Tuesday, October 22, 2024
Google search engine
Homeបទបង្ហាញសន្និសិទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ2022 លើកទី2 08-11 ខែធ្នូ ឆ្នាំ2022

សន្និសិទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ2022 លើកទី2 08-11 ខែធ្នូ ឆ្នាំ2022

ក្រុមហ៊ុន THH IMPORT & EXPORT CO., LTD ដែលជាក្រុមហ៊ុនបុត្រសម្ពន័្ធរបស់ក្រុមហ៊ុន TH GROUP ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយ លក់រថយន្តទំនើបម៉ាក PEUGEOT ផ្តាច់មុខតែមួយគត់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសិទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ2022 ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ប្រទេសឡាវ នាពេលឆាប់ៗខាងមុខនេះ ជាមួយនឹងក្បួនរថយន្ត PEUGEOT និងអតិថិជនចូលរួមប្រមាណជាង200នាក់។

ការរៀបចំកម្មវិធីដំណើរកំសាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ក៏មានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុនដែលឈរលើទស្សនៈវិស័យដូចគ្នា និងបានឧបត្ថម្ភកម្មវិធីធំរួមមាន៖ ក្រុមហ៊ុនTotalEnergies Marketing (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅក្នុងប្រទេសកម្ពុជា រួមជាមួយ ធនាគារ HONG LEONG BANK ។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ដៃគូសហការឧបត្ថម្ភកម្មវិធីដូចជា ធនាគារ ឯកទេស KB Daehan និងធនាគារ ឯកទេស AEON

គួរបញ្ចាក់ផងដែរថា ដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ លើកទី2 នេះមានរយៈពេល 4ថ្ងៃ 3យប់ គឺចាប់ពីថ្ងៃទី 08 ដល់ថ្ងៃទី 11 ខែធ្នូ ឆ្នាំ2022 ជាមួយនឹងអ្នកចូលរួមប្រមាណ200នាក់ ធ្វើដំណើរជាក្បួន ទៅកាន់ប្រទេសឡាវ។

លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន TH GROUP បានមានប្រសាសន៍ថា៖

កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ធ្វើឡើងលើកដំបូង នៅថ្ងៃទី17-19 ខែធ្នូ ឆ្នាំ2021 ក្រោមគោលបំណងបង្កើតនូវភាពសិទ្នស្នាល រវាង PEUGEOT CAMBODIA និងអតិថិជន ក៏ដូចជាការផ្តល់ជូននូវភាពសប្បាយរីករាយ ព្រមជាមួយបទពិសោធន៏ជាក់ស្តែងក្នុងការប្រើប្រាស់រថយន្ត PEUGEOT ហើយកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ក៏បានចូលរួមចំណែកអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលជួយដល់សង្គម ដោយការរៀបចំកម្មវីធីនេះ មានការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរកម្ពុជាប្រចាំតំបន់ ដើម្បីកំណត់សហគមន៍ក្រីក្រពិតប្រាកដ មានតម្រូវការគ្រឿងឧបភោគបរិភោគ និងសាលារៀននៅតាមទីជនបទដាច់ស្រយ៉ាលដែលមានតម្រូវការសំភារៈសិក្សារ។ ជាក់ស្តែងឆ្នាំនេះ កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ គឺធ្វើឡើងនៅខេត្តស្ទឹងត្រែង ដោយ PEUGEOT CAMBODIA ផ្តល់ជាគ្រឿងឧបភោគបរិភោគដល់គ្រួសារចំនួន 100គ្រួសារ និងសម្ភារៈសិក្សាដល់សិស្សសាលាភូមិថ្មីទាំងអស់ 60នាក់។

លោកស្រី ទីច័ន្ទគ្រីស្នា នាយិកាផ្នែកសេវាធនាគារសម្រាប់អតិថិជនបុគ្គល របស់ ធនាគារ HONG LEONG BANK បានមានប្រសាសន៍ថា៖

“ខ្ញុំពិតជាមានសេចក្តី​សោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន
ក្រុមហ៊ុន TH GROUP ដែលបានធ្វើកម្មវិធីនេះឡើង នេះជាលើកទី1 ដែលធនាគា HONG LEONG BANK បានចូលរួមសហការឧបត្ថម្ភក្នុងកម្មវិធីនេះ។ កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ គឺជាកម្មវិធីល្អដែលអាចផ្តល់ភាពសប្បាយរីករាយដល់អតិថិជន និងបានធ្វើសម្មភាពមនុស្សធម៌ជួយដល់សង្គម ក្នុងនាមជាធនាគារដៃគូសហការ​ ពិតជាមានមោទនភាពណាស់ដែលបានជាផ្នែកមួយនៃកម្មវិធីនេះ ហើយប្តេជ្ញាថានឹងធ្វើជាដៃគូល្អ របស់ PEUGEOT CAMBODIA ដើម្បី ធ្វើការផ្តល់ជូននូវសេវាកម្មផ្តល់ប្រាក់កម្ចីសម្រាប់ទិញរថយន្តមួយដែលប្រកបដោយទំនុកចិត្ត និងឆាប់រហ័សជូនដល់អតិថិជន PEUGEOT ទាំងអស់ដែលមានតម្រូវការសេវាកម្មនេះពីធនាគារធនាគា HONG LEONG BANK

ទិដ្ឋភាពបន្ថែមពីកម្មវិធីសន្និសិទកាសែត ដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌

 

 

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ