ក្រុមហ៊ុន SsangYong Cambodia បានធ្វើការនាំចូលនូវរថយន្តសេរីថ្មីខ្លាញ់គោ ចំនួន 2 ម៉ូឌែលស្របគ្នា All New SsangYong XLV និង New SsangYong Rexton 2024 ដែលសុទ្ធសឹងតែជារថយន្តដែលមានភាពស្រស់ស្អាត ទាក់ទាញ កាលីបនិងទាន់សម័យសាកសមសម្រាប់បរិបទទីក្រុងសម័យថ្មី។
ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាអតិថិជនដែលត្រូវការប្រើប្រាស់នូវរថយន្តថ្មីខ្លាញ់គោយកទៅប្រើប្រាស់ចាំបាច់ជាប្រចាំថ្ងៃជាមួយនិងតម្លៃពិសេសទៀតផងដែរ។ ជាមួយគ្នានេះដែរ រថយន្តនេះក៏ត្រូវបានបង្កើតឡើង នៅក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវីល័យ ស្រស់ឆើតឆាយ ដែលសាកសមបំផុតសម្រាប់បរិបទយុវវ័យ ក្រុមគ្រួសារ និងអ្នកជំនួញផងដែរ។
សូមអញ្ជើញបងប្អួនទាំងអស់គ្នាមកដឹងអំពីចំណុចសំខាន់ៗនៃរថយន្តទាំង 2 នេះ
1. All New SsangYong XLV 2024
SsangYong XLV 2024 ដែលមានរូបរាងទាក់ទាញ ស្រស់ស្អាត និង ចាស់ទុំ សាមសមបំផុតសម្រាប់យុវវ័យសម័យថ្មី ជាមួយនិងរូបរាង ស៊ីវីល័យ ជាមួយនិងផ្នែកខាងក្នុងទំនើបផងដែរ។
រូបរាងដ៏ទាន់សម័យនេះ All New SsangYong XLV 2024 ផលិតឡើងជាមួយនិងបណ្តោយប្រវែង 4,480 មីលីម៉ែត្រ ទទឹងប្រវែង 1,810 មីលីម៉ែត្រ កម្ពស់ 1,646 មីលីម៉ែត្រ ប្រវែងគម្លាតកង់ពីមុខទៅក្រោយ 2,600 មីលីម៉ែត្រ
ផ្នែកម៉ាស៊ីនរថយន្ត:
ម៉ាស៊ីនរបស់រថយន្ត All New SsangYong XLV 2024 នេះមានបំពាក់ជាមួយនិងម៉ាស៊ីនសាំង 1.6 MPI
ទំហំ 4 ស៊ីឡាំង កម្លាំង 1,597 CC បញ្ចេញកម្លាំងបាន 128 PS និងកម្លាំងរមួល 160 NM។
រូបរាងនៃការរចនាដ៏ស៊ីវីល័យ ទាន់សម័យនិងទាក់ទាញ:
ការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រនិងកាចទាំងផ្នែកចង្កៀងខាងមុខនិងខាងក្រោយជាប្រភេទ LED ជាមួយនឹងការរចនាផ្នែកចំហៀងមានភាពចាស់ទុំ សាមញ្ញ បំពាក់ជាមួយនិងកង់
អាលុយមីញូមទំហំ 18 អ៊ីញ និងទាក់ទាញ។
ប្រណិតភាពនៃផ្នែកខាងក្នុង:
សំរាប់ផ្នែកខាងក្នុងវិញមានភាពធំទូលាយទាំងជួរខាងមុខនិងខាងក្រោយហើយការរចនាតាប្លូនិងបរិក្ខារប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រហើយក៏មានមកជាមួយនិងដំបូល SunRoof មកដែរសាកសមសម្រាប់មិត្តយុវវ័យ។ លើពីនេះទៀតក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ដែលអាចធ្វើការភ្ជាប់ជាមួយនិងមុខងារ Android Auto និង Apple Car Play បានដែរ។
ប្រព័ន្ធសុវត្ថិភាពនិងជំនួយការបើកបរ:
ខាងក្រុមហ៊ុន SsangYong ក៏បានគិតគូរពីសុវត្ថិភាពអ្នកប្រើប្រាស់ជាចម្បងជាក់ស្តែងរថយន្តនេះក៏បាន
ធ្វើការបំពាក់នូវពោងសុវត្ថិភាពចំនួន 7 គ្រាប់អាចធ្វើការការពារមួយជុំរថយន្តបានផងដែរ។
2. New SsangYong REXTON 2024
New SsangYong REXTON 2024 ដែលមានរូបរាងទាក់ទាញ ស្រស់ស្អាត ទាន់សម័យ និង ស៊ីវីល័យ សាកសមបំផុតបរិបទទីក្រុងសម័យថ្មីជាមួយនិងផ្នែកខាងក្នុងកាន់តែទំនើប ផាសុកភាពនិងសុវត្ថិភាពក្នុងការបើកបរជាប្រចាំថ្ងៃផងដែរ។
រូបរាងដ៏ទាន់សម័យនិងស៊ីវីល័យនេះ New SsangYong REXTON 2024 បានធ្វើការផលិតឡើងមកមានបណ្តោយប្រវែង 4,850 មីលីម៉ែត្រ ទទឹងប្រវែង 1,960 មីលីម៉ែត្រ កម្ពស់ប្រវែង 1,825 មីលីម៉ែត្រនិង គម្លាតកង់ 2,865 មីលីម៉ែត្រ
ផ្នែកម៉ាស៊ីនរថយន្ត:
ម៉ាស៊ីនរបស់រថយន្ត New SsangYong REXTON 2024 បំពាក់ជាមួយនិងម៉ាស៊ីនម៉ាស៊ូត E – XDI220 ទំហំ 4 ស៊ីឡាំង កម្លាំង 2,157 CC ម៉ាស៊ីន 2.2 លីត្រ បញ្ចេញកម្លាំងបាន 202 PS និងកម្លាំងរមួល 441 NM
រូបរាងនៃការរចនាដ៏ស៊ីវីល័យ ទាន់សម័យនិងទាក់ទាញ
ការរចនាផ្នែកខាងក្រៅមានលក្ខណះអំណាចនិងកាចទាំងផ្នែកចង្កៀងខាងមុខនិងខាងក្រោយជាប្រភេទ LED មានភាពភ្លឺច្បាស់និងបាញ់ពន្លឺបានឆ្ងាយ ការរចនាផ្នែកចំហៀងមានភាពស្រស់ស្អាត មានមក
ជាមួយនិងកាងនៅលើដំបូល កង់ឌីហ្សាញមានភាពស្រស់ស្អាត ទំហំ 20 អ៊ីញកាន់តែទាក់ទាញ។
ប្រណិតភាពនៃផ្នែកខាងក្នុង:
សំរាប់ផ្នែកខាងក្នុងវិញមានភាពធំទូលាយទាំងជួរខាងមុខនិងខាងក្រោយហើយការរចនាតាប្លូនិងបរិក្ខារប្រើប្រាស់បង្ហាញនូវលក្ខណះ Luxury គិតគូរទៅលើប្រណិតភាព ផ្តល់នូវអារម្មណ៏ Comfortable លើសពីនេះទៀតក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ទំហំ 12.3 អ៊ីញ ដែលអាចធ្វើការភ្ជាប់ជាមួយនិងមុខងារ Android Auto និង Apple Car Play និងកាម៉េរា 360 មើលមួយជុំរថយន្តបានដែរ។
ប្រព័ន្ធសុវត្ថិភាពនិងជំនួយការបើកបរ:
ខាងក្រុមហ៊ុនSsangYongក៏បានគិតគូរពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចម្បងជាក់ស្តែងរថយន្តនេះបានធ្វើការបំពាក់នូវពោងសុវត្ថិភាពចំនួន 9 គ្រាប់អាចធ្វើការការពារមួយជុំរថយន្តបានផងដែរ។
សំរាប់ព័ឥមានអ្វីបន្ថែមទៀតបងប្អូនអាចធ្វើការទាក់ទាងទៅកាន់ផ្នែកលក់របស់ក្រុមហ៊ុន SsangYong Cambodia ដោយផ្ទាល់បានឬក៏បងប្អូនអាចធ្វើការអញ្ជើញទៅដោយផ្ទាល់នៅ Showroom របស់ SsangYong Cambodia ដោយផ្ទាល់ក៏បានដែរ។