Sunday, April 20, 2025
Google search engine
Home Blog Page 5

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (ISIPWT) និងក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺចុង ឯ.ក (ខេមបូឌា) ត្រែឌីង ឯ.ក

បន្ទាប់ពីធ្វើការឈានជើងចូលប្រលូកនៅក្នុងវិស័យរថយន្តអគ្គិសនីនៅក្នុងទីផ្សារប្រទេសកម្ពុជាយើងមិនទាន់បានប៉ុន្មានផងពេលនេះស្ងាត់ៗស្រាប់តែក្រុមហ៊ុន ហ័ន យ៉ា ហឺ​ ចុង ( ខេមបូឌា ) ត្រេឌីង ឯ.ក បានឈានទៅដល់ការចុះ​​អនុស្សរណៈ​´យោគយល់គ្នារវាងវិទ្យាស្ថានតេជោសែន​សាធារណការ និងដឹកជញ្ជូន។

BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនិងនាំចូលនូវរថយន្តអគ្គិសនីដែលឈានមុខគេនៅកម្ពុជាដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជននិងមានអ្នកប្រើប្រាស់ច្រើនព្រោងព្រៀតនៅតាមដងផ្លូវក៏ដូចជាផ្តល់នូវបទពិសោធន៏ដល់អ្នកប្រើប្រាស់ជាមួយនិងរថយន្តអគ្គិសនី ជួយសន្សំសំចៃថវិការដល់អ្នកប្រើប្រាស់ហើយក៏បានជួយថែរក្សាបរិស្ថានមួយផ្នែកផងដែរ។

ជាក់ស្តែងកាលពីថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2023 ក្រុមហ៊ុន ហ័ន យ៉ា ហឺ ចុង (ខេមបួឌា) ត្រេឌីង ឯ.ក បានធ្វើការចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូន។

ដោយមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីធ្វើការអបអរសាទរចំពោះដំណើរការជោគជ័យទៅលើការពិភាក្សារនិងបានធ្វើការព្រមព្រៀងគ្នា ដែលនាំឲ្យឈានទៅដល់ការចុះហត្ថលេខាទៅលើអនុស្សរណះយោគយល់គ្នារវាងវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូននិងក្រុមហ៊ុន Huan Ya He Zong (Cambodia) Trading Co., Ltd.

នៅក្នុងនោះដែរក៏មានការគោរពអញ្ជើញចូលរួមពី
លោក ជំទាវ ឥត នីថារ៉ាម រដ្ធអគ្គលេខាធិការ នៃក្រសួងសាធារណះការនិងដឹកជញ្ជូន
ឯកឧត្តម ហឿន​​ សំ​នៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
លោក Marco Mok នាយកប្រតិបត្តិ នៃក្រុមហ៊ុន Huan Ya He Zong (Cambodia) Trading Co., Ltd
លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន
លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមហ៊ុន BYD និង​សមាជិក​ដែល​ជា​បុគ្គលិក​ក្រុម​ហ៊ុន​ BYD​​ជច្រើនរូប
ភ្ញៀងកិត្តិយសទាំងអស់ដែលមានវត្តមាននិងអញ្ជើញចូលរួមនៅក្នុងកម្មវិធីដើម្បី​ជា​សក្សី​ភាព​

កម្មវិធីចាប់ផ្តើមពីម៉ោង ៩:០០ នាទីព្រឹក ចាប់ផ្តើមដោយការគោរពភ្លេងជាតិ ការថ្លែងសន្ទរកថាបើកកម្មវិធីដោយ
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណៈនិងដឹកជញ្ជូន។ កម្មវិធីទី 2 គឺការបញ្ចេញយោបល់មតិនិងចំណាប់អារម្មណ៏របស់ លោក Marco Mok នាយកប្រតិបត្តិ នៃក្រុមហ៊ុន Huan Ya He Zong (Cambodia) Trading Co., Ltd។ កម្មវិធីទី 3 គឺការបញ្ចេញមតិយោបល់និងសំណេះសំណាលរបស់ លោកជំទាវ ឥម នីថារ៉ា រដ្ធលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន។ កម្មវិធីបន្ទាប់គឺជាកម្មវិធីដែលសំខាន់ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន ហ័ន យ៉ា ហឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក គឺជាសក្ខីកម្មថ្មីមួយដែលបានបញ្ជាក់អំពីសមិទ្ធផលផ្លែផ្កានៃបេសកកម្មនៅក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយនិងក្រុមហ៊ុន BYD បិទបញ្ចប់នៃកម្មវិធីគឺជាថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។

 

ពិធីបើកសម្ភោធនូវអគារតាំងបង្ហាញថ្មីរបស់ក្រុមហ៊ុន Great Wall Motor Cambodia

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន Great Wall Motor Cambodia បានធ្វើការបើកសម្ពោធនូវអគារតាំងបង្ហាញថ្មីរបស់ខ្លួនយ៉ាងអធិកអធម ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង នៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះដែរក៏ឃើញមាននូវវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន ឯកឧត្តម លោកជំទាវ និង​ភ្ញៀវកិតិ្តយសទាំងអស់បានចូលរួមជាច្រើនកុះករផងដែរ ដែលកម្មវិធីបានចាប់ផ្តើមប្រព្រឹត្តិឡើងនាវេលាម៉ោង ១១:០០ នាទី ព្រឹករហូតដល់ម៉ោង ១២:៣០ នាទី ថ្ងៃត្រង់តទៅ។

ទីតាំង Showroom ថ្មីរបស់ក្រុមហ៊ុនរថយន្ត Great Wall Motor Cambodia ស្ថិតនៅអគារលេខ ១៥z តាមបណ្តោយផ្លូវលេខ ៩៣ មហាវិថីព្រះមុនីវង្ស កែងផ្លូវ ៤២២ ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ខចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

កម្មវីធីដំបូងគឺការចុះហត្ថលេខានិងការព្រមព្រៀងដើម្បីឈានទៅដល់ការធ្វើការថ្លែងសន្ទរកថាកម្មវីធីបន្ទាប់ធ្វើការកាត់ខ្សែបូដើម្បីធ្វើការសម្ភោធនូវរថយន្តដែលទើបតែនិងបានធ្វើការនាំចូលមកថ្មីៗនិងចុងបញ្ចប់នៃកម្មវិធីគឺការធ្វើការសម្ភាសន៏ដល់ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីសម្ពោធរថយន្តរបស់ក្រុមហ៊ុន Great Wall Motor Cambodia និងការដើរមើលរថយន្តដែលបានដាក់តាំងបង្ហាញនៅក្នុង Showroom

សម្រាប់បងប្អូនដែលចង់ជ្រាបច្បាស់អំពីពណ៌មានលម្អិតរបស់ក្រុមហ៊ុន ក៏ដូចជារថយន្តដែលមានវត្តមានក្នុងអគារតាំងបង្ហាញ គួបផ្សំជាមួយនឹងតម្លៃរបស់រថយន្តបងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់គេហទំព័រផ្លូវការ ឬក៏អញ្ជើញសាកសួរដោយផ្ទាល់បាននៅទីតាំងអគារតាំងបង្ហាញ (Showroom) របស់ក្រុមហ៊ុន Great Wall Motor Cambodia បាន។

កក្រើកទីផ្សារទៀតហើយ! All-New Toyota Yaris Cross 2024 ត្រូវបានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកទទួលកក់ហើយ ក្នុងតម្លៃ $3x,xxx!

All-New Toyota Yaris Cross 2024 ទើបតែបញ្ចេញរូបរាងថ្មីដែលជាប្រភេទរថយន្ត Cross Over SUV ដែលមាន DNA កូនកាត់ជាមួយនិងរថយន្ត Toyota RAV4 និង Toyota Highlander នៅប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការដោយបានធ្វើការផ្លាស់ប្តូរនូវរូបរាងថ្មីទាំងស្រុងផ្លាស់ប្តូរពីតូចមកជាធំដែលកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងទៅលើរថយន្ត All New Toyota Yaris Cross 2024 នេះ។ នេះបយោងតាមគេហទំហ័រនៅប្រទេសឥណ្ឌូនេសី។

ក្រុមហ៊ុន​ Toyota Cambodia ទើបតែបានដាក់ការបើកទទួលបញ្ជាការកក់ចំពោះរថយន្ត ALL-New Toyota Yaris Cross 2024 នេះនៅក្នុងតម្លៃ 3X,XXX $ ដោយបងប្អូនទាំងអស់គ្នាអាចធ្វើការបញ្ជាកក់បានរថយន្តនេះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

All-New Toyota Yaris Cross 2024 ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងចុងក្រោយបង្អស់តបស់ DNGA Platform ដែលដូចគ្នាទៅនិងរថយន្ត All-New Toyota VIOS 2024 ដែរ​ ដែលវាមានប្រវែងសរុប 4,310 មីលីម៉ែត្រ ទទឹង 1,170 មីលីម៉ែត្រ កម្ពស់ 1,615 មីលីម៉ែត្រ គម្លាតកង់មុខក្រោយ 2,620 មីលីម៉ែត្រ និងកម្ពស់ពីបាតដី 260 មីលីម៉ែត្រ។

រូបរាងនៃការរចនាដ៏សីវីល័យ ទាន់សម័យ និងទាក់ទាញ

ការរចនាផ្នែកខាងក្រៅនៃរថយន្តនេះគឺផ្តោតទៅលើ ទាន់សម័យ និង​ ភាពរឹងមាំ ជាមួយនិងផ្នែកខាងក្នុងធំទូលាយ បំពាក់ជាមួយនិងចង្កៀង LED និងអំពូលភ្លើងលំអពេលថ្ងៃ Day Time Running Light អមជាមួយនិងទំហំកង់ 18 អីញ បានធ្វើការបន្ថែមនិងលើកសម្រស់របស់រថយន្តអោយកាន់តែស្រស់ស្អាតនិងមានអំណាចមួយកម្រិតទៀត។ សម្រាប់ទ្វារខាងក្រោយវិញក៏បានធ្វើការបំពាក់មកនូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើងក៏បានដែរ។  All-New Toyota Yaris Cross 2024 ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងចុងក្រោយបង្អស់តបស់ DNGA Platform ដែលដូចគ្នាទៅនឹងរថយន្ត All-New Toyota VIOS 2024 ដែលអេដមីនធ្លាប់បានធ្វើបទបង្ហាញអំពីរថយន្តនេះរួចមកហើយ។

ប្រណិតភាពនៃផ្នែកខាងក្នុង
ផ្នែកខាងមានភាពធំទូលាយ ការរចនាតាមឡូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវភាពស្ព័រ​និង
ប្រណិតភាពនៃរថយន្ត SUV ។ ដោយបានធ្វើការបន្ថែមនូវភ្លើងលំអនៅលើដៃទ្វារក៏ដូចជាកុងសូល ( Console ) ចំកណ្តាលដ៏ស្រស់ស្អាត វាក៏បានបំពាក់មកជាមួយនិងកុងទ័រ ឌីជីថល ទំហំ 7 អីញនិង
អេក្រង់កម្សាន្តទំហំ 10.1 អីញដែលអាចប្រើប្រាស់នូវមុខងារ Apple Car Play & Android Auto ដែលប្រើបានដោយមិនចាំបាច់ប្រើខ្សែ។ លើសពីនេះក៏មាននូវមុខងារផ្សេងៗដូចជាកន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែ ម៉ាសីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោតផងដែរ។

ប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរ
រថយន្តនេះក៏បានធ្វើការបំពាក់មកនូវពងសុវត្ថិភាពចំនួន 6 គ្រាប់ដែលអាចធ្វើការការពារបានមួយជុំរថយន្តផងដែរ។ ស្របមកជាមួយនិងប្រព័ន្ធជំនួយហ្វ្រាំងយ៉ាងសម្បូរបែបដូចជា ABS , VSC , TRC , HAC , BA , EBD , ESS លើសពីនេះទៅទៀតវាក៏បានធ្វើការបំពាក់មកនូវមុខងារសុវត្ថិភាពឆ្លាតវៃ Toyota Safety Sense និងមុខងារទំនើបមួយទៀតគឺ BSM & RCTA ដែលជាជំនួយនូវក្នុងការផ្តល់សញ្ញាឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

ម៉ាស៊ីន
All-New Toyota Yaris Cross បានប្រើប្រាស់មកនូវ ម៉ាសីនសាំង 1.5 លីត្រ 4 សីឡាំង Dual VVT-I ដែលអាចធ្វើការផលិតកម្លាំងសេះបាន 105 សេះនិងកម្លាំងរមួល 132 ញ៉ូតុនម៉ែត្រជាមួយនិងប្រអប់លេខ CVT និងលេខដៃ 5 វគ្គ។ សម្រាប់ការបញ្ជារកក់ចំពោះរថយន្ត All-New Toyota Yaris Cross 2024 នេះបងប្អូនអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុន Toyota Cambodia ដោយផ្ទាល់បានឬក៏បងប្អូនអាចធ្វើការអញ្ជើ្ញញទៅកាន់ក្រុមហ៊ុន Toyota Cambodia ដើម្បីសាកសួរព័ឥមានលំអិតអំពីរថយន្តនេះដោយផ្ទាល់ក៏បានដែរ។

តើខាងក្រុមហ៊ុន Toyota Cambodia និងធ្វើការនាំចូលរថយន្ត​ Toyot​a Agya ដែលមានរូបរាងតូចច្រឡឹងនេះចូលមកក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង បន្ថែមទៀត ដែរ ឬទេ?

 

រថយន្ត Toyota Agya កំពុងល្បី នៅប្រទេសឥណ្ឌូនេស៊ី នឹងមកដល់កម្ពុជាដែរឬទេ?

Toyota Agya ឬហៅម្យ៉ាងទៀតថា Toyota Wigo បានកំពុងទទួលបានការបញ្ជាទិញយ៉ាងភ្លុកទឹកភ្លុកដី​ នៅបណ្តាលប្រទេសអាស៊ានមួយចំនួនតួយ៉ាង ដូចប្រទេសឥណ្ឌូនេស៊ីជាដើម។​

កាលពីដើមឆ្នាំ ២០២៣ Toyota បានធ្វើការប្រកាសបង្ហាញចេញរថយន្តប្រភេទ A-Hatchback ឡើងកក្រើកទីផ្សាររបស់ប្រទេសឥណ្ឌូនេស៊ី ដែលរថយន្តនេះមានឈ្មោះថា Toyota Agya ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីដ៏ទាក់ទាញ ធ្វើអោយអតិថិជនរបស់ខ្លួនធ្វើការកក់ និងទិញរហូតដល់ទៅដល់ចំនួនជាង ៧ ពាន់គ្រឿង នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បីនាៗរបស់ប្រទេសឥណ្ឌូនេស៊ី ។

ជាមួយនឹងភាពជោគជ័យនេះយើងសង្ឃឹមថា រថយន្តនេះក៏អាចធ្វើការបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗផងដែរ ពីព្រោះជាទូទៅ រាល់ការបង្ហាញរថយន្តម៉ូឌែលថ្មីចុងក្រោយណាមួយ មិនថានៅថៃ ឬ ឥណ្ឌូនេស៊ីទេ ប្រទេសកម្ពុជានឹងនាំចូលបន្ទាប់ក្នុងរយៈពេលដ៏ខ្លី។

សារព័ត៌មានយើងក៏មិនស្ងៀមដែរ បានឆ្លៀតសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខនាំចូលរថយន្តតូយ៉ូតាថ្មីៗជាច្រើនប្រភេទធ្វើអោយរង្គើរទីផ្សាររថយន្តនៅកម្ពុជាផងដែរ​។

ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា “ ដើម្បីផ្តល់លិទ្ធភាពដល់អតិថិជនទិញរថ​យន្តថ្មីខ្នាតតូចដែលមានសមត្ថភាពខ្លាំងសក្តិសមតម្រូវការបច្ចុប្បន្ន ព្រមជាមួយតម្លៃសមរម្យ និងសន្សំសំចៃ ក្រុមហ៊ុននឹងនាំយកចូលយកមកទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ“។

ប៉ុន្តែថ្ងៃនេះ Square Car សូមធ្វើការលើកយកនូវចំណុចពិសេសៗ ដែលមានភ្ជាប់មកជាមួយរថយន្ត A-Hatchback មួយនេះ ថាតើហេតុអ្វីទើបធ្វើអោយរថយន្តមួយនេះជោគជ័យខ្លាំង នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីបែបនេះ?

តោះទស្សនាវីដេអូជាមុនសិន!

ជាមួយរូបរាងដ៏ទាន់សម័យនេះ Toyota Agya ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប 3,760 មម ទទឹង 1,665 ម.ម​ កំពស់ 1,505 ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ 2,525 ម.ម និងកំពស់ពីដីទៅបាតរថយន្ត 160 ម.ម ។

រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ:

ការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រ និង មានអំណាចទាំងផ្នែកចង្កៀង និង កាងលំហូខ្យល់ខាងមុខ និង ខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប3D អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយ។ ថ្វីត្បិតតែនេះជារថយន្តលំដាប់ថវិការក៏ប៉ុន្តែវាក៏បានបំពាក់នូវចង្កៀង LED និង អំពូលលំអនៅពេលថ្ងៃផងដែរ។

ប្រណិតភាពនៃផ្នែកខាងក្នុង: 

សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខ និង ខាងក្រោយ ហើយការរចនាតាប្លូនិងបរិក្ខាប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ទំហំ៨អ៊ីញ អាចភ្ជាប់មុខងារ Apple Carplay & Android Auto បានផងដែរ

ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ:
តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងរថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះ វាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ Blind Spot Monitoring ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើ មានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែម Square Car នឹងធ្វើការចែករំលែកបន្តទៀត៕

សាកល្បងទាយមើល តើរថយន្តនេះពេលមកដល់ស្រុក​ខ្មែរតម្លែប៉ុន្មានដែរ?​

ថ្មីៗ រូបរាងដំបូងពី All New Toyota Yaris Cross 2023 បានបង្ហាញខ្លួនទៅកាន់ពិភពលោកយ៉ាងស្អាត និងប្រណិត នឹងមកកាន់ប្រទេសកម្ពុជាដែរទេ?

រថយន្ត All New Toyota Yaris Cross 2023 ត្រូវបានបង្ហាញខ្លួនជាលើកដំបូង កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តជុំវិញតំបន់អាស៊ី។

All New Toyota Yaris Cross 2023 ជារថយន្តប្រភេទ B-SUV ឬ Cross Over ដែលមកជាមួយគ្រោងឆ្អឹងចុងក្រោយរបស់ DNGA-Platform ដែលដូចគ្នាទៅនឹងរថយន្ត All New Toyota Vios 2023។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 2NR-VE ទំហំ 1.5 លីត្រ 4 ស៊ីឡាំង ដែលផ្តល់កម្លាំងសេះបានរហូតទៅដល់ 106HP នឹង 138 N។

សារព័ត៌មាន Square Car ក៏នៅមិនស្ងៀមដែរ ក៏បានសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខ (Exclusive Right) ក្នុងការនាំចូលរថយន្ត Toyota ថ្មីៗជាច្រើនប្រភេទមកអង្រួនទីផ្សារកម្ពុជារាល់ឆ្នាំ។
ខាងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញយ៉ាងច្បាស់ថា “ដើម្បីសម្របទៅតាមតំរូវការទីផ្សាររថយន្តបច្ចុប្បន្ន យើងឃើញថា តម្រូវការថយន្ត ប្រភេទ SUV កំពុងតែមានសន្ទុះជាខ្លាំង ខាងក្រុមហ៊ុននឹងពិចារណានាំចូលនូវរថយន្តមួយប្រភេទនេះចូលមកកាន់ទីផ្សារប្រទេសកម្ពុជានាពេលអនាគតផងដែរ ។”

តោះ! សូមនាំអារម្មណ៍អ្នកអានមកមើលជាមួយចំនុចសំខាន់ៗនៃរថយន្តនេះទាំងអស់គ្នា!

All New Toyota Yaris Cross 2023 ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី DNGA platform ដែលមានប្រវែងសរុប 4,310មីលីម៉ែត្រ ទទឹង 1,770មីលីម៉ែត្រ កម្ពស់ 1,615មីលីម៉ែត្រ គម្លាតកង់មុខក្រោយ 2,620 មីលីម៉ែត្រ និងកម្ពស់ពីបាតដី 260 មីលីម៉ែត្រ។

រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ:

ការរចនានៃរថយន្តថ្មីនេះគឺផ្តោតទៅលើ ភាពរឹងមាំ និង ទាន់សម័យ ជាមួយនឹងផ្នែកខាងក្នុងធំទូលាយ បំពាក់ជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ 18 អ៊ីញ បានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាត និង មានអំណាច។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង។

ប្រណិតភាពនៃផ្នែកខាងក្នុង: 

សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយ ហើយការរចនាតាប្លូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវលក្ខណះស្ព័រ និង ប្រណិតភាពនៃរថយន្តSUV។ បន្ថែមជាមួយភ្លើងលំអនៅលើដៃទ្វារក៏ដូចជាកុងសូល (Console) កណ្តាលដ៏ស្រស់ស្អាត វាក៏បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ7អ៊ីញ និង អេក្រង់កំសាន្តទំហំ10.1អ៊ីញដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយ​មិនចាំបាច់ប្រើខ្សែរ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជា កន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែរ ម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។

ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ:
រថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ ស្របជាមួយប្រព័ន្ធជំនួយហ្វ្រាំងយ៉ាងសម្បូរបែបដូចជា ABS, VSC, TRC, HAC, BA, EBD, ESS លើសពីនេះវាក៏បានបំពាក់មកនូវមុខងារសុវត្តិភាពឆ្លាតវៃ Toyota Safety Sense និង មុខងារទំនើបមួយទៀតគឺ BSM & RCTA ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

ម៉ាស៊ីន:
The All-New Toyota Yaris Cross បានប្រើប្រាស់នូវម៉ាស៊ីនសាំង 1.5លីត្រ 4ស៊ីឡាំង Dual VVT-I ដែលអាចផលិតកម្លាំងបាន 105 សេះ និង កម្លាំងរមួល 132 ញូតុនម៉ែត្រ ជាមួយនិង ប្រអប់លេខ CVT និង លេខដៃ 5-វគ្គយ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើ មានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែម សារព័ត៌មានយើងខ្ញុំនិងធ្វើបច្ចុប្បន្នជាបន្តបន្ទាប់។

រថយន្ត Mitsubishi មួយម៉ូដែលនេះ កំពុងអង្រួនទីផ្សាររថយន្តនៅកម្ពុជា

រថយន្ត Mitsubishi Xpander Cross ត្រូវបានគេចាត់ទុកថាគឺជារថយន្ត MPV 7 កៅអីដ៏មានប្រជាប្រិយនិងភាពពេញនិយមមួយរបស់ក្រុមហ៊ុន Mitsubishi។

អ្វីដែលកាន់តែពិសេសសម្រាប់សេរីឆ្នាំ 2023 នេះបានទទួលបាននូវកំណែប្រែនៃការផ្លាស់ប្ដូរថ្មី ដែលកាន់តែទាក់ទាញ កាន់តែទំនើប កាន់តែងាយស្រួលនិងចំណេញច្រើនសម្រាប់អ្នកប្រើប្រាស់ដោយបានរក្សានូវតម្លៃដ៏ដែលត្រឹមតែ 35,500$ តែប៉ុណ្ណោះ។

រថយន្ត Mitsubishi Xpander Cross 2023 ដែលទើបតែមកដល់កម្ពុជាយើងថ្មីៗនេះ មានការរចនាខាងក្រៅថ្មីទាំងស្រុង ជាពិសេសចង្កៀងមុខនិងក្រោយត្រូវបានផ្លាស់ប្តូរទៅជាការរចនារាងអក្សរ T ការរចនាយ៉ាន់ថ្មីទំហំ17អុីង ព្រមទាំងមានជម្រើសពណ៌ថ្មីផងដែរ។

ក្រៅពីការរចនារូបរាងខាងក្រៅថ្មីទាំងស្រុង រថយន្តនេះក៏មានបំពាក់នូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដែរដូចជា កុងទ័រឌីជីថល ដែលអាចប្តូរម៉ូតបានរហូតដល់៣ម៉ូត ចង្កូតត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងមានបំពាក់ប្រព័ន្ធ Active Yaw Control ផងដែរ។ លើសពីនេះទៅទៀត ក៏មានការកែប្រែប្រព័ន្ធគ្រឿងក្រោមដូចទៅនឹងរថយន្ត Pajero Sport  ដែលបង្កើនសមត្ថភាពក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ និងកាត់បន្ថយភាពរលាក់ថែមទៀតផងដែរ។

ចំពោះម៉ាស៊ីនវិញ រថយន្ត Mitsubishi  Xpander Cross 2023 នេះបំពាក់ដោយ៖

  • ម៉ាស៊ីនសាំង 4 ស៊ីឡាំង ទំហំ 5L
  • កម្លាំង 105PS /កម្លាំងរមួល 141NM
  • ប្រអប់លេខ 4វគ្គអូតូម៉ាតិច
  • ការបើកបរគឺជាប្រភេទ FWD
  • កម្រិតស៊ីប្រេងឥន្ធនៈជាមធ្យម ចន្លោះពី 5-6L/100km

ចំពោះប្រព័ន្ធសុវត្ថិភាពដែលមានបំពាក់នៅលើរថយន្ត Mitsubishi X-pander Cross 2023 នេះរួមមាន៖

  • ប្រព័ន្ធហ្រ្វាំង ABS/EBD/BA
  • ប្រព័ន្ធកាំមេរ៉ាក្រោយ
  • ប្រព័ន្ធផ្ដល់សញ្ញាពេលចាប់ហ្រ្វាំងបន្ទាន់ ESS
  • ប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោង​ឬផ្លូវរអិល ASTC
  • ប្រព័ន្ធជំនួយពេលឡើងចំណោទ
  • ពោងសុវត្ថិភាពសំរាប់អ្នកបើកបរនិងអ្នកដំណើរខាងមុខ
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប្រព័ន្ធ Auto hold
  • ហើយនៅត្រង់ទ្វារសងខាង មានរបារដែកការពារ បង្ការគ្រោះថ្នាក់ពីការបុកប៉ះផ្នែកចំហៀង
  • រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពបន្ទាប់បន្សំផ្សេងៗទៀត

សម្រាប់ពត៌មានលម្អិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ: 011 999 892 / 010 999 892

ឬ ក៏អញ្ចើញទៅកាន់ Showroom របស់ក្រុមហ៊ុន Mitsubishi ទាំងបីទីតាំង ដូចជា:

  • ភ្នំពេញ: តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ម្តុំស្ពានអាកាសផ្សារដីហ៊ុយ
  • សៀមរាប: តាមបណ្តោយផ្លូវជាតិលេខ6 ម្តុំការាសសាំង PTT សៀងណាំ
  • បាត់ដំបង: តាមបណ្តោយផ្លូវជាតិលេខ5 ជិតរង្វង់មូលតាដំបងក្រញ៉ូង

 

 

កម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ការប្រកួតប្រជែង”គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៦”

ស្នាមញញឹមកុមារា កុមារី បានបង្ហាញនូវភាពស្រស់ស្រាយ និងមោទនះភាពបំផុតសម្រាប់ពួកគេ នៅក្នុង កម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦ របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលបានប្រារព្ធឡើងនៅ ផ្សារទំនើប អ៊ីអន មានជ័យ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣។

កម្ម​វិធី ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦“ អញ្ជើញចូលរួមក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក រីអូជិ ហ្វូជីតា (Ryoji Fujita) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុក​ ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។

ស្នាដៃគំនូរពោរពេញទៅដោយគំនិតច្នៃប្រឌិត និង ក្តីស្រម៉ៃដែលមនុស្សពេញវ័យភាគច្រើនមិនអាចធ្វើបានដូចប្អូនៗនេះ ត្រូវបានឆ្លងកាត់ពីការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត បានរកឃើញគំនូរ៩រូបល្អបំផុត ដែលឈ្នះជ័យលាភីថ្នាក់ជាតិជាផ្លូវការដើម្បីយកទៅប្រកួតប្រជែងក្នុងការប្រកួតបន្តនៅប្រទេសជប៉ុន។ ក្រៅពី ៩ រូបគំនូរនេះ ៣គំនូរផ្សេងទៀត ក៏ ទទួលបាន ពានរង្វាន់ National Best Finalist ក្នុង ប្រភេទ ក្រុមគូរគំនូនីមួយៗ ផងដែរ ។ អ្វីដែលសំខាន់បំផុតនោះ មានស្នាដៃសិល្បៈគំនូរចុងក្រោយមួយដែលត្រូវបានជ្រើសរើសដោយលោកអគ្គនាយកផ្ទាល់ក្នុងនាមជាពានរង្វាន់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។ 

សម្រាប់ការប្រកួតប្រជែងនាឆ្នាំ២០២៣ នេះ ​​ក្រុមហ៊ុនទទួល​បាន​ផ្ទាំងគំនូរពីបេក្ខជនដែលដាក់​ពាក្យ​ចូល​រួមប្រ​កួតចំនួន 1107 ផ្ទាំង​ ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ផងដែរថាក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត​។ កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ​ ឆ្នាំ២០២២ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៣។ ​ក្នុងចំណោមរូបគំនូរទាំង 1,107 ផ្ទាំង​នេះ ត្រូវ​បាន​​​​​បែងចែក​ជាបីក្រុមអាយុរួមមាន៖ ​ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន122 ផ្ទាំង  ក្រុមអាយុ​​ពី៨-១១ឆ្នាំ មានចំនួន 502 ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន 483 ផ្ទាំង។ ​​ 

សំរាប់ពានរង្វាន់កិត្តិយសអគ្គនាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានទៅលើ កុមារី ឆន ស្រីមាស

សំរាប់អាយុក្រោម៨ឆ្នាំ:
⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ ម៉ុន សុចិត្រភិមាន
⁃ ចំណាត់ថ្នាក់លេខ១ : អ៊ឹង ចាន់សុខលី
⁃ ចំណាត់ថ្នាក់លេខ២ : កែវ មុនីរ័ត្ន
⁃ ចំណាត់ថ្នាក់លេខ៣ : គឹម ចាន់វណ្ណាស័ក្ត

សំរាប់អាយុ៨ឆ្នាំដល់១១ឆ្នាំ:
⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ លីម ស៊ូជីន
⁃ ចំណាត់ថ្នាក់លេខ១ : សេន ស៊ីណាហ្វីលីព
⁃ ចំណាត់ថ្នាក់លេខ២ : ឈូ យូហ៊ុយ
⁃ ចំណាត់ថ្នាក់លេខ៣ : ថាន់ ចំរើនរីអារីយ៉ា

សំរាប់អាយុ១២ដល់១៥ឆ្នាំ:
⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ ជា ខេមរិន្ទ
⁃ ចំណាត់ថ្នាក់លេខ១ : អ៊ឹង ឆោមចាន់ដាវីន
⁃ ចំណាត់ថ្នាក់លេខ២ : កែវ ឆដាវត្តី
⁃ ចំណាត់ថ្នាក់លេខ៣ : អ៊ឹង ចោមចាន់ដាណែត

ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ បានទទួលរង្វាន់ជាច្រើនដូចខាងក្រោម៖
ជ័យលាភីលេខ ១ ទទួលបាន Ipad 10th និងនាឡិកាឆ្លាតវៃមួយ
ជ័យលាភីលេខ ២ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ
ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad
ជ័យលាភីកិត្តិយស President award : Huawei mate Pad

សូមបញ្ជាក់ផងដែរនេះជាកម្មវិធីប្រកួតដ៏ពិសេសមួយរបស់ក្រុមហ៊ុន តូយ៉ូតា ដែលអនុញ្ញាតិអោយប្អូនកុមារៗបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេតាម គំនូររថយន្តក្នុងក្តីស្រម៉ៃ។ រាល់ការស្រម៉ៃរបស់គេ ដែលបានជាប់ជ័យលាភី នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុនដើម្បីប្រកួតជាមួយប្រទេសផ្សេងៗ។ អ្នកឈ្នះនឹងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជារង្វាន់ពិសេស។

សង្ក្រាន្តនាំសំណាង កក់ភ្លាម បានភ្លាម ព្រមទាំងឈ្នះភ្លាមៗ ពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ទន្ទឹមនឹងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែជិតចូលមកដល់ ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) មានការផ្តល់ជូនពិសេសទៅកាន់អតិថិជនដែលមានគម្រោងជាវរថយន្តយកទៅប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ដោយកម្មវិធីនេះ មានឈ្មោះថា សង្ក្រាន្តនាំសំណាង។

ទាន់សម័យតែមិនភ្លេចបុរាណ ដោយក្រុមហ៊ុន បានរៀបចំស្មុកចំនួន ៣ ដែលមាន កូនបាល់៣ ពណ៌នៅក្នុងនោះ។

១. ពណ៌លឿងតំណាងឲ្យរង្វាន់ជាការស្នាក់នៅកោះសង្សារ

២. ពណ៌ក្រហមតំណាងឲ្យរង្វាន់ជាខ្សែកមាស ៤ ជី​

៣. ពណ៌ស្វាយតំណាងឲ្យរង្វាន់ជាកាតសាំងតម្លៃ ១ ពាន់ដុល្លារ

រាល់ពេលអតិថិជនអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្តទាំង ៥ សាខារបស់ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) លោកអ្នកនឹងមានឱកាសចំនួន ១ ដង ក្នុងការបើកស្មុកសំណាងរបស់ក្រុមហ៊ុន ហើយទទួលរង្វាន់បានភ្លាមៗតែម្តង។

លក្ខខណ្ឌនៃការទទួលសិទ្ធិក្នុងការចាប់រង្វាន់នេះ អតិថិជនគ្រាន់តែកក់រថយន្ត៖ Toyota Hilux Revo, Toyota Fortuner, Toyota Corolla Altis, Toyota Corolla Cross និង Toyota Rush។

លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយទាំងនេះបានភ្លាមៗ៖
១. ទីស្នាក់ការកណ្ដាល សាខាទឹកថ្លា ៖ 017 222 730 / 017 222 856
២. ទីស្នាក់លក់សាខា បឹងកេងកង៖ 017 333 730 / 017 555 956
៣. ទីស្នាក់ការលក់ សាខា ទួលសង្កែ៖ 017 222 733 / 017 222 431
៤. ទីស្នាក់ការលក់សាខា ខេត្តបាត់ដំបង៖ 017 333 421 / 017 333 455
៥. ទីស្នាក់ការលក់សាខា ខេត្តសៀមរាប៖ 017 222 557 / 017 222 415 ឬលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram។

 

ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា រៀបចំកម្មវិធី​ចាប់រង្វាន់​ដ៏ធំអស្ចារ្យ​បំផុត​​សម្រាប់​អតិថិជន​របស់ខ្លួន

ភ្នំពេញថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បាន​រៀបចំ​កម្មវិធី ​ចាប់រង្វាន់​ដ៏ធំ​បំផុតមួយ​​សម្រាប់​អតិថិជន​ ដែល​បាន​ជាវ​រថយន្ត​របស់​ក្រុមហ៊ុន តូយ៉ូតា ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣។

កម្មវិធី​ចាប់រង្វាន់​ដ៏អស្ចារ្យ​របស់​ក្រុមហ៊ុន តូយ៉ូតា​ ខេមបូឌា បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ ដឺ ព្រេមៀ សេនធ័រ សែនសុខ នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២៣ សម្រាប់អតិថិជិន​ដែល​បាន​ជាវរថយន្ត ដូចជា Toyota Hilux Revo 2023, Toyota Fortuner 2023, Toyota Corolla Cross 2023 និង Toyota Rush 2023 ក្នុងរយៈពេល៣ខែនេះ។ភ្ញៀវកិតិ្តយសដែល​បានចូលរួម​ ក្នុងកម្មវិធី ចាប់រង្វាន់នេះ មានច្រើនជាង ១០០០នាក់​ដែលសុទ្ធសឹងតែជាអតិថិជនរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា។

រង្វាន់​ធំៗ​ដែលត្រូវប្រគល់​ជូនអតិថិជន​ក្នុង​កម្មវិធី​ចាប់រង្វាន់នេះរួមមាន៖
១. ឈុតគ្រឿង​ខ្សែ​កពេជ្រ និងក្រវិលពេជ្រ តម្លៃ $10,000 ចំនួន 1រង្វាន់
២. ខ្សែកពេជ្រ តម្លៃ $5,000 ចំនួន ២រង្វាន់
៣. ដំណើរកម្សាន្ត​ទៅកាន់​ប្រទេសជប៉ុន ចំនួន ១៥រង្វាន់
៤. ​iPhone 14 Pro Max 256GB ចំនួន ២០រង្វាន់។

សូម​ជម្រាប​ថា ​កម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យនេះ គឺជាលើកដំបូង​របស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ដែលមានការរចាប់រង្វាន់ជាគ្រឿងពេជ្រ តម្លៃ​ដល់ ១០ ០០០ដុល្លារ សម្រាប់​ ផ្តល់ជូ​ន​អតិថិជន​ដែលបានជាវរថយន្តពីក្រុមហ៊ុន។

បន្ថែមពីនេះទៀត អតិថិជនពុំចាំបាច់រង់ចាំរថយន្តយូរនោះទេ រាល់ពេលទិញរថយន្តភ្លាមអតិថិជន អាចយករថយន្តចេញបានភ្លាមៗតែម្តង។

ជាមួយគ្នានេះដែរ លោកអ្នកក៏​អាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយ ទាំងនេះបានភ្លាមៗ៖
១. ទីស្នាក់ការកណ្ដាល សាខាទឹកថ្លា ៖ 017 222 730 / 017 222 856
២. ទីស្នាក់លក់សាខា បឹងកេងកង៖ 017 333 730 / 017 555 956
៣. ទីស្នាក់ការលក់ សាខា ទួលសង្កែ៖ 017 222 733 / 017 222 431
៤. ទីស្នាក់ការលក់សាខា ខេត្តបាត់ដំបង៖ 017 333 421 / 017 333 455
៥. ទីស្នាក់ការលក់សាខា ខេត្តសៀមរាប៖ 017 222 557 / 017 222 415
ឬលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម
Facebook: Toyota Cambodia
Telegram: Toyota Cambodia
YouTube: Toyota Cambodia
Website: Toyota Cambodia
Instagram: Toyota Cambodia

រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 រូបរាងថ្មីទាំងស្រុង ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,500 នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្រៃលែងដែលទីបំផុតយើងបាននាំយកនូវរថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះមកដល់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាហើយ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់អតិថិជន Ford គ្រប់រូបដែលបានធ្វើការអត់ធ្មត់និង ទន្ទឹងរងចាំអស់រយៈពេលជាច្រើនខែ ដើម្បីក្លាយជាម្ចាស់រថយន្តទំនើបនេះ​ ។​ រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ​ ត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដែលមានភាពទំនើប ប្រណិតភាព ផាសុខភាព ងាយស្រួលក្នុងការបើកបរ។ លើសពីនេះទៅទៀត យើងក៏សង្ឃឹមយ៉ាងមុតមាំថា Ford Territory ស៊េរីឆ្នាំ 2023 នឹងមានវត្តមាននៅលើដងផ្លូវក្នុងពេលឆាប់ៗនេះ ហើយនឹងទទួលបាននូវការពេញចិត្ត ក៏ដូចជាការគាំទ្រពីសំណាក់អតិថិជនផងដែរ ។​ ”

កម្មវិធីសម្ពោធជាផ្លូវការ និងការបើកបរសាកល្បងនៃ រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃកំពូលរថយន្តអេសយូវី SUV មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស​Ford ដើម្បីសាកល្បងនូវមុខងារដ៏ថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ។

កាន់តែពិសេសនោះគឺ ផ្នែកខាងក្រៅនៃរថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ ត្រូវបានរចនា​រូបរាងថ្មីទាំងស្រុង ជាមួយនឹងចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃ  អំពូលកាត់អ័ព្ទ និងចង្កៀងខាងមុខជាប្រភេទ LED បិទនិងបើកហ្វាកូដដោយស្វ័យប្រវត្ត ជាមួយមុខងារ (Follow Me Home)  ចង្កៀងក្រោយជាប្រភេទ LED បែប 3D ដែលមានពន្លឺភ្លឺច្បាស់ល្អ។​ មិនតែប៉ុណ្ណោះ Ford Territory ស៊េរីឆ្នាំ 2023 នេះ ក៏មានបំពាក់នូវ សែនសឺចំនួន ១២គ្រាប់ជុំវិញរថយន្ត ផ្លឹតទឹកអូតូ និង កញ្ចក់ក្តោបអូតូ​ ដែលជួយអោយការបើកបរកាន់តែមានភាពឆ្លាតវៃ។

ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិត ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖

  • កៅអីបែបប្រណិតដែលបានបំពាក់នូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ
  • ដំបូលកញ្ចក់ធំអាច បិទ​និងបើកបាន និងពោងសុវត្ថិភាពជុំវិញរថយន្ត
  • រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 3​ អ៊ីញ
  • អេក្រង់ Touch Screen កណ្តាលទំហំ 12 អ៊ីញ ជាមួយប្រព័ន្ធ Wireless Apple CarPlay និង Android Auto
  • ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្ត

  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី
  • ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging)
  • ចង្កូតអេឡិចត្រូនិច (EPAS) ធូរងារស្រួលពេលបើកបរ
  • ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចុចបញ្ឆេះរថយន្ត (Smart key)
  • កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

ជាពិសេសនោះគឺអតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីនថ្មីនៃរថយន្ត Ford​ Territory ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 163 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 250Nm និងប្រអប់លេខស្វ័យប្រវត្ត 7 វគ្គ ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។

មិនតែប៉ុណ្ណោះនៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖​​

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត
  • អ្វីដែលអតិថិជននឹងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រព័ន្ធបើក និងបិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវាសជើង

  • អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត និងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត ជាមួយនឹងអេក្រង់ Touchscreen 12 អ៊ីញ ។

រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 6 ជម្រើសរួមមាន៖ ពណ៌ក្រហម ខៀវ ខ្មៅ ទឹកមាស សូកូឡា និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែ $48,900 ដុល្លាតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999 | 011 255 229
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។