Wednesday, March 12, 2025
Google search engine
HomeSpecialThe Game Changer MPV – The New 2025 Hyundai CUSTIN បានបង្ហាញវត្តមាន និងដាក់លក់ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ

The Game Changer MPV – The New 2025 Hyundai CUSTIN បានបង្ហាញវត្តមាន និងដាក់លក់ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ

ភ្នំពេញ, ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ – ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសបង្ហាញនូវវត្តមានរថយន្ត The new Hyundai CUSTIN ស៊េរីឆ្នាំ២០២៥ជាផ្លូវការលើកដំបូងក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រព្រឹត្តនៅអគារដាក់តាំងបង្ហាញរថយន្តHyundai City Store សាខាច្បារអំពៅ ស្ថិតក្នុង The Park Community Mall។ រថយន្ត MPV ជំនាន់ក្រោយនេះ ជា Game Changer MPV ដែលត្រូវបានរចនាឡើងរួបញ្ចូលគ្នានូវរចនាប័ទ្ម មុខងារពិសេសៗ បច្ចេកវិទ្យាទំនើបចុងក្រោយ សម្រាប់ទីផ្សារកម្ពុជា។

Hyundai CUSTIN បា​នក្លាយជា​ Game Changer ក្នុងរថយន្តប្រភេទMPV ដោយផ្តោតលើការច្នៃប្រឌិត និរន្តរភាព និងការរចនាអោយចំនឹងតម្រូវការរបស់អតិថិជន ហើយម៉ូដែលនេះបានធ្វើអោយចក្ខុវិស័យដ៏ឆ្លាតវៃក្លាយទៅជារូបរាង។ តាំងពីការរចនាផ្នែកខាងក្រៅដ៏គួរឱ្យទាក់ទាញ រហូតដល់ផ្នែកខាងក្នុងដ៏សម្បូរបែប Hyundai CUSTINត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូននូវបទពិសោធន៍បើកបរដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់គ្រួសារ និងអាជីវកម្ម។

លោក Brian Ko នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានប្រសាសន៍ថា “យើងពិតជារំភើបក្នុងការនាំយករថយន្ត Hyundai CUSTIN ដែលជារថយន្តចង្អុលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះការបង្កើតថ្មី សុវត្ថិភាព និងការពេញចិត្តរបស់អតិថិជន។ The Game Changer MPV មួយនេះនឹងផ្តល់នូវបទពិសោធន៍ថ្មីមួយកម្រិតទៀតបែបBusiness Class អាចធ្វើអោយគ្រួសារ និងអាជីវកម្មផ្លាស់ប្តូរមកពិចារណារថយន្តបែបMPV។”

Hyundai CUSTINជារថយន្តប្រភេទMPV ៧កៅអីពោរពេញដោយភាពច្នៃប្រឌិតសម្រាប់បំពេញតម្រូវការគ្រួសារសម័យទំនើបផង និងអាជីវកម្មផង។ ផ្នែកខាងក្នុងធំទូលាយអាចផ្ទុកអ្នកដំណើរបានរហូតដល់ប្រាំបីនាក់ ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ បំពេញការងារ ឬដឹកជញ្ជូន។ ម៉ូដែលថ្មីនេះនឹងផ្តល់នូវបទពិសោធន៍បើកបរដ៏អស្ចារ្យរាល់ពេលធ្វើដំណើរ។

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់នៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានប្រសាសន៍ថា “ទោះបីជាមានរថយន្ត MPV ជាច្រើននៅលើទីផ្សារបច្ចុប្បន្ននេះក៏ដោយ ក៏Hyundai CUSTINនៅតែមានភាពលេចធ្លោដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ក្នុងព្រះរាជាណាកម្ពុជា។ The Game Changer MPV នេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រTurbo ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ8វគ្គ ដែលផ្តល់នូវការបង្កើនល្បឿនយ៉ាងរលូន និងសន្សំសំចៃសាំងប្រកបដោយប្រសិទ្ធភាព, ប្រអប់លេខបែបប៊ូតុងចុចទំនើប និងងាយស្រួល, អេក្រង់ Touchscreen ទំហំ 10.4 អ៊ីញ, Wireless changersនៅកៅអីជួរទី១ និងទី២, ដំបូល២តង់ Panoramic Sunroof, ទទួលបានបទពិសោធន៍ថ្មីពីកៅអីបែប Business Class ដែលផ្តល់នូវផាសុកភាព និងប្រណិតភាពសម្រាប់អ្នកដំណើរជួរទី២, កៅអីជួរទី៣អាចបត់បានដើម្បីផ្ទុកអីវ៉ាន់បានច្រើន ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងប្រព័ន្ធវៃឆ្លាតជំនួយដល់អ្នកបើកបរ កាន់តែផ្តល់ភាពងាយស្រួលក្នុងការបើកបរប្រចាំថ្ងៃក្នុងទីក្រុង និងធ្វើដំណើរផ្លូវឆ្ងាយ។”

ទិញ The new ​Hyundai CUSTIN  ឆ្នាំ២០២៥ ក្នុងខែមីនានេះ ចំណេញ៣,០០០ដុល្លារ

ទិញភ្លាម បានភ្លាម ប្រញាប់ស្តុកមានកំណត់

ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត

តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133
ឬតាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales
សាខាព្រះមុនីវង្ស៖ https://goo.gl/maps/ZGCcvYvkoNayGzNn8

សាខាCity Store៖ https://goo.gl/maps/1efL4VwHqhzVZr479

សាខាសៀមរាប៖ https://goo.gl/maps/homjsR1AZ7AZS4e77

សាខាខេត្តព្រះសីហនុ៖ https://maps.app.goo.gl/ajZAoL4naiJjogxQ9​

សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៤សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ