Ford Edge 2021 រាងស្អាតគួរឲ្យចាប់អារម្មណ៍ តែក៏គួរឲ្យស្តាយរថយន្តនេះតម្រូវមកសម្រាប់ទីផ្សារអឺរ៉ុប រីឯតម្លៃនៅស្រុកគេវិញគឺត្រឹម$3មុឺនស្តើងប៉ុណ្ណោះ!
– ម៉ាស៊ីនសាំង I4 2.0L Turbo Ecoboost
– កម្លាំង 250hp / កម្លាំងរមួល 280lb-ft
– ប្រអប់លេខ 8វគ្គអូតូ
– ការរចនាផ្នែកក្រៅមានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍ជាមួយនឹងរចនាបទរូបរាងតាមបែប Compact SUV ឬ Crossover
– រីផ្នែកខាងក្នុងបង្កប់នូវប្រណិតភាព និងភាពទំនើបទាន់សម័យជាមួយនឹងអេក្រង់ប្រព័ន្ធកំសាន្តដែលមានទំហំរហូតដល់ទៅ 12អុីង ដែលមានមុខងារភ្ជាប់ដោយ Wireless ជាមួយ Apple Carplay & Android Auto បន្ថែមពីនេះទៅទៀត Ford ក៏បានបំពាក់ SYNC 4 ជំនាន់ថ្មីនៅលើមុខងារនៃអេក្រង់ប្រព័ន្ធកំសាន្តនេះផងដែរ
យល់យ៉ាងណាដែរបងប្អូនចំពោះរូបរាងរបស់ Ford Edge នេះ?
សម្រាប់អេដមីនវិញគឺវាពិតជាទាក់ទាញណាស់ ហើយវាកាន់តែប្រសើរបើសិនជាម៉ូដែលនេះត្រូវបាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាយើង