ភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន KNN Cambodia បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយក្រសួងពាណិជ្ជកម្ម។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរាបជូនជាសធារណៈជនទាំងអស់ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR របស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។
យោងតាមលិខិតទទួលស្គាល់សិទ្ធិនាំចូលនិងផ្តាច់មុខចែកចាយផ្តាច់មុខ ដែលចេញពីក្រសួងពាណិជ្ជកម្មសាធារណៈរដ្ឋប្រជាមានិតចិនចុះថ្ងៃទី២២ សីហាឆ្នាំ២០២៤ និងលិខិតចេញពីក្រួសួងពាណិជ្ជកម្មកម្ពុជាចុះថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២៤ តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខលេខ ៣១៤៩ គឺបានទទួលស្គាល់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជា ក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ នាំចូលចែកចាយ នូវរថយន្ត គ្រឿងបន្លាស់ និងសេវាកម្ម ម៉ាក JETOUR គ្រប់ម៉ូដែលទូទាំងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ ក្នុងការប្រើប្រាស់ ឬចាត់ចែងផ្តល់សិទ្ធិប្រើប្រាស់ ផ្សព្វផ្សាយ និងការលើកស្លាកសញ្ញា JETOUR នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក GARY ZHANG, Country Manager of JETOUR International បានលើកឡើងថា៖” ក្រុមហ៊ុនផលិតរថយន្ត JETOUR ស្ថិតក្រោមក្រុមហ៊ុន Chery Holding Group គឺជាសម្ព័ន្ធក្រុមហ៊ុនដែលនាំចេញរថយន្តច្រើនជាងគេ Top 2 ទូទាំងពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាជាពិសេសទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក បានចាប់ផ្តើមបោះជំហ៊ានចូលទីផ្សារកម្ពុជាជាផ្លូវការនាចុងឆ្នាំ២០២៣នេះ តាមរយៈការផ្តល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខទៅក្រុមហ៊ុន ខេអិនអិន ខេមបូឌា។ ការជ្រើសរើសក្រុមហ៊ុន KNN CAMBODIA ជាក្រុមហ៊ុនផ្តាច់មុខនេះ JETOUR AUTO គឺបានសិក្សាយ៉ាងល្អិតល្អន់ និងតឹងរឹងបំផុតទៅលើគុណសម្បត្តិរបស់ក្រុមហ៊ុនដែលជាដៃគូសហការ ក្នុងនោះដែរ KNN គឺជាក្រុមហ៊ុនដែលមានកិត្យានុភាព និងបទពិសោធន៍ច្រើនជាង២០ឆ្នាំលើការចែកចាយគ្រឿងចក្រធុនធ្ងន់នៃកម្ពុជា ក៏ជាក្រុមហ៊ុនដែលពោលពេញដោយទំនួលខុសត្រូវទៅលើការផ្តល់សេវាធានា គ្រឿងបន្លាស់ ការបំពេញចិត្ត និងរក្សាគុណភាពខ្ពស់ទៅអតិថិជន។ “
លោក អ៊ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន KNN CAMBODIA ក៏បានបន្ថែមផងដែរថា “ក្រុមហ៊ុន ខេ អិន អិន គឺជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR តែមួយគត់នៃកម្ពុជា ដូចនេះសម្រាប់អ្នកនាំចូល និងចែកចាយរថយន្ត JETOUR ខុសច្បាប់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងសហការជាមួយអជ្ញារធរ និងក្រសួងមានសមត្ថកិច្ច អនុវត្តន៍និតិវិធីផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយដែលរំលោភបំពានលើសិទ្ធិចែកចាយផ្តាច់មុខរបស់ ក្រុមហ៊ុន KNN
CAMBODIA ” ។
ការប្រកាសជាសារធារណៈនេះគឺក្នុងគោលបំណងអោយសារធារណៈជនទទួលជាព័ត៏មានថា រាល់ការជាវរថយន្ត JETOUR ចេញពី Jetour Cambodia អតិថិជននឹងទទួលបាននូវទំនុកចិត្តពីប្រភពនៃរថយន្តគឺព្រោះថា ក្រុមហ៊ុនKNN Cambodia មានការសិក្សាស៊ីជម្រៅ និងជ្រើសយក Spec រថយន្តដែលតម្រូវនឹងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការធានាស្តង់ដារខ្ពស់ពីរោងចក្រ JETOUR ដល់ទៅ៥ឆ្នាំ ឬ១៥ម៉ឺនគីឡូ។ ជាពិសេសអតិថិជននិងទទួលបាននូវការធានាសេវាកម្មក្រោយការលក់យ៉ាងត្រឹមត្រូវបំផុតពី Jetour Cambodia ជាមួយនូវប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុលដោយបច្ចេកវិទ្យាខ្ពស់បំផុត (High Tech) ការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ក្រុមជាងបច្ចេកទេសជំនាញដែលបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JETOUR ទាំងនេះគឺដើម្បីធានាអោយបាននូវគុណភាពនៃការប្រើប្រាស់ ការធានា និងទំនុកចិត្តនៃការបើកបររបស់អ្នកប្រើប្រាស់ ។
ប្រសិនបើអតិថិជនជាវរថយន្ត JETOUR ដែលនាំចូល និងចែកចាយខុសច្បាប់ នោះអតិថិជន អាចនឹងទិញបាននូវរថយន្តដែលជា Spec ប្រើក្នុងតំបន់ប្រទេសចិន និងពុំទទួលបានការធានាពីរោងចក្រ JETOUR នោះទេ ហើយអតិថិជនក៏មិនទទួលបានសេវាថែទាំ ការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយ កែច្នៃ ផងដែរ ដូចនេះអតិថិជននឹងបាត់បង់អត្ថប្រយោជន៍ ក៏ដូចជារថយន្តអាចនឹងមានបញ្ហាលើការប្រើប្រាស់ មុខងារសុវត្ថិភាព ឬប្រព័ន្ធបំពាក់ផ្សេងៗ។
សូមបញ្ជាក់ផងដែលថា KNN CAMBODIA នឹងនាំចូលនូវរថយន្ត JETOUR ជាច្រើនម៉ូដែលទៀត មានដូចជា៖ DASHING, T2, X50, X70, X70 Pluses, X90, X95 ល បន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែរដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែលគ្រប់ JETOUR អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័សនៅទីតាំងផ្ទាល់តែម្តង ជាពិសេសគឺការប្រូម៉ូសិនបញ្ជុះតម្លៃ២០០០ដុល្លាបន្ថែមទៀតក្នុងរដូវការភ្ជុំបិណ្ឌនេះ។
ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖
- លេខទំនាក់ទំនង៖ 017 713 713