ក្រុមហ៊ុន Toyota Cambodia ចាប់ផ្តើមបើកទទួលកក់រថយន្ត Toyota WIGO ឬក៏ Toyota AGYA (នៅប្រទេសឥណ្ឌូនេស៊ី)2024 ហើយតម្លៃត្រឹមតែមួយម៉ឺនដុល្លារជាងតែប៉ុណ្ណោះ ដែលទើបតែបានប្រកាសចេញនៅដើមឆ្នាំ 2023 នៅប្រទេសឥណ្ឌូនេស៊ីជាប្រភេទរថយន្ត A-Hatchback ជាមួយនិងការផ្លាស់ប្តូរមុខមាត់ថ្មីដ៏ទាក់ទាញតែម្តង។ ហើយឥឡូវនេះបងប្អូនក៏អាចធ្វើការបញ្ជាកក់រថយន្តនេះដោយផ្ទាល់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅហើយ។
រូបរាងដ៏ទាន់សម័យនេះ Toyota WIGO ឬក៏ Toyota AGYA 2024 ផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី ជាមួយនិងប្រវែងសរុប 3,760 មីលីម៉ែត្រ ទទឹង 1,665 មីលីម៉ែត្រ កំពស់ 1,505 មីលីម៉ែត្រ ប្រវែងគន្លាតកង់មុខ-ក្រោយ 2,525 មីលីម៉ែត្រ និងកំពស់ពីដីទៅបាតរថយន្ត 160 មីលីម៉ែត្រ ។
ផ្នែកម៉ាស៊ីនរថយន្ត:
ម៉ាស៊ីនរបស់រថយន្ត Toyota AGYA ឬក៏ Toyota WIGO 2024 នេះមានបំពាក់មកជាមួយនិងម៉ាស៊ីនសាំង 1.2 លីត្រ ទំហំ 4 សីឡាំង កម្លាំង 1197 CC បញ្ចេញកម្លាំងសេះ 87 សេះនិងកម្លាំងរមួល 108 ញ៉ូតុនម៉ែត្រ។
រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យនិងទាក់ទាញ:
ការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រនិងមានអំណាចទាំងផ្នែកចង្កៀងនិងកាងលំហូខ្យល់ខាងមុខ និងខាងក្រោយជាមួយនឹងការរចនាផ្នែកចំហៀងបែប 3D អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយ។
ថ្វីត្បិតតែនេះជារថយន្តលំដាប់ថវិការក៏ប៉ុន្តែវាក៏បានបំពាក់នូវចង្កៀង LED និងអំពូលលំអនៅពេលថ្ងៃផងដែរ។
ប្រណិតភាពនៃផ្នែកខាងក្នុង:
សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខនិងខាងក្រោយហើយការរចនាតាប្លូនិងបរិក្ខារប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ទំហំ 8 អ៊ីញ ។
ប្រព័ន្ធសុវត្ថិភាពនិងជំនួយការបើកបរ:
ខាងក្រុមហ៊ុន Toyota តែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បងជាក់ស្តែងរថយន្តនេះក៏បានធ្វើការបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះវាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ Blind Spot Monitoring ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។
ទាក់ទងសម្រាប់ពត៌មានបន្ថែមតាមរយៈ
📌ផ្នែកលក់អនឡាញ៖ 017 333 503 / 086 333 503 / 017 222 408 / 017 222 439
📌សាខាទឹកថ្លា៖ 017 222 730
📌សាខាបឹងកេងកង៖ 017 333 730
📌សាខាទួលសង្កែ៖ 017 222 733
📌សាខាខេត្តសៀមរាប៖ 017 222 557
📌សាខាខេត្តបាត់ដំបង៖ 017 333 241