាំងរមួល 221Nm

➡️ បរអប់លេខ6វគ្គអូតូម៉ាតិច

➡️ មានជម្រើស FWD និង 4WD

➡️ ផនែកខាងក្នុងតុបតែងជាមួយពណ៌ខ្មៅ អមជាមួយថ្មេរអំបោះពណ៌ប្រផេះ

➡️ Infotainment Screen មានទំហំ8អុីង

➡️ កញ្ចក់មើលក្រោយផ្នែកកណ្តាលមានលក្ខណ:ជា Digital

➡️ Speaker JBL 9គ្រាប់

➡️ កាមេរ៉ា 360°

➡️ បរព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព Toyota Safety Sence

តើបងប្អូនយល់យ៉ាងណាចំពោះ RAV-4 Black Edition 2021 នេះ?

Carlex Design បានតុបតែងកែកុននូវរថយន្ត Mercedes X-Class ឲ្យទៅជារថយន្តភីកអាប់ដែល…

Mercedes Benz X-Class Racing Green edition

កប់ទេបងប្អូន?🔥Mercedes Benz X-Class Racing Green edition ដែល Carlex Design ទើបតែតុបតែងរួចរាល់ស្ថារពរ Carlex Design បានតុបតែងកែកុននូវរថយន្ត Mercedes X-Class ឲ្យទៅជារថយន្តភីកអាប់ដែលមានលក្ខណ:ស្ព័រជាមួយនឹងពណ៌បៃតងដ៏ស្រស់ស្អាតដែលបានបាញ់យ៉ាងជ្រៅទៅលើតួខ្លួនរបស់រថយន្តទាំងមូល (inspired ដោយ British Racing green)

ការរចនាមកដោយមានបំពាក់នូវ =

– ការបំពាក់នូវ Bodykit ដ៏ទាក់ទាញតាមបែបស្ព័រ

– Carbon Fyber Bed liner

– Side Sills

– យ៉ាន់កង់បែបស្ព័ររង្វង់20អុីងពណ៌ខ្មៅរលោងរួមទាំងការរចនានៅផ្នែកជាច្រើនទៀតដែលបង្កើតនូវភាព Unique ប្លែកភ្នែកពីម៉ូដែល Original ចេញពីរោងចក្រ

តើបងប្អូនយល់យ៉ាងណាដែរចំពោះ X-Class Racing Green Edition នេះ?

V12? V16? W16? ច្រើនស៊ីឡាំងណាស់មែនទេ? រថយន្ត Concept Mercedes Benz Maybach បំពាក់នូវ…

Mercedes Benz Maybach

V12? V16? W16? ច្រើនស៊ីឡាំងណាស់មែនទេ? ➡️ រថយន្ត Concept Mercedes Benz Maybach បំពាក់នូវម៉ាស៊ីន V24 Twin Supercharged🔥 ទម្ងន់តួលើសពី 3តោនកន្លះ

គួរបញ្ជាក់ផងដែរថា រថយន្តនេះគឺជារថយន្តគំរូដំបូងនៃការចាប់ផ្តើមកកើតនូវរថយន្ត Maybach ស៊េរី S

ម៉ាស៊ីនរបស់វាត្រូវបានផលិតឡើងដោយការគួបផ្សំជាមួយនឹងម៉ាស៊ីន V12 ចំនួន2 រួមបញ្ចូលគ្នា

ហើយរថយន្តនេះដែរ ផលិតឡើងជាពិសេសសម្រាប់រំលឹកទៅដល់លោក Wilhelm Maybach ដែលជាវិស្វករដ៏ល្បីល្បាញម្នាក់ ដែលធ្វើការជាមួយនឹងលោក Gottlieb Daimler និងទៅកាន់កូនប្រុសរបស់លោក Karl Maybach ដែលជាអ្នកផលិតនូវរថយន្ត Luxury ក្នុងអំឡុងពេលពីឆ្នាំ 1920-1930 ក៏ដូចជាគោលបំណងដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលត្រូវការនូវប្រណិតភាពលើសពី Mercedes S-Class

គួរបញ្ចាក់ផងដែរថា រថយន្តនេះជាប្រភេទរថយន្តគំរូដែលមិនមែនសម្រាប់លក់លើទីផ្សារនោះទេ ដែលគេឃើញលេចវត្តមាននៅក្នុង Tokyo Motorshow កាលពីឆ្នាំ 1997 មកម៉្លេះ

យល់យ៉ាងដែរបងប្អូន ចំពោះម៉ាស៊ីនទំហំយក្សរបស់ Mercedes Maybach V24 នេះ?

Land Cruiser Prado 2021 Black Pack វិវឌ្ឍន៍ច្រើនខុសពីស៊េរីមុនជាច្រើនដូចជា…..

Land Cruiser Prado 2021 Black Pack

Land Cruiser Prado 2021 Black Pack វវឌ្ឍន៍ច្រើនខុសពីស៊េរីមុនមិនគួរឲ្យជឿ

➡️ សទុះល្បឿនពី 0 – 100Km ចំណាយត្រឹមតែ 9.9 វិនាទី

ល្បឿនអតិបរមា 175Km/h

➡️ ដណើរដោយ: ម៉ាស៊ីនម៉ាស៊ូត 4 សុីឡាំង ទំហំ 2.8L Turbo

➡️ ដែលបង្កើតបានកម្លាំងសេស និងកម្លាំងរមួលខ្លាំងជាងស៊េរីមុន 27 PS = 26Hp / 20Kw និង 50Nm = 36 lb-ft

➡️ កម្លាំងសេស: 200Hp (150Kw) នៅ 3000 – 3400 rpm 

➡️ កម្លាំងរមួល: 500Nm (369 lb-ft) នៅ 1600 – 2800 rpm

➡️ បរអប់លេខ : 6វគ្គ អូតូម៉ាតិច

ស្តង់ដា : 4WD

➡️ បរព័ន្ធកំសាន្តផ្នែកខាងក្នុង មាននូវមុខងារ Apple Carplay និង Android Auto

➡️ បរព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព : Toyota Safety Sence

តើបងប្អូនយល់យ៉ាងណា ចំពោះ Land Cruiser Prado 2021 នេះ?

Hyundai loniq5 US Spec រថយន្តប្រើអគ្គិសនីសុទ្ធ តម្លៃប្រហែល…

Hyundai loniq5 US Spec

Hyundai loniq5 US Spec🔥 រថយន្តប្រើអគ្គិសនីសុទ្ធ

តម្លៃប្រហែល 4មុឺន$

– ចំពោះម៉ូដែលស្តង់ដាបំពាក់មកជាមួយនឹង Battery pack 77.4 kW ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ

ដែលធ្វើឲ្យរថយន្តនេះមាននូវកម្លាំងសរុប 225 hp/258 lb-ft

រីឯម៉ូដែល AWD វិញមាននូវកម្លាំង 320 hp/446 lb-ft

– ប្រព័ន្ធអគ្គិសនី 800V របស់ Loniq5 អាចឲ្យរថយន្តនេះសាកថ្មពី Superfast Charger 350 kW ដែលមានសមត្ថភាពអាចសាកពី 10% ទៅ 80% ត្រឹមតែរយៈពេល 18 នាទីប៉ុណ្ណោះ ហើយលោកអ្នកអាចបន្ថែមការបើកបរ រហូតទៅដល់ 68ម៉ាយទៀត ដោយគ្រាន់តែសាកថែម 5នាទីទៀតប៉ុណ្ណោះ

សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយទៀត!

តើបងប្អូនយល់យ៉ាងណាដែរ ចំពោះម៉ូដែលនេះ?

Hyundai Kona 2021 ទាក់ភ្នែកជាងមុន តែអ្វីដែលពិសេសនោះគឺ…

Hyundai Kona 2021 ទាក់ភ្នែកជាងមុន តែអ្វីដែលពិសេសនោះគឺវាមាននូវជម្រើសម៉ាសុីនច្រើនរួមទាំងម៉ាសុីនម៉ាស៊ូតផងដែរ

ជម្រើសម៉ាស៊ីន

– Hybrid I4 1.6L

1.56kWh battery

141hp

– I4 1.6L Diesel ដែលបំពាក់មកជាមួយ 48V mild Battery

– I4 1.6 Petrol

198hp

This image has an empty alt attribute; its file name is Hyundai-Kona-2021-1-1024x692.jpg

– 1.0L Turbo Petrol ដែលបំពាក់មកជាមួយ 48V mild បច្ចេកវិទ្យា Hybrid

គួរបញ្ជាក់ផងដែរថាសម្រាប់ឆ្នាំ 2021 នេះគឺ Kona មាននូវជម្រើសប្រអប់លេខ 6វគ្គ និង7វគ្គ

– ផ្នែកក្រៅនិងផ្នែកខាងក្នុងមានភាពទាក់ទាញនិងទាន់សម័យ

– អេក្រង់ប្រព័ន្ធកំសាន្តមាននូវជម្រើសទំហំ 10.25អុីង

យល់យ៉ាងណាដែរបងប្អូនចំពោះ Kona សេរីថ្មីនេះ?

សម្រាប់អេដមីនគឺយល់ថាស្អាតទាន់សម័យ

Toyota បានបញ្ជេញ Highlander Bronze Edition តម្រូវជាពិសេសសម្រាប់…

Toyota បានបញ្ជេញ Highlander Bronze Edition តម្រូវជាពិសេសសម្រាប់អតិថិជនដែលចូលចិត្តរបៀប Classicសម្រាប់ឆ្នាំ2021 ចំពោះផ្នែកខាងក្រៅដោយបងប្អូនអាចសង្កេតមើលទៅលើយ៉ាន់កង់របស់រថយន្តនេះបាន ពោលគឺរចនាមកជាមួយនឹងពណ៌ទង់ដែងដ៏ស្រស់ស្អាតបែបបូរាណលាយលំជាមួយរថយន្តសេរីថ្មីរចនាបទទាន់សម័យ! ប្លែកភ្នែកគួរជាទីគយគន់ក្រៃលែង

រីឯផ្នែកខាងក្នុងវិញ Toyota បានធ្វើការតុបតែងទៅលើពណ៌ខាងក្នុងជាមួយនឹងពណ៌ប្រផេះភ្លឺឬពណ៌សុីម៉ង់ ហើយផ្នែកដែលសំខាន់នោះគឺកៅអីរបស់វា កៅអីបានឡាយមកជាមួយនឹងស្បែកកៅមីញីយ៉ាន់ស្រស់ស្អាតហើយរំលេចនៅឈ្នូតពណ៌ទង់ដែង ដែលជាពណ៌ដូចទៅនឹងយ៉ាន់កង់ខាងក្រៅដែរ

គួរបញ្ជាក់ផងដែរថារថយន្ត Highlander Bronze Edition នេះគឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាស្តង់ដារដែលមានបំពាក់នៅលើរថយន្ត Highlander Hybrid Top Trims ប៉ុណ្ណោះ! ដែលបច្ចេកវិទ្យាទាំងនោះរួមមាន

– Hands-free power hatchback

– Rain-sensing windshield wipers

– Digital rearview mirror

– 1,500-watt power outlet

– puddle lamps showing the Highlander logo, in-dash ambient interior lighting

– and a 10-way power driver’s seat

គួររំលឹកផងដែរថារថយន្តនេះនៅតែរក្សានៅជម្រើសម៉ាស៊ីនដូចទៅនឹងម៉ូដែល Hybrid ធម្មតានៅឡើយគឺ

– i4 2.5L កម្លាំង 243hp✅

តើបងប្អូនយល់យ៉ាងណាដែរចំពោះរថយន្ត Highlander Bronze Edition 2021 នេះ?