Tuesday, October 22, 2024
Google search engine
Homeបចេ្ចកវិទ្យាស្វាគមន៍រថយន្ត SUV ទំនើបបែបអនាគត GAC EMKOO មកកាន់ទីផ្សារប្រទេស កម្ពុជា

ស្វាគមន៍រថយន្ត SUV ទំនើបបែបអនាគត GAC EMKOO មកកាន់ទីផ្សារប្រទេស កម្ពុជា

កាលពីថ្ងៃទី 18 ខែ សីហា ឆ្នាំ​ 2023​ ៖ ក្រុមហ៊ុន​ THH Import Export Co., Ltd បានប្រារព្ធកម្មវិធីសម្ភោធលក់ជាផ្លូវការរថយន្ត GAC EMKOO (ជី អេ ស៊ី អ៊ឹមឃូ) ដែលជារថយន្តម៉ូឌែលថ្មីរបស់ GAC MOTOR ដែលរចនាលំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ។

សូមជម្រាបជូនផងដែរថាក្រុមហ៊ុន THH Import Export Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក GAC ផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន​ GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។

ដោយសង្កេតឃើញថារថយន្ត​ GAC ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុន​បានសម្រេចចិត្តនាំចូលរថយន្តថ្មីមួយម៉ូឌែលទៀត ដែលជារថយន្តប្រភេទ SUV ទំនើបបែបអនាគតគឺ GAC EMKOO (ជី អេ ស៊ី អ៊ឹមឃូ) ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា។

ក្រលេកមកមើលលក្ខណៈពិសេសរបស់រថយន្ត EMKOO ជាប្រភេទរថយន្ត​ SUV ខ្នាតតូចបែបស្ព័រ ដែលមានការរចនាឡើងជាមួយរូបរាងថ្មីប្លែក​លំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ (Sci-Fi Designed Concept) សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។ ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី ជាមួយប៉ាណាបញ្ឈរចំនួន 12 រាង្គជាអក្សរ “V” ដែលមានន័យថា “ជ័យជំនះ” ភ្ជាប់ជាមួយការរចនាចង្កៀងមុខ ដែល GAC ឲឈ្មោះថា Eye of Enlightenment ដែលផ្តល់នូវភាពទាក់ទាញ និងឧត្តមភាពនៅពេលបើកបរ។ ជាមួ​យដៃទ្វារបង្កប់ប្រភេទ Electronic Flush Door និងកង់អាលុយម៉ីញ៉ូមទំហំ 19​ អ៊ីង។ ងាកមកមើលផ្នែកខាងក្រោយ កាន់តែលេចធ្លោ ជាមួយការរចនាភ្លើងក្រោយរាង្គអក្សរ “X” និងបំពាក់បំពង់ស៊ីមាំងភ្លោះបែបស្ព័រ។

រថយន្ត EMKOO ត្រូវបានផលិតនៅលើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានលក្ខណៈ ធន់ រឹងមាំ សន្សំសំចៃ និងផ្តល់នូវគុណភាពខ្ពស់ក្នុងការបើកបរ។ វាបានបំពាក់ម៉ាស៊ីនសាំងសេរីថ្មី ដែល GAC ឲឈ្មោះថា Mega Wave Power ទំហំ 1.5T GDI ផលិតកម្លាំងបាន 177 Hp និងកម្លាំងរមួល 270 Nm ភ្ជាប់ជាមួយប្រអប់លេខ 07 វគ្គអូតូ (7WDCT) ប្រភេទ Wet Dual Clutch Transmission អាចបង្កើនល្បឿនពីចំណុច​ 0 ទៅ 100​ ក្នុងរយៈពេលត្រឹម​ 8.8 វិនាទីប៉ុណ្ណោះ​ ព្រមទាំងកំរិតស៊ីប្រេងស្តង់ដារ ត្រឹមតែ 6.4 លីត្រ/100 គីឡូម៉ែត្រ។

នៅផ្នែកខាងក្នុងវិញ EMKOO ផ្តល់នូវផាសុកភាពខ្ពស់ ជាមួយកៅអីស្បែកដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងដេរដោយដៃផ្ទាល់ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងប្រណិតភាព។ ចំពោះលក្ខណៈសម្បត្តិទូរទៅរួមមាន៖

  • បំពាក់មកនូវកុងទ័រប្រភេទ LCD ទំហំ 7 អ៊ីង
  • អេក្រង់ Touch Screen ទំហំ1 អ៊ីង មានភ្ជាប់ Apple CarPlay​ និង​ Android Auto
  • កៅអីប្រភេទអូតូ និងមុខងារត្រជាក់នៅជួរខាងមុខ
  • ភ្លើង Ambient Lights
  • ដំបូលប្រភេទ Glass Roof

ព្រមទាំងបំពាក់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃដូចជា៖

  • ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Adaptive Cruise Control
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងមុខ Forward Collision Warning
  • ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ Autonomous Emergency Braking
  • ប្រព័ន្ធរក្សាឡានឲ្យនៅក្នុងគន្លងត្រឹមត្រូវ Lane Keeping Assist

ប្រព័ន្ធជំនួយពេលកកស្ទះចរាចរ Traffic Jam Assist

ចំពោះតួរថយន្ត EMKOO វាជាប្រភេទ SUV ខ្នាតកណ្តាលដែលមានទំហំធំទូលាយ វាមានបណ្តោយរហូតដល់ 4,680mm ទទឹង 1,901mm កំពស់ 1,670mm និងគម្លាតពីអ័ក្សកង់មុខទៅអ័ក្សកង់ក្រោយរហូតដល់ 2,750mm ដែលផ្តល់នូវលំនឹងបានល្អនៅពេលបើកបរ។ អ្វីដែលកាន់តែពិសេសសម្រាប់រថយន្តម៉ូឌែល​​ EMKOO សេរីថ្មីនេះ មានជម្រើសរហូតដល់ទៅ​​​​​​​​​ 05 ពណ៌ រួមមាន៖ បៃតង, ខ្មៅ, ប្រាក់, ប្រផេះ និង ស។

អ្វីដែលមិននឹកស្មានដល់នោះចំពោះរថយន្តម៉ូឌែល EMKOO ដែលបំពាក់សុទ្ធតែប្រព័ន្ធឌីជីថល  និងគ្រឿងបរិក្ខាគ្រប់សព្វ (Full Options) នេះ មានតម្លៃពិសេសត្រឹមតែ $39,999.- តែប៉ុណ្ណោះ និងទទួលបានការផ្តល់ជូនការធានារយៈពេលវែងរហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ និងទទួលបាន​ការថែរទាំឥតគិតថ្លៃរយៈពេល 1​ ឆ្នាំ ឬ 20​, 000 គីឡូម៉ែត្រ ផងដែរ។

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកផ្នែកលក់ផ្ទាល់៖ 095999029/ 095999268 ឫ អញ្ជើញមកអគារតាំងបង្ហាញលក់រថយន្ត: អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុងប្រហែល 100 ម៉ែត្រ)។

 

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ