Sunday, April 20, 2025
Google search engine
Home Blog Page 3

ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំកម្មវិធី ប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមលើកទី២ ឆ្នាំ២០២៤


នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបកម្មវិធី
ការប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមលើកទី២ ឆ្នាំ២០២៤ដែលជាកម្មវិធីមួយធ្វើឡើងដើម្បីលើកទឹកចិត្ត និងពង្រឹងចំណេះជំនាញជាងតាមបណ្ដាសាខាក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេសតាមរយៈការប្រកួតប្រជែងលើវិញ្ញាសាទ្រឹស្ដី និងអនុវត្ត ក្នុងគោលបំណងដើម្បីបម្រើសេវាកម្មតំហែទាំ និងជួសជុលម៉ូតូជូនអតិថិជនប្រកបដោយគុណភាព។ 

ដំណាក់កាលនៃការប្រឡងនេះគឺត្រូវបានរៀបចំជាពីរជុំ ដែលកាលពីជុំទី១ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅដែលមានបេក្ខជនជាជាងមកពីគ្រប់សាខាក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេស។ សម្រាប់ជុំទី១នេះ គឺត្រូវជ្រើសរើសយកបេក្ខជនដែលមានលំដាប់ពិន្ទុខ្ពស់ទាំង២០ ដើម្បីចូលរួមក្នុងជុំផ្ដាច់ព្រ័ត្រជាបន្ត ពោលគឺនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមបញ្ជាក់ថាសម្រាប់ជុំផ្ដាច់ព្រ័ត្រ កម្មវិធីនឹងជ្រើសរើសយកអ្នកឈ្នះចំនួន៤រូប ហើយអ្នកទាំងបួននឹងក្លាយជាបេក្ខជនដំណាងឲ្យក្រុមហ៊ុន អិន ស៊ី អិច កម្ពុជា ដើម្បីទៅចូលរួមការប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមថ្នាក់តំបន់អាស៊ី និងអូសេអានីលើកទីប្រាំបី ដែលនឹងប្រព្រឹត្តទៅអំឡុងខែឆ្នូ ឆ្នាំ២០២៤ខាងមុខ នៅប្រទេសហ្វីលីពីន។

គួររំលឹកផងដែរថាកាលពីឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច ក៏បានបញ្ជូនបេក្ខជនឆ្នើមចំនួន២រូបទៅប្រឡងប្រជែងជាងម៉ូតូឆ្នើមថ្នាក់តំបន់លើកទីប្រាំពីរនៅប្រទេសថៃម្ដងរួចមកហើយ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺកម្ពុជាទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៥ប្រទេសផ្សេងទៀត ខណៈដែលនេះជាការចូលរួមលើកទី១របស់ខ្លួន។ លទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពរបស់ជាងតាមសាខាក្រុមហ៊ុន អិន ស៊ី អិច ក្នុងការផ្ដល់នូវកិច្ចការសេវាកម្មតំហែទាំ​ និងជួសជុលយ៉ាងមានជំនាញជូនដល់អតិថិជនរបស់ហុងដា។

ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់តាំងបង្ហាញនូវផលិតផលម៉ូតូរបស់ខ្លួន ក៏ដូចជាគ្រឿងបន្លាស់សុទ្ធយ៉ាងសម្បូរបែប។ សម្រាប់ម៉ូតូដែលបានផលិត និងចែកចាយដោយក្រុមហ៊ុន អិន ស៊ី អិច គឺធ្វើឡើងស្របតាមច្បាប់របស់ប្រទេស និងតំបន់ដែលបានតម្រូវ ជាពិសេសគឺផ្ដោតទៅលើស្តង់ដាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ស្លាកសញ្ញាសុវត្ថិភាពដែលបញ្ជាក់ថាផលិតផលម៉ូតូរបស់ក្រុមហ៊ុន អិន ស៊ី អិច ត្រូវបានត្រួតពិនិត្យ ទទួលស្គាល់ និងអនុលោមទៅតាមបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាពកម្ពុជា កុងតាក់ចង្កៀងមុខដែលមានបំពាក់រួចជាស្រេចពីរោងចក្រដោយពុំមានការកែច្នៃបន្ថែម តែមNCXបញ្ជាក់ពីផលិតផលសុទ្ធរបស់ក្រុមហ៊ុន និងមានធានាជូនលើគុណភាពរយៈពេល២ឆ្នាំ ឬ២៤,000គ.ម.ទៀតផង ក្រុមហ៊ុនព្យាយាមយ៉ាងណាដើម្បីឲ្យអតិថិជនទទួលបានផលិតផលសុទ្ធ និងមានភាពរីករាយក្នុងការប្រើប្រាស់ លើសពីនេះដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមដំណើរវិវឌ្ឍន៍នៃបច្ចេកវិទ្យានាសម័យទំនើប ក្រុមហ៊ុនបានខិតខំនាំយកនូវប្រព័ន្ធដំណើរការថ្មីៗមកបំពាក់លើផលិតផលរបស់ខ្លួនជាក់ស្ដែងដូចជាប្រព័ន្ធប៊ិចសាំង (PGM-FI) ដែលជាប្រព័ន្ធផ្គត់ផ្គង់សាំងតាមបែបអេឡិចត្រូនិចមានមុខងារក្នុងការកំណត់ការបាញ់សាំងតាមតម្រូវការ និងស្ថានភាពបើកបរជាក់ស្ដែង មានគោលដៅក្នុងការសន្សំសំចៃការចំណាយសាំង ប្រសិទ្ធភាពនៃកម្លាំងម៉ាស៊ីន និងកាត់បន្ថយការបំពុលបរិស្ថាន មកដល់ពេលនេះផលិតផលម៉ូតូរបស់ក្រុមហ៊ុន អិន ស៊ី អិច ស្ទើតែ100%គឺបានបំពាក់ប្រព័ន្ធប៊ិចសាំង (PGM-FI)។ រីឯគ្រឿងបន្លាស់ ទឹកបញ្ចុះកម្ដៅ និងប្រេងផ្សេងៗវិញ គឺជាផលិតផលសុទ្ធរបស់ហុងដាដែលធានាបានទាំងគុណភាព និងតម្លៃ ដែលលោកអ្នកអាចរកបាននៅតាមបណ្ដាសាខារបស់ក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេសដែលមានការផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជន។

បន្ទាប់ពីបានខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់បេក្ខជនទាំង២០រូបលើវិញ្ញាសាទ្រឹស្ដី និងអនុវត្តនៅពេលថ្ងៃ ដែលសកម្មភាពនៃការប្រឡងគឺសង្កេតឃើញពីសមត្ថភាពរបស់បេក្ខជនដែលជាជាងនីមួយៗគឺពោរពេញទៅដោយជំនាញ និងចំណេះដឹងផ្នែកជាងយ៉ាងច្បាស់លាស់ និងស្ទាត់ជំនាញដែលអាចបញ្ជាក់បានថាជាងនៅតាមបណ្ដាសាខាក្រុមហ៊ុន អិន ស៊ី អិច គឺមានលក្ខណៈសម្បត្តិពេញលេញក្នុងការផ្ដល់សេវាកម្មជូនអតិថិជនប្រកបដោយប្រសិទ្ធភាព។ នៅពេលរាត្រី កម្មវិធីក៏បានរៀបចំការជប់លៀងដែលមានវត្តមានពីសំណាក់ថ្នាក់ដឹកនាំ និងម្ចាស់សាខារបស់ក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេសដើម្បីចូលរួមអបសាទរក្នុងការប្រកាសលទ្ធផល និងផ្ដល់រង្វាន់លើកទឹកចិត្តជូនដល់បេក្ខជនឆ្នើម និងម្ចាស់សាខាទាំង៤ នៅពេលរាត្រីថ្ងៃដដែលផងដែរ។ ជាចុងក្រោយកម្មវិធីក៏បានរកឃើញបេក្ខជនឆ្នើមទាំង៤រូបដែល៖

 

  • បេក្ខជនទទួលបានជ័យលាភីលេខ១គឺលោក សុខ សំបូរ មកពីហាងលក់ម៉ូតូ​ លី គង់ រាជធានីភ្នំពេញ

  • បេក្ខជនទទួលបានចំណាត់ថ្នាក់លេខ២គឺលោក ជិន ស៊ីណាង មកពីហាង លក់ ម៉ូតូ ឈឹម នាង រាជធានីភ្នំពេញ

  • បេក្ខជនទទួលបានចំណាត់ថ្នាក់លេខ៣គឺលោក សឿន គឹមសាយ មកពី ហាងលក់ម៉ូតូ សេង​ យូហុង រាជធានីភ្នំពេញ

  • បេក្ខជនទទួលបានចំណាត់ថ្នាក់លេខ៤គឺលោក យាប សុជា មកពីសាខា វីដា មុំ ឯ.ក រាជធានីភ្នំពេញ

កិច្ចការបន្ទាប់គឺបេក្ខជនទាំង៤នឹងត្រូវបង្ហាញវត្តមានដំណាងឲ្យក្រុមហ៊ុន អិន ស៊ី អិច កម្ពុជា ក្នុងការចូលរួមប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមថ្នាក់តំបន់អាស៊ី និងអូសេអានីលើកទីប្រាំបី ដែលមានបេក្ខជនដំណាងឲ្យក្រុមហ៊ុនហុងដារបស់ប្រទេសផ្សេងៗជាច្រើនទៀត សូមបេក្ខជនរបស់កម្ពុជាខិតខំប្រឹងប្រែង និងមានសំណាងល្អក្នុងការប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមថ្នាក់តំបន់នៅប្រទេសហ្វីលីពីនខាងមុខនេះ ដើម្បីយកជ័យជំនះក្នុងនាមជាអ្នកដំណាងឲ្យក្រុមហ៊ុន អិន ស៊ី អិច កម្ពុជា។

New Corolla Cross សាំង និង Hybrid ឆ្នាំ2024 បង្ហាញរូបរាងផ្លូវការនៅថៃ រីឯកម្ពុជាកំពុងបើកទទួលកក់

អ្វីដែលបងប្អូនទន្ទឹងរង់ចាំពិតជាមិនខកបំណង ជាពិសេសហ្វេនៗរថយន្ត Toyota Corolla Cross អន្ទះសាររង់ចាំមើលរូបរាងផ្លូវការដែលបានធ្វើការផ្លាស់ប្តូររូបរាង ការអភិវឌ្ឍន៌បន្ថែមទៅលើបច្ចេកវិទ្យាកាន់តែសំបូរបែប សម្រាប់រថយន្តលក្ខណៈគ្រួសារ New Toyota Corolla Cross ឆ្នាំ២០២៤ នៅទីផ្សារប្រទេសថៃ និងជាពិសេសគឺបានធ្វើការបន្ថែមនូវជម្រើសម៉ាស៊ីនប្រភេទកូនកាត់ហ៊ាយព្រីត HEV ដែលជាតម្រូវការចាំបាច់ លើទីផ្សាររថយន្តនាពេលបច្ចុប្បន្ន។

យោងទៅតាមការផ្សាយផ្ទាល់ពិសេសរបស់តូយ៉ូតា ប្រចាំប្រទេសថៃបានបង្ហាញទៅលើការផ្លាស់ប្តូររូបរាងយ៉ាងទាក់ទាញដោយបានអភិវឌ្ឍន៍ថ្មីកាន់តែប្រណិតស៊ីវិល័យ ជាពិសេសទៅលើការរចនានៅផ្នែកខាងមុខទាក់ទាញតែម្តង។   លើសពីនេះក៏បានបន្ថែមនូវបច្ចេកវិទ្យាទំនើបៗដូចជា ហ្រ្វាំងដៃអេឡិចត្រូនិច មុខងារជំនួយពេលឈប់ស្តុប Auto hold កន្លែងសាកថ្មឥតប្រើខ្សែ និងកាំម៉េរា ៣៦០ដឺក្រេជាដើម។

ខណៈពេលដែលទីផ្សារប្រទេសថៃ បានបង្ហាញរូបរាងផ្លូវការច្បាស់ៗ Option ទំនើបៗជាច្រើនទៅលើរថយន្ត New Corolla Cross ឆ្នាំ២០២៤ នាថ្ងៃនេះទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ងាកមកមើលទីផ្សារប្រទេសកម្ពុជាឯនេះវិញ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ ក៏បាននឹងកំពុងទទួលកក់ទៅលើជម្រើសម៉ាសុីនសាំងជាមួយតម្លៃ $47,900 និងប្រភេទ Hybrid តម្លៃ $49,900 និងបានធ្វើការបង្ហាញបន្ថែមផងដែរទៅលើលក្ខណៈពិសេសគួរអោយកត់សម្គាល់ ដែលមានដូចជា ការផ្លាស់ប្តូរប៉ាណាខាងមុខរចនាបែបទាន់សម័យ កាំម៉េរាសុវត្ថិភាពលក្ខណៈ ៣៦០ដឺក្រេ ដំបូលកញ្ចក់យ៉ាងធំប្រភេទ Panoramic ពីមុខ ដល់ផ្នែកខាងក្រោយ ហ្វ្រាំងដៃអេឡិចត្រូនិច កន្លែងសាកថ្មទូរស័ព្ទដៃឥតខ្សែ និងមុខងារទំនើបៗជាច្រើនទៀត។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតយ៉ាងណា  (Square Car) មិនទាន់ហ៊ានសន្និដ្ឋាននូវឡើយទេទាក់ទងនឹងលក្ខណៈពិសេសៗ រូបរាងផ្លូវការដែលនឹងមកកាន់ទីផ្សារប្រទេសកម្ពុជា មានតែរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ប៉ុណ្ណោះតាមរយៈផេកហ្វេសប៊ុកផ្លូវការ Toyota Cambodia  ឬបងប្អូនទាំងអស់គ្នាអាចសាកសួរបានតាមរយៈលេខទូរស័ព្ទ៖

ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439

សាខាទឹកថ្លា៖ 017 222 730

សាខាបឹងកេងកង៖ 017 333 730

សាខាទួលសង្កែ៖​ 017 333 011

សាខាមានជ័យ៖ 017 222 389

សាខាខេត្តសៀមរាប៖​ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241

សាខាខេត្តកំពង់ចាម៖ 017 222 049

ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937

ភ្ញាក់ផ្អើល ថាក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កំពុងធ្វើអ្វី បន្ទាប់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានបង្ហោះវីដេអូ Beyond Zero ?​

វីដេអូមានរយៈពេល ១ នាទី ដែលមានចំណងជើងថា Beyond Zero នៅលើទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានធ្វើអោយសារព័ត៌មាន (Square Car) មានចម្ងល់ថា តើក្រុមហ៊ុនរថយន្តមកពីជប៉ុនមួយនេះ នឹងនាំយករថយន្តប្រភេទអ្វីមកកាន់ប្រទេសកម្ពុជា? 

Link: Facebook

ក្នុងវីដេអូបានបង្ហាញពីរថយន្ត 4 ម៉ូឌែល មានដូចជា Toyota BZ4X, Toyota Prius, Toyota Mirai និង Toyota Corolla Cross ប្រភេទ HYBRID ។ ម៉ូឌែលនេះជាប្រភេទរថយន្ត អាគុយ Hybrid, Plug-In Hybrid, ប្រើប្រាស់ Hydrogen និងអគ្គីសនី ព្រមទាំងមានរហ័សនាមរថយន្តដែលសន្សំសំចៃបំផុត។ 

ប្រសិនជានិយាយពី Beyond Zero របស់តូយ៉ូតាវិញ វាជាការប្ដេជ្ញាចិត្ត និងជានិមិត្តសញ្ញាមួយដែលបង្ហាញអំពីរថយន្តដែលដោះស្រាយបញ្ហាដូចជា ការកើនឡើងនៃឧស្ម័នកាបូននិច និង បញ្ហាបរិស្ថានជាដើម។ តែមិនត្រឹមតែការដោះស្រាយបញ្ហានេះទេ Beyond Zero មានទស្សនៈវិស័យក្នុងការធ្វើអោយបរិមាណនៃការប្រើប្រាស់រថយន្ដដែលជួយការពារបរិស្ថានកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ 

ងាកមកស្រាយចម្ងល់សិនថា តើក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងនាំរថយន្តម៉ូឌែលអ្វីមកកាន់ប្រទេសកម្ពុជា ខាងសារព័ត៌មានយើងក៏បានសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចគ្នា ដោយក្រុមហ៊ុនបានបញ្ជាក់ថា “ យើងនឹងចូលរួមចំណែកការពារបរិស្ថានទាំងអស់គ្នា ដើម្បីអនាគតដ៏ប្រសើរត្រូវផ្តើមចេញពីយើងទាំងអស់គ្នានៅថ្ងៃនេះ។ ដូច្នេះរង់ចាំភាពភ្ញាក់ផ្អើលពី Toyota Cambodia ទាំងអស់គ្នា ”។

សម្រាប់ព័ត៌មានលម្អិត នៃការផ្តល់ ជូនដ៏ពិសេសនេះ  លោកអ្នកអាចអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត របស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) គ្រប់សាខាដែលមានដូចជា៖ 

ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439

សាខាទឹកថ្លា៖ 017 222 730

សាខាបឹងកេងកង៖ 017 333 730

សាខាទួលសង្កែ៖​ 017 333 011

សាខាមានជ័យ៖ 017 222 389

សាខាខេត្តសៀមរាប៖​ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241

សាខាខេត្តកំពង់ចាម៖ 017 222 049

ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937

ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) Facebook Youtube Instagram Telegram  Website

 

នៅសល់ត្រឹមតែ ១០គ្រឿងប៉ុណ្ណោះសំរាប់ប្រូម៉ូសិនលើរថយន្តសេរ៊ីទំនើប JETOUR DASHING 2024

ប្រូម៉ូសិនពិសេសលើរថយន្ត JETOUR DASHING 2024​ ដែលមានតម្លៃដើម 45,000$  កក់ឥឡូវនេះនៅសល់ត្រឹមតែ 38,888$​ ជាតម្លៃដែលមិនធ្លាប់មានពីមុនមកពីក្រុមហ៊ុន​ Jetour Cambodia ដែលតំណាងចែកចាយផ្តាច់មុខនូវរថយន្ត JETOUR នៅកម្ពុជា។

ម៉ាកយីហោ JETOUR គឺជាម៉ាកយីហោដ៏ល្បីមួយរបស់ប្រទេសចិនដែលកំពុងទទួលការពេញនិយមយ៉ាងខ្លំាង​ពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។

រថយន្ត JETOUR DASHING​ សេរ៊ីឆ្នាំ ២០២៤​ ដែលបញ្ចុះតម្លៃមកត្រឹមតែ 38,888$​ ដែលមានម៉ាស៊ីន 1.6L Turbo ជាមួយប្រអប់លេខ​ 7 វគ្គអូតូ​ ដែលមានរូបរាងស្រស់សង្ហា រចនាបែបអនាគត។

ប្រើប្រាស់បច្ចេកវិទ្យាស្តង់ដា អាឡឺម៉ង រថយន្ត JETOUR DASHING 2024 នេះបានបំពាក់មកដោយ

ម៉ាស៊ីន​ 1.6​ លីត្រ Turbo ដែលមាន​កម្លាំងខ្លំាង​ ជាមួយប្រអប់លេខ 7 វគ្គអូតូ ដែលជាលទ្ធផលផ្តល់នូវថាមពលរហូតដល់ 197kW និងកម្លាំងបង្វិលអតិបរមារហូតដល់ 290 សេះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរប្រអប់លេខយ៉ាងរលូន ដោយនាំមកនូវបទពិសោធន៍យ៉ាងរលូនក្នុងការបង្កើនល្បឿនដល់អ្នកដែលចូលចិត្ត។ 

ចង្កៀងគុជ ភ្លឺខ្លាំងនិងបញ្ចាទំលាក់ដោយស្វ័យប្រវត្តិ និងស្តុបខាងក្រោយជាប្រភេទ LED

ចង្កៀងបំភ្លឺពេលថ្ងៃ Day Time Running Light

យ៉ាន់កង់ទំហំ 20 អ៊ីញ

ផ្នែកខាងក្នុង ជារថយន្តដល់ធំទូលាយ​ និងមានផាសុកភាពសំរាប់អ្នកធ្វើដំណើរមិនថាជិត ឬឆ្ងាយ ជាមួយ

កៅអីបែបស្ព័រទំនើប ដែលបង្កភាពងាយស្រួលក្នុងបើកបរ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព

​អេក្រង់កំសាន្តថាច់ស្ក្រីនធំជាងគេបង្អស់ 15.6អ៊ីញនេះ ភ្ជាប់មកជាមួយប្រព័ន្ធ Apple Car Play / Android Auto

ប្រព័ន្ធបញ្ជាដេរបញ្ឆេះពីចំងាយ

Hi-Fi loudspeakers 8 គ្រាប់ បាស់បុក ពិរោះ រណ្ដំ ម៉ាក Sony

ដំបូល Panoramic SUNROOF ដ៏ធំ

កាមេរ៉ា 540 ដឺក្រេ

ប្រព័ន្ធជំនួយពេលឡើងចំណោត Hill Start Assist 

អាចកំណត់ល្បឿនជាមួយប្រព័ន្ធ Adaptive Cruise Control System

Sensor ថ្លឹងសម្ពាធកង់ Tire Pressure Sensor

មិនត្រឹមតែប៉ុណ្ណោះរថយន្ត JETOUR DASHING ក៏មានការធានាយ៉ាងត្រឹមរហូតទៅរយះពេល 5 ឆ្នាំ ឬ 15 ម៉ឺនគីឡូម៉ែត្រ។ 

រួសរាន់ឡើងការផ្តល់ជូននេះមានកំណត់! ទាក់ទងកក់ឥឡូវនេះតាមរយះលេខទូរស័ព្ទ 017 713 713 ឬតាមគេហទំព័រ Facebook: https://www.facebook.com/profile.php?id=61553610326112។

**តំណាងចែកចាយផ្តាច់មុខនូវរថយន្ត JETOUR តែមួយគត់នៅកម្ពុជា។

————————-

Tel: 017 713 713

Facebook: https://www.facebook.com/profile.php?id=61553610326112

Tiktok: https://www.tiktok.com/@jetour_cambodia

#Dashing #Jetour #JetourDashing #Cambodia

#KNN #Jetour #JetourAuto #Car #luxury #Sport

ទឹកប្រាក់រហូតទៅដល់ ៩៩៩ ដុល្លារ និង ទូរស័ព្ទដៃ iPhone 15 ច្រើនគ្រឿងពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កំពុងរង់ចាំអតិថិជន

បើកទំព័រឆ្នាំថ្មី ២០២៤ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រ៉មូសិនពិសេសទៅកាន់អតិថិជនយ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសកលផង និង បុណ្យចូលឆ្នាំប្រពៃណីចិនផង ។ រាល់ការជាវរថយន្ត Toyota Fortuner និង Toyota Fortuner Legender លោកអ្នកនឹងទទួលបានទូរស័ព្ទដៃ Iphone 15 Pro Max 256G មួយគ្រឿងភ្លាមៗ។ មិនមែនមានតែម៉ូឌែលនេះទេ Toyota Vios, Toyota Raize, Toyota Rush (All Grade) និង Toyota Wigo លោកអ្នកក៏នឹងទទួលបាន ទូរស័ព្ទដៃ Iphone 15 Plus 128G មួយគ្រឿងភ្លាមដូចគ្នា ។​

បន្ថែមលើសពីការថែមជូន ទូរស័ព្ទដៃ iPhone 15 លោកអ្នកមានសិទ្ធិក្នុងការចាប់អាំងប៉ាវ ដែលអាំងប៉ាវនីមួយៗ មានទឹកប្រាក់ចាប់ពី 666 ដុល្លារទៅដល់  999 ដុល្លារ។ កម្មវិធីប្រូម៉ូសិននេះនឹងចាប់ផ្តើមចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់បំណាច់ខែមករា ឆ្នាំ២០២៤ ។

ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439

សាខាទឹកថ្លា៖ 017 222 730

សាខាបឹងកេងកង៖ 017 333 730

សាខាទួលសង្កែ៖​ 017 333 011

សាខាមានជ័យ៖ 017 222 389

សាខាខេត្តសៀមរាប៖​ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241

សាខាខេត្តកំពង់ចាម៖ 017 222 049

ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937

ឬ​ក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) Telegram  Facebook Youtube Website Instagram

 

ពើហ្សូ ខេម៉ូឌៀ (PEUGEOT CAMBODIA) នឹងរៀបចំកម្មវិធី ដំណើរកម្សាន្តគ្រួសារពើហ្សូ និងសប្បុរសធម៌ លើកទី៣

ក្រុមហ៊ុន THH IMPORT & EXPORT CO., LTD ដែលជាក្រុមហ៊ុនបុត្រសម្ពន័្ធរបស់ក្រុមហ៊ុន TH GROUP ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយ លក់រថយន្តទំនើបម៉ាក PEUGEOT ផ្តាច់មុខតែមួយគត់ ប្រចាំកម្ពុជា បានរៀបចំសន្និសិទសារព័ត៌មាន ប្រកាសពីកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ ខេត្តពោធិសាត់ អូរសោម​ (ភ្នំ១៥០០)​ ប្រទេសកម្ពុជា នាចុងឆ្នាំខាងមុខនេះ ជាមួយនឹងក្បួនរថយន្ត PEUGEOT ជាច្រើនគ្រឿន របស់អតិថិជនពើហ្សូ។

ដំណើរកម្សាន្ត គ្រួសារ ពើហ្សូ (PEUGEOT) និងសប្បុរសធម៌ លើកទី៣នេះ មានរយៈពេល 3ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងអ្នកចូលរួមប្រមាណជាង ១០០នាក់ ធ្វើដំណើរជាក្បួន ទៅកាន់ តំបន់អូរសោម ភ្នំ១៥០០ នៃខេត្តពោធិសាត់ ដែលយើងនឹងមានការជួបជុំគ្នានៅពេលព្រឹកព្រលឹម នៅទីតាំងអគារលក់រថយន្តសាខាកាល់ម៉ែត។

ការរៀបចំកម្មវិធីដំណើរកំសាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ក៏មានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុនដែលឈរលើទស្សនៈវិស័យដូចគ្នា និងមានការចូលរួមឧបត្ថម្ភកម្មវិធីធំដោយ ក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងសហការឧបត្ថម្ភកម្មវិធីដោយ ធនាគារ HONG LEONG BANK ក្រុមហ៊ុន Forward Leasing Plc, PappaRich Cambodia, Ichiban Buffet, Texas Chicken Cambodia, Carl’s Jr. Cambodia, Shabu Shabu On-Yasai Cambodia, Gyu-Kaku Japanese BBQ Cambodia.

លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន TH GROUP បានឱ្យដឹងថា កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌នេះ ធ្វើឡើងលើកដំបូង នៅចុងឆ្នាំ២០២១ ក្រោមគោលបំណងបង្កើតនូវភាពសិទ្នស្នាល រវាង PEUGEOT CAMBODIA និងអតិថិជន ក៏ដូចជាការផ្តល់ជូននូវភាពសប្បាយរីករាយ ព្រមជាមួយបទពិសោធន៏ជាក់ស្តែងក្នុងការប្រើប្រាស់រថយន្តពើហ្សូ (PEUGEOT) ដែលជាប្រភេទរថយន្តទំនើប ទាន់សម័យ សុវត្តិភាព និងស៊ីវីល័យ ដែលជាម៉ាក់ដ៏ល្បីរបស់ប្រទេសបាំរាំង។

លោកស្រី បានបន្ថែមថា កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ក៏បានចូលរួមចំណែកអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលជួយដល់សង្គម ដោយការរៀបចំកម្មវីធីនេះ មានការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរកម្ពុជាប្រចាំតំបន់ ដើម្បីកំណត់សហគមន៍ក្រីក្រពិតប្រាកដ មានតម្រូវការគ្រឿងឧបភោគបរិភោគ និងទៅដល់សាលារៀននៅតាមទីជនបទដាច់ស្រយ៉ាលដែល មានតម្រូវការសំភារៈសិក្សារ។ ជាក់ស្តែងឆ្នាំនេះ ជាកម្មវិធីដំណើរកម្សាន្តលើកទី៣ របស់គ្រួសារពើហ្សូ (PEUGEOT) និងសប្បុរសធម៌ គឺធ្វើឡើងនៅខេត្តពោធិសាត់ អូរសោម​ (ភ្នំ១៥០០)​ ដោយ PEUGEOT CAMBODIA បានផ្តល់ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាដល់គ្រួសារសិស្សានុសិស្ស ចំនួន ៨០ នៃសាលាបឋមសិក្សាថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។​ 

ជាចុងក្រោយ PEUGEOT CAMBODIA សូមថ្លៃងអំណរគុណដល់ ដៃគូរសហការទាំងអស់ ដែលតែងតែចូលរួម និងសហការ​ ក្នុងកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌នេះ។ 

ទីតាំងអគារតាំងបង្ហាញរថយន្តទំនើប PEUGEOT:

– សាខាទីកាល់ម៉ែត: ☎️ 076 738 4368 | 095 999 629

– សាខាងទីពោធិ៍ចិនតុង: ☎️ 095 777 160

 

 

មានតែ ៤ ម៉ឺនដុល្លារជាងទេ អាចទទួលបានរថយន្ត TOYOTA ប្រភេទហ៊ាយប្រ៊ីដ និង Option ខ្ពស់លើសពីការរំពឹងទុកនោះគឺ Toyota All New Yaris Cross HEV

អ្វីដែលលោកអ្នកទន្ទឹងរង់ចាំ ទីបំផុតបានក្លាយជាការពិតហើយ នោះគឺការបង្ហាញខ្លួនជាផ្លូវការ Toyota All New Yaris Cross HEV មកកាន់ប្រទេសកម្ពុជា ។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ អតិថិជនមួយចំនួនធំ គិតគូរយ៉ាងម៉ត់ចត់ទៅលើការសន្សំសំចៃខ្ពស់ នេះហើយជាហេតុធ្វើអោយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ធ្វើការនាំចូលនូវរថយន្តថ្មីខ្លាញ់គោ ប្រភេទ Hybrid Electric Vehicle មកកាន់កម្ពុជា ។

ថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការសម្ពោធដាក់លក់ជាផ្លូវការរថយន្ត Toyota All New Yaris Cross HEV តាមរយៈការផ្សាយផ្ទាល់ពីផេក ហ្វេសប៊ុក ផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ហើយជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជន ក៏ដូចជាការ បើកទំព័រថ្មីនៃការនាំចូលរថយន្តប្រភេទ HEV មកកាន់ទីផ្សារកម្ពុជា របស់ក្រុមហ៊ុននាំចូលរថយន្តផ្លូវការរបស់ប្រទេសជប៉ុនមួយនេះផងដែរ ។

តោះមកដឹងពី ចំនុចពិសេសបន្ថែមរបស់ Toyota All New Yaris Cross HEV ៖

កម្លាំងម៉ាស៊ីន៖

មកជាមួយម៉ាស៊ីនទំហំ 1.5L 4 ស៊ីឡាំង ដែលផ្តល់កម្លាំងបាន 91 សេះ និងកម្លាំងរមួល 121 NM ព្រមជាមួយកម្លាំងផ្តល់ពី ម៉ូទ័រហ៊ាយប្រ៊ីដបាន 80 សេះ និង កម្លាំងរមួលទៅដល់ 141 NM ។ ជាមួយគ្នានេះដែរ ប្រសិនជា កម្លាំងម៉ាស៊ីនធ្វើការរួមជាមួយម៉ូទ័រហ៊ាយប្រ៊ីដកម្លាំងនឹងផ្តល់បានដល់ 111 សេះ ព្រមនឹងប្រអប់លេខ CVT អាចអ្នកប្រើប្រាស់សន្សំសំចៃប្រេងបាន ដោយ 100 km ត្រឹមតែ 3 លីត្រតែប៉ុណ្ណោះ ឬ 26.3 KM / លីត្រ

រូបរាងខាងក្នុង​ និងក្រៅ៖​

ការរចនាផុសឡើងជាមួយ តែម HEV បង្ហាញថានេះជារថយន្ត ប្រភេទ Hybrid ជំនាន់ទី 4 ។ ថែមពីនេះដែរ រថយន្តនេះ មកជាមួយ ទំហំកង់ 18 អ៊ីញ ធំងាយស្រួលក្នុងការធ្វើដំណើរ ។ ចង្កៀងមុខក្រោយបំពាក់មកជាមួយប្រភេទ LED ស្អាតនិង ភ្លឺច្បាស់ ។
ខាងក្នុងបំពាក់មកជាមួយ កៅអីស្បែកខ្មៅ មើលទៅដូចឡានប្រណិត សក្តិសមជាមួយសម័យថ្មី ។ មិនត្រឹមតែពណ៌ខ្មៅ ដែលបង្ហាញភាពប្រណិតនោះទេ ដំបូលរថយន្តនេះ ជាប្រភេទ Panoramic Roof បើកបានតាំងពីមុខដល់ក្រោយ កាលីប និងទាន់សម័យ។ បន្ថែមពីនេះទៀតដែរ ម៉ាញ៉េកម្សាន្តទំហំ 10.1 អ៊ីញ មកជាមួយ Apple CarPlay / Android Auto លក្ខណៈ Wireless ។ កាន់តែពិសេសសម្រាប់ Toyota All New Yaris Cross HEV ត្រូវបា

នភ្ជាប់មកជាមួយឧបករណ៍បំពងសម្លេង Pioneer ធ្វើអោយសម្លេង ងំ ច្បាស់ រណ្ដំ ។

ប្រព័ន្ធសុវត្ថិភាព៖

រថយន្តនេះភ្ជាប់ កាមេរ៉ា ៣៦០ ដឺក្រ មើលឃើញមួយជុំរថយន្ត ព្រមនឹងកញ្ចប់សុវត្ថិភាព Toyota Safety Sense ។ ប្រព័ន្ធកំណត់ល្បឿនថេរ Adaptive Cruise Control All-Speed with Stop & Go ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ Pre-Collision System ប្រព័ន្ធផ្ដល់សញ្ញាចង្កូតរថយន្តចាកគន្លង Lane Departure Alert ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តវ៉ាជែង Blind Spot Monitor ប្រព័ន្ធជំនួយពេលចូល-ចេញចំណត Rear-Cross Traffic Alert និងមុខងារសំខាន់ៗជាច្រើនទៀត ។

ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ៖

សាខាទឹកថ្លា៖ សាខាបឹងកេងកង៖ សាខាទួលសង្កែ៖ សាខាមានជ័យ៖ សាខាខេត្តសៀមរាប៖ សាខាខេត្តបាត់ដំបង៖ សាខាខេត្តកំពង់ចាម៖ ផ្នែកលក់អនឡាញ៖ ផ្នែកលក់ក្រៅ៖ ។

កូនកាត់ហាយប្រ៊ីដហើយ មានដំបូលបើកទៀត! ពេលនេះ តូយ៉ូតា បើកទទួលកក់ Yaris Cross HEV ជាផ្លូវការហើយ

ដូចដែលបងប្អូនទាំងអស់គ្នាបានដឹងរួចមកហើយ ថារថយន្តដែលត្រូវបាននាំចូលជាផ្លូវការដោយក្រុមហ៊ុនតូយ៉ូតានៅទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន គឺសុទ្ធសឹងតែប្រភេទម៉ាស៊ីនចំហេះក្នុងប៉ុណ្ណោះ ចាប់តាំងពីខ្នាតតូច ដល់ខ្នាតធំ រួមទាំងរថយន្តភីកអាប់ផងដែរ។ ហើយក៏មានបងប្អូនយើងជាច្រើន បានរង់ចាំ និងសួរថាពេលណា ក្រុមហ៊ុនតូយ៉ូតានាំរថយន្តប្រភេទកូនកាត់ ឬ HEV មកលក់ផ្លូវការ ខណ:ប្រទេសជិតខាងកំពុងទទួលបានការចាប់អារម្មណ៍ជាមួយជម្រើសរថយន្តប្រភេទកូនកាត់នេះ។

ជាមួយការទន្ទឹងរង់ចាំ កាលពីថ្ងៃអង្គាកន្លងទៅ ក្រុមហ៊ុនតូយ៉ូតាបានផ្តល់នូវភាពភ្ញាក់ផ្អើល ជាមួយការអោយតម្រុយនៃការនាំចូលផ្លូវការនូវរថយន្តប្រភេទកូនកាត់ ឬ HEVដំបូងមកកាន់ទីផ្សារស្រុកយើង។ ហើយថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការប្រកាសពីការទទួលការកក់ជាផ្លូវការនៃរថយន្តប្រភេទថ្មីរបស់ខ្លួន នោះគឺរថយន្ត Toyota Yaris Cross HEV ដែលនេះជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជន ក៏ដូចជាការ បើកទំព័រថ្មីនៃការនាំចូលរថយន្តប្រភេទ HEV មកកាន់ទីផ្សារកម្ពុជា របស់ក្រុមហ៊ុននាំចូលរថយន្តផ្លូវការរបស់ប្រទេសជប៉ុនមួយនេះផងដែរ។

ទាក់ទងទៅនឹងលក្ខណ:ពិសេស យោងតាមការបង្ហោះឡើងពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញថា មានការខុសគ្នាទៅលើលក្ខណ:ពិសេសមួយចំនួន ដោយមានបន្ថែមនូវ ខ្ពស់ទៀត ដូចជាដំបូលបើកប្រភេទ Panoramic Roof និងកាំមេរ៉ា 360ដឺក្រេជាដើម។

ឯម៉ាស៊ីនវិញ ដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ១,៥លីត្រ ធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី១ ដែលទទួលបានថាមពលពីកញ្ចប់អាគុយលីដ្យូម អាចផលិតកម្លាំងសរុបបាន ១១០សេះ ភ្ជាប់ជាមួយប្រអប់លេខ CVT និងមានកម្រិតស៊ីសាំងខ្ទង់ ៣,៨លីត្រ ក្នុងរយ:ចម្ងាយ ១០០គ.ម។

តើបងប្អូនយល់យ៉ាងណាដែរ ពីម៉ូឌែលថ្មីប្រភេទកូនកាត់ដំបូងរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មួយនេះ?  ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ:

  • 🚩ផ្នែកលក់អនឡាញ៖ 017 222 451
  • 🚩សាខាទឹកថ្លា៖ 017 222 730
  • 🚩សាខាបឹងកេងកង៖ 017 333 730
  • 🚩សាខាទួលសង្កែ៖ 017 222 733
  • 🚩សាខាខេត្តសៀមរាប៖ 017 222 557
  • 🚩សាខាខេត្តបាត់ដំបង៖ 017 333 241
  • 🚩សាខាខេត្តកំពង់ចាម៖ 017 333 049
  • Telegram: Toyota Cambodia Official
  • Facebook Page: Toyota Cambodia

បើកដំណើរការជាផ្លូវការហើយ សាខាថ្មី ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ

បើកដំណើរការជាផ្លូវការហើយ សាខាថ្មី ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាទីតាំងថ្មី សាខាថ្មី គឺក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ ជាមួយការផ្តល់ជូននូវសេវាកម្មសំបូរបែបដែលមានដូចជា៖
សេវាកម្មលក់រថយន្តថ្មី
សេវាកម្មលក់រថយន្តមួយទឹកមានការធានា
សេវាកម្មផ្លាស់ប្តូររថយន្តចាស់ យករថយន្តថ្មី
សេវាកម្មថែទាំ និងជួសជុលទូរទៅ
សេវាកម្មលក់គ្រឿងបន្លាស់សុទ្ធ
ទីតាំងថ្មី សាខាថ្មី ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ មានទីតាំងធំទូរលាយ មានគ្រឿងបរិក្ខាទំនើបៗ រង់ចាំទទួលស្វាគមន៍អតិថិជនទាំងអស់ រួចជាស្រេច។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាបាក់ទូក ដែលផ្តល់ជូនសេវាកម្មលក់រថយន្តមួយទឹកមានការធានា សេវាកម្មផ្លាស់ប្តូររថយន្តចាស់ យករថយន្តថ្មី ហៅថា “Toyota Plus” និងសេវាកម្មថែទាំរថយន្ត ក៏ផ្លាស់ប្តូរពីទីតាំងបច្ចុប្បន្ន(ខណ្ឌ ៧ មករា)ទៅកាន់ទីតាំងថ្មីចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាទីតាំងថ្មី សាខាថ្មី គឺក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ។

សម្រាប់ព័តមានបន្ថែម សូមអតិថិជនធ្វើការទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុកផ្លូវការ Toyota Cambodia-Mean Chey Branch (Facebook) យើងខ្ញុំផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ៖ 017 666 975 / 017 333203

ចំណុចពិសេសនៃរថយន្តខ្លាញ់គោពីរម៉ូដែលតម្លៃជាង4ម៉ឺនដុល្លារ ដែលកំពុងល្បីនៅស្រុកខ្មែរ

ទីផ្សាររថយន្តកាន់តែមានច្រើន ជម្រើសរថយន្តក៏កាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់រថយន្ត។ ក្នុងនោះអេដមីន សូមលើកឡើងរថយន្តពីរប្រភេទដែលជាម៉ាកយីហោល្បីរបស់អាមេរិច មានការពេញនិយមប្រើ ហើយមានលំដាប់តម្លៃខ្ទង់ជាង 4ម៉ឺនដុល្លារ​ ដែលស័ក្តិសមសម្រាប់អតិថិជន នោះគឺម៉ូឌែល Ford Territory និង Chevrolet Equinox។ តោះយើងទៅអានលម្អិតទាំងអស់គ្នា។

Equinox Ford Territory
ម៉ាកយីហោ ម៉ាកយីហោអាមេរិច ធ្វើការផលិត និងតម្លើងផ្ទាល់នៅសហរដ្ឋអាមេរិច ម៉ាកយីហោអាមេរិច ដែលធ្វើការតម្លើងផ្ទាល់នៅប្រទេសចិន
ទំហំម៉ាស៊ីន 1.5L 1.5L
កម្លាំងសេស 170HP 160HP
កម្លាំងរមួល 275NM 250NM
កម្រិតស៊ីសាំង 7-7.5L 7.5-8L
ប៉ុង ប៉ុង 2 មានភាពបត់បែន ដោយអាចធ្វើការផ្តាច់ប៉ុងប្រើ ប៉ុង1ក្នុងស្ថានភាពផ្លូវលាត និង ប្រើប្រាស់ប៉ុង2 សម្រាប់ស្ថានភាពផ្លូវលំបាក។ ប្រើប្រាស់ប៉ុង​ 1

 

យ៉ាន់កង់ 19អ៊ីញ 19អ៊ីញ
ដំបូល បើកពីរជាន់ បើកពីរជាន់
ចង្កៀងមុខ LED គុជពីរគ្រាប់​ និងមានមុខងារ តម្លើង/ទម្លាក់ភ្លើងហ្វារដោយស្វ័យប្រវត្តិ LED គុជពីរគ្រាប់​ និងមានមុខងារ តម្លើង/ទម្លាក់ភ្លើងហ្វារដោយស្វ័យប្រវត្តិ
អេក្រង់កម្សាន្ត ទំហំ8អ៊ីញ ទំហំ 12អ៊ីញ
Speaker Bose 7គ្រាប់ Speakerស្តង់ដារធម្មតា 8គ្រាប់
កៅអីផ្នែកតៃកុង អូតូ ( Lumbar Support) អូតូ ( No Lumbar Support)
កៅអីផ្នែកអ្នករួមដំណើរ អូតូ ( Lumbar Support) មិនអូតូ (No Lumbar Support)
ចំណាត់ថ្នាក់វាយតម្លៃលើប្រព័ន្ធសុវត្ថិភាព 5- Star ពី Euro NCAP របស់ អឺរ៉ុប 5- Star ពី CNCAP របស់ប្រទេសចិន

 

តម្លៃ $49,500 $48,900

Chevrolet Equinox និង Ford Territory