Tuesday, October 22, 2024
Google search engine
HomeSpecialភ្ញាក់ផ្អើល ថាក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កំពុងធ្វើអ្វី បន្ទាប់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានបង្ហោះវីដេអូ Beyond Zero ?​

ភ្ញាក់ផ្អើល ថាក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កំពុងធ្វើអ្វី បន្ទាប់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានបង្ហោះវីដេអូ Beyond Zero ?​

វីដេអូមានរយៈពេល ១ នាទី ដែលមានចំណងជើងថា Beyond Zero នៅលើទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានធ្វើអោយសារព័ត៌មាន (Square Car) មានចម្ងល់ថា តើក្រុមហ៊ុនរថយន្តមកពីជប៉ុនមួយនេះ នឹងនាំយករថយន្តប្រភេទអ្វីមកកាន់ប្រទេសកម្ពុជា? 

Link: Facebook

ក្នុងវីដេអូបានបង្ហាញពីរថយន្ត 4 ម៉ូឌែល មានដូចជា Toyota BZ4X, Toyota Prius, Toyota Mirai និង Toyota Corolla Cross ប្រភេទ HYBRID ។ ម៉ូឌែលនេះជាប្រភេទរថយន្ត អាគុយ Hybrid, Plug-In Hybrid, ប្រើប្រាស់ Hydrogen និងអគ្គីសនី ព្រមទាំងមានរហ័សនាមរថយន្តដែលសន្សំសំចៃបំផុត។ 

ប្រសិនជានិយាយពី Beyond Zero របស់តូយ៉ូតាវិញ វាជាការប្ដេជ្ញាចិត្ត និងជានិមិត្តសញ្ញាមួយដែលបង្ហាញអំពីរថយន្តដែលដោះស្រាយបញ្ហាដូចជា ការកើនឡើងនៃឧស្ម័នកាបូននិច និង បញ្ហាបរិស្ថានជាដើម។ តែមិនត្រឹមតែការដោះស្រាយបញ្ហានេះទេ Beyond Zero មានទស្សនៈវិស័យក្នុងការធ្វើអោយបរិមាណនៃការប្រើប្រាស់រថយន្ដដែលជួយការពារបរិស្ថានកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ 

ងាកមកស្រាយចម្ងល់សិនថា តើក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងនាំរថយន្តម៉ូឌែលអ្វីមកកាន់ប្រទេសកម្ពុជា ខាងសារព័ត៌មានយើងក៏បានសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចគ្នា ដោយក្រុមហ៊ុនបានបញ្ជាក់ថា “ យើងនឹងចូលរួមចំណែកការពារបរិស្ថានទាំងអស់គ្នា ដើម្បីអនាគតដ៏ប្រសើរត្រូវផ្តើមចេញពីយើងទាំងអស់គ្នានៅថ្ងៃនេះ។ ដូច្នេះរង់ចាំភាពភ្ញាក់ផ្អើលពី Toyota Cambodia ទាំងអស់គ្នា ”។

សម្រាប់ព័ត៌មានលម្អិត នៃការផ្តល់ ជូនដ៏ពិសេសនេះ  លោកអ្នកអាចអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត របស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) គ្រប់សាខាដែលមានដូចជា៖ 

ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439

សាខាទឹកថ្លា៖ 017 222 730

សាខាបឹងកេងកង៖ 017 333 730

សាខាទួលសង្កែ៖​ 017 333 011

សាខាមានជ័យ៖ 017 222 389

សាខាខេត្តសៀមរាប៖​ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241

សាខាខេត្តកំពង់ចាម៖ 017 222 049

ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937

ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) Facebook Youtube Instagram Telegram  Website

 

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ