Tuesday, October 22, 2024
Google search engine
Homeបចេ្ចកវិទ្យាក្តៅៗ កំពូលរថយន្ត Pickup របស់តូយ៉ូតាចេញឆ្នាំ ២០២៤ ភ្លាម ប្រកាសស្វែងរកម្ចាស់ភ្លាម

ក្តៅៗ កំពូលរថយន្ត Pickup របស់តូយ៉ូតាចេញឆ្នាំ ២០២៤ ភ្លាម ប្រកាសស្វែងរកម្ចាស់ភ្លាម

[ក្នុងស្រុក] ឱកាសពិធីបុណ្យភ្ជុំបិណ្ឌកំពុងខិតជិតមកដល់ហើយ ហើយបងប្អូនយើងក៏កំពុងស្វែងរកទិញរថយន្តភីកអាប់សេរ៊ីថ្មី សម្រាប់ប្រើប្រាស់ ក៏ដូចជាធ្វើដំណើរទៅកាន់ទីស្រុកកំណើត ដោយពេលនេះជាវេលាល្អមួយសម្រាប់បងប្អូន គឺក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) បានធ្វើការបើកទទួលការកក់ជាផ្លូវការនូវរថយន្តភីកអាប់សេរ៊ីថ្មីរបស់ខ្លួន គឺរថយន្ត Toyota Hilux Revo Rally សេរ៊ីថ្មីឆ្នាំ ២០២៤ នេះបើយោងតាមការបង្ហោះឡើងនៅលើទំព័រផ្លូវការ Toyota Cambodia បានមកដល់ហើយ អញ្ចឹងបានជិះមុនភ្ជុំបិណ្ឌតែម្តង។ជាមួយការប្រកាសដំណឹងនេះ យើងក៏បានឃើញថារថយន្តសេរ៊ីថ្មីនេះ នឹងទទួលបាននូវការបន្ថែមនូវបច្ចេកវិទ្យាថ្មីៗ ជាច្រើនដើម្បីបំពេញតម្រូវការអតិថិជន អោយកាន់តែងាយស្រួល។

1 Toyota Hilux Revo Rally 2024 :
ជាក់ស្តែង នៅលើម៉ូឌែល Hilux Revo Rally ឆ្នាំ២០២៤នេះ គឺបានអាប់ដេតទៅលើអេក្រង់កម្សាន្តថ្មីធំជាងមុនរហូតដល់ ៩ អ៊ីញ ព្រមទាំងភ្ជាប់ដោយមុខងារឥតប្រើខ្សែ Wireless Apply CarPlay នឹង Andriod Auto កាន់តែពិសេសនោះគឺបានបន្ថែមទៅលើមុខងារជំនួយដល់ការបើកបរសុវត្ថិភាព Blind Sport Monitoring ដែលជួយផ្តល់ដំណឹងពីផ្នែកជំហៀង និងផ្នែកខាងក្រោយផងដែរ ដែលយើងមិនអាចមើលឃើញពីខាងក្នុងរថយន្ត និងមុខងារជំនួយពេលថតក្រោយ ឬចេញពីចំណត Rear Cross Traffic Alert ដែលនឹងផ្តល់សញ្ញាអសន្នប្រសិនបើមានឧបសគ្គមកកៀករថយន្ត។

2 Toyota Hilux Revo V-Edition 2024 :

ចំណែកនៅលើ Toyota Hulux Revo V-Edition សេរ៊ីថ្មី ២០២៤ គឺកាន់តែពិសេស ដោយផ្នែកខាងមុខបានផ្លាស់ប្តូរពីការប្រើប្រាស់នូវប្រភេទ Chrom (ក្រូម៉េ) ទៅពណ៌ខ្មៅដែលជួយកាន់បន្ថែមរូបរាងនៃរថយន្តនេះអោយតែស្ព័រ ហើយចង្កៀងមុខប្តូរពីអំពូល Halogen ដែលជាអំពូលពងមាន់ ទៅជាភ្លើង LED ជួយសន្សំសំចៃ និងសោភណ្ឌភាព បន្ថែមជាមួយប្រើប្រាស់នូវសោឆ្លាតវៃ (Smart Key), កញ្ចក់បង្អូចទាំង ៤គឺអាច បិទ-បើក បញ្ជារដោយអេឡិចត្រូនិច ស្វ័យប្រវត្តិ (Power Windows) និងបំពាក់សេនស័រជំនួយដល់ការចូលចតសរុប ៦គ្រាប់ ដោយផ្នែកខាងមុខ២ និងខាងក្រោយចំនួន ៤ ។

ទាក់ទងទៅនឹងតម្លៃបើយោងតាមសាកសួររបស់ក្រុមការងារ Square Car ទៅកាន់អ្នកដំណាងរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញថារថយន្តទាំង ២ម៉ូឌែលគឺប្រហាក់ប្រហែលនឹងតម្លៃនៃម៉ូឌែលដែលកំពុងលក់បច្ចុប្បន្ននេះទេ គឺ Toyota Hilux Revo Rally សេរ៊ីថ្មី ២០២៤ មានតម្លៃចាប់ពី ៥៣ ៦០០ដុល្លារ និង Toyota Hulux Revo V-Edition សេរ៊ីថ្មី ២០២៤ មានតម្លៃ ៤៤ ០០០ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ:

  • ផ្នែកលក់អនឡាញ៖ 017 222 451
  • សាខាទឹកថ្លា៖ 017 222 730
  • សាខាបឹងកេងកង៖ 017 333 730
  • សាខាទួលសង្កែ៖​ 017 222 733
  • សាខាខេត្តសៀមរាប៖​ 017 222 557
  • សាខាខេត្តបាត់ដំបង៖ 017 333 241
  • សាខាខេត្តកំពង់ចាម៖ 017 333 049
  • Telegram: Toyota Cambodia Officail
  • Facebook Page: Toyota Cambodia

 

 

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ