Tuesday, October 22, 2024
Google search engine
HomeSpecialក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំកម្មវិធី ប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមលើកទី២ ឆ្នាំ២០២៤

ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំកម្មវិធី ប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមលើកទី២ ឆ្នាំ២០២៤


នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបកម្មវិធី
ការប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមលើកទី២ ឆ្នាំ២០២៤ដែលជាកម្មវិធីមួយធ្វើឡើងដើម្បីលើកទឹកចិត្ត និងពង្រឹងចំណេះជំនាញជាងតាមបណ្ដាសាខាក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេសតាមរយៈការប្រកួតប្រជែងលើវិញ្ញាសាទ្រឹស្ដី និងអនុវត្ត ក្នុងគោលបំណងដើម្បីបម្រើសេវាកម្មតំហែទាំ និងជួសជុលម៉ូតូជូនអតិថិជនប្រកបដោយគុណភាព។ 

ដំណាក់កាលនៃការប្រឡងនេះគឺត្រូវបានរៀបចំជាពីរជុំ ដែលកាលពីជុំទី១ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅដែលមានបេក្ខជនជាជាងមកពីគ្រប់សាខាក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេស។ សម្រាប់ជុំទី១នេះ គឺត្រូវជ្រើសរើសយកបេក្ខជនដែលមានលំដាប់ពិន្ទុខ្ពស់ទាំង២០ ដើម្បីចូលរួមក្នុងជុំផ្ដាច់ព្រ័ត្រជាបន្ត ពោលគឺនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមបញ្ជាក់ថាសម្រាប់ជុំផ្ដាច់ព្រ័ត្រ កម្មវិធីនឹងជ្រើសរើសយកអ្នកឈ្នះចំនួន៤រូប ហើយអ្នកទាំងបួននឹងក្លាយជាបេក្ខជនដំណាងឲ្យក្រុមហ៊ុន អិន ស៊ី អិច កម្ពុជា ដើម្បីទៅចូលរួមការប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមថ្នាក់តំបន់អាស៊ី និងអូសេអានីលើកទីប្រាំបី ដែលនឹងប្រព្រឹត្តទៅអំឡុងខែឆ្នូ ឆ្នាំ២០២៤ខាងមុខ នៅប្រទេសហ្វីលីពីន។

គួររំលឹកផងដែរថាកាលពីឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច ក៏បានបញ្ជូនបេក្ខជនឆ្នើមចំនួន២រូបទៅប្រឡងប្រជែងជាងម៉ូតូឆ្នើមថ្នាក់តំបន់លើកទីប្រាំពីរនៅប្រទេសថៃម្ដងរួចមកហើយ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺកម្ពុជាទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៥ប្រទេសផ្សេងទៀត ខណៈដែលនេះជាការចូលរួមលើកទី១របស់ខ្លួន។ លទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពរបស់ជាងតាមសាខាក្រុមហ៊ុន អិន ស៊ី អិច ក្នុងការផ្ដល់នូវកិច្ចការសេវាកម្មតំហែទាំ​ និងជួសជុលយ៉ាងមានជំនាញជូនដល់អតិថិជនរបស់ហុងដា។

ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់តាំងបង្ហាញនូវផលិតផលម៉ូតូរបស់ខ្លួន ក៏ដូចជាគ្រឿងបន្លាស់សុទ្ធយ៉ាងសម្បូរបែប។ សម្រាប់ម៉ូតូដែលបានផលិត និងចែកចាយដោយក្រុមហ៊ុន អិន ស៊ី អិច គឺធ្វើឡើងស្របតាមច្បាប់របស់ប្រទេស និងតំបន់ដែលបានតម្រូវ ជាពិសេសគឺផ្ដោតទៅលើស្តង់ដាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ស្លាកសញ្ញាសុវត្ថិភាពដែលបញ្ជាក់ថាផលិតផលម៉ូតូរបស់ក្រុមហ៊ុន អិន ស៊ី អិច ត្រូវបានត្រួតពិនិត្យ ទទួលស្គាល់ និងអនុលោមទៅតាមបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាពកម្ពុជា កុងតាក់ចង្កៀងមុខដែលមានបំពាក់រួចជាស្រេចពីរោងចក្រដោយពុំមានការកែច្នៃបន្ថែម តែមNCXបញ្ជាក់ពីផលិតផលសុទ្ធរបស់ក្រុមហ៊ុន និងមានធានាជូនលើគុណភាពរយៈពេល២ឆ្នាំ ឬ២៤,000គ.ម.ទៀតផង ក្រុមហ៊ុនព្យាយាមយ៉ាងណាដើម្បីឲ្យអតិថិជនទទួលបានផលិតផលសុទ្ធ និងមានភាពរីករាយក្នុងការប្រើប្រាស់ លើសពីនេះដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមដំណើរវិវឌ្ឍន៍នៃបច្ចេកវិទ្យានាសម័យទំនើប ក្រុមហ៊ុនបានខិតខំនាំយកនូវប្រព័ន្ធដំណើរការថ្មីៗមកបំពាក់លើផលិតផលរបស់ខ្លួនជាក់ស្ដែងដូចជាប្រព័ន្ធប៊ិចសាំង (PGM-FI) ដែលជាប្រព័ន្ធផ្គត់ផ្គង់សាំងតាមបែបអេឡិចត្រូនិចមានមុខងារក្នុងការកំណត់ការបាញ់សាំងតាមតម្រូវការ និងស្ថានភាពបើកបរជាក់ស្ដែង មានគោលដៅក្នុងការសន្សំសំចៃការចំណាយសាំង ប្រសិទ្ធភាពនៃកម្លាំងម៉ាស៊ីន និងកាត់បន្ថយការបំពុលបរិស្ថាន មកដល់ពេលនេះផលិតផលម៉ូតូរបស់ក្រុមហ៊ុន អិន ស៊ី អិច ស្ទើតែ100%គឺបានបំពាក់ប្រព័ន្ធប៊ិចសាំង (PGM-FI)។ រីឯគ្រឿងបន្លាស់ ទឹកបញ្ចុះកម្ដៅ និងប្រេងផ្សេងៗវិញ គឺជាផលិតផលសុទ្ធរបស់ហុងដាដែលធានាបានទាំងគុណភាព និងតម្លៃ ដែលលោកអ្នកអាចរកបាននៅតាមបណ្ដាសាខារបស់ក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេសដែលមានការផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជន។

បន្ទាប់ពីបានខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់បេក្ខជនទាំង២០រូបលើវិញ្ញាសាទ្រឹស្ដី និងអនុវត្តនៅពេលថ្ងៃ ដែលសកម្មភាពនៃការប្រឡងគឺសង្កេតឃើញពីសមត្ថភាពរបស់បេក្ខជនដែលជាជាងនីមួយៗគឺពោរពេញទៅដោយជំនាញ និងចំណេះដឹងផ្នែកជាងយ៉ាងច្បាស់លាស់ និងស្ទាត់ជំនាញដែលអាចបញ្ជាក់បានថាជាងនៅតាមបណ្ដាសាខាក្រុមហ៊ុន អិន ស៊ី អិច គឺមានលក្ខណៈសម្បត្តិពេញលេញក្នុងការផ្ដល់សេវាកម្មជូនអតិថិជនប្រកបដោយប្រសិទ្ធភាព។ នៅពេលរាត្រី កម្មវិធីក៏បានរៀបចំការជប់លៀងដែលមានវត្តមានពីសំណាក់ថ្នាក់ដឹកនាំ និងម្ចាស់សាខារបស់ក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេសដើម្បីចូលរួមអបសាទរក្នុងការប្រកាសលទ្ធផល និងផ្ដល់រង្វាន់លើកទឹកចិត្តជូនដល់បេក្ខជនឆ្នើម និងម្ចាស់សាខាទាំង៤ នៅពេលរាត្រីថ្ងៃដដែលផងដែរ។ ជាចុងក្រោយកម្មវិធីក៏បានរកឃើញបេក្ខជនឆ្នើមទាំង៤រូបដែល៖

 

  • បេក្ខជនទទួលបានជ័យលាភីលេខ១គឺលោក សុខ សំបូរ មកពីហាងលក់ម៉ូតូ​ លី គង់ រាជធានីភ្នំពេញ

  • បេក្ខជនទទួលបានចំណាត់ថ្នាក់លេខ២គឺលោក ជិន ស៊ីណាង មកពីហាង លក់ ម៉ូតូ ឈឹម នាង រាជធានីភ្នំពេញ

  • បេក្ខជនទទួលបានចំណាត់ថ្នាក់លេខ៣គឺលោក សឿន គឹមសាយ មកពី ហាងលក់ម៉ូតូ សេង​ យូហុង រាជធានីភ្នំពេញ

  • បេក្ខជនទទួលបានចំណាត់ថ្នាក់លេខ៤គឺលោក យាប សុជា មកពីសាខា វីដា មុំ ឯ.ក រាជធានីភ្នំពេញ

កិច្ចការបន្ទាប់គឺបេក្ខជនទាំង៤នឹងត្រូវបង្ហាញវត្តមានដំណាងឲ្យក្រុមហ៊ុន អិន ស៊ី អិច កម្ពុជា ក្នុងការចូលរួមប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមថ្នាក់តំបន់អាស៊ី និងអូសេអានីលើកទីប្រាំបី ដែលមានបេក្ខជនដំណាងឲ្យក្រុមហ៊ុនហុងដារបស់ប្រទេសផ្សេងៗជាច្រើនទៀត សូមបេក្ខជនរបស់កម្ពុជាខិតខំប្រឹងប្រែង និងមានសំណាងល្អក្នុងការប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមថ្នាក់តំបន់នៅប្រទេសហ្វីលីពីនខាងមុខនេះ ដើម្បីយកជ័យជំនះក្នុងនាមជាអ្នកដំណាងឲ្យក្រុមហ៊ុន អិន ស៊ី អិច កម្ពុជា។

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ