Tuesday, November 26, 2024
Google search engine
Homeបចេ្ចកវិទ្យារថយន្ត Toyota Agya កំពុងល្បី នៅប្រទេសឥណ្ឌូនេស៊ី នឹងមកដល់កម្ពុជាដែរឬទេ?

រថយន្ត Toyota Agya កំពុងល្បី នៅប្រទេសឥណ្ឌូនេស៊ី នឹងមកដល់កម្ពុជាដែរឬទេ?

Toyota Agya ឬហៅម្យ៉ាងទៀតថា Toyota Wigo បានកំពុងទទួលបានការបញ្ជាទិញយ៉ាងភ្លុកទឹកភ្លុកដី​ នៅបណ្តាលប្រទេសអាស៊ានមួយចំនួនតួយ៉ាង ដូចប្រទេសឥណ្ឌូនេស៊ីជាដើម។​

កាលពីដើមឆ្នាំ ២០២៣ Toyota បានធ្វើការប្រកាសបង្ហាញចេញរថយន្តប្រភេទ A-Hatchback ឡើងកក្រើកទីផ្សាររបស់ប្រទេសឥណ្ឌូនេស៊ី ដែលរថយន្តនេះមានឈ្មោះថា Toyota Agya ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីដ៏ទាក់ទាញ ធ្វើអោយអតិថិជនរបស់ខ្លួនធ្វើការកក់ និងទិញរហូតដល់ទៅដល់ចំនួនជាង ៧ ពាន់គ្រឿង នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បីនាៗរបស់ប្រទេសឥណ្ឌូនេស៊ី ។

ជាមួយនឹងភាពជោគជ័យនេះយើងសង្ឃឹមថា រថយន្តនេះក៏អាចធ្វើការបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗផងដែរ ពីព្រោះជាទូទៅ រាល់ការបង្ហាញរថយន្តម៉ូឌែលថ្មីចុងក្រោយណាមួយ មិនថានៅថៃ ឬ ឥណ្ឌូនេស៊ីទេ ប្រទេសកម្ពុជានឹងនាំចូលបន្ទាប់ក្នុងរយៈពេលដ៏ខ្លី។

សារព័ត៌មានយើងក៏មិនស្ងៀមដែរ បានឆ្លៀតសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខនាំចូលរថយន្តតូយ៉ូតាថ្មីៗជាច្រើនប្រភេទធ្វើអោយរង្គើរទីផ្សាររថយន្តនៅកម្ពុជាផងដែរ​។

ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា “ ដើម្បីផ្តល់លិទ្ធភាពដល់អតិថិជនទិញរថ​យន្តថ្មីខ្នាតតូចដែលមានសមត្ថភាពខ្លាំងសក្តិសមតម្រូវការបច្ចុប្បន្ន ព្រមជាមួយតម្លៃសមរម្យ និងសន្សំសំចៃ ក្រុមហ៊ុននឹងនាំយកចូលយកមកទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ“។

ប៉ុន្តែថ្ងៃនេះ Square Car សូមធ្វើការលើកយកនូវចំណុចពិសេសៗ ដែលមានភ្ជាប់មកជាមួយរថយន្ត A-Hatchback មួយនេះ ថាតើហេតុអ្វីទើបធ្វើអោយរថយន្តមួយនេះជោគជ័យខ្លាំង នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីបែបនេះ?

តោះទស្សនាវីដេអូជាមុនសិន!

ជាមួយរូបរាងដ៏ទាន់សម័យនេះ Toyota Agya ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប 3,760 មម ទទឹង 1,665 ម.ម​ កំពស់ 1,505 ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ 2,525 ម.ម និងកំពស់ពីដីទៅបាតរថយន្ត 160 ម.ម ។

រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ:

ការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រ និង មានអំណាចទាំងផ្នែកចង្កៀង និង កាងលំហូខ្យល់ខាងមុខ និង ខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប3D អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយ។ ថ្វីត្បិតតែនេះជារថយន្តលំដាប់ថវិការក៏ប៉ុន្តែវាក៏បានបំពាក់នូវចង្កៀង LED និង អំពូលលំអនៅពេលថ្ងៃផងដែរ។

ប្រណិតភាពនៃផ្នែកខាងក្នុង: 

សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខ និង ខាងក្រោយ ហើយការរចនាតាប្លូនិងបរិក្ខាប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ទំហំ៨អ៊ីញ អាចភ្ជាប់មុខងារ Apple Carplay & Android Auto បានផងដែរ

ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ:
តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងរថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះ វាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ Blind Spot Monitoring ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើ មានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែម Square Car នឹងធ្វើការចែករំលែកបន្តទៀត៕

សាកល្បងទាយមើល តើរថយន្តនេះពេលមកដល់ស្រុក​ខ្មែរតម្លែប៉ុន្មានដែរ?​

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ