ក្រុមហ៊ុន SDB Group បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃយុគសម័យយានយន្តអគ្គិសនី៖ រៀបចំកម្មវិធីសម្ពោធជាមហោឡារិក និងប្រគល់រថយន្តអគ្គិសនីវៃឆ្លាត Lynk & Co Z20 ជាផ្លូវការ ក្នុងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលត្រឹមតែ ២២,៨០០ ដុល្លារ ក្រោមស្នាមញញឹម និងការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ពីសំណាក់អតិថិជន។
នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាយានយន្តអគ្គិសនីកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការផ្លាស់ប្តូរការរស់នៅឆ្ពោះទៅរកភាពស៊ីវិល័យប្រកបដោយនិរន្តរភាព ក្រុមហ៊ុន SDB Group ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្តម៉ាកល្បីកម្រិតអន្តរជាតិ Lynk & Co ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្កើតព្រឹត្តិការណ៍ដ៏រំភើប និងអស្ចារ្យបំផុតប្រចាំឆ្នាំ តាមរយៈការរៀបចំកម្មវិធី «ការសម្ពោធជាផ្លូវការ និងប្រគល់រថយន្តម៉ូដែលថ្មី Lynk & Co Z20 ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងនៅក្នុងអគារតាំងបង្ហាញដ៏ទំនើបនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍Lynk & Co Space Phnom Penh ដែលជាបេះដូងនៃការបង្ហាញបច្ចេកវិទ្យាយានយន្តឈានមុខគេ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដៃគូយុទ្ធសាស្ត្រ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងអតិថិជន និងអ្នកគាំទ្រក្រុមហ៊ុន Lynk & Co យ៉ាងច្រើនកុះករ ដែលធ្វើឱ្យបរិយាកាសនៅក្នុងសាលពិព័រណ៍ទាំងមូលពោរពេញដោយភាពអ៊ូអរ រំភើប និងស្ញប់ស្ញែងជាពន់ពេក។
លោក Henry Hu អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន SDB Group ថ្លែងសុន្ទរកថាគន្លឹះ និងបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ
បន្ទាប់ពីពិធីបើកជាផ្លូវការ លោក Henry Hu អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន SDB Group បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ចែករំលែកយ៉ាងស៊ីជម្រៅជាមួយភ្ញៀវកិត្តិយសទាំងអស់អំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុន។ លោក Hu បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនកម្ពុជាទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្តយ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងដល់ម៉ាកសញ្ញ Lynk & Co ព្រមទាំងរថយន្តម៉ូដែល Z20 ថ្មីស្រឡាងនេះ
នៅក្នុងខ្លឹមសារនៃសុន្ទរកថាដ៏មានអត្ថន័យនោះ លោក Henry Hu បានសង្កត់ធ្ងន់ថា៖
«ថ្ងៃនេះ យើងនាំយករថយន្តអគ្គិសនីជំនាន់ថ្មីដែលមានគុណភាពឈានមុខគេលើពិភពលោកគឺ Lynk & Co Z20 មកកាន់ទីផ្សារប្រទេសកម្ពុជា។ នេះមិនត្រឹមតែជាការបង្ហាញខ្លួននៃផលិតផលដ៏ទំនើបចុងក្រោយបង្អស់នោះទេ ប៉ុន្តែវាគឺជាស្ពានចម្លងដ៏សំខាន់ដែលភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ ជីវិតដ៏ស្រស់បំព្រង និងអនាគតបៃតង។ យើងនឹងយកឱកាសនេះដើម្បីបន្តលើកកម្ពស់បទពិសោធន៍ម៉ាកសញ្ញា ពង្រីកប្រព័ន្ធអេកូឡូស៊ីយុទ្ធសាស្ត្រឱ្យកាន់តែទូលំទូលាយ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្កើតបទពិសោធន៍ធ្វើដំណើរដ៏ឆ្លាតវៃ ងាយស្រួល និងសម្បូរបែបសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ។
លោក Henry Hu ក៏បានប្រកាសបន្ថែមទៀតថា ក្រុមហ៊ុន SDB Group បានឈានដល់កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ នេះជាសញ្ញាសម្គាល់នៃការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនូវធនធានប្រកបដោយសក្តានុពលរបស់ភាគីទាំងសងខាង ដើម្បីរួមគ្នាបើកទំព័រថ្មីនៃការរួមបញ្ចូលគ្នារវាង “រថយន្តឆ្លាតវៃ និងជីវិតឌីជីថល”។ ទៅថ្ងៃអនាគត ក្រុមហ៊ុន SDB Group នឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាអភិវឌ្ឍន៍រយៈពេលវែង ដោយចាប់ដៃជាមួយការិយាល័យកណ្តាល Lynk & Co, ក្រុមហ៊ុន Cellcard និងដៃគូដទៃទៀត ដើម្បីបន្តពង្រឹងវត្តមាននៅក្នុងទីផ្សារកម្ពុជា បន្តធ្វើឱ្យប្រសើរឡើងនូវមុខងារផលិតផល និងសេវាកម្មក្រោយការលក់ បង្កើតតម្លៃដែលលើសពីការរំពឹងទុកសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មយានយន្តនៅក្នុងប្រទេសកម្ពុជា។
ការថ្លែងសុន្ទរកថារបស់លោក Henry Hu បានទទួលការទះដៃអបអរសាទរយ៉ាងខ្លាំងក្លាពីភ្ញៀវកិត្តិយសទាំងអស់ ។
ការបើកបង្ហាញរូបរាងដ៏ប្រណិតរបស់ Lynk & Co Z20 ជាមួយតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ធ្វើឱ្យបរិយាកាសក្នុងកម្មវិធីផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង

រថយន្តអគ្គិសនីម៉ូដែលថ្មីចុងក្រោយបំផុត Lynk & Co Z20។ នៅក្រោមពន្លឺភ្លើងព័ណ៌ឆើតឆាយ សំឡេងតន្ត្រីដ៏រំភើបញាប់ញ័រ និងការបង្ហាញទម្រង់សិល្បៈដ៏រស់រវើក វាំងននត្រូវបានបើកឡើងជាផ្លូវការ ដោយបង្ហាញនូវរូបរាងដ៏ប្រណីត ទាន់សម័យ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់នៃ Lynk & Co Z20។
រថយន្ត Lynk & Co Z20 បានទាក់ទាញខ្សែភ្នែកភ្ញៀវចូលរួមទាំងអស់ភ្លាមៗ ជាមួយនឹងការរចនាម៉ូតយ៉ាងទាក់ទាញបែប Aerodynamic, ប្រព័ន្ធភ្លើង LED ដ៏ទំនើប និងផ្នែកខាងក្នុង (Interior) ដែលបំពាក់ដោយបច្ចេកវិទ្យា Digital Cockpit វៃឆ្លាតដែរផ្ដល់នូវផាសុកភាពខ្ពស់ ។
ក្រុមហ៊ុន SDB Group បានប្រកាសជាផ្លូវការថា រថយន្តអគ្គិសនីលំដាប់ប្រណីត និងវៃឆ្លាត Lynk & Co Z20 នេះ ត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ២២,៨០០ ដុល្លារ (22,800$) តែប៉ុណ្ណោះ!

នៅក្នុងវគ្គថតរូបជុំគ្នា(Group Delivery)បន្ទាប់មក លោក Henry Hu អគ្គនាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន SDB Group និង លោក John ប្រធានក្រុមហ៊ុន LX Group ព្រមទាំងម្ចាស់រថយន្តវគ្គដំបូងទាំងអស់ នឹងក្នុងគ្រួសារ បានឡើងលើឆាករួមគ្នាដើម្បីថតរូបទុកជាអនុស្សាវរីយ៍ ដោយកត់ត្រានូវវិនាទីប្រវត្តិសាស្ត្រដ៏កក់ក្តៅ និងពោរពេញដោយក្តីរីករាយនេះ។ នៅក្នុងកម្មវិធី ផ្កាស្រស់ៗត្រូវបានរៀបចំយ៉ាងស្អាត រួមជាមួយការទះដៃអបអរសាទរយ៉ាងខ្លាំងក្លា ខណៈដែល អតិថិជនគ្រប់រូបសុទ្ធតែពោរពេញដោយស្នាមញញឹម ភាពរីករាយ និងសុភមង្គល។
កិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លា៖ ចាប់ដៃគូសហការជាមួយ ក្រុមហ៊ុន Cellcard និងក្រុមហ៊ុនធានារ៉ាប់រងទូទៅអង្គរ (Angkor General Insurance) ដើម្បីផ្តល់ការការពារគ្រប់ជ្រុងជ្រោយក្នុងការប្រើប្រាស់រថយន្ត
ចំណុចលេចធ្លោនៃពិធីសម្ពោធនេះ មិនត្រឹមតែស្ថិតនៅលើផលិតផល និងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់របស់ក្រុមហ៊ុន Lynk & Co ចំពោះជីវិតឌីជីថល និងសុវត្ថិភាពរបស់ម្ចាស់រថយន្តគ្រប់កាលៈទេសៈ។
ការភ្ជាប់ទំនាក់ទំនងឌីជីថល៖ ក្រុមហ៊ុន Cellcard ដែលជាដៃគូយុទ្ធសាស្ត្រ បានផ្តល់កាដូដ៏ពិសេស និងមានតម្លៃសម្រាប់ម្ចាស់រថយន្ត Lynk & Co Z20 ថ្មីគ្រប់រូប គឺស៊ីមកាតពិសេសដែលរចនាឡើងដោយឡែកពីក្រុមហ៊ុន Cellcard ។ ស៊ីមកាតនេះភ្ជាប់មកជាមួយកញ្ចប់អ៊ីនធឺណិត 5G ល្បឿនលឿនផ្តាច់មុខ ដែលអាចដំណើរការយ៉ាងល្អឥតខ្ចោះជាមួយប្រព័ន្ធអ៊ីនធឺណិតឆ្លាតវៃនៅលើរថយន្ត Lynk & Co Z20 ធ្វើឱ្យម្ចាស់រថយន្តអាចរីករាយជាមួយប្រព័ន្ធឌីជីថលល្បឿនលឿនដោយគ្មានការរអាក់រអួលក្នុងការបើកបរប្រចាំថ្ងៃ និងធ្វើឱ្យរាល់ការធ្វើដំណើរកាន់តែមានភាពឆ្លាតវៃ និងរីករាយ។
ការការពារក្នុងការធ្វើដំណើរ ៖ ក្រុមហ៊ុន SDB Group បានប្រកាសពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រស៊ីជម្រៅជាមួយក្រុមហ៊ុនធានារ៉ាប់រងទូទៅអង្គរ (Angkor General Insurance) ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូននូវកញ្ចប់ធានារ៉ាប់រងពិសេសដែលរចនាឡើងយ៉ាងលម្អិតសម្រាប់ម្ចាស់រថយន្ត Lynk & Co Z20 ទាំងអស់។ ក្រុមហ៊ុនធានារ៉ាប់រងទូទៅអង្គរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូនម្ចាស់រថយន្ត
Lynk & Co នូវសេវាកម្មទាមទារសំណងកម្រិត VIP យ៉ាងរហ័ស វិជ្ជាជីវៈ និងសេវាកម្មការពារ
សុវត្ថិភាព ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីធានាថាម្ចាស់រថយន្តគ្រប់រូបទទួលបានភាពកក់ក្តៅ និងទំនុកចិត្តទ្វេដងនៅពេលបើកបរ។ ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់អតិថិជននេះ បានបង្ហាញយ៉ាងច្បាស់ពីប្រព័ន្ធសេវាកម្មស្តង់ដារអន្តរជាតិខ្ពស់របស់ម៉ាកសញ្ញា Lynk & Co។
ភាពកម្មវិធីចាប់ឆ្នោតផ្សងសំណាងចំនួន ៤ វគ្គ បង្កើតភាពសប្បាយរីករាយពេញកម្មវិធី ភាពពេញចិត្តរបស់អតិថិជនលើសពីការរំពឹងទុក
ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ និងការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី ក៏មានការបញ្ចូលនូវកម្មវិធីចាប់ឆ្នោតផ្សងសំណាង (Lucky Draw) ចំនួន ៤ វគ្គដែលបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់។ ដំណើរការនៃការចាប់ឆ្នោតត្រូវបានធ្វើឡើងដោយផ្អែកលើគោលការណ៍ចំហ និងតម្លាភាពបំផុត។ នៅពេលដែលអ្នកឈ្នះរង្វាន់ធំៗដូចជា គ្រឿងប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ និងកាដូអនុស្សាវរីយ៍ដ៏ប្រណិតៗត្រូវបានប្រកាសម្តងមួយៗ សំឡេងហ៊ោកញ្ជ្រៀវ និងការអបអរសាទរបានបន្លឺឡើងមិនដាច់ ដែលធ្វើឱ្យព្រឹត្តិការណ៍ទាំងមូលក្លាយជាកម្មវិធីជួបជុំដ៏រីករាយបំបាត់ភាពនឿយហត់។
ពិធីសម្ពោធ និងប្រគល់រថយន្តថ្មី Lynk & Co Z20 នេះ ត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ និងលើសពីការរំពឹងទុក ជាមួយការកោតសរសើរមិនដាច់ពីមាត់។ សម្រាប់ក្រុមហ៊ុន SDB Group ជោគជ័យដ៏ធំបំផុតគឺការធ្វើឱ្យអតិថិជនគ្រប់រូបដែលបានចូលរួមត្រឡប់ទៅវិញដោយភាពរីករាយ និងពេញចិត្តជាទីបំផុត។ ម្ចាស់រថយន្តដែលបានទទួលរថយន្តនៅក្នុងកម្មវិធីបានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដែលបានជ្រើសរើសរថយន្តអគ្គិសនីឆ្លាតវៃ Lynk & Co Z20 ដោយពួកគេបានលើកឡើងថា ការរចនាដ៏ស្រស់ស្អាត បច្ចេកវិទ្យាដ៏ទំនើប និងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ២២,៨០០ ដុល្លារអាមេរិក គឺជាជម្រើសដ៏ល្អបំផុត និងមានតម្លៃសមរម្យបំផុតដែលមិនធ្លាប់មាននៅក្នុងទីផ្សាររថយន្តលំដាប់អន្តរជាតិនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លើសពីនេះ វត្តមានស៊ីមកាត Cellcard 5G, ការការពារកម្រិត VIP ពីក្រុមហ៊ុនធានារ៉ាប់រងអង្គរ ព្រមទាំងកម្មវិធីចាប់ឆ្នោតដ៏រីករាយ បានធ្វើឱ្យពួកគេមានអារម្មណ៍កក់ក្តៅ និងទទួលបានការផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ពីគ្រួសារធំរបស់ Lynk & Co។
ពិធីសម្ពោធដ៏អស្ចារ្យដែលរួមបញ្ចូលគ្នារវាងទស្សនីយភាព សំឡេង និងបច្ចេកវិទ្យាដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពដ៏រឹងមាំរបស់ក្រុមហ៊ុន SDB Group ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំការផ្លាស់ប្តូរទីផ្សាររថយន្តថាមពលថ្មីនៅក្នុងប្រទេសកម្ពុជាផងដែរ។ គេអាចរំពឹងទុកបានថា រថយន្ត Lynk & Co Z20 ដែលមានបច្ចេកវិទ្យាឆ្លាតវៃ និងបរិស្ថានបៃតង នឹងទទួលបានការពេញនិយមយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយជាវត្តមានរថយន្តអគ្គិសនីដ៏ស្រស់ស្អាតបំផុតនៅលើដងផ្លូវនានាក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
ព័ត៌មានបន្ថែម និងការកក់សម្រាប់ការបើកបរសាលក្បង (Test Drive) សូមទំនាក់ទំនង
អាសយដ្ឋានអគារតាំងបង្ហាញ៖
1. Lynk & Co Space Phnom Penh (អគារតាំងបង្ហាញមជ្ឈមណ្ឌល Lynk & Co ភ្នំពេញ)
2. Lynk & Co House (ស្ថិតនៅកែងស្តុបផ្លូវបំបែកទៅកាន់ផ្សារទំនើប អ៊ីអន ២ / AEON 2)
ទូរស័ព្ទទំនាក់ទំនង៖ 015 35 35 49 | 078 91 19 50
ទំព័របណ្តាញសង្គមផ្លូវការ ៖
1. ទំព័រ (Facebook): Lynk & Co Cambodia
2. លីងទំព័រហ្វេសប៊ុក៖ : https://www.facebook.com/share/18cTD2w9m8/?mibextid=wwXIfr





