All-New Toyota Yaris Cross 2024 ទើបតែបញ្ចេញរូបរាងថ្មីដែលជាប្រភេទរថយន្ត Cross Over SUV ដែលមាន DNA កូនកាត់ជាមួយនិងរថយន្ត Toyota RAV4 និង Toyota Highlander នៅប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការដោយបានធ្វើការផ្លាស់ប្តូរនូវរូបរាងថ្មីទាំងស្រុងផ្លាស់ប្តូរពីតូចមកជាធំដែលកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងទៅលើរថយន្ត All New Toyota Yaris Cross 2024 នេះ។ នេះបយោងតាមគេហទំហ័រនៅប្រទេសឥណ្ឌូនេសី។
ក្រុមហ៊ុន Toyota Cambodia ទើបតែបានដាក់ការបើកទទួលបញ្ជាការកក់ចំពោះរថយន្ត ALL-New Toyota Yaris Cross 2024 នេះនៅក្នុងតម្លៃ 3X,XXX $ ដោយបងប្អូនទាំងអស់គ្នាអាចធ្វើការបញ្ជាកក់បានរថយន្តនេះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
All-New Toyota Yaris Cross 2024 ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងចុងក្រោយបង្អស់តបស់ DNGA Platform ដែលដូចគ្នាទៅនិងរថយន្ត All-New Toyota VIOS 2024 ដែរ ដែលវាមានប្រវែងសរុប 4,310 មីលីម៉ែត្រ ទទឹង 1,170 មីលីម៉ែត្រ កម្ពស់ 1,615 មីលីម៉ែត្រ គម្លាតកង់មុខក្រោយ 2,620 មីលីម៉ែត្រ និងកម្ពស់ពីបាតដី 260 មីលីម៉ែត្រ។
រូបរាងនៃការរចនាដ៏សីវីល័យ ទាន់សម័យ និងទាក់ទាញ
ការរចនាផ្នែកខាងក្រៅនៃរថយន្តនេះគឺផ្តោតទៅលើ ទាន់សម័យ និង ភាពរឹងមាំ ជាមួយនិងផ្នែកខាងក្នុងធំទូលាយ បំពាក់ជាមួយនិងចង្កៀង LED និងអំពូលភ្លើងលំអពេលថ្ងៃ Day Time Running Light អមជាមួយនិងទំហំកង់ 18 អីញ បានធ្វើការបន្ថែមនិងលើកសម្រស់របស់រថយន្តអោយកាន់តែស្រស់ស្អាតនិងមានអំណាចមួយកម្រិតទៀត។ សម្រាប់ទ្វារខាងក្រោយវិញក៏បានធ្វើការបំពាក់មកនូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើងក៏បានដែរ។ All-New Toyota Yaris Cross 2024 ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងចុងក្រោយបង្អស់តបស់ DNGA Platform ដែលដូចគ្នាទៅនឹងរថយន្ត All-New Toyota VIOS 2024 ដែលអេដមីនធ្លាប់បានធ្វើបទបង្ហាញអំពីរថយន្តនេះរួចមកហើយ។
ប្រណិតភាពនៃផ្នែកខាងក្នុង
ផ្នែកខាងមានភាពធំទូលាយ ការរចនាតាមឡូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវភាពស្ព័រនិង
ប្រណិតភាពនៃរថយន្ត SUV ។ ដោយបានធ្វើការបន្ថែមនូវភ្លើងលំអនៅលើដៃទ្វារក៏ដូចជាកុងសូល ( Console ) ចំកណ្តាលដ៏ស្រស់ស្អាត វាក៏បានបំពាក់មកជាមួយនិងកុងទ័រ ឌីជីថល ទំហំ 7 អីញនិង
អេក្រង់កម្សាន្តទំហំ 10.1 អីញដែលអាចប្រើប្រាស់នូវមុខងារ Apple Car Play & Android Auto ដែលប្រើបានដោយមិនចាំបាច់ប្រើខ្សែ។ លើសពីនេះក៏មាននូវមុខងារផ្សេងៗដូចជាកន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែ ម៉ាសីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោតផងដែរ។
ប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរ
រថយន្តនេះក៏បានធ្វើការបំពាក់មកនូវពងសុវត្ថិភាពចំនួន 6 គ្រាប់ដែលអាចធ្វើការការពារបានមួយជុំរថយន្តផងដែរ។ ស្របមកជាមួយនិងប្រព័ន្ធជំនួយហ្វ្រាំងយ៉ាងសម្បូរបែបដូចជា ABS , VSC , TRC , HAC , BA , EBD , ESS លើសពីនេះទៅទៀតវាក៏បានធ្វើការបំពាក់មកនូវមុខងារសុវត្ថិភាពឆ្លាតវៃ Toyota Safety Sense និងមុខងារទំនើបមួយទៀតគឺ BSM & RCTA ដែលជាជំនួយនូវក្នុងការផ្តល់សញ្ញាឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។
ម៉ាស៊ីន
All-New Toyota Yaris Cross បានប្រើប្រាស់មកនូវ ម៉ាសីនសាំង 1.5 លីត្រ 4 សីឡាំង Dual VVT-I ដែលអាចធ្វើការផលិតកម្លាំងសេះបាន 105 សេះនិងកម្លាំងរមួល 132 ញ៉ូតុនម៉ែត្រជាមួយនិងប្រអប់លេខ CVT និងលេខដៃ 5 វគ្គ។ សម្រាប់ការបញ្ជារកក់ចំពោះរថយន្ត All-New Toyota Yaris Cross 2024 នេះបងប្អូនអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុន Toyota Cambodia ដោយផ្ទាល់បានឬក៏បងប្អូនអាចធ្វើការអញ្ជើ្ញញទៅកាន់ក្រុមហ៊ុន Toyota Cambodia ដើម្បីសាកសួរព័ឥមានលំអិតអំពីរថយន្តនេះដោយផ្ទាល់ក៏បានដែរ។
តើខាងក្រុមហ៊ុន Toyota Cambodia និងធ្វើការនាំចូលរថយន្ត Toyota Agya ដែលមានរូបរាងតូចច្រឡឹងនេះចូលមកក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង បន្ថែមទៀត ដែរ ឬទេ?