[ក្នុងស្រុក] កាលពីពេលថ្មីៗកន្លងទៅនេះ (ក្រុមសារព័ត៌មាន) បានធ្វើដំណើរលើផ្លូវ ៦០ម៉ែត្រ
ហើយក៏បានប្រទះភ្នែកឃើញការដ្ឋានសាងសងក្រុមហ៊ុនលក់រថយន្តផ្លូវការយ៉ាងធំមួយ ចាប់ផ្តើមលេចរូបរាងជាផ្លូវការ ដោយមានដាក់អក្សរលើផ្ទាំងផ្សព្វផ្សាយមួយថា “ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ” ។ នេះគឺជាសម្ធិផលមួយថ្មីមួយទៀតហើយរបស់ ក្រុមហ៊ុនចែកចាយរថយន្តថ្មីផ្លូវការតូយ៉ូតា ក៏ដូចជាបងប្អូនដែលរស់នៅតំបន់ផ្លូវ ៦០ម៉ែត្រ ដោយក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) កំពុងត្រៀមបើកដំណើរការនូវសាខាថ្មី (សាខាមានជ័យ) នៅលើផ្លូវដែលកំពុងមានសក្តានុពល ៦០ម៉ែត្រ ដើម្បីបំពេញនូវតម្រូវការ ក៏ដូចជាជួយសម្រួលដល់ការប្រើប្រាស់សេវាកម្មរបស់អតិថិជនអោយកាន់តែមានភាពងាយស្រួល និងសំបូរបែបបន្ថែមទៀតនោះ។
សម្រាប់អគារថ្មី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ នឹងបើកបម្រើសេវាកម្មដូចជា ៖
- សេវាកម្មផ្លាស់ប្តូររថយន្តចាស់ យករថយន្តថ្មី
- សេវាកម្មលក់រថយន្តថ្មី
- សេវាកម្ម ជួសជុលទូទៅ
- និងសេវាកម្មលក់គ្រឿងបន្លាស់
គួរឲ្យដឹងដែរថា ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយ:ពេល ៣០ឆ្នាំរួចមកហើយជាមួយការពង្រីកវិសាលភាពរបស់ខ្លួនជាច្រើនខេត្តក្រុងដោយពេលថ្មីៗនេះទើបសម្ពោធនូវសាខាថ្មី នាខេត្តកំពង់ចាម ហើយក៏ត្រៀមបើកដំណើរការសាខាថ្មីមានជ័យនេះ។ ជាមួយគ្នានេះដែរយើងពុំទាន់ដឹងច្បាស់ទេថាអគារថ្មីនេះនឹងបញ្ចប់ការសាងសងក៏ដូចជាបើកដំណើរ
ការជាផ្លូវការនៅពេលណានូវឡើយទេ និងចំណាយទំហំទឹកប្រាក់វិនិយោគប៉ុន្មាននោះទេ សម្រាប់ព័ត៌មាន ច្បាស់ការ យើងនឹងរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនផ្ទាល់។