ទីបំផុតក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្ពោធជាផ្លូវការនូវរថយន្ត ២ ម៉ូឌែលស្របគ្នា TOYOTA ALL NEW WIGO 2024 និង TOYOTA ALL NEW YARIS CROSS 2024 នៅថ្ងៃទី ៧ កក្កដា ឆ្នាំ ២០២៣ នេះ ដែលបានធ្វើឡើងនៅ ដឺព្រីមៀរ សេនធ័រ សែនសុខ។
ជាការបំពេញនូវតម្រូវការអតិថិជន ដែលត្រូវការរថយន្តថ្មីខ្លាញ់គោយកទៅប្រើប្រាស់ ជាមួយនឹងមុខងារចាំបាច់ប្រចាំថ្ងៃ ហើយ នឹងតម្លៃពិសេសលើសពីការរំពឹងទុកថែមទៀតផង។ ជាមួយគ្នានេះដែរ រថយន្តនេះក៏ត្រូវបានបង្កើតឡើង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យឆើតឆាយ ដែលសាកសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារ និងអ្នកជំនួញវ័យក្មេង។
សូមប្រិយមិត្តអ្នកអានមកដឹងពីចំនុចសំខាន់ៗនៃ រថយន្តទាំង ២ នេះ ៖
- Toyota All New Wigo 2024
Toyota Wigo 2024 ដែលជារថយន្តប្រភេទ A-Hatchback ដែលទទួលបានការកក់យ៉ាងច្រើនបំផុតតាំងពីពេលបើកកក់ដំបូងនៅថ្ងៃទី ២២ មិថុនា កន្លងទៅ។ រថយន្តនេះមកជាមួយតម្លៃ 19,900 USD។
រថយន្ត Toyota Wigo 2024 ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងថ្មីដោយមានប្រវែងសរុប 3,760 មម ទទឹង 1,665 ម.ម កម្ពស់ 1,505 ម.ម ប្រវែងពីកង់មុខទៅកង់ក្រោយ 2,525 ម.ម និងកម្ពស់ពីដីទៅបាត
រថយន្ត 160 ម.ម។ ទំហំនេះគឺស៊ីគ្នាជាមួយនឹងរូបរាងដែលបានរចនាទាន់សម័យនិងទាក់ទាញ។
ផ្នែកខាងក្រៅរបស់ Toyota Wigo 2024 ត្រូវបានឌីហ្សាញជាបែបស្ព័រជាពិសេសផ្នែកខាងមុខគឺមានអំណាចទាំងចង្កៀងដែលជាប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ Daytime running Light និងកាងលំហូរខ្យល់ជាមួយនឹងការរចនាផ្នែកចំហៀងបែប 3D អូសកាត់ពីទ្វារខាងមុខដល់ខាងក្រោយ។
ចំណែកផ្នែកខាងក្នុងរបស់រថយន្តនេះវិញគឺមានភាពទូលាយទាំងជួរខាងមុខនិងជួរខាងក្រោយរួមនឹង បច្ចេកវិទ្យាថ្មីៗថែមទៀតផងធ្វើឱ្យអ្នកដំណើរក្នុងរថយន្តទទួលបានអារម្មណ៍ល្អនិងផាសុកភាព។ Toyota Wigo 2024 បានបំពាក់អេក្រង់កម្សាន្តថាច់ស្គ្រីនទំហំ ៨អ៊ីញ។ ជាមួយគ្នានេះផ្ទៃតាបឡូនិងបរិក្ខារប្រើប្រាស់ត្រូវបានរចនាជាលក្ខណៈបែបស្ព័រស័ក្តិសមជាមួយអតិថិជនដែលជាយុវវ័យ
ទន្ទឹមនឹងនេះ តូយ៉ូតា ក៏មិនភ្លេចឡើយនូវការបំពាក់ប្រព័ន្ធសុវត្ថិភាព បើទោះរថយន្តនេះ ជាប្រភេទធុនតូចលំដាប់ថវិកាយ៉ាងណាក្តី ពោលគឺ Toyota Wigo 2024 បានបំពាក់ពោងសុវត្ថិភាពចំនួន៦គ្រាប់មួយជុំរថយន្តតែម្តង។ លើសពីនេះមុខងារទំនើបមួយទៀតដែលជាប្រព័ន្ធជំនួយអ្នកបើកបរដ៏សំខាន់ផងដែរនោះគឺ មុខងារ Blind Spot Monitoring ដែលនឹងជួយផ្តល់សញ្ញាពីឧបសគ្គនានានៅផ្នែកចំហៀងរថយន្តដែលយើងមិនអាចមើលឃើញជាដើម។
2. Toyota All New Yaris Cross 2024
All New Toyota Yaris Cross 2024 ជារថយន្ត SUV ខ្នាតកណ្តាល ធំទូលាយ សមរម្យសម្រាប់ប្រើប្រាស់នៅក្នុងក្រុងបំពាក់ជាមួយគ្រោងឆ្អឹងចុងក្រោយ DNGA-Platform ព្រមជាមួយតម្លៃ 37,500 USD។
រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 4 ស៊ីឡាំង ចំណុះ 1.5L ផ្តល់កម្លាំងសេះបានរហូតទៅដល់ 105HP និងកម្លាំងរមួល 138 Nm ផ្គួរផ្គងជាមួយប្រអប់លេខ CVT និងលេខដៃ ៧ វគ្គ ។
Yaris Cross 2024 មានប្រវែងសរុប 4,310 មីលីម៉ែត្រ ទទឹង 1,770 មីលីម៉ែត្រ កម្ពស់ 1,615 មីលីម៉ែត្រ គម្លាតកង់មុខក្រោយ 2,620 មីលីម៉ែត្រ និងកម្ពស់ពីបាតដីខ្ពស់ស្រឡះ 210 មីលីម៉ែត្រ មិនត្រឹមតែងាយស្រួលសម្រាប់បើកបរក្នុងក្រុងទេ តែវាក៏មិនខ្លាចនឹងចូលផ្លូវពិបាកតាមតំបន់ជនបទដែរ ។
ក្រៅពីភាពធន់រឹងមាំរថយន្តនេះក៏បានរចនារូបរាងទាន់សម័យជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ 18 អ៊ីញបានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាតនិងមានអំណាច។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង ងាយស្រួលក្នុងការលើកដាក់អីវ៉ាន់ច្រើន ។
ងាកមកផ្នែកខាងក្នុង Yaris Cross 2024 បានរចនាតាបឡូរាងស្លីមស្រោបដោយស្បែកទន់លម្អជាមួយភ្លើងពណ៌យ៉ាងស្រស់ស្អាតជាពិសេសបានបំពាក់កុងទ័រឌីជីថលទំហំ ៧ អ៉ីញនិងអេក្រង់កម្សាន្តទំហំ ១០.១ អ៉ីញអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជាកន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។
រថយន្ត SUV ខ្នាតកណ្តាលនេះ ក៏បានបំពាក់មុខងារសុវត្ថិភាពច្រើនសម្បូរបែប រួមមាន ៖ ពោងសុវត្ថិភាព ៦ គ្រាប់អាចការពារបានមួយជុំរថយន្តរួមជាមួយកញ្ចក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense កាម៉េរាថតពេលបើកបរ និង មុខងារទំនើបជាច្រើនទៀតដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបស័គ្គឬគ្រោះថ្នាក់ដែលអាចនឹងកើតមានដោយចៃដន្យ ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយះ
ផ្នែកលក់អនឡាញ៖ 017 333 503/086 333 503/017 222 408/017 222 439
សាខាទឹកថ្លា៖ 017 222 730
សាខាបឹងកេងកង៖ 017 333 730
សាខាទួលសង្កែ៖ 017 222 733
សាខាខេត្តសៀមរាប៖ 017 222 557
សាខាខេត្តបាត់ដំបង៖ 017 333 241