ផ្ទុះការចាប់អារម្មណ៍! រថយន្ត Trailblazer ប្រភេទ Crossover ដ៏ស្រស់ស្អាតទាក់ទាញរបស់ Chevrolet នឹងមានវត្ដមានក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗនេះជាមួយនឹងតម្លៃពិសេសត្រឹមតែ…

Trailblazer Chevrolet
Google search engine

ទោះបីស្ថានភាពកូវីដនៅតែបន្ត បន្តែតម្រូវការផ្នែកប្រើប្រាស់យានយន្តនៅតែចាំបាច់ ខណៈវត្តមានថ្មីនៃរថយន្តជាច្រើនម៉ូដែលសម្រាប់ឆ្នាំ 2022 បានបង្ហាញខ្លួនជាបណ្តើរៗ ជាមួយការរចនាខុសប្លែកទាំងស្រុង និងមានមុខងារកាន់តែទំនើប សុវត្ថិភាពជាងម៉ូដែល មុនៗជាពិសេសម្រាប់រថយន្តរបស់ក្រុមហ៊ុន Chevrolet ដូចជាម៉ូដែល Trailblazer ដែលនឹងជិតមានលក់ក្នុងទីផ្សារកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។

យោងតាមការបង្ហើបពីក្រុមហ៊ុន Chevrolet រថយន្តម៉ូដែល Trailblazer 2022 នឹងរំកិលខ្លួនចូលមកទីផ្សារកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខជាមួយតម្លៃប្រមាណជាង ៤ ម៉ឺនដុល្លារតែប៉ុណ្ណោះ ដែលជារថយន្ត ស័ក្តិសមបំផុតសម្រាប់ការបើកបរប្រចាំថ្ងៃ និងមានតម្លៃសមរម្យ ជាមួយបច្ចេកវិទ្យាទំនើប រួមប្រព័ន្ធសុវត្ថិភាពខ្ពស់ជា SUV ដទៃដែលមានក្នុងទីផ្សារបច្ចុប្បន្ន។

រថយន្ត SUV ខ្នាតកណ្តាលដែលមានការចនាថ្មីប្លែក កាន់តែស៊ីវិល័យ រំលេចជាមួយពណ៌ដ៏ឆើតឆាយ ច្រើនជម្រើស ទាក់ភ្នែកទាំងផ្នែកខាងក្នុង ខាងក្រៅស័ក្តិសមសម្រាប់អតិថិជនគ្រប់ៗវ័យ ទាំងការប្រើប្រាស់ជាមួយសមាជិកគ្រួសារគ្នាច្រើន ក៏ដូចជាការប្រើប្រាស់ដើម្បីបំពេញការងារប្រចាំថ្ងៃផ្ទាល់ខ្លួន និងសមត្ថភាព​អាចប្រើប្រាស់បានគ្រប់កាលៈទេសៈ។

Trailblazer 2022 មានទម្រង់បើកបរប្រភេទប៉ុង ១ (FWD) បំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.35L E-Turbo កម្លាំង 155 hp កម្លាំងរមួល 236 Nm ប្រអប់លេខអូតូ ៩ វគ្គ ប្រភេទ CVT អមនឹងមុខងារប្រើប្រាស់ជាលេខដៃ និងអាចផ្លាស់ប្តូរជម្រើសនៃការបើកបរតាមស្ថានភាពផ្លូវនានា។ ចង្កៀងមុខប្រភេទ LED Projector និង LED Daytime Running Light ចាំងជះពន្លឺបានឆ្ងាយ ភ្លឺច្បាស់ អមជាមួយមុខងារទម្លាក់ និងតម្លើងហ្វាកូដស្វ័យប្រវត្ត ហើយបន្ថែមជាមួយអំពូលកាង ដែលមានសមត្ថភាពកាត់អាប់ ផ្សែងភ្លៀងបានយ៉ាងមានប្រសិទ្ធភាព។

បំពាក់មកជាស្រេចជាមួយបន្ទះដែកការពារក្រោមម៉ាស៊ីន ហ្វ្រាំងដៃអេឡិចត្រូនិច កាងខ្យល់ផ្នែកដំបូលក្រោយដែលអាចជួយរក្សាលំនឹងរថយន្តក្នុងការបើកបរលឿនលឿន និងប្រើប្រាស់​យ៉ាន់កង់ប្រភេទ Alloy ទំហំ 17 អ៊ីញ ហើយកង់នីមួយៗបានភ្ជាប់ដោយហ្រ្វាំងថាស់ទាំង ៤ គ្រាប់ និងសេនស័រកង់ទាំង ៤ គ្រាប់ ប្រាប់ព័ត៌មានកង់ធូរ ឬបែក (Tire Pressure Monitoring)

មុខងារពិសេសៗ

  1. ម៉ាញេអេក្រង់ Touch Screen ទំហំ 8 អ៊ីញ
    • ប្រព័ន្ធបង្ហាញផែនទី GPS
    • មុខងារភ្ជាប់ទូរសព្ទនឹងប្រព័ន្ធកម្សាន្តរថយន្តតាមបច្ចេកវិទ្យា Apple Car Play និង Android Auto
    • ចង្កូតភ្លើងធូរងាយស្រួលបើកបរ (Electronic Power Steering Monitor)
    • ឃ្លុបក្រោយបើក បិទ អូតូ (Hand Free Open)
    • ចង្កៀងមុខទម្លាក់ និងទម្លើងហ្វាកូដអូតូ
    • ប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Chevrolet Trailblazer 2022
    • ប្រព័ន្ធហ្រ្វាំង ABS, EBD, ESC, HSA, HDC
    • ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត (Emergency Auto Brake Assist)
    • ប្រព័ន្ធបើកបរបែបសន្សំសំចៃសាំង (Eco Mode)
    • ប្រព័ន្ធរក្សារថយន្តឲ្យបើកបរក្នុងគន្លងផ្លូវ (Lane Keeping Assist)
    • ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គខាងមុខ (Forward Collision Alert)
    • ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តចង់វ៉ាជែង (Side Blind Spot)
    • ប្រព័ន្ធជំនួញចូលចតទាំងខាងមុខ និងខាងក្រោយ រួមជាមួយកាមេរ៉ា

បន្ថែមពីលើមុខងារទំនើបៗយ៉ាងសម្បូរបែបជាច្រើនសម្រាប់សម្រួលដល់ការបើកបរ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់ ផាសុខភាព អាចដឹករបស់របរបានច្រើន និងតម្លៃសមរម្យដល់អ្នកប្រើប្រាស់ Chevrolet Trailblazer 2022 គឺជារថយន្តសក្តិសមបំផុតសម្រាប់អតិថិជន ជាពិសេសធ្វើឲ្យរថយន្ត SUV ម៉ាកដទៃពិបាកនឹងប្រជែងជាមួយរថយន្តនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here