Sunday, April 20, 2025
Google search engine
Home Blog Page 8

គន្លឹះសំខាន់ៗទាំងនេះអាចជួយបងប្អូនបាន ក្នុងការទិញឡានថ្មី ឲ្យបានសមតាមបំណង!

កំពុង​សម្លឹង​រក​ទិញ​រថយន្ត​មែនទេ? ចង់​បាន​រថយន្ត​ដែល​ជួយ​សន្សំសំចៃ​ខ្ពស់​មែនទេ? អ្នក​ចង់​ទិញ​រថយន្ត តែ​នៅ​រារែក​ចមិន​ដឹង​ថាគួរ​ទិញ​រថយន្ត​ថ្មី​បកពី​កេស (រថយន្ត​ខ្លាញ់​គោ) ឬ​ រថយន្ត​មួយ​ទឹក​មែនទេ? តោះ! មក​ដឹង​ពី​ចំណុច​សំខាន់​ៗទាំង​នេះ​ ​ធានា​បាន​ដឹង​ហើយ​ទិញ​ឡាន​ថ្មី​យក​មក​ជិះ​ច្បាស់​ជា​មិ​នខក​បំណង​នោះ​ទេ​។

1. បច្ចេកវិទ្យាថ្មីទំនើប​បំពាក់​ដោយ​ប្រព័ន្ធសុវត្ថិភាព​កាន់​តែ​មាន​ប្រសិទ្ធភាព
រថយន្តខ្លាញ់​គោ ល្អជាងរថយន្តជជុះ ត្រង់បច្ចេកទេសថ្មីទំនើបទាន់សម័យហើយ​មាន​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​គួរ​ជា​ទីទុក​ចិត្ត​សម្រាប់​អតិថិជន​ ព្រោះ​រថយន្តស៊េរីថ្មីច្បាស់ជាមានអ្វីដែលថ្មីទំនើបនិងពិសេសជាងធម្មតាដើម្បីបំពេញចំណង់របស់អ្នកប្រើប្រាស់រថយន្ត​ ។ ឧទាហរណ៍ដូចជារថយន្ត equinox រថយន្តទំនើបទាន់សម័យរបស់ក្រុមហ៊ុន Chevrolet មានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា ចាប់យកព័ត៌មាន និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលជួបឧបសគ្គ (FORWARD COLLISION ALERT & AUTOMATIC EMERGENCY BRAKING) ដែលនឹងជួយឲ្យអ្នកបើកបរអាច​បញ្ជា​យាន​ដោយ​ទំនុកចិត្តនិងការជឿជាក់ចំពោះប្រព័ន្ធសុវត្ថិភាព ទោះ​ជាអ្នក​ទើប​នឹង​ចេះ​បើកបរ​ថ្មីថ្មោង ក៏​អ្នក​អាច​បើក​រថយន្ត​ Equinox បាន​ដោយ​មិនមាន​បញ្ហា​ភ័យ​ព្រួយ​ណាមួយ​មករំខាន​នោះ​ឡើយ​។

2. កាន់តែសន្សំសំចៃខ្ពស់ជាងមុន៖
អ្នក​ណា​ថា​រថយន្ត​កាន់តែទំនើប ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រងសុវត្ថិភាព​កាន់​តែ​ខ្ពស់​ នឹង​កាន់​តែ​ស៊ីសាំង​ខ្លាំង​ជាង​មុន​? បើ​អ្នក​មាន​ការ​គិត​បែបនេះ​សូម​និយាយ​ថា​អ្នក​គិត​ខុស​ហើយ​ តាមពិត​រថយន្តថ្មី អាចសន្សំសំចៃសាំងបានច្រើនជាងមុន ព្រោះ​ចំណុចនេះក៏ជាចំណុចគោលដៅ​មួយដែលក្រុមហ៊ុនផលិតរថយន្ត​មួយ​ចំនួន​ ផ្ដោត​សិក្សានិងស្រាវជ្រាវជា​ពិសេសលើបញ្ហានេះ។ ចំពោះ​អ្នក​ដែល​ចង់​ទិញ​រថយន្តថ្មី​ហើយ​មានប្រព័ន្ធជួយសន្សំសំចៃខ្ពស់​ ឬ​និយាយ​ងាយៗ​រថយន្ត​ស៊ីសាំង​តិច​ សូមណែនាំ​រថយន្ត​ស៊េរី​ថ្មី​ equinox របស់ក្រុមហ៊ុន Chevrolet ព្រោះ​ជា​ប្រភេទ​រថយន្ត​ថ្មី​ ស៊ីសាំងតិច លោក​អ្នក​បើកបរ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​១០០គីឡូ ស៊ីសាំង​អស់​ត្រឹម​តែ​ ៧លីត្រប៉ុណ្ណោះ។

3. ​​រចនា​ម៉ូដរូបរាង ​ស្អាត ប្រណីត និង​ ទាន់​សម័យ​៖
កេស អ្នក​ប្រើប្រាស់​ច្បាស់​ជា​មិនមាន​បញ្ហា​ភ័យ​ព្រួយ​ចូលជាង​ជួសជុល ឬ​កែកុន​ត្រង់​កន្លែង​ខូចខាត​ណាមួយ​ឡើយ ព្រោះ​រថយន្ត​ថ្មី​គឺ​រថយន្ត​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ការ​ប្រើប្រាស់​ពី​អ្នក​ដទៃ។ និយាយ​ពី​រូប​រាង​ស្អាត​ រថយន្ត​ equinox គឺជា​រថយន្ត​ស៊េរីថ្មី​ទំនើប​ទើបចេញ​​ដាក់​លក់លើ​ទីផ្សារ​ជា​ប្រភេទ​​រថយន្តរចនា​ម៉ូដ​​យ៉ាង​​​ប្រណីតភាព​ មាន​ផាសុកភាព​ មាន​កាប៊ីន​ធំទូលាយ​ បរិយាកាស​ក្នុង​រថយន្ត​ប្រៀបដូច​ជា​អង្គុយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​មិន​ធ្វើ​ឱ្យ​អ្នក​បើកបរ​ធុញថប់​ទោះ​ស្ថិតកាលៈទេសៈណា​ មិនថា​​​កកស្ទះចរាចរណ៍ ឬត្រូវបើកបរផ្លូវ​ឆ្ងាយ​នោះ​ឡើយ​​។

សម្រាប់មិត្តអ្នកអានដែល​ចង់​ទិញ​រថយន្ត​យក​មក​ប្រើប្រាស់​អាចយក​ចំណុចសំខាន់ៗខាងលើ​មក​ពិចារណា ឬ​អាចសិក្សា​ស្វែងរកព័ត៌មានពាក់ព័ន្ធ​ឲ្យបានល្អិតល្អន់បន្ថែម​ទៀតនោះ​ លោក​អ្នក​អាចចូលទៅកាន់ផេក ហ្វេសប៊ុក (Facebook Page) Chevrolet Cambodia ហើយ​សិក្សាលម្អិតពីគុណប្រយោជន៍រថយន្តស៊េរី​ទំនើបបច្ចេកទេសចុងក្រោយ Equinox ធានាថាលោកអ្នក នឹងទទួលបានរថយន្តស៊េរីទំនើបបំពាក់ដោយបច្ចេកវិទ្យា​​ទាន់សម័យ ប្រកបទៅដោយប្រណិតភាពស័ក្តិសមបំផុតសម្រាប់លោកអ្នកដែល​ស្រលាញ់​ជីវិតបែបស៊ីវិល័យ៕

Toyota Hilux V-Edition ដែលអ្នកទន្ទឹងរង់ចាំបានបង្ហាញខ្លួនគ្រប់សាខាទាំង ៥ របស់តូយ៉ូតា ខេមបូឌា

Toyota Hilux Revo V-Edition ដែលអ្នកទន្ទឹងរង់ចាំបានបង្ហាញខ្លួននៅអគារតាំងបង្ហាញទាំង៥ សាខា ព្រមទាំងរង់ចាំលោកអ្នកមកសាកល្បង និងកក់ទុកជាមុន។ រថយន្តភីកអាប់នេះតម្លៃត្រឹមតែ ៤២ ៩០០ដុល្លារ និងកម្លាំងដ៏ខ្លាំងពីម៉ាស៊ីនជំនាន់ថ្មី GD Engine ព្រមទាំងគ្រោងឆ្អឹងដ៏រឹងមាំ។

បើយោងលើតម្លៃនិងកម្លាំងម៉ាស៊ីន រថយន្តនេះសក្តិសមបំផុតក្នុងការប្រើប្រាស់ច្រើនមុខងារទាំងគ្រួសារ និងអាជីវកម្មក៏ដូចជាសម្រាប់បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ និងវិស័យឯកជន។ អតិថិជនអាចសម្លឹងមើលទៅលើហេតុផលធំៗ ៣ដែលអតិថិជនអាចសម្រេចចិត្តទិញរថយន្តភីកអាប់ដូចជា V-Edition នេះ ទៅប្រើប្រាស់បានគឺ គុណភាពប្រើប្រាស់បានយូរ ធន់គ្រប់ការដឹកនិងធ្វើដំណើរ ប្រព័ន្ធសុវត្ថិភាពពោពេញដោយទំនុកចិត្ត និងពិសេសបំផុតនោះគឺមិនងាយធ្លាក់ថ្លៃពេលលក់រឺប្តូរសេរ៊ី។

ដូចកាលពីអត្ថបទមុនៗដែរ អតិថិជនបានដឹងហើយថារថយន្ត Toyota Hilux Revo V-Edition មានចំណុចពិសេសអ្វីខ្លះក្រៅតែពីតម្លៃសមរម្យ និងកម្លាំងខ្លាំង។ ថ្ងៃនេះដែរក្រុមការងារ ខេមបូ អូតូ សូមណែនាំពីចំណុចពិសេសនេះម្តងទៀតថា តើមានអ្វីខ្លះ៖

និយាយពីសមត្ថភាពដ៏អស្ចារ្យរបស់ម៉ាស៊ីនជំនាន់ថ្មី និងភាពកេរ្តិ៍ឈ្មោះ លើភាពធន់និងរឹងមាំប្រើប្រាស់បានយូរឆ្នាំ នោះ Toyota Hilux Revo V-Edition គឺជាដៃគូដ៏អស្ចារ្យបំផុតរបស់គ្រប់ក្រុមគ្រួសារដែលកំពុងពិចារណាលើរថយន្តដែលមានគុណភាពខ្ពស់ប្រើបានគ្រប់កាលៈទេសៈនិងដំណើរកំសាន្តគ្រប់ស្ថានភាពផ្លូវ។

ដើម្បីអោយដឹងច្បាស់លោក លោកស្រី អតិថិជនដែលមានបំណងស្វែងរក រថយន្តប្រភេទភីកអាប់ រថយន្តថ្មី ក្នុងតម្លៃសមរម្យព្រមទាំងសមត្ថភាពខ្លាំងនោះ អតិថិជនអាចមកទស្សនា ឬសាកសួរពីការសាកល្បងលើរថយន្ត Hilux Revo V-Edtion 2022 បាននៅអគារតាំងបង្ហាញទាំង ៥ សាខា។ មួយវិញទៀតដែរលោកអ្នក អាចទាក់ទងមកកាន់លេខទូរស័ព្ទ ក្រុមហ៊ុន តូយ៉ូតាខេមបូឌា 017 333 503 រឺ​ 086 333 503៕

ពិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ការប្រកួតប្រជែង”គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤ និងពិធីបើកការប្រកួតគូរគំនូរលើកទី១៥”

នាល្ងាចថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំ នូវកម្មវិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤ និងពិធីបើកការប្រកួតគូរគំនូរលើកទី១៥“ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ក្រោមអធិបតីភាព របស់លោក Ryoji Fujita (រីយូជិ ហ្វូជីតា) អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។

តាមរយៈសុន្ទរកថារបស់លោក រីយូជិ ហ្វូជីតា អគ្គនាយកក្រុមហ៊ុនបានបង្ហាញឲ្យដឹងថាកម្មវិធីប្រគល់ រង្វាន់ជ័យលាភីនេះត្រូវបានអូសបន្លាយយ៉ាងវែង ចាប់តាំងពីខែមីនា ឆ្នាំ២០២១នេះមក ដោយសារតែការរីករាល នៃជម្ងឺកូវីដ១៩។ តាមរយៈការចូលរួមអនុវត្តនិងប្រកាន់ខ្ជាប់នូវវិធានការ៣កុំ និង៣ការពារ យើងឃើញថា ស្ថានការណ៍នៃការរីករាលដាលនៃជម្ងៃកូវីដនេះមានភាពធូរស្បើយជាងមុនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យក្រុមហ៊ុន អាចប្រារព្ធកម្មវិធីដ៏សប្បាយរីករាយនេះឡើងបានដើម្បីជាការអបអរប្អូនៗដែលជាម្ចាស់ជ័យលាភី។ ក្រុមហ៊ុន តូយ៉ូតា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋាភិបាល ក្រុមគ្រូពេទ្យ កងទ័ពអាវស និងអ្នកដែលពាក់ព័ន្ធជួរមុខទាំងអស់ សម្រាប់ការលះបង់ដ៏ធំធេងមួយនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់រូបគំនូរដែលបានចូលរួមប្រកួតកាលពីចុងឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១នេះ កន្លងទៅ គឺគណៈកម្មការបានធ្វើការវាយតម្លៃលើរូបគំនូរទាំងអស់យ៉ាងសុក្រឹត និង ម៉ត់ចត់ ហើយនៅទីបំផុត ក្រុមហ៊ុនចម្រាញ់បានរូបគំនូរស្រស់ស្អាត និង មានអត្ថន័យល្អ ចំនួន ១៣ ផ្ទាំង ដែលក្នុងនោះ រូបគំនូរចំនួន៩ផ្ទាំង ទទួលបានជ័យលាភីថ្នាក់ជាតិនៅក្នុងចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ នៅក្នុងក្រុមអាយុនីមួយៗ។ ចំណែកឯរូបគំនូរ ៣ផ្ទាំងផ្សេងទៀត ក៏ត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនាំ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាផ្ទាំងគំនូរល្អបំផុតចុងក្រោយនៅក្នុងប្រទេស ហើយអ្វីដែលកាន់តែរំភើបទៀតនោះ រូបគំនូរ១ផ្ទាំង ចុងក្រោយទៀត ត្រូវបានជ្រើសរើសដោយផ្ទាល់ពីលោក នាយក ក្រុមហ៊ុនឲ្យជាប់ជាជ័យលាភីកិត្តិយសរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។ កម្មវិធីប្រកួតគូរគំនូររថយន្តក្នងក្តីស្រមៃសម្រាប់ថ្ងៃអនាគតនេះ ពិតជាបាន ចូលរួមបង្កើតនូវអ្វីដែលថ្មីនិងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត ដែលកើតចេញពីការស្រមៃរបស់ប្អូនៗ កុមារ កុមារី។

ខាងក្រោមនេះគឺជាតារាងឈ្មោះ និងចំណាត់ថ្នាក់ម្ចាស់ជ័យលាភីថ្នាក់ជាតិទាំង១៣រូប៖

ឆ្លៀតក្នុងឱកាសនៃការប្រកាសជ័យលាភីក្នុងប្រទេសនេះផងដែរ លោកអគ្គនាយកក្រុមហ៊ុនក៏បានប្រកាសជាផ្លូវការ នូវកម្មវិធីប្រកួតគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៥ ដែលក្នុងនោះប្អូនៗ ដែលមានអាយុ ១៥ ឆ្នាំ និងក្រោម១៥ឆ្នាំអាចអញ្ជើញចូលរួមប្រកួតប្រជែងបានដោយសេរី ដើម្បីឲ្យគំនូរដ៏អស្ចារ្យ និងគំនិតច្នៃប្រឌិតប្លែកៗ របស់ប្អូនៗទាំងអស់ត្រូវបានផ្សាព្វផ្សាយទូលំទូលាយបន្ថែមទៀត ទាំងក្នុងប្រទេស និងជុំវិញពិភពលោក។ ការប្រកួតរដូវកាលរទី១៥នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ។ ដូច្នេះ សូមចូលរួមជាមួយក្រុមហ៊ុន តូយ៉ូតា ដើម្បីធ្វើឲ្យការប្រកួតនៅក្នុងឆ្នាំនេះក្លាយជាឆ្នាំដ៏អស្ចារ្យនិងលេចធ្លោដែលមិន ធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រកម្មវិធីប្រកួតគំនូរក្នុងក្តីស្រមៃ។

សម្រាប់ជ័យលាភីគំនូរដែលជាប់ជ័យលាភីនៅក្នុងប្រទេស នឹងត្រូវបញ្ជូនទៅចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោក បន្តទៀតនៅក្នុងខែមីនា ឆ្នាំ២០២២ ខាងមុខេនេះ។ ចំពោះជ័យលាភីថ្នាក់ពិភពលោករួមមាន៖ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ រង្វាន់ពិសេសផ្សេងៗជាច្រើនទៀត រួមទាំងប្រាក់រង្វាន់សម្រាប់ផ្គត់ផ្គង់ក្នុងការសិក្សា​របស់បេក្ខជនជ័យលាភី និងប្រាក់រង្វាន់សម្រាប់ស្ថាប័នអប់រំ របស់បេក្ខជនជ័យលាភី ផងដែរ។ ដំណើរទស្សនកិច្ច ទៅចូលរួមកម្មវីធីប្រគល់រង្វាន់នៅប្រទេសជប៉ុនក៏នឹងត្រូវបានរៀបចំឡើង ក្នុងករណីពុំមានការរីករាលដាលនៃ ជម្ងឺកូវីដ១៩។

ហេតុអ្វីបានជាម៉ាស៊ីនជំនាន់ថ្មី 2.8L New GD Engine របស់ Hilux Revo ជាជម្រើសដ៏ឆ្លាតវ៉ៃបំផុតក្នុងការជ្រើសរើសយករថយន្តភីកអាប់

២-៣ ខែថ្មីៗនេះ, ក្រុមគ្រួសារត្រកូល Hilux Revo បានអង្រួនទីផ្សាររថយន្តជាមួយភាពខ្លាំង និងការចាប់អារម្មណ៍ពីអតិថិជនយ៉ាងពិសេស។ នាពេលចុងក្រោយនេះ កេរ្តិ៍ឈ្មោះនៃម៉ាស៊ីនជំនាន់ថ្មី New GD engine បានលេចឮក្នុងបណ្ដាសារព័ត៌មានជាច្រើន និង មានការចុះផ្សាយជាអត្ថបទវិភាគនិយាយពីសារៈសំខាន់នៃម៉ាស៊ីនជំនាន់ថ្មីមួយនេះ ។ យ៉ាងណាមិញ អត្ថបទមួយនេះនឹងបង្ហាញយ៉ាងលម្អិតពីចំនុចសំខាន់ធំៗ New GD engine ទំហំ 2.8 លីត្រដែលបំពាក់នៅលើត្រកូល Hilux Revo ជាជម្រើសដ៏ឆ្លាតវៃក្នុងចំណោមឡាន ភីកអាប់ ដូចម្តេចទៅ។

1.ផាកសុកភាព និង សមត្ថភាពនៃការបើកបរ

ម៉ាស៊ីនទំហំធំថ្មីនេះអាចអោយ Hilux Revo ផលិតបានកម្លាំង 201 សេះឬ 150គីឡូវ៉ាត់ និងកម្លាំងរមួល 500 ញ៉ូតុនម៉ែត្រ។ បើនិយាយឲ្យចំយើងអាចសរុបបានថា Hilux មានល្បឿនលឿនជាងបើធៀបនឹងរថយន្តផ្សេងទៀតក្នុងផ្នែកនេះ។ ទាំងនេះជាការផ្តល់នូវភាពរីករាយសម្រាប់បទពិសោធន៍នៃការបើកបរ និងមានភាពងាយស្រួលក្នុងការបើកជែងគ្រប់ស្ថានភាពផ្លូវ។ បច្ចុប្បន្ននេះបើអ្នកមានរថយន្ត Hilux មួយគ្រឿងផ្ទាល់ខ្លួន គឺលោកអ្នកបានឈានមុខគេមួយកម្រិតនៅក្នុងសង្គមរថយន្ត។
បន្ថែមពីលើនេះ ស៊េរីរថយន្ត All new Hilux Revo ទាំងអស់បានធ្វើការកែសម្រួលនៅលើផាសុកភាពដៃចង្កូតបានយ៉ាងល្អឥតខ្ចោះ ដោយផ្តល់នូវការកាច់ចង្កូតស្រាលជាងមុន ដើម្បីសម្រួលដល់ការបើកបរក្នុងទីក្រុង និងនៅពេលរថយន្តប្រើពេលផ្ទុកទម្ងន់កាន់តែធ្ងន់ក្នុងល្បឿនលឿន។ គ្រោងឆ្អឹង GOA ដែលមានតែមួយគត់របស់ Toyota ផលិតឡើងដើម្បីបង្គុំជាមួយម៉ាស៊ីន GD ធ្វើការស៊ីសង្វាក់គ្នាគ្រប់ស្ថានភាពផ្លូវ។

2.សមត្ថភាពបើកបរលើផ្លូវ Off-Road

រថយន្ត Pick-Up រមែងផលិតឡើងដើម្បីជំនះនូវការដឹកធ្ងន់ និង ផ្លូវ Off-Road ឬផ្លូវលំបាក។ លោកអ្នកអាចទុកចិត្តលើសមត្ថភាពរថយន្ត Hilux។ Rear Differential Lock system ដែលជួយឱ្យយានជំនិះបន្តដំណើរទៅមុខទៀត ឆ្លងកាត់ឧបសគ្គដែលមានស្ថានភាពលំបាក ។
ជាងនេះទៅទៀតប្រព័ន្ធជើងក្រោមបានអាប់ឌេតថ្មីខ្លាំង និងមាំជាងមុនដើម្បីអោយរថយន្តឆ្លងកាត់ផ្លូវដែលរលាក់ពិបាក ពោរពេញដោយផាសុកភាព និងសុវត្ថិភាព។ ប្រសិនបើលោកអ្នកកំពុងស្វែងរកយានជំនិះដើម្បីយកឈ្នះលើផ្លូវលំបាកច្រើន ម៉ាស៊ីនទំហំធំ 2.8 លីត្រ នឹងផ្តល់ឱ្យអ្នកនូវកម្លាំងរមួលខ្លាំងល្អបំផុតដែលអ្នកត្រូវការដើម្បីជំនះឧបសគ្គ។ អ្វីដែលខុសគ្នានោះគឺម៉ាស៊ីនតូចត្រូវការ Turbo ដើម្បីបង្កើនថាមពល ប៉ុន្តែមិនអាចផ្តល់កម្លាំងបង្វិលបានគ្រប់គ្រាន់ដើម្បីរំកិលរថយន្តចេញពីឧបសគ្គនោះទេ ប៉ុន្តែ trubo ផ្តល់អត្ថប្រយោជន៍ដល់រថយន្តក្នុងល្បឿនលឿន។

3.ម៉ាស៊ីនធំ កម្លាំងខ្លាំង និង ការប្រើប្រាស់ប្រេងឥន្ធនៈយ៉ាងមានប្រសិទ្ធភាព

សូមអរគុណអតិថិជនសម្រាប់មតិកែលម្អលើការសន្សំសំចៃប្រេង។ តូយ៉ូតា ខេមបូឌា មានមោទនភាពជាខ្លាំង ដែលបានស្វែងយល់ពីការពេញចិត្តរបស់អតិថិជនលើការប្រើប្រាស់ប្រេងឥន្ធនៈ។ លើសពីនេះទៅទៀត យោងតាមច្បាប់របស់រដ្ឋាភិបាល ម៉ាស៊ីនរថយន្តទាំងអស់ត្រូវបានដំឡើងកំណែទៅជាការបំភាយ ស្របតាមស្តង់ដារ Euro IV ដែលរួមចំណែកដល់បរិស្ថានស្អាតជាងមុននៅក្នុងប្រទេស។

ការពិតខាងលើគ្រាន់តែជាបង្ហាញពីចំនុចពិសេសៗសម្រាប់អតិថិជនដែលមិនទាន់បានស្វែងយល់អំពី រថយន្ត Hilux Revo ជំនាន់ថ្មីយកមកពិចារណា។ អតិថិជន​ដែល​កំពុង​ពិចារណា​ទិញ​រថយន្ត​ភីកអាប់​អាចទៅកាន់អគារ​តាំង​បង្ហាញ​រថយន្ត​តូយ៉ូតា​ផ្ទាល់ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អត្ថប្រយោជន៍​ និង​លក្ខណៈ​ពិសេស​ដ៏​គួរ​អោយចាប់អារម្មណ៍នេះ ឬចូលទៅកាន់បណ្ថាញសង្គម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503 ។

អស្ចារ្យបំផុត! រកឃើញហើយម្ចាស់រថយន្ត TOYOTA RAIZE 2022 ទី 1000

ទីបំផុត TOYOTA RAIZE 2022 បានរកឃើញម្ចាស់រថយន្តទី1000របស់ខ្លួនហើយ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ។ ត្រឹមតែរយៈពេល 65 ថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីការចេញលក់ជាផ្លូវការតាំងពីថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ 2021មក ឃើញថាសន្ទុះនៃការចាប់អារម្មណ៍ មានការកើនឡើងជាលំដាប់ ។ ជាក់ស្ដែងអំឡុងពេលដែលរថយន្តនេះបានប្រកាសជាផ្លូវការ Top Trend នៅលើបណ្ដាញសង្គម ឃើញមានការស៊ែរ និងនិយាយពីរថយន្តមួយនេះយ៉ាងច្រើនគួរអោយកត់សម្គាល់ ។

បើនិយាយពីចំនុចសំខាន់ៗនៃរថយន្តមួយនេះ ឃើញថាមានចំនុចល្អៗជាច្រើនបានទាក់ទាញចំណាប់អារម្មណ៍សម្រាប់អ្នកកំពុងស្វែងរករថយន្តថ្មីជាខ្លាំងតាមរយៈ ៖

១. តម្លៃ និងការរចនា

TOYOTA RAIZE ឆ្នាំ2022 ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា ២ប្រភេទមានដូចជា Monotone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ) ។ រីឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ 26,500ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ 26,900 ដុល្លារតែប៉ុណ្ណោះ។

២. ផ្នែកខាងក្នុងដ៏ទំនើប

  • និយាយពី TOYOTA RAIZE ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ 4,030ម.​ម ទទឹងរថយន្ត 1,710ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល 1,635ម.ម គម្លាតកង់មុខក្រោយ 2,525ម.ម និងកំពស់ពីដីដល់បាតរថយន្ត 200ម.ម ដែលអំណោយផលបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ
  • ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅជាពណ៌ដែលពេញនិយមទូទៅមាននៅក្នុងរថយន្តប្រណិត លក្ខណៈបែបស្ព័រប៉ុណ្ណោះ។ លើសពីនេះកៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងសោភ័ណ្ឌភាពហើយទាំងនេះត្រូវបានបំពាក់លើរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២
  • រថយន្ត TOYOTA RAIZE បំពាក់ដោយកុងទ័រសម័យថ្មីប្រភេទអេក្រង់ TFT បែបDigital ទំហំ 7អ៊ីញ
  • ប្រព័ន្ធកម្សាន្ត Touch Screen  មានទំហំ8អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល

៣. ផ្នែកម៉ាស៊ីន

  • ទំហំស៊ីឡាំងម៉ាស៊ីន1.0L បំពាក់Turbo Charger បង្កើតកម្លាំងបាន 96សេះ និងកម្លាំងអូសរហូតដល់ 140 ញ៉ូវតុនម៉ែត្រ
  • ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និង​ជួយសន្សំសំចៃខ្ពស់

៤. ប្រព័ន្ធសុវត្ថិភាព

  • ប្រព័ន្ធកាំម៉េរាជំនួយពេលថយក្រោយ ផ្តល់នូវរូបភាពច្បាស់ និងសុវត្ថិភាព
  • ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist
  • ប្រព័ន្ធជំនួយពេលចេញពីចំណត RCTA មុខងារនេះនឹងផ្តល់សញ្ញាអោយយើងបានដឹង ប្រសិនបើមានរថយន្ត ម៉ូតូ ឬកង់បើកកាត់ ឬជិតមកដល់ និងផ្តល់សញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង BSM
  • ប្រព័ន្ធជំនួយការចូលចត Parking Assist
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលឡើងចំណោត HAC មុខងារនេះនឹងមិនអោយរថយន្តរអិលថយក្រោយក្នុងលក្ខណទីចំណោតខ្ពស់ ឬស្ពានជាដើម ដោយរក្សានាទីសុវត្ថិភាពបន្ទាប់ពីដក់ជើងចេញពីហ្វ្រាំង ទៅហ្គែរ
  • ប្រព័ន្ធផ្តល់សញ្ញាអាសន្នពេលជាន់ហ្រ្វាំងបន្ទាន់ EBS
  • ប្រព័ន្ធហ្វ្រាំង ABS ផ្តល់សុវត្ថិភាពខ្ពស់ក្នុងលក្ខណត្រូវការគេចចេញពីឧបសគ្គ ឬបញ្ឈប់រថយន្តបន្ទាន់
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់ EBD
  • ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង VSC
  • ប្រព័ន្ធចាក់សោរទ្វារថយន្តស្វ័យប្រវត្តិ Speed Auto Door Lockនិងពោងសុវត្ថិភាពចំនួន ៨ចំណុច ការពារលោកអ្នកពីគ្រោះថ្នាក់ជាយថាហេតុ។

ប្រសិនជាលោកអ្នកចាប់អារម្មណ៍រថយន្ត TOYOTA RAIZE 2022 លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ​ បានភ្លាមៗ ដើម្បីកក់ទុកមុន លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503 ។

តម្លៃត្រឹមតែ ៤២,៩០០ ដុល្លារ ទទួលកក់ថ្ងៃនេះហើយ សម្រាប់ Toyota Hilux Revo V-Edition 2022 កំលាំងខ្លាំដ៏មហាសាលរហូតដល់ 201សេះ

42,900 ដុល្លារសម្រាប់រថយន្តថ្មី Toyota Hilux លេខអូតូ កាពីតាស់គឺមិនធ្លាប់មានពីមុនមកទេ នេះជាឱកាសពិសេសបំផុតនាចុងឆ្នាំ2021នេះ។ ម៉ូឌែលនេះឈ្មោះថា V-Edition ឯកម្លាំងម៉ាស៊ីនវិញជាប្រភេទGD(Euro-4) ខ្លាំងលើសពីការរំពឹងទុក។ តោះយើងទៅស្វែងយល់បន្ថែមពីរថយន្តដូចតទៅ ៖

រថយន្តនេះសាកសមបំផុត ក្នុងការប្រើប្រាស់ច្រើនមុខងារទាំងគ្រួសារ និងអាជីវកម្ម ក៏ដូចជា សម្រាប់បុគ្គលិកក្រុមហ៊ុនទាំងរដ្ឋ និងវិស័យឯកជន។ តម្លៃសមរម្យពិតប្រាកដមែន តែរថយន្តនេះមានហេតុផលធំៗ 3 ដែលអតិថិជនអាចសម្រេចចិត្តទិញរថយន្តភីកអាប់ទៅប្រើប្រាស់បានគឺ គុណភាពប្រើប្រាស់បានយូរ ធន់គ្រប់ការដឹកនិងធ្វើដំណើរ ប្រព័ន្ធសុវត្ថិភាពពោពេញដោយទំនុកចិត្ត និងពិសេសបំផុតនោះគឺមិនងាយធ្លាក់ថ្លៃពេលលក់រឺប្តូរសេរ៊ី។

ក្រុមសារព័ត៌មាន Square Car បានទៅសាកសួរ ក្រុមហ៊ុនតូយ៉ូតា ផ្ទាល់ថាតើមូលហេតុអ្វីបានជានាំចូលនូវរថយន្តដ៏ខ្លាំង តែតម្លៃសមរម្យនេះមកកម្ពុជា? ខាងក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា “ស្ថានការណ៍កូវីដ១៩ នាពេលបច្ចុប្បន្នកំពុងមានការរាលត្បាតជុំវិញពិភពលោក និងក្នុងស្រុក ដូចគ្នានោះដែរ ក្រុមហ៊ុន Toyota បានខិតខំប្រឹងប្រែង និងជួយសម្រួលដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជនយ៉ាងស្វិតស្វាញ។ ហេតុផលទាំងនេះហើយ ទើបធ្វើអោយខាងក្រុមហ៊ុននាំយកនូវកូនពៅរបស់ត្រកូល Hilux Revo ដែលមានឈ្មោះថា Hilux Revo V-Edtion 2022 ដែលជារថយន្តត្រូវបានរចនារូបរាងខាងមុខថ្មីទាំងស្រុង សមត្ថភាពខ្លាំង និងបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាពចុងក្រោយបង្អស់របស់ក្រុមហ៊ុន ឯតម្លៃវិញកាន់តែពិសេសមិនធ្លាប់មានពីមុន ត្រឹមតែ 42,900 ដុល្លារតែប៉ុណ្ណោះ។ ”

ទន្ទឹមគ្នានេះផងដែរ (ឈ្មោះ សារព័ត៌មាន) សូមបង្ហាញពីចំនុចសំខាន់ៗដែរពិសេស ក្រៅពីតម្លៃមានដូចខាងក្រោម ៖ 

Hilux Revo V-Edition គឺជារថយន្តភីកអាប់ដែលត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង។ តូយ៉ូតាបញ្ជាក់ថាឈ្មោះ V-Edition ត្រូវបានកំណត់ដោយយោងលើតម្លៃនិងការប្រើប្រាស់រាល់ថ្ងៃ (Value for Money) ដែលស័ក្តិសមសម្រាប់អតិថិជនដែលសន្សំសំចៃថវិកាសម្រាប់គ្រួសាររឺអាជីវកម្ម
Hilux Revo V-Edition ម៉ូឌែល ត្រូវបានបំពាក់ដោយម៉ាស៊ីន GD(Euro-4) ជំនាន់ថ្មីព្រមទាំងការអភិវឌ្ឍន៍អោយកាន់តែប្រសើរបំផុតនូវ កម្លាំងដ៏អស្ចារ្យ

ម៉ាស៊ីន GD(Euro-4) ជំនាន់ថ្មីដែលមានទំហំស៊ីឡាំង 2.8 លីត្រ អាចបង្កើតកំលាំងរហូតដល់ 201សេះ និង កម្លាំងរមួល 500ញ៉ូវតុនម៉ែត្រ។ បន្ថែមពីនេះដែរ ម៉ាស៊ីនប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំនឹង និងការបញ្ជាប៉ុងដោយស្វ័យប្រវត្តិដោយមិនចាំបាច់បញ្ឈប់រថយន្ត ធ្វើអោយសមត្ថភាពនៃការបើកបរ Off-Road កាន់តែមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួល
រថយន្តនេះ បានបំពាក់នូវគ្រោងឆ្អឹងដ៏រឹងមាំបំផុត GOA Body Structure ដែលកាត់បន្ថយសម្ពាធរាល់ការប៉ះទង្គិច ហើយចំនុចល្អមួយទៀតនោះ គឺប្រសិនបើរថយន្តមានការបុកចំពីខាងមុខធ្ងន់ធ្ងរ នោះតួរថយន្តប្រភេទ GOA និងរក្សាទ្រង់ទ្រាយរបស់កាប៊ីនអ្នកបើកបរដោយទំលាក់ម៉ាស៊ីនចុះមកខាងក្រោម
ជន្ទាសមាន ៥ សន្លឹកដែលអំនោយផលខ្ពស់បំផុតសម្រាប់ការដឹកទំនិញ ធៀបជាមួយរថយន្ត ភីកអាប់ដទៃ
SRS Airbag 9 ពោងសុវត្ថិភាពចំនួន 9 ការពារសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងអ្នករួមដំណើរ
កាន់តែទំនើបសម្រាប់ មុខងារ (Dual Zone Air Con) ដែលមានមុខងារកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និង អ្នកធ្វើដំណើរ ។ ពិសេសម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរនៅ ជួរទី2

បំពាក់នូវប្រព័ន្ធកម្សាន្ត Touch Screen 8 អ៊ីញ មានសមត្ថភាពភ្ជាប់ Android Auto និងApple Car play ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទ ការប្រើប្រាស់ផែនទី និងមុខងារកម្សាន្ត

ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ៖

ABS (ប្រព័ន្ធបញ្ឈប់រថយន្តមិនអោយអូសកង់), BA (ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តអោយឈប់ក្នុងរយៈចំងាយខ្លីជាងរថយន្តដទៃដែលមិនមានបំពាក់ BA), EBD (ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ)

Hill-Start Assist Control (ប្រព័ន្ធហ្វ្រាំងជំនួយពេលឡើងចំណោតមិនអោយរអិលថយក្រោយ)
Emergency Brake Signal (ប្រព័ន្ធប្រកាសអាសន្នជាសំឡេង)

និយាយពីសមត្ថភាពដ៏អស្ចារ្យរបស់ម៉ាស៊ីនជំនាន់ថ្មី លើភាពធន់និងរឹងមាំប្រើប្រាស់បានយូរឆ្នាំ នោះHilux Revo V-Edition គឺជាដៃគូដ៏អស្ចារ្យបំផុតរបស់គ្រប់ក្រុមគ្រួសារដែលកំពុងពិចារណាលើរថយន្តដែលមានគុណភាពខ្ពស់ប្រើបានគ្រប់កាលៈទេសៈនិងដំណើរកំសាន្តគ្រប់ស្ថានភាពផ្លូវ។

កាន់តែច្បាស់ពីព័ត៌មានលម្អិត និងសាកសួរពីការបើកបរសាកល្បងលើរថយន្ត Hilux Revo V-Edtion 2022 លោកអ្នកអាចធ្វើការតាមដានទំព័រផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)ដែលមានដូចជា Facebook Telegram Youtube Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតាខេមបូឌា បានតាមរយៈ 017 333 503 រឺ​ 086 333 503៕

រថយន្ត ISUZU Mu-X 2022 ទទួលបានពានរង្វាន់លើការឌីសាញស្អាត ហើយកំពុងមានការគាំទ្រកាន់តែច្រើនឡើងៗបន្ទាប់ពីប្តូររូបរាងថ្មីទាំងស្រុងនេះ!!

ដូចដែលលោកអ្នកបានដឹងហើយថា ISUZU បន្ទាប់ពីផ្លាស់ប្តូររូបរាងថ្មីនៃរថយន្ត​ Pick up គឺ Isuzu D-Max ដែលធ្វើអោយអតិថិជនពេញចិត្តយ៉ាងខ្លាំងសំរាប់រយន្តជប៉ុនមួយនេះ។ កាលពីខែកក្កដាកន្លងទៅនេះ ISUZU ក៏បានធ្វើកំណែទំរង់ថ្មីនៃរថយន្ត SUV របស់រខ្លួនផងដែរនោះគឺ All-New ISUZU MU-X 2022 ដែលបានផ្លាស់ប្តូរូបរាងថ្មីទាំងស្រុង ទាំងខាងក្រៅ ខាងក្នុង ទាំងបច្ចេកវិទ្យា និង ប្រព័ន្ធសុវត្ថិភាពផងដែរ​ ដែលចាប់ផ្តើមមានអតិថិជនជាច្រើន​​ ចាប់អារម្មណ៍មកលើម៉ូឌែលថ្មីមួយនេះ ។

ថ្មីៗនេះ រថយន្ត All-New Isuzu Mu-X ទើបបានទទួលពានរង្វាន់ “Good Design Award 2021” (G Mark) ដ៏មានកិត្យានុភាពក្នុងប្រភេទរថយន្តដឹកអ្នកដំណើរ ពីវិទ្យាស្ថាន Japan Institute of Design Promotion (JDP) ទៅលើការរចនាដែលបង្កើនផាសុកភាព ប្រណីតភាពខ្ពស់ជាងគេ និងឆ្លើយតបទៅនឹងការប្រើប្រាស់នៅក្នុងបរិយាកាសផ្សេងៗជាមួយនឹងការស៊ីប្រេងតិចជាងគេ និង សុវត្ថិភាព។ រចនាសម្ព័ន្ធរបស់រថយន្តគឺប្រើប្រាស់បានយូរ និងធានាបាននូវការបើកបរលើគ្រប់ស្ថានភាពផ្លូវលំបាក។ ជាងនេះទៅទៀត សមត្ថភាពអូសទាញកំពូលនាំឱ្យអតិថិជនពេញចិត្តខ្ពស់បំផុត។

រូបភាពឈ្នះពាន្វរង្វាន់លើការឌីសាញស្អាតពីជប៉ុន

រូបភាពខ្លះៗពីការប្រគល់រថយន្តជូនភ្ញៀវ

អ្នកទាំងអស់គ្នាអាចកំពុងឆ្ងល់ថាចំនុចអ្វីខ្លះដែលធ្វើអោយប្រេនIsuzu តែងឈ្នះពាន្វរង្វាន់ ក៏ដូចជាការចាប់អារម្មណ៍ពីអថិតិជនខ្លាំងយ៉ាងនេះ?? ខាងក្រោមសុទ្ធតែជាចំនុចពិសេស

រូបរាងខាងក្រៅ ប្រណិតនិងទាក់ទាញបំផុត

រូបរាងខាងក្នុង ស៊ីវីល័យនិងមានផាសុកភាពខ្ពស់

ប្រពន្ធ័សុវត្ថិភាព ADAS ដ៏ទំនើបដែលមានតែនៅលើរថយន្តIsuzuប៉ុណ្ណោះ ជាមួយមុខងារជាច្រើនដូចជា

  • ប្រព័ន្ធ ACC : រក្សាល្បឿនរថយន្តឲ្យស្មើល្បឿនរថយន្តនៅខាងមុខ ហើយរក្សាគម្លាតពីរថយន្ត ដ៏ទៃដោយស្វ័យប្រវត្តិ ជាមួយមុខងារ Stop & Go បញ្ឈប់រថយន្តស្វ័យប្រវត្តិ និងដំណើរការឡើងវិញ ដោយល្បឿន មធ្យមស្របទៅតាមរថយន្តដែលនៅខាងមុខ
  • ប្រព័ន្ធ FCW និង AEB: FCW ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានរថយន្តដទៃនៅខាងមុខ ធ្វើការជាមួយនឹងប្រព័ន្ធ AEB ចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធ LDW : ផ្ដល់សញ្ញាដល់អ្នកបើកបរភ្លាមៗ នៅពេលដែលរថយន្តចេញក្រៅគន្លងផ្លូវ
  • ប្រព័ន្ធ AHB : បើក/បិទភ្លើងហ្វាដោយស្វ័យប្រវត្តិអាស្រ័យថា មាន/គ្មាន រថយន្តនៅខាងមុខ
  • ប្រព័ន្ធ PMM: ពន្លត់ម៉ាស៊ីនភ្លាមៗពេលអ្នកបើកបរនៅតែបន្ដដំណើរការទាំងមានឧបសគ្គនៅ ខាងមុខ
  • ប្រព័ន្ធ MSL : អាចកំណត់ល្បឿនលឿនបំផុតនៅលើដែចង្កូតដោយខ្លួនឯង
  • ប្រព័ន្ធ BSM : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដដទៃ មកពីខាងក្រោយឬចង់ជែង
  • ប្រព័ន្ធ RCTA : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដ/វត្ថុដ៏ទៃមកជិតឬឆ្លងកាត់ពីក្រោយ
  • ប្រព័ន្ធ MCB : បញ្ឈប់រថយន្ដស្វ័យប្រវត្តិភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិច
  • ប្រព័ន្ធ PAS : ជំនួយអ្នកបើកបរក្នុងការចតរថយន្ត

បច្ចេកវិទ្យាស្ដង់ដារខ្ពស់ និង ទំនើប

  • ការចុចបញ្ឆេះរថយន្តពីចម្ងាយ ២០ម៉ែត្រ ដោយប្រើ Smart Key
  • កញ្ចក់មុខ ដែលអាចកាត់បន្ថយកំដៅ IR និងកំារស្មី UVA , UVB
  • ផ្លិតទឹកមានសេនស័រចាប់សញ្ញាទឹកភ្លៀងស្វ័យប្រវត្តិ
  • ប្រព័ន្ធចាក់សោរទ្វាររថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោរដើរចេញពីរថយន្តប្រវែង ៣ម៉ែត្រ Walk Away Auto Lock
  • ប្រព័ន្ធបើកភ្លើងមុខរយះពេល 30 វិនាទី ស្វ័យប្រវត្តិ បន្ទាប់ពីពន្លត់ម៉ាស៊ីន Follow me home
  • ប្រព័ន្ធបិទភ្លើងចង្កៀងមុខ និងភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ បន្ទាប់ពីពន្លត់ម៉ាស៉ីនរថយន្ត Auto Light ON/OFF
  • ពោងសុវត្ថិភាពជុំវិញក្នុងរថយន្ត SRS Airbag
  • សោទ្វានឹងបើកដោយស្វ័យប្រវត្តិ ពេលពោងសុវត្ថិភាពដំណើរការ
  • ប្រព័ន្ធហ្វ្រាំង ABS ,ប្រព័ន្ធបែកចែកកំលាំងហ្វ្រាំង EBD , ប្រព័ន្ធជំនួយហ្វ្រាំង BA, Break Override System (BOS)
  • ប្រព័ន្ធការពាររអិល TCS , ប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត ESC
  • ប្រព័ន្ធគ្រប់គ្រងលំនឺងរថយន្តពេលសណ្តោង Trailer Sway Control
  • ប្រព័ន្ធជំនួយពេលឡើងចំណត HSA, ប្រព័ន្ធគ្រប់គ្រងល្បឿនពេលចុះចំណោត HDC

ក្រៅពីនេះក៏មានលក្ខណៈពិសេសផ្សេងៗដូចជា ៖

  • ម៉ាស៊ីន 3.0 Ddi​ BluePower:190 HP , Power Torque: 450Nm
  • លេខអូតូរ និងលេខដៃ 6 លេខ
  • ប្រព័ន្ធ Rough terrain mode បន្ថែមនូវថាមពល ទៅកាន់កង់ទាំងអស់ឲ្យស្ទុះឡើង អាចប្រើបានទាំង 2H 4H & 4L
  • ប្រព័ន្ធហ្រាំងដៃអេឡិចត្រូនិក EPB និង Auto hold
  • ដែលលោកអ្នកអាចប្តូចង្កឹះលេខដោយគ្រាន់ដែរយកម្រាមដៃទៅប៉ះ
  • កាត់បន្ថយសម្លេងរំខាន និងម៉ាស៊ីន ស្ងាត់ជាងមុន
  • កាត់បន្ថយការរលាក់ជាងមុនជាមួយប្រព័ន្ធជើងក្រោមខាងមុខ Independent Double Wishbone និងខាងក្រោយ​ 5-Link suspension.
  • ចង្កៀងមុខBI-LED រចនាំបែប Arrow Signature និង​ ពិលកាងកាត់អ័ព្ទ LED
  • ចង្កៀងក្រោយ LED រចនាំបែប Winglet Signature
  • យ៉ាន់ ស្ព័រទំហំ 20 អ៊ីញ
  • ទំហំធំរហូតដល់ 9 អ៉ីញ
  • ដែលមាន​ Speaker 8 គ្រាប់ជុំវិញ
  • ម៉ាស៊ីនត្រជាក់ដែលអាចកំណត់កំរិតត្រជាក់២ផ្សេងគ្នារវៀងអ្នកបើកបរ និង អ្នករួមដំណើរជាមួយ ហើយក៏មានម៉ាស៊ីនត្រជាក់នៅតដមបូលទាំ២ជួរកៅអីក្រោយ
  • កន្លែងសាកថ្ម ដែលផ្ទុក USB Fast-chargers, 220 វ៉ុល AC power Socket និង 12 វ៉ុល DC Socket
  • បច្ចេកវិទ្យា COOLMAX ជួយកាត់បន្ថយកំដៅក្នុងពូកកៅអី
  • បិទបើកឃ្លុបក្រោយ ដោយអេឡិចត្រូនិច ជាមួយប្រព័ន្ធ Jam Protection ការពារការគៀប និងបញ្ជាដោយ Smart Key

ទំនាក់ទំនងក្រុមហ៊ុន៖
Website: www.isuzucambodia-tis.com
Facebook: Isuzu Cambodia ឬ Isuzu KCambodia
YouTube: Isuzucambodia
Intragram: Isuzucambodiaofficial
លេខទូរស័ព្ទ : 023 950 084/023 900 798 ឬ 077 66 88 99

Toyota ខេមបូឌាគ្រោងដាក់លក់ភីកអាប់ស៊េរី 2022 ដែលមានកំលាំងខ្លាំង នឹងមានតម្លៃពិសេសបំផុត

Hilux-Revo-V-Edtion-2022

ឆ្នាំនេះ Toyota ខេមបូឌាគ្រោងដាក់លក់ភីកអាប់ស៊េរី 2022 ដែលមានកំលាំងខ្លាំង នឹងមានតម្លៃពិសេសបំផុតមិនដែលធ្លាប់មានពីមុនមក រឺឯសមត្ថភាពរឹតតែបង្កើនឡើងខ្លាំងជាងមុន។

អតិថិជនដែលជ្រើសរើសយករថយន្តភីកអាប់តូយ៉ូតាមានហេតុផលធំៗ3គឺ គុណភាពប្រើប្រាស់បានយូរ ធន់គ្រប់ការដឹកនិងធ្វើដំណើរ ប្រព័ន្ធសុវត្ថិភាពពោពេញដោយទំនុកចិត្តលំដាប់ផ្កាយប្រាំ និងពិសេសបំផុតនោះគឺមិនងាយធ្លាក់ថ្លៃពេលលក់រឺប្តូរស៊េរី។

បច្ចុប្បន្នរាល់ការចំណាយរបស់បងប្អូនអ្នកប្រើប្រាស់គឺរមែងថ្លឹងថ្លែងនឹងចំណូលសេដ្ឋកិច្ចគ្រួសារ ក្នុងស្ថានការណ៍កូវីដ១៩ ដែលកំពុងតែរាលត្បាលជុំវិញពិភពលោកនិងក្នុងស្រុកដែរនោះ តូយ៉ូតាតែងតែចង់ផ្តល់នូវគុណតម្លៃ និងចូលរួមជ្រោមជ្រែងអតិថិជនរបស់ខ្លួន អាស្រ័យទៅលើមូលហេតុនេះ ទើបធ្វើអោយខាងក្រុមហ៊ុនតូយ៉ូតា នឹងនាំយកនូវកូនពៅរបស់ត្រកូល Hilux Revo ដែលមានឈ្មោះថា Hilux Revo V-Edtion 2022 ដែលជារថយន្តត្រូវបានរចនារូបរាងខាងមុខថ្មីទាំងស្រុង សមត្ថភាពខ្លាំង និងបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាពចុងក្រោយបង្អស់របស់ក្រុមហ៊ុន ឯតម្លៃវិញកាន់តែពិសេសមិនធ្លាប់មានពីមុន។

ថ្មីៗនេះយើងឃើញមានការសាកកំលាំងរបស់ Hilux Revo 2022 ដោយធ្វើការអូសរថយន្តដែលមានមាឌធំជាងខ្លួនដល់ទៅ10ដង។ ក្នុងវីដេអូនេះបានបង្ហាញសមត្ថភាពខ្លាំងមិនធម្មតា និងអាចអូសបាននូវទំងន់មហាសាល អ្នកអានទាំងអស់គ្នាអាចចូលទៅកាន់លីងនេះដើម្បីដឹងបន្ថែម ៖

បន្ទាប់ពីបានទស្សនានៅវីដេអូខាងលើនេះហើយ ខាងក្រោមនេះ ជាចំនុចសំខាន់ៗនៃរថយន្តនេះ ៖

-Hilux Revo V-Edition គឺជារថយន្តភីកអាប់ដែលត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង។ តូយ៉ូតាបញ្ជាក់ថាឈ្មោះ V-Edition ត្រូវបានកំណត់ដោយយោងលើតម្លៃនិងការប្រើប្រាស់រាល់ថ្ងៃ (Value for Money) ដែលស័ក្តិសមសម្រាប់អតិថិជនដែលសន្សំសំចៃថវិកាសម្រាប់គ្រួសាររឺអាជីវកម្ម។

-Hilux Revo V-Edition ម៉ូឌែល ត្រូវបានបំពាក់ដោយម៉ាស៊ីន GD ជំនាន់ថ្មីព្រមនឹងការអភិវឌ្ឍន៍អោយកាន់តែប្រសើរបំផុតនូវ កម្លាំងដ៏អស្ចារ្យ ។

-បំពាក់មកជាមួយកម្លាំងម៉ាស៊ីន ២.៨ លីត្រ អាចបង្កើតកំលាំងរហូតដល់ ២០១សេះ និង កម្លាំងអូសរហូតដល់ ៥០០ ញ៉ូវតុនម៉ែត្រ។ បន្ថែមពីនេះដែរ ម៉ាស៊ីនប្រព័ន្ធប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំនឹង និងការបញ្ជាប៉ុងដោយស្វ័យប្រវត្តិដោយមិនចាំបាច់បញ្ឈប់រថយន្ត ធ្វើអោយសមត្ថភាពនៃការបើកបរ Off-Road កាន់តែមានប្រសិទ្ធភាពខ្ពស់ និង ងាយស្រួល។

-រថយន្តនេះ បានបំពាក់នូវ Passive Safety System ប្រព័ន្ធសុវត្ថិភាពអសកម្ម ៖
*GOA Body Structure តួរថយន្តដែលរឹងមាំបំផុតកាត់បន្ថយសម្ពាធរាល់ការប៉ះទង្គិច
*SRS Airbag 9 ពោងសុវត្ថិភាពចំនួន 9 ការពារសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងអ្នករួមដំណើរ
*ក្រៅពីនេះ មានប៊ូតុង Eco Mode និង Power Mode ថែមទៀតផង

-កាន់តែទំនើបសម្រាប់ មុខងារ (Dual Zone Air Con) ដែលមានមុខងារកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និង អ្នកធ្វើដំណើរ ។ ពិសេសម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរនៅ កាប៊ីនក្រោយ។

-បំពាក់នូវប្រព័ន្ធកម្សាន្ត Touch Screen 8 អ៊ីង មានដូចជា Android Auto & Apple Car play ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទនិងការប្រើប្រាស់ផែនទីកម្ពុជា

-ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ៖
*ABS (ប្រព័ន្ធបញ្ឈប់រថយន្តមិនអោយអូសកង់), BA (ប្រព័ន្ធប្រាំងបញ្ឈប់រថយន្តពេលមានអាសន្ននិងបញ្ឈប់រថយន្តអោយឈប់ក្នុងរយៈចំងាយខ្លីជាងរថយន្តដទៃ), EBD (ប្រព័ន្ធប្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ),
*Hill-Start Assist Control ប្រព័ន្ធប្រាំងជំនួយពេលឡើងចំណោតមិនអោយរអិលថយក្រោយ
*Emergency Brake Signal (ប្រព័ន្ធប្រកាសអាសន្នជាសំឡេង)

បើយើងប្រៀបធៀបពីសមត្ថភាពមហាសាលរបស់ម៉ាស៊ីនជំនាន់ថ្មី និងភាពល្បីល្បាញលើភាពធន់និងរឹងមាំប្រើប្រាស់បានយូរឆ្នាំ នោះHilux Revo V-Edition គឺជាដៃគូដ៏អស្ចារ្យបំផុតរបស់គ្រប់ក្រុមគ្រួសារដែលកំពុងពិចារណាលើរថយន្តដែលមានគុណភាពខ្ពស់ប្រើបានគ្រប់កាលៈទេសៈនិងដំណើរកំសាន្តគ្រប់ស្ថានភាពផ្លូវ។

ពត៌មានលម្អិតរបស់ Hilux Revo V-Edtion 2022 នៅកម្ពុជាលោកអ្នកអាចធ្វើការតាមដានទំព័រផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)ដែលមានដូចជា Facebook Telegram Youtube Website Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតាខេមបូឌា បានតាមរយៈ 017 333 503 រឺ​ 086 333 503៕

TOYOTA RAIZE 2022 តម្លៃត្រឹមជាង២ម៉ឺនដុល្លារបានសម្ពោធជាផ្លូវការស្វាគមន៍ បិណ្ឌទី1

ទីបំផុតរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ2022 ដែលមានតម្លៃត្រឹមតែជាង២ម៉ឺនដុល្លារជាងប៉ុណ្ណោះ ត្រូវបានសម្ពោធជាផ្លូវការហើយនាថ្ងៃទី 22 កញ្ញា 2021 ដោយស្វាគមន៍ថ្ងៃដាក់បិណ្ឌទី1 នារដូវកាលភ្ជុំបិណ្ឌ នេះ បើយោងទៅតាមការផ្សាយផ្ទាល់លើផេកហ្វេសបុកផ្លូវការ Toyota Cambodia ក្តៅៗថ្មីៗមុននេះ ។

រថយន្ត TOYOTA RAIZE ឆ្នាំ2022 នេះត្រូវបានបង្កើតឡើង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យឆើតឆាយ ដែលសាកសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារខ្នាតតូច និងអ្នកជំនួញវ័យក្មេង។ រថយន្តនេះផ្តោតលើការរចនាយ៉ាងពិសេស ឆ្លើយតបទៅតាមការរស់នៅដែលទាន់សម័យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងបំពេញការងារ និងការកម្សាន្ត។

ទន្ទឹមនឹងនេះ រថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ2022 ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា ២ប្រភេទមានដូចជា Mono Tone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ) ។ រី​ឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ 26,500ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ 26,900 ដុល្លារតែប៉ុណ្ណោះ។

ក្រៅពីពណ៌ដែលគួរអោយចាប់អារម្មណ៍ដែលបង្ហាញពីការរស់នៅសម័យថ្មីហើយ រថយន្តបានផលិតឡើងដោយបំពាក់នូវបច្ចេកវិទ្យា និងការរច​នាយ៉ាងពិសេសដូចខាងក្រោម ៖

១. ផ្នែកខាងក្នុងដ៏ទំនើប
-និយាយពី TOYOTA RAIZE ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ 4,030ម.​ម ទទឹងរថយន្ត 1,710ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល 1,635ម.ម គម្លាតកង់មុខក្រោយ 2,525ម.ម និងកំពស់ពីដីដល់បាតរថយន្ត 200ម.ម ដែលអំណោយផលបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ

-ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅ ជាពណ៌ដែលពេញនិយមទូទៅមាននៅក្នុងរថយន្តប្រណិត លក្ខណៈបែបស្ព័រប៉ុណ្ណោះ។ លើសពីនេះកៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងសោភ័ណ្ឌភាពហើយទាំងនេះត្រូវបានបំពាក់លើរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២
-រថយន្ត TOYOTA RAIZE បំពាក់ដោយកុងទ័រសម័យថ្មីប្រភេទអេក្រង់ TFT បែបDigital ទំហំ7អ៊ីញ
-ប្រព័ន្ធកម្សាន្ត Touch Screen មានទំហំ8អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល

២. ផ្នែកម៉ាស៊ីន

-ទំហំស៊ីឡាំងម៉ាស៊ីន1.0L បំពាក់Turbo Charger បង្កើតកម្លាំងបាន 96សេះ និងកម្លាំងអូសរហូតដល់ 140 ញ៉ូវតុនម៉ែត្រ
-ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និង​ជួយសន្សំសំចៃខ្ពស់

៣. ប្រព័ន្ធសុវត្ថិភាព

-បំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ជាប្រព័ន្ធជំនួយពេលចេញពីចំណត និង Blind Spot Monitoring (BSM) ជាប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត

-ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ដែលជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោតចោត​​
-ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS)
-ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ (ABS)
-ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD)
-ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC)
-កាំម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist, និងពោងសុវត្ថិភាពចំនួន 8 ការពារអ្នកបើកបរ និងអ្នករួមដំណើរ។

ចង់ដឹងច្បាស់ពីរូបរាង សមត្ថភាពខ្លាំង នៃ រថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ2022 នេះ លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ​ បានភ្លាមៗ ដើម្បីកក់ទុកមុន លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503 ។

Toyota Hilux ២០២២ នៅប្រទេសជិតខាងចេញហើយ តើនៅក្នុងប្រទេសកម្ពុជា អាចចេញលក់ទាន់ភ្ជុំបិណ្ឌទេ?

Toyota Hilux ល្បីបំផុតខាងធន់ រឹង​ម៉ាំ ទំនុកចិត្ត និងសុវត្ថិភាព ហើយស៊េរី Hilux ២០២២ ល្បីថាទំនើបនិង បំពាក់មុខងារពិសេសៗ ជាច្រើន ។ តើ Toyota Hilux Revo Rally ២០២២ នៅកម្ពុជា នឹងចេញលក់នៅពេលណាហើយមានអ្វីពិសេស?

មុននឹងស្រាយចម្ងល់ខាងលើនេះ ងាកទៅមើលពេលកន្លងទៅ ប្រទេសថៃ ដែលក្រុមហ៊ុនតូយ៉ូតានៅទីនោះ កាលពីឆ្នាំទៅ បានបង្ហាញ រថយន្ត Toyota Hilux Rocco ២០២១ ជាមួយរូបរាងប្លែក និង បច្ចេកវិទ្យាទំនើបនោះ គឺដូចគ្នាទាំងស្រុង នឹង Toyota Hilux Revo Rally ២០២១ ខុសគ្នា ត្រឹមតែចង្កូតឆ្វេងស្តាំប៉ុណ្ណោះ ។ មកដល់ឆ្នាំថ្មីនេះ កាលពីខែសីហា ក្រុមហ៊ុនតូយ៉ូតាប្រទេសថៃ បានបង្ហាញ នូវ រថយន្តត្រកូល Hilux ដដែល តែសមត្ថភាព និង ការរចនាកាន់តែស្អាតប្លែកជាងមុន ព្រមទាំងបំពាក់នូវ ការរចនាផ្នែកខាងក្រៅបែបស្ព័រ អមនិមិត្តសញ្ញា Gazoo Racing។ ដូចនេះដែរ តើមានអ្វីខ្លះទៀតដែលប្លែកសម្រាប់ រថយន្តនេះ ។ ខាងក្រោមនេះ គឺបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុត ដែលបានភ្ជាប់មកជាមួយ Hilux Revo GR Sport របស់ថៃ ៖

-កាន់តែពិសេសជាងនេះទៀត បន្ថែមពីលើកញ្ចប់សុវត្ថិភាពដែលមានស្រាប់របស់ Hilux មានដូចជា DRCC (Dynamic Radar Cruise Control), LDA (Lane Departure Alert) និង PCS (Pre Collision System) ម៉ូដែល ២០២២ បានបំពាក់មុខងារ កាមេរ៉ា ៣៦០ ដែលបង្ហាញរូបភាពមួយជុំរថយន្តតែម្ដង ។

-មុខងារ ប្រព័ន្ធសុវត្ថិភាព ពេលថយក្រោយ Rear Cross Traffic Alert ។​
-កាន់តែទំនើបសម្រាប់ មុខងារ (Dual Zone Air Con) ដែលមានមុខងារកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និង អ្នកធ្វើដំណើរ ហើយក៏មានម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយដែរ ។

-ហើយក៏មានមុខងារ Android Auto និង Apple Car play

-កម្លាំងម៉ាស៊ីន ចំណុះ ២,៨ លីត្រដែលផលិតកម្លាំងបាន ២០១ សេះ កម្លាំងអូសទាញរហូតដល់ ៥០០ ញ៉ូវតុនម៉ែត្រ ។ ប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ ដែលអាចប្រើប្រាស់បានទាំង លេខ ដៃ និង លេខអូតូ ។ ជាមួយគ្នានេះដែរ ក៏បានបំពាក់មុខងារនៃការបើកបរ (Power Mode / Eco Mode) ។

ហេតុនេះទើបខាងសារព័ត៌មាន Square Car បានហៅទូរស័ព្ទសាកសួរ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ថាតើ រថយន្តនេះនឹងមានវត្តមានក្នុងកម្ពុជាក្នុងពេលដ៏ខ្លីនេះទេ? តើ Toyota Hilux Revo Rally ២០២២ មានលក្ខណៈពិសេសដូច Hilux Revo GR Sport ដែរទេ ?

ទាក់ទិននិង ចម្ងល់នេះ ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា “ រថយន្ត Toyota Hilux Rocco នៅប្រទេសថៃ ចំណែកនៅកម្ពុជា ជាទូទៅស្គាល់ថា Toyota Hilux Revo Rally ដែលម៉ូឌែល ២០២២ នេះនឹងមានការប្តូររូបរាង និង បច្ចេកវិទ្យា ដែលកាន់តែធ្វើអោយរថយន្តម៉ូឌែលនេះមានលក្ខណៈទំនើប ផាសុខភាព សមត្ថភាព និង ប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ក្នុងការបើកបរ” ។ ក្រុមហ៊ុនបានបន្ថែមទៀតថា “ការមកដល់នៃរថយន្តប្រភេទ Toyota Hilux Revo Rally ២០២២ នេះ និង មកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ រួមជាមួយនិង អប់សិន ដ៏ពិសេសមួយចំនួនលើសម៉ូឌែលឆ្នាំ ២០២១ ផងដែរ។”

តោះមកចូលមើលពីចំណុចថ្មីៗ ចុងក្រោយរបស់រថយន្ត Hilux Revo Rocco ២០២២  នេះ សូមចូលទាន់កាន់ លីងដើម្បីដឹងបន្ថែម Hilux Revo GR Sport ใหม่ กระบะสายพันธุ์สปอร์ต ถ่ายทอดจิตวิญญาณจากสนามแข่งระดับโลก – YouTube

សម្រាប់ Hilux Revo Rally ២០២២ នៅកម្ពុជា លោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​  Telegram Youtube Website Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានតាមរយៈ 017 333 503 រឺ​ 086 333 503 ។