Tuesday, October 22, 2024
Google search engine
HomeSpecialពើហ្សូ ខេម៉ូឌៀ (PEUGEOT CAMBODIA) នឹងរៀបចំកម្មវិធី ដំណើរកម្សាន្តគ្រួសារពើហ្សូ និងសប្បុរសធម៌ លើកទី៣

ពើហ្សូ ខេម៉ូឌៀ (PEUGEOT CAMBODIA) នឹងរៀបចំកម្មវិធី ដំណើរកម្សាន្តគ្រួសារពើហ្សូ និងសប្បុរសធម៌ លើកទី៣

ក្រុមហ៊ុន THH IMPORT & EXPORT CO., LTD ដែលជាក្រុមហ៊ុនបុត្រសម្ពន័្ធរបស់ក្រុមហ៊ុន TH GROUP ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយ លក់រថយន្តទំនើបម៉ាក PEUGEOT ផ្តាច់មុខតែមួយគត់ ប្រចាំកម្ពុជា បានរៀបចំសន្និសិទសារព័ត៌មាន ប្រកាសពីកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ ខេត្តពោធិសាត់ អូរសោម​ (ភ្នំ១៥០០)​ ប្រទេសកម្ពុជា នាចុងឆ្នាំខាងមុខនេះ ជាមួយនឹងក្បួនរថយន្ត PEUGEOT ជាច្រើនគ្រឿន របស់អតិថិជនពើហ្សូ។

ដំណើរកម្សាន្ត គ្រួសារ ពើហ្សូ (PEUGEOT) និងសប្បុរសធម៌ លើកទី៣នេះ មានរយៈពេល 3ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងអ្នកចូលរួមប្រមាណជាង ១០០នាក់ ធ្វើដំណើរជាក្បួន ទៅកាន់ តំបន់អូរសោម ភ្នំ១៥០០ នៃខេត្តពោធិសាត់ ដែលយើងនឹងមានការជួបជុំគ្នានៅពេលព្រឹកព្រលឹម នៅទីតាំងអគារលក់រថយន្តសាខាកាល់ម៉ែត។

ការរៀបចំកម្មវិធីដំណើរកំសាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ក៏មានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុនដែលឈរលើទស្សនៈវិស័យដូចគ្នា និងមានការចូលរួមឧបត្ថម្ភកម្មវិធីធំដោយ ក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងសហការឧបត្ថម្ភកម្មវិធីដោយ ធនាគារ HONG LEONG BANK ក្រុមហ៊ុន Forward Leasing Plc, PappaRich Cambodia, Ichiban Buffet, Texas Chicken Cambodia, Carl’s Jr. Cambodia, Shabu Shabu On-Yasai Cambodia, Gyu-Kaku Japanese BBQ Cambodia.

លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន TH GROUP បានឱ្យដឹងថា កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌នេះ ធ្វើឡើងលើកដំបូង នៅចុងឆ្នាំ២០២១ ក្រោមគោលបំណងបង្កើតនូវភាពសិទ្នស្នាល រវាង PEUGEOT CAMBODIA និងអតិថិជន ក៏ដូចជាការផ្តល់ជូននូវភាពសប្បាយរីករាយ ព្រមជាមួយបទពិសោធន៏ជាក់ស្តែងក្នុងការប្រើប្រាស់រថយន្តពើហ្សូ (PEUGEOT) ដែលជាប្រភេទរថយន្តទំនើប ទាន់សម័យ សុវត្តិភាព និងស៊ីវីល័យ ដែលជាម៉ាក់ដ៏ល្បីរបស់ប្រទេសបាំរាំង។

លោកស្រី បានបន្ថែមថា កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ក៏បានចូលរួមចំណែកអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលជួយដល់សង្គម ដោយការរៀបចំកម្មវីធីនេះ មានការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរកម្ពុជាប្រចាំតំបន់ ដើម្បីកំណត់សហគមន៍ក្រីក្រពិតប្រាកដ មានតម្រូវការគ្រឿងឧបភោគបរិភោគ និងទៅដល់សាលារៀននៅតាមទីជនបទដាច់ស្រយ៉ាលដែល មានតម្រូវការសំភារៈសិក្សារ។ ជាក់ស្តែងឆ្នាំនេះ ជាកម្មវិធីដំណើរកម្សាន្តលើកទី៣ របស់គ្រួសារពើហ្សូ (PEUGEOT) និងសប្បុរសធម៌ គឺធ្វើឡើងនៅខេត្តពោធិសាត់ អូរសោម​ (ភ្នំ១៥០០)​ ដោយ PEUGEOT CAMBODIA បានផ្តល់ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាដល់គ្រួសារសិស្សានុសិស្ស ចំនួន ៨០ នៃសាលាបឋមសិក្សាថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។​ 

ជាចុងក្រោយ PEUGEOT CAMBODIA សូមថ្លៃងអំណរគុណដល់ ដៃគូរសហការទាំងអស់ ដែលតែងតែចូលរួម និងសហការ​ ក្នុងកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌នេះ។ 

ទីតាំងអគារតាំងបង្ហាញរថយន្តទំនើប PEUGEOT:

– សាខាទីកាល់ម៉ែត: ☎️ 076 738 4368 | 095 999 629

– សាខាងទីពោធិ៍ចិនតុង: ☎️ 095 777 160

 

 

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ