រង់ចាំយូរហើយមែនទេ? ពេលនេះ All-New Toyota Veloz សម្ភោធដាក់លក់នៅកម្ពុជាជាផ្លូវការហើយ។ នាល្ងាចថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ និងចង់ចាំសាជាថ្មីម្តងទៀត ជាមួយការសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តម៉ូឌែលថ្មីមួយម៉ូឌែលទៀតគឺ The All-New Toyota Veloz ២០២៤ ដែលជារថយន្តប្រភេទ MPV កៅអី ៣ជួរ ៧កៅអី។
កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រោមវត្តមានចូលរួមពីសំណាក់អតិថិជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ដើម្បីទទួលបានយកបទពិសោធន៍ថ្មី ជាមួយម៉ូឌែលថ្មីដែលទើបមកដល់ទីផ្សារកម្ពុជានេះ។
ចំពោះនៅក្នុងកម្មវិធីនោះដែរ លោក រីយ៉ូជី ហ្វូជីតា អគ្គនាយកក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបើកសុន្ទរកថាស្វាគមន៍ និងសំដែងនូវការថ្លងអំណរអរគុណទៅកាន់អតិថិជន ភ្ញៀវជាតិ អន្តរជាតិ និងដៃគូសហការណ៍ របស់ខ្លួនដែលបានចំនាយពេលដ៏មានតម្លៃមកចូលរួម ជាសក្ខីភាពសម្រាប់កម្មវិធីដ៏មានអត្ថន័យនាយប់នោះ។ ជាមួយគ្នានោ លោកក៏សង្ឃឹង និងជឿជាក់ថាម៉ូឌែលថ្មីនេះហ្នឹងក្លាយជាជម្រើសថ្មីសម្រាប់បងប្អូនដែលចង់បានរថយន្តដែលអាចជិះបានសមាជិកច្រើន។
សម្រាប់ម៉ូឌែលថ្មី The All-New Toyota Veloz ស៊េរីឆ្នាំ២០២៤ គឺជារថយន្ត MPV ដែលផលិតឡើងដោយបានប្រើប្រាស់គ្រោងឆ្អឹងជំនាន់ថ្មី New Platform របស់ក្រុមហ៊ុន Toyota ដែលជាតួគ្រោងផ្តល់នៅភាពធន់ អាចទ្រទ្រង់ផ្តល់លំនឹងនៅពេលបើកបរបានយ៉ាងល្អ និងសុវត្ថិភាពខ្ពស់ ជារថយន្តដែលស័ក្តិសមបំផុតសម្រាប់បងប្អូនដែលមានសមាជិកគ្រួសារច្រើន ក៏ដូចជាបងប្អូនប្រកបអាជីវកម្មត្រូវការផ្ទុកសម្ភារៈច្រើន ជាមួយប្រវែងតួខ្លួនសរុបដល់ទៅ ៤,៤៧៥ ម.ម ទទឹង ១,៧៥០ ម.ម កំពស់ ១,៧០០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៩០ មម ។
ជារថយន្តជំនាន់ថ្មី ដែលទទួលបានរចនាថ្មីទាំងស្រុង ដែលផ្តល់នូវភាពស៊ីវីល័យ ទាន់សម័យ រួមជាមួយការឌីស្សាញមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខមួយផ្ទាំងធំ អមសងខាងេដោយសំណុំចង្កៀង LED មានមុខងារតេម្លើង-ទម្លាក់ដោយស្វ័យ្របវត្តិ អំពូលកាត់អ័ព្ទក៏ជាប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧អ៊ីញផ្តល់ទំនុកចិត្ត និងផាសុកភាពក្នុងការបើកបរ កញ្ចក់មើលក្រោយសងខាងភ្ជាប់ដោយមុខងារផ្តល់ដំណឹងនៅផ្នែកជំហៀង ខណ:ស្តុបក្រោយជាប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងនិងមានឡូហ្គោ Toyota នៅចំកណ្តាល ផ្តល់នៅភាពស្រស់ស្អាត សន្សំសំចៃ ផ្តល់សញ្ញាបានកាន់តែច្បាស់ល្អ។
កាន់តែពិសេសជាមួយផ្នែកខាងក្នុងមានទំហំធំទូលាយ ដែលអាចផ្ទុកសមាជិកបាន ៧នាក់ និងបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន។ ដៃចង្កូតប្រភេទអេឡិចត្រូនិចធូរងាយស្រួលបញ្ជារ, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធជំនួយនៅពេលឈប់រង់ចាំ Auto Hold, កន្លែងសាកថ្មទូរស័ព្ទដៃឥតខ្សែ Wireless Charging, ប្រព័ន្ធកាំម៉េរា ៣៦០ដឹក្រេ។ ខណៈជួរទី២ និងទី៣ កៅអីអាចបត់អោយរាបស្មើបាន និងមានរន្ធម៉ាស៊ីនត្រជាក់ និងរន្ធសាកថ្ម រួមទាំងឧបករណ៍បំពងសំឡេងចំនួន ៦ កន្លែងផងដែរ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ The All-New Toyota Veloz ស៊េរីឆ្នាំ២០២៤ ដំណើរដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១០៦ សេះ និងកម្លាំងរមួល ១៣៨ញ៉ូតុនែម៉្រត ភ្ជាប់ជាមួយនឹងប្រអប់លេខ CVT ៧វគ្គ ដែលជួយអោយការបើកបរមានភាពរលូន ចូលលេខបានល្អ សន្សំសំចៃ ដោយមានកម្រិតស៊ីប្រេងខ្ទង់ ៥លីត្រជាមធ្យម សម្រាប់រយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
ក្រៅពីមានភាពទំនើប និងសន្សំសំចៃ គឺរថយន្ត Toyota Veloz ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ពីការធ្វើតេស្តទៅលើការធ្វើតេស្ត ពីអង្គភាពវាយតម្លៃ ANCAP ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយពេលបើកបរ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជា៖
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្ត (PCS)
- ប្រព័ន្ធផ្តល់ដំណឹងពេលចាកចេញពីគន្លងផ្លូវ (LDA) និងប្រព័ន្ធរក្សារថយន្តអោយស្ថិតក្នុងគន្លងដែលត្រឹមត្រូវ (LTA)
- ប្រព័ន្ធផ្តល់សញ្ញានៅពេលមានចោលលួច (Anti-Theft System )
- មុខងារជំនួយភ្លើង ហ្វា-កូដ ស្វ័យប្រវត្តិ (AHB)
បន្ថែមពីនេះក៏មានបំពាក់មកជាមួយនូវប្រព័ន្ធជំនួយដល់ការបើកបរ និងសុវត្ថិភាពជាច្រើនទៀតដូចជា៖
- ពោងសុវត្ថិភាពចំនួន ៦ ចំណុច
- កាំមេរ៉ា ៣៦០ដឺក្រេ
- មុខងារផ្តល់សញ្ញាអាសន្ននៅផ្នែកចំហៀង BSM
- មុខងារជំនួយ ផ្តល់សញ្ញាអាសន្នពេលចេញពីចំណត RTCA និងប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, BA, EBD, VSC, TCR, HAC ដើម្បីផ្តល់នៅទំនុកចិត្ត និងសុវត្ថិភាពលើកការបើកបររបស់អតិថិជន។
គួរបញ្ជាក់ផងដែរថា រថយន្តនេះបានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ ជាមួយតម្លៃត្រឹមតែ ៣៥,៩០០ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ Telegram Channel: https://t.me/toyotacambodiakh
- ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439
- សាខាទឹកថ្លា៖ 017 222 730
- សាខាបឹងកេងកង៖ 017 333 730
- សាខាទួលសង្កែ៖ 017 333 011
- សាខាមានជ័យ៖ 017 222 389
- សាខាខេត្តសៀមរាប៖ 017 222 557
- សាខាខេត្តបាត់ដំបង៖ 017 333 241
- សាខាខេត្តកំពង់ចាម៖ 017 222 049
- ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937