Sunday, April 20, 2025
Google search engine
Home Blog Page 4

អបអរភាពជោគជ័យរបស់លោកអ្នកជាមួយនឹងរថយន្ដស៊េរីថ្មី Hyundai Creta

ភំ្នពេញ​ ថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៣

ដើម្បីអបអរភាពជោគជ័យរបស់យុវវ័យសម័យថ្មី ក្រុមហ៊ុន CAMKO MOTOR COMPANY LTD បានសម្រេចនាំចូលរថយន្តស៊េរីថ្មីចុងក្រោយបង្អស់​របស់​ Hyundai ដែលមានឈ្មោះថា Creta ហើយបានដាក់សម្ពោធជាផ្លូវការនៅរោងភាពយន្ត លេជេន អេដេន ហ្គាដិន(Eden Garden Phnom Penh) រាជធានីភ្នំពេញ។

រថយន្ត​ Hyundai Creta គឺជារថយន្ត Crossover ស៊េរីទំនើប ដែលផលិតឡើងដើម្បីធ្វើជាជំនួយការពិសេសរបស់មនុស្សជំនាន់ថ្មី ជាពិសេសស័ក្ដិសមសម្រាប់អ្នកដែលមានការងាររវល់ច្រើន ហើយចង់ធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ​ ប្រៀបបានដូចជារថយន្ដ Creta ដែលត្រូវបានផលិតឡើង ជាមួយនឹង​រចនាប័ទ្មទំនើប ស្អាតទាក់ទាញ និងមានទម្ងន់ស្រាលជាង​មុន ងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ដែលធ្វើអោយការបើកបររបស់លោកអ្នក កាន់តែរលូន រួមជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាព និងបច្ចេកវិទ្យាជំនួយដល់ការបើកបរដ៏ជំនាញ។

សម្រាប់អ្នកចូលចិត្តសាកថ្មជីវិតនាពេលចុងសប្តាហ៍ Hyundai Creta ផ្តល់ជូនលោកអ្នកជាមួយនឹងភាពល្អឥតខ្ចោះ ដូចជាដំបូលបើក (Panorama Sunroof) ងាយស្រួលក្នុងការបើកបិទដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ កៅអីអង្គុយស្បែកប្រណីតបែប Artificial Leather ចំនួនប្រាំសម្រាប់ក្រុមគ្រួសារ ឬមិត្តភក្ដិជាទីស្រឡាញ់របស់លោកអ្នក។

អ្វីដែលកាន់តែពិសេស មិនថាលោកអ្នក ធ្វើដំណើរផ្លូវឆ្ងាយប៉ុនណានោះទេ លោកអ្នកនៅតែស្រស់ស្រាយជាមួយនឹងសម្លេងតន្រ្ដីដ៏ពិរោះរណ្ដំ បញ្ចេញពីឧបករណ៍បំពងសម្លេងម៉ាក Bose ចំនួន ៥ គ្រាប់ ដែលត្រូវបានបំពាក់ នៅក្នុងរថយន្ដ Creta  មិនតែប៉ុណ្ណោះ Hyundai Creta ផ្ដល់ការសន្សំសំចៃ ដោយលោកអ្នកប្រើប្រាស់ប្រេងប្រេង   ឥន្ធនៈត្រឹមតែ 6.3 លីត្រ​ប៉ុណ្ណោះ ក្នុងរយៈចម្ងាយ ​100Km ។

ជូនកាដូដល់ខ្លួនឯង សម្រាប់ការខិតខំឆ្ពោះទៅរកភាពជោគជ័យ នូវរថយន្ដទំនើបទាន់សម័យ Hyundai Creta ដែលជារថយន្ដស៊េរីថ្មី បំពាក់ដោយបច្ចេកវិទ្យាវៃឆ្លាត (​Smart Sensor) ជាច្រើនមុខងារ ក្នុងតម្លៃត្រឹមតែ ​3 ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ!

ចាប់ពីថ្ងៃនេះតទៅ លោកអ្នកក៏អាចអញ្ជើញមកទស្សនា ​និង​បើកបរសាកល្បងនូវ Hyundai Creta នៅគ្រប់សាខាលក់របស់ក្រុមហ៊ុន Hyundai ដោយផ្ទាល់ ជាពិសេសលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ក្នុងអំឡុងខែកញ្ញានេះផងដែរ៕

 

 

 

 

ក្តៅៗ កំពូលរថយន្ត Pickup របស់តូយ៉ូតាចេញឆ្នាំ ២០២៤ ភ្លាម ប្រកាសស្វែងរកម្ចាស់ភ្លាម

[ក្នុងស្រុក] ឱកាសពិធីបុណ្យភ្ជុំបិណ្ឌកំពុងខិតជិតមកដល់ហើយ ហើយបងប្អូនយើងក៏កំពុងស្វែងរកទិញរថយន្តភីកអាប់សេរ៊ីថ្មី សម្រាប់ប្រើប្រាស់ ក៏ដូចជាធ្វើដំណើរទៅកាន់ទីស្រុកកំណើត ដោយពេលនេះជាវេលាល្អមួយសម្រាប់បងប្អូន គឺក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) បានធ្វើការបើកទទួលការកក់ជាផ្លូវការនូវរថយន្តភីកអាប់សេរ៊ីថ្មីរបស់ខ្លួន គឺរថយន្ត Toyota Hilux Revo Rally សេរ៊ីថ្មីឆ្នាំ ២០២៤ នេះបើយោងតាមការបង្ហោះឡើងនៅលើទំព័រផ្លូវការ Toyota Cambodia បានមកដល់ហើយ អញ្ចឹងបានជិះមុនភ្ជុំបិណ្ឌតែម្តង។ជាមួយការប្រកាសដំណឹងនេះ យើងក៏បានឃើញថារថយន្តសេរ៊ីថ្មីនេះ នឹងទទួលបាននូវការបន្ថែមនូវបច្ចេកវិទ្យាថ្មីៗ ជាច្រើនដើម្បីបំពេញតម្រូវការអតិថិជន អោយកាន់តែងាយស្រួល។

1 Toyota Hilux Revo Rally 2024 :
ជាក់ស្តែង នៅលើម៉ូឌែល Hilux Revo Rally ឆ្នាំ២០២៤នេះ គឺបានអាប់ដេតទៅលើអេក្រង់កម្សាន្តថ្មីធំជាងមុនរហូតដល់ ៩ អ៊ីញ ព្រមទាំងភ្ជាប់ដោយមុខងារឥតប្រើខ្សែ Wireless Apply CarPlay នឹង Andriod Auto កាន់តែពិសេសនោះគឺបានបន្ថែមទៅលើមុខងារជំនួយដល់ការបើកបរសុវត្ថិភាព Blind Sport Monitoring ដែលជួយផ្តល់ដំណឹងពីផ្នែកជំហៀង និងផ្នែកខាងក្រោយផងដែរ ដែលយើងមិនអាចមើលឃើញពីខាងក្នុងរថយន្ត និងមុខងារជំនួយពេលថតក្រោយ ឬចេញពីចំណត Rear Cross Traffic Alert ដែលនឹងផ្តល់សញ្ញាអសន្នប្រសិនបើមានឧបសគ្គមកកៀករថយន្ត។

2 Toyota Hilux Revo V-Edition 2024 :

ចំណែកនៅលើ Toyota Hulux Revo V-Edition សេរ៊ីថ្មី ២០២៤ គឺកាន់តែពិសេស ដោយផ្នែកខាងមុខបានផ្លាស់ប្តូរពីការប្រើប្រាស់នូវប្រភេទ Chrom (ក្រូម៉េ) ទៅពណ៌ខ្មៅដែលជួយកាន់បន្ថែមរូបរាងនៃរថយន្តនេះអោយតែស្ព័រ ហើយចង្កៀងមុខប្តូរពីអំពូល Halogen ដែលជាអំពូលពងមាន់ ទៅជាភ្លើង LED ជួយសន្សំសំចៃ និងសោភណ្ឌភាព បន្ថែមជាមួយប្រើប្រាស់នូវសោឆ្លាតវៃ (Smart Key), កញ្ចក់បង្អូចទាំង ៤គឺអាច បិទ-បើក បញ្ជារដោយអេឡិចត្រូនិច ស្វ័យប្រវត្តិ (Power Windows) និងបំពាក់សេនស័រជំនួយដល់ការចូលចតសរុប ៦គ្រាប់ ដោយផ្នែកខាងមុខ២ និងខាងក្រោយចំនួន ៤ ។

ទាក់ទងទៅនឹងតម្លៃបើយោងតាមសាកសួររបស់ក្រុមការងារ Square Car ទៅកាន់អ្នកដំណាងរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញថារថយន្តទាំង ២ម៉ូឌែលគឺប្រហាក់ប្រហែលនឹងតម្លៃនៃម៉ូឌែលដែលកំពុងលក់បច្ចុប្បន្ននេះទេ គឺ Toyota Hilux Revo Rally សេរ៊ីថ្មី ២០២៤ មានតម្លៃចាប់ពី ៥៣ ៦០០ដុល្លារ និង Toyota Hulux Revo V-Edition សេរ៊ីថ្មី ២០២៤ មានតម្លៃ ៤៤ ០០០ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ:

  • ផ្នែកលក់អនឡាញ៖ 017 222 451
  • សាខាទឹកថ្លា៖ 017 222 730
  • សាខាបឹងកេងកង៖ 017 333 730
  • សាខាទួលសង្កែ៖​ 017 222 733
  • សាខាខេត្តសៀមរាប៖​ 017 222 557
  • សាខាខេត្តបាត់ដំបង៖ 017 333 241
  • សាខាខេត្តកំពង់ចាម៖ 017 333 049
  • Telegram: Toyota Cambodia Officail
  • Facebook Page: Toyota Cambodia

 

 

ស្ងាត់ៗ ក្រុមហ៊ុនលក់រថយន្តផ្លូវការរបស់ជប៉ុន ត្រៀមបើកសាខាថ្មី ធំជាងមុនខ្លាំង នៅតំបន់សក្តានុពលផ្លូវ ៦០ម៉ែត្រ

[ក្នុងស្រុក] កាលពីពេលថ្មីៗកន្លងទៅនេះ (ក្រុមសារព័ត៌មាន) បានធ្វើដំណើរលើផ្លូវ ៦០ម៉ែត្រ

ហើយក៏បានប្រទះភ្នែកឃើញការដ្ឋានសាងសងក្រុមហ៊ុនលក់រថយន្តផ្លូវការយ៉ាងធំមួយ ចាប់ផ្តើមលេចរូបរាងជាផ្លូវការ ដោយមានដាក់អក្សរលើផ្ទាំងផ្សព្វផ្សាយមួយថា “ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ” ។ នេះគឺជាសម្ធិផលមួយថ្មីមួយទៀតហើយរបស់ ក្រុមហ៊ុនចែកចាយរថយន្តថ្មីផ្លូវការតូយ៉ូតា ក៏ដូចជាបងប្អូនដែលរស់នៅតំបន់ផ្លូវ ៦០ម៉ែត្រ​ ដោយក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) កំពុងត្រៀមបើកដំណើរការនូវសាខាថ្មី (សាខាមានជ័យ) នៅលើផ្លូវដែលកំពុងមានសក្តានុពល ៦០ម៉ែត្រ ដើម្បីបំពេញនូវតម្រូវការ ក៏ដូចជាជួយសម្រួលដល់ការប្រើប្រាស់សេវាកម្មរបស់អតិថិជនអោយកាន់តែមានភាពងាយស្រួល និងសំបូរបែបបន្ថែមទៀតនោះ។

សម្រាប់អគារថ្មី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ នឹងបើកបម្រើសេវាកម្មដូចជា ៖

  • សេវាកម្មផ្លាស់ប្តូររថយន្តចាស់ យករថយន្តថ្មី
  • សេវាកម្មលក់រថយន្តថ្មី
  • សេវាកម្ម ជួសជុលទូទៅ
  • និងសេវាកម្មលក់គ្រឿងបន្លាស់

គួរឲ្យដឹងដែរថា ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយ:ពេល ៣០ឆ្នាំរួចមកហើយជាមួយការពង្រីកវិសាលភាពរបស់ខ្លួនជាច្រើនខេត្តក្រុងដោយពេលថ្មីៗនេះទើបសម្ពោធនូវសាខាថ្មី នាខេត្តកំពង់ចាម ហើយក៏ត្រៀមបើកដំណើរការសាខាថ្មីមានជ័យនេះ។ ជាមួយគ្នានេះដែរយើងពុំទាន់ដឹងច្បាស់ទេថាអគារថ្មីនេះនឹងបញ្ចប់ការសាងសងក៏ដូចជាបើកដំណើរ

ការជាផ្លូវការនៅពេលណានូវឡើយទេ និងចំណាយទំហំទឹកប្រាក់វិនិយោគប៉ុន្មាននោះទេ សម្រាប់ព័ត៌មាន ច្បាស់ការ យើងនឹងរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនផ្ទាល់។

ស្វាគមន៍រថយន្ត SUV ទំនើបបែបអនាគត GAC EMKOO មកកាន់ទីផ្សារប្រទេស កម្ពុជា

កាលពីថ្ងៃទី 18 ខែ សីហា ឆ្នាំ​ 2023​ ៖ ក្រុមហ៊ុន​ THH Import Export Co., Ltd បានប្រារព្ធកម្មវិធីសម្ភោធលក់ជាផ្លូវការរថយន្ត GAC EMKOO (ជី អេ ស៊ី អ៊ឹមឃូ) ដែលជារថយន្តម៉ូឌែលថ្មីរបស់ GAC MOTOR ដែលរចនាលំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ។

សូមជម្រាបជូនផងដែរថាក្រុមហ៊ុន THH Import Export Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក GAC ផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន​ GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។

ដោយសង្កេតឃើញថារថយន្ត​ GAC ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុន​បានសម្រេចចិត្តនាំចូលរថយន្តថ្មីមួយម៉ូឌែលទៀត ដែលជារថយន្តប្រភេទ SUV ទំនើបបែបអនាគតគឺ GAC EMKOO (ជី អេ ស៊ី អ៊ឹមឃូ) ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា។

ក្រលេកមកមើលលក្ខណៈពិសេសរបស់រថយន្ត EMKOO ជាប្រភេទរថយន្ត​ SUV ខ្នាតតូចបែបស្ព័រ ដែលមានការរចនាឡើងជាមួយរូបរាងថ្មីប្លែក​លំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ (Sci-Fi Designed Concept) សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។ ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី ជាមួយប៉ាណាបញ្ឈរចំនួន 12 រាង្គជាអក្សរ “V” ដែលមានន័យថា “ជ័យជំនះ” ភ្ជាប់ជាមួយការរចនាចង្កៀងមុខ ដែល GAC ឲឈ្មោះថា Eye of Enlightenment ដែលផ្តល់នូវភាពទាក់ទាញ និងឧត្តមភាពនៅពេលបើកបរ។ ជាមួ​យដៃទ្វារបង្កប់ប្រភេទ Electronic Flush Door និងកង់អាលុយម៉ីញ៉ូមទំហំ 19​ អ៊ីង។ ងាកមកមើលផ្នែកខាងក្រោយ កាន់តែលេចធ្លោ ជាមួយការរចនាភ្លើងក្រោយរាង្គអក្សរ “X” និងបំពាក់បំពង់ស៊ីមាំងភ្លោះបែបស្ព័រ។

រថយន្ត EMKOO ត្រូវបានផលិតនៅលើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានលក្ខណៈ ធន់ រឹងមាំ សន្សំសំចៃ និងផ្តល់នូវគុណភាពខ្ពស់ក្នុងការបើកបរ។ វាបានបំពាក់ម៉ាស៊ីនសាំងសេរីថ្មី ដែល GAC ឲឈ្មោះថា Mega Wave Power ទំហំ 1.5T GDI ផលិតកម្លាំងបាន 177 Hp និងកម្លាំងរមួល 270 Nm ភ្ជាប់ជាមួយប្រអប់លេខ 07 វគ្គអូតូ (7WDCT) ប្រភេទ Wet Dual Clutch Transmission អាចបង្កើនល្បឿនពីចំណុច​ 0 ទៅ 100​ ក្នុងរយៈពេលត្រឹម​ 8.8 វិនាទីប៉ុណ្ណោះ​ ព្រមទាំងកំរិតស៊ីប្រេងស្តង់ដារ ត្រឹមតែ 6.4 លីត្រ/100 គីឡូម៉ែត្រ។

នៅផ្នែកខាងក្នុងវិញ EMKOO ផ្តល់នូវផាសុកភាពខ្ពស់ ជាមួយកៅអីស្បែកដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងដេរដោយដៃផ្ទាល់ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងប្រណិតភាព។ ចំពោះលក្ខណៈសម្បត្តិទូរទៅរួមមាន៖

  • បំពាក់មកនូវកុងទ័រប្រភេទ LCD ទំហំ 7 អ៊ីង
  • អេក្រង់ Touch Screen ទំហំ1 អ៊ីង មានភ្ជាប់ Apple CarPlay​ និង​ Android Auto
  • កៅអីប្រភេទអូតូ និងមុខងារត្រជាក់នៅជួរខាងមុខ
  • ភ្លើង Ambient Lights
  • ដំបូលប្រភេទ Glass Roof

ព្រមទាំងបំពាក់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃដូចជា៖

  • ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Adaptive Cruise Control
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងមុខ Forward Collision Warning
  • ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ Autonomous Emergency Braking
  • ប្រព័ន្ធរក្សាឡានឲ្យនៅក្នុងគន្លងត្រឹមត្រូវ Lane Keeping Assist

ប្រព័ន្ធជំនួយពេលកកស្ទះចរាចរ Traffic Jam Assist

ចំពោះតួរថយន្ត EMKOO វាជាប្រភេទ SUV ខ្នាតកណ្តាលដែលមានទំហំធំទូលាយ វាមានបណ្តោយរហូតដល់ 4,680mm ទទឹង 1,901mm កំពស់ 1,670mm និងគម្លាតពីអ័ក្សកង់មុខទៅអ័ក្សកង់ក្រោយរហូតដល់ 2,750mm ដែលផ្តល់នូវលំនឹងបានល្អនៅពេលបើកបរ។ អ្វីដែលកាន់តែពិសេសសម្រាប់រថយន្តម៉ូឌែល​​ EMKOO សេរីថ្មីនេះ មានជម្រើសរហូតដល់ទៅ​​​​​​​​​ 05 ពណ៌ រួមមាន៖ បៃតង, ខ្មៅ, ប្រាក់, ប្រផេះ និង ស។

អ្វីដែលមិននឹកស្មានដល់នោះចំពោះរថយន្តម៉ូឌែល EMKOO ដែលបំពាក់សុទ្ធតែប្រព័ន្ធឌីជីថល  និងគ្រឿងបរិក្ខាគ្រប់សព្វ (Full Options) នេះ មានតម្លៃពិសេសត្រឹមតែ $39,999.- តែប៉ុណ្ណោះ និងទទួលបានការផ្តល់ជូនការធានារយៈពេលវែងរហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ និងទទួលបាន​ការថែរទាំឥតគិតថ្លៃរយៈពេល 1​ ឆ្នាំ ឬ 20​, 000 គីឡូម៉ែត្រ ផងដែរ។

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកផ្នែកលក់ផ្ទាល់៖ 095999029/ 095999268 ឫ អញ្ជើញមកអគារតាំងបង្ហាញលក់រថយន្ត: អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុងប្រហែល 100 ម៉ែត្រ)។

 

ក្រុមហ៊ុន SsangYong Cambodia ធ្វើអោយទីផ្សារកក្រើកជាថ្មីម្តងទៀត តាមរយៈការនាំចូលរថយន្ត ២ ម៉ូឌែលរួមគ្នា

ក្រុមហ៊ុន SsangYong Cambodia បានធ្វើការនាំចូលនូវរថយន្តសេរីថ្មីខ្លាញ់គោ ចំនួន 2 ម៉ូឌែលស្របគ្នា All New SsangYong XLV និង New SsangYong Rexton 2024 ដែលសុទ្ធសឹងតែជារថយន្តដែលមានភាពស្រស់ស្អាត ទាក់ទាញ កាលីបនិងទាន់សម័យសាកសមសម្រាប់បរិបទទីក្រុងសម័យថ្មី។

ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាអតិថិជនដែលត្រូវការប្រើប្រាស់នូវរថយន្តថ្មីខ្លាញ់គោយកទៅប្រើប្រាស់ចាំបាច់ជាប្រចាំថ្ងៃជាមួយនិងតម្លៃពិសេសទៀតផងដែរ។ ជាមួយគ្នានេះដែរ រថយន្តនេះក៏ត្រូវបានបង្កើតឡើង នៅក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវីល័យ ស្រស់ឆើតឆាយ ដែលសាកសមបំផុតសម្រាប់បរិបទយុវវ័យ ក្រុមគ្រួសារ និងអ្នកជំនួញផងដែរ។
សូមអញ្ជើញបងប្អួនទាំងអស់គ្នាមកដឹងអំពីចំណុចសំខាន់ៗនៃរថយន្តទាំង 2 នេះ

1. All New SsangYong XLV 2024
SsangYong XLV 2024 ដែលមានរូបរាងទាក់ទាញ ស្រស់ស្អាត និង ចាស់ទុំ សាមសមបំផុតសម្រាប់យុវវ័យសម័យថ្មី ជាមួយនិងរូបរាង ស៊ីវីល័យ ជាមួយនិងផ្នែកខាងក្នុងទំនើបផងដែរ។

រូបរាងដ៏ទាន់សម័យនេះ All New SsangYong XLV 2024  ផលិតឡើងជាមួយនិងបណ្តោយប្រវែង 4,480 មីលីម៉ែត្រ ទទឹងប្រវែង 1,810 មីលីម៉ែត្រ កម្ពស់ 1,646 មីលីម៉ែត្រ ប្រវែងគម្លាតកង់ពីមុខទៅក្រោយ 2,600 មីលីម៉ែត្រ

ផ្នែកម៉ាស៊ីនរថយន្ត:
ម៉ាស៊ីនរបស់រថយន្ត All New SsangYong XLV 2024 នេះមានបំពាក់ជាមួយនិងម៉ាស៊ីនសាំង 1.6 MPI
ទំហំ 4 ស៊ីឡាំង កម្លាំង 1,597 CC បញ្ចេញកម្លាំងបាន 128 PS និងកម្លាំងរមួល 160 NM។

រូបរាងនៃការរចនាដ៏ស៊ីវីល័យ ទាន់សម័យនិងទាក់ទាញ:
ការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រនិងកាចទាំងផ្នែកចង្កៀងខាងមុខនិងខាងក្រោយជាប្រភេទ  LED ជាមួយនឹងការរចនាផ្នែកចំហៀងមានភាពចាស់ទុំ សាមញ្ញ បំពាក់ជាមួយនិងកង់
អាលុយមីញូមទំហំ 18 អ៊ីញ និងទាក់ទាញ។

ប្រណិតភាពនៃផ្នែកខាងក្នុង:
សំរាប់ផ្នែកខាងក្នុងវិញមានភាពធំទូលាយទាំងជួរខាងមុខនិងខាងក្រោយហើយការរចនាតាប្លូនិងបរិក្ខារប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រហើយក៏មានមកជាមួយនិងដំបូល SunRoof មកដែរសាកសមសម្រាប់មិត្តយុវវ័យ។ លើពីនេះទៀតក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ដែលអាចធ្វើការភ្ជាប់ជាមួយនិងមុខងារ Android Auto និង Apple Car Play បានដែរ។

ប្រព័ន្ធសុវត្ថិភាពនិងជំនួយការបើកបរ:
ខាងក្រុមហ៊ុន SsangYong ក៏បានគិតគូរពីសុវត្ថិភាពអ្នកប្រើប្រាស់ជាចម្បងជាក់ស្តែងរថយន្តនេះក៏បាន
ធ្វើការបំពាក់នូវពោងសុវត្ថិភាពចំនួន 7 គ្រាប់អាចធ្វើការការពារមួយជុំរថយន្តបានផងដែរ។

2. New SsangYong REXTON 2024

New SsangYong REXTON 2024 ដែលមានរូបរាងទាក់ទាញ ស្រស់ស្អាត ទាន់សម័យ និង ស៊ីវីល័យ សាកសមបំផុតបរិបទទីក្រុងសម័យថ្មីជាមួយនិងផ្នែកខាងក្នុងកាន់តែទំនើប ផាសុកភាពនិងសុវត្ថិភាពក្នុងការបើកបរជាប្រចាំថ្ងៃផងដែរ។
រូបរាងដ៏ទាន់សម័យនិងស៊ីវីល័យនេះ New SsangYong REXTON 2024 បានធ្វើការផលិតឡើងមកមានបណ្តោយប្រវែង 4,850 មីលីម៉ែត្រ ទទឹងប្រវែង 1,960  មីលីម៉ែត្រ កម្ពស់ប្រវែង 1,825 មីលីម៉ែត្រនិង គម្លាតកង់ 2,865 មីលីម៉ែត្រ

ផ្នែកម៉ាស៊ីនរថយន្ត:
ម៉ាស៊ីនរបស់រថយន្ត New SsangYong REXTON 2024 បំពាក់ជាមួយនិងម៉ាស៊ីនម៉ាស៊ូត E – XDI220 ទំហំ 4 ស៊ីឡាំង កម្លាំង 2,157 CC ម៉ាស៊ីន 2.2 លីត្រ បញ្ចេញកម្លាំងបាន 202 PS និងកម្លាំងរមួល 441 NM

រូបរាងនៃការរចនាដ៏ស៊ីវីល័យ ទាន់សម័យនិងទាក់ទាញ
ការរចនាផ្នែកខាងក្រៅមានលក្ខណះអំណាចនិងកាចទាំងផ្នែកចង្កៀងខាងមុខនិងខាងក្រោយជាប្រភេទ LED មានភាពភ្លឺច្បាស់និងបាញ់ពន្លឺបានឆ្ងាយ ការរចនាផ្នែកចំហៀងមានភាពស្រស់ស្អាត មានមក
ជាមួយនិងកាងនៅលើដំបូល កង់ឌីហ្សាញមានភាពស្រស់ស្អាត ទំហំ 20 អ៊ីញកាន់តែទាក់ទាញ។

ប្រណិតភាពនៃផ្នែកខាងក្នុង:
សំរាប់ផ្នែកខាងក្នុងវិញមានភាពធំទូលាយទាំងជួរខាងមុខនិងខាងក្រោយហើយការរចនាតាប្លូនិងបរិក្ខារប្រើប្រាស់បង្ហាញនូវលក្ខណះ Luxury គិតគូរទៅលើប្រណិតភាព ផ្តល់នូវអារម្មណ៏ Comfortable លើសពីនេះទៀតក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ទំហំ 12.3 អ៊ីញ ដែលអាចធ្វើការភ្ជាប់ជាមួយនិងមុខងារ Android Auto និង Apple Car Play និងកាម៉េរា 360 មើលមួយជុំរថយន្តបានដែរ។

ប្រព័ន្ធសុវត្ថិភាពនិងជំនួយការបើកបរ:
ខាងក្រុមហ៊ុនSsangYongក៏បានគិតគូរពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចម្បងជាក់ស្តែងរថយន្តនេះបានធ្វើការបំពាក់នូវពោងសុវត្ថិភាពចំនួន 9 គ្រាប់អាចធ្វើការការពារមួយជុំរថយន្តបានផងដែរ។

សំរាប់ព័ឥមានអ្វីបន្ថែមទៀតបងប្អូនអាចធ្វើការទាក់ទាងទៅកាន់ផ្នែកលក់របស់ក្រុមហ៊ុន SsangYong Cambodia ដោយផ្ទាល់បានឬក៏បងប្អូនអាចធ្វើការអញ្ជើញទៅដោយផ្ទាល់នៅ Showroom របស់ SsangYong Cambodia ដោយផ្ទាល់ក៏បានដែរ។

 

ក្លាយជាជើងខ្លាំងដែលអាចឈរយូជាងគេ និងឈ្នះរង្វាន់រថយន្ត SUBARU FORESTER 2.0 i.L EyeSight ចូលរួមការប្រកួត Subaru Car Challenge លើកទី 8 នៅកម្ពុជា!

(Images for illustration purposes only, specifications may vary across markets)
(Images for illustration purposes only, specifications may vary across markets)

BE THE LAST ONE STANDING & WIN A SUBARU FORESTER 2.0 i.L EyeSight Join the 8th edition Subaru Car Challenge in Cambodia!

Cambodia, July 26, 2023 – Are you as tough, rugged and versatile as our Subaru cars? If you think you have what it takes, then you might just walk away with the Subaru Forester 2.0 i.L EyeSight! Your first step is to participate in the Subaru Car Challenge in Phnom Penh on August 12, 2023, from 10am to 6pm. This thrilling eight-hour endurance challenge will be held at the popular Aeon Mall Phnom Penh, and the top five contestants stand the chance to get one step closer to owning the Subaru Forester when they compete against contestants from the Asian region in Singapore, come November 4 to 5, 2023.

ភ្នំពេញ ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2023 – តើអ្នកបាន​ទ្រាម​កំលាំង​ស្មារតី​ ឬវិធីសាស្ត្រ​ហើយ​ឬនៅ ក្នុង​ការ​ចូល​រួម​ប្រគូត​វគ្គជម្រុះដើម្បីទទួលបានរថយន្ត Subaru របស់យើង? បើ​អ្នក​គិត​ថា​ អ្នកមាន​សមត្ថភាពទាំង​នោះ​ហើយ​ ​នេះគឺ​ជា​​ឳកាសដែល​អ្នក​​​ត្រូវ​បញ្ចេញ​សមត្ថភាព​ដើម្បី​ដណ្តើម​យក​ថយន្ត Subaru Forester 2.0 i.L EyeSight ដ៏​ទំនើប​មួយគ្រឿងនេះ! ជំហានដំបូងដែល​អ្នក​ត្រូវ​ធ្វើ​ គឺគ្រាន់​តែដាក់ពាក្យ​​ចូលរួមការប្រកួត Subaru Car Challenge នៅរាជធានីភ្នំពេញ នៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2023 ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 6 ល្ងាច។ ការប្រកួតប្រជែងការស៊ូទ្រាំរយៈពេល ៨ ម៉ោង ដ៏រំភើបនេះនឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ ដ៏ពេញនិយម ហើយបេក្ខជនកំពូលទាំង 5 រូបដែល​បាន​ឈ្នេះ​វគ្គ​ជម្រុះ​នៅកម្ពុជា​និង​ត្រូវ​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ ដើម្បី​ចូល​រួម​​ប្រកួតប្រជែងជាមួយបេក្ខជន មកពីប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់អាស៊ី នាថ្ងៃទី៤ ដល់ ៥ ខែ វិច្ឆិកា ឆ្នាំ 2023 ខាងមុខនេះ ។

Win a Trip to Singapore for the Chance to Win a Subaru Forester!
ឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី ដើម្បីមានឱកាសឈ្នះរថយន្ត Subaru Forester!

 Motor Image (Cambodia) Ltd is searching for 60 bold and tough individuals to join us at the electrifying and competitive start in Phnom Penh. Among them, the top five participants who demonstrate remarkable endurance will be rewarded with a round-trip ticket, along with four days and three nights’ hotel accommodation in Singapore.

ក្រុមហ៊ុន Motor Image (Cambodia) Ltd កំពុងស្វែងរកបេក្ខជន​​ជើង​ខ្លាំង​ចំនួន 60 នាក់ ដើម្បីចូលរួមជាមួយយើងនៅក្នុងការចាប់ផ្តើមប្រគួត​វគ្គ​ជម្រុះនៅ​រាជធានីភ្នំពេញ។ បេក្ខ​ជន​កំពូល​ដែល​អាច​ជំនះឧបសក្គគ្រប់វគ្គ​​​ទាំង​៥​នាក់​ចុង​ក្រោយ​ នឹងទទួលបានរង្វាន់ជាសំបុត្រធ្វើដំណើរទៅមក រួមជាមួយនឹងការស្នាក់នៅសណ្ឋាគារប្រនិតរយៈពេល 4 ថ្ងៃ 3 យប់ក្នុងប្រទេស សិង្ហបុរី។

Additionally, the top five from Cambodia will have the opportunity to participate in the Singapore leg, at the Tan Chong Car Challenge 2023, competing against representatives from other Asian markets, showcasing their skills and determination on a regional stage. The ultimate prize awaiting the victor is none other than the extraordinary Subaru Forester 2.0i.L EyeSight SUV.

លើសពីនេះ បេក្ខជន​កំពូលទាំងប្រាំមកពីប្រទេស​ កម្ពុជា នឹងមានឱកាសចូលរួមក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Tan Chong Car Challenge 2023 ក្នុង​ប្រទេស​សិង្ហបុរី​ ដោយមាន​ការ​ចូល​រួម​ប្រកួតប្រជែងពីបេក្ខជន​​តំណាងប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី​ ដោយ​ត្រូវ​បង្ហាញនូវ​សមត្ថភាព​ និងការប្តេជ្ញាចិត្ដដ៍​ខ្លាំង​ខ្លា​រៀង​ៗខ្លួន​​ដើម្បី​លើក​មុខ​មាត់​ប្រទេស​ជាតិ​លើ​ឆាក​អន្តរជាតិ។ រង្វាន់ដែល​កពុង​តែ​រង់ចាំអ្នកឈ្នះ គឺជា​រថយន្ត Subaru Forester 2.0i.L EyeSight SUV ដ៏អស្ចារ្យនោះទេ។

Experience Automotive Excellence in Aeon Mall Phnom Penh
មក​ទទួលយក​បទពិសោធន៍ ជាមួយ​រថយន្តដែល​មាន​បច្ចេកវិជ្ជាទំនើប​​ដ៏​ល្អឥតខ្ចោះនៅផ្សារ ទំនើប អ៊ីអន ភ្នំពេញ

 After a hiatus since 2019 as a result of the pandemic, the 2023 Subaru Car Challenge is back in Phnom Penh on August 12, 2023 (Saturday) to rally excitement among Subaru enthusiasts. Held at the prime Aeon Mall Phnom Penh, participants will register for their spot at one of the three Contest Cars at 9am.

បន្ទាប់ពីផ្អាកតាំងពីឆ្នាំ 2019 ដោយសារជំងឺរាតត្បាត ការប្រកួតរថយន្ត Subaru ឆ្នាំ 2023 បានត្រលប់មកទីក្រុងភ្នំពេញវិញហើយនៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2023 (ថ្ងៃសៅរ៍) ដើម្បី​បង្កើត​ភាពរំភើបរីករាយ​សម្រាប់អ្នក​ស្រលាញ់​និង​គាំ​ទ្រ​ Subaru ។ កម្មវិធី​និង​ប្រារព្ធឡើងក្នុង​ផ្សារទំនើបប អ៊ីអន ម៉ល ភ្នំពេញ អ្នកចូលរួមនឹងចុះឈ្មោះសម្រាប់កន្លែងរបស់ពួកគេ ដែល​និង​មាន​បិត​នៅលើ​រថយន្ត​ទាំង​បីគ្រឿងចាប់ពី​ម៉ោង 9 ព្រឹកតទៅ​។

Each of the Contest Cars bears 20 palm-print stickers with numbers. Each participant will pick a random number on a first-come-first-served basis to determine his/her Contest Car and assigned palm position. Conversely, if the participant picks a blank, he/she is eliminated from the challenge.

រថយន្តសម្រាប​ការ​ប្រកួតប្រជែងនីមួយៗមានស្ទីគ័របោះពុម្ពបាតដៃចំនួន 20 ដែលមានលេខរៀង​ អ្នកចូលរួមម្នាក់ៗ នឹងជ្រើសរើសចាប់យកលេខជាមុន ដើម្បីកំណត់រថយន្តណាមួយ ក្នុងការប្រកួតប្រជែងរបស់គាត់ និងទីតាំងបាតដៃដែលបានកំណត់រួចជាស្រេច។ ផ្ទុយទៅវិញ ប្រសិនបើអ្នកចូលរួមចាប់បានសន្លឹកមិនមានលេខ នោះ គាត់មិនត្រូវបានចូលរួមក្នុងការប្រកួតប្រជែងឡើយ។

For the next eight hours (from 10am to 6pm), the 60 lucky contestants will demonstrate their endurance and agility in the 2023 Subaru Car Challenge. This year’s instalment challenges contestant with a demanding line-up of 12 elimination games that will span throughout the eight hours to determine the top five who will represent Cambodia in Singapore. Each of these exhilarating games has been designed to challenge both the physical and mental fortitude of the Contestants. These challenges, in turn, make for an engaging and enjoyable time for supporters and shoppers at the Aeon Mall.

សម្រាប់រយៈពេល ៨ ម៉ោង់ (ចាប់ពីម៉ោង 10 ព្រឹកដល់ម៉ោង 6 ល្ងាច) បេក្ខជនទាំង 60រូប​ នឹងបង្ហាញពីការស៊ូទ្រាំ ភាពរហ័សរហួនរបស់ពួកគេនៅក្នុងការប្រកួត Subaru Car Challenge ឆ្នាំ 2023។ រយៈ 8 ម៉ោងពេញ​យើង​និង​កំណត់​យក​បេក្ខជនចុងក្រោយចំនួន ៥ នាក់ ដែលនឹងធ្វើជាតំណាងឱ្យប្រទេស កម្ពុជា នៅប្រកួត​បន្ត​នៅ​ប្រទេសសិង្ហបុរី។ ហ្គេម​ដ៏​រំភើប​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គោល​បំណង​​ល្បង​ទាំង​កម្លាំង​កាយ និង​ផ្លូវចិត្ត​របស់​អ្នក​ចូល​រួម​ប្រកួត។ ការប្រគួត​ដ៏​ស្វិត​ស្វាញ ទាំងនេះនិង​ធ្វើឱ្យមានពេលវេលាដ៏រីករាយ និងគួឲ​ចងចាំ​សម្រាប​បេក្ខជន​ និងអ្នកដើរ​ទិញទំនិញនៅផ្សារទំនើប អ៊ីអន ផងដែរ។

Journey to Final Victory in Singapore at the 2023 Tan Chong Car Challenge

ដំណើរឆ្ពោះទៅកាន់ជ័យជម្នះចុងក្រោយនៅប្រទេស សិង្ហបុរី ការប្រកួតរថយន្ត Tan Chong Car Challenge 2023

 The top five contestants from Cambodia will join local winners from the region in the thrilling finals of the Tan Chong Car Challenge scheduled for November 4 to 5, 2023, in Singapore at the iconic Ngee Ann City.

បេក្ខជនកំពូលទាំង ៥ មកពីប្រទេសកម្ពុជា នឹងចូលរួមជាមួយអ្នកឈ្នះក្នុងស្រុកពីតំបន់ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបនៃការប្រកួត Tan Chong Car Challenge ដែលគ្រោងធ្វើនៅថ្ងៃទី 4 ដល់ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2023 នៅឯទីក្រុង Ngee Ann ប្រទេសសិង្ហបុរី ។

Participants from Cambodia, Singapore, Vietnam, Hong Kong, Malaysia, Philippines, Taiwan, and Thailand will battle fatigue and weather conditions to be the last person remaining with his/her palm on a Subaru car.

អ្នកចូលរួមមកពីប្រទេសកម្ពុជា សិង្ហបុរី វៀតណាម ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងថៃ នឹងតស៊ូជាមួយភាពនឿយហត់ និងលក្ខខណ្ឌអាកាសធាតុ ដើម្បីក្លាយជាមនុស្សដែល​អាច​នៅ​ឈរ​ចុងក្រោយគេ​បង្អោះដែលនៅសេសសល់ដោយបាតដៃរបស់គាត់នៅលើរថយន្ត ស៊ូបារុ។

Cambodia, it’s time to make history! Be the first from Cambodia to claim the ultimate prize in Singapore and cement your place in the hall of champions as the first contestant from Cambodia to win the prize.

កម្ពុជា​ ឥឡូវនេះដល់​ពេល​បង្កើត​ប្រវត្តិសាស្ត្រ​ហើយ! ក្លាយជាអ្នកដំបូងគេពីប្រទេស កម្ពុជា ដែលឈ្នះរង្វាន់ចុងក្រោយនៅប្រទេសសិង្ហបុរី ហើយអ្នកចូលរួមនៅក្នុងសាលជើងឯក ក្នុងនាមជាបេក្ខនារីដំបូងគេពីប្រទេសកម្ពុជា ដើម្បីឈ្នះរង្វាន់។

Learn more about Subaru Car Challenge at:
សូមមើលព័ត៌មានបន្ថែមអំពី Subaru Car Challenge នៅលើ Facebook
https://www.subaru.asia/kh/km/promotions/events/510/subarucarchallenge

Follow our official Subaru Facebook Page:
សូមតាមដានទំព័រ Facebook ផ្លូវការរបស់ Subaru របស់យើង៖
https://www.facebook.com/SubaruAsiaKh

For media queries, please contact us:
Name: Mr. Heang Sochan
Designation: Branch Manager
E-mail: [email protected]
Mobile: + 855 12 334 510
Address: 186-191, Oknha Moha Pheakdey Hun Neang Street,
Sangkat Chak Angre Krom, Khan Meanchey 120602, Phnom Penh, Cambodia.
សម្រាប់សំណួរប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទងមកយើងខ្ញុំ៖
ឈ្មោះ៖ លោក ហ៊ាង សុចន្ទ្រ
ការតែងតាំង៖ ប្រធានសាខា
អ៊ីមែល៖ [email protected]
ទូរស័ព្ទ៖ +855 12 334 510
អាស័យដ្ឋាន ផ្ទះលេខ 186-191 ផ្លូវឧកញ៉ាមហាភក្តី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ 120602 រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

About Tan Chong International Limited
អំពីក្រុមហ៊ុន Tan Chong International Limited

Tan Chong International Limited (TCIL) is listed on the Stock Exchange of Hong Kong (HKSE:0693) and is a major motor, property and distribution company with operations in 10 markets. Since its inception in 1957, the Group has grown its assets substantially through continuous expansion of its existing diversified business portfolio in manufacturing, distribution and retail. Other businesses that TCIL engages in across Asia include automotive, commercial, manufacturing, trading and property investment.

ក្រុមហ៊ុន Tan Chong International Limited (TCIL) ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហុងកុង (HKSE:0693) ហើយជាក្រុមហ៊ុនម៉ូតូ អចលនទ្រព្យ និងចែកចាយដ៏ធំមួយដែលមានប្រតិបត្តិការនៅក្នុងទីផ្សារចំនួន 10 ។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1957 មក គ្រុបបានបង្កើនទ្រព្យសកម្មរបស់ខ្លួនយ៉ាងច្រើនតាមរយៈការពង្រីកជាបន្តបន្ទាប់នៃមូលប័ត្រអាជីវកម្មចម្រុះដែលមានស្រាប់របស់ខ្លួននៅក្នុងការផលិត ការចែកចាយ និងការលក់រាយ។ អាជីវកម្មផ្សេងទៀតដែល TCIL ចូលរួមនៅទូទាំងអាស៊ីរួមមាន រថយន្ត ពាណិជ្ជកម្ម ការផលិត ការជួញដូរ និងការវិនិយោគអចលនទ្រព្យ។

 About Motor Image
អំពី ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា

Motor Image is a wholly owned subsidiary of TCIL and the exclusive distributor of Subaru vehicles across eight markets in Asia. Established in 1986 and headquartered in Singapore, the company has offices in nine markets: Singapore, Cambodia, China, Hong Kong, Malaysia, Philippines, Taiwan, Thailand and Vietnam. The company has identified ASEAN as the key engine for future growth.

Motor Image គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ TCIL និងជាអ្នកចែកចាយផ្តាច់មុខនៃរថយន្ត Subaru នៅទូទាំងទីផ្សារចំនួន ៨ នៅអាស៊ី។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1986 និងមានទីស្នាក់ការកណ្តាលនៅប្រទេស សិង្ហបុរី ក្រុមហ៊ុនមានការិយាល័យនៅក្នុងទីផ្សារចំនួន ៩ គឺ សិង្ហបុរី កម្ពុជា ចិន ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និងវៀតណាម។ ក្រុមហ៊ុនបានកំណត់ថាអាស៊ានជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើននាពេលអនាគត។

In July 2011, a partnership was established with Subaru Corporation (formerly known as Fuji Heavy Industries Ltd.) for the production of Subaru vehicles at a CKD assembly plant in Malaysia. On 8 February 2017, Subaru Corporation and TC Manufacturing and Assembly (Thailand) Co., Ltd. (TCMA TH), a wholly owned subsidiary of TCIL, entered into a joint venture – Tan Chong Subaru Automotive (Thailand) Ltd (TCSAT) – for the local assembly of Subaru vehicles in Thailand. The vehicles produced in both Malaysia and Thailand will be distributed by Motor Image through its Subaru network. www.subaru.asia

នៅក្នុងខែកក្កដា ឆ្នាំ 2011 ភាពជាដៃគូមួយត្រូវបានបង្កើតឡើងជាមួយសាជីវកម្ម Subaru (ពីមុនត្រូវបានគេស្គាល់ថា Fuji Heavy Industries Ltd.) សម្រាប់ការផលិតរថយន្ត Subaru នៅរោងចក្រដំឡើង CKD ក្នុងប្រទេសម៉ាឡេស៊ី។ នៅថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2017 ក្រុមហ៊ុន Subaru Corporation និង TC Manufacturing and Assembly (Thailand) Co., Ltd. (TCMA TH) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ TCIL បានចូលទៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយគឺ Tan Chong Subaru Automotive (Thailand) Ltd, (TCSAT) – សម្រាប់ការដំឡើងរថយន្ត Subaru ក្នុងស្រុកក្នុងប្រទេសថៃ។ រថយន្ត​ដែល​ផលិត​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​នឹង​ត្រូវ​បាន​ចែកចាយ​ដោយ Motor Image តាម​រយៈ​បណ្តាញ Subaru របស់​ខ្លួន។ www.subaru.asia

About Subaru Corporation
អំពី សាជីវកម្ម ស៊ូបារុ

Founded in Japan in 1953, Subaru has since grown to become one of the world’s leading safety-driven carmakers. In 1972, Subaru became the first in the world to market an All-Wheel Drive (AWD) passenger car, and later pioneered the market in Japan for high-performance station wagons by combining a turbocharged engine with an AWD system. Subaru has improved and refined its AWD technology over the years to create the Symmetrical AWD system that enables optimal driving pleasure and safety. Subaru is well-known by motorists and motoring organisations worldwide for its engineering, design, functionality, safety, performance and reliability. The Subaru range of vehicles includes the Crosstrek, Forester, Outback, WRX, WRX Wagon, BRZ, and the Solterra electric SUV. Subaru’s four core technologies of Symmetrical All-Wheel Drive, Boxer Engine, EyeSight Driver Assist Technology and Subaru Global Platform are built into almost every model today. www.subaru-global.com

ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ 1953 ចាប់តាំងពីពេលនោះមក Subaru បានរីកចម្រើនក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលដឹកនាំផ្នែក សុវត្ថិភាព ឈានមុខគេរបស់ពិភពលោក។ នៅឆ្នាំ 1972 ក្រុមហ៊ុន Subaru បានក្លាយជារថយន្តដំបូងគេក្នុងពិភពលោកដែលបានធ្វើទីផ្សាររថយន្តដឹកអ្នកដំណើរ All-Wheel Drive (AWD) ហើយក្រោយមកបានត្រួសត្រាយទីផ្សារក្នុងប្រទេស ជប៉ុន សម្រាប់រថយន្ត ដែលដឹកអ្នកដំណើរការ ដែលមានសមត្ថភាពខ្ពស់ដោយរួមបញ្ចូលគ្នានូវម៉ាស៊ីន turbocharged ជាមួយប្រព័ន្ធ AWD ។ ក្រុមហ៊ុន Subaru បានកែលម្អ និងកែលម្អបច្ចេកវិជ្ជា AWD របស់ខ្លួនជាច្រើនឆ្នាំមកនេះ ដើម្បីបង្កើតប្រព័ន្ធ Symmetrical AWD ដែលអនុញ្ញាតឱ្យអ្នកបើកបរប្រកបដោយភាពរីករាយ និងសុវត្ថិភាពបំផុត។ Subaru ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយអ្នកបើកបរយានយន្ត និងអង្គការយានយន្តទូទាំងពិភពលោកសម្រាប់វិស្វកម្ម ការរចនា មុខងារ សុវត្ថិភាព ការអនុវត្ត និងភាពជឿជាក់របស់វា។ រថយន្ត Subaru រួមមាន Crosstrek, Forester, Outback, WRX, WRX Wagon, BRZ និង Solterra electric SUV ។ បច្ចេកវិទ្យាស្នូលទាំងបួនរបស់ Subaru នៃ Symmetrical All-Wheel Drive, Boxer Engine, EyeSight Driver Assist Technology និង Subaru Global Platform ត្រូវបានបង្កើតឡើងស្ទើរតែគ្រប់ម៉ូដែលសព្វថ្ងៃនេះ។ www.subaru-global.com

Stargazer ផ្កាយថ្មីរបស់ Hyundai បានមកដល់កម្ពុជាហើយ អំឡុងខែសីហានេះ!

ភ្នំពេញ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៣ – ក្រុមហ៊ុន Hyundai Cambodia ក្រោមការដឹកនាំរបស់ Camko Motor Company Ltd. បានដាក់សម្ពោធរថយន្តជំនាន់ថ្មី Hyundai Stargazer ស៊េរីឆ្នាំ ២០២៣ ជាផ្លូវការហើយ។

Hyundai Cambodia ក្រោមស្លាកយីហោពាណិជ្ជកម្មផ្លូវការ Camko Motor​ Company Ltd ត្រូវបានស្ថាបនាឡើងពេញរូបរាង នៅឆ្នាំ ២០០៩ និងបានជ្រើសរើសយករថយន្ដម៉ាកល្បីរបស់សាធារណរដ្ឋកូរ៉េ Hyundai ដំបូងគេមកទីផ្សារកម្ពុជា ។

ក្រុមហ៊ុន Hyundai ទទួលបានការគាំទ្រពីអតិថិជនយ៉ាងខ្លាំង និង​មានការរីកចម្រើនគួរអោយកត់សម្គាល់ជារៀងរាល់ឆ្នាំ រហូតដល់ពេលនេះ Hyundai បានកាន់កាប់ចំណែកទីផ្សារនៃរថយន្ត​ SUV និង​រថយន្តពាណិជ្ជកម្មដល់ទៅ ២៦% នៃទីផ្សាររបស់កម្ពុជា។

 

ថ្ងៃនេះ​ ក្រុមហ៊ុន Hyundai Cambodia នៅតែបន្តផ្តល់ជូនរថយន្តជាលក្ខណៈ SUV ដ៏ល្អឥតខ្ចោះ ដែលត្រូវបានពង្រឹងបន្ថែមជាមួយនឹងប្រព័ន្ធ​ MPV ដែលយើងហៅថា ជារថយន្តមានមុខងារច្រើនក្នុងពេលតែមួយ ឬអាចហៅតាមរហស្សនាមដែល Hyundai ដាក់អោយថាជាអំបូរផ្កាយ (Star Line Up)។

ជាប្រវត្តិសាស្ត្រ​ រថយន្ត Starex របស់ក្រុមហ៊ុន Hyundai​ បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនអោយក្លាយជារថយន្ត ដែលលក់ដាច់បំផុតរបស់ពិភពលោក។ បន្ទាប់ពីធ្វើការតាមដានលើទីផ្សារអស់រយៈពេល​ពីរបីឆ្នាំក្រោយមក Hyundai ក៏សម្រេចចិត្តផលិត H-1​ ដែលជារថយន្តប្រភេទពាណិជ្ជកម្ម នឹងបន្ត​ចៃ្នប្រឌិតបង្កើតរថយន្ត​ ដែលមានលក្ខណៈប្រណីតមួយមានឈ្មោះថា Staria ។

រថយន្តដ៏ទំនើបម៉ូដែលនេះ បានទទួលការពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា មនុស្សគ្រប់គ្នានិយាយថា វាជានិមិត្តសញ្ញាដ៏អស្ចារ្យមួយ ប្រសិនបើលោកអ្ន កបានធ្វើជាម្ចាស់រថយន្ដ Staria មួយនេះ។​

ឆ្នាំ ២០២៣ ​បានឈានមកដល់យ៉ាងលឿន​ ក្រុមហ៊ុន Hyundai នៅតែសម្រេចចិត្តបន្ត និងវិវឌ្ឍគោលគំនិតនៃ​​​​រថយន្ត MPV របស់ខ្លួនអោយកាន់តែពិសេស ដោយការផលិតលើកនេះ ​ទំហំមិនត្រូវបានកំណត់នោះទេ ព្រោះក្រុមហ៊ុន Hyundai ដឹងថា​ រថយន្តជាលក្ខណៈគ្រួសារខ្នាតតូច មានការកើនឡើងគួរអោយកត់សម្គាល់។ ទោះបីបច្ចុប្បន្ននេះ មានរថយន្តខ្នាតតូចពីរប្រភេទ កំពុងមានសន្ទុះក្នុងទីផ្សារក៏ដោយ ក៏វត្តមានរបស់ Hyundai Stargazer នឹងធ្វើអោយអ្នកធ្លាប់ប្រើប្រាស់រថយន្ត​ ឬកំពុងស្វែងរកទិញរថយន្តថ្មី ប្រាកដជាបានដឹងថា រថយន្តមួយនេះ​មានថាមពលខ្លាំង និង​ទំនើបបែបណាក្នុងការបម្រើជូនជីវិតប្រចាំថ្ងៃរបស់លោកអ្នក។

ដើម្បីត្រៀមខ្លួនលើទីផ្សារដ៏ប្រកួតប្រជែងមួយនេះ Hyundai បានដាក់់បញ្ចូលប្រព័ន្ធឆ្លាតវៃ Sensor Functions ដែលជាមុខងារធ្លាប់ទទួលបានពានរង្វាន់ ចូលទៅក្នុង ​​Stargazer ព្រមទាំងគិតគូរយ៉ាងដិតដល់ ទៅលើការឌីហ្សាញផ្ទៃខាងក្នុង ដូចជាការរចនាកៅអីជាមួយស្បែកប្រណីត និង​បំពាក់ឧបករណ៍បំពងសំឡេងម៉ាក Bose ព្រមទាំង​កម្លាំងម៉ាស៊ីនសេះយ៉ាងខ្លាំងថែមទៀតផង ។

បើនិយាយពីរូបរាង ទោះជា Stargazer ទំហំតូចជាង Staria ក៏ពិតមែន ប៉ុន្តែនៅតែទូលាយខ្លាំង ជាមួយនឹងកៅអីដល់ទៅ ​​​៧ សម្រាប់ក្រុមគ្រួសាររបស់លោកអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ បានយ៉ាងមានផាសុកភាព។

Stargazer ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អតិថិជន ​ដែល​ចូល​ចិត្ត​រថយន្ត Staria ប៉ុន្តែ​ចង់បានទំហំតូចជាង ជាមួយនឹងកញ្ចប់ថវិកា​ ដែលសមស្របមួយក្នុងការទិញរថយន្តជាលើកដំបូងរបស់ខ្លួន។

ចាប់ពីថ្ងៃទី 5 ខែសីហា ឆ្នាំ 2023​ ក្រោយការដាក់សម្ពោធនេះតទៅ​ Stargazer នឹងមានលក់ជាផ្លូវការដោយក្រុមហ៊ុន Hyundai Cambodia​​​ អតិថិជនអាចអញ្ជើញមកទស្សនាដោយផ្ទាល់ និង​បើកសាកល្បងបាន នៅ​គ្រប់សាខាលក់រថយន្តរបស់ Hyundai ។

ដោយមើលឃើញ ភាពល្អឥតខ្ចោះ បូករួមទាំងបច្ចេកវិទ្យាជំនាន់ថ្មី ព្រមទាំងតម្លៃដល់ពិសេស វាមិនពិបាកក្នុងការសន្មតថារថយន្ត MPV ស៊េរីថ្មី Hyundai Stargazer មួយនេះ នឹងអាចក្លាយជារថយន្តមួយផ្សេងទៀត ដែលលក់ដាច់ជាងគេ ​នៅក្នុងទីផ្សារកម្ពុជា៕

 

 

 

 

ស្ងាត់ៗ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធសាខាថ្មីរបស់ខ្លួន នៅខេត្តកំពង់ចាម

នារសៀលថ្ងៃទី 31 ខែ កក្កដា ឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវពីធីបើកសម្ពោធសាខាថ្មីរបស់ខ្លួន គឺសាខាខេត្តកំពង់ចាម។ សាខាថ្មីនេះ មានអាសយដ្ឋានស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោក រីយ៉ូជិ ហ៊្វូជិតា អគ្គនាយកក្រុមហ៊ុន ព្រមទាំងវត្តមានថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនជាច្រើនកុះករ។

សូមបញ្ជាក់ផងដែរថា គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ៣០ ឆ្នាំមកហើយ។ ដោយសង្កេតឃើញថា សន្ទុះ និងការគាំទ្រពីអតិថិជនមានការកើនឡើងឥតឈប់ឈរ និងដើម្បីបំពេញតម្រូវការ ក៏ដូចជា ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនផងដែរនោះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្រេចបង្កើតសាខាថ្មីមួយទៀត ដែលមានបម្រើសេវាកម្មដូចជា៖ លក់រថយន្តថ្មី លក់រថយន្តមួយទឹក និងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ (បង់រំលស់) ជាដើម។

នាឱកាសនេះលោក ឧកញ៉ា គង់ នួន​ ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានថ្លែងអោយបានដឹងថា៖ “ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខា ខេត្តកំពង់ចាមថ្មី ត្រូវបានសាងសង់ឡើងដោយបំពាក់ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗ ជាច្រើនកន្លែង ក្នុងអគារតាំងបង្ហាញរថយន្តដ៏ធំទូលាយដែលនឹងផ្តល់អារម្មណ៏ស្រស់ស្រាយនិងផាសុកភាពជូនដល់អតិថិជន និងត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់សេវាកម្មប្រឹក្សារយោបល់ អំពីរថយន្តថ្មី និង សេវាកម្មផ្សេងៗរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជូនដល់អតិថិជន ដែលនៅក្នុង ខេត្តកំពង់ចាម ផ្ទាល់ក៏ដូចជាអតិជនដែលមកពី បណ្តាខេត្តក្រុងផ្សេងៗ ជាពិសេសខេត្តដែលមានព្រំប្រទល់ក្បែរខេត្តកំពង់ចាមផងដែរ។”

បន្ទាប់ពីការពង្រីកសាខាជាច្រើនមកនេះក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មានសង្ឃឹមយ៉ាងមុតមាំថាសាខាថ្មីនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជនប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថាទីតាំងថ្មីនេះ នឹងចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការនៅថ្ងៃទី 01 ខែសីហា ឆ្នាំ2023 នេះតទៅ លោកអ្នកអាចមកទទួលយកបទពិសោធន៏ថ្មី នៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)សាខាខេត្តកំពង់ចាម ចាប់ពីថ្ងៃជូនដំណងនេះតទៅ។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៧ ២២២ ០៤៩។

 

Toyota Cambodia ធ្វើអោយទីផ្សារកក្រើកជាថ្មីម្តងទៀត តាមការសម្ពោធជាផ្លូវការរថយន្ត ២ ម៉ូឌែលរួមគ្នា

ទីបំផុតក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្ពោធជាផ្លូវការនូវរថយន្ត ២ ម៉ូឌែលស្របគ្នា TOYOTA ALL NEW WIGO 2024 និង TOYOTA ALL NEW YARIS CROSS 2024 នៅថ្ងៃទី ៧ កក្កដា ឆ្នាំ ២០២៣ នេះ ដែលបានធ្វើឡើងនៅ ដឺព្រីមៀរ សេនធ័រ សែនសុខ។

ជាការបំពេញនូវតម្រូវការអតិថិជន ដែលត្រូវការរថយន្តថ្មីខ្លាញ់គោយកទៅប្រើប្រាស់ ជាមួយនឹងមុខងារចាំបាច់ប្រចាំថ្ងៃ ហើយ នឹងតម្លៃពិសេសលើសពីការរំពឹងទុកថែមទៀតផង។ ជាមួយគ្នានេះដែរ រថយន្តនេះក៏ត្រូវបានបង្កើតឡើង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យឆើតឆាយ ដែលសាកសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារ និងអ្នកជំនួញវ័យក្មេង។
សូមប្រិយមិត្តអ្នកអានមកដឹងពីចំនុចសំខាន់ៗនៃ រថយន្តទាំង ២​ នេះ ៖​

  1. Toyota All New Wigo 2024

Toyota Wigo 2024 ដែលជារថយន្តប្រភេទ A-Hatchback ដែលទទួលបានការកក់យ៉ាងច្រើនបំផុតតាំងពីពេលបើកកក់ដំបូងនៅថ្ងៃទី ២២ មិថុនា កន្លងទៅ។ រថយន្តនេះមកជាមួយតម្លៃ 19,900 USD។

រថយន្ត Toyota Wigo 2024 ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងថ្មីដោយមានប្រវែងសរុប 3,760 មម ទទឹង 1,665 ម.ម កម្ពស់ 1,505 ម.ម ប្រវែងពីកង់មុខទៅកង់ក្រោយ 2,525 ម.ម និងកម្ពស់ពីដីទៅបាត
រថយន្ត 160 ម.ម។ ទំហំនេះគឺស៊ីគ្នាជាមួយនឹងរូបរាងដែលបានរចនាទាន់សម័យនិងទាក់ទាញ។
ផ្នែកខាងក្រៅរបស់ Toyota Wigo 2024 ត្រូវបានឌីហ្សាញជាបែបស្ព័រជាពិសេសផ្នែកខាងមុខគឺមានអំណាចទាំងចង្កៀងដែលជាប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ Daytime running Light និងកាងលំហូរខ្យល់ជាមួយនឹងការរចនាផ្នែកចំហៀងបែប 3D អូសកាត់ពីទ្វារខាងមុខដល់ខាងក្រោយ។

ចំណែកផ្នែកខាងក្នុងរបស់រថយន្តនេះវិញគឺមានភាពទូលាយទាំងជួរខាងមុខនិងជួរខាងក្រោយរួមនឹង បច្ចេកវិទ្យាថ្មីៗថែមទៀតផងធ្វើឱ្យអ្នកដំណើរក្នុងរថយន្តទទួលបានអារម្មណ៍ល្អនិងផាសុកភាព។ Toyota Wigo 2024 បានបំពាក់អេក្រង់កម្សាន្តថាច់ស្គ្រីនទំហំ ៨អ៊ីញ។ ជាមួយគ្នានេះផ្ទៃតាបឡូនិងបរិក្ខារប្រើប្រាស់ត្រូវបានរចនាជាលក្ខណៈបែបស្ព័រស័ក្តិសមជាមួយអតិថិជនដែលជាយុវវ័យ

ទន្ទឹមនឹងនេះ តូយ៉ូតា ក៏មិនភ្លេចឡើយនូវការបំពាក់ប្រព័ន្ធសុវត្ថិភាព បើទោះរថយន្តនេះ ជាប្រភេទធុនតូចលំដាប់ថវិកាយ៉ាងណាក្តី ពោលគឺ Toyota Wigo 2024 បានបំពាក់ពោងសុវត្ថិភាពចំនួន៦គ្រាប់មួយជុំរថយន្តតែម្តង។ លើសពីនេះមុខងារទំនើបមួយទៀតដែលជាប្រព័ន្ធជំនួយអ្នកបើកបរដ៏សំខាន់ផងដែរនោះគឺ មុខងារ Blind Spot Monitoring ដែលនឹងជួយផ្តល់សញ្ញាពីឧបសគ្គនានានៅផ្នែកចំហៀងរថយន្តដែលយើងមិនអាចមើលឃើញជាដើម។

2. Toyota All New Yaris Cross 2024

All New Toyota Yaris Cross 2024 ជារថយន្ត SUV ខ្នាតកណ្តាល ធំទូលាយ សមរម្យសម្រាប់ប្រើប្រាស់នៅក្នុងក្រុងបំពាក់ជាមួយគ្រោងឆ្អឹងចុងក្រោយ DNGA-Platform ព្រមជាមួយតម្លៃ 37,500 USD។

រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 4 ស៊ីឡាំង ចំណុះ 1.5L ផ្តល់កម្លាំងសេះបានរហូតទៅដល់ 105HP និងកម្លាំងរមួល 138 Nm ផ្គួរផ្គងជាមួយប្រអប់លេខ CVT និងលេខដៃ ៧ វគ្គ ។

Yaris Cross 2024 មានប្រវែងសរុប 4,310 មីលីម៉ែត្រ ទទឹង 1,770 មីលីម៉ែត្រ កម្ពស់ 1,615 មីលីម៉ែត្រ គម្លាតកង់មុខក្រោយ 2,620 មីលីម៉ែត្រ និងកម្ពស់ពីបាតដីខ្ពស់ស្រឡះ 210 មីលីម៉ែត្រ មិនត្រឹមតែងាយស្រួលសម្រាប់បើកបរក្នុងក្រុងទេ តែវាក៏មិនខ្លាចនឹងចូលផ្លូវពិបាកតាមតំបន់ជនបទដែរ ។

ក្រៅពីភាពធន់រឹងមាំរថយន្តនេះក៏បានរចនារូបរាងទាន់សម័យជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ 18 អ៊ីញបានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាតនិងមានអំណាច។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង ងាយស្រួលក្នុងការលើកដាក់អីវ៉ាន់ច្រើន ។

ងាកមកផ្នែកខាងក្នុង Yaris Cross 2024 បានរចនាតាបឡូរាងស្លីមស្រោបដោយស្បែកទន់លម្អជាមួយភ្លើងពណ៌យ៉ាងស្រស់ស្អាតជាពិសេសបានបំពាក់កុងទ័រឌីជីថលទំហំ ៧ អ៉ីញនិងអេក្រង់កម្សាន្តទំហំ ១០.១ អ៉ីញអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជាកន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។
រថយន្ត SUV ខ្នាតកណ្តាលនេះ ក៏បានបំពាក់មុខងារសុវត្ថិភាពច្រើនសម្បូរបែប រួមមាន ៖ ពោងសុវត្ថិភាព ៦ គ្រាប់អាចការពារបានមួយជុំរថយន្តរួមជាមួយកញ្ចក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense កាម៉េរាថតពេលបើកបរ និង មុខងារទំនើបជាច្រើនទៀតដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបស័គ្គឬគ្រោះថ្នាក់ដែលអាចនឹងកើតមានដោយចៃដន្យ ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយះ
ផ្នែកលក់អនឡាញ៖ 017 333 503/086 333 503/017 222 408/017 222 439
សាខាទឹកថ្លា៖ 017 222 730
សាខាបឹងកេងកង៖ 017 333 730
សាខាទួលសង្កែ៖ 017 222 733
សាខាខេត្តសៀមរាប៖ 017 222 557
សាខាខេត្តបាត់ដំបង៖ 017 333 241

 

 

អង្រួនទីផ្សារ! Toyota WIGO ចាប់ផ្តើមទទួលការកក់ហើយ តម្លៃក្រោម ២ ម៉ឺនដុល្លារតែប៉ុណ្ណោះ!

ក្រុមហ៊ុន Toyota Cambodia ចាប់ផ្តើមបើកទទួលកក់រថយន្ត Toyota WIGO ឬក៏ Toyota AGYA (នៅប្រទេសឥណ្ឌូនេស៊ី)2024 ហើយតម្លៃត្រឹមតែមួយម៉ឺនដុល្លារជាងតែប៉ុណ្ណោះ ដែលទើបតែបានប្រកាសចេញនៅដើមឆ្នាំ 2023 នៅប្រទេសឥណ្ឌូនេស៊ីជាប្រភេទរថយន្ត A-Hatchback ជាមួយនិងការផ្លាស់ប្តូរមុខមាត់ថ្មីដ៏ទាក់ទាញតែម្តង។ ហើយឥឡូវនេះបងប្អូនក៏អាចធ្វើការបញ្ជាកក់រថយន្តនេះដោយផ្ទាល់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅហើយ។

រូបរាងដ៏ទាន់សម័យនេះ Toyota WIGO ឬក៏ Toyota AGYA 2024 ផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី ជាមួយនិងប្រវែងសរុប 3,760 មីលីម៉ែត្រ ទទឹង 1,665 មីលីម៉ែត្រ កំពស់ 1,505 មីលីម៉ែត្រ ប្រវែងគន្លាតកង់មុខ-ក្រោយ 2,525 មីលីម៉ែត្រ និងកំពស់ពីដីទៅបាតរថយន្ត 160 មីលីម៉ែត្រ ។

ផ្នែកម៉ាស៊ីនរថយន្ត:
ម៉ាស៊ីនរបស់រថយន្ត Toyota AGYA ឬក៏ Toyota WIGO 2024 នេះមានបំពាក់មកជាមួយនិងម៉ាស៊ីនសាំង 1.2 លីត្រ ទំហំ 4 សីឡាំង កម្លាំង 1197 CC បញ្ចេញកម្លាំងសេះ 87 សេះនិងកម្លាំងរមួល 108 ញ៉ូតុនម៉ែត្រ។
រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យនិងទាក់ទាញ:
ការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រនិងមានអំណាចទាំងផ្នែកចង្កៀងនិងកាងលំហូខ្យល់ខាងមុខ និងខាងក្រោយជាមួយនឹងការរចនាផ្នែកចំហៀងបែប 3D អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយ។
ថ្វីត្បិតតែនេះជារថយន្តលំដាប់ថវិការក៏ប៉ុន្តែវាក៏បានបំពាក់នូវចង្កៀង LED និងអំពូលលំអនៅពេលថ្ងៃផងដែរ។

ប្រណិតភាពនៃផ្នែកខាងក្នុង:
សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខនិងខាងក្រោយហើយការរចនាតាប្លូនិងបរិក្ខារប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ទំហំ 8 អ៊ីញ ។

ប្រព័ន្ធសុវត្ថិភាពនិងជំនួយការបើកបរ:
ខាងក្រុមហ៊ុន Toyota តែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បងជាក់ស្តែងរថយន្តនេះក៏បានធ្វើការបំពាក់នូវពោងសុវត្តិភាព​ 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះវាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ Blind Spot Monitoring ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

ទាក់ទងសម្រាប់ពត៌មានបន្ថែមតាមរយៈ
📌ផ្នែកលក់អនឡាញ៖ 017 333 503 / 086 333 503 / 017 222 408 / 017 222 439
📌សាខាទឹកថ្លា៖ 017 222 730
📌សាខាបឹងកេងកង៖ 017 333 730
📌សាខាទួលសង្កែ៖ 017 222 733
📌សាខាខេត្តសៀមរាប៖ 017 222 557
📌សាខាខេត្តបាត់ដំបង៖ 017 333 241