Friday, July 4, 2025
Google search engine
HomeSpecialឱកាសមាសមិនធ្លាប់មាន! Changan Cambodia និង Deepal Cambodia ផ្ដល់ជូនតម្លៃពិសេស និងប្រូម៉ូសិនដ៏កក្រើកក្នុងកម្មវិធី Mid-Year Sale!

ឱកាសមាសមិនធ្លាប់មាន! Changan Cambodia និង Deepal Cambodia ផ្ដល់ជូនតម្លៃពិសេស និងប្រូម៉ូសិនដ៏កក្រើកក្នុងកម្មវិធី Mid-Year Sale!

ភ្នំពេញ – អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល Changan បានបោះជំហានយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជា ក្រោមការនាំចូលផ្ដាច់មុខដោយ ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា)។ វត្តមានរបស់ Changan មិនត្រឹមតែបាននាំមកនូវជម្រើសរថយន្តដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏បានកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំមួយក្នុងការផ្ដល់ជូននូវរថយន្តដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យ។ រថយន្តម៉ាក Changan ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសម៉ូដែល Changan CS55 Plus ដែលល្បីល្បាញ និងទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនជាច្រើន តាមរយៈការរចនាដ៏ទាន់សម័យ ភាពងាយស្រួលក្នុងការបើកបរ និងដំណើរការដ៏មានប្រសិទ្ធភាព ខណៈដែលម៉ូដែលផ្សេងទៀតក៏ទទួលបានការពេញនិយមមិនចាញ់គ្នាដែរ ដោយសារតែភាពជឿជាក់ និងភាពធន់របស់វា។ អ្វីដែលកាន់តែពិសេសនោះ គឺឥឡូវនេះ Changan Cambodia កំពុងតែផ្ដល់ជូននូវតម្លៃពិសេសមិនធ្លាប់មានពីមុនមក សម្រាប់កម្មវិធី Mid-Year Sale របស់ខ្លួន ដែលជាឱកាសដ៏ល្អបំផុតប្រចាំឆ្នាំនេះ។
ក្នុងខែកក្កដាដ៏អស្ចារ្យនេះ ដែលជាពេលវេលាដ៏ល្អបំផុតដើម្បីក្លាយជាម្ចាស់រថយន្តថ្មី រាល់ការជាវរថយន្ត Changan គ្រប់ម៉ូដែល CS ទាំងអស់ រួមមាន Changan CS55 Plus, Changan CS15 និង Changan CS35 Plus លោកអ្នកនឹងទទួលបានការថែមជូននូវ ប័ណ្ណសាំងដែលមានតម្លៃរហូតដល់ទៅ $1,500 ភ្លាមៗតែម្ដង។ នេះជាឱកាសដែលមិនគួររំលងសម្រាប់អ្នកដែលកំពុងស្វែងរករថយន្ត SUV ដ៏ទំនើប និងមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់រថយន្តប្រភេទ Luxury របស់ Changan ដែលជាម៉ូដែលលំដាប់ខ្ពស់ និងបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុត ដូចជាម៉ូដែល Uni-T និង Uni-K ក៏មានប្រូម៉ូសិនពិសេសផងដែរ ដោយទទួលបានការថែមជូន ប័ណ្ណសាំងរហូតដល់ $2,000។ រថយន្ត Uni-series ទាំងនេះត្រូវបានគេស្គាល់ថាមានការរចនាប្លែក ទំនើបទាន់សម័យ ផ្នែកខាងក្នុងធំទូលាយ ប្រណីត និងផ្ដល់នូវបទពិសោធន៍បើកបរដ៏អស្ចារ្យ។ នេះពិតជាឱកាសមាសសម្រាប់អ្នកដែលស្រលាញ់ និងចង់បានរថយន្ត Changan ដ៏ប្រណីត ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងការរចនាដ៏ទាក់ទាញ ដែលអាចឆ្លើយតបគ្រប់តម្រូវការរបស់អ្នកប្រើប្រាស់។
កាន់តែពិសេសជាងនេះទៅទៀត សូម្បីតែរថយន្តអគ្គិសនី DEEPAL ដែលជាម៉ាកយីហោមួយក្នុងចំណោម Changan Cambodia ក៏មានប្រូម៉ូសិនដ៏អស្ចារ្យផងដែរ សម្រាប់ម៉ូឌែលស៊េរីឆ្នាំ 2024 លោកអ្នកនឹងទទួលបាន ការផ្ដល់ជូនរហូតដល់ $3,000។ លើសពីនេះ អ្វីដែលសំខាន់បំផុតនោះ គឺក្រុមហ៊ុនក៏ផ្ដល់ជូននូវការធានាលើ អាគុយ និងម៉ូទ័រ រហូតដល់ទៅ 8 ឆ្នាំ ផងដែរ។ ការធានានេះបង្ហាញពីទំនុកចិត្តខ្ពស់ដែល Changan Cambodia ផ្ដល់ជូនដល់អតិថិជនរបស់ខ្លួនទៅលើគុណភាព និងភាពជាប់ធន់នៃរថយន្តអគ្គិសនី DEEPAL ដែលនឹងជួយឲ្យលោកអ្នកប្រើប្រាស់ដោយគ្មានការព្រួយបារម្ភរយៈពេលវែង។
កុំបង្អង់យូរ! បងប្អូនទាំងអស់គ្នា សូមកុំបណ្ដោយឲ្យឱកាសដ៏ពិសេសនេះរំលងផុតឲ្យសោះ ពីព្រោះប្រូម៉ូសិនដ៏កក្រើកនេះមានចំនួនមានកំណត់ ដើម្បីក្លាយជាម្ចាស់រថយន្ត  Changan ឬ DEEPAL ក្នុងតម្លៃដ៏អស្ចារ្យ និងរីករាយជាមួយការបើកបរដ៏ទំនើប និងប្រណីត។ សូមអញ្ជើញមកកាន់ showroom Changan Cambodia ឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សាយោបល់ និងសាកល្បងបើកបរដោយផ្ទាល់។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោម៖
Changan Hotline: 011 999 375
Deepal Hotline: 078 999 795

 

អត្ថបទដែលទាក់ទង
- Advertisment -
Google search engine

គន្លឺះថ្មីៗ

បច្ចេកវិទ្យា

បទបង្ហាញ