Tuesday, November 26, 2024
Google search engine
Homeទំព័រដើមអស្ចារ្យបំផុត! រកឃើញហើយម្ចាស់រថយន្ត TOYOTA RAIZE 2022 ទី 1000

អស្ចារ្យបំផុត! រកឃើញហើយម្ចាស់រថយន្ត TOYOTA RAIZE 2022 ទី 1000

ទីបំផុត TOYOTA RAIZE 2022 បានរកឃើញម្ចាស់រថយន្តទី1000របស់ខ្លួនហើយ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ។ ត្រឹមតែរយៈពេល 65 ថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីការចេញលក់ជាផ្លូវការតាំងពីថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ 2021មក ឃើញថាសន្ទុះនៃការចាប់អារម្មណ៍ មានការកើនឡើងជាលំដាប់ ។ ជាក់ស្ដែងអំឡុងពេលដែលរថយន្តនេះបានប្រកាសជាផ្លូវការ Top Trend នៅលើបណ្ដាញសង្គម ឃើញមានការស៊ែរ និងនិយាយពីរថយន្តមួយនេះយ៉ាងច្រើនគួរអោយកត់សម្គាល់ ។

បើនិយាយពីចំនុចសំខាន់ៗនៃរថយន្តមួយនេះ ឃើញថាមានចំនុចល្អៗជាច្រើនបានទាក់ទាញចំណាប់អារម្មណ៍សម្រាប់អ្នកកំពុងស្វែងរករថយន្តថ្មីជាខ្លាំងតាមរយៈ ៖

១. តម្លៃ និងការរចនា

TOYOTA RAIZE ឆ្នាំ2022 ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា ២ប្រភេទមានដូចជា Monotone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ) ។ រីឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ 26,500ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ 26,900 ដុល្លារតែប៉ុណ្ណោះ។

២. ផ្នែកខាងក្នុងដ៏ទំនើប

  • និយាយពី TOYOTA RAIZE ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ 4,030ម.​ម ទទឹងរថយន្ត 1,710ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល 1,635ម.ម គម្លាតកង់មុខក្រោយ 2,525ម.ម និងកំពស់ពីដីដល់បាតរថយន្ត 200ម.ម ដែលអំណោយផលបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ
  • ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅជាពណ៌ដែលពេញនិយមទូទៅមាននៅក្នុងរថយន្តប្រណិត លក្ខណៈបែបស្ព័រប៉ុណ្ណោះ។ លើសពីនេះកៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងសោភ័ណ្ឌភាពហើយទាំងនេះត្រូវបានបំពាក់លើរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២
  • រថយន្ត TOYOTA RAIZE បំពាក់ដោយកុងទ័រសម័យថ្មីប្រភេទអេក្រង់ TFT បែបDigital ទំហំ 7អ៊ីញ
  • ប្រព័ន្ធកម្សាន្ត Touch Screen  មានទំហំ8អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល

៣. ផ្នែកម៉ាស៊ីន

  • ទំហំស៊ីឡាំងម៉ាស៊ីន1.0L បំពាក់Turbo Charger បង្កើតកម្លាំងបាន 96សេះ និងកម្លាំងអូសរហូតដល់ 140 ញ៉ូវតុនម៉ែត្រ
  • ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និង​ជួយសន្សំសំចៃខ្ពស់

៤. ប្រព័ន្ធសុវត្ថិភាព

  • ប្រព័ន្ធកាំម៉េរាជំនួយពេលថយក្រោយ ផ្តល់នូវរូបភាពច្បាស់ និងសុវត្ថិភាព
  • ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist
  • ប្រព័ន្ធជំនួយពេលចេញពីចំណត RCTA មុខងារនេះនឹងផ្តល់សញ្ញាអោយយើងបានដឹង ប្រសិនបើមានរថយន្ត ម៉ូតូ ឬកង់បើកកាត់ ឬជិតមកដល់ និងផ្តល់សញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង BSM
  • ប្រព័ន្ធជំនួយការចូលចត Parking Assist
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលឡើងចំណោត HAC មុខងារនេះនឹងមិនអោយរថយន្តរអិលថយក្រោយក្នុងលក្ខណទីចំណោតខ្ពស់ ឬស្ពានជាដើម ដោយរក្សានាទីសុវត្ថិភាពបន្ទាប់ពីដក់ជើងចេញពីហ្វ្រាំង ទៅហ្គែរ
  • ប្រព័ន្ធផ្តល់សញ្ញាអាសន្នពេលជាន់ហ្រ្វាំងបន្ទាន់ EBS
  • ប្រព័ន្ធហ្វ្រាំង ABS ផ្តល់សុវត្ថិភាពខ្ពស់ក្នុងលក្ខណត្រូវការគេចចេញពីឧបសគ្គ ឬបញ្ឈប់រថយន្តបន្ទាន់
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់ EBD
  • ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង VSC
  • ប្រព័ន្ធចាក់សោរទ្វារថយន្តស្វ័យប្រវត្តិ Speed Auto Door Lockនិងពោងសុវត្ថិភាពចំនួន ៨ចំណុច ការពារលោកអ្នកពីគ្រោះថ្នាក់ជាយថាហេតុ។

ប្រសិនជាលោកអ្នកចាប់អារម្មណ៍រថយន្ត TOYOTA RAIZE 2022 លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ​ បានភ្លាមៗ ដើម្បីកក់ទុកមុន លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503 ។

អត្ថបទដែលទាក់ទង

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ