Sunday, April 20, 2025
Google search engine
Home Blog Page 2

ឡិចស៊ឺស បើកទំព័រថ្មីនៃប្រណិតភាពនៅកម្ពុជា ជាមួយ អគារតាំងបង្ហាញរថយន្តផ្លូវការនៅកណ្ដាលរាជធានីភ្នំពេញ!


រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤
ម៉ាករថយន្តលំដាប់សកលលោក ឡិចស៊ឺស បានបើកដំណើរការ អគារតាំងបង្ហាញរថយន្តផ្លូវការដំបូងរបស់ខ្លួននៅកម្ពុជា  នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការចូលរួមជាពីសំណាក់តំណាងរាជរដ្ឋាភិបាល  កម្ពុជា ក្រុមអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបដែលទទួលបានការអញ្ជើញជាពិសេស។ ដោយមើលឃើញអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា អគារតាំងបង្ហាញ       រថយន្តផ្លូវការមួយនេះប្រៀបបានជាសមិទ្ធផលសំខាន់មួយរបស់ឡិចស៊ឺស ក្នុងការពង្រីកខ្លួនក្នុងតំបន់អាស៊ី បន្ថែមពីលើទីផ្សារជាង ៩០លើទូទាំងសកលលោក។

អគារតាំងបង្ហាញរថយន្តនេះ សាងសង់ឡើងដោយផ្ដោតសំខាន់លើការផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពច្នៃប្រឌិត និងលេចធ្លោ ដល់អតិថិជនកម្ពុជា ហើយវត្តមានវបស់វាគឺជាការផ្ដល់ទំនុកចិត្តលើការប្ដេជ្ញារបស់ឡិចស៊ឺសចំពោះទីផ្សារកម្ពុជា។ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយរចនាបថសហសម័យ លាយបញ្ចូលនឹងរចនាបថដែលបំផុសគំនិតចេញពីវប្បធម៌កម្ពុជា អគារតាំងបង្ហាញរថយន្តនេះត្រូវបានចាត់ទុកថាជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក ដែលអាចនឹងផ្ដល់ជូននូវអារម្មណ៍រំភើបដល់អ្នកស្នេហារថយន្តទាំងឡាយ។

ជាការឆ្លុះបញ្ចាំងនូវពាក្យស្លោក ‘Experience Amazing’ (ទទួលយកបទពិសោធន៍អស្ចារ្យ) របស់ម៉ាកឡិចស៊ឺស អគារតាំងបង្ហាញរថយន្ត នេះបានរៀបចំឡើងដើម្បីបង្ហាញអំពីការរចនា គំនិតច្នៃប្រឌិត រួមផ្សំនឹងការលើកកម្ពស់នៃបទពិសោធន៍ តាមរយៈចំណុចតូចៗជាច្រើនដែលបានរៀបចំឡើងយ៉ាងសម្រិតសម្រាង។

ជាក់ស្ដែងនៅទីធ្លាខាងមុខនៃ អគារតាំងបង្ហាញរថយន្ត បានរចនាយកលំនាំតាមអក្សរ “L” នៃម៉ាកឡិចស៊ឺស ខណៈនៅផ្នែកខាងមុខមានដំឡើងដោយផ្ទាំងកញ្ចក់ដ៏ខ្ពស់ ដើម្បីឆ្លុះយកពន្លឺធម្មជាតិចូលមកខាងក្នុង ពេលដែលពន្លឺធម្មជាតិចាំងលើថ្មម៉ាបពណ៌សដែលបានក្រាលនៅផ្នែកខាងក្នុង កាន់តែបង្កើនសម្រស់នៃ អគារតាំងបង្ហាញរថយន្តមួយនេះមួយកម្រិតទៀត។ នៅផ្នែកខាងក្នុងក៏មានតុបតែងដោយឈើប្រណិត រួមជាមួយ នឹងការរំលេចនូវក្រឡាសូត្រមាសខ្មែរដែលជាវប្បធម៌ប្រពៃណីរបស់កម្ពុជាផងដែរ។


ការរចនាដែលឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ប្រពៃណីខ្មែរ បានតុបតែងលំអគ្រប់ជ្រុងចាប់ពីកន្លែងទទួលភ្ញៀវ រហូតដល់កន្លែងបម្រើសេវាកម្មរថយន្ត តាមរយៈការដាក់តាំងនូវល្ខោន ស្រមោលស្បែកធំដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។ ចំនុចដែលកាន់តែពិសេសទៀត នៅកន្លែងអង្គុយរងចាំ ក៏មានរចនានូវចម្រឹងសរសរបង្អួច ដែលបានយកលំនាំចេញពីចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត។

គួរដឹងថា អគារតាំងបង្ហាញរថយន្ត ដំបូងគេរបស់ឡិចស៊ឺស មានចែកចេញជាបីទីតាំង ផ្សេងគ្នា ដោយទីតាំងទីមួយត្រូវបានប្រើប្រាស់ជាច្រកចូល ហើយក្នុងនោះមានបង្កប់ នូវបន្ទប់ទទួលរថយន្ត ជាមួយនឹងតំបន់ផ្ដល់សេវាកម្មរថយន្ត ដែលមានទីធ្លាធំទូលាយ មានការរួមបញ្ចូលគ្នារវាងរចនាបថទាន់សម័យ ជាមួយនឹងវប្បធម៌ប្រពៃណីកម្ពុជា។ ទីតាំងទីពីរឯណោះវិញ ត្រូវបានប្រើប្រាស់សម្រាប់ជាសាលតាំងបង្ហាញរថយន្ត បន្ទប់ប្រឹក្សាយោបល់ និងបន្ទប់ VIP ដែលនៅទីតាំងនេះមានតុបតែងដោយថ្មម៉ាបពណ៌ស ពិដានឈើដ៏ប្រណិត ក៏ដូចជាសូត្រមាសខ្មែរផងដែរ។

ទីតាំងចុងក្រោយ ត្រូវបានប្រើប្រាស់សម្រាប់ជាតំបន់ទទួលភ្ញៀវ និងតំបន់តាំងបង្ហាញ វត្ថុអនុស្សាវរីយ៍របស់ឡិចស៊ឺស។

ស្របតាមការរចនាឡើង នៃ អគារតាំងបង្ហាញរថយន្តទាំងមូល ទីតាំងទីបីនេះ បានច្នៃបញ្ចូលនូវវប្បធម៌ប្រពៃណីខ្មែរ ដែលមានជាសិប្បកម្មឈើ និងផ្ទាំងគំនូរខ្មែរ ជាមួយនឹងរចនាបថសម័យទំនើបនៃ អគារតាំងបង្ហាញរថយន្តរថយន្តប្រណិត។

ការបង្ហាញខ្លួននៃ អគារតាំងបង្ហាញរថយន្តផ្លូវការនេះ ប្រៀបបានជាសមិទ្ធផលសំខាន់ មួយសម្រាប់ឡិចស៊ឺស ដែលអាចឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ឡិចស៊ឺស ក្នុងការផ្ដល់ជូននូវប្រណិតភាពដែលបង្កើតឡើងជាពិសេសសម្រាប់អតិថិជនកម្ពុជា ក៏ដូចជាសម្រាប់អតិថិជននៅជុំវិញពិភពលោក។

លោក Preston Tan នាយកប្រតិបត្តិនៃឡិចស៊ឺសប្រចាំនៅតំបន់អាស៊ី បានបង្ហាញអារម្មណ៍រំភើបបែបនេះថា ៖

អាស៊ីគឺជាទីផ្សារសំខាន់មួយសម្រាប់ឡិចស៊ឺស។ ក្នុងនាមជាប្រទេសទី៨នៅអាស៊ី ដែលមាន អគារតាំងបង្ហាញរថយន្តឡិចស៊ឺសផ្លូវការ យើងរីករាយចំពោះអ្វីដែលយើងអាចនាំមកកាន់ទីផ្សារប្រណិតនៅកម្ពុជា។ ពួកយើងបានមើលឃើញពីឱកាស ស្របពេលដែលសេដ្ឋកិច្ចនៃប្រទេសនេះ (ប្រទេសកម្ពុជា) មានការរីកចម្រើន។ នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ យើងនឹងនាំមកនូវផលិតផលគួរឲ្យចាប់អារម្មណ៍ និងលើកកម្ពស់បទពិសោធន៍នៅកម្ពុជានាពេលអនាគត។

ការតាំងចិត្តរបស់ឡិចស៊ឺសសម្រាប់ទីផ្សារកម្ពុជា មិនត្រឹមតែបានឆ្លុះបញ្ចាំងតាមរយៈ ចំណុចតូចៗក្នុង អគារតាំងបង្ហាញរថយន្ត ថ្មីរបស់ខ្លួននោះទេ ប៉ុន្តែក៏បានសបញ្ជាក់ យ៉ាងច្បាស់តាមរយៈការប្ដេជ្ញាដ៏យូរអង្វែង ចំពោះ អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។

ឧកញ៉ា គង់ នួន ប្រធាននៃឡិចស៊ឺសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ៖

យើងបានយកចិត្តទុកដាក់ជាបំផុតក្នុងការចូលរួមចំណែកក្នុងកំណើននៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជូនផលិតផល និងសេវាកម្មប្រណិត ទៅដល់អតិថិជនកម្ពុជាជំនាន់ថ្មី។ អគារតាំងបង្ហាញរថយន្តនេះគឺ ជាការបោះជំហានដំបូងសម្រាប់ឡិចស៊ឺសក្នុងការឆ្ពោះ ទៅមុខក្នុងទីផ្សារដ៏រស់រវើកមួយនេះ ហើយយើងសង្ឃឹមថាការមកដល់នៃឡិចស៊ឺសនៅ កម្ពុជា នឹងនាំមកនូវការផ្លាស់ប្ដូរសំខាន់នៅក្នុងសង្គម។  នៅក្នុងប្រទេសដែលពលរដ្ឋជីវភាពស្ដុកស្ដម្ភមានការកើនឡើង និងបានចូលរួមចំណែក គួរឲ្យកត់សម្គាល់ទៅក្នុងសេដ្ឋកិច្ចជាតិ ពួកយើងជឿជាក់ថា ឡិចស៊ឺសគឺ ជាផ្នែកមួយដ៏សំខាន់ក្នុងការកែប្រែមុខមាត់ និងរបៀបរស់នៅរបស់ពួកគេ។

ដើម្បីអបអរសាទរដល់ការបើកដំណើរការអគារតាំងបង្ហាញរថយន្ត ផ្លូវការដំបូងនៅកម្ពុជា ឡិចស៊ឺសនឹងណែនាំនូវក្រុមការងារដែលមានស្មារតីប្ដេជ្ញាខ្ពស់ និងរថយន្តប្រណិត ច្រើនជម្រើសដែលតម្រូវទៅតាមទីផ្សារប្រទេសកម្ពុជា។ ឡិចស៊ឺសនឹងធ្វើការដាក់លក់ជាផ្លូវការ នូវរថយន្តប្រណិតជាច្រើនម៉ូដែលរួមមាន LX LM RX NX និង LS ហើយ អតិថិជនដែលស្រឡាញ់ពេញចិត្តម៉ូដែល ES ក៏អាចកុម្ម៉ង់ទុកមុន ផងដែរ។

គួរបញ្ជាក់ថាអំឡុងពេលបើកសម្ពោធជាផ្លូវការនៃឡិចស៊ឺសនៅកម្ពុជា សេវាកម្មប្រកប ដោយគុណភាពខ្ពស់ជាច្រើនបានត្រៀមរៀបចំសម្រាប់អតិថិជន។ រាល់ការទិញរថយន្តថ្មីពីឡិចស៊ឺស អតិថិជនអាចរីករាយនឹងការផ្ដល់ជូនបន្ថែមដ៏ពិសេសដែលរួមមាន ការធានារយៈពេល៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ បូកនឹងការកញ្ចប់ជួសជុលទូទៅ និង​កញ្ចប់​ថែ​ទាំ​តាម​ពេលវេលា ដោយប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធរបស់ឡិចស៊ឺស រយៈពេល៣ឆ្នាំ។ អតិថិជនក៏នឹងទទួលបាននូវភាពជាសមាជិក ដើម្បីអាចចូលរួមកម្មវិធី      ពីសេសៗ ដូចជា ការ​ជួប​ជុំ​ពិសារអាហារពេលល្ងាច និង​ឱកាស​ចូល​រួម​ការ​ប្រកួត​វាយកូន​ហ្គោល​របស់​ឡិចស៊ឺស​ ជាដើម៕

អំពីឡិចស៊ឺស
ឡិចស៊ឺស បានចាប់ផ្ដើមដំណើរការដំបូងក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ជារថយន្តប្រចាំម៉ាក។ ឡិចស៊ឺស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមុខមាត់     ឧស្សាហកម្មរថយន្តប្រណិត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បានប្រកាសចេញរថយន្ត SUV ប្រណិតដែលជាម៉ូដែល Lexus RX។ ក្នុងនាមជាម៉ាករថយន្តដែលលក់រថយន្តហាយប្រ៊ីតឈានមុខគេ ឡិចស៊ឺស បានបង្ហាញចេញនូវរថយន្ត Hybrid ប្រណិតដំបូងគេក្នុងលោក ហើយត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៣ ឡិចស៊ឺស អាចលក់រថយន្តហាយប្រ៊ីតបានជាង ២,៦៦លានគ្រឿង រួមមានរថយន្ត HEV PHEV និង BEV។ ឈរជើងជាម៉ាករថយន្តប្រណិតលំដាប់ពិភពលោក ជាមួយស្មារតីប្ដេជ្ញាខ្ពស់ចំពោះភាពមោះមុត ការរចាន លេចធ្លោ      គុណភាពខ្ពស់ និងសមត្ថភាពខ្លាំងក្លា ឡិចស៊ឺស បានអភិវឌ្ឍន៍ រថយន្តច្រើនម៉ូដែល ដែលអាចបំពេញតាមតម្រូវការអតិថិជនរថយន្តប្រណិតជំនាន់ថ្មី ហើយបច្ចុប្បន្ន ឡិចស៊ឺស មានវត្តមានក្នុងប្រទេស និងតំបន់ជាង ៩០ នៅទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក បានប្ដេជ្ញាយ៉ាងមោះមុតក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យ និងពោរពេញដោយក្ដីរំភើបដែលអាចស្វែងរកបានតែនៅ ឡិចស៊ឺស រួមទាំងមានឆន្ទៈក្នុងការផ្លាស់ប្ដូរពិភពលោកផងដែរ។

ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់លេខទូរស័ព្ទៈ

017 222 733 / 017 888 727

The All-New Hyundai Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីបង្ហាញវត្តមានក្នុង​ព្រះរាជាណាចក្រកម្ពុជាហើយ

ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ – ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានសេចក្តីរំភើបជាខ្លាំង ក្នុងការបង្ហាញនូវវត្តមានរថយន្ត The All-New Santa Fe​ ឆ្នាំ២០២៤ រចនាប័ទ្មថ្មីទាំងស្រុង ជាផ្លូវការលើកដំបូងក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រព្រឹត្តនៅអគារដាក់តាំងបង្ហាញរថយន្តHyundai City Store សាខាច្បារអំពៅ ស្ថិតក្នុង The Park Community Mall

The All-New Santa Fe ឆ្នាំ២០២៤ ត្រូវ​បាន​រចនា​ឡើង​វិញ​ដោយ​ផ្តោត​លើសុវត្ថិភាព ​ផាសុកភាព និង​បច្ចេកវិទ្យា ព្រមទាំងមានលក្ខណៈពិសេសៗជាច្រើន។ ម៉ូដែល SUV នេះ​បង្កប់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ចំពោះការច្នៃប្រឌិត គុណភាព និងរចនាប័ទ្ម។

លោក Brian KO នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនខេមកូ ម៉ូធ័រ ខមភេនី បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការបង្ហាញវត្តមានរថយន្ត Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីទាំងស្រុង មកកាន់ទីផ្សារកម្ពុជា។ ម៉ូដែលនេះតំណាងឱ្យការបោះជំហានទៅមុខដ៏ធំសម្រាប់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ទាក់ទងនឹងការរចនា សមត្ថភាព និងបច្ចេកវិទ្យា ហើយវាក៏បង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើតយានយន្ត ដែលបំពេញ តម្រូវការ និងការរំពឹងទុករបស់អតិថិជនរបស់យើងផងដែរ”។

The All-New Santa Fe​ ឆ្នាំ២០២៤ ត្រូវបានរំពឹងទុកថានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សាររថយន្តក្នុងកម្ពុជា ជាមួយនឹងការ រចនាថ្មីទាំងស្រុងឡើងវិញតាំងពីរូបរាងផ្នែកខាងក្រៅ ដល់ផ្នែកខាងក្នុងដ៏ប្រណិត ជាពិសេសSUVមួយនេះនឹងផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងជីវិតរវល់ប្រចាំថ្ងៃក្នុងទីក្រុង និងដំណើរកម្សាន្តគ្រួសារ បោះជំរុំលំហែកាយចុងសប្តាហ៍ រឺដំណើរផ្សេងព្រេងផ្លូវឆ្ងាយ។

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់បានមានប្រសាសន៍ថា “រថយន្តSUVមួយនេះមានភាពល្បីល្បាញ ពេញនិយមមែនទែននៅក្រៅស្រុក ហើយអថិតិជនហ៊ីយ៉ាន់ដាយតែងតែសាកសួរ និងចាប់អារម្មណ៍ជាខ្លាំង ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន​ ក៏ដូចជាទីផ្សាររថយន្តកម្ពុជា ឥឡូវនេះ The All-New Santa Fe​ ឆ្នាំ២០២៤ មានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាហើយ មិនត្រឹមតែរចនារូបរាងខាងក្រៅ និងផ្នែកខាងក្នុងថ្មីឡើងវិញនោះទេ ព្រមទាំងមានកំលាំងម៉ាស៊ីនសាំងធំជាងមុនរហូតដល់ 2.5លីត្រ ជំនួយដោយTurboថែមទៀតផង។ 

កក់ The All-New Santa Fe ឆ្នាំ២០២៤ឥឡូវនេះ ចំណេញ៣,០០០ដុល្លារ
ប្រញាប់ឡើង ការផ្តល់ជូននេះសម្រាប់តែក្នុងខែឧសភានេះប៉ុណ្ណោះ

ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត 

តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133
ឬតាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales
សាខាព្រះមុនីវង្ស៖ https://goo.gl/maps/ZGCcvYvkoNayGzNn8

សាខាCity Store៖ https://goo.gl/maps/1efL4VwHqhzVZr479

សាខាសៀមរាប៖ https://goo.gl/maps/homjsR1AZ7AZS4e77 

សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនតូយ៉ូតាបើកជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា

ភ្នំពេញ៖ជាមួយនឹងទុនវិនិយោគជិត៣៧លានដុល្លារអាមេរិកលើផ្ទៃទំហំជាងបួនហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ, ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង(Toyota Tsusho Manufacturing) (Cambodia) Co., Ltd បានសម្ពោធបើកជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា

កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចលកម្ពុជា ឯកឧត្តម អាតស៊ូស៊ី យូអេណូ( Atsushi Ueno) អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីក្រុមហ៊ុនជាច្រើនរូប ។

        ព្រឹត្តិការណ៍នៅព្រឹក​ ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា​ ឆ្នាំ២០២៤ នេះរបស់ក្រុមហ៊ុនតូយ៉ូតាត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីសន្លាងមួយទៀតក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជានិងជាការបោះទុនដ៏ធំរបស់ក្រុមហ៊ុន  បន្ទាប់ពីអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត ត្រូវបានចុះហត្ថលេខាររវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុន Toyota Tsusho កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

        សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានកត់សម្គាល់ដោយមោទនភាពចំពោះការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា។​​ សម្ដេចបានថ្លែងទៅកាន់អ្នកចូលរួមនិងជាសាធារណៈថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គំយានយន្តនិងបរិក្ខារអេឡិចត្រូនិកសម្រាប់នាំចេញទៅកាន់ទីផ្សារក្នុងតំបន់និងសកលលោកដែលការសម្រេចបានចក្ខុវិស័យនេះនឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ​​​​​​​​​​

        ទាក់ទងនឹងវត្តមានរបស់ក្រុមហ៊ុន Toyota Tsusho​ នៅកម្ពុជា សម្ដេចធិបតីបានបញ្ជាក់ថា យើងបានផ្តល់ជំនឿចិត្តដល់ក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជាដែលមានស្រាប់ ។ ជាក់ស្តែងដូចជា ក្រុមហ៊ុនតូយ៉ូតា ដែលបានមកវិនិយោគនៅកម្ពុជាប្រមាណ៣០ឆ្នាំមកហើយរហូតដល់ក្រុមហ៊ុននេះបានពង្រីកការវិនិយោគបង្កើតជារោងចក្រដំឡើងរថយន្តនៅកម្ពុជាផ្ទាល់តែម្តង។ ដូច្នេះការផ្តល់ជំនឿចិត្តដល់វិស័យឯកជនជារឿងសំខាន់។ សម្ដេចក៏បានពន្យល់ទៀតថា ការក្រុមហ៊ុនដំឡើងរថយន្តនៅកម្ពុជាផ្ទាល់ដូច្នេះកម្ពុជាបាត់ចំណូលនាំចូលតែកម្ពុជាចំណេញដោយបានបង្កើតការងារនិងជំនាញជូនពលរដ្ឋខ្មែរ។​​ យើងសុខចិត្តថយចំណូលនាំចូលរថយន្តតែយើងចំណេញការផ្តល់ឱកាសដល់ពលរដ្ឋខ្មែរទទួលបានការងារចំណូលនិងជំនាញផងដែរ។​ 

        យើងចេញពីហោប៉ៅស្តាំតែចូលវិញហោប៉ៅឆ្វេង។ សម្តេចបានបញ្ជាក់ថាទោះបីហោប៉ៅឆ្វេងឬក៏ហោប៉ៅស្តាំតែចំណូលទាំងនោះគឺដើម្បីយកមកជួយប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ប្រទេសដើម្បីប្រជាជនដដែលទេ។

        សម្តេចធិបតីក៏បានបន្ថែមទៀតថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់​​​ ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង ខេមបូឌា នាពេលនេះគឺជាការរួមចំណែកយ៉ាងសំខាន់មួយទៀតនៅក្នុងវិស័យឯកជនក្នុងការអភិវឌ្ឍឧស្សាហកម្មក៏ដូចជាសេដ្ឋកិច្ចជាតិ។​​​ តាមរយៈក្រុមហ៊ុនដំឡើងរថយន្ត​​ តូយ៉ូតានាពេលនេះនឹងចូលរួមបង្កើតភាពប្រកួតប្រជែង​ ការលើកកម្ពស់ ការធ្វើពិធីកម្ម ការធ្វើទំនើបកម្មឧស្សាហកម្មក៏ដូចជាការផ្តល់ឱកាសនិងជម្រើសការងារប្រកបដោយជំនាញកាន់តែច្រើនដល់ប្រជាជនខ្មែរ។

        ក្នុងឱកាសដដែលនេះសម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនទន្ទឹមនឹងនេះផងដែរ សម្ដេចក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបើកថ្នាលបណ្ដុះបណ្ដាលនិងផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញ វិជ្ជាជីវៈនិងយុវជនជាច្រើនទៀតអាចមកហាត់ការនៅក្នុងក្រុមហ៊ុនដោយផ្ទាល់ដើម្បីទទួលជំនាញលើការអនុវត្ដជាក់ស្ដែងនិងមានសម្ភារៈទំនើប។ សម្ដេចក៏បានបន្តទៀតថា ការបណ្ដុះបណ្ដាលបច្ចេកវិទ្យាគ្រឿងយន្ដមាន សារៈសំខាន់នៅចំពោះមុខដើម្បីប្រែក្លាយផលិតភាពនិងសក្ដានុពលរបស់ប្រជាពលរដ្ឋទាំងឱកាសការងារនិងអភិវឌ្ឍន៍វិស័យកម្មន្តសាលដែលអាចមានសមត្ថភាពនូវក្នុងការផលិតផលិតផលពាក់កណ្ដាលសម្រេចនិងផលិតផលសម្រេចដើម្បីនាំចេញ

        ទាក់ទងនឹងនឹងការបើកដំណើរការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា លោក អ៊ីជីរ៉ូ  កាស៊ីតានី (Ichiro Kashitani) នាយកប្រតិបត្តិនៃក្រុមហ៊ុនតូយ៉ូតាស៊ុយស៊ូប្រាប់ក្នុងសន្និសីទសារព័ត៌មានថាការចាប់ផ្តើមសាងសង់រោងចក្រផ្គុំនិងដំឡើងរថយន្តគឺជាការចាប់ផ្តើមនូវសមិទ្ធផលថ្មីក្នុងប្រវត្តិសាស្ត្រអស់រយៈពេល៣០ឆ្នាំមកហើយរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងព្រះរាជាណាចក្រកម្ពុជា។ Toyota Tsusho នឹងបន្តជំរុញ ធុរះកិច្ចរបស់កម្ពុជាក្នុងគោលបំណងចូលរួមចែករំលែកនូវសុភមង្គលទៅដល់ប្រជាជនកម្ពុជាដោយសម្រេចឱ្យបាននូវអព្យាក្រឹត្យកាបូននិងលើកស្ទួយធនធានមនុស្ស។ 

        លោកបានបន្ថែមដោយសុទិដ្ឋិនិយមថាទីផ្សារយានយន្តនៅកម្ពុជាត្រូវបានរំពឹងទុកថានឹងបន្តរីកចម្រើនឥតឈប់ឈរស្របទៅតាមកំណើនសេដ្ឋកិច្ចក្នុងប្រទេស ។តាមរយៈការបង្កើតរោងចក្រផ្គុំនិងដំឡើងយានយន្តយើងនឹងបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមតាមរយៈការអភិវឌ្ឍឧស្សាហកម្មយានយន្ត ដោយចូលរួមធ្វើការយ៉ាងស៊ីជម្រៅនៅក្នុងខ្សែច្រវាក់ផលិតកម្មប្រកបដោយគុណតម្លៃ​ការបង្កើតការងារនិងការអភិវឌ្ឍធនធានមនុស្សផងដែរ។

        សូមបញ្ជាក់ជូនថា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង​ (​ ​Toyota Tsusho Manufacturing ) ( Cambodia ) Co., Ltd ឬហៅកាត់ថា ( TTMC​ ) គឺជាក្រុមហ៊ុនផ្គុំនិងដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា 

        ស៊ុយស៊ូនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលនឹងចាប់ផ្តើមការផលិតរថយន្តតូយ៉ូតា Hilux pickup និង Fortuner SUV ដោយប្រើវិធីសាស្ត្រនៃការផលិត SKD របស់ក្រុមហ៊ុន Toyota Motor Corporation។

        SKD ជាពាក្យកាត់មកពីពាក្យពេញថា “Semi Knock Down”។ សំដៅទៅលើវិធីសាស្ត្រនៃការផ្គុំនិងដំឡើងតួរថយន្តដែលបាននាំចូលនៅក្នុងលក្ខខណ្ឌដែលបានផ្សារបញ្ចូលគ្នានិងលាបពណ៌រួចជាស្រេចហើយគ្រឿងបង្គុំសំខាន់ៗត្រូវបានផ្គុំនិងដំឡើងទៅក្នុងតួនិងគ្រោងរថយន្ត។ 

        រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរប្រភេទ។ ទី១៖ ប្រភេទ TOYOTA FORTUNER ជាប្រភេទ SUV និងទី២៖ ប្រភេទ TOYOTA HILUX REVO ជាប្រភេទ Pick-UP ដែលមានទុនវិនិយោគចំនួន ៣៦ ៧៨១ ០០០ ដុល្លារនិងមានបុគ្គលិកសរុបចំនួន ១៥០នាក់ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ( Market demand ) ឆ្នាំ២០២៤នៅក្នុងនោះដែរមាន   រថយន្ត FORTUNER ចំនួន ២៩០គ្រឿងនិងរថយន្ត HILUX ចំនួន ១ ០៣០គ្រឿង ។

        គួរបញ្ជាក់ថាក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឆឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ៕

ដោយ៖ម៉ាដេប៉ូ

តូយ៉ូតាខេត្តបាត់ដំបងផ្លាស់ប្តូរមុខមាត់ថ្មី និងទីតាំងថ្មីហើយ

ទីតាំងថ្មី ធំជាងមុន ទំនើបជាងមុន! សម្រាប់បងប្អូនដែលស្ថិតនៅខេត្តបាត់ដំបង និងខេត្តជិតៗនោះ ពេលនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាបាត់ដំបង បានធ្វើការផ្លាស់ប្តូរទីតាំងថ្មីហើយ ជាមួយទីកន្លែងធំទូលាយ ស្រស់ស្អាត និងទំនើបជាងមុខផងដែរ ដើម្បីបំពេញនូវតម្រូវការ ព្រមទាំងផ្តល់នៅភាពងាយស្រួល ដល់អតិថិជនដែលតែងតែជឿជាក់ទៅកាន់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) នាពេលកន្លងមក។ 

អគារថ្មីនេះមានទីតាំងថ្មីស្ថិតនៅ បណ្ដោយផ្លូវជាតិលេខ៥ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹងចាប់ផ្តើមបើកដំណើរចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៤ នេះតទៅ ជាមួយនឹងការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា សេវាកម្មលក់រថយន្តថ្មី, សេវាកម្មបង់រំលស់, សេវាកម្មផ្លាស់ប្តូររថយន្តចាស់យករថយន្តថ្មី និងសេវាកម្មជួសជុលទូទៅ។

គួរបញ្ជាក់ផងដែរថា អតិថិជនទាំងអស់អាចរកទិញរថយន្តថ្មី នាំចូលផ្លូវការនៅក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាខេត្តបាត់ដំបងជាច្រើនជម្រើសដូចជារថយន្តតូយ៉ូតា Wigo, Riaze, Veloz, Rush, Yaris Cross, Yaris Cross HEV, Corolla Cross, Corolla Cross HEV, Hilux (ជម្រើស ១បាំង ដល់ ២បាំង), Fortuner, Alphard, Land Cruiser, Land Cruiser GS-Sport ស៊េរីថ្មីចុងក្រោយ ផងដែរ។

ក្រុមការងារទាំងអស់របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាបាត់ដំបង បានត្រៀមរង់ចាំបម្រើ និងប្រឹក្សាយោបល់រាល់ចម្ងល់របស់បងប្អូនរួចរាល់ហើយ កុំភ្លេចមកទទួលសេវាកម្មរបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) នៅទីតាំងថ្មី អគារថ្មីនេះ ដោយស្នាមញញឹម សម្រាប់ព័ត៌មានបន្ថែម ឬបងប្អូនចង់សាកសួរអ្វីបន្ថែម បងប្អូនអាចធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 017 333 241 / 017 333 441 ឬតាមរយៈផែនទីទីតាំង https://bit.ly/4b6IVw9

រង់ចាំយូរហើយមែនទេ? ពេលនេះ All-New Toyota Veloz សម្ភោធដាក់លក់នៅកម្ពុជាជាផ្លូវការហើយ តម្លៃត្រឹម ៣៥ ៩០០ដុល្លារ

រង់ចាំយូរហើយមែនទេ? ពេលនេះ All-New Toyota Veloz សម្ភោធដាក់លក់នៅកម្ពុជាជាផ្លូវការហើយ។ នាល្ងាចថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ និងចង់ចាំសាជាថ្មីម្តងទៀត ជាមួយការសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តម៉ូឌែលថ្មីមួយម៉ូឌែលទៀតគឺ The All-New Toyota Veloz ២០២៤ ដែលជារថយន្តប្រភេទ MPV កៅអី ៣ជួរ ៧កៅអី។ 

កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ ក្រោមវត្តមានចូលរួមពីសំណាក់អតិថិជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ដើម្បីទទួលបានយកបទពិសោធន៍ថ្មី ជាមួយម៉ូឌែលថ្មីដែលទើបមកដល់ទីផ្សារកម្ពុជានេះ។ 

ចំពោះនៅក្នុងកម្មវិធីនោះដែរ លោក រីយ៉ូជី ហ្វូជីតា អគ្គនាយកក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបើកសុន្ទរកថាស្វាគមន៍ និងសំដែងនូវការថ្លងអំណរអរគុណទៅកាន់អតិថិជន ភ្ញៀវជាតិ អន្តរជាតិ និងដៃគូសហការណ៍ របស់ខ្លួនដែលបានចំនាយពេលដ៏មានតម្លៃមកចូលរួម ជាសក្ខីភាពសម្រាប់កម្មវិធីដ៏មានអត្ថន័យនាយប់នោះ។ ជាមួយគ្នានោ លោកក៏សង្ឃឹង និងជឿជាក់ថាម៉ូឌែលថ្មីនេះហ្នឹងក្លាយជាជម្រើសថ្មីសម្រាប់បងប្អូនដែលចង់បានរថយន្តដែលអាចជិះបានសមាជិកច្រើន។

សម្រាប់ម៉ូឌែលថ្មី The All-New Toyota Veloz ស៊េរីឆ្នាំ២០២៤ គឺជារថយន្ត MPV ដែលផលិតឡើងដោយបានប្រើប្រាស់គ្រោងឆ្អឹងជំនាន់ថ្មី New Platform របស់ក្រុមហ៊ុន Toyota ដែលជាតួគ្រោងផ្តល់នៅភាពធន់ អាចទ្រទ្រង់ផ្តល់លំនឹងនៅពេលបើកបរបានយ៉ាងល្អ និងសុវត្ថិភាពខ្ពស់ ​ជារថយន្តដែលស័ក្តិសមបំផុតសម្រាប់បងប្អូនដែលមានសមាជិកគ្រួសារច្រើន ក៏ដូចជាបងប្អូនប្រកបអាជីវកម្មត្រូវការផ្ទុកសម្ភារៈច្រើន ជាមួយប្រវែងតួខ្លួនសរុបដល់ទៅ ៤,៤៧៥ ម.ម ទទឹង ១,៧៥០ ម.ម កំពស់ ១,៧០០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៩០ មម ។

ជារថយន្តជំនាន់ថ្មី ដែលទទួលបានរចនាថ្មីទាំងស្រុង ដែលផ្តល់នូវភាពស៊ីវីល័យ ទាន់សម័យ រួមជាមួយការឌីស្សាញមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខមួយផ្ទាំងធំ អមសងខាងេដោយសំណុំចង្កៀង LED មានមុខងារតេម្លើង-ទម្លាក់ដោយស្វ័យ្របវត្តិ អំពូលកាត់អ័ព្ទក៏ជាប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧អ៊ីញផ្តល់ទំនុកចិត្ត និងផាសុកភាពក្នុងការបើកបរ កញ្ចក់មើលក្រោយសងខាងភ្ជាប់ដោយមុខងារផ្តល់ដំណឹងនៅផ្នែកជំហៀង ខណ:ស្តុបក្រោយជាប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងនិងមានឡូហ្គោ Toyota នៅចំកណ្តាល ផ្តល់នៅភាពស្រស់ស្អាត សន្សំសំចៃ ផ្តល់សញ្ញាបានកាន់តែច្បាស់ល្អ។

កាន់តែពិសេសជាមួយផ្នែកខាងក្នុងមានទំហំធំទូលាយ ដែលអាចផ្ទុកសមាជិកបាន ៧នាក់ និងបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន។ ដៃចង្កូតប្រភេទអេឡិចត្រូនិចធូរងាយស្រួលបញ្ជារ, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធជំនួយនៅពេលឈប់រង់ចាំ Auto Hold, កន្លែងសាកថ្មទូរស័ព្ទដៃឥតខ្សែ Wireless Charging, ប្រព័ន្ធកាំម៉េរា ៣៦០ដឹក្រេ។ ខណៈជួរទី២ និងទី៣ កៅអីអាចបត់អោយរាបស្មើបាន និងមានរន្ធម៉ាស៊ីនត្រជាក់ និងរន្ធសាកថ្ម រួមទាំងឧបករណ៍បំពងសំឡេងចំនួន ៦ កន្លែងផងដែរ។ 

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ The All-New Toyota Veloz ស៊េរីឆ្នាំ២០២៤ ដំណើរដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១០៦ សេះ និងកម្លាំងរមួល ១៣៨ញ៉ូតុនែម៉្រត ភ្ជាប់ជាមួយនឹងប្រអប់លេខ CVT ៧វគ្គ ដែលជួយអោយការបើកបរមានភាពរលូន ចូលលេខបានល្អ សន្សំសំចៃ ដោយមានកម្រិតស៊ីប្រេងខ្ទង់ ៥លីត្រជាមធ្យម សម្រាប់រយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

ក្រៅពីមានភាពទំនើប និងសន្សំសំចៃ គឺរថយន្ត Toyota Veloz ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ពីការធ្វើតេស្តទៅលើការធ្វើតេស្ត ពីអង្គភាពវាយតម្លៃ ANCAP ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយពេលបើកបរ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជា៖

  •  ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្ត (PCS)
  • ប្រព័ន្ធផ្តល់ដំណឹងពេលចាកចេញពីគន្លងផ្លូវ (LDA) និងប្រព័ន្ធរក្សារថយន្តអោយស្ថិតក្នុងគន្លងដែលត្រឹមត្រូវ (LTA)
  •  ប្រព័ន្ធផ្តល់សញ្ញានៅពេលមានចោលលួច (Anti-Theft System )
  • មុខងារជំនួយភ្លើង ហ្វា-កូដ ស្វ័យប្រវត្តិ (AHB)

បន្ថែមពីនេះក៏មានបំពាក់មកជាមួយនូវប្រព័ន្ធជំនួយដល់ការបើកបរ និងសុវត្ថិភាពជាច្រើនទៀតដូចជា៖

  •  ពោងសុវត្ថិភាពចំនួន ៦ ចំណុច
  •  កាំមេរ៉ា ៣៦០ដឺក្រេ
  • មុខងារផ្តល់សញ្ញាអាសន្ននៅផ្នែកចំហៀង BSM
  •  មុខងារជំនួយ ផ្តល់សញ្ញាអាសន្នពេលចេញពីចំណត RTCA និងប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ​ABS, BA, EBD, VSC, TCR, HAC ដើម្បីផ្តល់នៅទំនុកចិត្ត និងសុវត្ថិភា​ពលើកការបើកបររបស់អតិថិជន។

គួរបញ្ជាក់ផងដែរថា រថយន្តនេះបានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ ជាមួយតម្លៃត្រឹមតែ ៣៥,៩០០ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ Telegram Channel: https://t.me/toyotacambodiakh

  • ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439
  • សាខាទឹកថ្លា៖ 017 222 730
  • សាខាបឹងកេងកង៖ 017 333 730
  • សាខាទួលសង្កែ៖​ 017 333 011
  • សាខាមានជ័យ៖ 017 222 389
  • សាខាខេត្តសៀមរាប៖​ 017 222 557
  • សាខាខេត្តបាត់ដំបង៖ 017 333 241
  • សាខាខេត្តកំពង់ចាម៖ 017 222 049
  • ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937

ទិញរថយន្ត​ ទៅលេងអឺរ៉ុប! ​PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ជាឪកាសពិសេស និងរីករាយសម្រាប់អតិថិជនដែលនិយមគាំទ្ររថយន្តអឺរ៉ុប ពេលនេះ PEUGEOT ដែលជាម៉ាកយីហោរថយន្តរបស់ប្រទេសបារាំងនេះ កំពុងមានការផ្តល់ជូនកម្មវិធីពិសេស អស្ចារ្យ! ដោយគ្រាន់តែទិញរថយន្ត PEUGEOT លោកអ្នកនឹងទទួលបានដំណើរកំសាន្តទៅលេងសហភាពអឺរ៉ុប  ចំនួន 3ប្រទេសជាមួយពើហ្សូ។

កម្មវិធីដំណើរកម្សាន្តអតិថិជនពើហ្សូ (PEUGEOT)នេះ នឹងធ្វើឡើងមានរយៈពេល ៦ថ្ងៃ ទៅកាន់ប្រទេស ប្រទេសបារាំង  ប៊ែលហ្សិក  និងហូឡង់ ក្នុងគោលបំណងអោយអតិថិជនទទួលបានភាពសប្បាយរីករាយ ទៅកាន់ខាងសហភាពអ៊ឺរ៉ុប ដែលជាប្រទេសផលិត នៅម៉ាកយីហោពើហ្សូនេះតែម្តង គឺប្រទេសបារាំង។ មិនតែប៉ុណ្ណោះ យើងមានការរៀបចំកម្មវិធីជូនអតិថិជនទៅទស្សនាកន្លែងទេសចរណ៌ល្បីៗជាច្រើន របស់ប្រទេសបារាំង ប៊ែលហ្សិក  និងហូឡង់។​ 

យោងតាមសេចក្តីប្រកាសពត៌មានជាផ្លូវការ របស់ក្រុមហ៊ុន PEUGEOT Cambodia ​សំរាប់កម្មវិធីដ៏អស្ចារ្យនេះ បានប្រកាសជាផ្លូវការជូនដល់អតិថិជនទាំងអស់ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤​ នេះតទៅ។  

លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន បានឱ្យដឹងថា កម្មវិធីទិញរថយន្ត​ ទៅលេងអឺរ៉ុបនេះ ធ្វើឡើងក្រោមគោលបំណងបង្កើតនូវភាពសិទ្នស្នាល រវាង និងអតិថិជន ក៏ដូចជាការផ្តល់ជូននូវភាពសប្បាយរីករាយ ប្លែកខុសពីដំណើរកំសាន្តពីមុនៗ ព្រមជាមួយបទពិសោធន៏ជាក់ស្តែងក្នុងការទៅទស្សនារថយន្តពើហ្សូ (PEUGEOT) ដែលជាប្រភេទរថយន្តទំនើប ទាន់សម័យ សុវត្តិភាព និងស៊ីវីល័យ និងជាម៉ាក់ដ៏ល្បីនៅទីតាំងប្រទេសបាំរាំងផ្ទាល់តែម្តង។

លោកស្រី បានបន្ថែមថា សំរាប់កម្មវិធីដ៏អស្ចារ្យនេះ គឺផ្តល់ជូនសំរាប់រថយន្តទាំងបីម៉ូឌែលតែម្តង  មានដូចជា:​ ALL THE NEW PEUGEOT 2008ALL THE NEW PEUGEOT 3008 – និង ALL THE NEW PEUGEOT 5008  

Peugeot ជារថយន្តដែលទទួលបានពាន់រង្វាន់ចំនួនបួនជាប់ៗគ្នា មានដូចជា “RedDot​ Design Award & CAR OF THE YEAR (ពាន់នៃម៉ាកយីហោ និងការរចនាល្អដាច់គេ), Fleet News Awards Results (ពាន់រង្វាន់នៃរថយន្តដែលជួយសន្សំសំចៃបរិស្ថាន និងស៊ីប្រេតិចបំផុត), INTERNATIONAL AWARDS ឈ្នះពានរង្វាន់អន្តរជាតិដែលជារថយន្តមានតិត្យានុភាព ទាន់សម័យល្អឥតខ្ចោះ​នៃការួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពឆើតឆាយ។​ ​

ទទួលបានផាសុភាព និងភាពរីករាយក្នុងការបើកគឺជាផ្នែកសំខាន់មួយ ដែលអ្នកប្រើប្រាស់រថយន្តរំពឹង​ចង់បាន មិនតែប៉ុណ្ណោះ ភាពអស្ចារ្យនៃការគ្រប់គ្រងថយន្តរឹតតែសំខាន់ គួរជ្រើសរើសរថយន្ត ដែលមានមុខងារទំនើបៗ ប្រកបដោយផាសុកភាពក្នុងការបើកបរកម្រិតកំពូល ធានាបាននូវសុវត្តិភាព ទាន់សម័យ និងជំនគ្រប់​ឧបសគ្គយ៉ាងល្អឥតខ្ចោះ ដែលសាកសមបំផុតសំរាប់រថយន្ត Peugeot។

១ បច្ចេកវិទ្យាទំនើប

  • Speech Limiter with Intelligent Speed adaptation ប្រព័ន្ធរ៉ាដាចាប់ល្បឿនក្នុងពេលបើកបរនៅពេលដែលមានស្លាកកំណត់ល្បឿននៅខាងមុខ នោះប្រព័ន្ធរ៉ាដាចាប់ល្បឿននឹងផ្តល់ដំណឹងជូន កំរិតល្បឿននៅលើកុទ័រឡាន របស់លោកអ្នក។
  • Land Keeping Assist ជួយរក្សារថយន្តក្នុងគន្លងផ្លូវ ជំនួយដល់អ្នកបើកបរ។
  • Active Safety Brake System ប្រព័ន្ធហ្វ្រាំងអូតូ ឬហ្វ្រាំងស្វ័យប្រវត្តិ។
  • Active Blind Spot ជាមុខងារផ្តល់សញ្ញាពេលមានរថយន្តវ៉ាជែង។
  • High Beam Assist ចង្កៀងមុខប្រភេទ High Beam Assist ប្តូរឡើងចុះដោយស្វ័យប្រវត្តិ នៅពេលដែលមានរថយន្ដបើកបញ្រ្ជាស់ រថយន្ដនៅពេលកំពុងបើកបរ។

២​ មុខងារ​

  • ម៉ាស៊ីន 1.6L Tubo High Pressure (THP) ផ្តល់កម្លាំង 165 សេះ និងកម្លាំងបង្វិល 240ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីន turbocharged ប្រអប់លេខអូតូ និងបំពាក់មេរ៉ាមើលក្រោយ 180º
  • ប្រព័ន្ធគ្រប់គ្រង Advanced Grip Control ដែលមានមុខងារប្រើប្រាស់ដល់ទៅប្រាំប្រភេទផ្សេងគ្នា Normal, Snow, Mud, Sand, និង ESP
  • ពោងសុវត្ថិភាពចំនួន 8 ប្រព័ន្ធហ្រ្វាំង (AIS), កម្មវិធីស្ថេរភាព អេឡិចត្រូក (ESP), មុខងារចែកចាយកម្លាំងហ្វូងអេឡិចត្រូនិច (EBD), មុខងារគ្រប់គ្រងទៅកង់រថយន្ត (ETML), និងមុខមានមុខងារជំនួយការពេលឡើងចំណោត
  • មុខងារកំណត់ល្បឿនឆ្លាតវៃ Speed Limiter & Cruise Control 

៣​ ផ្នែកខាងក្រៅ

  • ខាងមុខរថយន្តមានការរចនាថ្មី ប្លែក បង្ហាញពីសំណាញ់ល្អិតៗ ពេលដែលត្រូវពន្លឺ វាប្រៀបបីដូចគ្រាប់ពេជ្ររត់ប្រដេញគ្នា វាបន្ថែមភាពទំនើប និងទាក់ទាញ ប្រកបដោយភាពស៊ីវីល័យ និងថ្លៃថ្នូរ
  • ចង្កៀងហ្វាមុខរចនា មានភាពស្វាហាប់ និងបំពាក់នូវបច្ចេកវិទ្យា LED
  • ភ្លើងស្តុបក្រោយ បំពាក់នូវបច្ចេកវិទ្យា LED ពេញលេញ ដែលបង្ហាញនូវក្រញ៉ាំ 3D​ ចេញពន្លឺ ច្បាស់ និងទាក់ទាញ
  • បំពាក់មកជាមួយដំបូល Panoramic Sunroof
  • បើកគ្លប់ក្រោយ ដោយគ្រាន់តែគ្រលៀសជើង 

៤ ភ្នែកខាងក្នុង

  • Digital i-Cockpit 12.3 អ៊ីញ ដែលអាចបញ្ជាទៅបាន​តាមចិត្ត​  
  • អេក្រង់កណ្តាលទំហំ ១០អ៊ីញកម្រិតច្បាស់ HD ត្រជាក់ភ្នែក 
  • អូឌីយ៉ូ ម៉ាស៊ីនត្រជាក់ បញ្ជាជាសំឡេង 
  • សាកថ្មស្មាតហ្វូនឥតខ្សែ 
  • ប្រព័ន្ធស្ដង់ដារ Apple CarPlay និង Android Antor
  • Cool Box ប្រអប់ដាក់ទឹកត្រជាក់
  • កៅអីស្បែក AGR និងបញ្ចាដោយប្រព័ន្ធស្វ័យប្រវត្តិ

ទទួលយកបទពិសោធន៍​នៃភាព​សប្បាយ​រីក​រាយជាមួយ PEUGEOT ទៅកាន់សហភាពអឺរ៉ុប និងក្លាយជា​ម្ចាស់​រថយន្ត​ដែល​ទទួល​បាន​ពាន​រង្វាន់​ជាមួយ ALL THE NEW PEUGEOT SUV ទទួលយកភាពស៊ីវីល័យ ទំនុកចិត្ត និងភាពទំនើបទាន់សម័យ។​ សម្រាប់ការចាប់អារម្មណ៍ជាមួយនឹងរថយន្ត PEUGEOT គ្រប់ម៉ូឌែល សូមទំនាក់ទំនងមក
– សាខា កាល់ម៉ែត : 076 73 83 368 | 095 999 629 អាស័យដ្ឋានអាគារលេខ 38 មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខពេទ្យកាល់ម៉ែត)។
– សាខា ពោធិ៍ចិនតុង : 095 777 160 អាស័យដ្ឋាន មហាវិថីសហព័ន្ធរុស្សី (ទល់មុខអគ្គនាយកដ្ឋានធនធានរ៉ែ)។

– Facebook Page: PEUGEOT Cambodia (https://www.facebook.com/PeugeotCambodia)

 

“Let Go Europe with Peugeot”

រថយន្តស៊េរីថ្មី ២០២៤ ហាយព្រីតរបស់តូយ៉ូតា គ្រឿងទី២ បង្ហាញវត្តមានផ្លូវការនូវកម្ពុជា

នាល្ងាចថ្ងៃទី ១៤ ខែមិនា ឆ្នាំ ២០២៤ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំ អោយមាននូវ មហាព្រឹត្តិការណ៍សម្ពោធរថយន្តផ្លូវការស៊េរីថ្មីទំនើប New Toyota Corolla Cross HEV ឆ្នាំ២០២៤ ប្រភេទជម្រើសថ្មីកូនកាត់ Hybrid គ្រឿងទី២ បន្ទាប់ពីរថយន្ត Toyota Yaris Cross HEV ដោយ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ ក្រោមវត្តមានចូលរួមពី សំណាក់អតិថិជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ដើម្បីទទួលបានយកបទពិសោធន៍ថ្មីជាមួយរថយន្តស៊េរីទំនើប ពាក់ជាមួយបច្ចេកវិទ្យាទំនើប ចុងក្រោយនឹកស្មានមិនដល់ សម្រាប់ទីផ្សារកម្ពុជា និងតម្លៃសមរម្យ។

នៅក្នុងកម្មវិធីនោះដែរ លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបើក សុន្ទរកថាស្វាគមន៍ និងសំដែងនូវការថ្លងអំណរអរគុណទៅកាន់អតិថិជន ភ្ញៀវជាតិ អន្តរជាតិ និង ដៃគូសហការណ៍ របស់ខ្លួនដែលបានចំនាយពេលដ៏មានតម្លៃមកចូលរួម ជាសក្ខីភាពសម្រាប់ កម្មវិធីដ៏មានអត្ថន័យនាយប់នោះ។ អ្វីដែលមិនអាចបំភ្លេចបាន ក៏បានលាយលំជាមួយនឹង របាំប្រពៃណីជូនពរ ព្រមទាំងមានការធ្វើបទបង្ហាញទាក់ទងទៅនឹងរថយន្តពីអ្នកជំនាញទៀតផងដែរ។

ដើម្បីផ្តល់នូវភាពងាយស្រួល និងជាជម្រើសសម្រាប់អតិថិជន ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បាននាំចូលរថយន្ត Toyota Corolla Cross ស៊េរីថ្មី ឆ្នាំ២០២៤ មាន២ជម្រើស គឺប្រភេទ ប្រើប្រាស់សាំងសុទ្ធ ដែលមានតម្លៃ ៤៧ ៩០០ដុល្លារ និងជម្រើស HEV (សាំង+អគ្គិសនី) មានតម្លៃ ៤៩ ៩០០ដុល្លារ។ រថយន្ត Toyota Corolla Cross ស៊េរីថ្មី ឆ្នាំ២០២៤ ជារថយន្តប្រភេទ Crossover ដែលផលិតឡើងដោយបានប្រើប្រាស់គ្រោងឆ្អឹងជំនាន់ថ្មី TNGA platform ដែលជាតួគ្រោង មានការអភិវឌ្ឍន៍កាន់តែមានភាពរឹងមាំ អាចទ្រទ្រង់ និងផ្តល់លំនឹងនៅពេលបើកបរបានយ៉ាងល្អ ជារថយន្តជំនាន់ថ្មីបំផុត ដែលបានរចនាឡើងជាមួយភាពស៊ីវីល័យ ទាន់សម័យ។ 

កាន់តែពិសេសសម្រាប់ប្រភេទ HEV គឺបានបំពាក់មកជាមួយនូវបច្ចេកវិទ្យា HEV ហាយព្រីត ជំនាន់ថ្មីចុងក្រោយរបស់តូយ៉ូតាផង ជាមួយការផ្លាស់ប្តូរលើការរចនានៅផ្នែកខាងមុខទាំងស្រុង ប៉ាណាស្ព័ររចនាបែបអនាគតកាល​ ស៊ីវិល័យ ទាក់ទាញខ្លាំងជាងមុន។ ចង្កៀងមុខបំពាក់ជាមួយអំពូល LED ភ្ជាប់ដោយមុខងារបិទ-បើក និងហា-កូដស្វ័យប្រវត្ត។ សំណុំចង្កៀងមុខ បានផ្លាស់ប្តូរ ទៅលើអំពូលលំអរពេលថ្ងៃ Daytime Running Light រួមជាមួយសុីញ៉ូប្រដេញលេងការរចនាជាមួយ LED ៤គ្រាប់ ដែលស្រស់ស្អាត លេចធ្លោរ សុវត្ថិភាព និងសន្សំសំចៃ។ ថាសកង់ទំហំ ១៨អុីញ រឹងមាំ ផ្តល់ផាសុកភាព សម្លេងស្ងាត់ ផ្តល់ទំនុកចិត្តលើការបើកបរ។ និយាយជារួមនៅផ្នែកខាងមុខបាន រចនាថ្មីសន្លាង រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ក៏ត្រូវបានរចនាថ្មី ភ្ជាប់ជាមួយបច្ចេកវិទ្យា កម្រិតខ្ពស់ ផ្តល់នៅភាពស្រស់ស្អាត សន្សំសំចៃ បំភ្លឺផ្លូវបានកាន់តែច្បាស់ល្អ ត្រឡោកកញ្ចក់ក្តោបអូតូ ប្រព័ន្ធបើកឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាសជើង។ និយាយពីទំហំវិញ រថយន្ត New Toyota Corolla Cross ឆ្នាំ២០២៤ មានប្រវែងបណ្តោយសរុប ៤៤៦០ម.ម៉ ទទឹងសរុប ១៨២៥ម.ម៉ កម្ពស់ សរុប ១៦២០ម.ម៉ និងប្រវែងគម្លាតកង់-មុខក្រោយ ២៦៤០ម.ម៉។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៤ ផ្នែកខាងក្នុងបានធ្វើការអភិវឌ្ឍន៍បន្ថែម ដោយបានផ្លាស់ប្តូរ ផ្នែកសំខាន់ៗ និងបំពាក់បន្ថែមនូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន រថយន្តស៊េរីថ្មីទំនើបចុងក្រោយមួយនេះ។ កៅអីស្រោបដោយស្បែក ពណ៍ឆឺរី ពណ៍មានតម្រូវការខ្ពស់ មានមុខងារបញ្ជារដោយថាមពលអេឡិចត្រូនិចបាន ៨ទិសដៅ រចនាឡើងដើម្បីទ្រទ្រង់គ្រប់ទម្រង់ នៃដងខ្លួនរបស់អ្នកបើកបរ កុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ អាចភ្ជាប់មុខងារ Wireless Apple CarPlay និង Android Auto ដោយមិនចាំបាច់ប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចថ្មី ជាមួយមុខងារ Auto Hold ថ្មី កន្លែងសាកថ្ម ទូរស័ព្ទដៃឥតខ្សែថ្មី Wireless Charging ថាមពលកម្លាំង ១៥វ៉ាត់ ប្រព័ន្ធកាម៉រា ៣៦០ ដឹក្រេថ្មី និងដំបូលកញ្ចក់មួយផ្ទាំងយ៉ាងធំពេញផ្ទៃផ្នែកខាងលើប្រភេទ Panoramic ថ្មីទៀតផងដែរ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្ត New Toyota Corolla Cross 2024 ប្រភេទសាំងសុទ្ធ ដំណើរការដោយម៉ាសុីនចំណុះ ១,៨លីត្រ ផលិតថាមពលកម្លាំងបាន ១៣៨សេះ កម្លាំងរមួល ១៧២ញ៉ូតុនម៉ែត្រ និង New Toyota Corolla Cross HEV 2024 ប្រភេទហាយព្រីត បំពាក់ជាមួយ ម៉ាស៊ីនកូនកាត់ Hybrid ជំនាន់ទី ៤ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ អាចផលិត កម្លាំងបាន ១៦៩សេះ ផ្គូបជាមួយម៉ូទ័រអគ្គិសនី និងកម្លាំងរមួល ១៤២ ញ៉ូតុនម៉ែត្រ មានកម្រិតស៊ីប្រេង ចន្លោះពី ៣,៩លីត្រ – ៤,៦លីត្រជាមធ្យម សម្រាប់រយៈចម្ងាយ ១០០គីឡូម៉ែត្រ និងសម្រាប់ ជម្រើសទាំង ២ គឺភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ CVT ដែលជួយអោយការបើកបរមានភាពរលូន ចូលលេខបានល្អ សន្សំសំចៃ។

ពិសេសជាងនេះទៅទៀត រថយន្ត Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយគឺ Toyota Safety Sense ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជា៖

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្ត (PCS)
  • ប្រព័ន្ធផ្តល់ដំណឹងពេលចាកចេញពីគន្លងផ្លូវ (LDA) និងប្រព័ន្ធរក្សារថយន្តអោយស្ថិតក្នុងគន្លងដែលត្រឹមត្រូវ (LTA)
  • ប្រព័ន្ធគ្រប់គ្រងល្បឿនថេរដោយស្វ័យប្រវត្ត តាមល្បឿនរថយន្តខាងមុខ តាមការកំណត់របស់អ្នកបើកបរ (DRCC)
  • មុខងារជំនួយភ្លើង ហា-កូដ ស្វ័យប្រវត្ត (AHB)

បន្ថែមពីនេះក៏មានបំពាក់មកជាមួយនូវប្រព័ន្ធជំនួយដល់ការបើកបរ និងសុវត្ថិភាពជាច្រើនទៀតដូចជា៖

  • ពោងសុវត្ថិភាពចំនួន ៧
  • សេនស័រជំនួយពេលចេញពីចំណត ៦ចំណុច
  • កាំមេរ៉ា ៣៦០ដឺក្រេ
  • មុខងារផ្តល់សញ្ញាអាសន្ននៅផ្នែកចំហៀង BSM
  • មុខងារជំនួយ ផ្តល់សញ្ញាអាសន្នពេលចេញពីចំណត RTCA និងប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ​ABS, BA, VSC, TRC, EBD, HAC, EBS ដើម្បីផ្តល់នៅទំនុកចិត្ត និងសុវត្ថិភាបលើកការបើកបររបស់អតិថិជន។

គួរបញ្ជាក់ផងដែរថា រថយន្តនេះបានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439

សាខាទឹកថ្លា៖ 017 222 730

សាខាបឹងកេងកង៖ 017 333 730

សាខាទួលសង្កែ៖​ 017 333 011

សាខាមានជ័យ៖ 017 222 389

សាខាខេត្តសៀមរាប៖​ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241

សាខាខេត្តកំពង់ចាម៖ 017 222 049

ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937

Telegram Channel:https://t.me/toyotacambodiakh

ក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ ខេមបូឌា (TAN CHONG MOTOR CAMBODIA) បើកសម្ភោធ រថយន្ត NISSAN X-TRAIL e-POWER ស៊េរីថ្មី

ថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០២៤ ក្រុមហ៊ុនតាន់ចុងម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd.) (TCMC) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខនូវរថយន្តនីសាន់ (Nissan) នៅព្រះរាជាណាចក្រកម្ពុជា និង ជាបុត្រសម្ព័ន្ធ ក្រុមហ៊ុន តាន់ចុងម៉ូធ័រហូល ឌីងប័រហាត (Tan Chong Motor Holdings Berhad) (ប្រទេសម៉ាឡេស៊ី) មានមោទនភាពនាំមកនូវ រថយន្ត (Nissan X-Trail e-POWER) ជំនាន់ទីបួន ស៊េរីថ្មីថ្មី ។ ក្នុងពីរ ទស្សវត្សន៍កន្លងមក រថយន្ត Nissan X-Trail ស្ទើរតែប្រាំពីរលានគ្រឿង ត្រូវបានលក់អស់នៅទូទាំងពិភពលោក ធ្វើឱ្យវាក្លាយជារថយន្តគ្រួសារលក្ខណៈផ្សងព្រេង ដ៏មានប្រជាប្រិយបំផុតនៅលើសកលលោក។

ដោយរក្សាបាននូវ ឌីអិនអេ (DNA) របស់នីសាន់ដែលបង្កើតឡើងបានយ៉ាងល្អពីជំនាន់  X-Trail មុនៗ Nissan X-Trail e-POWER ស៊េរីថ្មី ទទួលបានការបញ្ចូលរចនាបថរូបរាងធន់ម៉ាំដ៏សក្តិសម ការប្រើប្រាស់ប្រកប ដោយភាពបត់បែន និង សមត្ថភាពបើកបរប៉ុងពីរដ៏ទំនើប ។ រថយន្ត Nissan X-Trail e-POWER ប្រាំពីរកៅអី ជាជម្រើសដ៏ងាយស្រួលសម្រាប់ការធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិ ឬ គ្រួសារធំ។

លោក ហួត គីមម៉េង (Hout Kimmeng) នាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំប្រទេសរបស់ ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ ខេមបូឌា បានលើកឡើងថា ព្រឹត្តិការណ៍បើកសម្ភោធរថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់យើងទាំងអស់គ្នា ដោយសារតែយើងបានបន្តពង្រឹងការប្ដេជ្ញាចិត្តរបស់យើងក្នុងការនាំមកនូវ ម៉ាករថយន្តដែលកាន់តែរំភើប ថ្មីៗ ចូលមកទីផ្សាររថយន្តក្នុងស្រុក ។ ប្រព័ន្ធអ៊ីផៅវ័រ (e-Power) ជា   បច្ចេកវិទ្យាល្អបំផុត ហើយលទ្ធផលដែលបានប្រព័ន្ធនេះគឺ ការបើកបរស្ងាត់ល្អ និង ឆ្លើយតបកម្រិតខ្ពស់មួយ ដោយមិនចាំបាច់មានឧបករណ៍បញ្ចូលអាគុយ ។ វាក៏បំពាក់នូវប្រព័ន្ធ ប៉ុងពីរ (AWD) e-4ORCE ធ្វើឱ្យលោកអ្នកងាយស្រួលក្នុងការបន្ថែមល្បឿនកាន់តែខ្លាំង និង គ្រប់គ្រងលំនឹងបានល្អ ។ បច្ចេកវិទ្យាទាំងពីរ ផ្ដល់ឱ្យអតិថិជននូវបទពិសោធន៍បើកបរដូចរថយន្តអ៊ីវី (EV) នៅគ្រប់ស្ថានភាពផ្លូវ ។ អតិថិជនដែល ចង់សាកល្បងការបើកបរ

លក្ខណៈផ្សងព្រេង នឹងពេញចិត្តនិងដំណើរការថាមពលឌីណាមិច និង បច្ចេកវិទ្យាបញ្ចូលថាមពលអគ្គីសនីដ៏ទំនើប ដែលផ្ដល់ដោយ Nissan X-Trail e-POWER ស៊េរីថ្មី

ប្រព័ន្ធ អ៊ីផៅវ័រ (e-POWER)

រថយន្តNissan X-Trail e-POWER ស៊េរីថ្មី បំពាក់នូវប្រព័ន្ធបើកបរអ៊ីផៅវ័រនវានុវត្តថ្មីជំនាន់ទីពីរ របស់នីសាន់ បង្ហាញពីវឌ្ឍនភាពកាន់តែប្រសើរឡើងនូវដំណើរការ ភាពរលូន និង ភាពស្ងាត់របស់រថយន្ត ។ ជាបច្ចេកវិទ្យាផ្ដាច់មុខរបស់នីសាន់ អ៊ីផៅវ័រ ជាបច្ចេកវិទ្យាល្អឥតខ្ចោះតែមួយក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ជាការបើកបរថយន្ត  អ៊ីវី ដោយមិនចាំបាច់ឈប់សាកអាគុយ។

ដោយត្រូវបានដាក់ឱ្យដំណើរការជាដំបូងនៅប្រទេសជប៉ុន ក្នុងឆ្នាំ ២០១៦ វាបានក្លាយជារថយន្តលក់ដាច់បំផុត អតិថិជនចូលចិត្តភាពស៊ីសង្វាក់គ្នានៃដំណើរការយ៉ាងងាយស្រួល រលូន និង មិនចាំបាច់ឈប់សាកអាគុយ។

ប្រព័ន្ធបច្ចេកវិទ្យារបស់រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី មានដូចជា អាគុយកម្លាំងខ្លាំង អាគុយទទួល    អគ្គិសនី ពីម៉ាស៊ីនសាំងកម្រិតកំប្រ៊ឺស្យុងប្រែប្រួល ឧបករណ៌សាកអាគុយ និង ម៉ូទ័រអគ្គិសនីមុខកម្លាំង ១៥០ kW ។      អាគុយត្រូវបានសាកដោយម៉ាស៊ីនសាំងដែលជាបច្ចេកវិទ្យាល្អឯកនេះ មានន័យថាកម្លាំងអគ្គិសនីទៅកង់ បានមកពីម៉ូទ័រអគ្គិស បង្កើតឱ្យមានកម្លាំងឆ្លើយតបភ្លាមៗ ជាមួយឈ្នាន់ហ្គែរ ។ វាមានម៉ាស៊ីនសាំងកម្រិតកំប្រ៊ឺស្យុងប្រែប្រួល ១.៥ លីត្រ ដែលមានកម្លាំងរហូតដល់ ១៤២ សេះ។

លក្ខណៈពិសេសដែលលេចធ្លោរបស់ ប្រព័ន្ធអ៊ីផៅវ័រគឺ ម៉ាស៊ីនសាំង ត្រូវប្រើសម្រាប់បង្កើតចរន្តអគ្គិសនីតែប៉ុណ្ណោះ ក្នុងពេលដែលកង់ដើរដោយម៉ូទ័រអគ្គីសនីទាំងស្រុង ។ ចំណុចនេះ មានន័យថាម៉ាស៊ីនអាចរត់បានចម្ងាយកំណត់មួយរបស់ខ្លួនប៉ុណ្ណោះ ធ្វើឱ្យការសន្សំសំចៃប្រេងកាន់តែមានប្រសិទ្ធភាពខ្លាំង សម្រាប់ការបើកបរនៅក្នុងក្រុង។ 

ដោយសារតែការបើកបរប្រើប្រាស់ម៉ូទ័រភ្លើងសុទ្ធសាធ ដូចនេះវាគ្មានការរត់ទាក់ដូចម៉ាស៊ីនចំហេះក្នុង ឬ ម៉ាស៊ីន ហាយប្រ៊ីដ (hybrid) ធម្មតានោះទេ ។ ការឆ្លើយតបរបស់ម៉ាស៊ីនភ្លាមៗ ផ្ដល់នូវកម្លាំងរមួលខ្លាំង បង្កើនល្បឿនបានលឿន ងាយស្រួលវ៉ាជែង ឬ ចូលទៅផ្លូវល្បឿនលឿន និង បណ្ដុះទំនុកចិត្តកាន់តែខ្លាំង។ 

បញ្ចូលទៅនិងមុខងារបស់ អ៊ីផៅវ័រ គឺប្រព័ន្ធកំណត់ ស្ថានភាពជាក់លាក់ ដែលគ្រប់គ្រងប្រតិបត្តិការបស់ម៉ាស៊ីនសាំងគឺថា ម៉ាស៊ីននឹងរត់ក្នុងល្បឿនដ៏ត្រឹមត្រូវមួយ ធៀបនឹងល្បឿននៅលើផ្លូវ ជៀសវាងស្ថានភាព វិលខ្លាំងជ្រុល របស់ ម៉ាស៊ីនហាយប៊្រីដធម្មតា នៅពេលបង្កើនល្បឿនខ្លាំង ។ អត្ថប្រយោជន៍បន្ទាប់ គឺថាកម្រិតច្បាស់លាស់ដែលវាបង្កើតឡើង ដែលធានាថាម៉ាស៊ីនរត់ក្នុងល្បឿនដែលវាត្រូវការប៉ុណ្ណោះ ដែលជាទូទៅវារត់ក្នុងល្បឿនយឺតនៅផ្លូវក្នុងក្រុង និង ជាយក្រុង។ 

បន្ថែមទៅនិង អត្ថប្រយោជន៍ទាំងនេះ ប្រព័ន្ធបើកបរ អ៊ីផៅវ័រ ធានាដល់ភាពស្ងាត់របស់ម៉ាស៊ីន ឧទាហរណ៍ក្នុងល្បឿន ៤០ គ.ម/ម៉ោង សំលេងក្នុងរថយន្តអាចកាត់បន្ថយបាន 8db បើប្រៀបធៀបនិងរថយន្តជាគូប្រជែង។

ប្រព័ន្ធ e-4ORCE

ប្រព័ន្ធប៉ុងពីរថ្មី ដែលបង្កើតឡើងដើម្បីដំណើរការជាមួយថាមពលអគ្គិសនី ត្រូវដាក់ឱ្យប្រើប្រាស់នៅលើរថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ។ ប្រព័ន្ធ e-4ORCE នឹងធានាដល់ល្បឿនទាញកន្រ្តាក់ និង ការបង្កើនល្បឿនដ៏ទុកចិត្ត គ្រប់ស្ថានភាពផ្លូវ ដោយសារតែមានបច្ចេកវិទ្យាគ្រប់គ្រងកង់ទាំងបួនដ៏ទំនើបបំផុតរបស់នីសាន់ ។ អក្សរ អ៊ី e” តំណាងឱ្យ ប្រព័ន្ធបើកបរដោយម៉ូទ័រអគ្គិសនី ១០០% របស់នីសាន់ ។ ពាក្យ “4ORCE” សំដៅដល់ ថាមពល និង កម្លាំងជាក់ស្ដែងរបស់រថយន្ត អក្សរ “4” សំដៅដល់ ការគ្រប់គ្រងកង់ទាំងបួន។

ប្រព័ន្ធម៉ូទ័រពីរ អ៊ីម៉ូទ័រ (e-motor) ដ៏ខ្លាំង មានកម្លាំងសរុបរហូតដល់ ១៥៧ kW ដោយសារម៉ូទ័រក្រោយកម្លាំង ១០០ kW ដែលអាចបង្កើនល្បឿនបានភ្លាមៗ ពី ០-១០០ គ.ម/ម៉ោង ត្រឹមតែ ៧ វិនាទីប៉ុណ្ណោះ ។ វាមានការឆ្លើយតបរបស់កម្លាំងស្ទុះរហូតដល់ ១០,០០០ ដងលឿនជាង ប្រព័ន្ធ 4WD នៃកម្លាំងម៉ាស៊ីន ។ បន្ថែមពីនេះ ការបែងចែកកម្លាំងស្ទុះភ្លាមៗ និង តុល្យភាពនៃទម្ងន់ស្ទើរតែល្អឥតខ្ចោះ ក៏រួមចំណែកដល់ការគ្រប់គ្រង និង ការបើកបរប្រកបដោយផាសុកភាព ធ្វើឱ្យបើកបរកាន់តែមានថាមពលខ្លាំង និង កាន់តែរលូន។ 

តាមរយៈការគ្រប់គ្រងថាមពលអគ្គិសនីជាពិសេស និង ការគ្រប់គ្រងដំណើរការហ្រ្វាំងទៅលើកង់នីមួយៗ ដែលធ្វើឱ្យរថយន្តមានភាពរលូន និង ហ្នឹង ប្រព័ន្ធ e-4ORCE បង្កើនទំនុកចិត្តដល់ អ្នកបើកបរ តាមរយៈការសង្កេតមើលគន្លងផ្លូវដែលនៅជាប់ សឹងតែគ្រប់ផ្លូវ ដោយមិនចាំបាច់ប្ដូរទម្រង់នៃការបើកបរ ឬ ការកំណត់ពីរបៀបនៃការបើកនោះទេ ។ នៅពេលដល់ចុងជម្រាលនៃផ្លូវជម្រាល រថយន្តអាចនឹងសង្កេតមើលយ៉ាងប្រាកដនូវ គន្លងផ្លូវដែល អ្នកបើកបរ ចង់បើក ដោយសារ ម៉ូទ័រកំណត់បាននូវភាពជាក់លាក់ខ្លាំងបំផុត ការបែងចែកកម្លាំងបង្វិល និង ប្រព័ន្ធគ្រប់គ្រងហ្វ្រាំង ។ ជាមួយទំនុកចិត្តក្នុងការគ្រប់គ្រងស្ថានភាពផ្លូវផ្សេងៗទាំងនេះ ការបើកបរនឹងកាន់តែរីករាយ ហើយ អ្នកបើកបរកាន់តែមានទំនុកចិត្តទៅលើស្ថានភាពជាច្រើនសម្រាប់ការបើកបររបស់ខ្លួន។ 

វិស្វករបានផ្លាស់ប្ដូរបច្ចេកវិទ្យាគ្រប់គ្រង និង ម៉ូទ័រភ្លើងភ្លោះរបស់ប្រព័ន្ធ e-4ORCE តិចតួចប៉ុណ្ណោះ ដើម្បីផ្ដល់នូវការបើកបរកាន់តែល្អគ្មានអ្វីប្រដូច និង មានផាសុកភាព ។ ជម្រេ និង ការដាំក្បាលចុះរបស់រថយន្ត ត្រូវបានកាត់បន្ថយតាមរយៈការបន្ថែមហ្រ្វាំងរបស់ម៉ូទ័រក្រោយ ទៅលើប្រព័ន្ធហ្វ្រាំងរបស់ម៉ូទ័រមុខដែលប្រើប្រាស់ដោយ ប្រព័ន្ធ  រថយន្តអគ្គិសនី (EV) និង ប្រព័ន្ធហាយប្រ៊ីដ សព្វថ្ងៃ។

បន្ថែមទៅនិងការធ្វើឱ្យប្រសើរឡើងការបែងចែកកម្លាំងរងិ្វលមុខ និង ក្រោយរបស់រថយន្ត ប្រព័ន្ធក៏គ្រប់គ្រងលើហ្វ្រាំងឯករាជ្យដាច់ពីគ្នាសម្រាប់កង់នីមួយៗទាំងបួន ដើម្បីកាត់បន្ថយកម្លាំងកាច់របស់កង់នីមួយៗ ។ ចំណុចនេះធ្វើឱ្យកម្លាំងកាច់របស់កង់មានសុវត្ថិភាព ដោយគ្រាន់តែស៊េរីចង្កូតតែបន្តិចប៉ុណ្ណោះ។ 

ឈ្នាន់ អ៊ីផេតដល (e-Pedal) 

ដោយមើលឃើញថា ៧០% នៃការបើកបរ អាចនឹងចំណាយនៅក្នុងក្រុង នីសាន់បានបង្កើត ប្រព័ន្ធបើកបរដោយប្រើ ឈ្នាន់មួយ ហៅថា ឈ្នាន់អ៊ីផេតដល (e-Pedal) ។ ត្រូវបានបង្កើតឡើងដើម្បីបំបាត់សម្ពាធដដែលៗ ពីការបើកបរជាន់ដកៗនៅក្នុងក្រុងដែល អ្នកបើកបរ តែងដកជើងចុះឡើងពីឈ្នាន់ហ្វ្រាំងទៅឈ្នាន់ល្បឿនជាញឹកញាប់ ប្រព័ន្ធឈ្នាន់អ៊ីផេតដល អាចឱ្យអ្នកបើកបរ បន្ថែមល្បឿន ឬ ជាន់ហ្វ្រាំងដោយប្រើតែឈ្នាន់ហ្គែរមួយប៉ុណ្ណោះ។ 

ប្រព័ន្ធនេះ ត្រូវបើកជាមុនដោយចុចនៅលើ កុងសូលកណ្ដាល ហើយនៅពេលដំណើរការ ឈ្នាន់ហ្គែរនៅតែមានដំណើរការបន្ថែមបន្ថយល្បឿនជាធម្មតា ។ នៅពេលដកជើងចេញពីឈ្នាន់ហ្គែរ ប្រព័ន្ធអ៊ីផេតដល នឹងចាប់ហ្រ្វាំងឱ្យរថយន្ត  X-Trail ក្នុងកម្រិត 0.2g ដែលវាល្មមអាចឱ្យអំពូលភ្លើងហ្រ្វាំង ភ្លឺ និង បន្ថយល្បឿនរហូតដល់ ល្បឿន សន្សឹមៗមិនមែនឈប់ទាំងស្រុងនោះទេ ។ ចំណុចនេះធានាថា ផ្លូវចូលចំណតប្រើល្បឿនតិច អាចធ្វើបានយ៉ាងរលូន ។ អ្នកបើករថយន្ត នឹងយល់ពីដំណើរការរបស់ឈ្នាន់ហ្គែរ ដើម្បីរក្សាការធ្វើដំណើរឱ្យរលូន ដោយធានាថា ការបើកបរក្នុងក្រុង កាន់តែយល់ច្បាស់ និង ប្រើកម្លាំងតិច។

រចនាបថទំនើប ហំហាន បង្កើតនូវរូបរាងធន់មាំ និង ស៊ីវិល័យ

កត្តាចាំបាច់ដែលទាក់ទាញចិត្តបំផុតរបស់រថយន្ត  X-Trail  គឺរូបរាងប្លែកពីគេរបស់រថយន្ត ដែលបង្ហាញឱ្យឃើញពីអារម្មណ៍លេចធ្លោ និង រឹងមាំ ឥតខ្ចោះ។   

ផ្នែកក្នុង និង ផ្នែកក្រៅរបស់ Nissan X-Trail e-POWER ស៊េរីថ្មី ឆ្លុះឱ្យឃើញពីស្មារតីរបស់ រថយន្ត – ទាំងចម្រុះភាព និង ការផ្សងព្រេង ។ នៅផ្នែកខាងក្រៅ ផ្ដល់ការចាប់អារម្មណ៍តាមរយៈរចនាបថ ដើមរបស់ នីសាន់ ដូចជា ដំបូលបើក និង ប៉ាណាមុខរាងអក្សរ វី (V) ។ នៅខាងមុខរថយន្ត មានចង្កៀងលយចេញនៅកាងមុខរថយន្ត មានអំពូលភ្លើងបំភ្លឺពេលថ្ងៃ និង មានបន្ទះម៉ូតរថយន្តនៅក្រោមកាងមុខរបស់រថយន្ត។  

ពីចំហៀងរថយន្ត យ៉ាន់កង់ធន់ម៉ាំ ទាំងមុខ និង ក្រោយបង្ហាញឱ្យឃើញពី វត្តមានរបស់រថយន្ត X-Trail  នៅលើដងផ្លូវ ចំណែកនៅទ្វារ មានមុខងារពិសេសបង្ហូរទឹកចេញពីផ្ទៃនៃទ្វារថយន្ត។

រូបរាងក្រោយស៊ីភីឡា (C-pillar) របស់រថយន្ត ធ្វើឱ្យនឹកដល់ កន្ទុយត្រីដូលហ្វីន ផ្ដល់នូវវិសាលភាពដល់ផ្នែកខាងក្រោយ ជាមួយអំពូលភ្លើងកោង គ្របដណ្ដប់ស្ទើរតែបីភាគបួននៃផ្នែកខាងក្រោយ។ 

ពីខាងក្រោយរថយន្ត មានខ្សែផ្ដេកនៅពីលើ និង ក្រោមកន្លែងដាក់ស្លាកលេខរថយន្ត ហើយចង្កៀងក្រោយដាច់ពីគ្នាបង្ហាញពីកន្លែងធំរបស់គូថក្រោយរថយន្ត ។ រចនាបន្ទះកោងនៅក្រោម កាងក្រោយរថយន្ត បង្ហាញពីលក្ខណៈផ្សងព្រេងរបស់នីសាន់ X-Trail ។ 

លក្ខណៈអ៊ែរូឌីណាមិចដ៏សំខាន់ រួមមាន ឧបករណ៍ការពារកង់លក្ខណៈ ស្រ៊ីឌី (3D)” នៅកាងក្រោមខាងមុខរបស់រថយន្ត ដែលជាគម្របដ៏សកម្មរបស់ប៉ាណាមុខរបស់រថយន្ត ក្នុងការគ្រប់គ្រងចរន្តខ្យល់ទៅម៉ាស៊ីន រូបរាង អេភីឡា (A-pillar) ដ៏ពិសេស គម្របនៅបាតរថយន្តមានតួនាទីគ្រប់គ្រងចរន្តខ្យល់នៅក្រោមរថយន្ត និង ទ្វារខ្យល់ ដែលជាបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះមួយ ដោយនាំទិសខ្យល់ពីមុខ ទៅចំហៀងរថយន្ត។

Nissan X-Trail e-POWER ស៊េរីថ្មី មាន ៣ ពណ៌ ដោយមួយគ្រឿងមានពីរពណ៌លាយគ្នាចំនួន ៣ ។

លក្ខណៈផ្នែកខាងក្នុងពិសេសលំដាប់កំពូល 

នៅផ្នែកខាងក្នុងរបស់រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី បានបង្កើតស្ដង់ដារថ្មីមួយដើម្បីឱ្យទំនើប រចនាបថប្លែកពីគេ និង ការប្រើប្រាស់កាន់តែលេចត្រដែត។

បច្ចេកវិទ្យាវៃឆ្លាតឈានមុខគេរបស់ នីសាន់ ស្ថិតនៅចង្អុលដៃរបស់ អ្នកបើកបរ ដោយគ្រាន់តែប៉ះទៅនិងអេក្រង់ដ៏ស្រស់ស្អាតនិងទំនើប ។​សម្ភារ:ទំនើបៗ មុខងារវៃឆ្លាត និង ព័ត៌មានលម្អិតសំខាន់ៗ ធ្វើឱ្យផ្នែកក្នុងរថយន្តកាន់តែស្រស់ឆើត បង្កើតនូវរចនាបថទំនើប និង ប៉ិនប្រសព្វគ្រប់ជ្រុង។

ការផ្តោតបន្ថែម ធ្វើឡើងទៅលើគុណភាពដ៏ទាក់ចិត្ត និង គ្មានទាស់របស់ បន្ទះកំណត់មុខងារ និង ប៊ូតុងមុខងារធ្វើឱ្យមានអារម្មណ៍ថាបន្ទះ និង ប៊ូតុងមុខងារនេះមានគុណភាពខ្ពស់ ។ ការស្វែងយល់ពីមុខងារទាំងនេះរបស់ អតិថិជន បង្ហាញពីចំណូលចិត្តរបស់ អតិថិជនទៅលើមុខងារជាស្នូលដែលងាយស្រួលប្រើ ដូចនេះរថយន្ត​ មានមុខងារគ្រប់គ្រងយ៉ាងសាមញ្ញ មុខងារគ្រប់គ្រងសីតុណ្ហភាពក្តៅ/ត្រជាក់ ព្រមទាំងប៊ូតុងដែលបញ្ជាមុខងារនៅលើ អេក្រង់កណ្ដាល ដូចជាសំលេង និង ការកំណត់ទិសដៅ។ 

កម្រិតកំពូលនៃ ទ្រង់ទ្រាយរបស់កុងសូលកណ្ដាលដ៏លេចធ្លោ មានប្រអប់លេខ អ៊ីស៊ីសធ័រ (e-shifter) មុខងារកំណត់ទម្រង់នៃការបើកបរ និង កន្លែងដាក់ដបទឹក ភ្លោះពីរជាប់គ្នា ព្រមទាំងឧបករណ៌សាកថ្មទូរស័ព្ទឥតខ្សែកម្លាំង 15w សម្រាប់ទូរស័ព្ទទំនើប ហើយក៏នៅមានមុខងារដូចគ្នានេះដែរគឺធានាថា ទូរស័ព្ទរបស់អ្នក នឹងមិនអស់ថ្មនោះទេ ។ កៅអីមុខក៏បញ្ចូលនូវធ្នាក់ដៃសម្រាប់ដាក់ដៃសម្រាក ដែលអាចបើកបានជារាង មេអំបៅ ដើម្បីបង្ហាញពីទីកន្លែងធំទូលាយសម្រាប់ដាក់អីវ៉ាន់នៅខាងក្រោមធ្នាក់ដៃនេះ ។

នៅក្រោមថ្នាក់ខាងលើនៃ កុងសូលកណ្ដាលនេះ មានកន្លែងដាក់អីវ៉ាន់ដួចជា កាបូបដៃ ឬ ថេបប្លេត (tablet) ។ វាងាយស្រួលដាក់វត្ថុតូចៗ និង ធ្វើឱ្យទីកន្លែងស្រលះល្អ ដោយសារតែនៅក្នុងរថយន្តគ្រួសារ មិនមានទីកន្លែងគ្រប់គ្រាន់នោះទេ។

ការបង្កើតបរិយាកាសស្ងប់ស្ងាត់ និង គ្មានការរំខាន អំពូលភ្លើងជុំវិញពណ៌សថ្មី ត្រូវបានបំពាក់នៅក្នុងរថយន្ត ផ្ដល់នូវភាពប្រណិតលំដាប់កំពូល និង ផ្តល់ក្ដីសុខខ្ពស់។

ភាពជាក់ស្ដែង និង ភាពបត់បែន

ដើម្បីងាយស្រួលទុកអីវ៉ាន់ ត្រូវដំឡើងកៅអីក្មេង ឬ បញ្ចូលវាទៅក្នុងរថយន្តឱ្យបានត្រឹមត្រូវ ដោយដាក់ចូលកៅអីជួរទីពីរ​​ វាងាយស្រួលជាង ដោយសារ ទ្វាអ្នកដំណើរក្រោយ អាចបើកបានស្ទើរតែ ៩០ ដឺក្រេ។

កៅអីជួរទីពីរ អាចបត់បានទម្រង់ ៤០:២០:៤០ រួមទាំងរនាំងកណ្ដាល ដូចនេះវត្ថុវែងៗ ដូចជាកម្រាលព្រំដែលវែង អាចដឹកបានយ៉ាងស្រួលដោយមិនចាំបាច់បត់ផ្នែកណាមួយនៃ កៅអីជួរទីពីរនោះទេ ។ កៅអីជួរទីពីរ អាចបត់ផ្ដេកទៅមុខ ដើម្បីផ្ដល់ភាពធំទូលាយដល់ផ្នែកខាងក្រោយរថយន្ត និង ងាយស្រួលចូលទៅកៅអីជួរទីបី តាមទម្រង់ ជារថយន្ត ៧ កៅអី។ 

អ្នកដំណើរនៅជួរទីពីរ មានអារម្មណ៍រីករាយពិតប្រាកដទៅនិងជម្រើសនៃ មុខងារគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់/កម្ដៅ ផ្ទាល់ខ្លួន ធានានូវផាសុកភាព ដែលជាកត្តាសំខាន់នៅក្នុង រថយន្តគ្រួសារ ។ តើវាជាគន្លឹះក្នុងការធ្វើដំណើរជាលក្ខណៈគ្រួសារដ៏រីករាយមែនទេ? ពិតណាស់ ការបញ្ចូលថ្មជាប្រចាំក៏ជាកត្តាគន្លឹះមួយដែរ! ដើម្បីរក្សាឧបករណ៍អេឡិច-ត្រូនិកឱ្យនៅមានថាមពល មានរន្ធបញ្ចូលថ្មយូអេសប៊ី ប្រភេទ អេ (USB type-A) និង យូអេសប៊ី ប្រភេទ ស៊ី (USB type-C) ។ ឪពុកម្ដាយរបស់ទារក ឬ ក្មេង នឹងកោតសសើរចំពោះការបិទស្រទាប់ការពារកម្ដៅថ្ងៃនៅ កញ្ចក់ទ្វាអ្នកដំណើរខាងក្រោយ ដែលវាផ្ដល់ការការពារកម្ដៅថ្ងៃដោយប្រើដៃតែម្ខាងយ៉ាងងាយស្រួល។ 

ដោយសារតែប្រសិទ្ធភាពនៃបត់បែនរបស់ ទម្រង់ ស៊ីអឹមអេហ្វស៊ី (CMF-C) រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ក៏មានកៅអីជួរទីបីនៅផ្នែកក្រោយរបស់រថយន្ត ។ កៅអីនីមួយៗ ដែលបត់ឱ្យរាបស្មើ ត្រូវរចនាឡើងដើម្បីដាក់អ្នកដំណើរដែលមានកម្ពស់រហូតដល់ ១៦០ ស.ម ដែលធ្វើឱ្យវាមានទំហំធំបំផុតបើធៀបនឹងរថយន្តប្រភេទដូចគ្នា ។ ទីកន្លែងនេះ មានភាពស្រលះធំទូលាយ ដើម្បីធានាថា អ្នកដំណើរនៅកៅអីជួរទីបី អាចដាក់ជើងក្រោម កៅអីជួរទីពីរបានយ៉ាងងាយ។ 

ការចូលទៅកៅអីជួរទីបី កាន់តែងាយស្រួល ដោយគ្រាន់តែបត់កៅអីជួរទីពីរមកខាងមុខ ដូចនេះអ្នកដំណើរអាចដាក់ជើងចូលទៅកៅអីជួរទីបីបានយ៉ាងងាយ។ 

នៅពេលកៅអីក្រោយទាំងពីរជួរ មិនត្រូវបានប្រើ កន្លែងដាក់អីវ៉ាន់របស់រថយន្ត កាន់តែធំធ្វើឱ្យរថយន្តX-Trail  ជា    រថយន្តនាំមុខគេក្នុងចំណោមប្រភេទដូចគ្នាចំពោះ កន្លែងដាក់អីវ៉ាន់ ជាមួយទំហំសរុប ៥៨៥ លីត្របើគិតពីចំណុះ កើនរហូតដល់ ២០ លីត្រ ដោយសារតែទំហំផ្ទៃដ៏ធំល្អជាមួយនិងទំហំទទឹង និង បណ្ដោយរបស់ទីតាំងដាក់កង់    រថយន្ត ។ លក្ខណៈកាន់តែល្អប្រសើរក្នុងការប្រើប្រាស់ទីកន្លែងដាក់អីវ៉ាន់ ផ្ដល់ភាពកាន់តែងាយស្រួលក្នុងការទុកដាក់សម្ភារៈផ្សេងៗ និង វត្ថុតូចៗបានកាន់តែល្អ។ 

ទ្វារក្រោយរថយន្តដើរដោយថាមពលអគ្គិសនី មិនប្រើដៃ ធ្វើឱ្យការចូលកន្ទុយក្រោយមិនចាំបាច់ប្រើកម្លាំង នៅពេលដែលដៃរបស់អ្នកកាន់របស់របរពេញ ។ 

ទម្រង់ ស៊ីអេមអេហ្វ-ស៊ី (CMF-C) 

រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ត្រូវបានផលិតឡើងស្របតាមទម្រង់ ស៊ីអេមអេហ្វ-ស៊ី (CMF-C) ជាទម្រង់មួយបង្ហាញពីរចនាសម្ព័ន្ធ និង ស្ថាបត្យកម្មបច្ចេកវិទ្យាទំនើបទាន់សម័យ។

ចំពោះការផលិត តួខ្លួនមានពណ៌ស ធ្វើឱ្យការប្រើប្រាស់សម្ភារៈកាន់តែស្រាល បង្កើនភាពធន់មាំ ប៉ុន្តែកាត់បន្ថយទម្ងន់ ។ ជាលើកដំបូង ផ្ទៃនៃទ្វារក្រោយរថយន្តរបស់នីសាន់ X-Trail ធ្វើឡើងពីសារធាតុផ្សំបញ្ចូលគ្នា។

ទ្វារមុខ និង ក្រោយ ថ្ពាល់មុខ និង កំបូលរថយន្ត ផលិតពីអាលុយមីញូម។

វារួមចំណែកដល់ប្រណិតភាព ការបើកបរប្រកបដោយផាសុកភាព និង ការឆ្លើយតបក្នុងពេលបើកបរ ដែលគេតែងប្រទះឃើញនៅក្នុងរថយន្តស៊េរីខ្ពស់ បូករួមប្រព័ន្ធសុវត្ថិភាពជាពិសេសក្នុងករណីមានគ្រោះថ្នាក់ – រួមទាំងបន្ថែម     អត្ថប្រយោជន៍ជាច្រើនដែលផ្តល់ប្រសិទ្ធភាពដល់រថយន្តទាំងមូល។

ការរចនាគ្រឿងក្រោម និង ប្រព័ន្ធចង្កូតថ្មី 

រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី នឹងបន្តផ្ដល់បទពិសោធន៍បើកបរដោយក្ដីពេញចិត្ត – ដោយកសាងបាននូវកេរ្តិ៍ឈ្មោះរបស់ខ្លួនជាមួយការបើកបរប្រកបដោយសុវត្ថិភាព និង គ្មានដែនកំណត់ ទោះជាស្ថានភាពផ្លូវមានការបត់បែនក៏ដោយ។ 

ដោយសារ ទម្រង់ ស៊ីអេមអេហ្វ-ស៊ី នេះ រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី បានធ្វើបច្ចុប្បន្នភាពគ្រឿង

បង្គុំដែកទាម Macpherson ផ្នែកខាងមុខនៃគ្រឿងក្រោម ។ គ្រឿងក្រោមខាងក្រោយ គឺជាការផ្គុំគ្រឿងបង្គុំដ៏ទំនើបជាច្រើន។  

ប្រព័ន្ធដៃចង្កូត ត្រូវបានអភិវឌ្ឍន៍ ដោយកែលម្អលើកម្រិតនៃការឆ្លើយតប ទទួលបានភាពល្អប្រសើរឡើងសម្រាប់គ្រឿងបន្លាស់នៅផ្នែកកណ្ដាលប្រព័ន្ធចង្កូត និង កាត់បន្ថយកកិត។

ការភ្ជាប់ឧបករណ៍កម្សាន្ត 

អេក្រង់អេឡិចត្រូនិក កម្រិតច្បាស់ខ្លាំងស៊េរីថ្មី ផ្ទុកនូវព័ត៌មានចម្រុះទំហំ ១២.៣ អ៊ីញ ធីអេហ្វធី (TFT) មានមុខងារជាទម្រង់ជ្រើសរើសជាច្រើនដូចជា ជំនួយការបើកបរ ការកម្សាន្ត ឬ ព័ត៌មានអំពីរថយន្ត ហើយរាល់មុខងារទាំងនេះ ត្រូវបានគ្រប់គ្រងពី ប៊ូតុងចុចនៅលើចង្កូត ។ ទម្រង់  “Kiriko” បែបប្រពៃណី ក៏ត្រូវបានបន្ថែមទៅលើ ផ្ទៃខាងក្រោយឌីជីថលរបស់ ធីអេហ្វធី – របៀបងក់ក្បាលនៃ ឌីអិនអេ ជនជាតិជប៉ុនរបស់នីសាន់។

ដើម្បីបង្កើនផាសុកភាព និង ប្រែក្លាយការបើកបរឱ្យកាន់តែរីករាយរថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ផ្ដល់នូវប្រព័ន្ធកម្សាន្តឈានមុខគេមួយ មកជាមួយអេក្រង់ ៨ អិញកម្រិតច្បាស់ខ្លាំង ដែលជាឧបករណ៍ឌីជីថលសម្រាប់កម្សាន្ត និង ការកំណត់មុខងាររបស់រថយន្ត ហើយអាចប្រើបានទាំងអេនដ្រយអូតូ (Android Auto®) និង អេបផលខាផ្លេរ (Apple CarPlay®)   

ប្រព័ន្ធសុវត្ថិភាព សកម្ម និង អកម្ម

រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី មានបំពាក់បច្ចេកវិទ្យាការពារសុវតិ្ថភាពជាច្រើន ដែលសក្តិសមនិងការបើកបរគ្រប់ស្ថានភាពផ្លូវ ។ ប្រព័ន្ធខែលការពារសុវត្ថិភាព ៣៦០ របស់នីសាន់ ប្រើប្រាស់កាម៉ារ៉ា ប្រព័ន្ធរ៉ាដា និង សូណា ដើម្បីត្រួតពិនិត្យជាប្រចាំទៅលើវត្ថុនៅជុំវិញរថយន្ត ដើម្បីការពារសុវត្ថិភាពប្រសិនបើចាំបាច់។

ប្រព័ន្ធផ្ដល់សញ្ញាពេលមានវត្ថុមានចលានានៅខាងក្រោយរថយន្ត​ដែលមើលមិនឃើញដោយភ្នែកទទេរបស់រថយន្ត X-Trail  ជួយឃ្លាំមើលទីកន្លែងដែលមើលមិនឃើញ សម្រាប់រថយន្តនៅគន្លងផ្លូវជាប់គ្នា នៅពេលប្ដូរគន្លងផ្លូវ ។ ការចូលចំណតក៏កាន់តែងាយស្រួល ជាមួយប្រព័ន្ធ ត្រួតពិនិត្យស្ថានភាពជុំវិញរថយន្តដ៏វៃឆ្លាត ជាមួយនិងការពិនិត្យមើលវត្ថុមានចលនា ដែលជួយបង្កើនការមើលឃើញវត្ថុដែលនៅជុំវិញរថយន្ត ។ បន្ថែមពីនេះ ប្រព័ន្ធផ្ដល់សញ្ញាប្រុងប្រយ័ត្នចំពោះយានយន្តឆ្លងកាត់ក្រោយរថយន្ត នឹងផ្ដល់សញ្ញាប្រុងប្រយ័ត្នដល់អ្នកបើក សម្រាប់វត្ថុដែលនឹងមកដល់ពីខាងក្រោយ និង ចំហៀងរថយន្ត ក្នុងពេលរថយន្តកំពុងថយក្រោយ។ 

ប្រព័ន្ធសុវត្ថិភាពពេលយប់ ត្រូវបានអភិវឌ្ឍន៍តាមរយៈការបំពាក់បច្ចេកវិទ្យាអំពូលភ្លើងដ៏ទំនើប ធ្វើឱ្យចង្កៀងមានរាងស្វែលស្អាត ដែលវាក៏ជួយដល់សមត្ថភាពអ៊ែរូឌីណាមិចរបស់ X-Trail ផងដែរ វានឹងទម្លាក់ភ្លើងហ្វារទៅតាមស្ថានភាពនៃចរាចរណ៍ដែលមកកៀកនិងរថយន្ត ។ ការប្រើ អំពូលអិលអ៊ីឌី ម៉ាទ្រិច (matrix LED) អាចជួយគ្រប់គ្រងទិសដៅនៃភ្លើងហ្វារ អំពូលភ្លើងអិលអ៊ីឌី ម៉ាទ្រិច នឹងចុះខ្សោយនៅពេលវាសង្កេតឃើញរថយន្តផ្សេងធ្វើដំណើរជិតនឹងមកដល់ ដោយវាធ្វើឱ្យកំណាត់ផ្លូវមានពន្លឺភ្លឺច្បាស់ ប៉ុន្តែមិនចាំងភ្នែកខ្លាំងដល់អ្នកបើករថយន្តដែលនឹងមកដល់បញ្ច្រាស់គ្នានោះទេ។ 

ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd.) នៅតែបេ្ដជ្ញាចិត្តផ្ដល់នូវរថយន្តមួយ ដែលមិនត្រឹមតែបំពេញតាមក្ដីរំពឹងទុកដ៏លើសលប់អំពីការប្រព័ន្ធសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់បាននូវស្ដង់ដារថ្មីមួយ សម្រាប់ធានាដល់ការធ្វើដំណើរប្រកបដោយក្ដីរីករាយ នៅតាមដងផ្លូវទៀតផង។ 

មាន ៣ ពណ៌ផ្សេងគ្នា ដោយមួយពណ៌មានពីរពណ៌ចម្រុះគ្នាសម្រាប់ប្រភេទ e-4ORCE AWD ន។ 

ប្រភេទ e-4ORCE AWD

ពណ៌ប្រាក់សាំប៉ាញ ដំបូលខ្មៅ

ពណ៌ប្រផេះសេរ៉ាមិក ដំបូលខ្មៅ 

ពណ៌សបែកឈូក ដំបូលខ្មៅ

Nissan X-Trail e-POWER ស៊េរីថ្មី តម្លៃ (USD)
e-4ORCE AWD 88, 500

សូមទៅកាន់ សាលតាំងរថយន្តនីសាន់ដែលនៅជិតលោកអ្នក ដើម្បីធ្វើការបើកបរសាកល្បង ឬ ទូរស័ព្ទណាត់ដើម្បីទទួលបានបទពិសោធន៍ពី រថយន្តនីសាន់អិចត្រេលអ៊ីផៅវ័រ ស៊េរីថ្មីគ្រប់ទម្រង់។

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

#      #      #

អំពីក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី 

នៅឆ្នាំ ២០០៦ ក្រុមហ៊ុនតាន់ចុងគ្រូប (Tan Chong Group) បានបើកមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំយានយន្តក្រោយពេលលក់ នៅបរទេសជាលើកដំបូងរបស់ខ្លួនក្នុង ប្រទេសកម្ពុជា ក្រោមឈ្មោះថា អ៊ីហ្គារ៉ាស់ (E-garage) ។ ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុនតាន់ចុងគ្រូប បានចុះកិច្ចព្រមព្រៀងចែកចាយរថយន្តជាមួយ ក្រុមហ៊ុននីសាន់ម៉ូធ័រនីសាន់ ខូអិលធីឌី (Nissan Motor Co. Ltd,) ផ្ដល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុនក្នុងការលក់ និង ចែកចាយរថយន្តនីសាន់ក្នុង ព្រះរាជាណាចក្រកម្ពុជា ។ រយៈពេលបន្ទាប់មក ក្រុមហ៊ុនតាន់ចុងម៉ូធ័រ(ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (“TCMC”) ដែលជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ក្នុង ព្រះរាជាណាចក្រកម្ពុជា បានបើកមជ្ឈមណ្ឌល 3S របស់នីសាន់ជាលើកដំបូង នៅខេត្តសៀមរាប បន្ទាប់ពីបានបើកសម្ភោធសាខាទី ២ នៅរាជធានីភ្នំពេញ ។ មជ្ឈមណ្ឌល 3S របស់នីសាន់នេះ ត្រូវបានបើកសម្ភោធដើម្បីចូលទីផ្សារប្រទេសកម្ពុជា នៅរាជធានីភ្នំពេញក្នុងខែកក្កដា ឆ្នាំ ២០១៨ និង មជ្ឈមណ្ឌល 3S របស់នីសាន់ទី ៤ ចុងក្រោយគេ នៅរាជធានីភ្នំពេញ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ ។ ធីស៊ីអេមស៊ី បានបេ្ដជ្ដាចិត្តទាំងស្រុងចូលប្រឡូកក្នុងទីផ្សារប្រទេសកម្ពុជា និង មានផែនការណែនាំម៉ូដែលរថយន្តនីសាន់ស៊េរីថ្មីចុងក្រោយជាច្រើន រួមទាំងបន្តពង្រីកបណ្ដាញលក់ និង សេវាកម្មថែទាំក្រោយពេលលក់នៅទូទាំងប្រទេសដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។ 


សម្រាប់សំណួរអំពីមធ្យោបាយផ្សព្វផ្សាយ សូមទាក់ទង:

EVA WOO

ផ្នែកអាជីវកម្ម តំបន់ឥណ្ឌូចិន (ទីស្នាក់ការ MY)

ទូរស័ព្ទ: +6 03 – 2788 3049

ទូរសារ: +6 03 – 2788 6470

អ៊ីម៉ែល: [email protected]


សម្រាប់សំណួរផ្សេងៗ សូមទាក់ទង:

ក្រុមហ៊ុន TAN CHONG MOTOR (CAMBODIA) PTY. LTD.

ផ្ទះលេខ 131B ផ្លូវលេខ 271 សង្កាត់បឹងសាឡាង

ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ទូរស័ព្ទ: +855 23 993 338 ទូរសារ: +855 23 991 287

អ៊ីម៉ែល: [email protected]

PEUGEOT ដែលជាម៉ាកយីហោរបស់ប្រទេសបារាំងនេះ​ ទទួលបានពានរង្វាន់អន្តរជាតិ លើភាពល្អឥតខ្ចោះ​នៃការួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពទាន់សម័យ

PEUGEOT CAMBODIA ត្រូវបាននាំចូល និង​ចែកចាយផ្តាច់មុខដោយ ក្រុមហ៊ុន THG សំរាប់រថយន្តPEUGEOT ដែលជាម៉ាកយីហោរបស់ប្រទេសបារាំង មានប្រវត្តិជាង២១៣ឆ្នាំ និងជារថយន្តស្តង់ដាអ៊ឺរ៉ុប មានលក់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៩​ មកម្លេះ។​

រថយន្តទំនើប PEUGEOT មានការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃរចនាបទទំនើប និងភាពស៊ីវីល័យនៅក្នុង ALL THE NEW PEUGEOT SUV ។ ជាមួយនឹងការរចនា អេក្រង់ធំទូលាយ ពណ៌ដ៏រស់រវើក និងកន្លែងអង្គុយដែលមានផាសុខភាព​ PEUGEOT ផ្តល់នូវអារម្មណ៍នៃភាពទាន់សម័យ។

រថយន្តទំនើប PEUGEOT មានតម្លៃចាប់ពី $3x,xxx និងបង់ប្រចាំខែត្រឹមតែ $312/ខែ តែប៉ុណ្ណោះ និងមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ។​

1- New Design មានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង មានការ Design ជាឆ្អឹងឡានផ្ទាល់បែប Aerodynamics ដែលងាយស្រួលក្នុងការបើកបរធ្វើអោយរថយន្តមួយនេះមានលំនឹងហើយមានភាពធ្ងន់ល្អនៅពេលរថយន្តមួយនេះបើកបរក្នុងផ្លូវល្បឿនលឿន។

2- Front Design មានការ Design ថ្មីជាមួយ Pana ខាងមុខ ដែលមានអមជាមួយនិង Chrome logo រូបតោ ដែលធ្វើអោយរថយន្តមួយនេះ បើកបរលើដងផ្លូវ ផ្តល់នូវអំណាច ថាមពល មើលទៅស្រស់ស្អាតមែនទែន។

3- ចង្កៀងខាងមុខនៃរថយន្តជាប្រភេទចង្កៀង Full LED Technology សងខាងរហូតដល់ ៤ គ្រាប់ អាចបំភ្លឺបានចម្ងាយ 500m នៅពេលធ្វើដំណើរពេលយប់ អមដោយ Day Time Running Lights ដ៏ស្រស់ស្អាតផងដែរ។

4- បំពាក់ដោយ Sensor 12 (6មុខនិង 6ក្រោយ)

5- បំពាក់មកជាមួយម៉ាស៊ីន 1.6L (V4) Turbo HIGH PRESSSURE TURBO ដែលមានសមត្ថភាពបង្កើនកម្លាំង HP រហូតដល់ 165HP ដែលមានភ្ជាប់ជាមួយនិង Normal Mode Sport Mode ក្នុងការបើកបរផងដែរ។

6- ភ្ជាប់ជាមួយនិងប្រពន្ធ Smart Key អាចបញ្ជាបិទបើកកញ្ចក់ពីចំងាយផងដែរ។

7- មានបំពាក់ដោយប្រព័ន្ធបញ្ជាកៅអី Auto ទាំងសងខាង ដែលយើងអាចធ្វើការបត់បែនបានយ៉ាងស្រួល ហើយ interior design ខាងក្នុង គឺមានការ Design បែបជាលក្ខណះ i-Cockpit ភ្ជាប់ជាមួយកុងទ័របែប Digital ប្រើជាមួយនិងចង្កូតបែប ELECTRIC STEERING ដែលងាយស្រួលក្នុងការបើកបរ។

8- ការ Design ផ្នែកខាងមុខបែប Piano Key ដែលមានបំពាក់ជាមួយនិងអេក្រង់បង្ហាញពត៌មានTouch Screen ទំហំ 10″ បែប Digital មានបំពាក់ជាមួយនិងប្រព័ន្ធ Wireless Charge មាន button shortcut Piano Key ដែលផ្តល់ភាពងាយស្រួលក្នុងការចុចបញ្ជាបិទបើកពត៌មាន ទិន្ន័យមួយៗនៅក្នង button Piano Key ផ្ទាល់តែម្តង។

9- មានបំពាក់ជាមួយនិង ប្រអប់លេខ GEARBOX 6 វគ្គអូតូ និង6 វគ្គ លេខដៃ ដែលអាចថែមថយលេខនៅលើចង្កូតដែលប្រើប្រាស់ដោយ Panel ship សម្រាប់ Grip Control ដែលធ្វើឱ្យអ្នក អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ហើយមានបំពាក់មកជាមួយ Sport Mode ដែលជំនួយកម្លាំងអោយរថយន្តមួយនេះស្ទុះខ្លាំងជាងមុនទ្វេដង មិនតែប៉ុណ្ណោះក៏យើងមានបំពាក់ជាមួយនិង Cool Box រួមបន្ថែមជាមួយនិង Panoramix Sunroof ដែលធ្វើអោយរថយន្តរបស់លោកអ្នកស្រស់ស្អាត ហើយបើកដំបូលបានយ៉ាងធំទូលាយ។

10- រថយន្តមួយនេះក៏អាចប្រើជាមួយនិង Sensor (Hand-Free Tailgate) ជើង ដែលយើងអាចបើកគូទបានautomatic ឬក៏អាចធ្វើការបិទបើកពីសោក៏បាន ឬក៏ចុចbutton បិទបើកពីគូទក្រោយក៏បាន។
11- មានបំពាក់ប្រព័ន្ធសុវត្តិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ដែលមានមុខងារការពារ ការធ្វើដំណើរជាមួយប្រព័ន្ធគ្រប់គ្រងរថយន្ត (Lane Keeping Assist) ជាប្រព័ន្ធរក្សាគន្លងផ្លូវ ដើម្បីធានាការបើកបររបស់លោកអ្នកមានភាពរលូន និងសុវត្ថិភាព។

12- Peugeot ជារថយន្តដែលទទួលបានពាន់រង្វាន់ចំនួនបួនជាប់ៗគ្នា មានដូចជា “RedDot​ Design Award & CAR OF THE YEAR (ពាន់នៃម៉ាកយីហោ និងការរចនាល្អដាច់គេ), Fleet News Awards Results (ពាន់រង្វាន់នៃរថយន្តដែលជួយសន្សំសំចៃបរិស្ថាន និងស៊ីប្រេតិចបំផុត), INTERNATIONAL AWARDS ឈ្នះពានរង្វាន់អន្តរជាតិដែលជារថយន្តមានតិត្យានុភាព ទាន់សម័យល្អឥតខ្ចោះ​នៃការួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពឆើតឆាយ។​ ​

 

ទទួលយកបទពិសោធន៍​នៃភាព​សប្បាយ​រីក​រាយ​នៃ​ការ​ធ្វើ​ជា​ម្ចាស់​រថយន្ត​ដែល​ទទួល​បាន​ពាន​រង្វាន់​ជាមួយ ALL THE NEW PEUGEOT SUV ទទួលយកភាពស៊ីវីល័យ ទំនុកចិត្ត និងភាពទំនើបទាន់សម័យ។​ សម្រាប់ការចាប់អារម្មណ៍ជាមួយនឹងរថយន្ត PEUGEOT គ្រប់ម៉ូឌែល សូមទំនាក់ទំនងមក
– សាខា កាល់ម៉ែត : |   អាស័យដ្ឋានអាគារលេខ 38 មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខពេទ្យកាល់ម៉ែត)។
– សាខា ពោធិ៍ចិនតុង : អាស័យដ្ឋាន មហាវិថីសហព័ន្ធរុស្សី (ទល់មុខអគ្គនាយកដ្ឋានធនធានរ៉ែ)។

– Facebook Page : PEUGEOT Cambodia (https://www.facebook.com/PeugeotCambodia)

 

“រូបរាងទាន់សម័យនៃរថយន្ត PEUGEOT របស់ប្រទេសបារាំងនេះ កំពុងពេញនិយមសំរាប់យុវវ័យ និងគ្រួសារសម័យថ្មី”

តម្លៃល្អដែលមិនធ្លាប់មានពីមុនមក ជាមួយនឹង SUV 7កៅអី ថ្មីខ្លាញ់គោនៅកម្ពុជា

រថយន្ត Hyundai SantaFe ជាកំពូលរថយន្តមួយដ៏ពេញនិយមក្នុងចំណោមកំពូលរថយន្ត SUV របស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយនៅកម្ពុជា។ SantaFe ជារថយន្តSUV 7កៅអី ស័ក្តិសមគ្រប់កម្មវិធី ព្រមទាំងមានភាពងាយស្រួលបំផុតក្នុងការបើកបរជាមួយមុខងារពិសេស​ៗ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃជាច្រើន។

ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ បាននាំយកនូវប្រូម៉ូសិនយក្សដែលមិនធ្លាប់មានចំពោះរថយន្តម៉ូដែលSantaFe 2023។ នេះជាប្រូម៉ូសិនដែលពិសេសបំផុតសម្រាប់អតិថិជនក្នុងឱកាសឆ្នាំថ្មី។ ប្រូម៉ូសិនយក្សនេះមានសម្រាប់តែប៉ុន្មានគ្រឿងចុងក្រោយប៉ុណ្ណោះ។ ប្រូម៉ូសិនយក្សនោះគឺ រថយន្តSantaFe 2023 នៅសល់ត្រឹមតម្លៃ53,000ដុល្លារប៉ុណ្ណោះ បន្ថែមពីនេះទៀត ក្រុមហ៊ុនបានផ្តល់ ការធានា ៥ឆ្នាំ រឺ ១០០,០០០គីឡូម៉ែត្រ ផ្តល់ជូនប្តូរប្រេងចំនួន៦ដង ថែមជូនស្លាកលេខធម្មតាមួយ ថែមបិទ UV កាពារ និងថែមកម្រាលជើងប្រណីតមួយឈុត។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ ទិញភ្លាម បានភ្លាម តែម្តង។

អតិថិជនដែលចាប់អារម្មណ៏លើប្រូម៉ូសិនខាងលើនេះ អាចធ្វើការទាក់ទងដោយផ្ទាល់ទៅ​ទីប្រឹក្សាផ្នែកលក់ដែលនឹងជម្រាបជូនរាល់ព័ត៌មានលម្អិតបន្ថែម ឬទៅកាន់ក្រុមហ៊ុនដែលមានទីតាំងនៅផ្លូវមុនីវង្សជិតស្នាក់ការកណ្តាលធនាគារអេស៊ីលីដា សាខាស៊ីធីស្តរច្បារអំពៅ សាខាខេត្តសៀមរាប។

រួសរាន់ឡើងកុំឲ្យឱកាសដ៏វិសេសនេះកន្លងផុតឲ្យសោះ ទាក់ទងទៅក្រុមហ៊ុនឥឡូវនេះភ្លាមទៅ!