Tuesday, October 22, 2024
Google search engine
Homeបចេ្ចកវិទ្យាចំនួនកក់រហូតដល់ ២ម៉ឺនគ្រឿងក្នុងខែសីហា ពីរថយន្ត Yaris Ativ ដែលនេះជាភាពជោគជ័យខ្លាំងបំផុតនៅថៃ តើនៅកម្ពុជាយើងនឹងបង្ហាញវត្តមានដែរទេ?

ចំនួនកក់រហូតដល់ ២ម៉ឺនគ្រឿងក្នុងខែសីហា ពីរថយន្ត Yaris Ativ ដែលនេះជាភាពជោគជ័យខ្លាំងបំផុតនៅថៃ តើនៅកម្ពុជាយើងនឹងបង្ហាញវត្តមានដែរទេ?

កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន Toyota Motor Thailand Co., Ltd. បានធ្វើការប្រកាសបង្ហាញចេញ និងបើកទទួលការកក់ជាផ្លូវការនូវរថយន្តប្រភេទ Sedan សេរ៊ីថ្មីឆ្នាំ២០២៣ Toyota Yaris Ativ ឬយើងគ្រប់គ្នាតែងតែហៅថាជារថយន្ត Toyota Vios ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីដ៏ទាក់ទាញ ធ្វើអោយអតិថិជនរបស់ខ្លួនធ្វើការកក់ទុកមុនរហូតដល់ទៅចំនួន ២ម៉ឺនគ្រឿង ត្រឹមរយៈពេល ១ខែដំបូង នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បីរបស់ថៃ Sanook។

ជាមួយនឹងភាពជោគជ័យនេះយើងសង្ឃឹមថា រថយន្តនេះក៏អាចធ្វើការបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗផងដែរ មិនដឹងថាចេញមុនភ្ជុំបិណ្ឌ ឬក្រោយភ្ជុំបិណ្ឌទេ។

សារព័ត៌មានយើងក៏មិនស្ងៀមដែរ បានឆ្លៀតសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនមានបទពិសោធន៍នាំចូលរថយន្តថ្មីៗជាច្រើនប្រភេទធ្វើអោយរង្គើរទីផ្សាររថយន្តនៅកម្ពុជាដែរ​។

ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា “ រថយន្ត Toyota Yaris Ativ នៅប្រទេសថៃ ចំណែកនៅកម្ពុជា ជាទូទៅស្គាល់ថា Toyota Vios ដែលម៉ូឌែល 2023 នេះនឹងមានការប្តូររូបរាង និង បច្ចេកវិទ្យា ដែលកាន់តែធ្វើអោយរថយន្តម៉ូឌែលនេះមានលក្ខណៈទំនើប ផាសុខភាព សមត្ថភាព និង ប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ក្នុងការបើកបរ” ។ ក្រុមហ៊ុនបានបន្ថែមទៀតថា “ការមកដល់នៃរថយន្តប្រភេទ Toyota Vios 2023 នេះ និង មកដល់ក្នុងដ៏ពេលខ្លីខាងមុខនេះ។”

ប៉ុន្តែថ្ងៃនេះ ក្រុមការងារ Square Car សូមធ្វើការលើយកនូវចំណុចពិសេសៗ ដែលមានភ្ជាប់មកជាមួយរថយន្ត Sedan មួយនេះ ថាតើហេតុអ្វីទើបធ្វើអោយរថយន្តមួយនេះជោគជ័យខ្លាំង នៅលើទីផ្សារប្រទេសថៃបែបនេះ?

វីដេអូនិយាយពីរថយន្ត៖ (384) แมตช์ชีวิตในแบบคุณ ALL NEW TOYOTA YARIS ATIV นี่แหละ..รถของเรา – YouTube

រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ:  សម្រាប់រថយន្ត Toyota Yaris Ativ ជំនាន់ថ្មីនេះគឺត្រូវបានផ្លាស់ប្តូររូបរាងថ្មី ដោយមានការឌីស្សាញកាន់តែស្ព័រ និងជ្រុងៗជាងមុន ស្រដៀងទៅនឹងរថយន្ត Camry និង Corolla Altis។ ចំពោះនៅផ្នែកខាងមុខ វាត្រូវបានផ្លាស់ប្តូរថ្មីដោយបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ និងអមសងខាងដោយចង្កៀងមុខឌីស្សាញស្លីមជាងមុនប្រភេទ LED។ ចំណែកនៅផ្នែកចំហៀងបានបន្ថែមនៅទំហំថាសកង់ទំហំរហូតដល់ ១៦ អ៊ីញ និងផ្នែកខាងក្រោយមានរចនាបែបស្ព័រជាមួយនឹងស្តុបក្រោយរាងជ្រុងៗ ប្រើប្រាស់អំពូល LED ផងដែរ។

ជាមួយរូបរាងដ៏ទាន់សម័យនេះ Toyota Yaris Ativ ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី DNGA platform ជាមួយប្រវែងសរុប ៤ ៤២៥ មម ទទឹង ១ ៧៤០ ម.ម​ កំពស់ ១ ៤៨០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦២០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៦០ម.ម ។

ប្រណិតភាពនៃផ្នែកខាងក្នុង: ក្រឡេកមកកាន់ផ្នែកខាងក្នុងនៃរថយន្តនេះវិញគឺទទួលបានការឌីស្សាញថ្មីដោយផ្តោតទៅលើប្រណិតភាព និងផាសុកភាព។ ហើយអ្វីដែលគួរអោយចាប់បន្ថែមទៀតសម្រាប់ម៉ូឌែលថ្មីនេះ គឺវាបានផ្លាស់ប្តូរមកប្រើប្រាស់កុងទ័រព័ត៌មានប្រភេទ TFT ទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត បញ្ឈរប្រភេទ Touchscreen ទំហំ ៩ អ៊ីញ ដែលភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto ។

បន្ថែមជាមួយ កៅអីជាប្រភេទស្បែក លាយកាមេញី ព្រមទាំង ឧបករណ៍បំពងសំឡេងចំនួន ៦ គ្រាប់, រន្ធសាកថ្ម USB ចំនួន ៤ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ចែកដាច់ជាពីរតំបន់។

ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ: សម្រាប់ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ Toyota ​Yaris Ativ ជំនាន់ថ្មីនេះ បានបំពាក់ជាមួយកញ្ចប់សុវត្ថិភាព Toyota Safety Sense ដែលមានប្រព័ន្ធសុវត្ថិភាពដូចជា៖

  • ប្រព័ន្ធកំណត់ល្បឿនថេរ (Adaptive Cruise Control)
  • ប្រព័ន្ធជំនួយ និងផ្តល់សញ្ញាគ្រោះថ្នាក់ពេលចេញពីចំណត (Rear Cross-traffic Alert)
  • ប្រព័ន្ធបង្ហាញឧបសគ្គពីចំហៀង (Blind Spot Monioring)
  • ប្រព័ន្ធហ្រ្វាំងដៃអេឡិចត្រូនិច

បន្ថែមជាមួយ កាំមេរ៉ា ៣៦០ ដឺក្រេ, ពោងសុវត្ថិភាពចំនួន ៦ ចំនុច, ប្រព័ន្ធជំនួយពេលឡើងចំណោត, ប្រព័ន្ធទប់លំនឹងរថយន្ត, ប្រព័ន្ធការពារមិនអោយជាប់គាំងហ្រ្វាំង Anti-Lock Braking System (ABS) និងប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងលើកង់ (EBD)។

រថយន្ត Toyota Yaris Ativ សេរ៊ីឆ្នាំ២០២៣ ដំណើរការដោយម៉ាស៊ីនសាំងជំនាន់ថ្មី ចំណុះ ១,២ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ Super CVT-i  និងមានជម្រើសនៃរបៀបបើកបរចំនួន ៣ គឺ Eco, Normal និង Sport៕

យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើ មានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែម  ក្រុមការងារ Square Car នឹងធ្វើការចែករំលែកបន្តទៀត។

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ