Sunday, April 20, 2025
Google search engine
Home Blog Page 9

តើក្រុមហ៊ុន តូយ៉ូតា ខេមប៊ូឌា នឹងត្រៀមខ្លួននាំយកនូវរថយន្ត TOYOTA RAIZE ២០២២ មកក្នុងទីផ្សារកម្ពុជា ដែរឬទេ

បន្ទាប់ពីមានការកែសម្រួលពន្ធនាំចូលទៅលើរថយន្ត SUV លក្ខណៈគ្រួសារ យើងឃើញថា មានការទិញនូវរថយន្ត SUV កើនឡើងគួរអោយកាត់សម្គាល់ ។ ដោយឡែករថយន្តរបស់ តូយ៉ូតា ក៏មាននូវរថយន្តប្រភេទ SUV ខ្នាតតូចមួយដែរ ។ រថយន្តនោះ ត្រូវបានស្គាល់ថាជា TOYOTA RAIZE ដែលត្រូវបានស្គាល់ថា ជារថយន្តលក់ដាច់បំផុត នៅប្រទេស ជប៉ុន កាលពីឆ្នាំ ២០១៩ ក្រោយពីរថយន្តនេះ បានណែនាំ
អោយអតិថិជនស្គាល់នាពេលនោះ ។

រថយន្តប្រភេទ  SUV តូចច្រឡឹង ដែលពោរពេញទៅដោយការរចនា ដើរទាន់សម័យ  ការពេញនិយមរបស់យុវវ័យ និង ក្រុមគ្រួសារខ្នាតតូច មួយនេះ ត្រូវបានល្បីល្បាញទៅលើ បច្ចេកវិទ្យា និង រូបរាងស្រស់ស្អាតរបស់ខ្លួន រហូតដល់មានការ កក់ កម្ម៉ង់ និង ទិញ រហូតដល់មានចំនួនច្រើនលើសលប់ នៅក្នុងតំបន់អាស៊ី ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម។

ក្នុងហេតុផលនេះ ទើបធ្វើអោយ ខាងសារព័ត៌មាន Square Car ចង់ដឹងថា តើក្រុមហ៊ុន តូយ៉ូតា ខេមប៊ូឌា នឹងត្រៀមខ្លួននាំយកនៅរថយន្តមួយនេះ មកក្នុងទីផ្សារកម្ពុជា ដែរឬទេ ? ជាហេតុនេះ ទើបធ្វើអោយយើងបានធ្វើការទាក់ទងទៅកាន់ ក្រុមហ៊ុន តូយ៉ូតា ខេមប៊ូឌា ផ្ទាល់ចំពោះចំណោតខាងលើនេះ ។

ក្រុមហ៊ុន តូយ៉ូតា ខេមប៊ូឌា បានផ្តល់ចម្លើយសម្រាប់ដោះនូវចម្ងល់នេះថា “ក្រុមហ៊ុន នឹងមានគម្រោងនាំយកនូវរថយន្ត SUV ខ្នាតតូចនេះ មកកម្ពុជា សម្រាប់អោយប្រជាជនបានប្រើប្រាស់ផងដែរ ដោយយោងលើតម្លៃ នឹងការរចនាដែលដើរទាន់សម័យកាលនេះ” ។

ងាកមកមើលចំនុចសំខាន់ៗនៃ រថយន្តដ៏តូចច្រឡឹងមាន តាមរយៈបណ្ដាញសង្គម យូធូប (លីង )

A Closer Look to All New Toyota Raize – YouTube

ខាងក្រោមនេះគឺជាពត៌មានត្រួសៗ ដែលសារពត៌មានយើងធ្វើការសង្ខេបពី TOYOTA RAIZE ដែលកំពុងដាក់លក់នៅតាមបណ្ដាលប្រទេសនានា ៖

រថយន្ត TOYOTA RAIZE ធ្វើឡើងដោយ Daihatsu New Global Architecture (DNGA) ដែលមានបណ្តោយ ៤,០៣០ ម.​ម ទទឹងរថយន្ត ១,៧១០ ម.ម កម្ពស់ ១,៦៣៥ ម.ម គម្លាតកង់មុខក្រោយ ២,៥២៥ ម.ម និងកំពស់ពីដី ២០០ ម.ម ។

ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅ ព្រមនឹង អប់សិនប្រចាំនោះគឺ កុងទ័រ TFT បែប LCD ទំហំ ៧ អ៊ីង ម៉ាញ៉េ Touch Screen  ទំហំ ៨ អ៊ីង ដែលមានភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ក្នុងនោះដែរក៏មាន អប់សិន បញ្ជាសីតុណ្ហភាពស្វ័យប្រវត្តិថែមទៀតផង ។

កម្លាំងម៉ាស៊ីន ១.០L Turbo Charger ប្រព័ន្ធប្រាំងជំនួយពេលឡើងចំណោត HAC (HILL-START ASSIST CONTROL) កាម៉េរាជំនួយពេលថយក្រោយ Back Monitor ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist ប្រព័ន្ធ Smart Key ប្រព័ន្ធជំនួយការចូលចត Parking Assist និង ពោងសុវត្ថិភាពចំនួន 8  ។

សម្រាប់ព័ត៌មានថ្មីចុងក្រោយពាក់ព័ន្ធនៃរថយន្តនេះ អតិថិជនអាចចូលកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook Telegram Youtube Website Instagram

ការបង្ហើបពីស៊េរី Land Cruiser 2022 Option កំពូល ដែលនឹងត្រៀមលក់ជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជា

TOYOTA Land Cruiser ស៊េរីណាខ្លះនឹងមានវត្តមានផ្លូវការ​ហើយមានលក្ខណៈពិសេសខុសគ្នាអ្វីខ្លះ? ក្រោយពីការប្រកាសការប្តូររូបរាងទាំងស្រុងនិងបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗរបស់រថយន្តតូយ៉ូតា Land Cruiser ឆ្នាំ 2022​ ឬក៏យើងអាចនិយាយបានថា LC300 ស៊េរីនេះកំពុងតែអង្រួនទីផ្សាររថយន្តថ្មីនៅកម្ពុជា។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ យើងឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមដែលនិយមចាប់អារម្មណ៌រថយន្តប្រភេទនេះ
នៅភ្នំពេញ បានធ្វើការបង្ហាញពីរូបរាងនិងចំណុចខ្លីៗនៃរថយន្ត។ ប៉ុន្តែនៅមានសំនួរជាច្រើនបានចោទសួរថា តើរថយន្តតូយ៉ូតា Land Cruiser ឆ្នាំ 2022 ប្រភេទផ្លូវការណាខ្លះរបស់ក្រុមហ៊ុនចែកចាយផ្តាច់មុខដែលនឹងត្រៀមដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា?

ជាការពិតណាស់មួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថារថយន្ត​ LC300ស៊េរី កំពុងក្លាយជាប្រធានបទវែកញែកនិងចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា។ ប្រភពពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហើបអោយដឹងថា​ ការរចនា នឹងកំណត់ភាពខុសគ្នារបស់ Land Cruiser ចំពោះអប់សិន (OPTION) ខ្ពស់ជាងគេគឺត្រូវបានបែងចែកជា២គឺប្រណិតភាពបែបប្រណិត និងបែបស្ព័រ ។

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានបង្ហើបបន្ថែមទៀតដែរថាក្រុមហ៊ុននឹងធ្វើការដាក់សម្ភោធរថយន្ត​ LC300 នេះនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ហើយអ្វីដែរកាន់តែពិសេសទៀតនោះគឺ ក្រុមហ៊ុននឹងធ្វើការនាំចូលសុទ្ធតែរថយន្ត option កំពូលបំផុត ដែលមានដូចជាម៉ូឌែល VX, ZXនិងGR-S

រថយន្ត LC300  GR-S គឺចំណាត់ថ្នាក់កំរិតកំពូលរបស់ត្រកូលរថយន្ត​ Land Cruiser ឆ្នាំ 2022។ GR-S គឺមកពីពាក្យពេញ Gazoo Racing Sport ហើយនេះជាផ្នែកមួយនៃក្រុមហ៊ុនតូយ៉ូតាដែលផ្តោតលើការបង្កើតនូវសម្ថភាព និងការបើកបរបែបផ្លូវលំបាកៗ។ កត្តាដែលធ្វើឱ្យ​រថយន្តនេះលេចធ្លោនិងខុសប្លែកពីចំណាត់ថ្នាក់ផ្សេងទៀតនោះគឺ៖

  • ការរចនាផ្នែករូបរាងបែបស្ព័រ ទាំងខាងក្រៅនិងផ្នែកខាងក្នុង
  • ការផ្លាស់ប្តូរប្រពន្ធ័ជើងក្រោមរថយន្តថ្មី ដែលកាន់តែផ្តល់នូវសុវត្ថិភាពនិងផាសុកភាពដល់អ្នកបើកបរ និង អ្នករួមដំណើរ
  • បំពាក់ប្រព័ន្ធ e-KDSS ដែលទប់លំនឹងពេលបើកបរផ្លូវឧបសគ្គធំៗ ដែលមកពីពាក្យពេញ Electronic
    Kinetic Dynamic Suspension System
  • ប្រពន្ធ័សុវត្ថិភាពថ្មីៗ ដូចជា
  • ប្រព័ន្ធកំណត់ការបើកបរដោយស្វ័យប្រវត្តិ (Auto MTS)
  • ប្រពន្ធ័បង្ហាញ­ឧបសគ្គនៅពេលឡើងចំណោត (3D MTM)
  • ប្រពន្ធ័ Lock ប៉ុង (Diff Lock)​ និងមុខងារជាច្រើនផ្សេងទៀត

បើយើងក្រឡេកទៅមើលរថយន្ត LC300 ZX វិញគឺជារថយន្តប្រភេទ SUV Luxury ដែលមានលក្ខណៈពិសេសៗដូចជា៖

  • ការរចនាផ្នែកខាងក្រៅបែបថ្មីដែលមើលទៅមានភាពលេចធ្លោ និងស៊ីវិល័យ
  • ប្រពន្ធ័កែសម្រួលជើងក្រោមដោយស្វ័យប្រវត្តិតាមស្ថានភាពផ្លូវ
  • ប្រពន្ធ័ Lock ប៉ុងដោយស្វ័យប្រវត្តិ
  • បន្ថែមពីលើនេះក៏មានបំពាក់នូវមុខងារទំនើបៗនិងចុងក្រោយបង្អស់របស់ក្រុមហ៊ុនតូយ៉ូតាអប់សិនចុងក្រោយដែលគ្រោងនឹងដាក់លក់ជាផ្លូវការនោះគឺ Land Cruiser កំរិត VX ដែលផ្តល់នូវផាសុកភាពនិងសម្ថភាពប្រហាក់ប្រហែលគ្នាទៅនឹង Landcruiser កំរិត ZX ដែរ យ៉ាងណាមិញរូបរាងខាងក្រៅយើងអាចកំណត់បានពីភាពខុសគ្នាបើក្រឡេកមើលមួយភ្លែត។

ទោះបីជារូបរាងរបស់រថយន្ត LC300 ទាំងពីរម៉ូឌែលហាក់មានភាពខុសគ្នាតិចតួចប៉ុន្តែចំនុចដែលដូចគ្នានោះគឺរថយន្តទាំងពីរម៉ូឌែលនេះបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មីចំនុះ 3.5L ជំនួយដោយ Twin-Turbo ដែលអាចផលិតកម្លាំងបាន 305 គីឡូវ៉ាត់ និងបង្កើនកម្លាំងរមួលរហូតដល់ 650 ញ៉ូតុនម៉ែត្ររួមជាមួយប្រអប់លេខ 10វគ្គស្វ័យប្រវត្តិ ដែលជួយឱ្យការបើកបរកាន់តែមានភាពងាយស្រួលនិងសន្សំសំចៃខ្ពស់។

នៅពេលបច្ចុប្បន្ននេះ រថយន្ត អប់សិន (OPTION) ខ្ពស់ ដូចជា LC300 ទាំងបីម៉ូឌែលនេះមិនទាន់វាយលុកចូលក្នុងទីផ្សារប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែបើតាមការផ្តល់ពត៌មានពីប្រភពផ្លូវការគឺ  ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងធ្វើការនាំចូលផ្តាច់មុខទៅលើរថយន្ត LC300 ស៊េរីថ្មីទាំងបីម៉ូឌែលនេះ។ ដូច្នេះលោកអាចធ្វើការសាកសួរពត៌មានផ្ទាល់ពីខាងក្រុមហ៊ុនហើយពួកយើងនឹងទន្ទឹងរង់ចាំការមកដល់របស់កំពូលរថយន្តតូយ៉ូតានេះក្នុងពេលឆាប់ៗខាងមុខ។ សម្រាប់ពត៌មានលំអិតសូមទំនាក់ទំនងទៅកាន់លេខ 017 333 503 រឺ​ 086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​ Telegram Youtube Website Instagram

Toyota Plus នឹងទិញរថយន្តរបស់លោកអ្នកកំពុងប្រើប្រាស់ថ្លៃជាងមុនរហូតដល់ ៥០០ដុល្លារពេលប្តូរស៊េរីយក TOYOTA Hilux Revo 2021!

រាល់ការ​​យក​រថយន្ត​ គ្រប់​ម៉ាក គ្រប់​ស៊េរីរបស់លោកអ្នកមកប្តូរ​យក​រថយន្ត​ Toyota Hilux Revo 2021 ​ពីក្រុម​ហ៊ុន​តូយ៉ូតា នោះអតិថិជននឹងទទួលបាន​ការ​ផ្តល់ជូន​ពិសេស​បំផុតគឺ​ប័ណ្ណទឹក​ប្រាក់​ចំនួន​៥០០ដុល្លា​រ តាម​រយៈសេវាកម្មប្តូររថយន្តចាស់យករថយន្តថ្មី ជាមួយ​នឹង​ Toyota Plus។​

​សេវាកម្មរបស់ Toyota Plus ផ្តល់ជូនលោកអ្នកនូវការវាយតម្លៃរថយន្ត និងការផ្តល់ប្រឹក្សាប្រកបដោយវិជ្ជាជីវៈនិងជាក់លាក់ពីបុគ្គលិកជំនាញផ្ទាល់របស់ក្រុមហ៊ុនតែម្តង។ លើស​ពីនេះទៅទៀត លោកអ្នកនៅតែអាចទទួលបានប្រម៉ូសិនដែលមានស្រាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងឳកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្រាប់រថយន្ត Toyota Hilux Revo​ 2021 គឺលោកអ្នក នឹងទទួលបានខ្សែកមាសរហូតដល់៨ជី។

សម្រាប់អតិថិជនដែលត្រូវការកម្ចីហិរញ្ញវត្ថុ យើងខ្ញុំក៏ផ្តល់​សេវាហិរញ្ញវត្ថុ​ដែល​មាន​ភាពបត់បែន​ និង​លក្ខខណ្ណងាយៗ។  ការបង់ប្រាក់ប្រចាំខែទាបគឺចាប់ពី 410ដុល្លារ/ខែ។

រថយន្ត​ Toyota Hilux Revo គឺជារថយន្តដែលលក់ដាច់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដោយឈរ​នៅលំដាប់​ទី១​ ក្នុង​តារាង​ចំណាត់​ថ្នាក់​ប្រៀប​ធៀប​ជាមួយ​រថយន្ត​ដទៃ​ទៀត នេះ​បើ​យោងទៅតាមការចុះផ្សាយថ្មីៗនេះ​នៅលើ​គេហទំព័រ focus2move.com។ កត្តាដែលធ្វើ​អោយ​រថយន្ត​ Toyota Hilux Revo​ 2021 ទទួល​បាន​ការ​គាំទ្រខ្លាំង​ជាង​គេ​នៅក្នុង​តំបន់​ ដោយ​សារភាពធុនរឹងមាំ បចេ្ចកវិទ្យាទំនើបដែលជាតម្រូវការចាំបាច់ និងមិនសាំញាំ ​ សន្សំសំចៃ រួមជាមួយនឹងរូបរាងដ៏អំណាចរបស់រថយន្ត​ផង​ដែរ។ ហេតុផលចំបងមួយទៀតនោះគឺ ទោះជារថយន្តប្រើប្រាស់រយះពេលច្រើនឆ្នាំ ទាំងម៉ាស៊ីននិងតួរថយន្តនៅតែរឹងមាំនិងមានតម្លៃខ្ពស់ជាងរថយន្តដទៃ។

ដូច្នេះ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! ទទួលបានរថយន្តថ្មីហើយ មានទាំងការផ្តល់ជូនពិសេសថែមទៀត។ សម្រាប់ព័ត៍មានលំអិតសូមទំនាក់ទំនងទៅកាន់លេខ ០17 333 503 រឺ​ 086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​ Telegram Youtube Website Instagram

ផ្ទុះការចាប់អារម្មណ៍! រថយន្ត Trailblazer ប្រភេទ Crossover ដ៏ស្រស់ស្អាតទាក់ទាញរបស់ Chevrolet នឹងមានវត្ដមានក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗនេះជាមួយនឹងតម្លៃពិសេសត្រឹមតែ…

Trailblazer Chevrolet

ទោះបីស្ថានភាពកូវីដនៅតែបន្ត បន្តែតម្រូវការផ្នែកប្រើប្រាស់យានយន្តនៅតែចាំបាច់ ខណៈវត្តមានថ្មីនៃរថយន្តជាច្រើនម៉ូដែលសម្រាប់ឆ្នាំ 2022 បានបង្ហាញខ្លួនជាបណ្តើរៗ ជាមួយការរចនាខុសប្លែកទាំងស្រុង និងមានមុខងារកាន់តែទំនើប សុវត្ថិភាពជាងម៉ូដែល មុនៗជាពិសេសម្រាប់រថយន្តរបស់ក្រុមហ៊ុន Chevrolet ដូចជាម៉ូដែល Trailblazer ដែលនឹងជិតមានលក់ក្នុងទីផ្សារកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។

យោងតាមការបង្ហើបពីក្រុមហ៊ុន Chevrolet រថយន្តម៉ូដែល Trailblazer 2022 នឹងរំកិលខ្លួនចូលមកទីផ្សារកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខជាមួយតម្លៃប្រមាណជាង ៤ ម៉ឺនដុល្លារតែប៉ុណ្ណោះ ដែលជារថយន្ត ស័ក្តិសមបំផុតសម្រាប់ការបើកបរប្រចាំថ្ងៃ និងមានតម្លៃសមរម្យ ជាមួយបច្ចេកវិទ្យាទំនើប រួមប្រព័ន្ធសុវត្ថិភាពខ្ពស់ជា SUV ដទៃដែលមានក្នុងទីផ្សារបច្ចុប្បន្ន។

រថយន្ត SUV ខ្នាតកណ្តាលដែលមានការចនាថ្មីប្លែក កាន់តែស៊ីវិល័យ រំលេចជាមួយពណ៌ដ៏ឆើតឆាយ ច្រើនជម្រើស ទាក់ភ្នែកទាំងផ្នែកខាងក្នុង ខាងក្រៅស័ក្តិសមសម្រាប់អតិថិជនគ្រប់ៗវ័យ ទាំងការប្រើប្រាស់ជាមួយសមាជិកគ្រួសារគ្នាច្រើន ក៏ដូចជាការប្រើប្រាស់ដើម្បីបំពេញការងារប្រចាំថ្ងៃផ្ទាល់ខ្លួន និងសមត្ថភាព​អាចប្រើប្រាស់បានគ្រប់កាលៈទេសៈ។

Trailblazer 2022 មានទម្រង់បើកបរប្រភេទប៉ុង ១ (FWD) បំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.35L E-Turbo កម្លាំង 155 hp កម្លាំងរមួល 236 Nm ប្រអប់លេខអូតូ ៩ វគ្គ ប្រភេទ CVT អមនឹងមុខងារប្រើប្រាស់ជាលេខដៃ និងអាចផ្លាស់ប្តូរជម្រើសនៃការបើកបរតាមស្ថានភាពផ្លូវនានា។ ចង្កៀងមុខប្រភេទ LED Projector និង LED Daytime Running Light ចាំងជះពន្លឺបានឆ្ងាយ ភ្លឺច្បាស់ អមជាមួយមុខងារទម្លាក់ និងតម្លើងហ្វាកូដស្វ័យប្រវត្ត ហើយបន្ថែមជាមួយអំពូលកាង ដែលមានសមត្ថភាពកាត់អាប់ ផ្សែងភ្លៀងបានយ៉ាងមានប្រសិទ្ធភាព។

បំពាក់មកជាស្រេចជាមួយបន្ទះដែកការពារក្រោមម៉ាស៊ីន ហ្វ្រាំងដៃអេឡិចត្រូនិច កាងខ្យល់ផ្នែកដំបូលក្រោយដែលអាចជួយរក្សាលំនឹងរថយន្តក្នុងការបើកបរលឿនលឿន និងប្រើប្រាស់​យ៉ាន់កង់ប្រភេទ Alloy ទំហំ 17 អ៊ីញ ហើយកង់នីមួយៗបានភ្ជាប់ដោយហ្រ្វាំងថាស់ទាំង ៤ គ្រាប់ និងសេនស័រកង់ទាំង ៤ គ្រាប់ ប្រាប់ព័ត៌មានកង់ធូរ ឬបែក (Tire Pressure Monitoring)

មុខងារពិសេសៗ

  1. ម៉ាញេអេក្រង់ Touch Screen ទំហំ 8 អ៊ីញ
    • ប្រព័ន្ធបង្ហាញផែនទី GPS
    • មុខងារភ្ជាប់ទូរសព្ទនឹងប្រព័ន្ធកម្សាន្តរថយន្តតាមបច្ចេកវិទ្យា Apple Car Play និង Android Auto
    • ចង្កូតភ្លើងធូរងាយស្រួលបើកបរ (Electronic Power Steering Monitor)
    • ឃ្លុបក្រោយបើក បិទ អូតូ (Hand Free Open)
    • ចង្កៀងមុខទម្លាក់ និងទម្លើងហ្វាកូដអូតូ
    • ប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Chevrolet Trailblazer 2022
    • ប្រព័ន្ធហ្រ្វាំង ABS, EBD, ESC, HSA, HDC
    • ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត (Emergency Auto Brake Assist)
    • ប្រព័ន្ធបើកបរបែបសន្សំសំចៃសាំង (Eco Mode)
    • ប្រព័ន្ធរក្សារថយន្តឲ្យបើកបរក្នុងគន្លងផ្លូវ (Lane Keeping Assist)
    • ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គខាងមុខ (Forward Collision Alert)
    • ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តចង់វ៉ាជែង (Side Blind Spot)
    • ប្រព័ន្ធជំនួញចូលចតទាំងខាងមុខ និងខាងក្រោយ រួមជាមួយកាមេរ៉ា

បន្ថែមពីលើមុខងារទំនើបៗយ៉ាងសម្បូរបែបជាច្រើនសម្រាប់សម្រួលដល់ការបើកបរ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់ ផាសុខភាព អាចដឹករបស់របរបានច្រើន និងតម្លៃសមរម្យដល់អ្នកប្រើប្រាស់ Chevrolet Trailblazer 2022 គឺជារថយន្តសក្តិសមបំផុតសម្រាប់អតិថិជន ជាពិសេសធ្វើឲ្យរថយន្ត SUV ម៉ាកដទៃពិបាកនឹងប្រជែងជាមួយរថយន្តនេះ៕

ចាប់ពី 62,500$ ប៉ុណ្ណោះ!! All-New Isuzu Mu-X 2022 ថ្មីទាំងស្រុង ទំនើប ស្ពិចខ្ពស់ និង មានច្ចេកវិទ្យាថ្មីៗប្លែកខុសពីគេ

All-New Isuzu Mu-X 2022 ជារថយន្ត SUV ថ្មីចុងក្រោយបំផុតដែលទើបដាក់បង្ហាញជាផ្លូវការ គឺពិតជាមាន បច្ចេកវិទ្យាថ្មីៗទំនើបជាច្រើនតាមខនសិប “Lead Your Way” ដែលនាំលោកអ្នកទៅកាន់ភាពជោគជ័យ  ជាមួយការរចនាថ្មី ទាំងស្រុង ទាំងក្នុង ទាំងក្រៅ ជាពិសេសបច្ចេកវិទ្យាទំនើបលើសគេដូចបានរៀបរាប់ ខាងក្រោមដែលជួយ​ឲ្យការបើកបរកាន់តែប្រសើរឡើងនៅលើ ដងផ្លូវប្រកបដោយ ភាព​ជឿជាក់ និង ជោគជ័យ រាល់ការធ្វើដំណើរ។

លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ រថយន្ត Isuzu Pick Up (D-Max) and SUV (Mu-X) ក្នុងប្រទេសកម្ពុជា​មានប្រសាសន៍ថា រចនាបទ្ម័ថ្មី ទាំងស្រុងរបស់ Isuzu Mu-X 2022 នេះ គឺ​ជាការឆ្លុះបញ្ចាំងចេញពីភាពជោគជ័យពិតប្រាកដរបស់អ្នក ប្រើប្រាស់ទាំងអស់ដែលបានធ្វើតាម​បេះដូងខ្លួនឯង គឺមានន័យថា “Lead Your Way”។

លោកបានបន្ថែមថា៖ ប្រព័ន្ធសុវត្ថិភាព គឺជារឿងសំខាន់បំផុតមួយនៅក្នុងការផលិតរថយន្ដ Isuzu ដូចនេះ ទើប Isuzu បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗថ្មីដំបូងគេបង្អស់ តាមខនសិប Fine, Rich, និង Impressive Craftsmanship នាំមកនូវអត្ថន័យនៃភាពឡាក់សើរីគ្រប់ជ្រុង ជ្រោយនៃរថយន្ដដោយឌីហ្សាញ បញ្ចូលគ្នាយ៉ាងសាកសមជា Integrated Cockpit។

លក្ខណៈពិសេសៗនៃទស្សនៈ “Lead You Way” របស់ All-New Isuzu Mu-X គឺ

  1. ឆ្លុះបញ្ចាំងភាពជោគជ័យការរចនាល្អឯកបែបស្ព័រនៃប៉ាណាមុខរថយន្ត ចង្កៀងមុខ Bi-LED បែប Arrow Signature ចង្កៀងក្រោយ LED បែប Winglet Signature ជាមួយកង់ទំហំ ដល់ទៅ 20 អ៊ីងសំរាប់ម៉ូឌែល Ultimate និង 18 ​អ៊ីង សំរាប់ម៉ូឌែល Elegant បានបង្ហាញពី ភាពឡាក់សើរី អេឡេហ្គេន ទាក់ទាញ និង រឹងមាំ​ ជំនះរាល់ឧបសគ្គ
  2.  ស្តាយប្លែកដាច់គេជាមួយទស្សនៈថ្មី Fine Rich និង Craftsmanship រចនាបទ្ម័ក្នុងកាប៊ីន ធំទូលាយ  ការឌីហ្សាញ គ្រប់កន្លែងស៊ីគ្នាឥតខ្ចោះពី console កណ្ដាលរហូតដល់ខាងមុខ បន្ថែមដោយភ្លើង Ambient light និង Dome light ក្នុងរថយន្ត កាន់តែទំនើប ផាសុកភាព ខ្ពស់ជាមួយបច្ចេកវិទ្យា COOLMAX ជួយកាត់បន្ថយកំដៅក្នុងពូកកៅអី ទំនុកចិត្តខ្ពស់ជាមួយ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងស្វ័យប្រវត្តិ
  3. ភាពរីករាយក្នុងពេលធ្វើដំណើរទទួលយកបទពិសោធន៍ថ្មីពោរពេញដោយក្ដីសុខ ពេលបើកបរ ជាមួយកៅអី3ជួរ អាចសារ៉េបាន 8 របៀប(អេឡិចត្រូនិច)សំរាប់អ្នកបើកបរ និង 4 របៀបសម្រាប់អ្នករួមដំណើរ អេក្រង់កំសាន្ត 9 អ៊ីង​អាចភ្ជាប់បានទាំង Apple CarPlay និង Android Auto ជាមួយស្ពីកឃ័រ(speaker)​ 8 គ្រាប់ ម៉ាស៊ីនត្រជាក់ Dual Zone ដំណើរ ការស្វ័យប្រវត្តិ អាចកំណត់សីតុណ្ហភាពផ្សេងគ្នារវាងអ្នកបើកបរ និង  អ្នករួមដំណើរ កន្លែងសាកថ្ម ដែលផ្ទុក USB Fast-chargers, 220 វ៉ុល AC power Socket និង 12 វ៉ុល DC Socket និង កូនសោរ​ឆ្លាតវៃ អាចបញ្ឆេះម៉ាស៊ីនពីចំងាយ 20​ម៉ែត្រ និង បិទបើកឃ្លុបក្រោយ ដោយអេឡិចត្រូនិច ជាមួយប្រព័ន្ធ Jam Protection ការពារការគៀបពេលកំពុងទុកដាក់ឥវ៉ាន់ក្នុង គូទរថយន្ត
  1. ភាពជឿជាក់… ជាមួយប្រព័ន្ធសុវត្ថិភាពថ្មីចុងក្រោយបំផុត Isuzu Matrix Safety Intelligence ដែលជាបច្ចេកវិទ្យា ADAS (Advanced Driver Assistance System) បំពាក់ដោយកាមេរ៉ា 3D អាចចាប់យករូបភាពនៅពីមុខរថយន្ដបានច្បាស់ជាងកាមេរ៉ាទូទៅ ធ្វើការជាមួយនឹងរ៉ាដាចំនួន 2 និង ស៊ិនសឺរ៍ ចំនួន 8 គ្រាប់ ដែលបំពាក់នៅជុំវិញរថយន្ត បច្ចេកវិទ្យានេះ បញ្ចូលប្រព័ន្ធសុវត្ថិភាព ជាច្រើនដូចជា៖

– ប្រព័ន្ធ ACC : រក្សាល្បឿនរថយន្តឲ្យស្មើល្បឿនរថយន្តនៅខាងមុខ ហើយរក្សាគម្លាតពីរថយន្ត ដ៏ទៃដោយ ស្វ័យប្រវត្តិ ជាមួយមុខងារ Stop & Go បញ្ឈប់រថយន្តស្វ័យប្រវត្តិ និង ដំណើរការឡើងវិញ ដោយល្បឿន មធ្យមស្របទៅតាមរថយន្តដែលនៅខាងមុខ
– ប្រព័ន្ធ FCW : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានរថយន្តដទៃនៅខាងមុខធ្វើការជាមួយនឹងប្រព័ន្វ AEB ចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ
– ប្រព័ន្ធ LDW : ផ្ដល់សញ្ញាដល់អ្នកបើកបរភ្លាមៗ នៅពេលដែលរថយន្តចេញក្រៅគន្លងផ្លូវ
– ប្រព័ន្ធ AHB : បើក/បិទភ្លើងហ្វាដោយស្វ័យប្រវត្តិអាស្រ័យថា មាន/គ្មាន រថយន្តនៅខាងមុខ
– ប្រព័ន្ធ PMM: ពន្លត់ម៉ាស៊ីនភ្លាមៗពេលអ្នកបើកបរនៅតែបន្ដដំណើរការទាំងមានឧបសគ្គនៅ ខាងមុខ
– ប្រព័ន្ធ MSL : អាចកំណត់ល្បឿនលឿនបំផុតនៅលើដែចង្កូតដោយខ្លួនឯង
– ប្រព័ន្ធ BSM : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដដទៃមកពីខាងក្រោយឬចង់ជែង
– ប្រព័ន្ធ RCTA : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដ/វត្ថុដ៏ទៃមកជិតឬឆ្លងកាត់ពីក្រោយ
– ប្រព័ន្ធ MCB : បញ្ឈប់រថយន្ដស្វ័យប្រវត្តិភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិច
– ប្រព័ន្ធ PAS : ជំនួយអ្នកបើកបរក្នុងការចតរថយន្ត

ក៏មានប្រព័ន្ធជាច្រើនទៀតដូចជា ប្រព័ន្ធ​ ABS EBD BA BOS ESC TCS HSA HDC និង TSC ផងដែរ

  • ជំនះគ្រប់ស្ថានភាពផ្លូវជាមួយផ្លេតហ្វមថ្មី ដែលមានប្រព័ន្ធជើងក្រោមរឹងមាំ សាក់ស៊ី ជាមួយទីតាំងម៉ាស៊ីនដែលមានតុល្យភាពល្អ។ ប្រព័ន្ធជើងក្រោមខាងមុខជា Double Wishbone ដែល​រចនាឡើងវិញនៃ រ៉ឺស័របូម ភ្នាក់ងារបន្ធូរកម្លាំងសង្កត់នៃហ្គាស និង របារក្សាលំនឹងដែលមានទំហំធំ។ ប្រព័ន្ធជើងក្រោមខាងក្រោយ 5-Link suspension ជាមួយនឹងការរចនាឡើងវិញយ៉ាងទំនើបនៃគម្របស្នូល របារក្សាលំនឹងដែលវែងជាងមុន ធ្វើឲ្យរថយន្តរក្សាលំនឹងនៅលើដងផ្លូវកាន់តែល្អ និង កាត់បន្ថយការរលាក់.
  • កំលាំងម៉ាស៊ីន រថយន្តនេះមាន 6 លេខដៃ​ និង អូតូ ទាំង 2 ម៉ូឌែល គឺ Ultimate (ប៉ុង 2 : 4×4) និង Elegant (ប៉ុង 1 : 4×2) ហើយតម្លៃចាប់ពី 62,500$ តែប៉ុណ្ណោះ។​ កំលាំងម៉ាស៊ីន 3.0 លីត្រ មានកម្លាំងសេះ 190HP ស្មើនឹង 3600 ជុំ/នាទី ជាមួយនឹងកម្លាំងរមួល 450 Nm ស្មើនឹង 1,600 – 2,600 ជុំ/នាទី ដែលផ្តល់នៅកម្លាំងស្ទុះខ្លាំង សម្រាប់ម៉ូឌែល Ultimate មានប្រព័ន្ធ Rough Terrain Mode ជំនួយសម្រាប់គ្រប់ស្ថានភាពផ្លូវដែលពិបាក ក្នុងការធ្វើដំណើរ បន្ថែមនូវទំនាញ និងថាមពល ទៅកាន់កង់ទាំងអស់ឲ្យស្ទុះឡើង អាចប្រើបានទាំង 2H 4H & 4L។
  1. ជ្រើសរើសតាមបេះដូងAll-New Isuzu Mu-X 2022 មាន 4 ពណ៌ គឺ ពណ៌ត្នោត ពណ៌សកាំម៉ៃ ពណ៌ខ្មៅ និង ពណ៌ប្រាក់

ព័ត៌មានលំអិត/ធ្វើការបើកបរសាកល្បង សូមចូលទៅកាន់/ទាក់ទង ៖
Website: www.isuzucambodia-tis.com
Facebook: Isuzu Cambodia
YouTube: Isuzucambodia
អគារតាំងលក់រថយន្ត Isuzu K (Cambodia) Co., Ltd. ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
Tel: 023 950 084 ឬ 077 66 88 99


Public Relations Office
Tri Petch Isuzu Sales Cambodia Co., Ltd.
Tel. 096 2009 237
Contact Person: Nouch Timouyla

TOYOTA RAV-4 BLACK EDITION 2021ការរចនាផ្នែកខាងក្រៅជាមួយពណ៌ខ្មៅស្ទើរតែគ្រប់ទីកន្លែងដែលគេឲ្យឈ្មោះថា…

TOYOTA RAV-4 BLACK EDITION

TOYOTA RAV-4 BLACK EDITION 2021   បលែកភ្នែកហើយកាចជាងមុន

➡️ ការរចនាផ្នែកខាងក្រៅជាមួយពណ៌ខ្មៅស្ទើរតែគ្រប់ទីកន្លែងដែលគេឲ្យឈ្មោះថា Galaxy Black អមជាមួយយ៉ាន់កង់ខ្មៅរលោងរង្វង់19អុីង

➡️ លបឿនអតិបរមា111ម៉ាយក្នុង1ម៉ោង

➡️ សទុះល្បឿនពី 0 – 62 ម៉ាយក្នុង1ម៉ោងចំណាយពេល8វិនាទី

➡️ ដណើរការដោយម៉ាស៊ីនសាំង4សុីឡាំង ទំហំ 2.5L + ម៉ូទ័រអគ្គីសនី (Hybrid)

➡️ បង្កើតបានកម្លាំង 219bhp

➡️ កម្លាំងរមួល 221Nm

➡️ បរអប់លេខ6វគ្គអូតូម៉ាតិច

➡️ មានជម្រើស FWD និង 4WD

➡️ ផនែកខាងក្នុងតុបតែងជាមួយពណ៌ខ្មៅ អមជាមួយថ្មេរអំបោះពណ៌ប្រផេះ

➡️ Infotainment Screen មានទំហំ8អុីង

➡️ កញ្ចក់មើលក្រោយផ្នែកកណ្តាលមានលក្ខណ:ជា Digital

➡️ Speaker JBL 9គ្រាប់

➡️ កាមេរ៉ា 360°

➡️ បរព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព Toyota Safety Sence

តើបងប្អូនយល់យ៉ាងណាចំពោះ RAV-4 Black Edition 2021 នេះ?

Carlex Design បានតុបតែងកែកុននូវរថយន្ត Mercedes X-Class ឲ្យទៅជារថយន្តភីកអាប់ដែល…

Mercedes Benz X-Class Racing Green edition

កប់ទេបងប្អូន?🔥Mercedes Benz X-Class Racing Green edition ដែល Carlex Design ទើបតែតុបតែងរួចរាល់ស្ថារពរ Carlex Design បានតុបតែងកែកុននូវរថយន្ត Mercedes X-Class ឲ្យទៅជារថយន្តភីកអាប់ដែលមានលក្ខណ:ស្ព័រជាមួយនឹងពណ៌បៃតងដ៏ស្រស់ស្អាតដែលបានបាញ់យ៉ាងជ្រៅទៅលើតួខ្លួនរបស់រថយន្តទាំងមូល (inspired ដោយ British Racing green)

ការរចនាមកដោយមានបំពាក់នូវ =

– ការបំពាក់នូវ Bodykit ដ៏ទាក់ទាញតាមបែបស្ព័រ

– Carbon Fyber Bed liner

– Side Sills

– យ៉ាន់កង់បែបស្ព័ររង្វង់20អុីងពណ៌ខ្មៅរលោងរួមទាំងការរចនានៅផ្នែកជាច្រើនទៀតដែលបង្កើតនូវភាព Unique ប្លែកភ្នែកពីម៉ូដែល Original ចេញពីរោងចក្រ

តើបងប្អូនយល់យ៉ាងណាដែរចំពោះ X-Class Racing Green Edition នេះ?

V12? V16? W16? ច្រើនស៊ីឡាំងណាស់មែនទេ? រថយន្ត Concept Mercedes Benz Maybach បំពាក់នូវ…

Mercedes Benz Maybach

V12? V16? W16? ច្រើនស៊ីឡាំងណាស់មែនទេ? ➡️ រថយន្ត Concept Mercedes Benz Maybach បំពាក់នូវម៉ាស៊ីន V24 Twin Supercharged🔥 ទម្ងន់តួលើសពី 3តោនកន្លះ

គួរបញ្ជាក់ផងដែរថា រថយន្តនេះគឺជារថយន្តគំរូដំបូងនៃការចាប់ផ្តើមកកើតនូវរថយន្ត Maybach ស៊េរី S

ម៉ាស៊ីនរបស់វាត្រូវបានផលិតឡើងដោយការគួបផ្សំជាមួយនឹងម៉ាស៊ីន V12 ចំនួន2 រួមបញ្ចូលគ្នា

ហើយរថយន្តនេះដែរ ផលិតឡើងជាពិសេសសម្រាប់រំលឹកទៅដល់លោក Wilhelm Maybach ដែលជាវិស្វករដ៏ល្បីល្បាញម្នាក់ ដែលធ្វើការជាមួយនឹងលោក Gottlieb Daimler និងទៅកាន់កូនប្រុសរបស់លោក Karl Maybach ដែលជាអ្នកផលិតនូវរថយន្ត Luxury ក្នុងអំឡុងពេលពីឆ្នាំ 1920-1930 ក៏ដូចជាគោលបំណងដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលត្រូវការនូវប្រណិតភាពលើសពី Mercedes S-Class

គួរបញ្ចាក់ផងដែរថា រថយន្តនេះជាប្រភេទរថយន្តគំរូដែលមិនមែនសម្រាប់លក់លើទីផ្សារនោះទេ ដែលគេឃើញលេចវត្តមាននៅក្នុង Tokyo Motorshow កាលពីឆ្នាំ 1997 មកម៉្លេះ

យល់យ៉ាងដែរបងប្អូន ចំពោះម៉ាស៊ីនទំហំយក្សរបស់ Mercedes Maybach V24 នេះ?

Land Cruiser Prado 2021 Black Pack វិវឌ្ឍន៍ច្រើនខុសពីស៊េរីមុនជាច្រើនដូចជា…..

Land Cruiser Prado 2021 Black Pack

Land Cruiser Prado 2021 Black Pack វវឌ្ឍន៍ច្រើនខុសពីស៊េរីមុនមិនគួរឲ្យជឿ

➡️ សទុះល្បឿនពី 0 – 100Km ចំណាយត្រឹមតែ 9.9 វិនាទី

ល្បឿនអតិបរមា 175Km/h

➡️ ដណើរដោយ: ម៉ាស៊ីនម៉ាស៊ូត 4 សុីឡាំង ទំហំ 2.8L Turbo

➡️ ដែលបង្កើតបានកម្លាំងសេស និងកម្លាំងរមួលខ្លាំងជាងស៊េរីមុន 27 PS = 26Hp / 20Kw និង 50Nm = 36 lb-ft

➡️ កម្លាំងសេស: 200Hp (150Kw) នៅ 3000 – 3400 rpm 

➡️ កម្លាំងរមួល: 500Nm (369 lb-ft) នៅ 1600 – 2800 rpm

➡️ បរអប់លេខ : 6វគ្គ អូតូម៉ាតិច

ស្តង់ដា : 4WD

➡️ បរព័ន្ធកំសាន្តផ្នែកខាងក្នុង មាននូវមុខងារ Apple Carplay និង Android Auto

➡️ បរព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព : Toyota Safety Sence

តើបងប្អូនយល់យ៉ាងណា ចំពោះ Land Cruiser Prado 2021 នេះ?

Hyundai loniq5 US Spec រថយន្តប្រើអគ្គិសនីសុទ្ធ តម្លៃប្រហែល…

Hyundai loniq5 US Spec

Hyundai loniq5 US Spec🔥 រថយន្តប្រើអគ្គិសនីសុទ្ធ

តម្លៃប្រហែល 4មុឺន$

– ចំពោះម៉ូដែលស្តង់ដាបំពាក់មកជាមួយនឹង Battery pack 77.4 kW ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ

ដែលធ្វើឲ្យរថយន្តនេះមាននូវកម្លាំងសរុប 225 hp/258 lb-ft

រីឯម៉ូដែល AWD វិញមាននូវកម្លាំង 320 hp/446 lb-ft

– ប្រព័ន្ធអគ្គិសនី 800V របស់ Loniq5 អាចឲ្យរថយន្តនេះសាកថ្មពី Superfast Charger 350 kW ដែលមានសមត្ថភាពអាចសាកពី 10% ទៅ 80% ត្រឹមតែរយៈពេល 18 នាទីប៉ុណ្ណោះ ហើយលោកអ្នកអាចបន្ថែមការបើកបរ រហូតទៅដល់ 68ម៉ាយទៀត ដោយគ្រាន់តែសាកថែម 5នាទីទៀតប៉ុណ្ណោះ

សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយទៀត!

តើបងប្អូនយល់យ៉ាងណាដែរ ចំពោះម៉ូដែលនេះ?