Tuesday, October 22, 2024
Google search engine
HomeSpecialNew Corolla Cross សាំង និង Hybrid ឆ្នាំ2024 បង្ហាញរូបរាងផ្លូវការនៅថៃ រីឯកម្ពុជាកំពុងបើកទទួលកក់

New Corolla Cross សាំង និង Hybrid ឆ្នាំ2024 បង្ហាញរូបរាងផ្លូវការនៅថៃ រីឯកម្ពុជាកំពុងបើកទទួលកក់

អ្វីដែលបងប្អូនទន្ទឹងរង់ចាំពិតជាមិនខកបំណង ជាពិសេសហ្វេនៗរថយន្ត Toyota Corolla Cross អន្ទះសាររង់ចាំមើលរូបរាងផ្លូវការដែលបានធ្វើការផ្លាស់ប្តូររូបរាង ការអភិវឌ្ឍន៌បន្ថែមទៅលើបច្ចេកវិទ្យាកាន់តែសំបូរបែប សម្រាប់រថយន្តលក្ខណៈគ្រួសារ New Toyota Corolla Cross ឆ្នាំ២០២៤ នៅទីផ្សារប្រទេសថៃ និងជាពិសេសគឺបានធ្វើការបន្ថែមនូវជម្រើសម៉ាស៊ីនប្រភេទកូនកាត់ហ៊ាយព្រីត HEV ដែលជាតម្រូវការចាំបាច់ លើទីផ្សាររថយន្តនាពេលបច្ចុប្បន្ន។

យោងទៅតាមការផ្សាយផ្ទាល់ពិសេសរបស់តូយ៉ូតា ប្រចាំប្រទេសថៃបានបង្ហាញទៅលើការផ្លាស់ប្តូររូបរាងយ៉ាងទាក់ទាញដោយបានអភិវឌ្ឍន៍ថ្មីកាន់តែប្រណិតស៊ីវិល័យ ជាពិសេសទៅលើការរចនានៅផ្នែកខាងមុខទាក់ទាញតែម្តង។   លើសពីនេះក៏បានបន្ថែមនូវបច្ចេកវិទ្យាទំនើបៗដូចជា ហ្រ្វាំងដៃអេឡិចត្រូនិច មុខងារជំនួយពេលឈប់ស្តុប Auto hold កន្លែងសាកថ្មឥតប្រើខ្សែ និងកាំម៉េរា ៣៦០ដឺក្រេជាដើម។

ខណៈពេលដែលទីផ្សារប្រទេសថៃ បានបង្ហាញរូបរាងផ្លូវការច្បាស់ៗ Option ទំនើបៗជាច្រើនទៅលើរថយន្ត New Corolla Cross ឆ្នាំ២០២៤ នាថ្ងៃនេះទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ងាកមកមើលទីផ្សារប្រទេសកម្ពុជាឯនេះវិញ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ ក៏បាននឹងកំពុងទទួលកក់ទៅលើជម្រើសម៉ាសុីនសាំងជាមួយតម្លៃ $47,900 និងប្រភេទ Hybrid តម្លៃ $49,900 និងបានធ្វើការបង្ហាញបន្ថែមផងដែរទៅលើលក្ខណៈពិសេសគួរអោយកត់សម្គាល់ ដែលមានដូចជា ការផ្លាស់ប្តូរប៉ាណាខាងមុខរចនាបែបទាន់សម័យ កាំម៉េរាសុវត្ថិភាពលក្ខណៈ ៣៦០ដឺក្រេ ដំបូលកញ្ចក់យ៉ាងធំប្រភេទ Panoramic ពីមុខ ដល់ផ្នែកខាងក្រោយ ហ្វ្រាំងដៃអេឡិចត្រូនិច កន្លែងសាកថ្មទូរស័ព្ទដៃឥតខ្សែ និងមុខងារទំនើបៗជាច្រើនទៀត។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតយ៉ាងណា  (Square Car) មិនទាន់ហ៊ានសន្និដ្ឋាននូវឡើយទេទាក់ទងនឹងលក្ខណៈពិសេសៗ រូបរាងផ្លូវការដែលនឹងមកកាន់ទីផ្សារប្រទេសកម្ពុជា មានតែរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ប៉ុណ្ណោះតាមរយៈផេកហ្វេសប៊ុកផ្លូវការ Toyota Cambodia  ឬបងប្អូនទាំងអស់គ្នាអាចសាកសួរបានតាមរយៈលេខទូរស័ព្ទ៖

ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439

សាខាទឹកថ្លា៖ 017 222 730

សាខាបឹងកេងកង៖ 017 333 730

សាខាទួលសង្កែ៖​ 017 333 011

សាខាមានជ័យ៖ 017 222 389

សាខាខេត្តសៀមរាប៖​ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241

សាខាខេត្តកំពង់ចាម៖ 017 222 049

ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ