Thursday, July 30, 2026
Google search engine
HomeSpecialអបអរសាទរ! SOUEAST ប្រកាសសម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយកំពូលរថយន្ត SUV យុទ្ធសាស្ត្រទាំង ៣ ម៉ូឌែល ដោយនាំមកនូវយុគសម័យថ្មី "EASE YOUR LIFE"

អបអរសាទរ! SOUEAST ប្រកាសសម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយកំពូលរថយន្ត SUV យុទ្ធសាស្ត្រទាំង ៣ ម៉ូឌែល ដោយនាំមកនូវយុគសម័យថ្មី “EASE YOUR LIFE”

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន Z​​ D G (CAMBODIA) Co., Ltd. បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការ​ ម៉ាករថយន្ត SOUEAST ប្រចាំប្រទេសកម្ពុជា ដោយជោគជ័យនាថ្ងៃច័ន្ទ ទី​២៧ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON Riverside Hotel Phnom Penh។ ក្រោមប្រធានបទ “EASE YOUR LIFE” ម៉ាករថយន្ត SOUEAST បានប្រកាសជាសាធារណៈ ចូលក្នុងទីផ្សារកម្ពុជា ព្រមទាំងបានដាក់បង្ហាញកំពូលរថយន្ត SUV យុទ្ធសាស្ត្រចំនួន ៣ ម៉ូឌែល គឺ S07, S07 DM និង S08 DM ដែលជាការបោះជំហានដ៏សំខាន់មួយក្នុងការប្រកាសពង្រីកខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។

ព្រឹត្តិការណ៍នេះបានទទួលស្វាគមន៏ និងអបអរសាទរ ក្រោមវត្តមានភ្ញៀវកិត្តិយសប្រមាណ ២០០ នាក់ រួមមានតំណាងមកពីដៃគូអភិវឌ្ឍន៍រដ្ឋ និងឯកជន ដៃគូពាណិជ្ជកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នសារព័ត៌មាន និងថ្នាក់ដឹកនាំក្នុងឧស្សាហកម្មយាន្តយន្ត ដើម្បីចូលរួមធ្វើជាសក្ខីភាព ក្នុងការបង្ហាញខ្លួនជាផ្លូវការរថយន្ត SOUEAST នៅក្នុងប្រទេសកម្ពុជា។

ការបង្ហាញរូបរាងជាផ្លូវការនៃកំពូលរថយន្ត SUV យុទ្ធសាស្ត្រទាំង ៣ ម៉ូឌែល
និងផ្តល់ជូនការធានាទៅលើ រថយន្ត​
SOUEAST ដ៏គួរឲភ្ញាក់ផ្អើល

ក្នុងនាមជាខ្សែស្រឡាយរថយន្តដំបូងរបស់ SOUEAST នៅប្រទេសកម្ពុជា កំពូលរថយន្ត SUV ដែលបានដាក់លក់ថ្មីទាំង ៣ ម៉ូឌែលនេះ មានជម្រើសទាំងម៉ាស៊ីន Plug-in Hybrid (សាំងលាយអគ្គិសនី) និង រថយន្តប្រើប្រាស់ម៉ាស៊ីនសាំង ដោយផ្តល់ជូននូវដំណោះស្រាយនៃការធ្វើដំណើរបែបពហុបំណងសម្រាប់អតិថិជនកម្ពុជា។

តម្លៃលក់ជាផ្លូវការដែលបានប្រកាសក្នុងព្រឹត្តិការណ៍នេះរួមមាន៖

  • SOUEAST S07 :         $28,800 ដុល្លារអាមេរិក
  • SOUEAST S07 DM : $30,800 ដុល្លារអាមេរិក
  • SOUEAST S08 DM : $35,800 ដុល្លារអាមេរិក

អ្វីដែលកាន់តែពិសេស ក្រុមហ៊ុន SOUEAST បានផ្តល់ជូនការធានា ដ៏គួរឲភ្ញាក់ផ្អើល ជូនទៅដល់អតិថិជន ដោយរាល់ការកក់លើម៉ូឌែលណាមួយ របស់ រថយន្ត SOUEAST ចាប់ពីថ្ងៃសម្ពោធ រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦​នេះ និងទទួលបានការធានា ទៅលើម៉ាស៊ីន រយះពេល ១០ឆ្នាំ ឬស្មើនិង ១ លានគីឡួ ។

ត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើដំណើរលក្ខណៈគ្រួសារ ការធ្វើដំណើរក្នុងទីក្រុង និងការធ្វើដំណើរបែបពាណិជ្ជកម្ម កំពូលរថយន្តទាំង ៣ ម៉ូឌែលនេះ បានបូកបញ្ចូលគ្នានូវរចនាបថទំនើបបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ លំហខាងក្នុងធំទូលាយ និងសុវត្ថិភាពខ្ពស់ ក្នុងតម្លៃដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។

ការប្តេជ្ញាចិត្តចំពោះការពង្រីកខ្លួនរយៈពេលវែងនៅកម្ពុជា

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក ​ទីម​ ចឹង Tim Zheng ជាតំណាងក្រុមហ៊ុន SOUEAST បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួនក្នុងទីផ្សារប្រទេសកម្ពុជា។

បន្ទាប់ពីការសិក្សាស្រាវជ្រាវទីផ្សារយ៉ាងស៊ីជម្រៅមក គាត់បានកត់សម្គាល់ឃើញថា អតិថិជនកម្ពុជាមានតម្រូវការយ៉ាងខ្លាំងលើរថយន្ត SUV លក្ខណៈគ្រួសារដែលមានទំហំធំទូលាយ ប្រកួតប្រជែង ប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ហេតុនេះ SOUEAST នឹង ផ្តោតសំខាន់លើផ្នែករថយន្ត SUV គ្រួសារប្រភេទ៧ កៅអី ដោយផ្តល់ជូននូវជម្រើសរថយន្តប្រើប្រាស់សាំង និងរថយន្តប្រភេទ Plug-in Hybrid (DM) សាំងលាយអគ្គិសនី ដើម្បីឆ្លើយតបទៅតាមតម្រូវការចម្រុះរបស់អតិថិជនក្នុងស្រុក។នាឱកាសនោះដែរ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Z D G (CAMBODIA) CO., LTD. បាន​អញ្ជើញឡើងថ្លែងសន្ទរកថា សំណេះសំណាល ដោយបានបញ្ជាក់ថា​ ទៅអនាគត SOUEAST នឹងបន្តនាំចូលនូវផលិតផលដែលមានគុណភាព​ នឹងមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ ព្រមទាំងបន្តពង្រឹងបច្ចេកវិទ្យាឆ្លាតវៃ
សេវាកម្មក្រោយពេលលក់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ ផ្តល់ជូនសេវាកម្មដ៏ល្អជូនអតិថិជន ព្រមទាំង បទពិសោធន៍នៃការប្រើប្រាស់ ពេញមួយជីវិតនៃរថយន្ត។

  • ក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៊ិនសួរេន ម.ក (Angkor General Insurance PLC.)
  • គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក (HFC (CAMBODIA) MICROFINANCE PLC.)

កិច្ចសហប្រតិបត្តិការទាំងនេះនឹងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីក្នុងស្រុករបស់ SOUEAST ឱ្យកាន់តែរឹងមាំ ដោយផ្តល់ជូនអតិថិជននូវដំណោះស្រាយធានារ៉ាប់រងរថយន្ត និងសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ បង្កើតបានជាបទពិសោធន៍នៃការប្រើប្រាស់ និងគ្រប់គ្រងរថយន្តកាន់តែងាយស្រួល ព្រមទាំងឥតព្រួយបារម្ភ។

បន្ថែមលើសពីនេះ មិនត្រឹមតែជានិមិត្តរូបនៃការចាប់ផ្តើមភាពជាដៃគូរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទំនុកចិត្តរួមរបស់យើងចំពោះអនាគតដ៏ភ្លឺស្វាងនៃទីផ្សាររថយន្តនៅកម្ពុជាផងដែរ។ យើងជឿជាក់ថា តាមរយៈការបំពេញបន្ថែមនូវសមត្ថភាពរបស់គ្នាទៅវិញទៅមក និងការចែករំលែកធនធាន កិច្ចសហការនេះនឹងជួយជំរុញការអភិវឌ្ឍទីផ្សាររថយន្ត និងផ្តល់នូវផលិតផល និងសេវាកម្មដែលកាន់តែសម្បូរបែប និងមានតម្លៃជូនដល់អតិថិជន។

ពង្រីកបណ្តាញលក់ និងសេវាកម្ម

ក្នុងនាមជាដៃគូផ្លូវការរបស់ SOUEAST នៅកម្ពុជា ក្រុមហ៊ុន Z​ D G (CAMBODIA) Co., Ltd. នឹងប្រើប្រាស់មជ្ឍមណ្ឌលតាំងបង្ហាញរថយន្ត 4S ដ៏ធំរបស់ខ្លួននៅលើមហាវិថីព្រះមុនីវង្ស ដើម្បីផ្តល់ជូននូវសេវាកម្មផ្នែកលក់ សេវាកម្មថែទាំក្រោយពេលលក់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការថែទាំអតិថិជនបានយ៉ាងធំទូលំទូលាយ។

ក្រុមហ៊ុនក៏មានផែនការពង្រីកបណ្តាញការលក់ និងមជ្ឈមណ្ឌលសេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីធានាបាននូវសេវាកម្មប្រកបដោយវិជ្ជាជីវះ ប្រសិទ្ធភាព និងភាពជឿជាក់សម្រាប់អតិថិជននៅទូទាំងប្រទេសកម្ពុជា។

ការចាប់ផ្តើមទំព័រប្រវត្តិសាស្ត្រថ្មី

ការសម្ពោធម៉ាករថយន្ត SOUEAST  ជាផ្លូវការនៅប្រទេសកម្ពុជានេះ គឺជាដំណើរការអភិវឌ្ឍន៏ដ៏សំខាន់មួយទៀតក្នុងយុទ្ធសាស្ត្រពង្រីកខ្លួនជាសកលរបស់ SOUEAST។

ដឹកនាំដោយទស្សនវិជ្ជារបស់ម៉ាក គឺ “EASE YOUR LIFE” ក្រុមហ៊ុន SOUEAST នៅតែបន្តប្តេជ្ញាចិត្តក្នុងការនាំមកនូវផលិតផលប្រកបដោយ បច្ចេកវិទ្យាទំនើប និងសេវាកម្មដែលផ្អែកលើអតិថិជនជាគោល។ រួមគ្នាជាមួយដៃគូក្នុងស្រុក ម៉ាករថយន្ត SOUEAST នេះរំពឹងថានឹងបង្កើតបទពិសោធន៍ធ្វើដំណើរកាន់តែឆ្លាតវៃ មានសុវត្ថិភាពខ្ពស់ និងប្រសើរ ជាងមុន ខណៈពេលដែលចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃឧស្សាហកម្មយានយន្តនៅកម្ពុជា។

អំពី SOUEAST គឺជាម៉ាក រថយន្តអន្តរជាតិដែលផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែឆ្លាតវៃ ប្រកបដោយផាសុកភាព និងសុវត្ថិភាព ។ ដឹកនាំដោយទស្សនវិជ្ជារបស់ម៉ាក “EASE YOUR LIFE” SOUEAST ផ្តោតលើការបង្កើតថ្មីផ្នែកបច្ចេកវិទ្យា គុណភាពផលិតផលខ្ពស់ និងសេវាកម្មដែលយកអតិថិជនជាអទិភាព ខណៈពេលដែលបន្តបង្កើនល្បឿនឥតឈប់ឈរនៃការពង្រីកខ្លួនជាសកល។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រតិបត្តិការក្នុងស្រុក SOUEAST ប្តេជ្ញាយ៉ាងមុតមាំថា​ នឹងក្លាយជាម៉ាករថយន្តដែលគួរឱ្យទុកចិត្តបំផុតសម្រាប់គ្រួសារនៅទូទាំងពិភពលោក។

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ