Tuesday, October 22, 2024
Google search engine
Homeបចេ្ចកវិទ្យាកូនកាត់ហាយប្រ៊ីដហើយ មានដំបូលបើកទៀត! ពេលនេះ តូយ៉ូតា បើកទទួលកក់ Yaris Cross HEV ជាផ្លូវការហើយ

កូនកាត់ហាយប្រ៊ីដហើយ មានដំបូលបើកទៀត! ពេលនេះ តូយ៉ូតា បើកទទួលកក់ Yaris Cross HEV ជាផ្លូវការហើយ

ដូចដែលបងប្អូនទាំងអស់គ្នាបានដឹងរួចមកហើយ ថារថយន្តដែលត្រូវបាននាំចូលជាផ្លូវការដោយក្រុមហ៊ុនតូយ៉ូតានៅទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន គឺសុទ្ធសឹងតែប្រភេទម៉ាស៊ីនចំហេះក្នុងប៉ុណ្ណោះ ចាប់តាំងពីខ្នាតតូច ដល់ខ្នាតធំ រួមទាំងរថយន្តភីកអាប់ផងដែរ។ ហើយក៏មានបងប្អូនយើងជាច្រើន បានរង់ចាំ និងសួរថាពេលណា ក្រុមហ៊ុនតូយ៉ូតានាំរថយន្តប្រភេទកូនកាត់ ឬ HEV មកលក់ផ្លូវការ ខណ:ប្រទេសជិតខាងកំពុងទទួលបានការចាប់អារម្មណ៍ជាមួយជម្រើសរថយន្តប្រភេទកូនកាត់នេះ។

ជាមួយការទន្ទឹងរង់ចាំ កាលពីថ្ងៃអង្គាកន្លងទៅ ក្រុមហ៊ុនតូយ៉ូតាបានផ្តល់នូវភាពភ្ញាក់ផ្អើល ជាមួយការអោយតម្រុយនៃការនាំចូលផ្លូវការនូវរថយន្តប្រភេទកូនកាត់ ឬ HEVដំបូងមកកាន់ទីផ្សារស្រុកយើង។ ហើយថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការប្រកាសពីការទទួលការកក់ជាផ្លូវការនៃរថយន្តប្រភេទថ្មីរបស់ខ្លួន នោះគឺរថយន្ត Toyota Yaris Cross HEV ដែលនេះជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជន ក៏ដូចជាការ បើកទំព័រថ្មីនៃការនាំចូលរថយន្តប្រភេទ HEV មកកាន់ទីផ្សារកម្ពុជា របស់ក្រុមហ៊ុននាំចូលរថយន្តផ្លូវការរបស់ប្រទេសជប៉ុនមួយនេះផងដែរ។

ទាក់ទងទៅនឹងលក្ខណ:ពិសេស យោងតាមការបង្ហោះឡើងពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញថា មានការខុសគ្នាទៅលើលក្ខណ:ពិសេសមួយចំនួន ដោយមានបន្ថែមនូវ ខ្ពស់ទៀត ដូចជាដំបូលបើកប្រភេទ Panoramic Roof និងកាំមេរ៉ា 360ដឺក្រេជាដើម។

ឯម៉ាស៊ីនវិញ ដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ១,៥លីត្រ ធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី១ ដែលទទួលបានថាមពលពីកញ្ចប់អាគុយលីដ្យូម អាចផលិតកម្លាំងសរុបបាន ១១០សេះ ភ្ជាប់ជាមួយប្រអប់លេខ CVT និងមានកម្រិតស៊ីសាំងខ្ទង់ ៣,៨លីត្រ ក្នុងរយ:ចម្ងាយ ១០០គ.ម។

តើបងប្អូនយល់យ៉ាងណាដែរ ពីម៉ូឌែលថ្មីប្រភេទកូនកាត់ដំបូងរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មួយនេះ?  ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ:

  • 🚩ផ្នែកលក់អនឡាញ៖ 017 222 451
  • 🚩សាខាទឹកថ្លា៖ 017 222 730
  • 🚩សាខាបឹងកេងកង៖ 017 333 730
  • 🚩សាខាទួលសង្កែ៖ 017 222 733
  • 🚩សាខាខេត្តសៀមរាប៖ 017 222 557
  • 🚩សាខាខេត្តបាត់ដំបង៖ 017 333 241
  • 🚩សាខាខេត្តកំពង់ចាម៖ 017 333 049
  • Telegram: Toyota Cambodia Official
  • Facebook Page: Toyota Cambodia
អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ