Tuesday, November 26, 2024
Google search engine
Homeគន្លឹះថ្មីៗចាប់ពី 62,500$ ប៉ុណ្ណោះ!! All-New Isuzu Mu-X 2022 ថ្មីទាំងស្រុង ទំនើប ស្ពិចខ្ពស់ និង មានច្ចេកវិទ្យាថ្មីៗប្លែកខុសពីគេ

ចាប់ពី 62,500$ ប៉ុណ្ណោះ!! All-New Isuzu Mu-X 2022 ថ្មីទាំងស្រុង ទំនើប ស្ពិចខ្ពស់ និង មានច្ចេកវិទ្យាថ្មីៗប្លែកខុសពីគេ

All-New Isuzu Mu-X 2022 ជារថយន្ត SUV ថ្មីចុងក្រោយបំផុតដែលទើបដាក់បង្ហាញជាផ្លូវការ គឺពិតជាមាន បច្ចេកវិទ្យាថ្មីៗទំនើបជាច្រើនតាមខនសិប “Lead Your Way” ដែលនាំលោកអ្នកទៅកាន់ភាពជោគជ័យ  ជាមួយការរចនាថ្មី ទាំងស្រុង ទាំងក្នុង ទាំងក្រៅ ជាពិសេសបច្ចេកវិទ្យាទំនើបលើសគេដូចបានរៀបរាប់ ខាងក្រោមដែលជួយ​ឲ្យការបើកបរកាន់តែប្រសើរឡើងនៅលើ ដងផ្លូវប្រកបដោយ ភាព​ជឿជាក់ និង ជោគជ័យ រាល់ការធ្វើដំណើរ។

លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ រថយន្ត Isuzu Pick Up (D-Max) and SUV (Mu-X) ក្នុងប្រទេសកម្ពុជា​មានប្រសាសន៍ថា រចនាបទ្ម័ថ្មី ទាំងស្រុងរបស់ Isuzu Mu-X 2022 នេះ គឺ​ជាការឆ្លុះបញ្ចាំងចេញពីភាពជោគជ័យពិតប្រាកដរបស់អ្នក ប្រើប្រាស់ទាំងអស់ដែលបានធ្វើតាម​បេះដូងខ្លួនឯង គឺមានន័យថា “Lead Your Way”។

លោកបានបន្ថែមថា៖ ប្រព័ន្ធសុវត្ថិភាព គឺជារឿងសំខាន់បំផុតមួយនៅក្នុងការផលិតរថយន្ដ Isuzu ដូចនេះ ទើប Isuzu បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗថ្មីដំបូងគេបង្អស់ តាមខនសិប Fine, Rich, និង Impressive Craftsmanship នាំមកនូវអត្ថន័យនៃភាពឡាក់សើរីគ្រប់ជ្រុង ជ្រោយនៃរថយន្ដដោយឌីហ្សាញ បញ្ចូលគ្នាយ៉ាងសាកសមជា Integrated Cockpit។

លក្ខណៈពិសេសៗនៃទស្សនៈ “Lead You Way” របស់ All-New Isuzu Mu-X គឺ

  1. ឆ្លុះបញ្ចាំងភាពជោគជ័យការរចនាល្អឯកបែបស្ព័រនៃប៉ាណាមុខរថយន្ត ចង្កៀងមុខ Bi-LED បែប Arrow Signature ចង្កៀងក្រោយ LED បែប Winglet Signature ជាមួយកង់ទំហំ ដល់ទៅ 20 អ៊ីងសំរាប់ម៉ូឌែល Ultimate និង 18 ​អ៊ីង សំរាប់ម៉ូឌែល Elegant បានបង្ហាញពី ភាពឡាក់សើរី អេឡេហ្គេន ទាក់ទាញ និង រឹងមាំ​ ជំនះរាល់ឧបសគ្គ
  2.  ស្តាយប្លែកដាច់គេជាមួយទស្សនៈថ្មី Fine Rich និង Craftsmanship រចនាបទ្ម័ក្នុងកាប៊ីន ធំទូលាយ  ការឌីហ្សាញ គ្រប់កន្លែងស៊ីគ្នាឥតខ្ចោះពី console កណ្ដាលរហូតដល់ខាងមុខ បន្ថែមដោយភ្លើង Ambient light និង Dome light ក្នុងរថយន្ត កាន់តែទំនើប ផាសុកភាព ខ្ពស់ជាមួយបច្ចេកវិទ្យា COOLMAX ជួយកាត់បន្ថយកំដៅក្នុងពូកកៅអី ទំនុកចិត្តខ្ពស់ជាមួយ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងស្វ័យប្រវត្តិ
  3. ភាពរីករាយក្នុងពេលធ្វើដំណើរទទួលយកបទពិសោធន៍ថ្មីពោរពេញដោយក្ដីសុខ ពេលបើកបរ ជាមួយកៅអី3ជួរ អាចសារ៉េបាន 8 របៀប(អេឡិចត្រូនិច)សំរាប់អ្នកបើកបរ និង 4 របៀបសម្រាប់អ្នករួមដំណើរ អេក្រង់កំសាន្ត 9 អ៊ីង​អាចភ្ជាប់បានទាំង Apple CarPlay និង Android Auto ជាមួយស្ពីកឃ័រ(speaker)​ 8 គ្រាប់ ម៉ាស៊ីនត្រជាក់ Dual Zone ដំណើរ ការស្វ័យប្រវត្តិ អាចកំណត់សីតុណ្ហភាពផ្សេងគ្នារវាងអ្នកបើកបរ និង  អ្នករួមដំណើរ កន្លែងសាកថ្ម ដែលផ្ទុក USB Fast-chargers, 220 វ៉ុល AC power Socket និង 12 វ៉ុល DC Socket និង កូនសោរ​ឆ្លាតវៃ អាចបញ្ឆេះម៉ាស៊ីនពីចំងាយ 20​ម៉ែត្រ និង បិទបើកឃ្លុបក្រោយ ដោយអេឡិចត្រូនិច ជាមួយប្រព័ន្ធ Jam Protection ការពារការគៀបពេលកំពុងទុកដាក់ឥវ៉ាន់ក្នុង គូទរថយន្ត
  1. ភាពជឿជាក់… ជាមួយប្រព័ន្ធសុវត្ថិភាពថ្មីចុងក្រោយបំផុត Isuzu Matrix Safety Intelligence ដែលជាបច្ចេកវិទ្យា ADAS (Advanced Driver Assistance System) បំពាក់ដោយកាមេរ៉ា 3D អាចចាប់យករូបភាពនៅពីមុខរថយន្ដបានច្បាស់ជាងកាមេរ៉ាទូទៅ ធ្វើការជាមួយនឹងរ៉ាដាចំនួន 2 និង ស៊ិនសឺរ៍ ចំនួន 8 គ្រាប់ ដែលបំពាក់នៅជុំវិញរថយន្ត បច្ចេកវិទ្យានេះ បញ្ចូលប្រព័ន្ធសុវត្ថិភាព ជាច្រើនដូចជា៖

– ប្រព័ន្ធ ACC : រក្សាល្បឿនរថយន្តឲ្យស្មើល្បឿនរថយន្តនៅខាងមុខ ហើយរក្សាគម្លាតពីរថយន្ត ដ៏ទៃដោយ ស្វ័យប្រវត្តិ ជាមួយមុខងារ Stop & Go បញ្ឈប់រថយន្តស្វ័យប្រវត្តិ និង ដំណើរការឡើងវិញ ដោយល្បឿន មធ្យមស្របទៅតាមរថយន្តដែលនៅខាងមុខ
– ប្រព័ន្ធ FCW : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានរថយន្តដទៃនៅខាងមុខធ្វើការជាមួយនឹងប្រព័ន្វ AEB ចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ
– ប្រព័ន្ធ LDW : ផ្ដល់សញ្ញាដល់អ្នកបើកបរភ្លាមៗ នៅពេលដែលរថយន្តចេញក្រៅគន្លងផ្លូវ
– ប្រព័ន្ធ AHB : បើក/បិទភ្លើងហ្វាដោយស្វ័យប្រវត្តិអាស្រ័យថា មាន/គ្មាន រថយន្តនៅខាងមុខ
– ប្រព័ន្ធ PMM: ពន្លត់ម៉ាស៊ីនភ្លាមៗពេលអ្នកបើកបរនៅតែបន្ដដំណើរការទាំងមានឧបសគ្គនៅ ខាងមុខ
– ប្រព័ន្ធ MSL : អាចកំណត់ល្បឿនលឿនបំផុតនៅលើដែចង្កូតដោយខ្លួនឯង
– ប្រព័ន្ធ BSM : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដដទៃមកពីខាងក្រោយឬចង់ជែង
– ប្រព័ន្ធ RCTA : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដ/វត្ថុដ៏ទៃមកជិតឬឆ្លងកាត់ពីក្រោយ
– ប្រព័ន្ធ MCB : បញ្ឈប់រថយន្ដស្វ័យប្រវត្តិភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិច
– ប្រព័ន្ធ PAS : ជំនួយអ្នកបើកបរក្នុងការចតរថយន្ត

ក៏មានប្រព័ន្ធជាច្រើនទៀតដូចជា ប្រព័ន្ធ​ ABS EBD BA BOS ESC TCS HSA HDC និង TSC ផងដែរ

  • ជំនះគ្រប់ស្ថានភាពផ្លូវជាមួយផ្លេតហ្វមថ្មី ដែលមានប្រព័ន្ធជើងក្រោមរឹងមាំ សាក់ស៊ី ជាមួយទីតាំងម៉ាស៊ីនដែលមានតុល្យភាពល្អ។ ប្រព័ន្ធជើងក្រោមខាងមុខជា Double Wishbone ដែល​រចនាឡើងវិញនៃ រ៉ឺស័របូម ភ្នាក់ងារបន្ធូរកម្លាំងសង្កត់នៃហ្គាស និង របារក្សាលំនឹងដែលមានទំហំធំ។ ប្រព័ន្ធជើងក្រោមខាងក្រោយ 5-Link suspension ជាមួយនឹងការរចនាឡើងវិញយ៉ាងទំនើបនៃគម្របស្នូល របារក្សាលំនឹងដែលវែងជាងមុន ធ្វើឲ្យរថយន្តរក្សាលំនឹងនៅលើដងផ្លូវកាន់តែល្អ និង កាត់បន្ថយការរលាក់.
  • កំលាំងម៉ាស៊ីន រថយន្តនេះមាន 6 លេខដៃ​ និង អូតូ ទាំង 2 ម៉ូឌែល គឺ Ultimate (ប៉ុង 2 : 4×4) និង Elegant (ប៉ុង 1 : 4×2) ហើយតម្លៃចាប់ពី 62,500$ តែប៉ុណ្ណោះ។​ កំលាំងម៉ាស៊ីន 3.0 លីត្រ មានកម្លាំងសេះ 190HP ស្មើនឹង 3600 ជុំ/នាទី ជាមួយនឹងកម្លាំងរមួល 450 Nm ស្មើនឹង 1,600 – 2,600 ជុំ/នាទី ដែលផ្តល់នៅកម្លាំងស្ទុះខ្លាំង សម្រាប់ម៉ូឌែល Ultimate មានប្រព័ន្ធ Rough Terrain Mode ជំនួយសម្រាប់គ្រប់ស្ថានភាពផ្លូវដែលពិបាក ក្នុងការធ្វើដំណើរ បន្ថែមនូវទំនាញ និងថាមពល ទៅកាន់កង់ទាំងអស់ឲ្យស្ទុះឡើង អាចប្រើបានទាំង 2H 4H & 4L។
  1. ជ្រើសរើសតាមបេះដូងAll-New Isuzu Mu-X 2022 មាន 4 ពណ៌ គឺ ពណ៌ត្នោត ពណ៌សកាំម៉ៃ ពណ៌ខ្មៅ និង ពណ៌ប្រាក់

ព័ត៌មានលំអិត/ធ្វើការបើកបរសាកល្បង សូមចូលទៅកាន់/ទាក់ទង ៖
Website: www.isuzucambodia-tis.com
Facebook: Isuzu Cambodia
YouTube: Isuzucambodia
អគារតាំងលក់រថយន្ត Isuzu K (Cambodia) Co., Ltd. ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
Tel: 023 950 084 ឬ 077 66 88 99


Public Relations Office
Tri Petch Isuzu Sales Cambodia Co., Ltd.
Tel. 096 2009 237
Contact Person: Nouch Timouyla

អត្ថបទដែលទាក់ទង

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ