បន្ទាប់ពីធ្វើការឈានជើងចូលប្រលូកនៅក្នុងវិស័យរថយន្តអគ្គិសនីនៅក្នុងទីផ្សារប្រទេសកម្ពុជាយើងមិនទាន់បានប៉ុន្មានផងពេលនេះស្ងាត់ៗស្រាប់តែក្រុមហ៊ុន ហ័ន យ៉ា ហឺ ចុង ( ខេមបូឌា ) ត្រេឌីង ឯ.ក បានឈានទៅដល់ការចុះអនុស្សរណៈ´យោគយល់គ្នារវាងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។
BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនិងនាំចូលនូវរថយន្តអគ្គិសនីដែលឈានមុខគេនៅកម្ពុជាដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជននិងមានអ្នកប្រើប្រាស់ច្រើនព្រោងព្រៀតនៅតាមដងផ្លូវក៏ដូចជាផ្តល់នូវបទពិសោធន៏ដល់អ្នកប្រើប្រាស់ជាមួយនិងរថយន្តអគ្គិសនី ជួយសន្សំសំចៃថវិការដល់អ្នកប្រើប្រាស់ហើយក៏បានជួយថែរក្សាបរិស្ថានមួយផ្នែកផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2023 ក្រុមហ៊ុន ហ័ន យ៉ា ហឺ ចុង (ខេមបួឌា) ត្រេឌីង ឯ.ក បានធ្វើការចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូន។
ដោយមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីធ្វើការអបអរសាទរចំពោះដំណើរការជោគជ័យទៅលើការពិភាក្សារនិងបានធ្វើការព្រមព្រៀងគ្នា ដែលនាំឲ្យឈានទៅដល់ការចុះហត្ថលេខាទៅលើអនុស្សរណះយោគយល់គ្នារវាងវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូននិងក្រុមហ៊ុន Huan Ya He Zong (Cambodia) Trading Co., Ltd.
នៅក្នុងនោះដែរក៏មានការគោរពអញ្ជើញចូលរួមពី
លោក ជំទាវ ឥត នីថារ៉ាម រដ្ធអគ្គលេខាធិការ នៃក្រសួងសាធារណះការនិងដឹកជញ្ជូន
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
លោក Marco Mok នាយកប្រតិបត្តិ នៃក្រុមហ៊ុន Huan Ya He Zong (Cambodia) Trading Co., Ltd
លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន
លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមហ៊ុន BYD និងសមាជិកដែលជាបុគ្គលិកក្រុមហ៊ុន BYDជច្រើនរូប
ភ្ញៀងកិត្តិយសទាំងអស់ដែលមានវត្តមាននិងអញ្ជើញចូលរួមនៅក្នុងកម្មវិធីដើម្បីជាសក្សីភាព
កម្មវិធីចាប់ផ្តើមពីម៉ោង ៩:០០ នាទីព្រឹក ចាប់ផ្តើមដោយការគោរពភ្លេងជាតិ ការថ្លែងសន្ទរកថាបើកកម្មវិធីដោយ
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណៈនិងដឹកជញ្ជូន។ កម្មវិធីទី 2 គឺការបញ្ចេញយោបល់មតិនិងចំណាប់អារម្មណ៏របស់ លោក Marco Mok នាយកប្រតិបត្តិ នៃក្រុមហ៊ុន Huan Ya He Zong (Cambodia) Trading Co., Ltd។ កម្មវិធីទី 3 គឺការបញ្ចេញមតិយោបល់និងសំណេះសំណាលរបស់ លោកជំទាវ ឥម នីថារ៉ា រដ្ធលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន។ កម្មវិធីបន្ទាប់គឺជាកម្មវិធីដែលសំខាន់ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន ហ័ន យ៉ា ហឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក គឺជាសក្ខីកម្មថ្មីមួយដែលបានបញ្ជាក់អំពីសមិទ្ធផលផ្លែផ្កានៃបេសកកម្មនៅក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយនិងក្រុមហ៊ុន BYD បិទបញ្ចប់នៃកម្មវិធីគឺជាថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។