ទីផ្សាររថយន្តកាន់តែមានច្រើន ជម្រើសរថយន្តក៏កាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់រថយន្ត។ ក្នុងនោះអេដមីន សូមលើកឡើងរថយន្តពីរប្រភេទដែលជាម៉ាកយីហោល្បីរបស់អាមេរិច មានការពេញនិយមប្រើ ហើយមានលំដាប់តម្លៃខ្ទង់ជាង 4ម៉ឺនដុល្លារ ដែលស័ក្តិសមសម្រាប់អតិថិជន នោះគឺម៉ូឌែល Ford Territory និង Chevrolet Equinox។ តោះយើងទៅអានលម្អិតទាំងអស់គ្នា។
Equinox | Ford Territory | |
ម៉ាកយីហោ | ម៉ាកយីហោអាមេរិច ធ្វើការផលិត និងតម្លើងផ្ទាល់នៅសហរដ្ឋអាមេរិច | ម៉ាកយីហោអាមេរិច ដែលធ្វើការតម្លើងផ្ទាល់នៅប្រទេសចិន |
ទំហំម៉ាស៊ីន | 1.5L | 1.5L |
កម្លាំងសេស | 170HP | 160HP |
កម្លាំងរមួល | 275NM | 250NM |
កម្រិតស៊ីសាំង | 7-7.5L | 7.5-8L |
ប៉ុង | ប៉ុង 2 មានភាពបត់បែន ដោយអាចធ្វើការផ្តាច់ប៉ុងប្រើ ប៉ុង1ក្នុងស្ថានភាពផ្លូវលាត និង ប្រើប្រាស់ប៉ុង2 សម្រាប់ស្ថានភាពផ្លូវលំបាក។ | ប្រើប្រាស់ប៉ុង 1
|
យ៉ាន់កង់ | 19អ៊ីញ | 19អ៊ីញ |
ដំបូល | បើកពីរជាន់ | បើកពីរជាន់ |
ចង្កៀងមុខ | LED គុជពីរគ្រាប់ និងមានមុខងារ តម្លើង/ទម្លាក់ភ្លើងហ្វារដោយស្វ័យប្រវត្តិ | LED គុជពីរគ្រាប់ និងមានមុខងារ តម្លើង/ទម្លាក់ភ្លើងហ្វារដោយស្វ័យប្រវត្តិ |
អេក្រង់កម្សាន្ត | ទំហំ8អ៊ីញ | ទំហំ 12អ៊ីញ |
Speaker | Bose 7គ្រាប់ | Speakerស្តង់ដារធម្មតា 8គ្រាប់ |
កៅអីផ្នែកតៃកុង | អូតូ ( Lumbar Support) | អូតូ ( No Lumbar Support) |
កៅអីផ្នែកអ្នករួមដំណើរ | អូតូ ( Lumbar Support) | មិនអូតូ (No Lumbar Support) |
ចំណាត់ថ្នាក់វាយតម្លៃលើប្រព័ន្ធសុវត្ថិភាព | 5- Star ពី Euro NCAP របស់ អឺរ៉ុប | 5- Star ពី CNCAP របស់ប្រទេសចិន
|
តម្លៃ | $49,500 | $48,900 |
Chevrolet Equinox និង Ford Territory