ខែសីហា ឆ្នាំ ២០២៤ – ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថា “ធីស៊ីអេមស៊ី (TCMC)”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) មានមោទនភាពក្រៃលែងនាំមកជូន កម្មវិធីសម្ពោធរថយន្ត នីសាន់ណាវ៉ារ៉ាស៊េរីថ្មី ប្រណិតកម្រិតកំពូល សម្រាប់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
លោក Loh Ling Howe នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាបានលើកឡើងថា “យើងពិតជាមានក្ដីរំភើបក្រៃលែងក្នុងការនាំមកជូន រថយន្ត នីសាន់ណាវ៉ារ៉ាស៊េរីថ្មី ប្រណិតកម្រិតកំពូល ដូចយើងបានដឹងរួចហើយថា រថយន្តនីសាន់ណាវ៉ារ៉ាជាកេរដំណែលនៃរថយន្តភីកអាប់មានប្រវត្តិជាង ៩០ ឆ្នាំមកហើយ នឹងនៅតែជារថយន្តមួយដែលរក្សាបានជម្រើសដំបូងគេរបស់អតិថិជនដែលស្វែងរក រថយន្តមានកម្លាំងម៉ាស៊ីនខ្លាំង ដែលមិនត្រឹមតែសក្តិសមនិងតម្រូវការអាជីវកម្មរបស់អតិថិជនប៉ុណ្ណោះទេ វាថែមទាំងជារថយន្តភីកអាប់ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរផ្សងព្រេងទៀតផង”
ទិដ្ឋភាពរួម
នីសាន់ណាវ៉ារ៉ា ដែលឈ្នះពានរង្វាន់ជាច្រើន ទទួលបានការស្ងប់ស្ងែងជារហូតមក ក្នុងចំណោម អតិថិជនដែលស្រឡាញ់រថយន្តភីកអាប់ដោយសាររូបរាងសង្ហា ធន់ រឹងម៉ាំ សមត្ថភាពខ្លាំង ទំនុកចិត្ត និង ភាពបត់បែនរបស់
រថយន្ត ដែលធ្វើឱ្យវាក្លាយជាម៉ូដែលមួយទទួលបានការកោតសសើរ និង ស្ងប់ស្ងែងបំផុត ក្នុងចំណោមម៉ាករថយន្តល្បីៗជាច្រើន តាមតំបន់ផ្សេងៗ។
ចាប់តាំងពីចេញលក់ក្នុងឆ្នាំ ១៩៨៥ មក ស្លាកឈ្មោះ ណាវ៉ារ៉ា ត្រូវបានដាក់នៅគ្រប់តំបន់ដែលមានភូមិសាស្រ្តលំបាកខ្លាំងរាប់ចាប់ពីតំបន់វាលខ្សាច់សាហារ៉ា តំបន់ព្រៃភ្នំប្រទេសថៃ រហូតដល់តំបន់រុករករែនៃប្រទេសឈីលី អាមេរិកខាងត្បូង ដែលស្ថិតនៅកម្ពស់ ៤,០០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ។ ការផលិតគ្រោងឆ្អឹងធន់ ម៉ាំរបស់រថយន្ដភីកអាប់នេះ តែងជម្នះបានគ្រប់ឧបសគ្គនៅ គ្រប់ស្ថានភាពផ្លូវទាំងលើផ្លូវធម្មតា និង ផ្លូវលំបាកបំផុត ធ្វើឱ្យអ្នកបើកបរ កាន់តែមានសេរីភាពក្នុងការបើកបរទៅគ្រប់ទីកន្លែង ប្រកបដោយទំនុកចិត្ត ។ វាជាដៃគូដ៏ទុកចិត្តមួយសម្រាប់អតិថិជនធ្វើដំណើរជាលក្ខណៈផ្សងព្រេង បំពេញការងារដែលត្រូវប្រើកម្លាំងខ្លាំង និង អាចគ្រប់គ្រងគ្រប់ស្ថានភាពផ្លូវ។
ណាវ៉ារ៉ា មកជាមួយរចនាបថរូបរាងធន់ម៉ាំ ខ្លាំង ផ្នែកក្នុងរថយន្តស្ងាត់ប្រកបដោយផាសុកភាព ព្រមទាំងប្រព័ន្ធទ្ររថយន្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃការបើកបរដ៏មានថាមពលនៅគ្រប់ស្ថានភាពផ្លូវ ទាំងផ្លូវធម្មតា ផ្លូវពិបាក និង រលាក់ខ្លាំង ។ ដើម្បីចេញលក់រថយន្តភីកអាប់ដ៏ម៉ាំ និង ធន់ខ្លាំងបំផុតរបស់ខ្លួននៅលើទីផ្សារ នីសាន់ចាប់ផ្ដើមដោយបង្កើតម៉ូដែលរថយន្ត ណាវ៉ារ៉ាស៊េរីថ្មី សម្រាប់គ្រប់ស្ថានភាពលំបាកៗខ្លាំង ។ វាបានឆ្លងកាត់ការធ្វើតេស្តដ៏ខ្លាំងក្លាបំផុតពីសីតុណ្ហភាពទាបបំផុត រហូតដល់សីតុណ្ហភាពក្ដៅខ្លាំងបំផុត នៅក្នុងបន្ទប់ពិសោធន៍បិទជិតមួយ ដើម្បីធានាថា ណាវ៉ារ៉ា ត្រូវបានបង្កើតសម្រាប់បើកបរក្នុងស្ថានភាពពិបាកៗខ្លាំង ។ វាបានឆ្លងកាត់ការធ្វើតេស្តដោយមនុស្សយន្តពីភាពរឹងមាំរបស់ទ្វារថយន្តរយៈពេលប៉ុន្មានសបា្ដហ៍ ភាពធន់ និង គ្មានការបារម្ភក្នុងការប្រើប្រាស់ដែលជាប់បានយូរ អាចរហូតដល់ ២០ ឆ្នាំតាមការប្រើប្រាស់ជាក់ស្ដែង ។ ការធ្វើតេស្តបន្ទាប់នោះគឺ វាត្រូវស្ថិតក្រោមការពិសោធន៍ដោយឧបករណ៍ទប់រំញ័រជាច្រើនសប្ដាហ៍ ដើម្បីធានាឱ្យការបើកបរ រលូនជាមួយនិងភាពធន់ស្មើនិង ១៥ ឆ្នាំ ។ នីសាន់ណាវ៉ារ៉ា ក៏ឆ្លងកាត់ការធ្វើតេស្តសមត្ថភាពដឹកជញ្ជូនទំនិញទម្ងន់ជាង ១ តោន ដើម្បីធានាថា រថយន្តមានសមត្ថភាពបើកបរនៅលើផ្លូវពិបាកៗខ្លាំង ដោយការពេញចិត្ត ការបើកបរឡើងភ្នំ ឬ ចុះចំណោតមិនប្រឹងខ្លាំង ដែលបង្ហាញឱ្យឃើញថា គ្មានកិច្ចការលំបាកឡើយសម្រាប់ នីសាន់ណាវ៉ារ៉ា ។ ការធ្វើតេស្តទាំងនេះ ធ្វើឡើងដូចទៅនិងស្ថានភាពនៃការប្រើប្រាស់រថយន្តជាក់ស្ដែង ដើម្បីធានាថា នីសាន់ណាវ៉ារ៉ា ផ្ដល់នូវការបើកបរមួយធន់ ល្អឥតខ្ចោះ គ្មានក្ដីកង្វល់ ទោះស្ថិតក្រោមស្ថានភាពណាក្ដី ។ វាធ្វើឱ្យអ្នកបើកបរ ទទួលយកបានដោយគ្មានអល់អែកក្នុងចិត្ត។
ខុសប្លែកពីមុខងារជាប្រពៃណីរបស់រថយន្តភីកអាប់ទូទៅ នីសាន់ណាវ៉ារ៉ាស៊េរីថ្មី បំពាក់បច្ចេកវិទ្យាបើកបរវៃឆ្លាតដ៏ទំនើបរបស់ នីសាន់ និង ប្រព័ន្ធការពារសុវត្ថិភាព ៣៦០⁰ របស់នីសាន់ ។ ប្រព័ន្ធទាំងនេះ ផ្ដល់អាទិភាពដល់ភាពងាយស្រួល និង សុវត្ថិភាពសម្រាប់ជាទំនុកចិត្តរបស់អតិថិជន ដោយមិនប៉ះពាល់ដល់ដំណើរការបើកបរដ៏ឥតខ្ចោះរបស់រថយន្ត សមត្ថភាពអូសទាញ ភាពធន់ និង ទំនុកចិត្តរបស់រថយន្ត ។ នីសាន់ណាវ៉ារ៉ា តែងនាំមុខគេជានិច្ច។
ការរចនាផ្នែកខាងក្រៅរឺងម៉ាំ និងផ្នែកខាងក្នុងប្រកបដោយផាសុកភាព
នីសាន់ណាវ៉ារ៉ា បានប្រើប្រាស់តួររថយន្តដ័រឹងម៉ាំរបស់វា រចនាឡើងពីវត្ថុធាតុដើមល្អៗ រឹងម៉ាំ ជាប់ធន់ រូបរាងខាងក្រៅស្រស់ស្អាត ទាន់សម័យ សក្ដិសមនិងការប្រើប្រាស់ប្រចាំថ្ងៃ។
ក្នុងអំណះអំណាងចុងក្រោយរបស់ខ្លួននោះ គឺថា នីសាន់ណាវ៉ារ៉ា បានកែប្រែផ្នែកខាងក្នុងនៃកាប៊ីន។ តាបឡូ រចនាបថថ្មី ជាសក្ខីកម្មបញ្ជាក់ពីការដំឡើងកម្រិតថ្មីនៃរថយន្ត ស្រោបដោយស្បែកពណ៌ខ្មៅល្អប្រណិត រំលេចដោយស្នាមថ្នេរដែលផ្ចិតផ្ចង់ខ្លាំងដ៏ល្អឥតខ្ចោះ ។ ការបង្កើនសោភ័ណភាពទាំងនេះ មិនត្រឹមតែលើកកម្ពស់សិល្បៈនៃរចនាបថដ៏ស្រស់ស្អាតរបស់រថយន្តប៉ុណ្ណោះទេ វាថែមទាំងបង្កើនបទពិសោធន៍នៃការប្រើប្រាស់រថយន្តដោយផ្ទាល់ ដោយធានាថា រាល់ការធ្វើដំណើរទាំងអស់ តែងនាំមកនូវផាសុកភាពដូចនិង រូបរាងដ៏ស្រស់បំព្រងរបស់រថយន្ត។
ម៉ូឌែល | តម្លៃ (ដុល្លារអាមេរិក) |
Navara VL4WD 7AT | 49,500.00 |
សូមចូលទស្សនា សាលតាំងបង្ហាញរថយន្តនីសាន់ នៅជិតលោកអ្នកបំផុត ដើម្បីបើកបរសាកល្បង ឬ ទូរស័ព្ទ ណាត់ជួបដើម្បីទទួលបានបទពិសោធន៍ពី រថយន្តនីសាន់ណាវ៉ារ៉ាស៊េរីថ្មីរបស់យើងខ្ញុំ។
សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ក្នុងប្រទេសកម្ពុជា សូមចូលគេហទំព័រនីសាន់ខេមបូឌាតាម www.nissan.com.kh/ ឬ តាមដានផេកហ្វេសប៊ុករបស់ នីសាន់ខេមបូឌា fb.com/CambodiaNissan/ របស់យើងខ្ញុំ។
# # #