Friday, May 29, 2026
Google search engine
Home Blog Page 8

ទីបំផុត TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ ២០២៣ ទទួលកក់ហើយ តម្លៃត្រឹមតែ $42,900 កាន់តែពិសេសជាងមុន

ទីបំផុតអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះបានមកដល់ហើយ! TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ ២០២៣ ចាប់ផ្តើមទទួលកក់ហើយពីថ្ងៃសៅរ៍នេះតទៅ នេះបើយោងតាម ការបង្ហោះតាមរយៈហ្វេសប៊ុកផេកផ្លូវការ Toyota Cambodia ។

គ្រប់គ្នាបានដឹងហើយថា TOYOTA HILUX REVO V-Edition ជារថយន្តដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលរថយន្តរបស់តូយ៉ូតា ដែលល្បីបំផុតខាងធន់ រឹងមាំ ទំនុកចិត្ត និងសុវត្ថិភាព ដោយសារ​រថយន្ត​នេះ ជា​ប្រភេទ​រថយន្ត Pick-Up ឈានមុខ​គេ ទាំង​គុណភាព និងកម្លាំង​ពី​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក អស់​រយៈពេល​ជាង ៥០​ឆ្នាំ​មកហើយ​។
ព័ត៌មានលម្អិត ៖ https://www.toyota.com.kh/en/models/hilux-revo.html

បន្ទាប់ពីឃើញការប្រកាសនៅលើផេកផ្លូវការ តូយ៉ូតា ខាងសារព័ត៌មាន (Square Car) បានហៅទូរស័ព្ទសាកសួរ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ថាតើ រថយន្តនេះនឹងមានវត្តមានក្នុងកម្ពុជានៅពេលណា? តើ Toyota Hilux Revo V-Edition ២០២៣ មានលក្ខណៈពិសេសនិងខុសគ្នាដូចម្តេចខ្លះធៀបទៅនឹងសេរ៊ីឆ្នាំ ២០២២?

ទាក់ទិននិង ចម្ងល់នេះ ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញឱ្យដឹងថា៖ “ រថយន្ត TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ ២០២៣ ទទួលកក់ជាមួយតម្លៃ 42,900 ដុល្លារ ដែលតម្លៃនេះមិនមានការកែប្រែឡើយ បើធៀបទៅនឹងតម្លៃប្រកាសនៅក្នុងឆ្នាំ ២០២២ បើទោះបីជារថយន្ត ត្រូវបានឡើងសេរ៊ីទៅឆ្នាំ ២០២៣ រួមជាមួយនឹងការបំពាក់បន្ថែមក៏ដូចជាធ្វើឱ្យកាន់តែប្រើសើរនូវប្រព័ន្ធ សុវត្ថិភាពសំខាន់ៗមួយចំនួន។  ក្រុមហ៊ុន ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រុមហ៊ុនបានសម្រេចរក្សាតម្លៃឱ្យនៅដដែល ដោយមូលហេតុចម្បងនោះគឺផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា បានប្រើប្រាស់រថយន្តថ្មី ពោរពេញទៅដោយសុវត្ថិភាពនិង ការសន្សំសំចៃ នៅក្នុងកាលៈទេសៈដែលកំពុងតែទទួលផលប៉ះពាល់ជាសកលជាមួយតម្លៃទំនិញឡើងថ្លៃ (ជាពិសេសប្រេងឥន្ធនៈ)។ ចំណែកឯរយៈពេលនៃការមកដល់របស់រថយន្ត គឺនៅក្នុងខែ សីហា ដ៏ខ្លីខាងមុខនេះ។ ដូច្នេះសារព័ត៌មាន (Square Car) និងបន្តចុះផ្សាយនូវព័ត៌មានថ្មីៗជាពិសេសអំពីព័ត៌មានពីការផ្លាស់ប្តូរទៅលើម៉ូឌែល ២០២៣ នេះ នៅលេខក្រោយៗទៀត។ សូមរង់ចាំតាមដាននៅលើទំព័រផេក ផ្លូវការសារព័ត៌មាន និងផេកផ្លូវការ ក្រុមហ៊ុន តូយ៉ូតា ទាំងគ្នា។  មួយវិញទៀតប្រសិនជាអតិថិជនចង់ដឹងកាន់តែច្បាស់នោះ អិតិថិជនអាចអញ្ជើញមក អគារតាំងបង្ហាញរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទាំង៥ សាខាទូទាំង រាជធានីខេត្ត។”

សម្រាប់ Hilux Revo V-Edition ២០២៣ នៅកម្ពុជា លោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​  Telegram Youtube Website Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទបានតាមរយៈ 017 333 503 /​ 086 333 503 / 017 222 408 ។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នាំយកនូវថវិកាសប្បុរសធម៌ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា/ អង្គការ បេះដូងជប៉ុន (Japan Heart) និងមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បាននាំយកនូវថវិកាសប្បុរសធម៌ ចំនួន ២៣,000 ដុល្លារសហរដ្ឋអាមេរិច ដែលទទួលបានពីមូលនិធិសប្បុរសធម៍របស់ក្រុមហ៊ុន ទៅបរិច្ចាគដោយផ្ទាល់ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា អង្គការបេះដូងជប៉ុន Japan Heart និង មន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតនៅក្នុងខេត្តសៀមរាប។

កិច្ចការងារមនុស្សធម៌នេះ មានគោលបំណងធំបំផុតក្នុងការជួយទ្រទ្រង់និងព្យាបាលដល់កុមារកម្ពុជារាប់សែន នាក់ ដែលកំពុងប្រឈមមុខនឹងជំងឺផ្សេងៗ។ ជាពិសេស ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់កុមារដែលមានជីវភាព ក្រខ្សត់ និងមិនមានលទ្ធភាពស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជនបាន។

ថវិកា ២៣,000 ដុល្លារសហរដ្ឋអាមេរិច នេះត្រូវបានបែងចែកជា ៣ ទៅតាមមន្ទីរពេទ្យកុមារដែលរួមមាន៖
១. មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០,០០០ ដុល្លារសហរដ្ឋអាមេរិច
២. អង្គការ បេះដូងជប៉ុន Japan Heart ចំនួន ៦,៥០០ ដុល្លារសហរដ្ឋអាមេរិច
៣. មន្ទីរពេទ្យកុមារអង្គរ ចំនួន ៦,៥០០ ដុល្លារសហរដ្ឋអាមេរិច

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី ពិតជាមានមោទកភាព ដែលបានក្លាយជាចំណែកក្នុងការជួយទ្រទ្រង់ និងពង្រឹងសុខុមាលភាព ក៏ដូចជាលើកស្ទួយ វិស័យសុខាភិបាល របស់កុមារកម្ពុជា និងសង្គមកម្ពុជាទាំងមូល។ មួយវិញទៀត ក្រុមហ៊ុនពិតជាកោតសរសើរដល់មន្ទីរពេទ្យកុមារទាំង៣ខាងលើ ដែលទោះបីជាស្ថិតក្នុងស្ថានភាពជម្ងឺកូវិដ១៩ កំពុងរាតត្បាតបែបណាក៏ដោយ ក៏មន្ទីរពេទ្យនៅតែលះបង់ រក្សាជំហរ និងបន្តផ្តល់ជូននូវការព្យាបាលកុមារដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ជូននូវសេវាថែទាំកម្រិត ខ្ពស់បានល្អដដែល។ នេះគឺជាការគាំទ្រដ៏ល្អបំផុតមួយសម្រាប់កុមារកម្ពុជា ហើយក៏ជាសុច្ឆន្ទៈ និងការប្តេជ្ញាដ៏ធំធេងរបស់មន្ទីរពេទ្យ និងបុគ្គលិកទាំងអស់ដែលមានចំពោះសង្គមកម្ពុជា ។

និយាយពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី តែងតែមានសកម្មភាពសប្បុរសធម៌ជានិច្ច ក្នុងគោលបំណងចូលរួមចំណែកជា ក្រុមហ៊ុនផ្នែកយានយន្ត ដែលគាំទ្រ និងជាចំណែកលើកកម្ពស់សុខុមាលភាពរបស់កុមារ។

គេហទំព័រ www.toyota.com.kh បានសម្ពោធជាផ្លូវការហើយ គ្រប់ព័ត៌មានរថយន្ត ត៉ូយ៉ូតា (ខេមបូឌា) ស្ថិតនៅក្នុងដៃអ្នក!

នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលសម្រេចថ្មីមួយផ្នែកឌីជីថល តាមរយៈការបង្ហាញគេហទំព័រថ្មី (www.toyota.com.kh) នេះបើយោងតាមការបង្ហោះជាសារធារណៈនៅលើផេកហ្វេសបុកជាផ្លូវការ Toyota Cambodia។

គេហទំព័រថ្មីនេះបានបង្កើតឡើងក្នុងគោលបំណងធំៗ ៦ សម្រាប់ជួយសម្រួលដល់អតិថិជនក្នុងការទទួលបាននូវព័ត៌មានលម្អិតពី រថយន្ត តូយ៉ូតា គ្រប់ម៉ូឌែលដែលបានដាក់លក់នៅក្នុងប្រទេសកម្ពុជា។ លក្ខណៈពិសេសដែលជាប្រភពព័ត៌មានដ៏មានសារៈប្រយោជន៍ទាំងនេះមានដូចខាងក្រោម៖

  • ស្វែងរករថយន្ដថ្មី ៖ ចំពោះលោកអ្នកដែលមានបំណងចង់ទិញរថយន្ដសេរ៊ីថ្មីទំនើបចុងក្រោយរបស់ តូយ៉ូតា លោកអ្នកអាចចូលទៅកាន់គេហទំព័រ toyota.com.kh ដើម្បីស្វែងរក ។ នៅក្នុងមុខងារនេះដែរ លោកអ្នកអាចប្រើនូវមុខងារប្រៀបធៀបរថយន្តបាន រវាងម៉ូឌែលតូយ៉ូតា និង តូយ៉ូតា ។ មុខងារនេះនឹងប្រាប់អំពីចំណុចដែលខុសគ្នារវាងមុខងារប្រើប្រាស់ ទំហំ កម្លាំងម៉ាស៊ីន ប្រព័ន្ធសុវត្ថិភាព និង តម្លៃ។ លោកអ្នកក៏អាចប្រើប្រាស់នូវ រូបភាព ៣៦០ ដឺក្រេសម្រាប់ពិនិត្យមើលរថយន្តមួយជុំ បែបលក្ខណៈឌីជីថល ។ ជាមួយគ្នានេះដែរ ក្នុងគេហទំព័រថ្មីនេះ លោកអ្នកអាចទាញយក Catalog បានយ៉ាងងាយស្រួល។
  • ស្វែងរករថយន្ដជួល៖ អស់បារម្ភអំពីការជិះដើររកនៅលើទីផ្សារសម្រាប់បម្រើការងារ ទាំងផ្នែករដ្ឋ ធុរកិច្ច និង ឯកជនហើយ ។ លោកអ្នក អាចស្វែងរករថយន្ដជួល នៅលើវេបសាយជាមួយតម្លៃសមរម្យដែលបានកំណត់រួច និងមានទំនុកទុកចិត្ដ។
  • ស្វែងរករថយន្ដលក់ដុំ៖ តម្រូវការរថយន្តជាច្រើនដែលលោកអ្នកត្រូវការសម្រាប់បំពេញការងារក្នុងអាជីវកម្មខ្នាតធំរបស់លោក ឬ ការបំពេញការងារអភិវឌ្ឍសង្គមជាតិ គេហទំព័រ toyota.com.kh ក៏មានព័ត៌មានពាក់ព័ន្ធនឹងរឿងនេះដែរ។
  • មគ្គុកទេសក៍សេវាកម្ម និងការស្វែងរកទីតាំងជួសជុលរថយន្ដ៖ ប្រសិនបើមានបញ្ហារអាក់រអួល ឬខូចរថយន្ដ លោកអ្នកអាចចូលទៅកាន់ប្រើប្រាស់គេហទំព័រនេះ ដើម្បីធ្វើការកក់ និងណាត់ជួបជាមួយជាងជំនាញ និង ទីបឹក្សារបស់ក្រុមហ៊ុនពាក់ព័ន្ធ និងបញ្ហារថយន្ត។
  • តម្លៃសេវាកម្ម និងគ្រឿងបន្លាស់ដ៏សមរម្យ៖ អតិថិនជនទាំងអស់ និងមិនមានបារម្ភអំពីការសម្រេចចិត្ត ជម្រើសទីកន្លែងក្នុងការទិញគ្រឿងបន្លាស់ ដែលជាផលិតផលមានស្លាកយីហោច្បាស់លាស់ សម្រាប់អតិថិជន ពី toyota.com.kh នឹងផ្ដល់ជូនអតិថិជនយ៉ាងពិសេស។
  • ការណែនាំយ៉ាងជំនាញ និងឆ្លាតវ៉ៃពីវេបសាយ៖ លោកអ្នកច្បាស់ជាគិតពីថវិកាដូចគ្នាអំឡុងពេលកំពុងស្វែងរក រថយន្ត។ គេហទំព័រនិងផ្ដល់ជូនការប្រមើលគណនានៃការបង់រំលស់រថយន្តយ៉ាងមានប្រសិទ្ធភាពបំផុត។
    សូមជម្រាបថា គេហទំព័រ www.toyota.com.kh ជាគេហទំព័រផ្លូវការរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលអ្នកប្រើប្រាស់អ៉ីនធឺណិត អាចស្វែករកព័ត៌មាន ស្ដីពីការលក់យានយន្ដ ស្វែងរកសេវាកម្មជុសជួលយានយន្ដ ទីកន្លែងផ្ដល់សេវាកម្ម ជួសជុល និងលក់គ្រឿងបន្លាសយានយន្ដគ្រប់ ២៥ រាជធានី/ខេត្ដ ប្រកបដោយទំនុកចិត្ដខ្ពស់។

រថយន្ត​ Isuzu​ ស៊េរី2023 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព ADAS នៅលើទាំង New! Isuzu D-Max និង New Mu-X ជាមួយប្រភេទម៉ាស៊ីនកំរិតស្តង់ដាថ្មីគឺ Euro 4​ កំពុងផ្ទុះការគាំទ្រខ្លាំងពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់រថយន្ដថ្មីប្រភេទ Pick Up និង SUV នៅកម្ពុជា។

ជាមួយ New! Isuzu D-Max 2023 ម៉ាស៊ីន 1.9 Ddi និង 3.0 Ddi ម៉ាស៊ីនកំរិត EURO4​ កាត់បន្ថយការបំពុលបរិស្ថាន កំលាំងស្ទុះខ្លាំង ធន់រឹងមាំ ប្រើប្រាស់បានយូរអង្វែង ស៊ីប្រេងតិចបំផុត (ត្រឹម5.7-6ជាងលីត្រ/100km) កាន់តែពិសេសដាច់គេទៀតនោះគឺ ម៉ូឌែល2023 នេះក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ ADAS​ ដែលមានរហូតដល់12មុខងារផងដែរ ដែលពីមុនមានតែនៅលើ Isuzu Mu-X តែប៉ុណ្ណោះ។ ​

ចំណែកឯ New! Isuzu MU-X 2023 ដែលជារថយន្តលក្ខណៈគ្រួសារមាន7កៅអី ដែលមានភាពទំនើបក៏ភ្ជាប់មកជាមួយម៉ាស៊ីន 3.0 Ddi កំរិតEURO4 ក៏ដូចជាប្រព័ន្ធសុវត្ថិភាព ADAS ដូចគ្នាទៅនឹងNew! Isuzu D-Max ព្រមជាមួយការឌីសាញដ៏ទាក់ទាញ លេចធ្លោ ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ឆើតឆាយ បែបអភិជន ធ្វើអោយលោកអ្នកកាន់តែលេចធ្លោ និង ជឿរជាក់។

New! Isuzu D-Max និង New! Isuzu Mu-X ពិតជាសាកសម និង ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសតម្លៃក៏សាកសមទៅនឹងគុណភាពពិតនេះផងដែរ។

ដើម្បីដឹងកាន់តែច្បាស់ កុំភ្លេចតាមដានទស្សនាការផ្សាយពិសេសដែលមានការចូលរួមពី Idol ព្រាប សុវត្ថិ លោក សាយ លោក នៅ ស៊ីនឿន អ្នកនាង រស់ សុធាវី ក៏ដូចជាអ្នកជំនាញផ្នែកលក់របស់Isuzu ផងដែរ នៅថ្ងៃទី 1 មេសា ពីម៉ោង 6 ល្ងាច តទៅ នៅលើផេកផ្លូវការ Isuzu Cambodia ជាមួយAdmin ទាំងអស់គ្នាណា។​

ទំនាក់ទំនងក្រុមហ៊ុន៖
Website: www.isuzucambodia-tis.com
Facebook: Isuzu Cambodia
YouTube: Isuzucambodia
Intragram: Isuzucambodiaofficial
លេខទូរស័ព្ទ : 023 950 084/023 900 798 ឬ 077 66 88 99

សេចក្តីប្រកាសព័ត៌មាន ស្តីអំពីកម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ការប្រកួតប្រជែង “គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៥”

នាព្រឹកថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២២ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវកម្មវិធី ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៥“ នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ ក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក Ryoji Fujita រីអូជិ ហ្វូជីតា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។

តាមរយៈសុន្ទរកថារបស់លោក Ryoji Fujita រីយ៉ូជិ ហ្វូជីតា អគ្គនាយកក្រុមហ៊ុន បានបង្ហាញឲ្យដឹងថាទោះបីជាការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅតែមិនទាន់បាត់ក៏ពិតមែន តែលោកពិតជាមាន មោទកភាព ដែលតូយ៉ូតា (ខេមបូឌា) នៅ តែ អាច ទទួល បាន គំនូរ សិល្បៈ ដ៏ អស្ចារ្យ និង មាន អត្ថន័យ ជា ច្រើន ពី អ្នក ប្រកួត វ័យ ក្មេង ទាំង អស់ នៅ ទូទាំង ប្រទេស ចាប់ តាំង ពី ការ ចាប់ ផ្តើម ការ ប្រកួត ចាប់ ពី ខែ ធ្នូ ឆ្នាំ ២០២១ រហូត ដល់ ខែ កុម្ភៈ ឆ្នាំ ២០២២។

បន្ទាប់ពីបានឆ្លងកាត់ការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត បានរកឃើញគំនូរ៩រូបល្អបំផុតនោះ ដែលឈ្នះជ័យលាភីថ្នាក់ជាតិជាផ្លូវការដើម្បីប្រកួតប្រជែងក្នុងការប្រកួតបន្តនៅប្រទេសជប៉ុន។ ក្រៅពី ៩ រូបគំនូរនេះ ៣គំនូរផ្សេងទៀត ក៏ ទទួលបាន ពានរង្វាន់ National Best Finalist ក្នុង ប្រភេទ ក្រុម នីមួយៗ ផងដែរ ។ អ្វីដែលសំខាន់បំផុតនោះ មានស្នាដៃសិល្បៈគំនូរចុងក្រោយមួយដែលត្រូវបានជ្រើសរើសដោយលោកផ្ទាល់ក្នុងនាមជាពានរង្វាន់អគ្គនាយកក្រុមហ៊ុន Toyota (Cambodia) ។  

លោក Ryoji Fujita រីយ៉ូជិ ហ្វូជីតា បានបន្ថែមទៀតដែរថា ដោយស្មោះត្រង់ពីចិត្តរបស់លោក ពិតជាពិបាកជឿថា គំនូរដ៏អស្ចារ្យទាំងនោះត្រូវបានគូរដោយវិចិត្រករវ័យកុមារដ៏មានសមត្ថភាពទាំងនេះ ហើយលោកពិតជាចាប់អារម្មណ៍នឹងគំនូររបស់ប្អូនកុមារដែលបានបង្ហាញពី គំនិតច្នៃប្រឌិត ចង់បង្កើត រថយន្តដើម្បីដោះ ស្រាយ បញ្ហាសង្គម និង មិនត្រឹមតែបញ្ហានៅក្នុងប្រទេសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅជុំវិញពិភពលោកផង ដែរ ហើយនេះគឺជាចំណុចតែមួយគត់មានគួរឲ្យចាប់អារម្មណ៍ចំពោះអ្នកឈ្នះ។

ជាចុងក្រោយលោកក៏បានផ្ដាំផ្ញើរទៀតដែរថា លោកសូមអរគុណដល់អ្នកទាំងអស់គ្នា ជាពិសេសវិចិត្រករវ័យក្មេងទាំងអស់សម្រាប់វត្តមាននៅព្រឹកនេះ ហើយលោកសូមជូនពរអ្នកឈ្នះពានរង្វាន់ថ្នាក់ជាតិទាំង ៩ រូប អោយជួបតែសំណាងល្អ និងជោគជ័យក្នុងការប្រលងថ្នាក់ពិភពលោកនាពេលខាងមុខ ដែលលទ្ធផលនឹងប្រកាសក្នុងខែមិថុនា ឆ្នាំ 2022 នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ដែលបានគាំទ្រក្នុងការជំរុញទឹកចិត្តកូនៗរបស់ពួកគេឱ្យចូលរួមក្នុងការប្រកួតគំនូរនេះ ហើយសូមបន្តលើកទឹកចិត្តកុមារឱ្យបង្ហាញពីភាពច្នៃប្រឌិត និងទេពកោសល្យរបស់ពួកគេនៅក្នុងការប្រកួតឆ្នាំក្រោយរបស់យើង។

សម្រាប់ការប្រកួតប្រជែងនាឆ្នាំ២០២២ នេះ ​​ក្រុមហ៊ុនទទួល​បាន​ផ្ទាំងគំនូរពីបេក្ខជនដែលដាក់​ពាក្យ​ចូល​រួមប្រ​កួតចំនួន ៤៣៥ ផ្ទាំង​ ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ផងដែរថា ក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត​។ កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ​ ឆ្នាំ២០២១ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២។ ​ក្នុងចំណោមរូបគំនូរទាំង ៤៣៥ ផ្ទាំង​នេះ ត្រូវ​បាន​​​​​បែងចែក​ជាបីក្រុមអាយុរួមមាន៖ ​ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន៤៨ ផ្ទាំង  ក្រុមអាយុ​​ពី៨-១១ឆ្នាំ មានចំនួន២២៣ ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន ១៦៤ផ្ទាំង។

កុមារា  និងកុមារី ដែល​ទទួលបាន​ជ័យ​លា​​ភីនាពេលនេះ មានរាយនាមដូចតទៅ៖

ចំណាត់ថ្នាក់ឈ្នោះភេទអាយុ
ជ័យលាភីអាយុក្រោម ៨ឆ្នាំ
ជ័យលាភីគំនូរល្អបំផុតចុងក្រោយលឹម​ ឆាយលីប្រុស7
ជ័យលាភីលេខ ៣ភី ដារ៉ាវត្តីស្រី6
ជ័យលាភីលេខ ២កែវ មុនីរត្នស្រី6
ជ័យលាភីលេខ ១សាវន​ គុណឋាគូរប្រុស5
ជ័យលាភីអាយុ ៨ – ១១ឆ្នាំ
ជ័យលាភីគំនូរល្អបំផុតចុងក្រោយកែវ សិរីវឌ្ឍនៈប្រុស10
ជ័យលាភីលេខ ៣សេន ស៊ីណាហ្វីលីពប្រុស9
ជ័យលាភីលេខ ២ថាន​ ចំរើនរីយ៉ាស្រី10
ជ័យលាភីលេខ ១សាវន​ សុផស្សាស្រី9
ជ័យលាភីអាយុ ១២​ – ១៥ឆ្នាំ
ជ័យលាភីគំនូរល្អបំផុតចុងក្រោយផាត អេលីតកន្និការស្រី12
ជ័យលាភីលេខ ៣ផា ខេមរិន្ទប្រុស12
ជ័យលាភីលេខ ២ឈឿក ប៉ារ៉ាវ៉ាន់ប្រុស14
ជ័យលាភីលេខ ១លាងច័ន្ទលីហ្សាស្រី14
ជ័យលាភីកិត្តិយស ​អគ្គនាយកក្រុមហ៊ុន
ជ័យលាភីកិត្តិយស អគ្គនាយកក្រុមហ៊ុនជីហ៊ត ច័ន្ទជូលីស្រី13

ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ បានទទួលរង្វាន់ជាច្រើនដូចខាងក្រោម៖

  • ជ័យលាភីលេខ ១ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ
  • ជ័យលាភីលេខ ២ ទទួលបាន Galaxy Tab ៨ និងនាឡិកាឆ្លាតវៃមួយ
  • ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad
  • ជ័យលាភីកិត្តិយស President award : Huawei mate Pad

ស្វាគមន៍ការមកដល់នៃកំពូលរថយន្ដ New! Isuzu D-Max និង New! Isuzu Mu-X 2023

ISUZU​ បានកំពុងបង្ហាញពីសក្ដានុពលនិងភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកនិយមប្រើប្រាស់ឡានថ្មីនៅកម្ពុជាក្រៅពីរូបរាងទំនើប  ធន់ រឹងមាំ សន្សំសំចៃប្រេងខ្ពស់ និង​ មានបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពស្ដង់ដារកំរិតផ្កាយ5 ឥឡូវនេះ Isuzu​ Cambodia បាននាំចូលនូវម៉ូដែលថ្មីស៊េរី 2023 គឺ New! Isuzu D-Max 2023 និង New! Isuzu Mu-X 2023 ជាមួយសមត្ថភាពម៉ាស៊ីនថ្មីគឺកំរិត Euro4 (ម៉ាស៊ីនស្តង់ដារពិភពលោកកំរិត4 ដែលជួយការពារសុខភាពអ្នកប្រើប្រាស់ មនុស្ស សត្វ រុក្ខជាតិ ដោយកាត់បន្ថយការបំភាយឧស្ម័នជាតិពុលទៅបរិស្ថានទាបបំផុត) ទាំងម៉ាស៊ីន 1.9 Ddi និង 3.0 Ddi នៅតែរក្សាកំលាំងម៉ាស៊ីនខ្លាំង និង ស៊ីប្រេងតិចជាងគេបំផុត។

កាន់តែពិសេស! នៅលើរថយន្តភីកអាប់ New! Isuzu D-Max 2023 ក៏បានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព ADAS (Advanced Driver Assistance Systems) ដែលជាប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពអេឡិចត្រូនិចគុណភាពខ្ពស់បំផុត ដែលភ្ជាប់មកជាមួយកាមេរ៉ា 3D ឆ្លាតវៃ និងរ៉ាដាចំនួន 2 ជាមួយនឹងសែនសឺរ ចាប់សញ្ញារហូតដល់ 8 គ្រាប់ ដើម្បីបង្កើនភាពជឿជាក់ ប្រសិទ្ធភាព និង សុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរ។

ចំណែកឯរថយន្ដSUV, New! Isuzu MU-X 2023 វិញ ក៏កាន់តែទំនើប បែបអភិជនខ្លាំងឡើងមួយកំរិតទៀតជាមួយនឹងម៉ាស៊ីន3.0 Ddi កំរិត EURO4 និង រចនាបទ្ម័ថ្មីបន្ថែមនៃផ្នែកខាងក្នុងដែលរំលេចនូវភាពស្រស់ស្អាត ថ្លៃថ្នូរ ឆើតឆាយ និង ស៊ីវីល័យ របស់អ្នកបើកបរផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ រចនាបទ្ម័ដ៍ប្រណិត ភាពធន់ និង សន្សំសំចៃ នៃរថយន្ត Isuzu លោកអ្នកនឹងបើកបរប្រកបដោយភាពជឿជាក់ និង រីករាយគ្រប់ពេលធ្វើដំណើរមិនថាជាលក្ខណៈគ្រួសារ ជំនួញ ឬ អ៊ែវ៊ែនជើ។

ទ្រី ផេដ គ្រុប (Tri Petch Group), លោក Shuichiro Mori, អគ្គនាយកក្រុមហ៊ុន Isuzu ប្រចាំនៅកម្ពុជាដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវរថយន្ដ Isuzu Pick Up និង SUV បានបង្ហើបអោយដឹងថា រថយន្ដម៉ូដែលថ្មីទាំង2នេះ នឹងមកដល់អគារតាំងលក់ Isuzu K(Cambodai) នៅចុងខែកុម្ភៈនេះហើយ ដូចនេះអតិថិជនទាំងអស់អាចទំនាក់កក់ពីឥឡូវនេះដើម្បីទទួលបានរថយន្ដមុនគេ ហើយក្រុមហ៊ុននឹងរៀបចំកម្មវិធីផ្សាយពិសេសពី Showroom Isuzu ឆាប់ៗនេះផងដែរ។

ទំនាក់ទំនងក្រុមហ៊ុន៖
Website: www.isuzucambodia-tis.com
Facebook: Isuzu Cambodia
YouTube: Isuzucambodia
Intragram: Isuzucambodiaofficial
លេខទូរស័ព្ទ : 023 950 084/023 900 798 ឬ 077 66 88 99

ប្រវត្តិសាស្ត្រទី១ នៃទីផ្សាររថយន្តកម្ពុជាដែលមានកម្មវិធីប្រគល់ និងទទួលរថយន្ត ដូចជា TOYOTA RAIZE 2022

មិនធ្លាប់មានពីមុនមក បន្ទាប់ពីរថយន្ត TOYOTA RAIZE 2022 បាននាំចូលមកតាមកប៉ាល់ RORO ចំនួន រាប់រយ គ្រឿង មកកាន់កំពង់ផែស័យត្វក្រុងព្រះសីហនុនាខែមករា កុម្ភះ ឆ្នាំ២០២២ កន្លងទៅនេះហើយទន្ទឹមគ្នានេះផងដែល ពេលនេះក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)  បានរៀបចំពិធីប្រគល់ និងទទួលរថយន្ត Toyota Raize 2022 ទៅកាន់អតិថិជនយ៉ាងធំសម្បើមនៅ មជ្ឈមណ្ឌល ដឺ ព្រេមៀរ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។

នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ រថយន្ត Toyota Raize ស៊េរីឆ្នាំ 2022 ជាច្រើនគ្រឿងបានចតតម្រៀបជាជួរយ៉ាងស្រស់ស្អាត និងអស្ចារ្យជាទីបំផុតសម្រាប់ស្វាគមន៍ម្ចាស់របស់ខ្លួនដែលជាអតិថិជនរបស់ តូយ៉ូតាយកទៅប្រើប្រាស់។

ពិធីប្រគល់ និងទទួលរថយន្តដ៏ធំនេះ ក្រៅពីមានការចូលរួមពីអតិថិជនហើយនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏មានវត្តមានចូលរួមជាការសាទរដល់អតិថិជនដែលបានចូលរួមថែមទៀតផង។ សារព័ត៌មានជាច្រើនស្ថាប័នបានមកផ្តិតយកទិដ្ឋភាពដែលមិនធ្លាប់មាននេះដូចគ្នា។ កាន់តែច្បាស់ ពីមូលហេតុនៃការរៀបចំអោយមានកម្មវិធីនេះឡើង ខាងសារព័ត៌មាន Square Car បានសាកសួរទៅ លោក ថា សុភាព ប្រធានផ្នែកទីផ្សារ និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ពាក់ព័ន្ធនិងកម្មវិធីថ្ងៃនេះដែរថា​៖ ការរៀបចំនេះមានគោលបំណងធំៗ ៣​ ដូចជា ១.ពន្លើនការប្រគល់រថយន្តថ្មីអោយបានដល់ដៃអតិថិជនអោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីបានរង់ចាំដ៍ច្រើនខែកន្លងមក ២. កាត់បន្ថយការប្រមូលផ្តុំនឹងការកកស្ទះការប្រគល់នៅតាមសាខាតូយ៉ូតានីមួយៗព្រោះថាចំនួនរថយន្តដែលត្រូវប្រគល់ក្នុងខែ កុម្ភះនេះមានចំនួនច្រើនរយគ្រឿង។ ៣. ចូលរួមចំនែកជាមួយរាជដ្ឋាភិបាល នឹងក្រសួងសុខាភិបាលក្នុងការអនុវត្ត វិធានការ ៣កុំ ៣ការពារ ជាពិសេសការប្រឈមទៅនឹងការកើនឡើងនូវចំនួនវិជ្ជមាន កូវីត១៩ ប្រភេទអូមីក្រុង ដែលការឆ្លងគឺមានសភាពលឿនបំផុត។

ក្រៅពីការប្រគល់ និងទទួលរថយន្តអតិថិជនទាំងអស់អាចទស្សនាការដាក់តាំងបង្ហាញរថយន្តផ្សេងៗទៀតរបស់ TOYOTA សម្រាប់ជាការចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយរថយន្ត និងប្រភេទរថយន្តដែលសក្តិសមទៅហ្នឹងការប្រកបការងារប្រចាំថ្ងៃរបស់អតិថិជន។ ក្នុងនោះមានដូច រថយន្ត TOYOTA HILUX REVO RALLY 2022, TOYOTA HILUX REVO V-Edition 2022, TOYOTA RUSH 2022 និង TOYOTA RAIZE 2022។

ពាក់ព័ន្ធជាមួយនឹងរថយន្ត Toyota Raize 2022 នេះដែរ សារព័ត៌មាន Square Car សូមបង្ហាញពីចំនុចសំខាន់នៃរថយន្តនេះបន្តិចសិនថា ហេតុដូចម្តេចបានជារថយន្តនេះ ត្រូវបានទទួលការចាប់អារម្មណ៍ និងលក់ដាច់រហូតទៅដល់ ១ពាន់ជាងគ្រឿងក្នុងរយះពេលមិនដល់ពីរ ខែផងយ៉ាងដូចនេះ?

ToyotaRaize តម្លៃឡានខ្លាញ់គោ ត្រឹមតែ 26,500 ដុល្លារ (ដំបូលខ្មៅថែម 400 ដុល្លារ) មកជាមួយកម្លាំងម៉ាស៊ីន 1.0L បំពាក់ Turbo Charger បង្កើតកម្លាំងបាន 96សេះ កម្លាំងអូសរហូតដល់ 140 ញ៉ូវតុនម៉ែត្រ និងប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និង​ជួយសន្សំសំចៃខ្ពស់។

បន្ថែមពីកម្លាំងម៉ាស៊ីន រថយន្តនេះ មានប្រព័ន្ធកម្សាន្ត Touch Screen  មានទំហំ8អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល ។

តូចបន្តិចតែប្រព័ន្ធសុវត្ថិភាព បំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ប្រព័ន្ធជំនួយពេលចេញពីចំណត, Blind Spot Monitoring (BSM) ប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត, ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោតចោត​​, ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS), ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ (ABS), ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD),   ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិពេលសណ្ដោង ឬរងសម្ពាធខ្យល់បោក (TSC), ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC), កាំម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist, និងពោងសុវត្ថិភាពចំនួន 8 ការពារអ្នកបើកបរ និងអ្នករួមដំណើរ។ 

សម្រាប់អតិថិជនដែលកំពុងពិចារណាទិញរថយន្តថ្មី ភាពធន់ សន្សំសំចៃ ដូចជា Toyota Raize អាចទៅកាន់អគារតាំងបង្ហាញរថយន្តតូយ៉ូតាផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសដ៏គួរអោយចាប់អារម្មណ៍នេះ ឬចូលទៅកាន់បណ្ដាញសង្គម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ 086 333 503 ។

Toyota Hilux ប្រើប្រភេទគ្រោងតួរថយន្តអ្វីទើបរឹងមាំហើយធន់ក្នុងស្ថានភាពផ្លូវលំបាក?

ភាពធន់ជារឿងសំខាន់បំផុតរបស់រថយន្ត ដូចនេះហើយទើបក្រុមហ៊ុន TOYOTA បានបង្កើតគ្រោងឆ្អឹងថ្មី ហៅថា Global Outstanding Assessment (GOA) ។ គ្រោងឆ្អឹងនេះបង្កើតឡើងមកក្នុងគោលដៅតែមួយគត់គឺសម្រេចអោយបានកម្រិតនៃការអនុវត្តសុវត្ថិភាពឈានមុខគេលើពិភពលោក។

អតិថជនមួយចំនួននៅមិនទាន់បានស្គាល់ច្បាស់ពីប្រភេទផ្សេងៗនៃតួសាក់ស៊ីរបស់រថយន្ត។ ជាទូទៅអ្នកប្រើប្រាស់រថយន្តធំតែងគិតថា រាល់ការជួបគ្រោះថ្នាក់ចរាចរណ៍ដោយការប៉ះទង្គិចខ្លាំងផ្នែកខាងមុខ ឬចំហៀងនៃរថយន្តនឹងគៀបរួញទាំងស្រុង តែសម្រាប់រថយន្តតូយ៉ូតា ដែលមានគ្រោងឆ្អឹង GOA ជួយកាត់បន្ថយការរងសម្ពាធពីការបុកទាបបំផុត ហើយនេះបានធ្វើឲ្យការខូចខាតខាងមុខរថយន្ត មិនបណ្ដាលឲ្យអ្នកបើកបរ ឬអ្នករួមដំណើររងរបួសធ្ងន់ពីគ្រោះថ្នាក់ណាមួយឡើយ ។

បន្ថែមពីនេះដែល Global Outstanding Assessment (GOA) វាត្រូវបានបង្កើតឡើងមកជាមួយចំណុចសំខាន់គឺរចនាសម្ព័ន្ធនៃគ្រោងឆ្អឹងតភ្ជាប់ទៅកាន់ផ្នែកផ្សេងៗនៃរថយន្ត ពេលដែលបុកប៉ះពីផ្នែកសងខាង កម្លាំងនៃការបុកនិងចែកចាយទៅកាន់ផ្នែកផ្សេងៗដែលមិនមែនតួកាប៊ីន ដែលជាហេតុធ្វើឲ្យគ្រោងឆ្អឹងនេះការពារអ្នកអង្គុយខាងក្នុងបានយ៉ាងល្អ ។
មួយវិញទៀតដែរ តួស៊ុមដែកអាចការពារការប៉ះទង្គិចជាមួយនឹងការបុករួញ មិនខូចឬប្រេះនៅលើតួរថយន្តទាំងមូល ព្រមជួយកាប៊ីនមិនឲ្យត្រូវរងផលប៉ះពាល់ច្រើន ហើយនៅតែអាចស្ថិតក្នុងស្ថានភាពធម្មតានៅពេលបុក ព្រោះបើរចនាសម្ព័ន្ធតួកាប៊ីនដែលត្រូវបុកត្រូវបត់និងខូចទ្រង់ទ្រាយតែបន្តិច វាអាចនឹងធ្វើឱ្យទ្វាររថយន្តបើកមិនបាន ធ្វើឱ្យពិបាកក្នុងការចេញពីឡាន ឬទៅជួយសង្គ្រោះក្នុងគ្រាអាសន្ន ព្រោះរាល់វិនាទីរាប់ក្នុងហេតុការណ៍គ្រោះថ្នាក់។

ទាក់ទិននិងគ្រោងឆ្អឹង GOA ដែលមានតែមួយគត់របស់ Toyota នេះ ត្រូវផលិតឡើងដើម្បីបង្គុំជាមួយម៉ាស៊ីន GD ធ្វើការស៊ីសង្វាក់គ្នាគ្រប់ស្ថានភាពផ្លូវ។ ជាក់ស្ដែងមានដូចជា Toyota Hilux Revo Rally, Toyota Hilux Revo V-Edition និង Toyota Hilux Revo Premium ។
ការពិតខាងលើគ្រាន់តែជាបង្ហាញពីចំនុចពិសេសៗសម្រាប់អតិថិជនដែលមិនទាន់បានស្វែងយល់គ្រោងឆ្អឹងជំនាន់ថ្មីរបស់ TOYOTA ។ អតិថិជនដែលកំពុងពិចារណាទិញរថយន្តដែលមានភាពធន់មាំ

អាចទៅកាន់អគារ​តាំង​បង្ហាញ​រថយន្ត​តូយ៉ូតា​ផ្ទាល់ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អត្ថប្រយោជន៍​ និង​លក្ខណៈ​ពិសេស​ដ៏​គួរ​អោយចាប់អារម្មណ៍នេះ ឬចូលទៅកាន់បណ្ដាញសង្គម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503 ។

គន្លឹះសំខាន់ៗទាំងនេះអាចជួយបងប្អូនបាន ក្នុងការទិញឡានថ្មី ឲ្យបានសមតាមបំណង!

កំពុង​សម្លឹង​រក​ទិញ​រថយន្ត​មែនទេ? ចង់​បាន​រថយន្ត​ដែល​ជួយ​សន្សំសំចៃ​ខ្ពស់​មែនទេ? អ្នក​ចង់​ទិញ​រថយន្ត តែ​នៅ​រារែក​ចមិន​ដឹង​ថាគួរ​ទិញ​រថយន្ត​ថ្មី​បកពី​កេស (រថយន្ត​ខ្លាញ់​គោ) ឬ​ រថយន្ត​មួយ​ទឹក​មែនទេ? តោះ! មក​ដឹង​ពី​ចំណុច​សំខាន់​ៗទាំង​នេះ​ ​ធានា​បាន​ដឹង​ហើយ​ទិញ​ឡាន​ថ្មី​យក​មក​ជិះ​ច្បាស់​ជា​មិ​នខក​បំណង​នោះ​ទេ​។

1. បច្ចេកវិទ្យាថ្មីទំនើប​បំពាក់​ដោយ​ប្រព័ន្ធសុវត្ថិភាព​កាន់​តែ​មាន​ប្រសិទ្ធភាព
រថយន្តខ្លាញ់​គោ ល្អជាងរថយន្តជជុះ ត្រង់បច្ចេកទេសថ្មីទំនើបទាន់សម័យហើយ​មាន​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​គួរ​ជា​ទីទុក​ចិត្ត​សម្រាប់​អតិថិជន​ ព្រោះ​រថយន្តស៊េរីថ្មីច្បាស់ជាមានអ្វីដែលថ្មីទំនើបនិងពិសេសជាងធម្មតាដើម្បីបំពេញចំណង់របស់អ្នកប្រើប្រាស់រថយន្ត​ ។ ឧទាហរណ៍ដូចជារថយន្ត equinox រថយន្តទំនើបទាន់សម័យរបស់ក្រុមហ៊ុន Chevrolet មានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា ចាប់យកព័ត៌មាន និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលជួបឧបសគ្គ (FORWARD COLLISION ALERT & AUTOMATIC EMERGENCY BRAKING) ដែលនឹងជួយឲ្យអ្នកបើកបរអាច​បញ្ជា​យាន​ដោយ​ទំនុកចិត្តនិងការជឿជាក់ចំពោះប្រព័ន្ធសុវត្ថិភាព ទោះ​ជាអ្នក​ទើប​នឹង​ចេះ​បើកបរ​ថ្មីថ្មោង ក៏​អ្នក​អាច​បើក​រថយន្ត​ Equinox បាន​ដោយ​មិនមាន​បញ្ហា​ភ័យ​ព្រួយ​ណាមួយ​មករំខាន​នោះ​ឡើយ​។

2. កាន់តែសន្សំសំចៃខ្ពស់ជាងមុន៖
អ្នក​ណា​ថា​រថយន្ត​កាន់តែទំនើប ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រងសុវត្ថិភាព​កាន់​តែ​ខ្ពស់​ នឹង​កាន់​តែ​ស៊ីសាំង​ខ្លាំង​ជាង​មុន​? បើ​អ្នក​មាន​ការ​គិត​បែបនេះ​សូម​និយាយ​ថា​អ្នក​គិត​ខុស​ហើយ​ តាមពិត​រថយន្តថ្មី អាចសន្សំសំចៃសាំងបានច្រើនជាងមុន ព្រោះ​ចំណុចនេះក៏ជាចំណុចគោលដៅ​មួយដែលក្រុមហ៊ុនផលិតរថយន្ត​មួយ​ចំនួន​ ផ្ដោត​សិក្សានិងស្រាវជ្រាវជា​ពិសេសលើបញ្ហានេះ។ ចំពោះ​អ្នក​ដែល​ចង់​ទិញ​រថយន្តថ្មី​ហើយ​មានប្រព័ន្ធជួយសន្សំសំចៃខ្ពស់​ ឬ​និយាយ​ងាយៗ​រថយន្ត​ស៊ីសាំង​តិច​ សូមណែនាំ​រថយន្ត​ស៊េរី​ថ្មី​ equinox របស់ក្រុមហ៊ុន Chevrolet ព្រោះ​ជា​ប្រភេទ​រថយន្ត​ថ្មី​ ស៊ីសាំងតិច លោក​អ្នក​បើកបរ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​១០០គីឡូ ស៊ីសាំង​អស់​ត្រឹម​តែ​ ៧លីត្រប៉ុណ្ណោះ។

3. ​​រចនា​ម៉ូដរូបរាង ​ស្អាត ប្រណីត និង​ ទាន់​សម័យ​៖
កេស អ្នក​ប្រើប្រាស់​ច្បាស់​ជា​មិនមាន​បញ្ហា​ភ័យ​ព្រួយ​ចូលជាង​ជួសជុល ឬ​កែកុន​ត្រង់​កន្លែង​ខូចខាត​ណាមួយ​ឡើយ ព្រោះ​រថយន្ត​ថ្មី​គឺ​រថយន្ត​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ការ​ប្រើប្រាស់​ពី​អ្នក​ដទៃ។ និយាយ​ពី​រូប​រាង​ស្អាត​ រថយន្ត​ equinox គឺជា​រថយន្ត​ស៊េរីថ្មី​ទំនើប​ទើបចេញ​​ដាក់​លក់លើ​ទីផ្សារ​ជា​ប្រភេទ​​រថយន្តរចនា​ម៉ូដ​​យ៉ាង​​​ប្រណីតភាព​ មាន​ផាសុកភាព​ មាន​កាប៊ីន​ធំទូលាយ​ បរិយាកាស​ក្នុង​រថយន្ត​ប្រៀបដូច​ជា​អង្គុយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​មិន​ធ្វើ​ឱ្យ​អ្នក​បើកបរ​ធុញថប់​ទោះ​ស្ថិតកាលៈទេសៈណា​ មិនថា​​​កកស្ទះចរាចរណ៍ ឬត្រូវបើកបរផ្លូវ​ឆ្ងាយ​នោះ​ឡើយ​​។

សម្រាប់មិត្តអ្នកអានដែល​ចង់​ទិញ​រថយន្ត​យក​មក​ប្រើប្រាស់​អាចយក​ចំណុចសំខាន់ៗខាងលើ​មក​ពិចារណា ឬ​អាចសិក្សា​ស្វែងរកព័ត៌មានពាក់ព័ន្ធ​ឲ្យបានល្អិតល្អន់បន្ថែម​ទៀតនោះ​ លោក​អ្នក​អាចចូលទៅកាន់ផេក ហ្វេសប៊ុក (Facebook Page) Chevrolet Cambodia ហើយ​សិក្សាលម្អិតពីគុណប្រយោជន៍រថយន្តស៊េរី​ទំនើបបច្ចេកទេសចុងក្រោយ Equinox ធានាថាលោកអ្នក នឹងទទួលបានរថយន្តស៊េរីទំនើបបំពាក់ដោយបច្ចេកវិទ្យា​​ទាន់សម័យ ប្រកបទៅដោយប្រណិតភាពស័ក្តិសមបំផុតសម្រាប់លោកអ្នកដែល​ស្រលាញ់​ជីវិតបែបស៊ីវិល័យ៕

Toyota Hilux V-Edition ដែលអ្នកទន្ទឹងរង់ចាំបានបង្ហាញខ្លួនគ្រប់សាខាទាំង ៥ របស់តូយ៉ូតា ខេមបូឌា

Toyota Hilux Revo V-Edition ដែលអ្នកទន្ទឹងរង់ចាំបានបង្ហាញខ្លួននៅអគារតាំងបង្ហាញទាំង៥ សាខា ព្រមទាំងរង់ចាំលោកអ្នកមកសាកល្បង និងកក់ទុកជាមុន។ រថយន្តភីកអាប់នេះតម្លៃត្រឹមតែ ៤២ ៩០០ដុល្លារ និងកម្លាំងដ៏ខ្លាំងពីម៉ាស៊ីនជំនាន់ថ្មី GD Engine ព្រមទាំងគ្រោងឆ្អឹងដ៏រឹងមាំ។

បើយោងលើតម្លៃនិងកម្លាំងម៉ាស៊ីន រថយន្តនេះសក្តិសមបំផុតក្នុងការប្រើប្រាស់ច្រើនមុខងារទាំងគ្រួសារ និងអាជីវកម្មក៏ដូចជាសម្រាប់បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ និងវិស័យឯកជន។ អតិថិជនអាចសម្លឹងមើលទៅលើហេតុផលធំៗ ៣ដែលអតិថិជនអាចសម្រេចចិត្តទិញរថយន្តភីកអាប់ដូចជា V-Edition នេះ ទៅប្រើប្រាស់បានគឺ គុណភាពប្រើប្រាស់បានយូរ ធន់គ្រប់ការដឹកនិងធ្វើដំណើរ ប្រព័ន្ធសុវត្ថិភាពពោពេញដោយទំនុកចិត្ត និងពិសេសបំផុតនោះគឺមិនងាយធ្លាក់ថ្លៃពេលលក់រឺប្តូរសេរ៊ី។

ដូចកាលពីអត្ថបទមុនៗដែរ អតិថិជនបានដឹងហើយថារថយន្ត Toyota Hilux Revo V-Edition មានចំណុចពិសេសអ្វីខ្លះក្រៅតែពីតម្លៃសមរម្យ និងកម្លាំងខ្លាំង។ ថ្ងៃនេះដែរក្រុមការងារ ខេមបូ អូតូ សូមណែនាំពីចំណុចពិសេសនេះម្តងទៀតថា តើមានអ្វីខ្លះ៖

និយាយពីសមត្ថភាពដ៏អស្ចារ្យរបស់ម៉ាស៊ីនជំនាន់ថ្មី និងភាពកេរ្តិ៍ឈ្មោះ លើភាពធន់និងរឹងមាំប្រើប្រាស់បានយូរឆ្នាំ នោះ Toyota Hilux Revo V-Edition គឺជាដៃគូដ៏អស្ចារ្យបំផុតរបស់គ្រប់ក្រុមគ្រួសារដែលកំពុងពិចារណាលើរថយន្តដែលមានគុណភាពខ្ពស់ប្រើបានគ្រប់កាលៈទេសៈនិងដំណើរកំសាន្តគ្រប់ស្ថានភាពផ្លូវ។

ដើម្បីអោយដឹងច្បាស់លោក លោកស្រី អតិថិជនដែលមានបំណងស្វែងរក រថយន្តប្រភេទភីកអាប់ រថយន្តថ្មី ក្នុងតម្លៃសមរម្យព្រមទាំងសមត្ថភាពខ្លាំងនោះ អតិថិជនអាចមកទស្សនា ឬសាកសួរពីការសាកល្បងលើរថយន្ត Hilux Revo V-Edtion 2022 បាននៅអគារតាំងបង្ហាញទាំង ៥ សាខា។ មួយវិញទៀតដែរលោកអ្នក អាចទាក់ទងមកកាន់លេខទូរស័ព្ទ ក្រុមហ៊ុន តូយ៉ូតាខេមបូឌា 017 333 503 រឺ​ 086 333 503៕