នាល្ងាចថ្ងៃទី ១៤ ខែមិនា ឆ្នាំ ២០២៤ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំ អោយមាននូវ មហាព្រឹត្តិការណ៍សម្ពោធរថយន្តផ្លូវការស៊េរីថ្មីទំនើប New Toyota Corolla Cross HEV ឆ្នាំ២០២៤ ប្រភេទជម្រើសថ្មីកូនកាត់ Hybrid គ្រឿងទី២ បន្ទាប់ពីរថយន្ត Toyota Yaris Cross HEV ដោយ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រោមវត្តមានចូលរួមពី សំណាក់អតិថិជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ដើម្បីទទួលបានយកបទពិសោធន៍ថ្មីជាមួយរថយន្តស៊េរីទំនើប ពាក់ជាមួយបច្ចេកវិទ្យាទំនើប ចុងក្រោយនឹកស្មានមិនដល់ សម្រាប់ទីផ្សារកម្ពុជា និងតម្លៃសមរម្យ។
នៅក្នុងកម្មវិធីនោះដែរ លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបើក សុន្ទរកថាស្វាគមន៍ និងសំដែងនូវការថ្លងអំណរអរគុណទៅកាន់អតិថិជន ភ្ញៀវជាតិ អន្តរជាតិ និង ដៃគូសហការណ៍ របស់ខ្លួនដែលបានចំនាយពេលដ៏មានតម្លៃមកចូលរួម ជាសក្ខីភាពសម្រាប់ កម្មវិធីដ៏មានអត្ថន័យនាយប់នោះ។ អ្វីដែលមិនអាចបំភ្លេចបាន ក៏បានលាយលំជាមួយនឹង របាំប្រពៃណីជូនពរ ព្រមទាំងមានការធ្វើបទបង្ហាញទាក់ទងទៅនឹងរថយន្តពីអ្នកជំនាញទៀតផងដែរ។
ដើម្បីផ្តល់នូវភាពងាយស្រួល និងជាជម្រើសសម្រាប់អតិថិជន ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បាននាំចូលរថយន្ត Toyota Corolla Cross ស៊េរីថ្មី ឆ្នាំ២០២៤ មាន២ជម្រើស គឺប្រភេទ ប្រើប្រាស់សាំងសុទ្ធ ដែលមានតម្លៃ ៤៧ ៩០០ដុល្លារ និងជម្រើស HEV (សាំង+អគ្គិសនី) មានតម្លៃ ៤៩ ៩០០ដុល្លារ។ រថយន្ត Toyota Corolla Cross ស៊េរីថ្មី ឆ្នាំ២០២៤ ជារថយន្តប្រភេទ Crossover ដែលផលិតឡើងដោយបានប្រើប្រាស់គ្រោងឆ្អឹងជំនាន់ថ្មី TNGA platform ដែលជាតួគ្រោង មានការអភិវឌ្ឍន៍កាន់តែមានភាពរឹងមាំ អាចទ្រទ្រង់ និងផ្តល់លំនឹងនៅពេលបើកបរបានយ៉ាងល្អ ជារថយន្តជំនាន់ថ្មីបំផុត ដែលបានរចនាឡើងជាមួយភាពស៊ីវីល័យ ទាន់សម័យ។
កាន់តែពិសេសសម្រាប់ប្រភេទ HEV គឺបានបំពាក់មកជាមួយនូវបច្ចេកវិទ្យា HEV ហាយព្រីត ជំនាន់ថ្មីចុងក្រោយរបស់តូយ៉ូតាផង ជាមួយការផ្លាស់ប្តូរលើការរចនានៅផ្នែកខាងមុខទាំងស្រុង ប៉ាណាស្ព័ររចនាបែបអនាគតកាល ស៊ីវិល័យ ទាក់ទាញខ្លាំងជាងមុន។ ចង្កៀងមុខបំពាក់ជាមួយអំពូល LED ភ្ជាប់ដោយមុខងារបិទ-បើក និងហា-កូដស្វ័យប្រវត្ត។ សំណុំចង្កៀងមុខ បានផ្លាស់ប្តូរ ទៅលើអំពូលលំអរពេលថ្ងៃ Daytime Running Light រួមជាមួយសុីញ៉ូប្រដេញលេងការរចនាជាមួយ LED ៤គ្រាប់ ដែលស្រស់ស្អាត លេចធ្លោរ សុវត្ថិភាព និងសន្សំសំចៃ។ ថាសកង់ទំហំ ១៨អុីញ រឹងមាំ ផ្តល់ផាសុកភាព សម្លេងស្ងាត់ ផ្តល់ទំនុកចិត្តលើការបើកបរ។ និយាយជារួមនៅផ្នែកខាងមុខបាន រចនាថ្មីសន្លាង រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ក៏ត្រូវបានរចនាថ្មី ភ្ជាប់ជាមួយបច្ចេកវិទ្យា កម្រិតខ្ពស់ ផ្តល់នៅភាពស្រស់ស្អាត សន្សំសំចៃ បំភ្លឺផ្លូវបានកាន់តែច្បាស់ល្អ ត្រឡោកកញ្ចក់ក្តោបអូតូ ប្រព័ន្ធបើកឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាសជើង។ និយាយពីទំហំវិញ រថយន្ត New Toyota Corolla Cross ឆ្នាំ២០២៤ មានប្រវែងបណ្តោយសរុប ៤៤៦០ម.ម៉ ទទឹងសរុប ១៨២៥ម.ម៉ កម្ពស់ សរុប ១៦២០ម.ម៉ និងប្រវែងគម្លាតកង់-មុខក្រោយ ២៦៤០ម.ម៉។
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៤ ផ្នែកខាងក្នុងបានធ្វើការអភិវឌ្ឍន៍បន្ថែម ដោយបានផ្លាស់ប្តូរ ផ្នែកសំខាន់ៗ និងបំពាក់បន្ថែមនូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន រថយន្តស៊េរីថ្មីទំនើបចុងក្រោយមួយនេះ។ កៅអីស្រោបដោយស្បែក ពណ៍ឆឺរី ពណ៍មានតម្រូវការខ្ពស់ មានមុខងារបញ្ជារដោយថាមពលអេឡិចត្រូនិចបាន ៨ទិសដៅ រចនាឡើងដើម្បីទ្រទ្រង់គ្រប់ទម្រង់ នៃដងខ្លួនរបស់អ្នកបើកបរ កុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ អាចភ្ជាប់មុខងារ Wireless Apple CarPlay និង Android Auto ដោយមិនចាំបាច់ប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចថ្មី ជាមួយមុខងារ Auto Hold ថ្មី កន្លែងសាកថ្ម ទូរស័ព្ទដៃឥតខ្សែថ្មី Wireless Charging ថាមពលកម្លាំង ១៥វ៉ាត់ ប្រព័ន្ធកាម៉រា ៣៦០ ដឹក្រេថ្មី និងដំបូលកញ្ចក់មួយផ្ទាំងយ៉ាងធំពេញផ្ទៃផ្នែកខាងលើប្រភេទ Panoramic ថ្មីទៀតផងដែរ។
ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្ត New Toyota Corolla Cross 2024 ប្រភេទសាំងសុទ្ធ ដំណើរការដោយម៉ាសុីនចំណុះ ១,៨លីត្រ ផលិតថាមពលកម្លាំងបាន ១៣៨សេះ កម្លាំងរមួល ១៧២ញ៉ូតុនម៉ែត្រ និង New Toyota Corolla Cross HEV 2024 ប្រភេទហាយព្រីត បំពាក់ជាមួយ ម៉ាស៊ីនកូនកាត់ Hybrid ជំនាន់ទី ៤ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ អាចផលិត កម្លាំងបាន ១៦៩សេះ ផ្គូបជាមួយម៉ូទ័រអគ្គិសនី និងកម្លាំងរមួល ១៤២ ញ៉ូតុនម៉ែត្រ មានកម្រិតស៊ីប្រេង ចន្លោះពី ៣,៩លីត្រ – ៤,៦លីត្រជាមធ្យម សម្រាប់រយៈចម្ងាយ ១០០គីឡូម៉ែត្រ និងសម្រាប់ ជម្រើសទាំង ២ គឺភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ CVT ដែលជួយអោយការបើកបរមានភាពរលូន ចូលលេខបានល្អ សន្សំសំចៃ។
ពិសេសជាងនេះទៅទៀត រថយន្ត Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយគឺ Toyota Safety Sense ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជា៖
-
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្ត (PCS)
-
ប្រព័ន្ធផ្តល់ដំណឹងពេលចាកចេញពីគន្លងផ្លូវ (LDA) និងប្រព័ន្ធរក្សារថយន្តអោយស្ថិតក្នុងគន្លងដែលត្រឹមត្រូវ (LTA)
-
ប្រព័ន្ធគ្រប់គ្រងល្បឿនថេរដោយស្វ័យប្រវត្ត តាមល្បឿនរថយន្តខាងមុខ តាមការកំណត់របស់អ្នកបើកបរ (DRCC)
- មុខងារជំនួយភ្លើង ហា-កូដ ស្វ័យប្រវត្ត (AHB)
បន្ថែមពីនេះក៏មានបំពាក់មកជាមួយនូវប្រព័ន្ធជំនួយដល់ការបើកបរ និងសុវត្ថិភាពជាច្រើនទៀតដូចជា៖
- ពោងសុវត្ថិភាពចំនួន ៧
- សេនស័រជំនួយពេលចេញពីចំណត ៦ចំណុច
- កាំមេរ៉ា ៣៦០ដឺក្រេ
- មុខងារផ្តល់សញ្ញាអាសន្ននៅផ្នែកចំហៀង BSM
- មុខងារជំនួយ ផ្តល់សញ្ញាអាសន្នពេលចេញពីចំណត RTCA និងប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, BA, VSC, TRC, EBD, HAC, EBS ដើម្បីផ្តល់នៅទំនុកចិត្ត និងសុវត្ថិភាបលើកការបើកបររបស់អតិថិជន។
គួរបញ្ជាក់ផងដែរថា រថយន្តនេះបានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439
សាខាទឹកថ្លា៖ 017 222 730
សាខាបឹងកេងកង៖ 017 333 730
សាខាទួលសង្កែ៖ 017 333 011
សាខាមានជ័យ៖ 017 222 389
សាខាខេត្តសៀមរាប៖ 017 222 557
សាខាខេត្តបាត់ដំបង៖ 017 333 241
សាខាខេត្តកំពង់ចាម៖ 017 222 049
ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937
Telegram Channel:https://t.me/toyotacambodiakh