Toyota បានបញ្ជេញ Highlander Bronze Edition តម្រូវជាពិសេសសម្រាប់អតិថិជនដែលចូលចិត្តរបៀប Classicសម្រាប់ឆ្នាំ2021 ចំពោះផ្នែកខាងក្រៅដោយបងប្អូនអាចសង្កេតមើលទៅលើយ៉ាន់កង់របស់រថយន្តនេះបាន ពោលគឺរចនាមកជាមួយនឹងពណ៌ទង់ដែងដ៏ស្រស់ស្អាតបែបបូរាណលាយលំជាមួយរថយន្តសេរីថ្មីរចនាបទទាន់សម័យ! ប្លែកភ្នែកគួរជាទីគយគន់ក្រៃលែង
រីឯផ្នែកខាងក្នុងវិញ Toyota បានធ្វើការតុបតែងទៅលើពណ៌ខាងក្នុងជាមួយនឹងពណ៌ប្រផេះភ្លឺឬពណ៌សុីម៉ង់ ហើយផ្នែកដែលសំខាន់នោះគឺកៅអីរបស់វា កៅអីបានឡាយមកជាមួយនឹងស្បែកកៅមីញីយ៉ាន់ស្រស់ស្អាតហើយរំលេចនៅឈ្នូតពណ៌ទង់ដែង ដែលជាពណ៌ដូចទៅនឹងយ៉ាន់កង់ខាងក្រៅដែរ
គួរបញ្ជាក់ផងដែរថារថយន្ត Highlander Bronze Edition នេះគឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាស្តង់ដារដែលមានបំពាក់នៅលើរថយន្ត Highlander Hybrid Top Trims ប៉ុណ្ណោះ! ដែលបច្ចេកវិទ្យាទាំងនោះរួមមាន
– Hands-free power hatchback
– Rain-sensing windshield wipers
– Digital rearview mirror
– 1,500-watt power outlet
– puddle lamps showing the Highlander logo, in-dash ambient interior lighting
– and a 10-way power driver’s seat
គួររំលឹកផងដែរថារថយន្តនេះនៅតែរក្សានៅជម្រើសម៉ាស៊ីនដូចទៅនឹងម៉ូដែល Hybrid ធម្មតានៅឡើយគឺ
– i4 2.5L កម្លាំង 243hp✅
តើបងប្អូនយល់យ៉ាងណាដែរចំពោះរថយន្ត Highlander Bronze Edition 2021 នេះ?