ភ្នំពេញ, ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ – ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានសេចក្តីរំភើបជាខ្លាំងបានដាក់តាំងបង្ហាញនូវវត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រព្រឹត្តនៅអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ សាខាព្រះមុនីវង្ស។ នេះជាសញ្ញានៃការត្រលប់មកវិញនូវរថយន្ត SUV ដែលលក់ដាច់ខ្លាំងរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមកកាន់ទីផ្សារកម្ពុជាម្តងទៀត ជាមួយនឹងរូបរាងថ្មី បច្ចេកវិទ្យាកាន់តែឆ្លាតវៃ និងតម្លៃសមរម្យជាងគេ។
លោក Brian Ko នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានប្រសាសន៍ថា “យើងបានសម្រេចចិត្តយករថយន្ត Hyundai VENUE ស៊េរីថ្មីឆ្នាំ២០២៦ មកសារជាថ្មី ព្រោះវាជាពេលវេលាដ៏ល្អបំផុតសម្រាប់ទីផ្សារកម្ពុជា ដោយសារតែយើងមើលឃើញថាប្រទេសកម្ពុជាកំពុងមានការកើនឡើងយ៉ាងឆាប់រហ័សនៃយុវវ័យ, អ្នកជំនួញវ័យក្មេង, អ្នកទិញរថយន្តដំបូង និងគ្រួសារសម័យថ្មី ដែលចង់បានរថយន្តថ្មី ខ្នាតល្មម ទាន់សម័យ សន្សំសំចៃប្រេង សុវត្ថិភាព ពោរពេញទៅដោយមុខងារឆ្លាតវៃ និងតម្លៃសមរម្យ។ វាស័ក្តិសមឥតខ្ចោះសម្រាប់អ្នកបើកបរក្នុងទីក្រុងនាពេលបច្ចុប្បន្ន ហើយ Hyundai VENUE នឹងផ្តល់នូវអ្វីដែលពួកគេកំពុងស្វែងរកយ៉ាងពិតប្រាកដ។”
អ្នកស្រី Angelie ប្រធានផ្នែកនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានចែករំលែកខ្លះៗថា “Hyundai VENUE មានពាក្យស្លោកប្រចាំមួយគឺ “True Lifestyle. It’s Time To Play” ឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តលេងStyle, ចូលចិត្តគំនិតច្នៃប្រឌិត ជាពិសេសចំពោះយុវវ័យជំនាន់ក្រោយ, Content creator និង Influencer។”
លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់នៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានបន្ថែមទៀតថា “ទោះបីជារថយន្ត SUV មានច្រើននៅលើទីផ្សារបច្ចុប្បន្ននេះក៏ដោយ ក៏Hyundai VENUEនៅតែបន្តមានភាពល្បីល្បាញពេញនិយម និងជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។ Hyundai VENUE ស៊េរីថ្មីឆ្នាំ២០២៦ បានត្រលប់មកកាន់ទីផ្សាររថយន្តSUVក្នុងរង្វង់ដូចគ្នាសារជាថ្មីជាមួយនឹងតម្លៃសមរម្យ ដំណើរការដោយម៉ាស៊ីនចំណុះ ១,០លីត្រTurbo ដែលផ្តល់នូវការបង្កើនល្បឿនយ៉ាងរលូន និងសន្សំសំចៃសាំងប្រកបដោយប្រសិទ្ធភាព, ការរចនាថ្មីនៃផ្នែកខាងមុខ ចំហៀងនិងផ្នែកខាងក្រោយ កាន់តែទាក់ទាញ លេចធ្លោគ្រប់ទីកន្លែង, ដំបូលបើកបាន, Smart Key អាចបញ្ឆេះរថយន្តពីចម្ងាយ, ផ្នែកខាងក្នុងទំនើប ប្រកបដោយផាសុកភាព, SUVខ្នាតល្មម៥កៅអី ប៉ុន្តែពោងសុវត្ថិភាពមានរហូតដល់៦, មានប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធឆ្លាតវៃជំនួយដល់អ្នកបើកបរ និងពេលចូលចត, ធ្វើដំណើរកាន់តែរីករាយជាមួយ ប្រព័ន្ធកម្សាន្ត
Apple CarPlay និង Android Auto, មិនទាន់អស់ទេនៅមានមុខងារឆ្លាតវៃជាច្រើនទៀត។”
Hyundai VENUE ស៊េរីថ្មីឆ្នាំ២០២៦ តម្លៃ ២៦.៥០០ដុល្លារ ឥឡូនេះមានដាក់តាំងបង្ហាញ និងមានរថយន្តសម្រាប់បើកបរសាកល្បងហើយ។
ទិញភ្លាម បានភ្លាម ទិញក្នុងខែមិថុនានេះ មានការបញ្ចុះតម្លៃពិសេស និងការថែមជូនជាច្រើនទៀត!
កុំភ្លេចអញ្ជើញមកទស្សនាផ្ទាល់នៅshowroom ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់
ព័ត៌មានលម្អិត!
ទំនាក់ទំនងមកឥឡូវនេះ
តាមរយៈលេខទូរស័ព្ទ៖ 097 755 8147
ឬតាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales
សាខាព្រះមុនីវង្ស៖ https://goo.gl/maps/ZGCcvYvkoNayGzNn8
សាខាCity Store៖ https://goo.gl/maps/1efL4VwHqhzVZr479
សាខាសៀមរាប៖ https://goo.gl/maps/homjsR1AZ7AZS4e77
សាខាខេត្តព្រះសីហនុ៖ https://maps.app.goo.gl/ajZAoL4naiJjogxQ9
សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៤សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។