ភ្នំពេញថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានរៀបចំកម្មវិធី ចាប់រង្វាន់ដ៏ធំបំផុតមួយសម្រាប់អតិថិជន ដែលបានជាវរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
កម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានប្រព្រឹត្តធ្វើឡើងនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្រាប់អតិថិជិនដែលបានជាវរថយន្ត ដូចជា Toyota Hilux Revo 2023, Toyota Fortuner 2023, Toyota Corolla Cross 2023 និង Toyota Rush 2023 ក្នុងរយៈពេល៣ខែនេះ។ភ្ញៀវកិតិ្តយសដែលបានចូលរួម ក្នុងកម្មវិធី ចាប់រង្វាន់នេះ មានច្រើនជាង ១០០០នាក់ដែលសុទ្ធសឹងតែជាអតិថិជនរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា។
រង្វាន់ធំៗដែលត្រូវប្រគល់ជូនអតិថិជនក្នុងកម្មវិធីចាប់រង្វាន់នេះរួមមាន៖
១. ឈុតគ្រឿងខ្សែកពេជ្រ និងក្រវិលពេជ្រ តម្លៃ $10,000 ចំនួន 1រង្វាន់
២. ខ្សែកពេជ្រ តម្លៃ $5,000 ចំនួន ២រង្វាន់
៣. ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ចំនួន ១៥រង្វាន់
៤. iPhone 14 Pro Max 256GB ចំនួន ២០រង្វាន់។
សូមជម្រាបថា កម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យនេះ គឺជាលើកដំបូងរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ដែលមានការរចាប់រង្វាន់ជាគ្រឿងពេជ្រ តម្លៃដល់ ១០ ០០០ដុល្លារ សម្រាប់ ផ្តល់ជូនអតិថិជនដែលបានជាវរថយន្តពីក្រុមហ៊ុន។
បន្ថែមពីនេះទៀត អតិថិជនពុំចាំបាច់រង់ចាំរថយន្តយូរនោះទេ រាល់ពេលទិញរថយន្តភ្លាមអតិថិជន អាចយករថយន្តចេញបានភ្លាមៗតែម្តង។
ជាមួយគ្នានេះដែរ លោកអ្នកក៏អាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយ ទាំងនេះបានភ្លាមៗ៖
១. ទីស្នាក់ការកណ្ដាល សាខាទឹកថ្លា ៖ 017 222 730 / 017 222 856
២. ទីស្នាក់លក់សាខា បឹងកេងកង៖ 017 333 730 / 017 555 956
៣. ទីស្នាក់ការលក់ សាខា ទួលសង្កែ៖ 017 222 733 / 017 222 431
៤. ទីស្នាក់ការលក់សាខា ខេត្តបាត់ដំបង៖ 017 333 421 / 017 333 455
៥. ទីស្នាក់ការលក់សាខា ខេត្តសៀមរាប៖ 017 222 557 / 017 222 415
ឬលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម
Facebook: Toyota Cambodia
Telegram: Toyota Cambodia
YouTube: Toyota Cambodia
Website: Toyota Cambodia
Instagram: Toyota Cambodia។