Wednesday, November 27, 2024
Google search engine
Homeបចេ្ចកវិទ្យាTOYOTA RAIZE 2022 តម្លៃត្រឹមជាង២ម៉ឺនដុល្លារបានសម្ពោធជាផ្លូវការស្វាគមន៍ បិណ្ឌទី1

TOYOTA RAIZE 2022 តម្លៃត្រឹមជាង២ម៉ឺនដុល្លារបានសម្ពោធជាផ្លូវការស្វាគមន៍ បិណ្ឌទី1

ទីបំផុតរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ2022 ដែលមានតម្លៃត្រឹមតែជាង២ម៉ឺនដុល្លារជាងប៉ុណ្ណោះ ត្រូវបានសម្ពោធជាផ្លូវការហើយនាថ្ងៃទី 22 កញ្ញា 2021 ដោយស្វាគមន៍ថ្ងៃដាក់បិណ្ឌទី1 នារដូវកាលភ្ជុំបិណ្ឌ នេះ បើយោងទៅតាមការផ្សាយផ្ទាល់លើផេកហ្វេសបុកផ្លូវការ Toyota Cambodia ក្តៅៗថ្មីៗមុននេះ ។

រថយន្ត TOYOTA RAIZE ឆ្នាំ2022 នេះត្រូវបានបង្កើតឡើង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យឆើតឆាយ ដែលសាកសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារខ្នាតតូច និងអ្នកជំនួញវ័យក្មេង។ រថយន្តនេះផ្តោតលើការរចនាយ៉ាងពិសេស ឆ្លើយតបទៅតាមការរស់នៅដែលទាន់សម័យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងបំពេញការងារ និងការកម្សាន្ត។

ទន្ទឹមនឹងនេះ រថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ2022 ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា ២ប្រភេទមានដូចជា Mono Tone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ) ។ រី​ឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ 26,500ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ 26,900 ដុល្លារតែប៉ុណ្ណោះ។

ក្រៅពីពណ៌ដែលគួរអោយចាប់អារម្មណ៍ដែលបង្ហាញពីការរស់នៅសម័យថ្មីហើយ រថយន្តបានផលិតឡើងដោយបំពាក់នូវបច្ចេកវិទ្យា និងការរច​នាយ៉ាងពិសេសដូចខាងក្រោម ៖

១. ផ្នែកខាងក្នុងដ៏ទំនើប
-និយាយពី TOYOTA RAIZE ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ 4,030ម.​ម ទទឹងរថយន្ត 1,710ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល 1,635ម.ម គម្លាតកង់មុខក្រោយ 2,525ម.ម និងកំពស់ពីដីដល់បាតរថយន្ត 200ម.ម ដែលអំណោយផលបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ

-ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅ ជាពណ៌ដែលពេញនិយមទូទៅមាននៅក្នុងរថយន្តប្រណិត លក្ខណៈបែបស្ព័រប៉ុណ្ណោះ។ លើសពីនេះកៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងសោភ័ណ្ឌភាពហើយទាំងនេះត្រូវបានបំពាក់លើរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២
-រថយន្ត TOYOTA RAIZE បំពាក់ដោយកុងទ័រសម័យថ្មីប្រភេទអេក្រង់ TFT បែបDigital ទំហំ7អ៊ីញ
-ប្រព័ន្ធកម្សាន្ត Touch Screen មានទំហំ8អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល

២. ផ្នែកម៉ាស៊ីន

-ទំហំស៊ីឡាំងម៉ាស៊ីន1.0L បំពាក់Turbo Charger បង្កើតកម្លាំងបាន 96សេះ និងកម្លាំងអូសរហូតដល់ 140 ញ៉ូវតុនម៉ែត្រ
-ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និង​ជួយសន្សំសំចៃខ្ពស់

៣. ប្រព័ន្ធសុវត្ថិភាព

-បំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ជាប្រព័ន្ធជំនួយពេលចេញពីចំណត និង Blind Spot Monitoring (BSM) ជាប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត

-ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ដែលជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោតចោត​​
-ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS)
-ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ (ABS)
-ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD)
-ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC)
-កាំម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist, និងពោងសុវត្ថិភាពចំនួន 8 ការពារអ្នកបើកបរ និងអ្នករួមដំណើរ។

ចង់ដឹងច្បាស់ពីរូបរាង សមត្ថភាពខ្លាំង នៃ រថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ2022 នេះ លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ​ បានភ្លាមៗ ដើម្បីកក់ទុកមុន លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503 ។

អត្ថបទដែលទាក់ទង

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ