Friday, May 29, 2026
Google search engine
Home Blog Page 2

The new Hyundai TUCSON ឆ្នាំ២០២៥ បានបង្ហាញរូបរាងជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ – ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានសេចក្តីរំភើបជាខ្លាំង ក្នុងការបង្ហាញនូវវត្តមានរថយន្ត The new Hyundai TUCSON ឆ្នាំ២០២៥​ ជាផ្លូវការលើកដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ Mr. Brian Ko – CEO & President of Hyundai Camko Motor Company ដែលបានប្រព្រឹត្តនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី។

ពិតណាស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមិនអោយអតិថិជនខកបំណងទេ រឹតតែផ្តល់នូវអ្វីដែលពិសេសលើសពីការរំពឹងទុក ដូចគ្នានឹងរថយន្ត The new Tucson ឆ្នាំ២០២៥នេះ មិនត្រឹមតែមានការកែប្រែមុខថ្មី និងផ្លាស់ប្តូរផ្នែកខាងក្នុងថ្មីនោះទេ ប៉ុន្តែកំពុងបង្ហាញពីចក្ខុវិស័យរីកចម្រើនរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយចំពោះការច្នៃប្រឌិត គុណភាព និងរចនាប័ទ្ម។

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់បានមានប្រសាសន៍ថារថយន្ត Tucson មានការផ្លាសប្តូរថ្មីពីមួយជំនាន់ទៅមួយជំនាន់ កែប្រែរូបរាង បន្ថែមលក្ខណៈពិសេសៗ ទៅតាមសម័យកាល ភាពជឿនលឿន និងតម្រូវការទីផ្សារ រហូតដល់មានការបញ្ជាទិញពីអតិថិជនជាខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំគួរអោយកត់សំគាល់។ ​ យោងទៅតាមកំណត់ត្រាលក់ដ៏ជោគជ័យទាំងនៅអឺរ៉ុបនិងនៅកម្ពុជា ជាពិសេសជាមួយនឹងការរចនាមុខថ្មី រូបរាងដ៏លេចធ្លោ បច្ចេកវិទ្យាទំនើបចុងក្រោយ និងការឆ្នៃប្រឌិត ទាំងអស់នេះបញ្ជាក់ ក៏ដូចជាបង្ហាញឱ្យយើងឃើញថា The new Tucson ឆ្នាំ២០២៥ ជំនាន់ទី៤នេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ត និងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេនៅក្នុងរង្វង់រថយន្តSUVដូចគ្នា

The new TUCSON ឆ្នាំ២០២៥​ កាន់តែលេចធ្លោជាងមុនជាមួយការចនាមុខថ្មី ចំនែកផ្នែកខាងក្នុងក៏មានការរចនាចង្កូតថ្មី, អេក្រង់កោងវែងថ្មី The new panoramic curved display, ចង្កឹះលេខថ្មីបែប Column-type Shift-By-Wire, មុខងារបង្ហាញព័ត៌មានលើកញ្ចក់ Head-up Display, ប្រព័ន្ធឈ្លាសវៃ និងប្រព័ន្ធសុវត្ថិភាស់ជំនួយដល់ការបើកបរ Hyundai SmartSense and advanced safety feature, បំពាក់ម៉ាស៊ីនសាំងកម្លាំងរហូតដល់ ១.៦លីត្រ ​ជំនួយដោយTurbo និងប្រព័ន្ធHTRAC ព្រមទាំងមានមុខងារពិសេសៗជាច្រើនទៀត។

ទិញ The new TUCSON ឆ្នាំ២០២៥ ឥឡូវនេះ ចំណេញ ៣​,៥០០ដុល្លារភ្លាមៗ ព្រមទាំងទទួលបានការធានារយៈពេលវែងរហូតដល់៥ឆ្នាំ ឬ១០០,០០០គីឡូម៉ែត្រ និងការថែមជូនជាច្រើនទៀត។ ប្រញាប់ឡើង កុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ ការផ្តល់ជូននេះសម្រាប់តែក្នុងខែតុលានេះប៉ុណ្ណោះ។

Test driveក៏មាន ស្តុកក៏មាន ទិញភ្លាម បានភ្លាម!

ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត

តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133 ឬ តាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales

Facebook pageHyundai-Cambodia

សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជនជាច្រើនឆ្នាំ។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើន។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៤សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Peugeot ប្រារព្ធខួប 214 ឆ្នាំនៃឧត្តមភាព និងការច្នៃប្រឌិតនៅកម្ពុជា


Peugeot (ពើហ្សូ)ដែលជាឈ្មោះល្បីល្បាញនៅក្នុងឧស្សាហកម្មរថយន្តពិភពលោក មានមោទកភាពក្នុងការប្រារព្ធខួបលើកទី 214 របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកត់សម្គាល់លើសមិទ្ធិផលដ៏ពិសេសជាងពីរសតវត្សដែលទាក់ទងនឹង ភាពច្នៃប្រឌិតឥតឈប់ឈរ និងកេរ្តិ៍ដំណែលដែលបង្កើតឡើងនៅលើសិល្បៈក្នុងការឆ្នៃរថយន្តប្រកបដោយ គុណភាព។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1810 Peugeot (ពើហ្សូ) បានរីកចម្រើនពីសហគ្រាសខ្នាតតូចដែលដំណើរការដោយគ្រួសារទៅជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីបំផុតមួយរបស់ពិភពលោក ដែលទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនលើ ឧត្តមភាព និងបច្ចេកវិទ្យាទំនើប។ 

កេរ្តិ៍ដំណែលទាក់ទាញនៃការរចនា និងដំណើរការ

ភាពទាក់ទាញរបស់Peugeot(ពើហ្សូ)គឺស្ថិតនៅក្នុងសមត្ថភាពរបស់វាក្នុងការបញ្ចូលគ្នានូវសោភ័ណភាពដ៏គួរឱ្យទាក់ទាញ អមមកជាមួយនឹងគុណភាពដ៏ប្រសើរ។

រថយន្តនិមួយៗត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ គិតទាំង

ព័ត៌មានលម្អិតរបស់រថយន្ត ការផ្គុំបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃរចនា ផាសុកភាព និងមុខងាររបស់រថយន្ត។

ជារួមប្រវត្តិដ៏សំបូរបែបរបស់ម៉ាកយីហោនេះ គឺស្ថិតនៅក្នុងការច្នៃប្រឌិត រាប់តាំងពីការផលិតរថយន្ត រហូតដល់ ធាតុផ្សំនៃការរចនា ដំណើរការផលិតដ៏ល្អឥតខ្ចោះ ដែលកំណត់និន្នាការនៅក្នុងឧស្សាហកម្មនេះ។

នៅក្នុងប្រទេសកម្ពុជា រថយន្ត Peugeot (ពើហ្សូ)បានក្លាយខ្លួនជានិមិត្តរូបនៃភាពប្រណីត និងភាពជឿជាក់ ដោយផ្តល់ជូននូវរថយន្តជាច្រើនប្រភេទដែលបំពេញតាមចំណង់ចំណូលចិត្តពិសេស

របស់អ្នកប្រើប្រាស់ក្នុងស្រុក។ ការប្តេជ្ញាចិត្តរបស់ម៉ាកយីហោចំពោះគុណភាព និងការពេញចិត្តចំពោះ អតិថិជនរបស់ខ្លួន បានអនុញ្ញាតឱ្យវារីកចម្រើននៅក្នុងទីផ្សារកម្ពុជា ដែលបង្ហាញថា អតិថិជនពេញចិត្តចំពោះភាពឆើតឆាយ និងបច្ចេកវិទ្យាទំនើបរបស់រថយន្ត។

Peugeot​ (ពើហ្សូ) បន្តនូវសន្ទុះដ៏រឹងមាំរបស់ខ្លួន ដោយសម្រេចបានការលក់ជាសកលរហូតដល់ចំនួន 1,124,268 នៅឆ្នាំ 2023 ពោលគឺកើនឡើង 6% បើធៀបនឹងឆ្នាំ 2022។ កំណើននេះបង្ហាញពីវត្តមានរបស់ម៉ាកយីហោដែលកំពុងកើនឡើង ដែលជំរុញដោយការផ្តោតជាយុទ្ធសាស្ត្ររបស់ខ្លួនលើការធ្វើអន្តរភាវូបនីយកម្ម។ គួរកត់សម្គាល់ថាការលក់នៅខាងក្រៅ EU29 ឥឡូវនេះតំណាងឱ្យ 28.2% នៃការលក់សរុបទូទាំងពិភពលោក ដែលឆ្លុះបញ្ចាំងពីការកើនឡើង 0.8 ពិន្ទុធៀបនឹងឆ្នាំមុន។ លើសពីនេះ ប្រទេសចំនួន 17 សម្រេចបានចំណែកទីផ្សារល្អបំផុតរបស់ពួកគេក្នុងរយៈពេល 15 ឆ្នាំ ដោយពង្រឹងភាពទាក់ទាញជាសកលរបស់ Peugeot (ពើហ្សូ) និងការប្រកួតប្រជែងទីផ្សារ។

លោកស្រី ហៃ រដ្ឋា ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន Peugeot Cambodia បាន​ថ្លែង​ថា៖ «យើង​មាន​មោទកភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី 214ឆ្នាំរបស់ Peugeot​ (ពើហ្សូ) នៅ​កម្ពុជា។ «ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនមែនគ្រាន់តែជាការអបអរសាទរប្រវត្តិសាស្ត្ររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តជំរុញព្រំដែននៃការច្នៃប្រឌិត និងការនាំយករថយន្តល្អៗ ទំនើប ទាន់សម័យ សន្សំសំចៃ គុណភាពខ្ពស់ ដើម្បីសមស្របនឹងតម្រូវការអតិថិជន របស់យើងនៅក្នុងប្រទេសកម្ពុជា»។

រថយន្តពើហ្សូ ទទួលបានពានរង្វាន់រថយន្តប្រចាំឆ្នាំទៅលើការសន្សំសំចៃប្រេងសាំងតិចបំផុត Best Saving SUV ការរចនារូបរាងស្អាតបំផុត និងរថយន្តល្អបំផុត។ ជាការពិតណាស់ រថយន្តដំបូងរបស់ពើហ្សូដែលមានកង់បីត្រូវបានបង្កើតឡើងដោយដៃមានឈ្មោះថា Armand Peugeot ក្នុងឆ្នាំ 1810 និងក្រោយមកពើហ្សូក៏បានវិវឌ្ឍន៏ខ្លួនក្នុងការផលិតរថយន្តជាច្រើនទៀត ដូចជារថយន្តម៉ូឌែល 2008 3008 និង5008 ដែលមានរូបស្អាតទាក់ទាញ រថយន្តអគ្គិសនី រថយន្តបែបស្ព័រដែលទាន់សម័យ និងទំនើបហើយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។​ ការផលិតរថយន្តទាំងនេះ បានបង្ហាញថា​ក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្លាំងចំពោះតម្រូវការ អតិថិជន។

កម្មវិធីគម្រប់ខួបនេះនឹងនាំ អតិថិជន​ដែល​និយម​ស្រឡាញ់គាំទ្រ​រថយន្ត​ Peugeot (ពើហ្សូ) និង​អ្នកជំនាញ​ក្នុងវិស័យ​រថយន្ត​ដើម្បី​មក​ទទួល​យក​បទពិសោធន៍ដ៏អស្ចារ្យនៃ​ការ​បង្ហាញពីប្រវត្តិម៉ាកយីហោ Peugeot (ពើហ្សូ) ម៉ូដែល​រថយន្ត Peugeot (ពើហ្សូ) នាពេល​បច្ចុប្បន្ន​​ និងចក្ខុវិស័យសម្រាប់អនាគត។​ អ្នកចូលរួមនឹង​មាន​ឱកាស​ដើម្បីស្វែងយល់អំពីម៉ូដែលរបស់ Peugeot (ពើហ្សូ) 2008 3008 5008 ដែលមានរូបរាងស្អាត ល្អ គួរឲ្យទាក់ទាញ រួមទាំងការទទួលបានបទពិសោធន៍ថ្មីក្នុងការបើក​បរសាកល្បង។

សម្រាប់ព័ត៌មានបន្ថែម ក្នុងកក់ការបើកសាកល្បងលោក អ្នកអាចធ្វើការទាក់ទងបានតាម | សាខាកាល់ម៉ែត ឬ សាខាពោធិ៍ចិនតុង។

អំពី Peugeot (ពើហ្សូ)

ត្រូវ​បាន​បង្កើតឡើងក្នុងឆ្នាំ 1810 Peugeot​គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេលើពិភពលោក​ដែល​មាន​កេរ្តិ៍ឈ្មោះក្នុងការលាយបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយនឹងការរចនាដ៏ប្រណីត។ ក្នុងរយៈពេល ២១៤ ឆ្នាំកន្លងមកនេះ Peugeot បានបង្កើតរថយន្តដែលបង្កប់នូវការអនុវត្ត រចនាបទ និងនិរន្តរភាព ដោយបន្តកំណត់ស្តង់ដារថ្មីនៅក្នុងឧស្សាហកម្មរថយន្ត។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត និងការពេញចិត្តរបស់អតិថិជន រថយន្ត Peugeot ត្រៀមខ្លួនជាស្រេចដើម្បីរៀបចំអនាគតនៃការចល័ត។

សន្និសីទសារព័ត៌មានស្តីពីការទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយក្រសួងពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ ថ្ងៃទី​ ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន KNN Cambodia បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយក្រសួងពាណិជ្ជកម្ម។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរាបជូនជាសធារណៈជនទាំងអស់ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR របស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។

យោងតាមលិខិតទទួលស្គាល់សិទ្ធិនាំចូលនិងផ្តាច់មុខចែកចាយផ្តាច់មុខ ដែលចេញពីក្រសួងពាណិជ្ជកម្មសាធារណៈរដ្ឋប្រជាមានិតចិនចុះថ្ងៃទី២២ សីហាឆ្នាំ២០២៤ និងលិខិតចេញពីក្រួសួងពាណិជ្ជកម្មកម្ពុជាចុះថ្ងៃទី ១៩​ កញ្ញា​ ឆ្នាំ ២០២៤​​  តាមរយៈលិខិតកត់ត្រាទទួល​ស្គាល់សិទ្ធិនាំចូលនិង​ចែកចាយ​ផ្តាច់មុខលេខ ៣១៤៩ គឺបានទទួលស្គាល់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជា ក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ នាំចូលចែកចាយ នូវរថយន្ត គ្រឿងបន្លាស់ និងសេវាកម្ម ម៉ាក JETOUR គ្រប់ម៉ូដែលទូទាំងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ ក្នុងការប្រើប្រាស់ ឬចាត់ចែងផ្តល់សិទ្ធិប្រើប្រាស់ ផ្សព្វផ្សាយ និងការលើកស្លាកសញ្ញា JETOUR នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក GARY ZHANG,  Country Manager of JETOUR International បានលើកឡើងថា៖” ក្រុមហ៊ុនផលិតរថយន្ត JETOUR ស្ថិតក្រោមក្រុមហ៊ុន Chery Holding Group គឺជាសម្ព័ន្ធក្រុមហ៊ុនដែលនាំចេញរថយន្តច្រើនជាងគេ Top 2 ទូទាំងពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាជាពិសេសទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក បានចាប់ផ្តើមបោះជំហ៊ានចូលទីផ្សារកម្ពុជាជាផ្លូវការនាចុងឆ្នាំ២០២៣នេះ តាមរយៈការផ្តល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខទៅក្រុមហ៊ុន ខេអិនអិន ខេមបូឌា។ ការជ្រើសរើសក្រុមហ៊ុន KNN CAMBODIA ជាក្រុមហ៊ុនផ្តាច់មុខនេះ JETOUR AUTO គឺបានសិក្សាយ៉ាងល្អិតល្អន់ និងតឹងរឹងបំផុតទៅលើគុណសម្បត្តិរបស់ក្រុមហ៊ុនដែលជាដៃគូសហការ ក្នុងនោះដែរ KNN គឺជាក្រុមហ៊ុនដែលមានកិត្យានុភាព និងបទពិសោធន៍ច្រើនជាង២០ឆ្នាំលើការចែកចាយគ្រឿងចក្រធុនធ្ងន់នៃកម្ពុជា ក៏ជាក្រុមហ៊ុនដែលពោលពេញដោយទំនួលខុសត្រូវទៅលើការផ្តល់សេវាធានា គ្រឿងបន្លាស់ ការបំពេញចិត្ត និងរក្សាគុណភាពខ្ពស់ទៅអតិថិជន។ “

លោក អ៊ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន KNN CAMBODIA ក៏បានបន្ថែមផងដែរថា “ក្រុមហ៊ុន ខេ អិន អិន គឺជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR តែមួយគត់នៃកម្ពុជា  ដូចនេះសម្រាប់អ្នកនាំចូល និងចែកចាយរថយន្ត JETOUR ខុសច្បាប់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងសហការជាមួយអជ្ញារធរ និងក្រសួងមានសមត្ថកិច្ច អនុវត្តន៍និតិវិធីផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយដែលរំលោភបំពានលើសិទ្ធិចែកចាយផ្តាច់មុខរបស់ ក្រុមហ៊ុន KNN
CAMBODIA ”

ការប្រកាសជាសារធារណៈនេះគឺក្នុងគោលបំណងអោយសារធារណៈជនទទួលជាព័ត៏មានថា រាល់ការជាវរថយន្ត JETOUR ចេញពី Jetour Cambodia អតិថិជននឹងទទួលបាននូវទំនុកចិត្ត​ពីប្រភពនៃរថយន្តគឺព្រោះថា ក្រុមហ៊ុនKNN Cambodia មានការសិក្សាស៊ីជម្រៅ និងជ្រើសយក Spec រថយន្តដែលតម្រូវនឹងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការធានាស្តង់ដារខ្ពស់ពីរោងចក្រ JETOUR ដល់ទៅ៥ឆ្នាំ ឬ១៥ម៉ឺនគីឡូ។ ជាពិសេសអតិថិជននិងទទួលបាននូវការធានាសេវាកម្មក្រោយការលក់យ៉ាងត្រឹមត្រូវបំផុតពី Jetour Cambodia​ ជាមួយនូវប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុលដោយបច្ចេកវិទ្យាខ្ពស់បំផុត (High Tech) ការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ក្រុមជាងបច្ចេកទេសជំនាញដែលបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JETOUR ទាំងនេះគឺដើម្បីធានាអោយបាននូវគុណភាពនៃការប្រើប្រាស់ ការធានា និងទំនុកចិត្តនៃការបើកបររបស់អ្នកប្រើប្រាស់ ។

ប្រសិនបើអតិថិជនជាវរថយន្ត JETOUR ដែលនាំចូល និងចែកចាយខុសច្បាប់ នោះអតិថិជន អាចនឹងទិញបាននូវរថយន្តដែលជា Spec ប្រើក្នុងតំបន់ប្រទេសចិន និងពុំទទួលបានការធានាពីរោងចក្រ JETOUR នោះទេ ហើយអតិថិជនក៏មិនទទួលបានសេវាថែទាំ ការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយ កែច្នៃ ផងដែរ ដូចនេះអតិថិជននឹងបាត់បង់អត្ថប្រយោជន៍ ក៏ដូចជារថយន្តអាចនឹងមានបញ្ហាលើការប្រើប្រាស់ មុខងារសុវត្ថិភាព ឬប្រព័ន្ធបំពាក់ផ្សេងៗ។

សូមបញ្ជាក់ផងដែលថា KNN CAMBODIA នឹងនាំចូលនូវរថយន្ត JETOUR ជាច្រើនម៉ូដែលទៀត មានដូចជា៖ DASHING, T2, X50, X70, X70 Pluses, X90, X95 ល បន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែរដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការ​ទិញ​រថយន្ត​ម៉ូ​ឌែ​លគ្រប់ JETOUR  អតិថិជន​អាច​ជ្រើសរើស​សេវាកម្ម​បង់​រំលស់​របស់​ក្រុមហ៊ុន ឬ​ធនាគារ​ដៃគូ ដោយ​ទទួល​បាន​នូវ​លក្ខខណ្ឌ​បង់​រំលស់​ងាយៗ និង​ឆាប់រហ័ស​នៅទីតាំងផ្ទាល់តែម្តង ជាពិសេសគឺការប្រូម៉ូសិនបញ្ជុះតម្លៃ២០០០ដុល្លាបន្ថែមទៀតក្នុងរដូវការភ្ជុំបិណ្ឌនេះ។

ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖

  • លេខទំនាក់ទំនង៖ 017 713 713

ពិធីសម្ភោធរថយន្តអគ្គិសនី CHANGAN DEEPAL L07 និង DEEPAL S07 ពីក្រុមហ៊ុន RMA CAMBODIA

ក្រុមហ៊ុន RMA Cambodia បានសម្ពោធរថយន្តអគ្គិសនី ​CHANGAN​​ ពីរម៉ូដែលគឺ DEEPAL L07 និង DEEPAL L07 S07 បានដោយជោគជ័យ។ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន RMA Cambodia បានសម្ពោធរថយន្តអគ្គិសនី CHANGAN ពីរម៉ូឌែលគឺ DEEPAL L07 និង​ DEEPAL L07 S07 នៅសាល ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរថយន្តអគ្គិសនីនិងថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ។ ក្នុងកម្មវិធីសម្ពោធផ្លូវការរថយន្តអគ្គិសនី​ DEEPAL L07 និង DEEPAL L07 S07 របស់ ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia គេឃើញមានការ

ចូលរួមយ៉ាងច្រើនកុះកររាប់ពាន់នាក់ពីសំណាក់អតិថិជន អ្នកជំនាញរថយន្តល្បីៗ អ្នក
បង្កើតមាតិកា តារាចម្រៀងល្បីៗសិល្បៈករនិងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ 
រថយន្ត ​
DEEPAL L07 និង DEEPAL L07 S07​ ទាំងពីរនេះគឺមានចំណុចពិសេសៗជាច្រើនដែលកម្រឃើញមាននៅលើរថយន្តអគ្គិសនីផ្សេងៗទៀតគឺ​ ការឌីហ្សាញ បែបស្ព័ត និង លុចសារី ដែលមិនធ្លាប់មាននៅក្នុងទីផ្សារប្រទេសកម្ពុជាយើងនោះទេ ។រថយន្តអគ្គិសនី DEEPAL L07 គឺជាប្រភេទរថយន្តដែលមាននូវតួរខ្លួនបែប Sedan មានកម្លាំង​ ១៩០KW ឬ​​ ២៥៨ Hp ដែលអាចបង្កើតកម្លាំងរមួលបាន ៣២០ Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦១០ Km ដោយជាន់ពី ០​ ទៅ ១០០ Km/h ចាយពេលត្រឹមតែ ៦.៧ វិនាទីតែប៉ុណ្ណោះ ហើយមានជម្រើសបួនពណ៌គឺ ពណ៌បៃតង(Nebula Green), ពណ៌ស (Comet White), ពណ៌ប្រផះ (Lunar Gray) និងពណ៌ខ្មៅ (Eclipse Black)។ រីឯម៉ូឌែល មានតួរខ្លួនជាប្រភេទរថយន្ត SUV វិញ ដែលមាននូវសមត្ថភាពមិនសូវជាខុសគ្នាប៉ុន្មានជាមួយនឹងម៉ូឌែល   ប៉ុន្មាននោះទេដោយរថយន្តនេះមាននូវកម្លាំង ១៩០ KW ឬ ២៥៨ Hp ដែលអាចបង្កើតនូវកម្លាំងរមួលបាន ៣២០ Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦២០Km  ដោយជាន់ពី ០ ទៅ ១០០ Km/h ចាយពេលតែ ៧.៥វិនាទីតែប៉ុណ្ណោះ ហើយមាននូវជម្រើសបួនពណ៌គឺពណ៌ត្រួយចេក(ComicYellow) ,ពណ៌ ក្រហមបែកទឹកក្រូច (Sunset Orange), ពណ៌ស (Comet white) និង ពណ៌ខ្មៅ (Comet Black)។រថយន្តទាំងពីរម៉ូឌែលនេះមិនថា DEEPAL L07 ឬក៏ DEEPAL L07 S07 គឺរូបរាងនៃរថយន្តរចនាបែបស្ព័ត អនាគត ល្អិតល្អន់ប្រណិតទ្បូយឆាយ លំដាប់ថ្នាក់អន្តរជាតិនិងរួមបញ្ចូលមកនូវប្រព័ន្ធឆ្លាតវៃនិងផាសុខភាពផងដែរ ចំណែកឯតួរខ្លួននិងប្រព័ន្ធជើងក្រោមរឹងមាំ ថ្មស្រោបដោយលោហៈធាតុរឹងមាំសុវត្ថិភាពនូវក្នុងការបើកបរ រីឯតម្លៃវិញគឺមិនគួរឲ្យជឿរ DEEPAL L07 តម្លៃត្រឹមតែ ៤៤,៩០០ ដុល្លារតែប៉ុណ្ណោះ រីឯ DEEPAL L07 S07 វិញតម្លៃត្រឹមតែ ៤៩,៩០០ ដុល្លារតែប៉ុណ្ណោះនិងមានការធានាជូនរហូតដល់៨ឆ្នាំដូចគ្នា ។គួរបញ្ជាក់ផងដែរថារថយន្ត CHANGAN ដែលនាំចូលដោយ RMA Cambodia សុទ្ធសឹងតែមាននូវតម្លៃទៅតាមស្តង់ដារ មិនងាយបញ្ចុះតម្លៃឬធ្លាក់ថ្លៃនៅពេលក្រោយនោះទេ ដែលធ្វើឲ្យអតិថិជនប្រើរថយន្តជាមួយទំនុកចិត្ត មិនចាំបាច់ភ័យព្រួយបារម្ភខ្លាចរថយន្ត ធ្លាក់ថ្លៃខ្លាំងនៅពេលក្រោយ  ជាពិសេសថែមទៀតនោះគឺសេវាកម្មថែទាំអតិថិជន ក្រោយពេលទិញរថយន្តរួច មិនចាំបាច់ត្រូវព្រួយបារម្មណ៍អំពីហានិភ័យផ្សេងៗលើការជួសជុលដោយយថាហេតុណាមួយនិងការចំណាយច្រើនលើការជួសជុលព្រោះមាននូវការធានាច្បាស់លាស់ពីក្រុមហ៊ុន RMA Cambodia​ ដោយផ្ទាល់តែម្តង  ។

នៅក្នុងនោះដែរលោកអ្នកក៏អាចធ្វើការអញ្ជើញមកមើលរថយន្តបានដោយផ្ទាល់បាននិងអាចធ្វើការបើកបរសាកល្បងនៅ៖

  •  អាគារតាំងបង្ហាញរថយន្ត Changan Cambodia នៅតាមបណ្តោយមហាវិថីមនីវង្ស (ទល់មុខស្ថានទូតវៀតណាម)
  • ទាក់ទងមកផេក Facebook ផ្លូវការ ៖ Changan Cambodia (https://www.facebook.com/ChanganKH/)
  • លេខទូរស័ព្ទ៖ 011 999 375

អំពី CHANGAN AUTO ៖

បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។

Changan មានបទពិសោធផលិតរថយន្តជាង៤០ឆ្នាំ មានវិស្វករ និងអ្នកបច្ចេកទេស 18000នាក់ មកពី៣០ប្រទេសជុំវិញពិភពលោក មានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ R&Dនៃទីក្រុងចំនួន១០ សំខាន់ៗនៅក្នុងប្រទេសប៉ែកអុឺរ៉ុប និង អាសុី។ រថយន្តCHANGAN ទទួលបានពានរង្វាន់លើផ្នែកឌីស្សាញ ជាច្រើន លើឆាកអន្តរជាតិក្នុងនោះ DEEPAL L07 ទទួលបានពាន Reddot Product Design ក្នុងឆ្នាំ២០២៣ ពីស្ថាប័ន Reddot។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជាអ្នកផ្តល់សេវាកម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP/RAM ពី Stellantis Brands Jeep® និង RAM នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី 12 ខែសីហា ឆ្នាំ 2024 – Stellantis បានប្រកាសថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល សម្រាប់រថយន្តម៉ាក Jeep® និង RAM នៅកម្ពុជា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងអំឡុងពេលជាង ៨០ឆ្នាំកន្លងមកនេះ ដែលបង្ហាញថារថយន្ត ​Jeep គឺជារថយន្តប្រភេទ SUV ដែលមានសមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើដំណើរដែលល្អឥតខ្ចោះ។ ចំណែកឯរថយន្ត RAM គឺជាប្រភេទរថយន្តPick Up ប្រភេទធំ ដែលត្រូវបានគេដឹងថាជាប្រភេទរថយន្តដែលធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅ សហរដ្ឋអាមេរិក ដែលនេះសរបញ្ជាក់ថា រថយន្តនេះអាចប្រើប្រាស់បានលើសពីដែនកំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម​ អេ ខេមបូឌា មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM ដល់អតិថិជននៅកម្ពុជា។ ក្រុមការងារយើងខ្ញុំមានជំនាញយ៉ាងច្បាស់លាស់ ព្រោះគាត់ទំាងអស់គ្នាសុទ្ធតែទទួលបានការបង្ហាត់បង្រៀន និងទទួលស្គាល់ពីសមត្ថភាពក្នុងការផ្តល់សេវាកម្ម និងបម្រើជូនអតិថិជនស្របតាមស្តង់ដាត្រឹមត្រូវរបស់ម៉ាកទាំងពីរនេះ។«ស្របតាមការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការផ្តល់នូវគុណភាពសេវាកម្មដល់អតិថិជន កិច្ចសហការការងារជាដៃគូជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. នឹងពង្រឹងបទពិសោធន៍សេវាកម្មក្រោយការលក់ចំពោះការថែទាំ និងជួសជុល រថយន្ត Jeep® និង RAM ជូនដល់អតិថិជនក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។ ក្រុមការងាររបស់យើងខ្ញុំមានភាពជឿជាក់យ៉ាងពេញទំហឹង ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវជំនួយផ្នែកសេវាកម្មកម្រិតខ្ពស់បំផុត ដើម្បីធានាថា រថយន្តម៉ាក Jeep® និង RAM នៅតែបន្តផ្តល់នូវដំណើរការដ៏ពិសេសដែលឆ្លុះបញ្ចាំងពីគុណភាព និងភាពជឿជាក់ចំពោះម៉ាកល្បីទាំងពីរនេះដូចដែលគេបានស្គាល់កន្លងមក។»​ នេះជាប្រសាសន៍បន្ថែមដែលបានរៀបរាប់ដោយលោក Daniel Gonzalez, COO, ASEAN, Stellantis ។អតិថិជន​អាច​មកកាន់​មជ្ឈមណ្ឌល​សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM នៅ​កែង​មហាវិថី​ឧកញ៉ា ហ៊ុន នាង​ និងមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់ជួប សូមទំនាក់ទំនងមកលេខ 089 888 117 ។ អំពីក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ជូននូវសេវាកម្ម និងនាំយកផលិតផលល្បីៗលើពិភពលោកមកកាន់ទីផ្សារកម្ពុជា រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មជួលរថយន្ត។

ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) ដែលជារថយន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារឧស្សាហកម្មយានយន្តកម្ពុជារយៈពេល ៥ ឆ្នាំជាប់ៗគ្នា ដែលភាពជោគជ័យរបស់វិស័យយានយន្តហ្វដនេះ ជំរុញឱ្យមានការបើកនូវរោងចក្រតំឡើងរថយន្តហ្វដ នៅក្នុងខេត្តពោធិ៍សាត់កាលពីឆ្នាំ២០២២ បន្ថែមពីនេះក៏មានរថយន្តម៉ាក Land Rover រថយន្ត ChangAn សេវាកម្មជួលជុល និងថែទាំរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB)  រថយន្តដឹកទំនិញFUSO គ្រឿងយន្តកសិកម្មចនឌារ (John Deere) កង់បីព្យាចូ (Piaggio) អាគុយRB ថ្នាំពណ៌RM ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត និងផលិតផលជាច្រើនទៀតផងដែរ។អំពី Stellantis
Stellantis N.V. (NYSE: STLA / Euronext Milan: STLAM / Euronext Paris: STLAP) គឺជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងពិភពលោកសម្រាប់ការផលិតនិងចែកចាយរថយន្ត។ ប្រវត្តិ និងភាពលេចធ្លោពីម៉ាកដ៏ល្បីនេះ បានឆ្លុះបញ្ចាំងពីទស្សនៈនិងចក្ខុវិស័យរបស់ស្ថាបនិកយីហោនេះ អំពីការបំពេញតម្រូវការអតិថិជននាពេលបច្ចុប្បន្ន ក្នុងការផលិតនិងថែទាំចំពោះម៉ាកល្បីៗមួយចំនួនរួមមាន Abarth, Alfa Romeo, Chrysler, Citroën, Dodge, DS Automobiles, Fiat, Jeep®, Lancia, Maserati, Opel, Peugeot, Ram, Vauxhall, Free2move និង Leasys។​ ដោយសារឥទ្ធិពលនៃភាពចំរុះម៉ាកបែបនេះហើយ ដែលធ្វើអោយក្រុមហ៊ុនយើងខ្ញុំនៅតែឈានមុខគេ ក្នុងការជំរុញអោយក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយានយន្តដែលល្អជាងគេបំផុត បើទោះបីមិនមែនជាក្រុមហ៊ុនដែលធំបំផុតក៏ដោយ ហើយយើងខ្ញុំនឹងនៅតែបន្តបង្កើតតម្លៃបន្ថែមសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ក៏ដូចជាសហគមន៍។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.stellantis.com ។

For more information, contact:

(Stellantis) Shuk Yin CHEGNE:  +6016 225 7830 – [email protected]

www.stellantis.com

ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ ខេមបូឌា កម្មវិធីសម្ពោធ រថយន្តនីសាន់ ណាវ៉ារ៉ាស៊េរីថ្មី (THE NEW NISSAN NAVARA)

ខែសីហា ឆ្នាំ ២០២៤ – ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថា “ធីស៊ីអេមស៊ី (TCMC)”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) មានមោទនភាពក្រៃលែងនាំមកជូន កម្មវិធីសម្ពោធរថយន្ត នីសាន់ណាវ៉ារ៉ាស៊េរីថ្មី ប្រណិតកម្រិតកំពូល សម្រាប់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។

លោក Loh Ling Howe នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាបានលើកឡើងថា “យើងពិតជាមានក្ដីរំភើបក្រៃលែងក្នុងការនាំមកជូន រថយន្ត នីសាន់ណាវ៉ារ៉ាស៊េរីថ្មី ប្រណិតកម្រិតកំពូល ដូចយើងបានដឹងរួចហើយថា រថយន្តនីសាន់ណាវ៉ារ៉ាជាកេរដំណែលនៃរថយន្តភីកអាប់មានប្រវត្តិជាង ៩០ ឆ្នាំមកហើយ នឹងនៅតែជារថយន្តមួយដែលរក្សាបានជម្រើសដំបូងគេរបស់អតិថិជនដែលស្វែងរក រថយន្តមានកម្លាំងម៉ាស៊ីនខ្លាំង ដែលមិនត្រឹមតែសក្តិសមនិងតម្រូវការអាជីវកម្មរបស់អតិថិជនប៉ុណ្ណោះទេ វាថែមទាំងជារថយន្តភីកអាប់ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរផ្សងព្រេងទៀតផង”

ទិដ្ឋភាពរួម

នីសាន់ណាវ៉ារ៉ា ដែលឈ្នះពានរង្វាន់ជាច្រើន ទទួលបានការស្ងប់ស្ងែងជារហូតមក ក្នុងចំណោម អតិថិជនដែលស្រឡាញ់រថយន្តភីកអាប់ដោយសាររូបរាងសង្ហា ធន់​ រឹងម៉ាំ សមត្ថភាពខ្លាំង ទំនុកចិត្ត និង ភាពបត់បែនរបស់​

រថយន្ត ដែលធ្វើឱ្យវាក្លាយជាម៉ូដែលមួយទទួលបានការកោតសសើរ និង ស្ងប់ស្ងែងបំផុត ក្នុងចំណោមម៉ាករថយន្តល្បីៗជាច្រើន តាមតំបន់ផ្សេងៗ។

ចាប់តាំងពីចេញលក់ក្នុងឆ្នាំ ១៩៨៥ មក ស្លាកឈ្មោះ ណាវ៉ារ៉ា ត្រូវបានដាក់នៅគ្រប់តំបន់ដែលមានភូមិសាស្រ្តលំបាកខ្លាំងរាប់ចាប់ពីតំបន់វាលខ្សាច់សាហារ៉ា តំបន់ព្រៃភ្នំប្រទេសថៃ រហូតដល់តំបន់រុករករែនៃប្រទេសឈីលី អាមេរិកខាងត្បូង ដែលស្ថិតនៅកម្ពស់ ៤,០០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ។ ការផលិតគ្រោងឆ្អឹងធន់ ម៉ាំរបស់រថយន្ដភីកអាប់នេះ តែងជម្នះបានគ្រប់ឧបសគ្គនៅ គ្រប់ស្ថានភាពផ្លូវទាំងលើផ្លូវធម្មតា និង ផ្លូវលំបាកបំផុត ធ្វើឱ្យអ្នកបើកបរ កាន់តែមានសេរីភាពក្នុងការបើកបរទៅគ្រប់ទីកន្លែង ប្រកបដោយទំនុកចិត្ត ។ វាជាដៃគូដ៏ទុកចិត្តមួយសម្រាប់អតិថិជនធ្វើដំណើរជាលក្ខណៈផ្សងព្រេង បំពេញការងារដែលត្រូវប្រើកម្លាំងខ្លាំង និង អាចគ្រប់គ្រងគ្រប់ស្ថានភាពផ្លូវ។

ណាវ៉ារ៉ា មកជាមួយរចនាបថរូបរាងធន់ម៉ាំ ខ្លាំង ផ្នែកក្នុងរថយន្តស្ងាត់ប្រកបដោយផាសុកភាព ព្រមទាំងប្រព័ន្ធទ្ររថយន្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃការបើកបរដ៏មានថាមពលនៅគ្រប់ស្ថានភាពផ្លូវ ទាំងផ្លូវធម្មតា ផ្លូវពិបាក និង រលាក់ខ្លាំង​ ។ ដើម្បីចេញលក់រថយន្តភីកអាប់ដ៏ម៉ាំ និង ធន់ខ្លាំងបំផុតរបស់ខ្លួននៅលើទីផ្សារ នីសាន់ចាប់ផ្ដើមដោយបង្កើតម៉ូដែលរថយន្ត ណាវ៉ារ៉ាស៊េរីថ្មី សម្រាប់គ្រប់ស្ថានភាពលំបាកៗខ្លាំង ។ វាបានឆ្លងកាត់ការធ្វើតេស្តដ៏ខ្លាំងក្លាបំផុតពីសីតុណ្ហភាពទាបបំផុត រហូតដល់សីតុណ្ហភាពក្ដៅខ្លាំងបំផុត នៅក្នុងបន្ទប់ពិសោធន៍បិទជិតមួយ ដើម្បីធានាថា ណាវ៉ារ៉ា ត្រូវបានបង្កើតសម្រាប់បើកបរក្នុងស្ថានភាពពិបាកៗខ្លាំង ។ វាបានឆ្លងកាត់ការធ្វើតេស្តដោយមនុស្សយន្តពីភាពរឹងមាំរបស់ទ្វារថយន្តរយៈពេលប៉ុន្មានសបា្ដហ៍ ភាពធន់ និង គ្មានការបារម្ភក្នុងការប្រើប្រាស់ដែលជាប់បានយូរ អាចរហូតដល់ ២០ ឆ្នាំតាមការប្រើប្រាស់ជាក់ស្ដែង ។ ការធ្វើតេស្តបន្ទាប់នោះគឺ វាត្រូវស្ថិតក្រោមការពិសោធន៍ដោយឧបករណ៍ទប់រំញ័រជាច្រើនសប្ដាហ៍ ដើម្បីធានាឱ្យការបើកបរ រលូនជាមួយនិងភាពធន់ស្មើនិង ១៥ ឆ្នាំ ។ នីសាន់ណាវ៉ារ៉ា ក៏ឆ្លងកាត់ការធ្វើតេស្តសមត្ថភាពដឹកជញ្ជូនទំនិញទម្ងន់ជាង ១ តោន ដើម្បីធានាថា រថយន្តមានសមត្ថភាពបើកបរនៅលើផ្លូវពិបាកៗខ្លាំង ដោយការពេញចិត្ត ការបើកបរឡើងភ្នំ ឬ ចុះចំណោតមិនប្រឹងខ្លាំង ដែលបង្ហាញឱ្យឃើញថា គ្មានកិច្ចការលំបាកឡើយសម្រាប់ នីសាន់ណាវ៉ារ៉ា ។ ការធ្វើតេស្តទាំងនេះ ធ្វើឡើងដូចទៅនិងស្ថានភាពនៃការប្រើប្រាស់រថយន្តជាក់ស្ដែង ដើម្បីធានាថា នីសាន់ណាវ៉ារ៉ា ផ្ដល់នូវការបើកបរមួយធន់ ល្អឥតខ្ចោះ គ្មានក្ដីកង្វល់ ទោះស្ថិតក្រោមស្ថានភាពណាក្ដី ។ វាធ្វើឱ្យអ្នកបើកបរ ទទួលយកបានដោយគ្មានអល់អែកក្នុងចិត្ត។

ខុសប្លែកពីមុខងារជាប្រពៃណីរបស់រថយន្តភីកអាប់ទូទៅ នីសាន់ណាវ៉ារ៉ាស៊េរីថ្មី បំពាក់បច្ចេកវិទ្យាបើកបរវៃឆ្លាតដ៏ទំនើបរបស់ នីសាន់ និង ប្រព័ន្ធការពារសុវត្ថិភាព ៣៦០⁰ របស់នីសាន់ ។ ប្រព័ន្ធទាំងនេះ ផ្ដល់អាទិភាពដល់ភាពងាយស្រួល និង សុវត្ថិភាពសម្រាប់ជាទំនុកចិត្តរបស់អតិថិជន ដោយមិនប៉ះពាល់ដល់ដំណើរការបើកបរដ៏ឥតខ្ចោះរបស់រថយន្ត សមត្ថភាពអូសទាញ ភាពធន់ និង ទំនុកចិត្តរបស់រថយន្ត ។ នីសាន់ណាវ៉ារ៉ា តែងនាំមុខគេជានិច្ច។

ការរចនាផ្នែកខាងក្រៅរឺងម៉ាំ និងផ្នែកខាងក្នុងប្រកបដោយផាសុកភាព

នីសាន់ណាវ៉ារ៉ា បានប្រើប្រាស់តួររថយន្តដ័រឹងម៉ាំរបស់វា  រចនាឡើងពីវត្ថុធាតុដើមល្អៗ រឹងម៉ាំ ជាប់ធន់ រូបរាងខាងក្រៅស្រស់ស្អាត ទាន់សម័យ សក្ដិសមនិងការប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងអំណះអំណាងចុងក្រោយរបស់ខ្លួននោះ គឺថា នីសាន់ណាវ៉ារ៉ា បានកែប្រែផ្នែកខាងក្នុងនៃកាប៊ីន។ តាបឡូ រចនាបថថ្មី ជាសក្ខីកម្មបញ្ជាក់ពីការដំឡើងកម្រិតថ្មីនៃរថយន្ត ស្រោបដោយស្បែកពណ៌ខ្មៅល្អប្រណិត រំលេចដោយស្នាមថ្នេរដែលផ្ចិតផ្ចង់ខ្លាំងដ៏ល្អឥតខ្ចោះ ។ ការបង្កើនសោភ័ណភាពទាំងនេះ មិនត្រឹមតែលើកកម្ពស់សិល្បៈនៃរចនាបថដ៏ស្រស់ស្អាតរបស់រថយន្តប៉ុណ្ណោះទេ វាថែមទាំងបង្កើនបទពិសោធន៍នៃការប្រើប្រាស់រថយន្តដោយផ្ទាល់ ដោយធានាថា រាល់ការធ្វើដំណើរទាំងអស់ តែងនាំមកនូវផាសុកភាពដូចនិង រូបរាងដ៏ស្រស់បំព្រងរបស់រថយន្ត។

ម៉ូឌែល តម្លៃ (ដុល្លារអាមេរិក)
Navara VL4WD 7AT 49,500.00

សូមចូលទស្សនា សាលតាំងបង្ហាញរថយន្តនីសាន់ នៅជិតលោកអ្នកបំផុត ដើម្បីបើកបរសាកល្បង ឬ ទូរស័ព្ទ ណាត់ជួបដើម្បីទទួលបានបទពិសោធន៍ពី រថយន្តនីសាន់ណាវ៉ារ៉ាស៊េរីថ្មីរបស់យើងខ្ញុំ។

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ក្នុងប្រទេសកម្ពុជា សូមចូលគេហទំព័រនីសាន់ខេមបូឌាតាម www.nissan.com.kh/ ឬ តាមដានផេកហ្វេសប៊ុករបស់ នីសាន់ខេមបូឌា fb.com/CambodiaNissan/ របស់យើងខ្ញុំ។

#               #               #

ពិធីបើកសម្ពោធអគារតាំងបង្ហាញរថយន្ត ZEEKR KH

    ពិភពលោកកំពុងតែឆ្ពោះទៅរកការគោលដៅនៃការប្រើប្រាស់នូវរថយន្តប្រើប្រាស់អគ្គីសនី ទន្ទឹមនឹងនេះដែរ រថយន្តអគ្គិសនីដែលមាននូវភាពឆ្លាតវៃ បច្ចេកវិទ្យាទំនើប រូបរាងស្រស់ស្អាត តាមបែបអនាគត ធ្លាប់តែមាននូវការនាំចូលតាមបណ្តាការ៉ាសលក់រថយន្តនានា ពេលនេះមាននូវ Showroom តាំងបង្ហាញរថយន្តមួយនេះជាផ្លូវការហើយ។ ក៏ជា Showroom របស់ ZEEKR KH​ មុនដំបូងគេបង្អស់នៅក្នុងកម្ពុជាយើងផងដែរ។     ថ្ងៃទី 20 ខែ​ កក្កដា ឆ្នាំ 2024 ក្រុមហ៊ុន ONEROAD GROUP បានធ្វើនូវពិធីបើកសម្ភោធន៏អគារតាំងបង្ហាញរថយន្ត ZEEKR យ៉ាងអធិកអធម នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង នៅចំកណ្តាលរាជធានីភ្នំពេញតែម្តង ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។     ជាមួយនឹងគ្នានេះដែរ ក៏ឃើញមាននូវវត្តមាន របស់នាយកប្រតិបត្តិ ក្រុមហ៊ុន វ័ន រូដ លោក ជែវ ជៀនហ្វុង លោកស្រី​ Vicky Chen នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៏របស់ក្រុមហ៊ុន ZEEKR ផ្ទាល់តែម្តង ក៏ដូចជាមាននូវវត្តមានរបស់ ឯកឧត្តម លោកជំទាវ និង​ ភ្ញៀវកិតិ្តយសទាំងអស់បានចូលរួម ជាច្រើនកុះករផងដែរ​ ដែលកម្មវិធី បានចាប់ផ្តើមប្រព្រឹត្តិឡើង នាវេលាម៉ោង ៨:៣០នាទី ព្រឹករហូតដល់ម៉ោង ១២:០០នាទី ថ្ងៃត្រង់តទៅ។     កម្មវីធីដំបូង គឺភ្ញៀវចុះហត្ថលេខា ចូលទស្សនាសាលតាំងពិព័រណ៍ បន្ទាប់មកឈានទៅដល់ការធ្វើ ថ្លែងសន្ទរកថា កម្មវីធីបន្ទាប់ធ្វើការកាត់ខ្សែបូដើម្បីធ្វើការសម្ពោធនូវរថយន្តដែលទើបតែនឹងបានធ្វើការនាំចូលមកថ្មីៗនិងចុងបញ្ចប់នៃកម្មវិធីគឺការធ្វើការថតរូបជាមួយនឹងឯកឧត្តម​ លោកជំទាវ ប្រមុខថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធី សម្ពោធរថយន្តជាមួយនឹងការទទួលបាននូវបទពិសោធន៏នៃការប្រើប្រាស់ទៅលើរថយន្ត ZEEKR គ្រប់ Model ផងដែរ។     ទីតាំង Showroom របស់រថយន្ត ZEEKR KH ស្ថិតនៅអគារលេខ ៧៥៧ តាមបណ្តោយផ្លូវលេខ ៩៣​ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ផ្លូវកែងលេខ ៤៣២ ភូមិ ៣ សង្កាត់ បឹងត្របែក ខណ្ខចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។     សម្រាប់បងប្អូន ដែលចង់ជ្រាបច្បាស់ អំពីព័ត៌មានលម្អិតរបស់ ZEEKR KH ក៏ដូចជារថយន្ត ដែលមានវត្តមានក្នុងអគារតាំងបង្ហាញ គួបផ្សំជាមួយនឹងតម្លៃរបស់រថយន្ត បងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់គេហទំព័រផ្លូវការ ឬក៏អញ្ជើញសាកសួរដោយផ្ទាល់បាននៅទីតាំងអគារតាំងបង្ហាញ (Showroom) របស់ ZEEKR KH បាន។

មិនគួរឱ្យជឿ អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស ខេមបូឌា មានបង្កប់នូវរឿងដ៏ពិសេសៗទាំងអស់នេះសោះ បើមិនបានទស្សនាផ្ទាល់គួរឱ្យស្តាយណាស់

ឡិច ស៊ឺស ខេមបូឌា បានអបអរសាទរសមិទ្ធផលដ៏ធំមួយ ជាមួយការបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញដំបូង ដែលមានទីតាំងលើមហាវិថីសម្ដេចតេជោហ៊ុនសែន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដែលមានការចូលរួមជាកិត្តិយសពីសំណាក់មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល អ្នកសារព័ត៌មាន រួមទាំងម្ចាស់ធុរកិច្ចជាច្រើនរូប គឺជាការបើកទំព័រថ្មីនៃការពង្រីកខ្លួនរបស់ ឡិចស៊ឺស ចូលមកកាន់ទីផ្សារដ៏សំខាន់នៃតំបន់អាស៊ីអាគ្នេយ៍។

អគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ដំបូងនៅកម្ពុជា មានលក្ខណៈពិសេសខុសប្លែកពីហាងលក់រថយន្តទូទៅ ដោយអគារនេះបានឆ្លុះបញ្ចាំងនូវផ្នត់គំនិត នៃការឌីហ្សាញដ៏ល្បីល្បាញរបស់ ឡិចស៊ឺស ឈ្មោះថា ”L-finesse”។ ផ្នត់គំនិតនេះ បង្កើតឡើងដោយក្រុមអ្នកឌីហ្សាញ វិស្វករ និងបុគ្គលិកជាន់ខ្ពស់ ដែលវាគឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនា និងបច្ចេកវិទ្យាឈានមុខ ជាមួយនឹងភាពល្អិតល្អន់។

ពាក្យថា “Finesse” នេះដែរ សម្ដៅទៅដល់គោលការណ៍ដ៏យូរលង់មួយនៃបដិសណ្ឋារកិច្ច និងសិល្បៈរបស់ជប៉ុន ដែលវាក៏មានសមត្ថភាពវិវត្តន៍ទៅជាគោលគំនិតដែលប្រកបដោយភាពរស់រវើក។ ផ្នត់គំនិត”L-finesse” នេះបានអនុវត្តន៍ទៅលើការរចនាអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស នៅកម្ពុជា ដែលមានការលាយបញ្ចូលនូវសម្បត្តិវប្បធម៌ និងអរិយធម៌ ដែលជាការបង្ហាញការឲ្យតម្លៃចំពោះសម្បត្តិបេតិកភណ្ឌដ៏រស់រវើករបស់កម្ពុជា។

ជាក់ស្ដែង នៅផ្នែកខាងមុខនៃអគារនេះបានប្រើប្រាស់ការឌីហ្សាញដែលបំផុសគំនិតចេញពីក្បាច់រាំនៃរបាំអប្សរា ខណៈដែលការតុបតែងជញ្ជាំងផ្នែកខាងក្នុងបានរំលេចនូវសូត្រមាសខ្មែរ ដែលជាប្រពៃណីដ៏យូរលង់មួយ។ចំណែកឯកន្លែងទទួលសេវាកម្មអតិថិជនឯណោះវិញ មានជាការតាំងបង្ហាញនូវល្ខោនស្រមោលស្បែកធំ ដែលមានឈ្មោះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។

អ្នកតំណាងឲ្យក្រុមហ៊ុន SOMA Construction & Development ដែលជាក្រុមហ៊ុនរចនាអគារតាំងបង្ហាញនេះ បានលើកឡើងថា ៖ “មហិច្ឆតារបស់យើង គឺចង់លើកស្ទួយ និងលើកកម្ពស់ក្នុងការទទួលស្គាល់ជាសកលលោកនូវវប្បធម៌កម្ពុជា ដែលក្នុងនោះ ឡិចស៊ឺស បានចូលរួមចំណែកយ៉ាងសំខាន់។ អគារតាំងបង្ហាញរថយន្តមួយនេះបានបង្ហាញឲ្យឃើញអំពីស្មារតីប្ដេជ្ញារបស់ ឡិចស៊ឺស ក្នុងការឈានជើងចូលទីផ្សារក្នុងស្រុក និងបង្ហាញថាម៉ាកសញ្ញាលំដាប់ពិភពលោក ដូចជា ឡិចស៊ឺស អាចទទួលយកវប្បធម៌ក្នុងតំបន់ដោយរបៀបណា។”

គួរដឹងថា អគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស បានបែងចែកជាបីទីតាំងផ្សេងៗគ្នាសម្រាប់បម្រើសេវាកម្មចាប់តាំងពីពេលចាប់អារម្មណ៍ដំបូង រហូតដល់ការជាវរថយន្ត ដោយតំបន់នីមួយៗបានផ្ដោតសំខាន់លើការចូលរួមយ៉ាងជិតស្និទ្ធជាមួយអតិថិជនក្នុងដំណើរនៃការធ្វើជាម្ចាស់រថយន្ត ឡិចស៊ឺស។

នៅពេលចូលដល់អគារតាំងបង្ហាញដំបូង លោកអ្នកនឹងចាប់អារម្មណ៍លើទេសភាពដ៏ខៀវស្រងាត់ដែលអាចមើលឃើញឆ្លុះតាមរយៈជញ្ជាំងកញ្ចក់ដ៏ខ្ពស់ស្រឡះ បូករួមនឹងការចាំងចូលនៃពន្លឺធម្មជាតិ បង្កើតបានជាអារម្មណ៍ទទួលស្វាគមន៍ដ៏កក់ក្ដៅ។ កាន់តែពិសេសនោះគឺ អតិថិជនត្រូវបានស្វាគមន៍ដោយក្លិនក្រអូបឈ្ងុយបែបខ្មែរ រួមជាមួយអាហារសំរន់ដែលមានផ្ដាច់មុខតែនៅ ឡិចស៊ឺស ប៉ុណ្ណោះ។

ចូលទៅដល់ខាងក្នុងបន្តិចទៀត អតិថិជននឹងទៅដល់បន្ទប់ VIP ជាទីកន្លែងដ៏ស្ងប់ស្ងាត់ដែលមានបំពាក់នូវគ្រឿងបរិក្ខារប្រៀបដូចជាការិយាល័យ ដែលនៅទីនេះអតិថិជនអាចប្រើប្រាស់បានសម្រាប់ការប្រជុំ ឬការណាត់ជួបសំខាន់ណាមួយ ដោយគ្រាន់តែជូនដំណឹងជាមុន។ អ្វីដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញារបស់ ឡិច ស៊ឺស ក្នុងការផ្ដល់ជូនអតិថិជនលើសពីការរំពឹងទុកនោះ គឺការផ្ដល់ជូននូវសេវាកម្មបម្រើភេសជ្ជៈដែលតម្រូវតាមចំណង់ចំណូលចិត្តអតិថិជន រួមជាមួយនឹងអាហារប្រកបដោយឱជារស។លោកស្រី ប៊ុន ចាន់តារារ័ត្ន នាយិកាប្រតិបត្តិ នៃ ឡិច ស៊ឺស ខេមបូឌា  បានលើកឡើងអំពីមហិច្ឆតារបស់ ឡិច ស៊ឺស បែបនេះថា ៖ “អគារតាំងបង្ហាញនេះជាការសបញ្ជាក់អំពីស្មារតីប្ដេជ្ញារបស់យើងក្នុងការ ផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យទៅដល់អតិថិជន។ វា (អគារតាំងបង្ហាញ) តំណាងឲ្យការយកចិត្តទុកដាក់របស់យើងចំពោះ   ម៉ាកសញ្ញា ឡិច ស៊ឺស អន្តរជាតិ ក៏ដូចជាការយល់ដឹងអំពីទីផ្សារក្នុង ស្រុក។”ក្រុមការងារបម្រើសេវាកម្មរបស់ ឡិច ស៊ឺស ដែលប្រកបដោយជំនាញខ្ពស់លើសេវាកម្មក្រោយការលក់ អាចធានាបានថាគ្រប់រថយន្តនឹងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់។ បន្ទប់រង់ចាំនៃយានដ្ឋានក្នុងអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស អាចឲ្យអតិថិជនមើលឃើញអំពីដំណើរការនៃការផ្ដល់សេវាកម្មរថយន្តរបស់ពួកគេ ដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ ឡិច ស៊ឺស ខេមបូឌា ទាំងលើតម្លាភាព ទាំងលើគុណភាព។
សូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស នៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន ៦០ម៉ែត្រ ឈ្វេងយល់កាន់តែច្បាស់អំពីការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃម៉ាក ឡិច ស៊ឺស ជាមួយនឹងសម្បត្តិវប្បធម៌ដ៏ផូរផង់របស់កម្ពុជា។

ចាប់ផ្ដើមអភិជនភាពដ៏អស្ចារ្យរបស់លោកជាមួយ ឡិច ស៊ឺស ខេមបូឌា។

អំពី Lexus

ឡិច ស៊ឺស បានចាប់ផ្ដើមដំណើរការដំបូងក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ជារថយន្តប្រចាំម៉ាក។ ឡិច ស៊ឺស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមុខមាត់ឧស្សាហកម្មរថយន្តប្រណិត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បានប្រកាសចេញរថយន្ត SUV ប្រណិតដែលជាម៉ូដែល Lexus RX។ ក្នុងនាមជាម៉ាករថយន្តដែលលក់រថយន្តហាយប្រ៊ីតឈានមុខគេ ឡិច ស៊ឺស បានបង្ហាញចេញនូវរថយន្ត ហាយប្រ៊ីតប្រណិតដំបូងគេក្នុងលោក ហើយត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៣ ឡិចស៊ឺស អាចលក់រថយន្តហាយប្រ៊ីតបានជាង ២,៦៦លានគ្រឿង រួមមានរថយន្ត HEV PHEV និង BEV។ ឈរជើងជាម៉ាករថយន្តប្រណិតលំដាប់ពិភពលោក ជាមួយស្មារតីប្ដេជ្ញាខ្ពស់ចំពោះភាពមោះមុត ការឌីហ្សាញលេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពខ្លាំងក្លា ឡិច ស៊ឺស បានអភិវឌ្ឍន៍ រថយន្តច្រើនម៉ូដែល ដែលអាចបំពេញតាមតម្រូវការអតិថិជនរថយន្តប្រណិតជំនាន់ថ្មី ហើយបច្ចុប្បន្ន ឡិច ស៊ឺស មានវត្តមានក្នុងប្រទេស និងតំបន់ជាង ៩០ នៅទូទាំងពិភពលោក។ ក្រុមការងារ ឡិច ស៊ឺស នៅជុំវិញពិភពលោក បានប្ដេជ្ញាយ៉ាងមោះមុតក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យ និងពោរពេញដោយក្ដីរំភើបដែលអាចស្វែងរកបានតែនៅ ឡិច ស៊ឺស រួមទាំងមានឆន្ទៈក្នុងការផ្លាស់ប្ដូរពិភពលោកផងដែរ។

Contact information: 017 222 733 / 017 888 727

ឡិចស៊ឺស បើកទំព័រថ្មីនៃប្រណិតភាពនៅកម្ពុជា ជាមួយ អគារតាំងបង្ហាញរថយន្តផ្លូវការនៅកណ្ដាលរាជធានីភ្នំពេញ!


រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤
ម៉ាករថយន្តលំដាប់សកលលោក ឡិចស៊ឺស បានបើកដំណើរការ អគារតាំងបង្ហាញរថយន្តផ្លូវការដំបូងរបស់ខ្លួននៅកម្ពុជា  នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការចូលរួមជាពីសំណាក់តំណាងរាជរដ្ឋាភិបាល  កម្ពុជា ក្រុមអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបដែលទទួលបានការអញ្ជើញជាពិសេស។ ដោយមើលឃើញអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា អគារតាំងបង្ហាញ       រថយន្តផ្លូវការមួយនេះប្រៀបបានជាសមិទ្ធផលសំខាន់មួយរបស់ឡិចស៊ឺស ក្នុងការពង្រីកខ្លួនក្នុងតំបន់អាស៊ី បន្ថែមពីលើទីផ្សារជាង ៩០លើទូទាំងសកលលោក។

អគារតាំងបង្ហាញរថយន្តនេះ សាងសង់ឡើងដោយផ្ដោតសំខាន់លើការផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពច្នៃប្រឌិត និងលេចធ្លោ ដល់អតិថិជនកម្ពុជា ហើយវត្តមានវបស់វាគឺជាការផ្ដល់ទំនុកចិត្តលើការប្ដេជ្ញារបស់ឡិចស៊ឺសចំពោះទីផ្សារកម្ពុជា។ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយរចនាបថសហសម័យ លាយបញ្ចូលនឹងរចនាបថដែលបំផុសគំនិតចេញពីវប្បធម៌កម្ពុជា អគារតាំងបង្ហាញរថយន្តនេះត្រូវបានចាត់ទុកថាជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក ដែលអាចនឹងផ្ដល់ជូននូវអារម្មណ៍រំភើបដល់អ្នកស្នេហារថយន្តទាំងឡាយ។

ជាការឆ្លុះបញ្ចាំងនូវពាក្យស្លោក ‘Experience Amazing’ (ទទួលយកបទពិសោធន៍អស្ចារ្យ) របស់ម៉ាកឡិចស៊ឺស អគារតាំងបង្ហាញរថយន្ត នេះបានរៀបចំឡើងដើម្បីបង្ហាញអំពីការរចនា គំនិតច្នៃប្រឌិត រួមផ្សំនឹងការលើកកម្ពស់នៃបទពិសោធន៍ តាមរយៈចំណុចតូចៗជាច្រើនដែលបានរៀបចំឡើងយ៉ាងសម្រិតសម្រាង។

ជាក់ស្ដែងនៅទីធ្លាខាងមុខនៃ អគារតាំងបង្ហាញរថយន្ត បានរចនាយកលំនាំតាមអក្សរ “L” នៃម៉ាកឡិចស៊ឺស ខណៈនៅផ្នែកខាងមុខមានដំឡើងដោយផ្ទាំងកញ្ចក់ដ៏ខ្ពស់ ដើម្បីឆ្លុះយកពន្លឺធម្មជាតិចូលមកខាងក្នុង ពេលដែលពន្លឺធម្មជាតិចាំងលើថ្មម៉ាបពណ៌សដែលបានក្រាលនៅផ្នែកខាងក្នុង កាន់តែបង្កើនសម្រស់នៃ អគារតាំងបង្ហាញរថយន្តមួយនេះមួយកម្រិតទៀត។ នៅផ្នែកខាងក្នុងក៏មានតុបតែងដោយឈើប្រណិត រួមជាមួយ នឹងការរំលេចនូវក្រឡាសូត្រមាសខ្មែរដែលជាវប្បធម៌ប្រពៃណីរបស់កម្ពុជាផងដែរ។


ការរចនាដែលឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ប្រពៃណីខ្មែរ បានតុបតែងលំអគ្រប់ជ្រុងចាប់ពីកន្លែងទទួលភ្ញៀវ រហូតដល់កន្លែងបម្រើសេវាកម្មរថយន្ត តាមរយៈការដាក់តាំងនូវល្ខោន ស្រមោលស្បែកធំដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។ ចំនុចដែលកាន់តែពិសេសទៀត នៅកន្លែងអង្គុយរងចាំ ក៏មានរចនានូវចម្រឹងសរសរបង្អួច ដែលបានយកលំនាំចេញពីចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត។

គួរដឹងថា អគារតាំងបង្ហាញរថយន្ត ដំបូងគេរបស់ឡិចស៊ឺស មានចែកចេញជាបីទីតាំង ផ្សេងគ្នា ដោយទីតាំងទីមួយត្រូវបានប្រើប្រាស់ជាច្រកចូល ហើយក្នុងនោះមានបង្កប់ នូវបន្ទប់ទទួលរថយន្ត ជាមួយនឹងតំបន់ផ្ដល់សេវាកម្មរថយន្ត ដែលមានទីធ្លាធំទូលាយ មានការរួមបញ្ចូលគ្នារវាងរចនាបថទាន់សម័យ ជាមួយនឹងវប្បធម៌ប្រពៃណីកម្ពុជា។ ទីតាំងទីពីរឯណោះវិញ ត្រូវបានប្រើប្រាស់សម្រាប់ជាសាលតាំងបង្ហាញរថយន្ត បន្ទប់ប្រឹក្សាយោបល់ និងបន្ទប់ VIP ដែលនៅទីតាំងនេះមានតុបតែងដោយថ្មម៉ាបពណ៌ស ពិដានឈើដ៏ប្រណិត ក៏ដូចជាសូត្រមាសខ្មែរផងដែរ។

ទីតាំងចុងក្រោយ ត្រូវបានប្រើប្រាស់សម្រាប់ជាតំបន់ទទួលភ្ញៀវ និងតំបន់តាំងបង្ហាញ វត្ថុអនុស្សាវរីយ៍របស់ឡិចស៊ឺស។

ស្របតាមការរចនាឡើង នៃ អគារតាំងបង្ហាញរថយន្តទាំងមូល ទីតាំងទីបីនេះ បានច្នៃបញ្ចូលនូវវប្បធម៌ប្រពៃណីខ្មែរ ដែលមានជាសិប្បកម្មឈើ និងផ្ទាំងគំនូរខ្មែរ ជាមួយនឹងរចនាបថសម័យទំនើបនៃ អគារតាំងបង្ហាញរថយន្តរថយន្តប្រណិត។

ការបង្ហាញខ្លួននៃ អគារតាំងបង្ហាញរថយន្តផ្លូវការនេះ ប្រៀបបានជាសមិទ្ធផលសំខាន់ មួយសម្រាប់ឡិចស៊ឺស ដែលអាចឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ឡិចស៊ឺស ក្នុងការផ្ដល់ជូននូវប្រណិតភាពដែលបង្កើតឡើងជាពិសេសសម្រាប់អតិថិជនកម្ពុជា ក៏ដូចជាសម្រាប់អតិថិជននៅជុំវិញពិភពលោក។

លោក Preston Tan នាយកប្រតិបត្តិនៃឡិចស៊ឺសប្រចាំនៅតំបន់អាស៊ី បានបង្ហាញអារម្មណ៍រំភើបបែបនេះថា ៖

អាស៊ីគឺជាទីផ្សារសំខាន់មួយសម្រាប់ឡិចស៊ឺស។ ក្នុងនាមជាប្រទេសទី៨នៅអាស៊ី ដែលមាន អគារតាំងបង្ហាញរថយន្តឡិចស៊ឺសផ្លូវការ យើងរីករាយចំពោះអ្វីដែលយើងអាចនាំមកកាន់ទីផ្សារប្រណិតនៅកម្ពុជា។ ពួកយើងបានមើលឃើញពីឱកាស ស្របពេលដែលសេដ្ឋកិច្ចនៃប្រទេសនេះ (ប្រទេសកម្ពុជា) មានការរីកចម្រើន។ នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ យើងនឹងនាំមកនូវផលិតផលគួរឲ្យចាប់អារម្មណ៍ និងលើកកម្ពស់បទពិសោធន៍នៅកម្ពុជានាពេលអនាគត។

ការតាំងចិត្តរបស់ឡិចស៊ឺសសម្រាប់ទីផ្សារកម្ពុជា មិនត្រឹមតែបានឆ្លុះបញ្ចាំងតាមរយៈ ចំណុចតូចៗក្នុង អគារតាំងបង្ហាញរថយន្ត ថ្មីរបស់ខ្លួននោះទេ ប៉ុន្តែក៏បានសបញ្ជាក់ យ៉ាងច្បាស់តាមរយៈការប្ដេជ្ញាដ៏យូរអង្វែង ចំពោះ អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។

ឧកញ៉ា គង់ នួន ប្រធាននៃឡិចស៊ឺសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ៖

យើងបានយកចិត្តទុកដាក់ជាបំផុតក្នុងការចូលរួមចំណែកក្នុងកំណើននៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជូនផលិតផល និងសេវាកម្មប្រណិត ទៅដល់អតិថិជនកម្ពុជាជំនាន់ថ្មី។ អគារតាំងបង្ហាញរថយន្តនេះគឺ ជាការបោះជំហានដំបូងសម្រាប់ឡិចស៊ឺសក្នុងការឆ្ពោះ ទៅមុខក្នុងទីផ្សារដ៏រស់រវើកមួយនេះ ហើយយើងសង្ឃឹមថាការមកដល់នៃឡិចស៊ឺសនៅ កម្ពុជា នឹងនាំមកនូវការផ្លាស់ប្ដូរសំខាន់នៅក្នុងសង្គម។  នៅក្នុងប្រទេសដែលពលរដ្ឋជីវភាពស្ដុកស្ដម្ភមានការកើនឡើង និងបានចូលរួមចំណែក គួរឲ្យកត់សម្គាល់ទៅក្នុងសេដ្ឋកិច្ចជាតិ ពួកយើងជឿជាក់ថា ឡិចស៊ឺសគឺ ជាផ្នែកមួយដ៏សំខាន់ក្នុងការកែប្រែមុខមាត់ និងរបៀបរស់នៅរបស់ពួកគេ។

ដើម្បីអបអរសាទរដល់ការបើកដំណើរការអគារតាំងបង្ហាញរថយន្ត ផ្លូវការដំបូងនៅកម្ពុជា ឡិចស៊ឺសនឹងណែនាំនូវក្រុមការងារដែលមានស្មារតីប្ដេជ្ញាខ្ពស់ និងរថយន្តប្រណិត ច្រើនជម្រើសដែលតម្រូវទៅតាមទីផ្សារប្រទេសកម្ពុជា។ ឡិចស៊ឺសនឹងធ្វើការដាក់លក់ជាផ្លូវការ នូវរថយន្តប្រណិតជាច្រើនម៉ូដែលរួមមាន LX LM RX NX និង LS ហើយ អតិថិជនដែលស្រឡាញ់ពេញចិត្តម៉ូដែល ES ក៏អាចកុម្ម៉ង់ទុកមុន ផងដែរ។

គួរបញ្ជាក់ថាអំឡុងពេលបើកសម្ពោធជាផ្លូវការនៃឡិចស៊ឺសនៅកម្ពុជា សេវាកម្មប្រកប ដោយគុណភាពខ្ពស់ជាច្រើនបានត្រៀមរៀបចំសម្រាប់អតិថិជន។ រាល់ការទិញរថយន្តថ្មីពីឡិចស៊ឺស អតិថិជនអាចរីករាយនឹងការផ្ដល់ជូនបន្ថែមដ៏ពិសេសដែលរួមមាន ការធានារយៈពេល៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ បូកនឹងការកញ្ចប់ជួសជុលទូទៅ និង​កញ្ចប់​ថែ​ទាំ​តាម​ពេលវេលា ដោយប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធរបស់ឡិចស៊ឺស រយៈពេល៣ឆ្នាំ។ អតិថិជនក៏នឹងទទួលបាននូវភាពជាសមាជិក ដើម្បីអាចចូលរួមកម្មវិធី      ពីសេសៗ ដូចជា ការ​ជួប​ជុំ​ពិសារអាហារពេលល្ងាច និង​ឱកាស​ចូល​រួម​ការ​ប្រកួត​វាយកូន​ហ្គោល​របស់​ឡិចស៊ឺស​ ជាដើម៕

អំពីឡិចស៊ឺស
ឡិចស៊ឺស បានចាប់ផ្ដើមដំណើរការដំបូងក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ជារថយន្តប្រចាំម៉ាក។ ឡិចស៊ឺស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមុខមាត់     ឧស្សាហកម្មរថយន្តប្រណិត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បានប្រកាសចេញរថយន្ត SUV ប្រណិតដែលជាម៉ូដែល Lexus RX។ ក្នុងនាមជាម៉ាករថយន្តដែលលក់រថយន្តហាយប្រ៊ីតឈានមុខគេ ឡិចស៊ឺស បានបង្ហាញចេញនូវរថយន្ត Hybrid ប្រណិតដំបូងគេក្នុងលោក ហើយត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៣ ឡិចស៊ឺស អាចលក់រថយន្តហាយប្រ៊ីតបានជាង ២,៦៦លានគ្រឿង រួមមានរថយន្ត HEV PHEV និង BEV។ ឈរជើងជាម៉ាករថយន្តប្រណិតលំដាប់ពិភពលោក ជាមួយស្មារតីប្ដេជ្ញាខ្ពស់ចំពោះភាពមោះមុត ការរចាន លេចធ្លោ      គុណភាពខ្ពស់ និងសមត្ថភាពខ្លាំងក្លា ឡិចស៊ឺស បានអភិវឌ្ឍន៍ រថយន្តច្រើនម៉ូដែល ដែលអាចបំពេញតាមតម្រូវការអតិថិជនរថយន្តប្រណិតជំនាន់ថ្មី ហើយបច្ចុប្បន្ន ឡិចស៊ឺស មានវត្តមានក្នុងប្រទេស និងតំបន់ជាង ៩០ នៅទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក បានប្ដេជ្ញាយ៉ាងមោះមុតក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យ និងពោរពេញដោយក្ដីរំភើបដែលអាចស្វែងរកបានតែនៅ ឡិចស៊ឺស រួមទាំងមានឆន្ទៈក្នុងការផ្លាស់ប្ដូរពិភពលោកផងដែរ។

ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់លេខទូរស័ព្ទៈ

017 222 733 / 017 888 727

The All-New Hyundai Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីបង្ហាញវត្តមានក្នុង​ព្រះរាជាណាចក្រកម្ពុជាហើយ

ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ – ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានសេចក្តីរំភើបជាខ្លាំង ក្នុងការបង្ហាញនូវវត្តមានរថយន្ត The All-New Santa Fe​ ឆ្នាំ២០២៤ រចនាប័ទ្មថ្មីទាំងស្រុង ជាផ្លូវការលើកដំបូងក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រព្រឹត្តនៅអគារដាក់តាំងបង្ហាញរថយន្តHyundai City Store សាខាច្បារអំពៅ ស្ថិតក្នុង The Park Community Mall

The All-New Santa Fe ឆ្នាំ២០២៤ ត្រូវ​បាន​រចនា​ឡើង​វិញ​ដោយ​ផ្តោត​លើសុវត្ថិភាព ​ផាសុកភាព និង​បច្ចេកវិទ្យា ព្រមទាំងមានលក្ខណៈពិសេសៗជាច្រើន។ ម៉ូដែល SUV នេះ​បង្កប់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ចំពោះការច្នៃប្រឌិត គុណភាព និងរចនាប័ទ្ម។

លោក Brian KO នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនខេមកូ ម៉ូធ័រ ខមភេនី បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការបង្ហាញវត្តមានរថយន្ត Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីទាំងស្រុង មកកាន់ទីផ្សារកម្ពុជា។ ម៉ូដែលនេះតំណាងឱ្យការបោះជំហានទៅមុខដ៏ធំសម្រាប់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ទាក់ទងនឹងការរចនា សមត្ថភាព និងបច្ចេកវិទ្យា ហើយវាក៏បង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើតយានយន្ត ដែលបំពេញ តម្រូវការ និងការរំពឹងទុករបស់អតិថិជនរបស់យើងផងដែរ”។

The All-New Santa Fe​ ឆ្នាំ២០២៤ ត្រូវបានរំពឹងទុកថានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សាររថយន្តក្នុងកម្ពុជា ជាមួយនឹងការ រចនាថ្មីទាំងស្រុងឡើងវិញតាំងពីរូបរាងផ្នែកខាងក្រៅ ដល់ផ្នែកខាងក្នុងដ៏ប្រណិត ជាពិសេសSUVមួយនេះនឹងផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងជីវិតរវល់ប្រចាំថ្ងៃក្នុងទីក្រុង និងដំណើរកម្សាន្តគ្រួសារ បោះជំរុំលំហែកាយចុងសប្តាហ៍ រឺដំណើរផ្សេងព្រេងផ្លូវឆ្ងាយ។

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់បានមានប្រសាសន៍ថា “រថយន្តSUVមួយនេះមានភាពល្បីល្បាញ ពេញនិយមមែនទែននៅក្រៅស្រុក ហើយអថិតិជនហ៊ីយ៉ាន់ដាយតែងតែសាកសួរ និងចាប់អារម្មណ៍ជាខ្លាំង ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន​ ក៏ដូចជាទីផ្សាររថយន្តកម្ពុជា ឥឡូវនេះ The All-New Santa Fe​ ឆ្នាំ២០២៤ មានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាហើយ មិនត្រឹមតែរចនារូបរាងខាងក្រៅ និងផ្នែកខាងក្នុងថ្មីឡើងវិញនោះទេ ព្រមទាំងមានកំលាំងម៉ាស៊ីនសាំងធំជាងមុនរហូតដល់ 2.5លីត្រ ជំនួយដោយTurboថែមទៀតផង។ 

កក់ The All-New Santa Fe ឆ្នាំ២០២៤ឥឡូវនេះ ចំណេញ៣,០០០ដុល្លារ
ប្រញាប់ឡើង ការផ្តល់ជូននេះសម្រាប់តែក្នុងខែឧសភានេះប៉ុណ្ណោះ

ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត 

តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133
ឬតាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales
សាខាព្រះមុនីវង្ស៖ https://goo.gl/maps/ZGCcvYvkoNayGzNn8

សាខាCity Store៖ https://goo.gl/maps/1efL4VwHqhzVZr479

សាខាសៀមរាប៖ https://goo.gl/maps/homjsR1AZ7AZS4e77 

សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។