TOYOTA Land Cruiser ស៊េរីណាខ្លះនឹងមានវត្តមានផ្លូវការហើយមានលក្ខណៈពិសេសខុសគ្នាអ្វីខ្លះ? ក្រោយពីការប្រកាសការប្តូររូបរាងទាំងស្រុងនិងបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗរបស់រថយន្តតូយ៉ូតា Land Cruiser ឆ្នាំ 2022 ឬក៏យើងអាចនិយាយបានថា LC300 ស៊េរីនេះកំពុងតែអង្រួនទីផ្សាររថយន្តថ្មីនៅកម្ពុជា។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ យើងឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមដែលនិយមចាប់អារម្មណ៌រថយន្តប្រភេទនេះ
នៅភ្នំពេញ បានធ្វើការបង្ហាញពីរូបរាងនិងចំណុចខ្លីៗនៃរថយន្ត។ ប៉ុន្តែនៅមានសំនួរជាច្រើនបានចោទសួរថា តើរថយន្តតូយ៉ូតា Land Cruiser ឆ្នាំ 2022 ប្រភេទផ្លូវការណាខ្លះរបស់ក្រុមហ៊ុនចែកចាយផ្តាច់មុខដែលនឹងត្រៀមដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា?
ជាការពិតណាស់មួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថារថយន្ត LC300ស៊េរី កំពុងក្លាយជាប្រធានបទវែកញែកនិងចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា។ ប្រភពពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហើបអោយដឹងថា ការរចនា នឹងកំណត់ភាពខុសគ្នារបស់ Land Cruiser ចំពោះអប់សិន (OPTION) ខ្ពស់ជាងគេគឺត្រូវបានបែងចែកជា២គឺប្រណិតភាពបែបប្រណិត និងបែបស្ព័រ ។
ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានបង្ហើបបន្ថែមទៀតដែរថាក្រុមហ៊ុននឹងធ្វើការដាក់សម្ភោធរថយន្ត LC300 នេះនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ហើយអ្វីដែរកាន់តែពិសេសទៀតនោះគឺ ក្រុមហ៊ុននឹងធ្វើការនាំចូលសុទ្ធតែរថយន្ត option កំពូលបំផុត ដែលមានដូចជាម៉ូឌែល VX, ZXនិងGR-S ។
រថយន្ត LC300 GR-S គឺចំណាត់ថ្នាក់កំរិតកំពូលរបស់ត្រកូលរថយន្ត Land Cruiser ឆ្នាំ 2022។ GR-S គឺមកពីពាក្យពេញ Gazoo Racing Sport ហើយនេះជាផ្នែកមួយនៃក្រុមហ៊ុនតូយ៉ូតាដែលផ្តោតលើការបង្កើតនូវសម្ថភាព និងការបើកបរបែបផ្លូវលំបាកៗ។ កត្តាដែលធ្វើឱ្យរថយន្តនេះលេចធ្លោនិងខុសប្លែកពីចំណាត់ថ្នាក់ផ្សេងទៀតនោះគឺ៖
- ការរចនាផ្នែករូបរាងបែបស្ព័រ ទាំងខាងក្រៅនិងផ្នែកខាងក្នុង
- ការផ្លាស់ប្តូរប្រពន្ធ័ជើងក្រោមរថយន្តថ្មី ដែលកាន់តែផ្តល់នូវសុវត្ថិភាពនិងផាសុកភាពដល់អ្នកបើកបរ និង អ្នករួមដំណើរ
- បំពាក់ប្រព័ន្ធ e-KDSS ដែលទប់លំនឹងពេលបើកបរផ្លូវឧបសគ្គធំៗ ដែលមកពីពាក្យពេញ Electronic
Kinetic Dynamic Suspension System - ប្រពន្ធ័សុវត្ថិភាពថ្មីៗ ដូចជា
- ប្រព័ន្ធកំណត់ការបើកបរដោយស្វ័យប្រវត្តិ (Auto MTS)
- ប្រពន្ធ័បង្ហាញឧបសគ្គនៅពេលឡើងចំណោត (3D MTM)
- ប្រពន្ធ័ Lock ប៉ុង (Diff Lock) និងមុខងារជាច្រើនផ្សេងទៀត
បើយើងក្រឡេកទៅមើលរថយន្ត LC300 ZX វិញគឺជារថយន្តប្រភេទ SUV Luxury ដែលមានលក្ខណៈពិសេសៗដូចជា៖
- ការរចនាផ្នែកខាងក្រៅបែបថ្មីដែលមើលទៅមានភាពលេចធ្លោ និងស៊ីវិល័យ
- ប្រពន្ធ័កែសម្រួលជើងក្រោមដោយស្វ័យប្រវត្តិតាមស្ថានភាពផ្លូវ
- ប្រពន្ធ័ Lock ប៉ុងដោយស្វ័យប្រវត្តិ
- បន្ថែមពីលើនេះក៏មានបំពាក់នូវមុខងារទំនើបៗនិងចុងក្រោយបង្អស់របស់ក្រុមហ៊ុនតូយ៉ូតាអប់សិនចុងក្រោយដែលគ្រោងនឹងដាក់លក់ជាផ្លូវការនោះគឺ Land Cruiser កំរិត VX ដែលផ្តល់នូវផាសុកភាពនិងសម្ថភាពប្រហាក់ប្រហែលគ្នាទៅនឹង Landcruiser កំរិត ZX ដែរ យ៉ាងណាមិញរូបរាងខាងក្រៅយើងអាចកំណត់បានពីភាពខុសគ្នាបើក្រឡេកមើលមួយភ្លែត។
ទោះបីជារូបរាងរបស់រថយន្ត LC300 ទាំងពីរម៉ូឌែលហាក់មានភាពខុសគ្នាតិចតួចប៉ុន្តែចំនុចដែលដូចគ្នានោះគឺរថយន្តទាំងពីរម៉ូឌែលនេះបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មីចំនុះ 3.5L ជំនួយដោយ Twin-Turbo ដែលអាចផលិតកម្លាំងបាន 305 គីឡូវ៉ាត់ និងបង្កើនកម្លាំងរមួលរហូតដល់ 650 ញ៉ូតុនម៉ែត្ររួមជាមួយប្រអប់លេខ 10វគ្គស្វ័យប្រវត្តិ ដែលជួយឱ្យការបើកបរកាន់តែមានភាពងាយស្រួលនិងសន្សំសំចៃខ្ពស់។
នៅពេលបច្ចុប្បន្ននេះ រថយន្ត អប់សិន (OPTION) ខ្ពស់ ដូចជា LC300 ទាំងបីម៉ូឌែលនេះមិនទាន់វាយលុកចូលក្នុងទីផ្សារប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែបើតាមការផ្តល់ពត៌មានពីប្រភពផ្លូវការគឺ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងធ្វើការនាំចូលផ្តាច់មុខទៅលើរថយន្ត LC300 ស៊េរីថ្មីទាំងបីម៉ូឌែលនេះ។ ដូច្នេះលោកអាចធ្វើការសាកសួរពត៌មានផ្ទាល់ពីខាងក្រុមហ៊ុនហើយពួកយើងនឹងទន្ទឹងរង់ចាំការមកដល់របស់កំពូលរថយន្តតូយ៉ូតានេះក្នុងពេលឆាប់ៗខាងមុខ។ សម្រាប់ពត៌មានលំអិតសូមទំនាក់ទំនងទៅកាន់លេខ 017 333 503 រឺ 086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook Telegram Youtube Website Instagram