ថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០២៤ – ក្រុមហ៊ុនតាន់ចុងម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd.) (TCMC) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខនូវរថយន្តនីសាន់ (Nissan) នៅព្រះរាជាណាចក្រកម្ពុជា និង ជាបុត្រសម្ព័ន្ធ ក្រុមហ៊ុន តាន់ចុងម៉ូធ័រហូល ឌីងប័រហាត (Tan Chong Motor Holdings Berhad) (ប្រទេសម៉ាឡេស៊ី) មានមោទនភាពនាំមកនូវ រថយន្ត (Nissan X-Trail e-POWER) ជំនាន់ទីបួន ស៊េរីថ្មីថ្មី ។ ក្នុងពីរ ទស្សវត្សន៍កន្លងមក រថយន្ត Nissan X-Trail ស្ទើរតែប្រាំពីរលានគ្រឿង ត្រូវបានលក់អស់នៅទូទាំងពិភពលោក ធ្វើឱ្យវាក្លាយជារថយន្តគ្រួសារលក្ខណៈផ្សងព្រេង ដ៏មានប្រជាប្រិយបំផុតនៅលើសកលលោក។
ដោយរក្សាបាននូវ ឌីអិនអេ (DNA) របស់នីសាន់ដែលបង្កើតឡើងបានយ៉ាងល្អពីជំនាន់ X-Trail មុនៗ Nissan X-Trail e-POWER ស៊េរីថ្មី ទទួលបានការបញ្ចូលរចនាបថរូបរាងធន់ម៉ាំដ៏សក្តិសម ការប្រើប្រាស់ប្រកប ដោយភាពបត់បែន និង សមត្ថភាពបើកបរប៉ុងពីរដ៏ទំនើប ។ រថយន្ត Nissan X-Trail e-POWER ប្រាំពីរកៅអី ជាជម្រើសដ៏ងាយស្រួលសម្រាប់ការធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិ ឬ គ្រួសារធំ។
លោក ហួត គីមម៉េង (Hout Kimmeng) នាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំប្រទេសរបស់ ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ ខេមបូឌា បានលើកឡើងថា “ព្រឹត្តិការណ៍បើកសម្ភោធរថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់យើងទាំងអស់គ្នា ដោយសារតែយើងបានបន្តពង្រឹងការប្ដេជ្ញាចិត្តរបស់យើងក្នុងការនាំមកនូវ ម៉ាករថយន្តដែលកាន់តែរំភើប ថ្មីៗ ចូលមកទីផ្សាររថយន្តក្នុងស្រុក ។ ប្រព័ន្ធអ៊ីផៅវ័រ (e-Power) ជា បច្ចេកវិទ្យាល្អបំផុត ហើយលទ្ធផលដែលបានប្រព័ន្ធនេះគឺ ការបើកបរស្ងាត់ល្អ និង ឆ្លើយតបកម្រិតខ្ពស់មួយ ដោយមិនចាំបាច់មានឧបករណ៍បញ្ចូលអាគុយ ។ វាក៏បំពាក់នូវប្រព័ន្ធ ប៉ុងពីរ (AWD) e-4ORCE ធ្វើឱ្យលោកអ្នកងាយស្រួលក្នុងការបន្ថែមល្បឿនកាន់តែខ្លាំង និង គ្រប់គ្រងលំនឹងបានល្អ ។ បច្ចេកវិទ្យាទាំងពីរ ផ្ដល់ឱ្យអតិថិជននូវបទពិសោធន៍បើកបរដូចរថយន្តអ៊ីវី (EV) នៅគ្រប់ស្ថានភាពផ្លូវ ។ អតិថិជនដែល ចង់សាកល្បងការបើកបរ
លក្ខណៈផ្សងព្រេង នឹងពេញចិត្តនិងដំណើរការថាមពលឌីណាមិច និង បច្ចេកវិទ្យាបញ្ចូលថាមពលអគ្គីសនីដ៏ទំនើប ដែលផ្ដល់ដោយ Nissan X-Trail e-POWER ស៊េរីថ្មី”
ប្រព័ន្ធ អ៊ីផៅវ័រ (e-POWER)
រថយន្តNissan X-Trail e-POWER ស៊េរីថ្មី បំពាក់នូវប្រព័ន្ធបើកបរអ៊ីផៅវ័រនវានុវត្តថ្មីជំនាន់ទីពីរ របស់នីសាន់ បង្ហាញពីវឌ្ឍនភាពកាន់តែប្រសើរឡើងនូវដំណើរការ ភាពរលូន និង ភាពស្ងាត់របស់រថយន្ត ។ ជាបច្ចេកវិទ្យាផ្ដាច់មុខរបស់នីសាន់ អ៊ីផៅវ័រ ជាបច្ចេកវិទ្យាល្អឥតខ្ចោះតែមួយក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ជាការបើកបរថយន្ត អ៊ីវី ដោយមិនចាំបាច់ឈប់សាកអាគុយ។
ដោយត្រូវបានដាក់ឱ្យដំណើរការជាដំបូងនៅប្រទេសជប៉ុន ក្នុងឆ្នាំ ២០១៦ វាបានក្លាយជារថយន្តលក់ដាច់បំផុត អតិថិជនចូលចិត្តភាពស៊ីសង្វាក់គ្នានៃដំណើរការយ៉ាងងាយស្រួល រលូន និង មិនចាំបាច់ឈប់សាកអាគុយ។
ប្រព័ន្ធបច្ចេកវិទ្យារបស់រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី មានដូចជា អាគុយកម្លាំងខ្លាំង អាគុយទទួល អគ្គិសនី ពីម៉ាស៊ីនសាំងកម្រិតកំប្រ៊ឺស្យុងប្រែប្រួល ឧបករណ៌សាកអាគុយ និង ម៉ូទ័រអគ្គិសនីមុខកម្លាំង ១៥០ kW ។ អាគុយត្រូវបានសាកដោយម៉ាស៊ីនសាំងដែលជាបច្ចេកវិទ្យាល្អឯកនេះ មានន័យថាកម្លាំងអគ្គិសនីទៅកង់ បានមកពីម៉ូទ័រអគ្គិស បង្កើតឱ្យមានកម្លាំងឆ្លើយតបភ្លាមៗ ជាមួយឈ្នាន់ហ្គែរ ។ វាមានម៉ាស៊ីនសាំងកម្រិតកំប្រ៊ឺស្យុងប្រែប្រួល ១.៥ លីត្រ ដែលមានកម្លាំងរហូតដល់ ១៤២ សេះ។
លក្ខណៈពិសេសដែលលេចធ្លោរបស់ ប្រព័ន្ធអ៊ីផៅវ័រគឺ ម៉ាស៊ីនសាំង ត្រូវប្រើសម្រាប់បង្កើតចរន្តអគ្គិសនីតែប៉ុណ្ណោះ ក្នុងពេលដែលកង់ដើរដោយម៉ូទ័រអគ្គីសនីទាំងស្រុង ។ ចំណុចនេះ មានន័យថាម៉ាស៊ីនអាចរត់បានចម្ងាយកំណត់មួយរបស់ខ្លួនប៉ុណ្ណោះ ធ្វើឱ្យការសន្សំសំចៃប្រេងកាន់តែមានប្រសិទ្ធភាពខ្លាំង សម្រាប់ការបើកបរនៅក្នុងក្រុង។
ដោយសារតែការបើកបរប្រើប្រាស់ម៉ូទ័រភ្លើងសុទ្ធសាធ ដូចនេះវាគ្មានការរត់ទាក់ដូចម៉ាស៊ីនចំហេះក្នុង ឬ ម៉ាស៊ីន ហាយប្រ៊ីដ (hybrid) ធម្មតានោះទេ ។ ការឆ្លើយតបរបស់ម៉ាស៊ីនភ្លាមៗ ផ្ដល់នូវកម្លាំងរមួលខ្លាំង បង្កើនល្បឿនបានលឿន ងាយស្រួលវ៉ាជែង ឬ ចូលទៅផ្លូវល្បឿនលឿន និង បណ្ដុះទំនុកចិត្តកាន់តែខ្លាំង។
បញ្ចូលទៅនិងមុខងារបស់ អ៊ីផៅវ័រ គឺប្រព័ន្ធកំណត់ “ស្ថានភាពជាក់លាក់” ដែលគ្រប់គ្រងប្រតិបត្តិការបស់ម៉ាស៊ីនសាំងគឺថា ម៉ាស៊ីននឹងរត់ក្នុងល្បឿនដ៏ត្រឹមត្រូវមួយ ធៀបនឹងល្បឿននៅលើផ្លូវ ជៀសវាងស្ថានភាព “វិលខ្លាំងជ្រុល” របស់ ម៉ាស៊ីនហាយប៊្រីដធម្មតា នៅពេលបង្កើនល្បឿនខ្លាំង ។ អត្ថប្រយោជន៍បន្ទាប់ គឺថាកម្រិតច្បាស់លាស់ដែលវាបង្កើតឡើង ដែលធានាថាម៉ាស៊ីនរត់ក្នុងល្បឿនដែលវាត្រូវការប៉ុណ្ណោះ ដែលជាទូទៅវារត់ក្នុងល្បឿនយឺតនៅផ្លូវក្នុងក្រុង និង ជាយក្រុង។
បន្ថែមទៅនិង អត្ថប្រយោជន៍ទាំងនេះ ប្រព័ន្ធបើកបរ អ៊ីផៅវ័រ ធានាដល់ភាពស្ងាត់របស់ម៉ាស៊ីន ឧទាហរណ៍ក្នុងល្បឿន ៤០ គ.ម/ម៉ោង សំលេងក្នុងរថយន្តអាចកាត់បន្ថយបាន 8db បើប្រៀបធៀបនិងរថយន្តជាគូប្រជែង។
ប្រព័ន្ធ e-4ORCE
ប្រព័ន្ធប៉ុងពីរថ្មី ដែលបង្កើតឡើងដើម្បីដំណើរការជាមួយថាមពលអគ្គិសនី ត្រូវដាក់ឱ្យប្រើប្រាស់នៅលើរថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ។ ប្រព័ន្ធ e-4ORCE នឹងធានាដល់ល្បឿនទាញកន្រ្តាក់ និង ការបង្កើនល្បឿនដ៏ទុកចិត្ត គ្រប់ស្ថានភាពផ្លូវ ដោយសារតែមានបច្ចេកវិទ្យាគ្រប់គ្រងកង់ទាំងបួនដ៏ទំនើបបំផុតរបស់នីសាន់ ។ អក្សរ “អ៊ី e” តំណាងឱ្យ ប្រព័ន្ធបើកបរដោយម៉ូទ័រអគ្គិសនី ១០០% របស់នីសាន់ ។ ពាក្យ “4ORCE” សំដៅដល់ ថាមពល និង កម្លាំងជាក់ស្ដែងរបស់រថយន្ត អក្សរ “4” សំដៅដល់ ការគ្រប់គ្រងកង់ទាំងបួន។
ប្រព័ន្ធម៉ូទ័រពីរ អ៊ីម៉ូទ័រ (e-motor) ដ៏ខ្លាំង មានកម្លាំងសរុបរហូតដល់ ១៥៧ kW ដោយសារម៉ូទ័រក្រោយកម្លាំង ១០០ kW ដែលអាចបង្កើនល្បឿនបានភ្លាមៗ ពី ០-១០០ គ.ម/ម៉ោង ត្រឹមតែ ៧ វិនាទីប៉ុណ្ណោះ ។ វាមានការឆ្លើយតបរបស់កម្លាំងស្ទុះរហូតដល់ ១០,០០០ ដងលឿនជាង ប្រព័ន្ធ 4WD នៃកម្លាំងម៉ាស៊ីន ។ បន្ថែមពីនេះ ការបែងចែកកម្លាំងស្ទុះភ្លាមៗ និង តុល្យភាពនៃទម្ងន់ស្ទើរតែល្អឥតខ្ចោះ ក៏រួមចំណែកដល់ការគ្រប់គ្រង និង ការបើកបរប្រកបដោយផាសុកភាព ធ្វើឱ្យបើកបរកាន់តែមានថាមពលខ្លាំង និង កាន់តែរលូន។
តាមរយៈការគ្រប់គ្រងថាមពលអគ្គិសនីជាពិសេស និង ការគ្រប់គ្រងដំណើរការហ្រ្វាំងទៅលើកង់នីមួយៗ ដែលធ្វើឱ្យរថយន្តមានភាពរលូន និង ហ្នឹង ប្រព័ន្ធ e-4ORCE បង្កើនទំនុកចិត្តដល់ អ្នកបើកបរ តាមរយៈការសង្កេតមើលគន្លងផ្លូវដែលនៅជាប់ សឹងតែគ្រប់ផ្លូវ ដោយមិនចាំបាច់ប្ដូរទម្រង់នៃការបើកបរ ឬ ការកំណត់ពីរបៀបនៃការបើកនោះទេ ។ នៅពេលដល់ចុងជម្រាលនៃផ្លូវជម្រាល រថយន្តអាចនឹងសង្កេតមើលយ៉ាងប្រាកដនូវ គន្លងផ្លូវដែល អ្នកបើកបរ ចង់បើក ដោយសារ ម៉ូទ័រកំណត់បាននូវភាពជាក់លាក់ខ្លាំងបំផុត ការបែងចែកកម្លាំងបង្វិល និង ប្រព័ន្ធគ្រប់គ្រងហ្វ្រាំង ។ ជាមួយទំនុកចិត្តក្នុងការគ្រប់គ្រងស្ថានភាពផ្លូវផ្សេងៗទាំងនេះ ការបើកបរនឹងកាន់តែរីករាយ ហើយ អ្នកបើកបរកាន់តែមានទំនុកចិត្តទៅលើស្ថានភាពជាច្រើនសម្រាប់ការបើកបររបស់ខ្លួន។
វិស្វករបានផ្លាស់ប្ដូរបច្ចេកវិទ្យាគ្រប់គ្រង និង ម៉ូទ័រភ្លើងភ្លោះរបស់ប្រព័ន្ធ e-4ORCE តិចតួចប៉ុណ្ណោះ ដើម្បីផ្ដល់នូវការបើកបរកាន់តែល្អគ្មានអ្វីប្រដូច និង មានផាសុកភាព ។ ជម្រេ និង ការដាំក្បាលចុះរបស់រថយន្ត ត្រូវបានកាត់បន្ថយតាមរយៈការបន្ថែមហ្រ្វាំងរបស់ម៉ូទ័រក្រោយ ទៅលើប្រព័ន្ធហ្វ្រាំងរបស់ម៉ូទ័រមុខដែលប្រើប្រាស់ដោយ ប្រព័ន្ធ រថយន្តអគ្គិសនី (EV) និង ប្រព័ន្ធហាយប្រ៊ីដ សព្វថ្ងៃ។
បន្ថែមទៅនិងការធ្វើឱ្យប្រសើរឡើងការបែងចែកកម្លាំងរងិ្វលមុខ និង ក្រោយរបស់រថយន្ត ប្រព័ន្ធក៏គ្រប់គ្រងលើហ្វ្រាំងឯករាជ្យដាច់ពីគ្នាសម្រាប់កង់នីមួយៗទាំងបួន ដើម្បីកាត់បន្ថយកម្លាំងកាច់របស់កង់នីមួយៗ ។ ចំណុចនេះធ្វើឱ្យកម្លាំងកាច់របស់កង់មានសុវត្ថិភាព ដោយគ្រាន់តែស៊េរីចង្កូតតែបន្តិចប៉ុណ្ណោះ។
ឈ្នាន់ អ៊ីផេតដល (e-Pedal)
ដោយមើលឃើញថា ៧០% នៃការបើកបរ អាចនឹងចំណាយនៅក្នុងក្រុង នីសាន់បានបង្កើត ប្រព័ន្ធបើកបរដោយប្រើ “ឈ្នាន់មួយ” ហៅថា ឈ្នាន់អ៊ីផេតដល (e-Pedal) ។ ត្រូវបានបង្កើតឡើងដើម្បីបំបាត់សម្ពាធដដែលៗ ពីការបើកបរជាន់ដកៗនៅក្នុងក្រុងដែល អ្នកបើកបរ តែងដកជើងចុះឡើងពីឈ្នាន់ហ្វ្រាំងទៅឈ្នាន់ល្បឿនជាញឹកញាប់ ប្រព័ន្ធឈ្នាន់អ៊ីផេតដល អាចឱ្យអ្នកបើកបរ បន្ថែមល្បឿន ឬ ជាន់ហ្វ្រាំងដោយប្រើតែឈ្នាន់ហ្គែរមួយប៉ុណ្ណោះ។
ប្រព័ន្ធនេះ ត្រូវបើកជាមុនដោយចុចនៅលើ កុងសូលកណ្ដាល ហើយនៅពេលដំណើរការ ឈ្នាន់ហ្គែរនៅតែមានដំណើរការបន្ថែមបន្ថយល្បឿនជាធម្មតា ។ នៅពេលដកជើងចេញពីឈ្នាន់ហ្គែរ ប្រព័ន្ធអ៊ីផេតដល នឹងចាប់ហ្រ្វាំងឱ្យរថយន្ត X-Trail ក្នុងកម្រិត 0.2g ដែលវាល្មមអាចឱ្យអំពូលភ្លើងហ្រ្វាំង ភ្លឺ និង បន្ថយល្បឿនរហូតដល់ ល្បឿន “សន្សឹមៗ” មិនមែនឈប់ទាំងស្រុងនោះទេ ។ ចំណុចនេះធានាថា ផ្លូវចូលចំណតប្រើល្បឿនតិច អាចធ្វើបានយ៉ាងរលូន ។ អ្នកបើករថយន្ត នឹងយល់ពីដំណើរការរបស់ឈ្នាន់ហ្គែរ ដើម្បីរក្សាការធ្វើដំណើរឱ្យរលូន ដោយធានាថា ការបើកបរក្នុងក្រុង កាន់តែយល់ច្បាស់ និង ប្រើកម្លាំងតិច។
រចនាបថទំនើប ហំហាន បង្កើតនូវរូបរាងធន់មាំ និង ស៊ីវិល័យ
កត្តាចាំបាច់ដែលទាក់ទាញចិត្តបំផុតរបស់រថយន្ត X-Trail គឺរូបរាងប្លែកពីគេរបស់រថយន្ត ដែលបង្ហាញឱ្យឃើញពីអារម្មណ៍លេចធ្លោ និង រឹងមាំ ឥតខ្ចោះ។
ផ្នែកក្នុង និង ផ្នែកក្រៅរបស់ Nissan X-Trail e-POWER ស៊េរីថ្មី ឆ្លុះឱ្យឃើញពីស្មារតីរបស់ រថយន្ត – ទាំងចម្រុះភាព និង ការផ្សងព្រេង ។ នៅផ្នែកខាងក្រៅ ផ្ដល់ការចាប់អារម្មណ៍តាមរយៈរចនាបថ ដើមរបស់ នីសាន់ ដូចជា ដំបូលបើក និង ប៉ាណាមុខរាងអក្សរ វី (V) ។ នៅខាងមុខរថយន្ត មានចង្កៀងលយចេញនៅកាងមុខរថយន្ត មានអំពូលភ្លើងបំភ្លឺពេលថ្ងៃ និង មានបន្ទះម៉ូតរថយន្តនៅក្រោមកាងមុខរបស់រថយន្ត។
ពីចំហៀងរថយន្ត យ៉ាន់កង់ធន់ម៉ាំ ទាំងមុខ និង ក្រោយបង្ហាញឱ្យឃើញពី វត្តមានរបស់រថយន្ត X-Trail នៅលើដងផ្លូវ ចំណែកនៅទ្វារ មានមុខងារពិសេសបង្ហូរទឹកចេញពីផ្ទៃនៃទ្វារថយន្ត។
រូបរាងក្រោយស៊ីភីឡា (C-pillar) របស់រថយន្ត ធ្វើឱ្យនឹកដល់ កន្ទុយត្រីដូលហ្វីន ផ្ដល់នូវវិសាលភាពដល់ផ្នែកខាងក្រោយ ជាមួយអំពូលភ្លើងកោង គ្របដណ្ដប់ស្ទើរតែបីភាគបួននៃផ្នែកខាងក្រោយ។
ពីខាងក្រោយរថយន្ត មានខ្សែផ្ដេកនៅពីលើ និង ក្រោមកន្លែងដាក់ស្លាកលេខរថយន្ត ហើយចង្កៀងក្រោយដាច់ពីគ្នាបង្ហាញពីកន្លែងធំរបស់គូថក្រោយរថយន្ត ។ រចនាបន្ទះកោងនៅក្រោម កាងក្រោយរថយន្ត បង្ហាញពីលក្ខណៈផ្សងព្រេងរបស់នីសាន់ X-Trail ។
លក្ខណៈអ៊ែរូឌីណាមិចដ៏សំខាន់ រួមមាន ឧបករណ៍ការពារកង់លក្ខណៈ “ស្រ៊ីឌី (3D)” នៅកាងក្រោមខាងមុខរបស់រថយន្ត ដែលជាគម្របដ៏សកម្មរបស់ប៉ាណាមុខរបស់រថយន្ត ក្នុងការគ្រប់គ្រងចរន្តខ្យល់ទៅម៉ាស៊ីន រូបរាង អេភីឡា (A-pillar) ដ៏ពិសេស គម្របនៅបាតរថយន្តមានតួនាទីគ្រប់គ្រងចរន្តខ្យល់នៅក្រោមរថយន្ត និង “ទ្វារខ្យល់” ដែលជាបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះមួយ ដោយនាំទិសខ្យល់ពីមុខ ទៅចំហៀងរថយន្ត។
Nissan X-Trail e-POWER ស៊េរីថ្មី មាន ៣ ពណ៌ ដោយមួយគ្រឿងមានពីរពណ៌លាយគ្នាចំនួន ៣ ។
លក្ខណៈផ្នែកខាងក្នុងពិសេសលំដាប់កំពូល
នៅផ្នែកខាងក្នុងរបស់រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី បានបង្កើតស្ដង់ដារថ្មីមួយដើម្បីឱ្យទំនើប រចនាបថប្លែកពីគេ និង ការប្រើប្រាស់កាន់តែលេចត្រដែត។
បច្ចេកវិទ្យាវៃឆ្លាតឈានមុខគេរបស់ នីសាន់ ស្ថិតនៅចង្អុលដៃរបស់ អ្នកបើកបរ ដោយគ្រាន់តែប៉ះទៅនិងអេក្រង់ដ៏ស្រស់ស្អាតនិងទំនើប ។សម្ភារ:ទំនើបៗ មុខងារវៃឆ្លាត និង ព័ត៌មានលម្អិតសំខាន់ៗ ធ្វើឱ្យផ្នែកក្នុងរថយន្តកាន់តែស្រស់ឆើត បង្កើតនូវរចនាបថទំនើប និង ប៉ិនប្រសព្វគ្រប់ជ្រុង។
ការផ្តោតបន្ថែម ធ្វើឡើងទៅលើគុណភាពដ៏ទាក់ចិត្ត និង គ្មានទាស់របស់ បន្ទះកំណត់មុខងារ និង ប៊ូតុងមុខងារធ្វើឱ្យមានអារម្មណ៍ថាបន្ទះ និង ប៊ូតុងមុខងារនេះមានគុណភាពខ្ពស់ ។ ការស្វែងយល់ពីមុខងារទាំងនេះរបស់ អតិថិជន បង្ហាញពីចំណូលចិត្តរបស់ អតិថិជនទៅលើមុខងារជាស្នូលដែលងាយស្រួលប្រើ ដូចនេះរថយន្ត មានមុខងារគ្រប់គ្រងយ៉ាងសាមញ្ញ មុខងារគ្រប់គ្រងសីតុណ្ហភាពក្តៅ/ត្រជាក់ ព្រមទាំងប៊ូតុងដែលបញ្ជាមុខងារនៅលើ អេក្រង់កណ្ដាល ដូចជាសំលេង និង ការកំណត់ទិសដៅ។
កម្រិតកំពូលនៃ ទ្រង់ទ្រាយរបស់កុងសូលកណ្ដាលដ៏លេចធ្លោ មានប្រអប់លេខ អ៊ីស៊ីសធ័រ (e-shifter) មុខងារកំណត់ទម្រង់នៃការបើកបរ និង កន្លែងដាក់ដបទឹក ភ្លោះពីរជាប់គ្នា ព្រមទាំងឧបករណ៌សាកថ្មទូរស័ព្ទឥតខ្សែកម្លាំង 15w សម្រាប់ទូរស័ព្ទទំនើប ហើយក៏នៅមានមុខងារដូចគ្នានេះដែរគឺធានាថា ទូរស័ព្ទរបស់អ្នក នឹងមិនអស់ថ្មនោះទេ ។ កៅអីមុខក៏បញ្ចូលនូវធ្នាក់ដៃសម្រាប់ដាក់ដៃសម្រាក ដែលអាចបើកបានជារាង “មេអំបៅ” ដើម្បីបង្ហាញពីទីកន្លែងធំទូលាយសម្រាប់ដាក់អីវ៉ាន់នៅខាងក្រោមធ្នាក់ដៃនេះ ។
នៅក្រោមថ្នាក់ខាងលើនៃ កុងសូលកណ្ដាលនេះ មានកន្លែងដាក់អីវ៉ាន់ដួចជា កាបូបដៃ ឬ ថេបប្លេត (tablet) ។ វាងាយស្រួលដាក់វត្ថុតូចៗ និង ធ្វើឱ្យទីកន្លែងស្រលះល្អ ដោយសារតែនៅក្នុងរថយន្តគ្រួសារ មិនមានទីកន្លែងគ្រប់គ្រាន់នោះទេ។
ការបង្កើតបរិយាកាសស្ងប់ស្ងាត់ និង គ្មានការរំខាន អំពូលភ្លើងជុំវិញពណ៌សថ្មី ត្រូវបានបំពាក់នៅក្នុងរថយន្ត ផ្ដល់នូវភាពប្រណិតលំដាប់កំពូល និង ផ្តល់ក្ដីសុខខ្ពស់។
ភាពជាក់ស្ដែង និង ភាពបត់បែន
ដើម្បីងាយស្រួលទុកអីវ៉ាន់ ត្រូវដំឡើងកៅអីក្មេង ឬ បញ្ចូលវាទៅក្នុងរថយន្តឱ្យបានត្រឹមត្រូវ ដោយដាក់ចូលកៅអីជួរទីពីរ វាងាយស្រួលជាង ដោយសារ ទ្វាអ្នកដំណើរក្រោយ អាចបើកបានស្ទើរតែ ៩០ ដឺក្រេ។
កៅអីជួរទីពីរ អាចបត់បានទម្រង់ ៤០:២០:៤០ រួមទាំងរនាំងកណ្ដាល ដូចនេះវត្ថុវែងៗ ដូចជាកម្រាលព្រំដែលវែង អាចដឹកបានយ៉ាងស្រួលដោយមិនចាំបាច់បត់ផ្នែកណាមួយនៃ កៅអីជួរទីពីរនោះទេ ។ កៅអីជួរទីពីរ អាចបត់ផ្ដេកទៅមុខ ដើម្បីផ្ដល់ភាពធំទូលាយដល់ផ្នែកខាងក្រោយរថយន្ត និង ងាយស្រួលចូលទៅកៅអីជួរទីបី តាមទម្រង់ ជារថយន្ត ៧ កៅអី។
អ្នកដំណើរនៅជួរទីពីរ មានអារម្មណ៍រីករាយពិតប្រាកដទៅនិងជម្រើសនៃ មុខងារគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់/កម្ដៅ ផ្ទាល់ខ្លួន ធានានូវផាសុកភាព ដែលជាកត្តាសំខាន់នៅក្នុង រថយន្តគ្រួសារ ។ តើវាជាគន្លឹះក្នុងការធ្វើដំណើរជាលក្ខណៈគ្រួសារដ៏រីករាយមែនទេ? ពិតណាស់ ការបញ្ចូលថ្មជាប្រចាំក៏ជាកត្តាគន្លឹះមួយដែរ! ដើម្បីរក្សាឧបករណ៍អេឡិច-ត្រូនិកឱ្យនៅមានថាមពល មានរន្ធបញ្ចូលថ្មយូអេសប៊ី ប្រភេទ អេ (USB type-A) និង យូអេសប៊ី ប្រភេទ ស៊ី (USB type-C) ។ ឪពុកម្ដាយរបស់ទារក ឬ ក្មេង នឹងកោតសសើរចំពោះការបិទស្រទាប់ការពារកម្ដៅថ្ងៃនៅ កញ្ចក់ទ្វាអ្នកដំណើរខាងក្រោយ ដែលវាផ្ដល់ការការពារកម្ដៅថ្ងៃដោយប្រើដៃតែម្ខាងយ៉ាងងាយស្រួល។
ដោយសារតែប្រសិទ្ធភាពនៃបត់បែនរបស់ ទម្រង់ ស៊ីអឹមអេហ្វស៊ី (CMF-C) រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ក៏មានកៅអីជួរទីបីនៅផ្នែកក្រោយរបស់រថយន្ត ។ កៅអីនីមួយៗ ដែលបត់ឱ្យរាបស្មើ ត្រូវរចនាឡើងដើម្បីដាក់អ្នកដំណើរដែលមានកម្ពស់រហូតដល់ ១៦០ ស.ម ដែលធ្វើឱ្យវាមានទំហំធំបំផុតបើធៀបនឹងរថយន្តប្រភេទដូចគ្នា ។ ទីកន្លែងនេះ មានភាពស្រលះធំទូលាយ ដើម្បីធានាថា អ្នកដំណើរនៅកៅអីជួរទីបី អាចដាក់ជើងក្រោម កៅអីជួរទីពីរបានយ៉ាងងាយ។
ការចូលទៅកៅអីជួរទីបី កាន់តែងាយស្រួល ដោយគ្រាន់តែបត់កៅអីជួរទីពីរមកខាងមុខ ដូចនេះអ្នកដំណើរអាចដាក់ជើងចូលទៅកៅអីជួរទីបីបានយ៉ាងងាយ។
នៅពេលកៅអីក្រោយទាំងពីរជួរ មិនត្រូវបានប្រើ កន្លែងដាក់អីវ៉ាន់របស់រថយន្ត កាន់តែធំធ្វើឱ្យរថយន្តX-Trail ជា រថយន្តនាំមុខគេក្នុងចំណោមប្រភេទដូចគ្នាចំពោះ កន្លែងដាក់អីវ៉ាន់ ជាមួយទំហំសរុប ៥៨៥ លីត្របើគិតពីចំណុះ កើនរហូតដល់ ២០ លីត្រ ដោយសារតែទំហំផ្ទៃដ៏ធំល្អជាមួយនិងទំហំទទឹង និង បណ្ដោយរបស់ទីតាំងដាក់កង់ រថយន្ត ។ លក្ខណៈកាន់តែល្អប្រសើរក្នុងការប្រើប្រាស់ទីកន្លែងដាក់អីវ៉ាន់ ផ្ដល់ភាពកាន់តែងាយស្រួលក្នុងការទុកដាក់សម្ភារៈផ្សេងៗ និង វត្ថុតូចៗបានកាន់តែល្អ។
ទ្វារក្រោយរថយន្តដើរដោយថាមពលអគ្គិសនី មិនប្រើដៃ ធ្វើឱ្យការចូលកន្ទុយក្រោយមិនចាំបាច់ប្រើកម្លាំង នៅពេលដែលដៃរបស់អ្នកកាន់របស់របរពេញ ។
ទម្រង់ ស៊ីអេមអេហ្វ-ស៊ី (CMF-C)
រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ត្រូវបានផលិតឡើងស្របតាមទម្រង់ ស៊ីអេមអេហ្វ-ស៊ី (CMF-C) ជាទម្រង់មួយបង្ហាញពីរចនាសម្ព័ន្ធ និង ស្ថាបត្យកម្មបច្ចេកវិទ្យាទំនើបទាន់សម័យ។
ចំពោះការផលិត តួខ្លួនមានពណ៌ស ធ្វើឱ្យការប្រើប្រាស់សម្ភារៈកាន់តែស្រាល បង្កើនភាពធន់មាំ ប៉ុន្តែកាត់បន្ថយទម្ងន់ ។ ជាលើកដំបូង ផ្ទៃនៃទ្វារក្រោយរថយន្តរបស់នីសាន់ X-Trail ធ្វើឡើងពីសារធាតុផ្សំបញ្ចូលគ្នា។
ទ្វារមុខ និង ក្រោយ ថ្ពាល់មុខ និង កំបូលរថយន្ត ផលិតពីអាលុយមីញូម។
វារួមចំណែកដល់ប្រណិតភាព ការបើកបរប្រកបដោយផាសុកភាព និង ការឆ្លើយតបក្នុងពេលបើកបរ ដែលគេតែងប្រទះឃើញនៅក្នុងរថយន្តស៊េរីខ្ពស់ បូករួមប្រព័ន្ធសុវត្ថិភាពជាពិសេសក្នុងករណីមានគ្រោះថ្នាក់ – រួមទាំងបន្ថែម អត្ថប្រយោជន៍ជាច្រើនដែលផ្តល់ប្រសិទ្ធភាពដល់រថយន្តទាំងមូល។
ការរចនាគ្រឿងក្រោម និង ប្រព័ន្ធចង្កូតថ្មី
រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី នឹងបន្តផ្ដល់បទពិសោធន៍បើកបរដោយក្ដីពេញចិត្ត – ដោយកសាងបាននូវកេរ្តិ៍ឈ្មោះរបស់ខ្លួនជាមួយការបើកបរប្រកបដោយសុវត្ថិភាព និង គ្មានដែនកំណត់ ទោះជាស្ថានភាពផ្លូវមានការបត់បែនក៏ដោយ។
ដោយសារ ទម្រង់ ស៊ីអេមអេហ្វ-ស៊ី នេះ រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី បានធ្វើបច្ចុប្បន្នភាពគ្រឿង
បង្គុំដែកទាម Macpherson ផ្នែកខាងមុខនៃគ្រឿងក្រោម ។ គ្រឿងក្រោមខាងក្រោយ គឺជាការផ្គុំគ្រឿងបង្គុំដ៏ទំនើបជាច្រើន។
ប្រព័ន្ធដៃចង្កូត ត្រូវបានអភិវឌ្ឍន៍ ដោយកែលម្អលើកម្រិតនៃការឆ្លើយតប ទទួលបានភាពល្អប្រសើរឡើងសម្រាប់គ្រឿងបន្លាស់នៅផ្នែកកណ្ដាលប្រព័ន្ធចង្កូត និង កាត់បន្ថយកកិត។
ការភ្ជាប់ឧបករណ៍កម្សាន្ត
អេក្រង់អេឡិចត្រូនិក កម្រិតច្បាស់ខ្លាំងស៊េរីថ្មី ផ្ទុកនូវព័ត៌មានចម្រុះទំហំ ១២.៣ អ៊ីញ ធីអេហ្វធី (TFT) មានមុខងារជាទម្រង់ជ្រើសរើសជាច្រើនដូចជា ជំនួយការបើកបរ ការកម្សាន្ត ឬ ព័ត៌មានអំពីរថយន្ត ហើយរាល់មុខងារទាំងនេះ ត្រូវបានគ្រប់គ្រងពី ប៊ូតុងចុចនៅលើចង្កូត ។ ទម្រង់ “Kiriko” បែបប្រពៃណី ក៏ត្រូវបានបន្ថែមទៅលើ ផ្ទៃខាងក្រោយឌីជីថលរបស់ ធីអេហ្វធី – របៀបងក់ក្បាលនៃ ឌីអិនអេ ជនជាតិជប៉ុនរបស់នីសាន់។
ដើម្បីបង្កើនផាសុកភាព និង ប្រែក្លាយការបើកបរឱ្យកាន់តែរីករាយរថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ផ្ដល់នូវប្រព័ន្ធកម្សាន្តឈានមុខគេមួយ មកជាមួយអេក្រង់ ៨ អិញកម្រិតច្បាស់ខ្លាំង ដែលជាឧបករណ៍ឌីជីថលសម្រាប់កម្សាន្ត និង ការកំណត់មុខងាររបស់រថយន្ត ហើយអាចប្រើបានទាំងអេនដ្រយអូតូ (Android Auto®) និង អេបផលខាផ្លេរ (Apple CarPlay®)
ប្រព័ន្ធសុវត្ថិភាព សកម្ម និង អកម្ម
រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី មានបំពាក់បច្ចេកវិទ្យាការពារសុវតិ្ថភាពជាច្រើន ដែលសក្តិសមនិងការបើកបរគ្រប់ស្ថានភាពផ្លូវ ។ ប្រព័ន្ធខែលការពារសុវត្ថិភាព ៣៦០ របស់នីសាន់ ប្រើប្រាស់កាម៉ារ៉ា ប្រព័ន្ធរ៉ាដា និង សូណា ដើម្បីត្រួតពិនិត្យជាប្រចាំទៅលើវត្ថុនៅជុំវិញរថយន្ត ដើម្បីការពារសុវត្ថិភាពប្រសិនបើចាំបាច់។
ប្រព័ន្ធផ្ដល់សញ្ញាពេលមានវត្ថុមានចលានានៅខាងក្រោយរថយន្តដែលមើលមិនឃើញដោយភ្នែកទទេរបស់រថយន្ត X-Trail ជួយឃ្លាំមើលទីកន្លែងដែលមើលមិនឃើញ សម្រាប់រថយន្តនៅគន្លងផ្លូវជាប់គ្នា នៅពេលប្ដូរគន្លងផ្លូវ ។ ការចូលចំណតក៏កាន់តែងាយស្រួល ជាមួយប្រព័ន្ធ ត្រួតពិនិត្យស្ថានភាពជុំវិញរថយន្តដ៏វៃឆ្លាត ជាមួយនិងការពិនិត្យមើលវត្ថុមានចលនា ដែលជួយបង្កើនការមើលឃើញវត្ថុដែលនៅជុំវិញរថយន្ត ។ បន្ថែមពីនេះ ប្រព័ន្ធផ្ដល់សញ្ញាប្រុងប្រយ័ត្នចំពោះយានយន្តឆ្លងកាត់ក្រោយរថយន្ត នឹងផ្ដល់សញ្ញាប្រុងប្រយ័ត្នដល់អ្នកបើក សម្រាប់វត្ថុដែលនឹងមកដល់ពីខាងក្រោយ និង ចំហៀងរថយន្ត ក្នុងពេលរថយន្តកំពុងថយក្រោយ។
ប្រព័ន្ធសុវត្ថិភាពពេលយប់ ត្រូវបានអភិវឌ្ឍន៍តាមរយៈការបំពាក់បច្ចេកវិទ្យាអំពូលភ្លើងដ៏ទំនើប ធ្វើឱ្យចង្កៀងមានរាងស្វែលស្អាត ដែលវាក៏ជួយដល់សមត្ថភាពអ៊ែរូឌីណាមិចរបស់ X-Trail ផងដែរ វានឹងទម្លាក់ភ្លើងហ្វារទៅតាមស្ថានភាពនៃចរាចរណ៍ដែលមកកៀកនិងរថយន្ត ។ ការប្រើ អំពូលអិលអ៊ីឌី ម៉ាទ្រិច (matrix LED) អាចជួយគ្រប់គ្រងទិសដៅនៃភ្លើងហ្វារ អំពូលភ្លើងអិលអ៊ីឌី ម៉ាទ្រិច នឹងចុះខ្សោយនៅពេលវាសង្កេតឃើញរថយន្តផ្សេងធ្វើដំណើរជិតនឹងមកដល់ ដោយវាធ្វើឱ្យកំណាត់ផ្លូវមានពន្លឺភ្លឺច្បាស់ ប៉ុន្តែមិនចាំងភ្នែកខ្លាំងដល់អ្នកបើករថយន្តដែលនឹងមកដល់បញ្ច្រាស់គ្នានោះទេ។
ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd.) នៅតែបេ្ដជ្ញាចិត្តផ្ដល់នូវរថយន្តមួយ ដែលមិនត្រឹមតែបំពេញតាមក្ដីរំពឹងទុកដ៏លើសលប់អំពីការប្រព័ន្ធសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់បាននូវស្ដង់ដារថ្មីមួយ សម្រាប់ធានាដល់ការធ្វើដំណើរប្រកបដោយក្ដីរីករាយ នៅតាមដងផ្លូវទៀតផង។
មាន ៣ ពណ៌ផ្សេងគ្នា ដោយមួយពណ៌មានពីរពណ៌ចម្រុះគ្នាសម្រាប់ប្រភេទ e-4ORCE AWD ន។
ប្រភេទ e-4ORCE AWD
ពណ៌ប្រាក់សាំប៉ាញ ដំបូលខ្មៅ
ពណ៌ប្រផេះសេរ៉ាមិក ដំបូលខ្មៅ
ពណ៌សបែកឈូក ដំបូលខ្មៅ
Nissan X-Trail e-POWER ស៊េរីថ្មី | តម្លៃ (USD) |
e-4ORCE AWD | 88, 500 |
សូមទៅកាន់ សាលតាំងរថយន្តនីសាន់ដែលនៅជិតលោកអ្នក ដើម្បីធ្វើការបើកបរសាកល្បង ឬ ទូរស័ព្ទណាត់ដើម្បីទទួលបានបទពិសោធន៍ពី រថយន្តនីសាន់អិចត្រេលអ៊ីផៅវ័រ ស៊េរីថ្មីគ្រប់ទម្រង់។
សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.
# # #
អំពីក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី
នៅឆ្នាំ ២០០៦ ក្រុមហ៊ុនតាន់ចុងគ្រូប (Tan Chong Group) បានបើកមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំយានយន្តក្រោយពេលលក់ នៅបរទេសជាលើកដំបូងរបស់ខ្លួនក្នុង ប្រទេសកម្ពុជា ក្រោមឈ្មោះថា អ៊ីហ្គារ៉ាស់ (E-garage) ។ ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុនតាន់ចុងគ្រូប បានចុះកិច្ចព្រមព្រៀងចែកចាយរថយន្តជាមួយ ក្រុមហ៊ុននីសាន់ម៉ូធ័រនីសាន់ ខូអិលធីឌី (Nissan Motor Co. Ltd,) ផ្ដល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុនក្នុងការលក់ និង ចែកចាយរថយន្តនីសាន់ក្នុង ព្រះរាជាណាចក្រកម្ពុជា ។ រយៈពេលបន្ទាប់មក ក្រុមហ៊ុនតាន់ចុងម៉ូធ័រ(ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (“TCMC”) ដែលជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ក្នុង ព្រះរាជាណាចក្រកម្ពុជា បានបើកមជ្ឈមណ្ឌល 3S របស់នីសាន់ជាលើកដំបូង នៅខេត្តសៀមរាប បន្ទាប់ពីបានបើកសម្ភោធសាខាទី ២ នៅរាជធានីភ្នំពេញ ។ មជ្ឈមណ្ឌល 3S របស់នីសាន់នេះ ត្រូវបានបើកសម្ភោធដើម្បីចូលទីផ្សារប្រទេសកម្ពុជា នៅរាជធានីភ្នំពេញក្នុងខែកក្កដា ឆ្នាំ ២០១៨ និង មជ្ឈមណ្ឌល 3S របស់នីសាន់ទី ៤ ចុងក្រោយគេ នៅរាជធានីភ្នំពេញ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ ។ ធីស៊ីអេមស៊ី បានបេ្ដជ្ដាចិត្តទាំងស្រុងចូលប្រឡូកក្នុងទីផ្សារប្រទេសកម្ពុជា និង មានផែនការណែនាំម៉ូដែលរថយន្តនីសាន់ស៊េរីថ្មីចុងក្រោយជាច្រើន រួមទាំងបន្តពង្រីកបណ្ដាញលក់ និង សេវាកម្មថែទាំក្រោយពេលលក់នៅទូទាំងប្រទេសដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។
សម្រាប់សំណួរអំពីមធ្យោបាយផ្សព្វផ្សាយ សូមទាក់ទង:
EVA WOO
ផ្នែកអាជីវកម្ម តំបន់ឥណ្ឌូចិន (ទីស្នាក់ការ MY)
ទូរស័ព្ទ: +6 03 – 2788 3049
ទូរសារ: +6 03 – 2788 6470
អ៊ីម៉ែល: [email protected]
សម្រាប់សំណួរផ្សេងៗ សូមទាក់ទង:
ក្រុមហ៊ុន TAN CHONG MOTOR (CAMBODIA) PTY. LTD.
ផ្ទះលេខ 131B ផ្លូវលេខ 271 សង្កាត់បឹងសាឡាង
ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ: +855 23 993 338 ទូរសារ: +855 23 991 287
អ៊ីម៉ែល: [email protected]