ក្រុមហ៊ុន RMA Cambodia បានសម្ពោធរថយន្តអគ្គិសនី CHANGAN ពីរម៉ូដែលគឺ DEEPAL L07 និង DEEPAL L07 S07 បានដោយជោគជ័យ។ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន RMA Cambodia បានសម្ពោធរថយន្តអគ្គិសនី CHANGAN ពីរម៉ូឌែលគឺ DEEPAL L07 និង DEEPAL L07 S07 នៅសាល ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរថយន្តអគ្គិសនីនិងថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ។ ក្នុងកម្មវិធីសម្ពោធផ្លូវការរថយន្តអគ្គិសនី DEEPAL L07 និង DEEPAL L07 S07 របស់ ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia គេឃើញមានការ
ចូលរួមយ៉ាងច្រើនកុះកររាប់ពាន់នាក់ពីសំណាក់អតិថិជន អ្នកជំនាញរថយន្តល្បីៗ អ្នក បង្កើតមាតិកា តារាចម្រៀងល្បីៗសិល្បៈករនិងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
រថយន្ត DEEPAL L07 និង DEEPAL L07 S07 ទាំងពីរនេះគឺមានចំណុចពិសេសៗជាច្រើនដែលកម្រឃើញមាននៅលើរថយន្តអគ្គិសនីផ្សេងៗទៀតគឺ ការឌីហ្សាញ បែបស្ព័ត និង លុចសារី ដែលមិនធ្លាប់មាននៅក្នុងទីផ្សារប្រទេសកម្ពុជាយើងនោះទេ ។រថយន្តអគ្គិសនី DEEPAL L07 គឺជាប្រភេទរថយន្តដែលមាននូវតួរខ្លួនបែប Sedan មានកម្លាំង ១៩០KW ឬ ២៥៨ Hp ដែលអាចបង្កើតកម្លាំងរមួលបាន ៣២០ Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦១០ Km ដោយជាន់ពី ០ ទៅ ១០០ Km/h ចាយពេលត្រឹមតែ ៦.៧ វិនាទីតែប៉ុណ្ណោះ ហើយមានជម្រើសបួនពណ៌គឺ ពណ៌បៃតង(Nebula Green), ពណ៌ស (Comet White), ពណ៌ប្រផះ (Lunar Gray) និងពណ៌ខ្មៅ (Eclipse Black)។ រីឯម៉ូឌែល មានតួរខ្លួនជាប្រភេទរថយន្ត SUV វិញ ដែលមាននូវសមត្ថភាពមិនសូវជាខុសគ្នាប៉ុន្មានជាមួយនឹងម៉ូឌែល ប៉ុន្មាននោះទេដោយរថយន្តនេះមាននូវកម្លាំង ១៩០ KW ឬ ២៥៨ Hp ដែលអាចបង្កើតនូវកម្លាំងរមួលបាន ៣២០ Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦២០Km ដោយជាន់ពី ០ ទៅ ១០០ Km/h ចាយពេលតែ ៧.៥វិនាទីតែប៉ុណ្ណោះ ហើយមាននូវជម្រើសបួនពណ៌គឺពណ៌ត្រួយចេក(ComicYellow) ,ពណ៌ ក្រហមបែកទឹកក្រូច (Sunset Orange), ពណ៌ស (Comet white) និង ពណ៌ខ្មៅ (Comet Black)។រថយន្តទាំងពីរម៉ូឌែលនេះមិនថា DEEPAL L07 ឬក៏ DEEPAL L07 S07 គឺរូបរាងនៃរថយន្តរចនាបែបស្ព័ត អនាគត ល្អិតល្អន់ប្រណិតទ្បូយឆាយ លំដាប់ថ្នាក់អន្តរជាតិនិងរួមបញ្ចូលមកនូវប្រព័ន្ធឆ្លាតវៃនិងផាសុខភាពផងដែរ ចំណែកឯតួរខ្លួននិងប្រព័ន្ធជើងក្រោមរឹងមាំ ថ្មស្រោបដោយលោហៈធាតុរឹងមាំសុវត្ថិភាពនូវក្នុងការបើកបរ រីឯតម្លៃវិញគឺមិនគួរឲ្យជឿរ DEEPAL L07 តម្លៃត្រឹមតែ ៤៤,៩០០ ដុល្លារតែប៉ុណ្ណោះ រីឯ DEEPAL L07 S07 វិញតម្លៃត្រឹមតែ ៤៩,៩០០ ដុល្លារតែប៉ុណ្ណោះនិងមានការធានាជូនរហូតដល់៨ឆ្នាំដូចគ្នា ។គួរបញ្ជាក់ផងដែរថារថយន្ត CHANGAN ដែលនាំចូលដោយ RMA Cambodia សុទ្ធសឹងតែមាននូវតម្លៃទៅតាមស្តង់ដារ មិនងាយបញ្ចុះតម្លៃឬធ្លាក់ថ្លៃនៅពេលក្រោយនោះទេ ដែលធ្វើឲ្យអតិថិជនប្រើរថយន្តជាមួយទំនុកចិត្ត មិនចាំបាច់ភ័យព្រួយបារម្ភខ្លាចរថយន្ត ធ្លាក់ថ្លៃខ្លាំងនៅពេលក្រោយ ជាពិសេសថែមទៀតនោះគឺសេវាកម្មថែទាំអតិថិជន ក្រោយពេលទិញរថយន្តរួច មិនចាំបាច់ត្រូវព្រួយបារម្មណ៍អំពីហានិភ័យផ្សេងៗលើការជួសជុលដោយយថាហេតុណាមួយនិងការចំណាយច្រើនលើការជួសជុលព្រោះមាននូវការធានាច្បាស់លាស់ពីក្រុមហ៊ុន RMA Cambodia ដោយផ្ទាល់តែម្តង ។
នៅក្នុងនោះដែរលោកអ្នកក៏អាចធ្វើការអញ្ជើញមកមើលរថយន្តបានដោយផ្ទាល់បាននិងអាចធ្វើការបើកបរសាកល្បងនៅ៖
- អាគារតាំងបង្ហាញរថយន្ត Changan Cambodia នៅតាមបណ្តោយមហាវិថីមនីវង្ស (ទល់មុខស្ថានទូតវៀតណាម)
- ទាក់ទងមកផេក Facebook ផ្លូវការ ៖ Changan Cambodia (https://www.facebook.com/ChanganKH/)
- លេខទូរស័ព្ទ៖ 011 999 375
អំពី CHANGAN AUTO ៖
បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។
Changan មានបទពិសោធផលិតរថយន្តជាង៤០ឆ្នាំ មានវិស្វករ និងអ្នកបច្ចេកទេស 18000នាក់ មកពី៣០ប្រទេសជុំវិញពិភពលោក មានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ R&Dនៃទីក្រុងចំនួន១០ សំខាន់ៗនៅក្នុងប្រទេសប៉ែកអុឺរ៉ុប និង អាសុី។ រថយន្តCHANGAN ទទួលបានពានរង្វាន់លើផ្នែកឌីស្សាញ ជាច្រើន លើឆាកអន្តរជាតិក្នុងនោះ DEEPAL L07 ទទួលបានពាន Reddot Product Design ក្នុងឆ្នាំ២០២៣ ពីស្ថាប័ន Reddot។