Tuesday, October 22, 2024
Google search engine
HomeSpecialពិធីសម្ភោធរថយន្តអគ្គិសនី CHANGAN DEEPAL L07 និង DEEPAL S07 ពីក្រុមហ៊ុន RMA CAMBODIA

ពិធីសម្ភោធរថយន្តអគ្គិសនី CHANGAN DEEPAL L07 និង DEEPAL S07 ពីក្រុមហ៊ុន RMA CAMBODIA

ក្រុមហ៊ុន RMA Cambodia បានសម្ពោធរថយន្តអគ្គិសនី ​CHANGAN​​ ពីរម៉ូដែលគឺ DEEPAL L07 និង DEEPAL L07 S07 បានដោយជោគជ័យ។ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន RMA Cambodia បានសម្ពោធរថយន្តអគ្គិសនី CHANGAN ពីរម៉ូឌែលគឺ DEEPAL L07 និង​ DEEPAL L07 S07 នៅសាល ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរថយន្តអគ្គិសនីនិងថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ។ ក្នុងកម្មវិធីសម្ពោធផ្លូវការរថយន្តអគ្គិសនី​ DEEPAL L07 និង DEEPAL L07 S07 របស់ ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia គេឃើញមានការ

ចូលរួមយ៉ាងច្រើនកុះកររាប់ពាន់នាក់ពីសំណាក់អតិថិជន អ្នកជំនាញរថយន្តល្បីៗ អ្នក
បង្កើតមាតិកា តារាចម្រៀងល្បីៗសិល្បៈករនិងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ 
រថយន្ត ​
DEEPAL L07 និង DEEPAL L07 S07​ ទាំងពីរនេះគឺមានចំណុចពិសេសៗជាច្រើនដែលកម្រឃើញមាននៅលើរថយន្តអគ្គិសនីផ្សេងៗទៀតគឺ​ ការឌីហ្សាញ បែបស្ព័ត និង លុចសារី ដែលមិនធ្លាប់មាននៅក្នុងទីផ្សារប្រទេសកម្ពុជាយើងនោះទេ ។រថយន្តអគ្គិសនី DEEPAL L07 គឺជាប្រភេទរថយន្តដែលមាននូវតួរខ្លួនបែប Sedan មានកម្លាំង​ ១៩០KW ឬ​​ ២៥៨ Hp ដែលអាចបង្កើតកម្លាំងរមួលបាន ៣២០ Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦១០ Km ដោយជាន់ពី ០​ ទៅ ១០០ Km/h ចាយពេលត្រឹមតែ ៦.៧ វិនាទីតែប៉ុណ្ណោះ ហើយមានជម្រើសបួនពណ៌គឺ ពណ៌បៃតង(Nebula Green), ពណ៌ស (Comet White), ពណ៌ប្រផះ (Lunar Gray) និងពណ៌ខ្មៅ (Eclipse Black)។ រីឯម៉ូឌែល មានតួរខ្លួនជាប្រភេទរថយន្ត SUV វិញ ដែលមាននូវសមត្ថភាពមិនសូវជាខុសគ្នាប៉ុន្មានជាមួយនឹងម៉ូឌែល   ប៉ុន្មាននោះទេដោយរថយន្តនេះមាននូវកម្លាំង ១៩០ KW ឬ ២៥៨ Hp ដែលអាចបង្កើតនូវកម្លាំងរមួលបាន ៣២០ Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦២០Km  ដោយជាន់ពី ០ ទៅ ១០០ Km/h ចាយពេលតែ ៧.៥វិនាទីតែប៉ុណ្ណោះ ហើយមាននូវជម្រើសបួនពណ៌គឺពណ៌ត្រួយចេក(ComicYellow) ,ពណ៌ ក្រហមបែកទឹកក្រូច (Sunset Orange), ពណ៌ស (Comet white) និង ពណ៌ខ្មៅ (Comet Black)។រថយន្តទាំងពីរម៉ូឌែលនេះមិនថា DEEPAL L07 ឬក៏ DEEPAL L07 S07 គឺរូបរាងនៃរថយន្តរចនាបែបស្ព័ត អនាគត ល្អិតល្អន់ប្រណិតទ្បូយឆាយ លំដាប់ថ្នាក់អន្តរជាតិនិងរួមបញ្ចូលមកនូវប្រព័ន្ធឆ្លាតវៃនិងផាសុខភាពផងដែរ ចំណែកឯតួរខ្លួននិងប្រព័ន្ធជើងក្រោមរឹងមាំ ថ្មស្រោបដោយលោហៈធាតុរឹងមាំសុវត្ថិភាពនូវក្នុងការបើកបរ រីឯតម្លៃវិញគឺមិនគួរឲ្យជឿរ DEEPAL L07 តម្លៃត្រឹមតែ ៤៤,៩០០ ដុល្លារតែប៉ុណ្ណោះ រីឯ DEEPAL L07 S07 វិញតម្លៃត្រឹមតែ ៤៩,៩០០ ដុល្លារតែប៉ុណ្ណោះនិងមានការធានាជូនរហូតដល់៨ឆ្នាំដូចគ្នា ។គួរបញ្ជាក់ផងដែរថារថយន្ត CHANGAN ដែលនាំចូលដោយ RMA Cambodia សុទ្ធសឹងតែមាននូវតម្លៃទៅតាមស្តង់ដារ មិនងាយបញ្ចុះតម្លៃឬធ្លាក់ថ្លៃនៅពេលក្រោយនោះទេ ដែលធ្វើឲ្យអតិថិជនប្រើរថយន្តជាមួយទំនុកចិត្ត មិនចាំបាច់ភ័យព្រួយបារម្ភខ្លាចរថយន្ត ធ្លាក់ថ្លៃខ្លាំងនៅពេលក្រោយ  ជាពិសេសថែមទៀតនោះគឺសេវាកម្មថែទាំអតិថិជន ក្រោយពេលទិញរថយន្តរួច មិនចាំបាច់ត្រូវព្រួយបារម្មណ៍អំពីហានិភ័យផ្សេងៗលើការជួសជុលដោយយថាហេតុណាមួយនិងការចំណាយច្រើនលើការជួសជុលព្រោះមាននូវការធានាច្បាស់លាស់ពីក្រុមហ៊ុន RMA Cambodia​ ដោយផ្ទាល់តែម្តង  ។

នៅក្នុងនោះដែរលោកអ្នកក៏អាចធ្វើការអញ្ជើញមកមើលរថយន្តបានដោយផ្ទាល់បាននិងអាចធ្វើការបើកបរសាកល្បងនៅ៖

  •  អាគារតាំងបង្ហាញរថយន្ត Changan Cambodia នៅតាមបណ្តោយមហាវិថីមនីវង្ស (ទល់មុខស្ថានទូតវៀតណាម)
  • ទាក់ទងមកផេក Facebook ផ្លូវការ ៖ Changan Cambodia (https://www.facebook.com/ChanganKH/)
  • លេខទូរស័ព្ទ៖ 011 999 375

អំពី CHANGAN AUTO ៖

បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។

Changan មានបទពិសោធផលិតរថយន្តជាង៤០ឆ្នាំ មានវិស្វករ និងអ្នកបច្ចេកទេស 18000នាក់ មកពី៣០ប្រទេសជុំវិញពិភពលោក មានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ R&Dនៃទីក្រុងចំនួន១០ សំខាន់ៗនៅក្នុងប្រទេសប៉ែកអុឺរ៉ុប និង អាសុី។ រថយន្តCHANGAN ទទួលបានពានរង្វាន់លើផ្នែកឌីស្សាញ ជាច្រើន លើឆាកអន្តរជាតិក្នុងនោះ DEEPAL L07 ទទួលបានពាន Reddot Product Design ក្នុងឆ្នាំ២០២៣ ពីស្ថាប័ន Reddot។

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ