Wednesday, November 27, 2024
Google search engine
Homeបចេ្ចកវិទ្យាToyota Hilux ២០២២ នៅប្រទេសជិតខាងចេញហើយ តើនៅក្នុងប្រទេសកម្ពុជា អាចចេញលក់ទាន់ភ្ជុំបិណ្ឌទេ?

Toyota Hilux ២០២២ នៅប្រទេសជិតខាងចេញហើយ តើនៅក្នុងប្រទេសកម្ពុជា អាចចេញលក់ទាន់ភ្ជុំបិណ្ឌទេ?

Toyota Hilux ល្បីបំផុតខាងធន់ រឹង​ម៉ាំ ទំនុកចិត្ត និងសុវត្ថិភាព ហើយស៊េរី Hilux ២០២២ ល្បីថាទំនើបនិង បំពាក់មុខងារពិសេសៗ ជាច្រើន ។ តើ Toyota Hilux Revo Rally ២០២២ នៅកម្ពុជា នឹងចេញលក់នៅពេលណាហើយមានអ្វីពិសេស?

មុននឹងស្រាយចម្ងល់ខាងលើនេះ ងាកទៅមើលពេលកន្លងទៅ ប្រទេសថៃ ដែលក្រុមហ៊ុនតូយ៉ូតានៅទីនោះ កាលពីឆ្នាំទៅ បានបង្ហាញ រថយន្ត Toyota Hilux Rocco ២០២១ ជាមួយរូបរាងប្លែក និង បច្ចេកវិទ្យាទំនើបនោះ គឺដូចគ្នាទាំងស្រុង នឹង Toyota Hilux Revo Rally ២០២១ ខុសគ្នា ត្រឹមតែចង្កូតឆ្វេងស្តាំប៉ុណ្ណោះ ។ មកដល់ឆ្នាំថ្មីនេះ កាលពីខែសីហា ក្រុមហ៊ុនតូយ៉ូតាប្រទេសថៃ បានបង្ហាញ នូវ រថយន្តត្រកូល Hilux ដដែល តែសមត្ថភាព និង ការរចនាកាន់តែស្អាតប្លែកជាងមុន ព្រមទាំងបំពាក់នូវ ការរចនាផ្នែកខាងក្រៅបែបស្ព័រ អមនិមិត្តសញ្ញា Gazoo Racing។ ដូចនេះដែរ តើមានអ្វីខ្លះទៀតដែលប្លែកសម្រាប់ រថយន្តនេះ ។ ខាងក្រោមនេះ គឺបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុត ដែលបានភ្ជាប់មកជាមួយ Hilux Revo GR Sport របស់ថៃ ៖

-កាន់តែពិសេសជាងនេះទៀត បន្ថែមពីលើកញ្ចប់សុវត្ថិភាពដែលមានស្រាប់របស់ Hilux មានដូចជា DRCC (Dynamic Radar Cruise Control), LDA (Lane Departure Alert) និង PCS (Pre Collision System) ម៉ូដែល ២០២២ បានបំពាក់មុខងារ កាមេរ៉ា ៣៦០ ដែលបង្ហាញរូបភាពមួយជុំរថយន្តតែម្ដង ។

-មុខងារ ប្រព័ន្ធសុវត្ថិភាព ពេលថយក្រោយ Rear Cross Traffic Alert ។​
-កាន់តែទំនើបសម្រាប់ មុខងារ (Dual Zone Air Con) ដែលមានមុខងារកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និង អ្នកធ្វើដំណើរ ហើយក៏មានម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយដែរ ។

-ហើយក៏មានមុខងារ Android Auto និង Apple Car play

-កម្លាំងម៉ាស៊ីន ចំណុះ ២,៨ លីត្រដែលផលិតកម្លាំងបាន ២០១ សេះ កម្លាំងអូសទាញរហូតដល់ ៥០០ ញ៉ូវតុនម៉ែត្រ ។ ប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ ដែលអាចប្រើប្រាស់បានទាំង លេខ ដៃ និង លេខអូតូ ។ ជាមួយគ្នានេះដែរ ក៏បានបំពាក់មុខងារនៃការបើកបរ (Power Mode / Eco Mode) ។

ហេតុនេះទើបខាងសារព័ត៌មាន Square Car បានហៅទូរស័ព្ទសាកសួរ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ថាតើ រថយន្តនេះនឹងមានវត្តមានក្នុងកម្ពុជាក្នុងពេលដ៏ខ្លីនេះទេ? តើ Toyota Hilux Revo Rally ២០២២ មានលក្ខណៈពិសេសដូច Hilux Revo GR Sport ដែរទេ ?

ទាក់ទិននិង ចម្ងល់នេះ ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា “ រថយន្ត Toyota Hilux Rocco នៅប្រទេសថៃ ចំណែកនៅកម្ពុជា ជាទូទៅស្គាល់ថា Toyota Hilux Revo Rally ដែលម៉ូឌែល ២០២២ នេះនឹងមានការប្តូររូបរាង និង បច្ចេកវិទ្យា ដែលកាន់តែធ្វើអោយរថយន្តម៉ូឌែលនេះមានលក្ខណៈទំនើប ផាសុខភាព សមត្ថភាព និង ប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ក្នុងការបើកបរ” ។ ក្រុមហ៊ុនបានបន្ថែមទៀតថា “ការមកដល់នៃរថយន្តប្រភេទ Toyota Hilux Revo Rally ២០២២ នេះ និង មកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ រួមជាមួយនិង អប់សិន ដ៏ពិសេសមួយចំនួនលើសម៉ូឌែលឆ្នាំ ២០២១ ផងដែរ។”

តោះមកចូលមើលពីចំណុចថ្មីៗ ចុងក្រោយរបស់រថយន្ត Hilux Revo Rocco ២០២២  នេះ សូមចូលទាន់កាន់ លីងដើម្បីដឹងបន្ថែម Hilux Revo GR Sport ใหม่ กระบะสายพันธุ์สปอร์ต ถ่ายทอดจิตวิญญาณจากสนามแข่งระดับโลก – YouTube

សម្រាប់ Hilux Revo Rally ២០២២ នៅកម្ពុជា លោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​  Telegram Youtube Website Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានតាមរយៈ 017 333 503 រឺ​ 086 333 503 ។

អត្ថបទដែលទាក់ទង

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ