Tuesday, October 22, 2024
Google search engine
HomeSpecialThe new Hyundai TUCSON ឆ្នាំ២០២៥ បានបង្ហាញរូបរាងជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា

The new Hyundai TUCSON ឆ្នាំ២០២៥ បានបង្ហាញរូបរាងជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ – ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានសេចក្តីរំភើបជាខ្លាំង ក្នុងការបង្ហាញនូវវត្តមានរថយន្ត The new Hyundai TUCSON ឆ្នាំ២០២៥​ ជាផ្លូវការលើកដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ Mr. Brian Ko – CEO & President of Hyundai Camko Motor Company ដែលបានប្រព្រឹត្តនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី។

ពិតណាស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមិនអោយអតិថិជនខកបំណងទេ រឹតតែផ្តល់នូវអ្វីដែលពិសេសលើសពីការរំពឹងទុក ដូចគ្នានឹងរថយន្ត The new Tucson ឆ្នាំ២០២៥នេះ មិនត្រឹមតែមានការកែប្រែមុខថ្មី និងផ្លាស់ប្តូរផ្នែកខាងក្នុងថ្មីនោះទេ ប៉ុន្តែកំពុងបង្ហាញពីចក្ខុវិស័យរីកចម្រើនរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយចំពោះការច្នៃប្រឌិត គុណភាព និងរចនាប័ទ្ម។

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់បានមានប្រសាសន៍ថារថយន្ត Tucson មានការផ្លាសប្តូរថ្មីពីមួយជំនាន់ទៅមួយជំនាន់ កែប្រែរូបរាង បន្ថែមលក្ខណៈពិសេសៗ ទៅតាមសម័យកាល ភាពជឿនលឿន និងតម្រូវការទីផ្សារ រហូតដល់មានការបញ្ជាទិញពីអតិថិជនជាខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំគួរអោយកត់សំគាល់។ ​ យោងទៅតាមកំណត់ត្រាលក់ដ៏ជោគជ័យទាំងនៅអឺរ៉ុបនិងនៅកម្ពុជា ជាពិសេសជាមួយនឹងការរចនាមុខថ្មី រូបរាងដ៏លេចធ្លោ បច្ចេកវិទ្យាទំនើបចុងក្រោយ និងការឆ្នៃប្រឌិត ទាំងអស់នេះបញ្ជាក់ ក៏ដូចជាបង្ហាញឱ្យយើងឃើញថា The new Tucson ឆ្នាំ២០២៥ ជំនាន់ទី៤នេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ត និងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេនៅក្នុងរង្វង់រថយន្តSUVដូចគ្នា

The new TUCSON ឆ្នាំ២០២៥​ កាន់តែលេចធ្លោជាងមុនជាមួយការចនាមុខថ្មី ចំនែកផ្នែកខាងក្នុងក៏មានការរចនាចង្កូតថ្មី, អេក្រង់កោងវែងថ្មី The new panoramic curved display, ចង្កឹះលេខថ្មីបែប Column-type Shift-By-Wire, មុខងារបង្ហាញព័ត៌មានលើកញ្ចក់ Head-up Display, ប្រព័ន្ធឈ្លាសវៃ និងប្រព័ន្ធសុវត្ថិភាស់ជំនួយដល់ការបើកបរ Hyundai SmartSense and advanced safety feature, បំពាក់ម៉ាស៊ីនសាំងកម្លាំងរហូតដល់ ១.៦លីត្រ ​ជំនួយដោយTurbo និងប្រព័ន្ធHTRAC ព្រមទាំងមានមុខងារពិសេសៗជាច្រើនទៀត។

ទិញ The new TUCSON ឆ្នាំ២០២៥ ឥឡូវនេះ ចំណេញ ៣​,៥០០ដុល្លារភ្លាមៗ ព្រមទាំងទទួលបានការធានារយៈពេលវែងរហូតដល់៥ឆ្នាំ ឬ១០០,០០០គីឡូម៉ែត្រ និងការថែមជូនជាច្រើនទៀត។ ប្រញាប់ឡើង កុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ ការផ្តល់ជូននេះសម្រាប់តែក្នុងខែតុលានេះប៉ុណ្ណោះ។

Test driveក៏មាន ស្តុកក៏មាន ទិញភ្លាម បានភ្លាម!

ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត

តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133 ឬ តាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales

Facebook pageHyundai-Cambodia

សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជនជាច្រើនឆ្នាំ។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើន។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៤សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ